ប្រភពដើម និងការបង្កើតពួកជំនុំនៃព្រះដ៏មានគ្រប់ចេស្ដា

29-07-2020

នៅក្នុងយុគសម័យនៃព្រះគុណ ព្រះអម្ចាស់យេស៊ូវបានសន្យានឹងអ្នក ដែលដើរតាមទ្រង់ថា «ហើយប្រសិនបើខ្ញុំទៅរៀបកន្លែងទុកឲ្យអ្នក នោះខ្ញុំនឹងត្រឡប់មកវិញ ហើយទទួលអ្នកមកឯខ្ញុំ ដើម្បីឲ្យអ្នកអាចនៅកន្លែងដែលខ្ញុំនៅដែរ» (យ៉ូហាន ១៤:៣)។ ទ្រង់ក៏បានថ្លែងទំនាយទុកថា «ឯពន្លឺផ្លេកបន្ទោរ ចេញពីទិសខាងកើត ហើយចាំងពន្លឺទៅទិសខាងលិចយ៉ាងណា ដំណើរយាងមករបស់បុត្រមនុស្សក៏យ៉ាងនោះដែរ» (ម៉ាថាយ ២៤:២៧)។ នៅគ្រាចុងក្រោយ ព្រះជាម្ចាស់ក៏បានត្រឡប់ជាសាច់ឈាម និងបានយាងចុះមកខាងកើតផែនដី គឺប្រទេសចិន ដូចព្រះអង្គបានសន្យា និងថ្លែងទំនាយទុក ដោយអង្គឯងផ្ទាល់ ដើម្បីនឹងធ្វើកិច្ចការនៃការជំនុំជម្រះ កិច្ចការដាក់ទោស កិច្ចការបន្សុទ្ធ និងកិច្ចការសង្គ្រោះ ដោយប្រើព្រះបន្ទូលលើមូលដ្ឋានគ្រឹះនៃកិច្ចការប្រោសលោះរបស់ព្រះអម្ចាស់យេស៊ូវ។ នៅក្នុងកិច្ចការនេះ សេចក្តីទំនាយក្នុងព្រះគម្ពីរដែលថ្លែងទុកថា «ការជំនុំជម្រះត្រូវចាប់ផ្ដើមនៅឯដំណាក់របស់ព្រះជាម្ចាស់» (១ ពេត្រុស ៤:១៧) និង «អ្នកណាដែលមានត្រចៀក ចូរស្ដាប់ព្រះបន្ទូលដែលព្រះវិញ្ញាណថ្លែងទៅកាន់ក្រុមជំនុំទាំងអម្បាលម៉ានចុះ» (វិវរណៈ ២:៧) ក៏ត្រូវបានសម្រេចហើយដែរ។ កិច្ចការរបស់ព្រះជាម្ចាស់ នៅគ្រាចុងក្រោយ បានបញ្ចប់យុគសម័យនៃព្រះគុណ ហើយបានចាប់ផ្ដើមយុគសម័យនៃនគរព្រះ។ ពេលដំណឹងល្អអំពីនគរព្រះដ៏មានគ្រប់ព្រះចេស្ដា បានផ្សាយទៅឆាប់យ៉ាងរហ័ស ក្នុងប្រទេសចិនដីគោក មនុស្សដែលមកពីគ្រប់សាសនា និងគណៈនិកាយ ដែលស្រឡាញ់សេចក្ដិពិត និងចង់ឃើញព្រះជាម្ចាស់លេចមក ពួកគេអានព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា និងទទួលស្គាល់ថា ព្រះបន្ទូលទាំងនោះគឺជាសេចក្ដីពិត គឺជាព្រះសូរសៀងរបស់ព្រះជាម្ចាស់។ ពួកគេច្បាស់នៅក្នុងចិត្តថា ព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះអម្ចាស់យេស៊ូវដែលបានយាងមកវិញ ហើយពួកគេបានទទួលជឿព្រះដ៏មានគ្រប់ព្រះចេស្ដាតគ្នារៀងមក។ ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា ក៏ចាប់ផ្ដើមមានវត្តមានឡើង។ ដូចដែលបានបញ្ជាក់ដោយកត្តាជាច្រើនរួចមកហើយថា ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាបានចាប់ផ្ដើមមានវត្តមានឡើងទាំងស្រុង ដោយសារតែការលេចមក និងកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា និងមិនមែនស្ថាបនាឡើងដោយមនុស្សនោះឡើយ។ នេះមកពីរាស្ត្ររើសតាំងក្នុងពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាអធិស្ឋាន ដោយនូវព្រះនាមនៃព្រះដ៏មានគ្រប់ព្រះចេស្ដា ស្ដាប់តាមកិច្ចការរបស់ទ្រង់ ព្រមទាំងទទួលយកអស់ទាំងសេចក្ដីពិត ដែលទ្រង់បង្ហាញឲ្យឃើញ។ ដូច្នេះ នេះជាភ័ស្តុតាងបញ្ជាក់ថា រាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ គេជឿលើព្រះគ្រីស្ទ ដែលបានយកកំណើតជាសាច់ឈាមនៅគ្រាចុងក្រោយ គឺជាព្រះដ៏សកម្មដែលជាវិញ្ញាណដែលត្រូវបានទទួលស្គាល់នៅក្នុងសាច់ឈាម មិនមែនជឿលើមនុស្សឡើយ។ បើមើលពីខាងក្រៅ ព្រះដ៏មានគ្រប់ព្រះចេស្ដា មិនជាអ្វីសោះ ក្រៅតែពីជាកូនមនុស្សដ៏សាមញ្ញម្នាក់ ប៉ុន្តែធាតុពិត ទ្រង់ជាតំណាងនៃព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ និងជាសេចក្ដីពិត ជាផ្លូវ ហើយជាជីវិត។ កិច្ចការ និងព្រះបន្ទូលរបស់ទ្រង់ គឺជាការបង្ហាញឲ្យឃើញដោយផ្ទាល់ពីព្រះវិញ្ញាណនៃព្រះ និងជាការលេចមកជាមនុស្សរបស់ព្រះជាម្ចាស់។ ហេតុនេះ ទ្រង់គឺជាព្រះដ៏សកម្មដែលបានយកកំណើតជាមនុស្ស។

