វីដេអូតន្រ្តីទំនុកបរិសុទ្ធ | ព្រះដ៏ជាក់ស្ដែងលេចមកក្នុងចំណោមមនុស្សជាតិ

29-12-2021

ព្រះដ៏ជាក់ស្ដែងលេចមកក្នុងចំណោមមនុស្សជាតិ

សព្វថ្ងៃនេះ ចំណេះដឹងមនុស្សស្ដីពីព្រះដ៏ជាក់ស្ដែង

មានតែការយល់ឃើញមួយផ្នែកតែប៉ុណ្ណោះ

ហើយការយល់ដឹងរបស់ពួកគេអំពីសារៈសំខាន់

នៃការយកកំណើតជាមនុស្សក៏នៅតែមានស្ដួចស្ដើងនៅឡើយ

តាមរយៈសាច់ឈាមរបស់ព្រះជាម្ចាស់

មនុស្សមើលឃើញថាព្រះអង្គមានភាពពេញបរិបូរណ៍តាមរយៈកិច្ចការ

និងព្រះបន្ទូលរបស់ទ្រង់ដែល

ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់បានរួមបញ្ចួលយ៉ាងច្រើន

សព្វថ្ងៃនេះ អ្នកអាចថ្វាយបង្គំបុគ្គលនេះបាន

ខណៈពេលដែលអ្នកកំពុងថ្វាយបង្គំព្រះវិញ្ញាណ

ហើយនេះជាចំនួនស្ដួចស្ដើងបំផុតដែលមនុស្សគួរទទួលបាន

នៅក្នុងចំណេះដឹងពីព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស៖

ការស្គាល់ពីសារៈសំខាន់នៃព្រះវិញ្ញាណតាមរយៈសាច់ឈាម

ការស្គាល់កិច្ចការក្នុងលក្ខណៈជាព្រះរបស់ព្រះវិញ្ញាណនៅក្នុងសាច់ឈាម

និងកិច្ចការក្នុងលក្ខណៈជាមនុស្សនៅក្នុងសាច់ឈាម

ដោយទទួលយកនូវព្រះបន្ទូល

និងពាក្យថ្លែងមកទាំងអស់របស់ព្រះវិញ្ញាណ

ព្រមទាំងមើលឃើញរបៀបដែលព្រះវិញ្ញាណរបស់ព្រះដឹកនាំសាច់ឈាម

និងបើកសម្ដែងអំពីព្រះចេស្ដារបស់ទ្រង់នៅក្នុងសាច់ឈាម

ព្រះជាម្ចាស់យាងចុះពីស្ថានសួគ៌មកផែនដី

ដើម្បីបើកសម្ដែងព្រះបន្ទូលរបស់ព្រះជាម្ចាស់តាមរយៈសាច់ឈាម

ដើម្បីបំពេញកិច្ចការព្រះវិញ្ញាណរបស់ព្រះតាមរបៀបនៃសាច់ឈាម

នេះអាចនិយាយបានថា

មនុស្សស្គាល់ព្រះវិញ្ញាណនៅស្ថានសួគ៌តាមរយៈសាច់ឈាម

ការលេចមករបស់ព្រះដ៏ជាក់ស្ដែងក្នុងចំណោមមនុស្ស

បានបណ្ដេញព្រះដែលឥតជាក់លាក់នៅក្នុងគំនិតរបស់មនុស្ស

ការថ្វាយបង្គំរបស់មនុស្សចំពោះព្រះដ៏ជាក់ស្ដែងផ្ទាល់

បានធ្វើឲ្យការស្ដាប់បង្គាប់របស់គេចំពោះព្រះជាម្ចាស់មានការកើនឡើង

ហើយតាមរយៈកិច្ចការក្នុងលក្ខណៈជាព្រះនៃ

ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាម

កិច្ចការរបស់ព្រះចំពោះផ្នែកសាច់ឈាម

មនុស្សទទួលបានការបើកសម្ដែង និងត្រូវបានឃ្វាល

ហើយនិស្ស័យរបស់មនុស្សក៏មានការផ្លាស់ប្ដូរដែរ

នេះជាអត្ថន័យពិតប្រាកដនៃការយាងមកដល់

របស់ព្រះវិញ្ញាណនៅក្នុងសាច់ឈាម

គោលបំណងចម្បងដែលមនុស្សអាចផ្សារភ្ជាប់ជាមួយព្រះជាម្ចាស់

ពឹងផ្អែកលើព្រះជាម្ចាស់ និងមានចំណេះដឹងអំពីព្រះជាម្ចាស់

ដកស្រង់ពី «ចូរដើរតាមកូនចៀម ហើយច្រៀងបទថ្មី»

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ចែក​រំលែក

លុប​ចោល