ទំនុកតម្កើង​របស់​គ្រីស្ទបរិស័ទ​ | ផ្លូវតែមួយគត់របស់មនុស្សដើម្បីចូលក្នុងសេចក្ដីសម្រាក

16-12-2021

ប្រសិនបើអ្នកមានការលំបាក ឬសំណួរទាក់ទងនឹងជំនឿរបស់លោកអ្នក សូមទាក់ទងមកកាន់យើងខ្ញុំពេលណាក៏បាន។

ផ្លូវតែមួយគត់របស់មនុស្សដើម្បីចូលក្នុងសេចក្ដីសម្រាក

អ្នកណាដែលអាចឈរមាំដល់ទីបញ្ចប់ក្នុងអំឡុងពេលនៃកិច្ចការជំនុំជម្រះ

និងកិច្ចការនៃការវាយផ្ចាលរបស់ព្រះជាម្ចាស់ ក្នុងអំឡុងគ្រាចុងក្រោយ

(ពោលគឺ ក្នុងអំឡុងកិច្ចការនៃការបន្សុទ្ធលើកចុងក្រោយ)

នឹងក្លាយជាមនុស្សដែលនឹងត្រូវចូល

ទៅក្នុងសេចក្ដីសម្រាកចុងក្រោយជាមួយព្រះជាម្ចាស់

ដូច្នេះ អ្នកណាដែលចូលទៅក្នុងសេចក្ដីសម្រាក

នឹងត្រូវផ្ដាច់ចេញពីឥទ្ធិពលរបស់សាតាំង

ហើយត្រូវព្រះជាម្ចាស់ទទួលយក

បន្ទាប់ពីបានឆ្លងកាត់កិច្ចការនៃការបន្សុទ្ធលើកចុងក្រោយរបស់ទ្រង់

មនុស្សទាំងនេះដែលនឹងត្រូវព្រះទទួលយកនោះ

នឹងចូលទៅក្នុងសេចក្ដីសម្រាកចុងក្រោយ

មនុស្សទាំងនេះដែលនឹងត្រូវព្រះទទួលយកនោះ

នឹងចូលទៅក្នុងសេចក្ដីសម្រាកចុងក្រោយ

គោលបំណងសំខាន់នៃកិច្ចការវាយផ្ចាល

និងកិច្ចការជំនុំជម្រះរបស់ព្រះជាម្ចាស់

គឺដើម្បីបន្សុទ្ធមនុស្សជាតិ និងដើម្បីរៀបចំពួកគេ

សម្រាប់ការសម្រាកចុងក្រោយបំផុតរបស់គេ

ដោយគ្មានការបន្សុទ្ធ គ្មានមនុស្សណាគួរត្រូវបានចាត់ថ្នាក់

តាមប្រភេទខុសៗគ្នា ឬចូលក្នុងសេចក្ដីសម្រាក

កិច្ចការនេះ គឺជាផ្លូវតែមួយគត់

សម្រាប់ឲ្យមនុស្សជាតិចូលទៅក្នុងសេចក្ដីសម្រាកបាន

មានតែកិច្ចការនៃការបន្សុទ្ធរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ

ទើបសម្អាតសេចក្ដីទុច្ចរិតរបស់មនុស្សលោកឲ្យបានស្អាត

ហើយមានតែកិច្ចការនៃការវាយផ្ចាល

និងកិច្ចការការជំនុំជម្រះរបស់ទ្រង់ប៉ុណ្ណោះ

ទើបនាំពន្លឺទៅដល់មនុស្សជាតិដែលមានចរិតរឹងចចេសបាន

ដោយញែកអ្នកដែលអាចបានសង្គ្រោះ

ចេញពីអ្នកដែលមិនអាចបានសង្គ្រោះ

ហើយញែកអ្នកដែលនឹងត្រូវបន្តរស់នៅ

ចេញពីអ្នកដែលនឹងមិនត្រូវបន្តរស់នៅ

គោលបំណងនៅពីក្រោយកិច្ចការចុងក្រោយ

របស់ព្រះអំពីការដាក់ទោសមនុស្សអាក្រក់

និងការប្រទានរង្វាន់ល្អ គឺដើម្បីបន្សុទ្ធមនុស្សទាំងអស់ឱ្យបានហ្មត់ចត់

ដើម្បីឲ្យទ្រង់អាចនាំមនុស្សជាតិដែលបរិសុទ្ធម៉ត់ហ្មងនេះ

ទៅក្នុងសេចក្ដីសម្រាកដ៏អស់កល្បជានិច្ច

ដំណាក់កាលនៃកិច្ចការរបស់ទ្រង់នេះ មានសារៈសំខាន់ខ្លាំងបំផុត

វាជាដំណាក់កាលចុងក្រោយនៃកិច្ចការគ្រប់គ្រងរបស់ទ្រង់ទាំងស្រុង

ប្រសិនបើព្រះជាម្ចាស់មិនបានបំផ្លាញមនុស្សទុច្ចរិត

តែបែរជាអនុញ្ញាតឲ្យពួកគេបន្តរស់នៅវិញ

នោះមនុស្សម្នាក់ៗនឹងនៅតែមិនអាចចូលក្នុងសេចក្ដីសម្រាក

ហើយព្រះជាម្ចាស់នឹងមិនអាចនាំមនុស្សជាតិ

ទៅក្នុងពិភពមួយដែលល្អប្រសើរជាងនេះបានឡើយ

កិច្ចការបែបនេះ នឹងមិនអាចបង្ហើយបានឡើយ

នៅពេលដែលកិច្ចការរបស់ទ្រង់ត្រូវបានបញ្ចប់

មនុស្សជាតិទាំងមូល នឹងក្លាយជាបរិសុទ្ធទាំងស្រុង

ទាល់តែបែបនេះ ទើបព្រះជាម្ចាស់់អាចគង់

ក្នុងសេចក្ដីសម្រាកបានដោយស្ងប់ព្រះទ័យ

នៅពេលដែលកិច្ចការរបស់ទ្រង់ត្រូវបានបញ្ចប់

មនុស្សជាតិទាំងមូល នឹងក្លាយជាបរិសុទ្ធទាំងស្រុង

ទាល់តែបែបនេះ ទើបព្រះជាម្ចាស់់អាចគង់

ក្នុងសេចក្ដីសម្រាកបានដោយស្ងប់ព្រះទ័យ

ដកស្រង់ពី «ចូរដើរតាមកូនចៀម ហើយច្រៀងបទថ្មី»

មើល​​បន្ថែម​

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ចែក​រំលែក

លុប​ចោល