ទំនុកតម្កើងរបស់គ្រីស្ទបរិស័ទ | បដិរូបកម្មនៃជន្មានុភាពរបស់ព្រះជាម្ចាស់
28-07-2020
មនុស្សគ្រប់គ្នាដែលចូលមកក្នុងលោកិយនេះ
ត្រូវតែឆ្លងកាត់ជីវិត និងសេចក្ដីស្លាប់
ហើយភាគច្រើនក្នុងចំណោមពួកគេបានឆ្លងកាត់
វដ្តនៃសេចក្ដីស្លាប់ និងការកើតម្ដងទៀត។
ហើយភាគច្រើនក្នុងចំណោមពួកគេបានឆ្លងកាត់
វដ្តនៃសេចក្ដីស្លាប់ និងការកើតម្ដងទៀត។
អស់អ្នកដែលកំពុងនៅរស់ មិនយូរទេគេនឹងស្លាប់ទៅ
ហើយអ្នកដែលបានស្លាប់ទៅហើយ មិនយូរទេគេនឹងត្រលប់ទៅកើតម្ដងទៀត។
ទាំងអស់នេះជាដំណើរជីវិតដែលព្រះជាម្ចាស់បានរៀបចំ
សម្រាប់សភាវៈមានជីវិតនីមួយៗ។
ដោយឡែក ដំណើរជីវិត និងវដ្តជីវិតនេះ
គឺគ្រាន់តែជាសេចក្ដីពិតដែលព្រះជាម្ចាស់ចង់ឲ្យមនុស្សប្រកាន់ខ្ជាប់
ថា ជីវិតដែលព្រះជាម្ចាស់បានប្រទានដល់មនុស្ស គឺឥតដែនកំណត់
មិនមែនជាប់ឃុំក្នុងរាងកាយ ពេលវេលា ឬក្នុងលំហនោះទេ។
នេះហើយជាអាថ៌កំបាំងនៃជីវិតដែលព្រះជាម្ចាស់បានប្រទានដល់មនុស្ស
និងជាភ័ស្តុតាងបញ្ជាក់ថា ជីវិតកើតមកពីព្រះអង្គ។
ថ្វីបើមនុស្សជាច្រើនមិនជឿថា ជីវិតកើតមកពីព្រះជាម្ចាស់ក៏ដោយ
ក៏មនុស្សនៅតែរីករាយនឹងគ្រប់យ៉ាងដែលកើតមកពីទ្រង់ ដោយចៀសមិនរួច
ទោះបីជាគេមិនជឿ ឬបដិសេធព្រះវត្តមានរបស់ទ្រង់ក៏ដោយ។
គង់មានថ្ងៃមួយ ព្រះជាម្ចាស់ទ្រង់ប្ដូរព្រះទ័យ
ហើយចង់ទាមទារមកវិញនូវអ្វីៗសព្វសារពើដែលមានវត្តមានក្នុងលោកិយនេះ
ព្រមទាំងទារយកជីវិតដែលទ្រង់បានប្រទាន
នោះគ្រប់ទាំងអស់នឹងលែងមានទៀតហើយ។
ព្រះជាម្ចាស់ប្រើប្រាស់ព្រះជន្មទ្រង់ ដើម្បីផ្គត់ផ្គង់ដល់អ្វីៗសព្វសារពើ
ទាំងមានជីវិត និងគ្មានជីវិត
ទាំងនាំមកនូវសណ្ដាប់ធ្នាប់ល្អ តាមរយៈគុណធម៌
នៃព្រះចេស្ដា និងសិទ្ធិអំណាចរបស់ទ្រង់។
នេះជាសេចក្ដីពិតមួយដែលគ្មាននរណាម្នាក់អាចយល់បាន
ហើយសេចក្ដីពិតដ៏មិនអាចយល់បាននេះ
គឺជាការបើកសម្ដែង និងជាបន្ទាល់នៃថាមពលជីវិតរបស់ព្រះជាម្ចាស់។
គឺជាការបើកសម្ដែង និងជាបន្ទាល់នៃថាមពលជីវិតរបស់ព្រះជាម្ចាស់។
ដកស្រង់ពី «ចូរដើរតាមកូនចៀម ហើយច្រៀងបទថ្មី»
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?
ប្រភេទវីដេអូផ្សេងទៀត