ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការស្គាល់ព្រះជាម្ចាស់ | សម្រង់​សម្ដីទី ១៤៨

16-05-2021

របៀបដែលសាតាំងប្រើវិទ្យាសាស្ត្រធ្វើឲ្យមនុស្សពុករលួយ

តើអ្វីទៅជាវិទ្យាសាស្ត្រ? តើវិទ្យាសាស្ត្រមិនមែនជាអ្វីមួយដ៏មានកិត្យានុភាពខ្ពស់នៅក្នុងគំនិតរបស់មនុស្សម្នាក់ៗ និងត្រូវបានចាត់ទុកថាជ្រាលជ្រៅទេឬ? នៅពេលដែលលើកឡើងអំពីវិទ្យាសាស្ត្រ តើមនុស្សមិនមានអារម្មណ៍ថា៖ «នេះជាអ្វីមួយដែលលើសពីអ្វីដែលមនុស្សសាមញ្ញអាចយល់បាន។ នេះជាប្រធានបទមួយដែលមានតែអ្នកស្រាវជ្រាវ ឬអ្នកជំនាញផ្នែកវិទ្យាសាស្ត្រប៉ុណ្ណោះ ដែលអាចយល់បាន។ ចំណែកឯយើងដែលជាមនុស្សធម្មតាវិញ យើងនឹងមិនយល់អំពីវាឡើយ»? តើវាមានទំនាក់ទំនងណាមួយជាមួយមនុស្សធម្មតាដែរឬទេ? (ពិតជាមាន។) តើសាតាំងប្រើវិទ្យាសាស្ត្រទៅធ្វើឲ្យមនុស្សពុករលួយដោយរបៀបណា? នៅក្នុងកិច្ចពិភាក្សារបស់យើងនៅត្រង់នេះ យើងនឹងពិភាក្សាតែអំពីអ្វីៗដែលមនុស្សជួបប្រទះជាញឹកញាប់នៅក្នុងជីវិតរបស់គេប៉ុណ្ណោះ ចំណែកឯរឿងផ្សេងទៀត យើងនឹងមិនពិភាក្សាឡើយ។ មានពាក្យមួយ «ហ្សែន»។ តើអ្នកធ្លាប់ឮពាក្យនេះដែរឬទេ? អ្នកទាំងអស់គ្នាសុទ្ធតែធ្លាប់ស្គាល់ពាក្យនេះហើយ មិនអញ្ចឹងឬ? តើហ្សែនមិនត្រូវបានរកឃើញ តាមរយៈវិទ្យាសាស្ត្រទេឬ? តើស៊ែនមានន័យដូចម្ដេចចំពោះមនុស្សទៅ? តើវាមិនធ្វើឲ្យមនុស្សមានអារម្មណ៍ថា រាងកាយគឺជារឿងដ៏អាថ៌កំបាំងមួយទេឬ? នៅពេលដែលមនុស្សត្រូវបានណែនាំអំពីប្រធានបទនេះ តើវានឹងមិនមានមនុស្សខ្លះ ជាពិសេស អ្នកចង់ចេះចង់ដឹង នឹងចង់ដឹងថែមទៀត ហើយចង់បានព័ត៌មានថែមទៀតអំពីវាទេឬ? មនុស្សដែលចង់ដឹងទាំងនេះនឹងផ្តោតថាមពលរបស់គេទៅលើប្រធានបទនេះ ហើយនៅពេលដែលគេទំនេរ គេនឹងសិក្សាស្រាវជ្រាវស្វែងរកព័ត៌មាននៅក្នុងសៀវភៅផ្សេងៗ និងនៅលើអ៊ីនធើណិត ដើម្បីរៀនថែមទៀតអំពីប្រធានបទនេះមិនខាន។ តើអ្វីទៅជាវិទ្យាសាស្ត្រ? និយាយដោយងាយ វិទ្យាសាស្ត្រគឺជាគំនិត និងទ្រឹស្ដីអំពីអ្វីៗដែលមនុស្សចង់ដឹង អ្វីៗដែលគេមិនធ្លាប់ដឹង និងមិនធ្លាប់បានព្រះជាម្ចាស់ប្រាប់។ វិទ្យាសាស្ត្រគឺជាគំនិតនិងទ្រឹស្ដីអំពីរឿងអាថ៌កំបាំងដែលមនុស្សចង់រុករក។ តើវិទ្យាសាស្ត្រមានវិសាលភាពកម្រិតណាទៅ? អ្នកអាចនិយាយថា វាមានវិសាលភាពធំធេង ដ្បិតមនុស្សអាចស្រាវជ្រាវ និងសិក្សាអ្វីៗគ្រប់យ៉ាងដែលគេចាប់អារម្មណ៍។ វិទ្យាសាស្ត្រពាក់ព័ន្ធនឹងការស្រាវជ្រាវសេចក្តីលម្អិត និងច្បាប់នៃសេចក្តីទាំងនេះ បន្ទាប់មក បង្កើតចេញជាទ្រឹស្ដីដ៏សមទំនងមួយ ដែលធ្វើឲ្យមនុស្សគ្រប់គ្នាគិតថា៖ «អ្នកវិទ្យាសាស្ត្រទាំងនេះពិតជាអស្ចារ្យណាស់! ពួកគេដឹងរឿងជាច្រើន និងយល់នូវការទាំងនេះ!» ពួកគេមានការកោតសរសើរយ៉ាងខ្លាំងចំពោះអ្នកវិទ្យាសាស្ត្រ មិនអញ្ចឹងឬ? មនុស្សដែលស្រាវជ្រាវវិទ្យាសាស្ត្រ តើពួកគេមានទស្សនៈបែបណាទៅ? តើពួកគេមិនចង់ស្រាវជ្រាវអំពីចក្រវាឡ ស្រាវជ្រាវអំពីរឿងអាថ៌កំបាំងនៅក្នុងផ្នែកដែលពួកគេចាប់អារម្មណ៍ទេឬ? តើអ្វីទៅជាលទ្ធផលចុងក្រោយចេញពីការស្រាវជ្រាវនេះ? នៅក្នុងវិទ្យាសាស្ត្រខ្លះ មនុស្សធ្វើសេចក្តីសន្និដ្ឋាន តាមរយៈការស្មាន ហើយនៅក្នុងវិទ្យាសាស្ត្រខ្លះទៀត ពួកគេពឹងអាងលើបទពិសោធន៍របស់មនុស្ស ដើម្បីធ្វើសេចក្តីសន្និដ្ឋាន។ នៅក្នុងផ្នែកផ្សេងទៀតនៃវិទ្យាសាស្ត្រ មនុស្សធ្វើសេចក្តីសន្និដ្ឋាន ដោយផ្អែកលើសេចក្តីអង្កេតបែបប្រវត្តិសាស្ត្រ និងសាវតារ។ តើវាមិនបែបនេះទេឬ? ដូច្នេះ តើវិទ្យាសាស្ត្រផ្ដល់អ្វីខ្លះសម្រាប់មនុស្ស? អ្វីដែលវិទ្យាសាស្ត្រផ្ដល់ឲ្យនោះ គឺគ្រាន់តែអនុញ្ញាតឲ្យមនុស្សមើលឃើញវត្ថុនៅក្នុងពិភពលោកខាងក្រៅតិនេះ ហើយជួយចម្អែតនូវចំណង់ចង់ដឹងចង់ស្គាល់របស់មនុស្សតែប៉ុណ្ណោះ ប៉ុន្តែវាមិនអាចជួយឲ្យមនុស្សមើលឃើញពីច្បាប់ដែលបង្ហាញថា ព្រះជាម្ចាស់ជាព្រះត្រួតត្រាលើអ្វីៗសព្វសារពើនោះឡើយ។ មនុស្សហាក់ដូចជាចង់ស្វែងរកចម្លើយនៅក្នុងវិទ្យាសាស្ត្រ ប៉ុន្តែចម្លើយទាំងនោះធ្វើឲ្យមានភាពច្របូកច្របល់ ហើយនាំមកនូវការពេញចិត្តតែបណ្ដោះអាសន្ន ជាការពេញចិត្តមួយដែលគ្រាន់តែជួយបង្ខាំងដួងចិត្តរបស់មនុស្សសម្រាប់តែពិភពដែលយើងមើលឃើញប៉ុណ្ណោះ។ មនុស្សមានអារម្មណ៍ថា ពួកគេបានទទួលចម្លើយពីវិទ្យាសាស្ត្រ ដូច្នេះ មិនថាមានរឿងអ្វីកើតឡើងនោះឡើយ ពួកគេប្រើប្រាស់ទស្សនៈបែបវិទ្យាសាស្ត្រមកធ្វើជាមូលដ្ឋាន ដើម្បីបញ្ជាក់ និងទទួលយកបញ្ហានោះ។ ដួងចិត្តរបស់មនុស្សបានងប់ងល់នឹងវិទ្យាសាស្ត្រ ហើយត្រូវបានទាក់ចិត្តនឹងវា រហូតដល់ចំណុចមួយដែលមនុស្សលែងមានគំនិត ដើម្បីចង់ស្គាល់ព្រះជាម្ចាស់ ចង់ថ្វាយបង្គំព្រះជាម្ចាស់ និងជឿថា អ្វីៗសព្វសារពើមកពីព្រះជាម្ចាស់ និងជឿទៀតថា មនុស្សគួរតែសម្លឹងទៅរកទ្រង់សម្រាប់ចម្លើយនោះឡើយ។ តើវាមិនដូច្នេះទេឬ? ប្រសិនបើមនុស្សជឿលើវិទ្យាសាស្ត្រកាន់តែច្រើន នោះគេកាន់តែភ្លើ ទាំងជឿថា អ្វីៗគ្រប់យ៉ាងមានដំណោះស្រាយបែបវិទ្យាសាស្ត្រ និងជឿទៀតថា ការស្រាវជ្រាវអាចដោះស្រាយអ្វីៗគ្រប់យ៉ាងបាន។ ពួកគេមិនស្វែងរកព្រះជាមា្ចស់ ហើយគេមិនជឿថា ព្រះជាម្ចាស់មានព្រះវត្ដមានពិតប្រាកដឡើយ។ ទោះបីជាមនុស្សខ្លះដែលបានដើរតាមព្រះជាម្ចាស់អស់ពេលជាច្រើនឆ្នាំហើយក៏ដោយ ក៏នឹងទៅស្រាវជ្រាវបាក់តេរីបែបត្រឡប់ត្រឡិន ឬស្វែងរកព័ត៌មានមួយចំនួនសម្រាប់ចម្លើយចំពោះបញ្ហាមួយទៅវិញ។ មនុស្សបែបនេះមិនសម្លឹងទៅកាន់បញ្ហាចេញពីទិដ្ឋភាពនៃសេចក្តីពិតឡើយ ហើយនៅក្នុងករណីភាគច្រើន ពួកគេចង់ពឹងអាងលើទស្សនៈ ឬចំណេះដឹងបែបវិទ្យាសាស្ត្រ ឬដំណោះស្រាយបែបវិទ្យាសាស្ត្រ ដើម្បីដោះស្រាយបញ្ហា ហើយគេមិនពឹងអាងលើព្រះជាម្ចាស់ និងស្វែងរកព្រះជាម្ចាស់ឡើយ។ តើមនុស្សបែបនេះមានព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់គេដែរឬទេ? (អត់ទេ។) ថែមទាំងមានមនុស្សខ្លះទៀតដែលចង់ស្រាវជ្រាវអំពីព្រះជាម្ចាស់នូវរបៀបដូចគ្នាដែលគេសិក្សាអំពីវិទ្យាសាស្ត្រ។ ឧទាហរណ៍ មានអ្នកជំនាញផ្នែកសាសនាជាច្រើននាក់ដែលបានឡើងទៅលើភ្នំ ជាកន្លែងដែលទូកធំបានកល់ ហើយពួកគេបានបញ្ជាក់អំពីវត្តមាននៃទូកធំនោះ។ ប៉ុន្តែ ទោះបីគេទទួលស្គាល់ពីវត្តមានរបស់ទូកធំនោះក៏ដោយ ក៏ពួកគេមើលមិនឃើញពីព្រះវត្ដមានរបស់ព្រះជាម្ចាស់នោះដែរ។ ពួកគេជឿតែទៅលើសាច់រឿង និងប្រវត្តិសាស្ត្រប៉ុណ្ណោះ ហើយនេះជាលទ្ធផលចេញពីការស្រាវជ្រាវ និងការសិក្សាបែបវិទ្យាសាស្ត្ររបស់គេអំពីពិភពលោកដែលយើងមើលឃើញ។ ប្រសិនបើអ្នកស្រាវជ្រាវលើវត្ថុអ្វីមួយ មិនថាជាអតិសុខុមជីវសាស្ត្រ តារាសាស្ត្រ ឬភូមិសាស្ត្រឡើយ នោះអ្នកនឹងមិនដែលរកឃើញលទ្ធផលដែលកំណត់ថា ព្រះជាម្ចាស់មានមែន ឬថា ទ្រង់មានអធិបតេយ្យភាពលើអ្វីៗសព្វសារពើនោះឡើយ។ ដូច្នេះ តើវិទ្យាសាស្ត្រមានប្រយោជន៍អ្វីខ្លះសម្រាប់មនុស្ស? តើវាមិនធ្វើឲ្យមនុស្សនៅឆ្ងាយពីព្រះជាម្ចាស់ទេឬ? តើវាមិនធ្វើឲ្យមនុស្សយកព្រះជាម្ចាស់មកធ្វើជាប្រធានបទសិក្សាទេអី? តើវាមិនធ្វើឲ្យមនុស្សកាន់តែសង្ស័យអំពីព្រះវត្ដមានរបស់ព្រះជាម្ចាស់ទេឬ? (មែនហើយ។) ដូច្នេះ តើសាតាំងចង់ប្រើប្រាស់វិទ្យាសាស្ត្រ ដើម្បីធ្វើឲ្យមនុស្សពុករលួយដោយរបៀបណា? តើសាតាំងមិនចង់ប្រើសេចក្តីសន្និដ្ឋានបែបវិទ្យាសាស្ត្រ ដើម្បីបោកបញ្ឆោតមនុស្ស និងធ្វើឲ្យមនុស្សទៅជាស្ពឹក ហើយប្រើចម្លើយមិនច្បាស់លាស់មកដាក់នៅក្នុងដួងចិត្តរបស់មនុស្ស ដើម្បីឲ្យពួកគេនឹងមិនស្វែងរក ឬមិនជឿលើព្រះវត្ដមានរបស់ព្រះជាម្ចាស់ទេឬ? (មែនហើយ។) ដូច្នេះ នេះជាហេតុផលដែលខ្ញុំនិយាយថា វិទ្យាសាស្ត្រគឺជាផ្លូវមួយនៅក្នុងចំណោមផ្លូវជាច្រើនទៀតដែលសាតាំងប្រើ ដើម្បីធ្វើឲ្យមនុស្សពុករលួយនោះ។

ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ V» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

Leave a Reply

ចែក​រំលែក

លុប​ចោល