ទំនុកតម្កើងអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ | សារៈសំខាន់ នៃការបង្ហាញវត្តមាន របស់ព្រះជាម្ចាស់

ទំនុកតម្កើងអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ | សារៈសំខាន់ នៃការបង្ហាញវត្តមាន របស់ព្រះជាម្ចាស់

38 |28-07-2020

ការ​លេច​មករបស់ព្រះ​ជា​ម្ចាស់ សំដៅលើការយាងមក

កាន់ផែនដីរបស់ទ្រង់ ដើម្បីបំពេញកិច្ចការរបស់ ទ្រង់ដោយផ្ទាល់។

ទ្រង់នឹងយាងចុះមកក្នុងចំណោមមនុស្សលោកដើម្បី បំពេញកិច្ចការនៃការបង្កើតសម័យកាលមួយ និងបញ្ចប់

សម័យកាលមួយដែរ ដោយប្រើអត្តសញ្ញាណ និងនិស្ស័យ របស់ទ្រង់ផ្ទាល់ និងក្នុងលក្ខណៈដែលទ្រង់មានស្រាប់។

ការ​លេច​មកក្នុងលក្ខណៈបែបនេះ គឺមិនជា ទម្រង់នៃពិធីណាមួយឡើយ។

វាមិនមែនជាសញ្ញា ជារូបភាព

ជាអព្ភូតហេតុ ឬជាការនិមិត្តដ៏ធំអស្ចារ្យអ្វី នោះទេ

ហើយវាក៏មិនមែនជាដំណើរនៃកិច្ចការសាសនា អ្វីដែរ។

វាគឺជាសេចក្តីពិត និងជាសច្ចភាពជាក់ស្តែង ដែលមនុស្ស

អាចប៉ះពាល់ និងអាចមើលឃើញបាន។

ការ​លេច​មកក្នុងលក្ខណៈបែបនេះ គឺមិនមែន គ្រាន់តែធ្វើឲ្យតែបាន

ឬសម្រាប់ជាការសន្យារយៈពេលខ្លីនោះទេ

ផ្ទុយទៅវិញ វាជាផ្នែកមួយនៃកិច្ចការនៅក្នុង ផែនការគ្រប់គ្រងរបស់ទ្រង់។

ការ​លេច​មករបស់ព្រះ​ជា​ម្ចាស់ គឺសុទ្ធតែមាន អត្ថន័យខ្លឹមសារ

ជានិច្ច និងតែងមានទំនាក់ទំនងខ្លះៗទៅនឹង ផែនការគ្រប់គ្រងរបស់ទ្រង់។

មានទំនាក់ទំនងខ្លះៗទៅនឹងផែនការគ្រប់គ្រង របស់ទ្រង់។

“ការ​លេច​មក” ដែលសំដៅដល់ក្នុងទីនេះ គឺខុសគ្នាទាំងស្រុងពី

“ការ​លេច​មក” ផ្សេងទៀត ដែលព្រះ​ជា​ម្ចាស់ទ្រង់ ណែនាំ ដឹកនាំ និងបំភ្លឺគំនិតដល់មនុស្ស។

ព្រះ​ជា​ម្ចាស់បំពេញកិច្ចការដ៏វិសេសរបស់ទ្រង់ក្នុង

ចំណែកណាមួយ រៀងរាល់ពេលដែលទ្រង់បង្ហាញវត្តមាន របស់ទ្រង់ផ្ទាល់។

កិច្ចការនេះ គឺខុសគ្នាពីកិច្ចការនៃសម័យផ្សេង ទៀត។

កិច្ចការនេះ មនុស្សមិនអាចស្រមៃនឹកដល់ និងមិន ដែលធ្លាប់បានជួបប្រទះពីមុនមកឡើយ។

និងមិនដែលធ្លាប់បានជួបប្រទះពីមុនមកឡើយ។

វាជាកិច្ចការដែលចាប់ផ្តើមនូវសម័យកាលថ្មីមួយ និងបញ្ចប់ទៅវិញនូវសម័យកាលមុន

ហើយវាគឺជាទម្រង់នៃកិច្ចការថ្មីដែលបាន កែលម្អរួច សម្រាប់ជាការសង្គ្រោះដល់មនុស្សលោក។

បន្ថែមលើនេះ វាគឺជាកិច្ចការដែលនាំមនុស្សទៅ កាន់សម័យកាលថ្មីមួយទៀត។

នេះហើយគឺជាអត្ថន័យនៃការ​លេច​មក របស់ព្រះ​ជា​ម្ចាស់។

ដកស្រង់ពី «ចូរដើរតាមកូនចៀម ហើយច្រៀងបទថ្មី»

បង្ហាញ​ឲ្យ​ច្រើន
តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។
សូមទាក់ទងមកកាន់យើងខ្ញុំ
សូមទាក់ទងមកកាន់យើងខ្ញុំ តាមរយៈMessenger

Leave a Reply

ចែក​រំលែក

លុប​ចោល