ទំនុកតម្កើងរបស់គ្រីស្ទបរិស័ទ | ដំណាក់កាលទាំងបីនៃកិច្ចការប្រាប់នូវអ្វីៗគ្រប់យ៉ាងអំពីការគ្រប់គ្រងមន
04-10-2020
កិច្ចការនៃការគ្រប់គ្រងមនុស្សជាតិ ត្រូវបានបែងចែកជាបីដំណាក់កាល
នេះមានន័យថា កិច្ចការនៃការសង្រ្គោះមនុស្សជាតិ ត្រូវបាន
បែងចែកជាបីដំណាក់កាល
ដំណាក់កាលទាំងបីនេះមិនរួមបញ្ចូល
កិច្ចការនៃការបង្កើតពិភពលោកឡើយ
ផ្ទុយទៅវិញ វាជាដំណាក់កាលទាំងបីនៃកិច្ចការ នៅយុគសម័យនៃក្រឹត្យវិន័យ
យុគសម័យនៃព្រះគុណ និងយុគសម័យនៃនគរព្រះប៉ុណ្ណោះ
កិច្ចការនៃការបង្កើតពិភពលោក
គឺជាកិច្ចការនៃការបង្កើតមនុស្សជាតិទាំងមូល
វាមិនមែនជាកិច្ចការនៃការសង្រ្គោះមនុស្សជាតិឡើយ
ហើយវាក៏គ្មានទំនាក់ទំនងអ្វីជាមួយកិច្ចការនៃ
ការសង្រ្គោះមនុស្សជាតិនោះដែរ
គ្មានទំនាក់ទំនងអ្វីជាមួយកិច្ចការនៃការសង្រ្គោះមនុស្សនោះដែរ
ព្រោះនៅពេលដែលពិភពលោកត្រូវបានបង្កើតមក មនុស្សជាតិមិនទាន់
ត្រូវបានសាតាំងធ្វើឲ្យពុកខូចនៅឡើយទេ
ដូច្នេះ វាមិនចាំបាច់ត្រូវអនុវត្តកិច្ចការនៃ
ការសង្រ្គោះមនុស្សជាតិនោះឡើយ
ការគ្រប់គ្រងមនុស្សរបស់ព្រះជាម្ចាស់បានចាប់ផ្ដើមឡើង
ជាលទ្ធផលកើតចេញពីកិច្ចការនៃការសង្រ្គោះមនុស្សជាតិ
ហើយវាមិនបានកើតឡើងចេញពីកិច្ចការនៃការបង្កើតពិភពលោកនោះឡើយ
មានតែក្រោយពេលមនុស្សជាតិបានទទួលនិស្ស័យដ៏ពុករលួយប៉ុណ្ណោះ
ទើបកិច្ចការនៃការគ្រប់គ្រងនេះបានចាប់ផ្ដើមឡើង
ដូច្នេះ កិច្ចការនៃការគ្រប់គ្រងមនុស្ស រួមបញ្ចូលផ្នែកចំនួនបី
ជាជាងបួនដំណាក់កាល ឬបួនយុគសម័យ
នេះជាផ្លូវដ៏ត្រឹមត្រូវតែមួយគត់ ដើម្បីសំដៅទៅលើ
ការគ្រប់គ្រងមនុស្សជាតិរបស់ព្រះជាម្ចាស់
នៅពេលដែលយុគសម័យចុងក្រោយបិទបញ្ចប់
កិច្ចការនៃការគ្រប់គ្រងមនុស្សជាតិ
នឹងចូលមកដល់ទីបញ្ចប់យ៉ាងពេញលេញ
ការបិទបញ្ចប់នៃកិច្ចការគ្រប់គ្រង មានន័យថា
កិច្ចការនៃការសង្រ្គោះមនុស្សជាតិទាំងអស់
នឹងត្រូវបានបិទបញ្ចប់ទាំងស្រុង
និងថា មនុស្សជាតិនឹងបានទៅដល់ចុងបញ្ចប់នៃដំណើររបស់គេ
ក្នុងនាមជាសត្តនិកររបស់ព្រះជាម្ចាស់ ឯងគួរតែទទួលស្គាល់ថា
មនុស្សត្រូវបានបង្កើតឡើង ដោយព្រះជាម្ចាស់
ហើយឯងគួរតែទទួលស្គាល់ពីប្រភពនៃសេចក្តីពុករលួយរបស់មនុស្សជាតិ
ហើយកាន់តែសំខាន់ ក៏ត្រូវទទួលស្គាល់ពីដំណើរការនៃ
សេចក្តីសង្រ្គោះរបស់មនុស្សផងដែរ
ដំណាក់កាលទាំងបីនៃកិច្ចការគឺជាសាច់រឿងបង្កប់មួយនៅក្នុង
ការគ្រប់គ្រងមនុស្សរបស់ព្រះជាម្ចាស់
ជាការមកដល់នៃដំណឹងល្អរបស់ចក្រវាឡទាំងមូល
ដែលជាសេចក្តីលាក់កំបាំងដ៏ធំបំផុតនៅក្នុងចំណោមមនុស្សជាតិទាំងអស់
ហើយវាក៏ជាមូលដ្ឋាននៃការផ្សាយដំណឹងល្អផងដែរ
ប្រសិនបើឯងគ្រាន់តែផ្ដោតទៅលើការយល់ដឹងអំពី
សេចក្តីពិតដ៏សាមញ្ញដែលទាក់ទងនឹងជីវិតរបស់ឯង
ហើយគ្មានដឹងខ្យល់អ្វីសោះអំពីចំណុចនេះ ដែលជា
សេចក្តីលាក់កំបាំង និងជានិមិត្តដ៏ធំបំផុត
នោះតើជីវិតរបស់ឯងនឹងមិនដូចជាផលិតផលមួយ
ដែលគ្មានប្រយោជន៍អ្វី ក្រៅពីដាក់តាំងឲ្យគេមើលទេឬអី?
ដកស្រង់ពី «ចូរដើរតាមកូនចៀម ហើយច្រៀងបទថ្មី»
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?
ប្រភេទវីដេអូផ្សេងទៀត