មេរៀនអធិប្បាយព្រះបន្ទូលជាស៊េរី៖ ការស្វែងរកសេចក្ដីជំនឿដ៏ពិត | តើហេតុអ្វីបានជាព្រះជាម្ចាស់ យាងមកយកកំណើតជាមនុស្សនៅគ្រាចុងក្រោយ មិនមែនក្នុងរូបអង្គជាព្រះវិញ្ញាណ?

18-05-2022

នៅគ្រាចុងក្រោយ ព្រះដ៏មានគ្រប់ព្រះ‌ចេស្តានៅខាងសាច់ឈាម បានសម្ដែងចេញនូវសេចក្ដីពិតជាច្រើន និងកំពុងបំពេញកិច្ចការនៃការជំនុំជម្រះដែលចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់ទៅ។ ទ្រង់បានបង្កើតក្រុមអ្នកមានជ័យជម្នះនៅមុនគ្រោះមហន្តរាយ។ ដំណឹងល្អអំពីនគរព្រះរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាបានផ្សាយដល់គ្រប់ប្រទេសនៅក្នុងលោកិយនេះ ហើយមនុស្សកាន់តែច្រើនឡើង កំពុងស្ដាប់ព្រះសូរសៀងរបស់ព្រះជាម្ចាស់ និងបែរទៅរកព្រះដ៏មានគ្រប់ព្រះចេស្ដា។ បើទោះជាបែបនេះក្ដី មានមនុស្សជាច្រើននៅក្នុងពិភពសាសនាមិនជឿទាល់តែសោះថា ព្រះអម្ចាស់បានយាងត្រឡប់មកវិញជាសាច់ឈាម ថាទ្រង់បានលេចមក និងកំពុងបំពេញកិច្ចការ។ ពួកគេជឿលើព្រះអម្ចាស់យេស៊ូវដែលបានលេចមកក្នុងទម្រង់ជាព្រះវិញ្ញាណអស់ពេលសែសិបថ្ងៃក្រោយទ្រង់មានព្រះជន្មរស់ឡើងវិញ ដូច្នេះ ទ្រង់គួរតែយាងត្រលប់មកវិញក្នុងទម្រង់ជាព្រះវិញ្ញាណដែរ។ តើហេតុអ្វីបានជាព្រះដ៏មានគ្រប់ព្រះចេស្ដាមិនលេចមកជាព្រះវិញ្ញាណ តែជាកូនមនុស្សដែលយកកំណើតជាមនុស្សទៅវិញ? មនុស្សជាច្រើនបដិសេធមិនទទួលយកទ្រង់ ក៏ដោយសារតែថា ព្រះដ៏មានគ្រប់ព្រះចេស្ដា គឺមិនស្ថិតក្នុងទម្រង់ជាព្រះវិញ្ញាណ ប៉ុន្តែជាកូនមនុស្សដែលយកកំណើតជាមនុស្ស។ ពួកគេកំពុងបាត់បង់ឱកាសតែមួយគត់របស់ពួកគេក្នុងការទទួលបានសេចក្ដីសង្រ្គោះពីព្រះអង្គសង្គ្រោះដោយផ្ទាល់ ដែលនេះគឺជារឿងដែលពួកគេនឹងសោកស្ដាយជារៀងរហូត។ ដូច្នេះ តើហេតុអ្វីបានជាព្រះជាម្ចាស់មិនបានលេចមកដើម្បីបំពេញកិច្ចការក្នុងទម្រង់ជាព្រះវិញ្ញាណនៅគ្រាចុងក្រោយ ប៉ុន្តែទ្រង់បានត្រលប់ជាសាច់ឈាមជាកូនមនុស្សទៅវិញ? នៅក្នុងខ្សែវីដេអូនៃការស្វែងរកសេចក្ដីជំនឿដ៏ពិត យើងអាចដេញដោលសួរពីបញ្ហានេះទាំងអស់គ្នាបាន និងរៀនសូត្របន្ថែមទៀតអំពីកិច្ចការរបស់ព្រះជាម្ចាស់។

មើល​​បន្ថែម​

គ្រោះមហន្តរាយបានធ្លាក់ចុះមក ហើយការបន្តររស់នៅគឺជាបំណងប្រាថ្នារបស់មនុស្សគ្រប់រូប! ដើម្បីសុខសុវត្ថិភាពខ្លួនអ្នក និងក្រុមគ្រួសាររបស់អ្នក តើអ្នកចង់ទទួលបានឱកាសស្វាគមន៍ព្រះអម្ចាស់ដើម្បីត្រូវបានការពារដោយព្រះដែរឬទេ?

Leave a Reply

ចែក​រំលែក

លុប​ចោល