ទំនុកតម្កើង | អ្នកដែលបោះបង់ចោលព្រះគ្រីស្ទនៅគ្រាចុងក្រោយចោលនឹងត្រូវដាក់ទោសជាអស់កល្បជានិច្ច
02-08-2020
មនុស្សជាច្រើនអាចនឹងមិនខ្វល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ
ប៉ុន្តែ ព្រះជាម្ចាស់នៅតែចង់ប្រាប់អ្នកដែលដើរតាមព្រះយេស៊ូវ
ជាអ្នកដែលហៅខ្លួនឯងជាពួកបរិសុទ្ធថា
កាលណាឯងរាល់គ្នាឃើញព្រះយេស៊ូវយាងចុះពីស្ថានសួគ៌
នៅលើដុំពពកសផ្ទាល់នឹងភ្នែក
នេះហើយជាការបង្ហាញព្រះកាយជាសាធារណៈនៃព្រះអាទិត្យនៃសេចក្ដីសុចរិត
គ្រានោះអាចជាគ្រាអរសប្បាយយ៉ាងក្រៃលែងសម្រាប់ឯង
ប៉ុន្តែឯងតោងដឹងថា
គ្រាដែលឯងមើលឃើញព្រះយេស៊ូវយាងចុះពីស្ថានសួគ៌
ក៏ជាគ្រាដែលឯងត្រូវចុះទៅស្ថាននរកដើម្បីទទួលទោសដែរ
គ្រានោះនឹងក្លាយជាគ្រាចុងក្រោយនៃផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់
ហើយក៏ជាគ្រាដែលព្រះជាម្ចាស់ប្រទានរង្វាន់ដល់មនុស្សល្អ
និងដាក់ទោសមនុស្សអាក្រក់ដែរ។
ដ្បិតការជំនុំជម្រះរបស់ព្រះជាម្ចាស់
នឹងត្រូវបញ្ចប់ទៅមុនពេលមនុស្សមើលឃើញទីសម្គាល់
ជាពេលដែលមានតែការបើកសម្ដែងអំពីសេចក្ដីពិតតែប៉ុណ្ណោះ
អស់អ្នកណាដែលទទួលយកសេចក្ដីពិតនិងមិនស្វែងរកទីសម្គាល់
អ្នកនោះនឹងត្រូវបានបន្សុទ្ធ
នឹងត្រូវត្រឡប់មកចំពោះបល្ល័ង្កនៃព្រះជាម្ចាស់
ហើយត្រូវចូលក្នុងការឱបក្រសោបពីព្រះអាទិករ។
មានតែមនុស្សដែលមានះជឿថា
"ព្រះយេស៊ូវដែលមិនយាងចុះមក ដោយជិះលើពពកសគឺជាព្រះគ្រីស្ទក្លែងក្លាយ"
មានតែមនុស្សដែលមានះជឿថា
"ព្រះយេស៊ូវដែលមិនយាងចុះមក ដោយជិះលើពពកសគឺជាព្រះគ្រីស្ទក្លែងក្លាយ"
ដែលនឹងត្រូវទទួលទោសដ៏អស់កល្បជានិច្ច
ដ្បិតពួកគេជឿតែលើព្រះយេស៊ូវដែលបង្ហាញនូវទីសម្គាល់
តែមិនទទួលស្គាល់ព្រះយេស៊ូវដែលប្រកាសពីការជំនុំជម្រះដ៏ធ្ងន់ធ្ងរ
និងបង្ហើបប្រាប់ពីផ្លូវពិតនៃជីវិត។
ដូច្នេះ គឺមានតែព្រះយេស៊ូវទេទើបអាចចាត់ការពួកគេបាន
ពេលដែលទ្រង់យាងត្រឡប់មកវិញដោយបើកចំហនៅលើពពកស។
ដ្បិតពួកគេជឿតែលើព្រះយេស៊ូវដែលបង្ហាញនូវទីសម្គាល់
តែមិនទទួលស្គាល់ព្រះយេស៊ូវដែលប្រកាសពីការជំនុំជម្រះដ៏ធ្ងន់ធ្ងរ
និងបង្ហើបប្រាប់ពីផ្លូវពិតនៃជីវិត។
ដូច្នេះ គឺមានតែព្រះយេស៊ូវទេទើបអាចចាត់ការពួកគេបាន
ពេលដែលទ្រង់យាងត្រឡប់មកវិញដោយបើកចំហនៅលើពពកស។
ដកស្រង់ពី «ចូរដើរតាមកូនចៀម ហើយច្រៀងបទថ្មី»
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?
ប្រភេទវីដេអូផ្សេងទៀត