ទំនុកតម្កើង​របស់​គ្រីស្ទបរិស័ទ​ | ការតាំងចិត្តដែលចាំបាច់ដើម្បីស្វែករកសេចក្ដីពិត

15-09-2020

តើអ្នកមានការប្តេជ្ញាចិត្តក្នុងការស្វែងយល់ពីសេចក្ដីពិត

ទទួលបានសេចក្ដីពិត

ហើយជាចុងក្រោយត្រូវបានបំពេញដោយព្រះជាម្ចាស់ដែរ​ឬទេ?

អ្នកត្រូវតែឈានដល់ដំណាក់កាលមួយដែលការតាំងចិត្តរបស់អ្នក

មិនផ្លាស់ប្តូរ ទោះបីជាអ្នកជួបប្រទះបរិយាកាសបែបណាក៏ដោយ

នោះគឺជាអត្ថន័យនៃការស្មោះត្រង់

ហើយមានតែសេចក្ដីស្រលាញ់ដែលស្មោះត្រង់នោះទេដែលជាសេចក្ដីពិត

អ្នកត្រូវតែជាមនុស្សបែបនេះ

វានឹងមិនធ្វើឱ្យអ្នកធ្លាក់ចុះ ឬក្លាយជាអវិជ្ជមាន

ឬបោះបង់ចោលការតាំងចិត្តផ្ទាល់ខ្លួនរបស់អ្នក

នៅពេលណាមានបញ្ហា ឬការលំបាកកើតឡើងឡើយ

អ្នកត្រូវតែមាននូវ​កម្លាំង​របស់មនុស្សម្នាក់ដែលមានសុខចិត្ដប្រថុយជីវិត៖

""ទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយ

ទោះបីវាជាខ្ញុំត្រូវស្លាប់ក៏ដោយ ខ្ញុំនឹងមិនបោះបង់ចោល

ការតាំងចិត្តរបស់ខ្ញុំ ឬបោះបង់ចោលគោលដៅនេះឡើយ""

ប្រសិនបើអ្នកធ្វើបែបនេះ នោះមិនមានទុក្ខលំបាកណាមួយ

ដែលអាចបញ្ឈប់អ្នកបានឡើយ

ព្រះជាម្ចាស់នឹងធ្វើឱ្យវាកើតឡើងសម្រាប់អ្នក

អ្នកត្រូវតែមានការយល់ដឹងបែបនេះ

នៅពេលដែលមានរឿងអ្វីមួយកើតឡើង៖

""ទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយ

ទាំងអស់វាគឺជាផ្នែកមួយនៃការសម្រេចគោលដៅរបស់ខ្ញុំ

ហើយព្រះជាម្ចាស់ជាអ្នកសម្រេច

មានភាពទន់ខ្សោយនៅក្នុងខ្ញុំ ប៉ុន្តែខ្ញុំមិនអវិជ្ជមាននោះទេ

ខ្ញុំអរគុណព្រះជាម្ចាស់ចំពោះក្ដីស្រលាញដែលទ្រង់ផ្ដល់ឱ្យខ្ញុំ

និងចំពោះការរៀបចំបរិយាកាសបែបនេះសម្រាប់ខ្ញុំ

ខ្ញុំមិនត្រូវបោះបង់ចោលបំណងប្រាថ្នា និងការតាំងចិត្តរបស់ខ្ញុំឡើយ

ការបោះបង់ចោលគឺស្មើនឹងការស្រុះស្រួលជាមួយសាតាំង

ស្មើនឹងការបំផ្លាញខ្លួនឯង ហើយស្មើនឹងការក្បត់ព្រះជាម្ចាស់""

នេះគឺជាផ្នត់គំនិតដែលអ្នកត្រូវតែមាន

មិនថាអ្នកឯទៀតនិយាយអ្វី ឬធ្វើអ្វីក៏ដោយ

ហើយមិនថាព្រះជាម្ចាស់ប្រព្រឹត្ដយ៉ាងណាចំពោះអ្នកក៏ដោយ

ការប្ដេជ្ញាចិត្តរបស់អ្នកមិនត្រូវរង្គោះរង្គើឡើយ

មិនថាអ្នកឯទៀតប្រព្រឹត្ដយ៉ាងម៉េច

ហើយមិនថាព្រះជាម្ចាស់ប្រព្រឹត្តិយ៉ាងណាចំពោះអ្នកក៏ដោយ

ការប្ដេជ្ញាចិត្តរបស់អ្នកមិនត្រូវរង្គោះរង្គើឡើយ

ដកស្រង់ពី «ចូរដើរតាមកូនចៀម ហើយច្រៀងបទថ្មី»

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ចែក​រំលែក

លុប​ចោល