នៅឆ្នាំ១៩៩១ ព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះគ្រីស្ទនៅគ្រាចុងក្រោយ បានចាប់ផ្ដើមអនុវត្តព័ន្ធកិច្ចរបស់ទ្រង់ជាផ្លូវការនៅប្រទេសចិន។ ក្រោយមក ទ្រង់ក៏បានថ្លែងនូវព្រះបន្ទូលរាប់សិបលានពាក្យ រួចចាប់ផ្ដើមកិច្ចការនៃការជំនុំជម្រះនៃបល្ល័ង្កសដ៏ធំនៅគ្រាចុងក្រោយ។ វាដូចទៅនឹងព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «កិច្ចការជំនុំជម្រះ គឺជាកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ ដូច្នេះ តាមធម្មតា កិច្ចការនេះគឺត្រូវតែអនុវត្តដោយព្រះជាម្ចាស់ផ្ទាល់ មិនអាចឱ្យមនុស្សមកធ្វើជំនួសទ្រង់បានឡើយ។ ដ្បិតការជំនុំជម្រះ គឺជាការប្រើប្រាស់នូវសេចក្ដីពិត ដើម្បីយកឈ្នះមនុស្សលោក ដូច្នេះ គ្មានទេចម្ងល់ដែលថា ព្រះជាម្ចាស់មុខជាសម្ដែងរូបអង្គទ្រង់លេចមកជាសាច់ឈាម ដើម្បីអនុវត្តកិច្ចការនេះ នៅក្នុងចំណោមមនុស្សលោក។ ពោលគឺ ព្រះគ្រីស្ទនៃគ្រាចុងក្រោយ នឹងប្រើនូវសេចក្ដីពិតដើម្បីបង្រៀនមនុស្សទូទាំងពិភពលោក នឹងឱ្យពួកគេបានស្គាល់សេចក្ដីពិតគ្រប់យ៉ាងទាំងអស់។ នេះហើយជាកិច្ចការជំនុំជម្រះរបស់ព្រះជាម្ចាស់» («ព្រះគ្រីស្ទធ្វើកិច្ចការជំនុំជម្រះ ដោយសេចក្ដីពិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «ព្រះជាម្ចាស់ធ្វើកិច្ចការនៃព្រះបន្ទូលនៅគ្រាចុងក្រោយ ហើយព្រះបន្ទូលទាំងនេះសោត ក៏ជាព្រះបន្ទូលនៃព្រះវិញ្ញាណបរិសុទ្ធដែរ ដ្បិតព្រះជាម្ចាស់ជាព្រះវិញ្ញាណបរិសុទ្ធ ហើយទ្រង់អាចយកកំណើតជាមនុស្សបានដែរ។ ហេតុនេះ ព្រះបន្ទូលនៃព្រះវិញ្ញាណបរិសុទ្ធដែលបានមាននៅអតីតកាល ក៏ជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សនាពេលបច្ចុប្បន្ន។ ... ដើម្បីឱ្យព្រះជាម្ចាស់បញ្ចេញព្រះសូរសៀង ដើម្បីអនុវត្តកិច្ចការរបស់ទ្រង់ ទ្រង់ត្រូវក្លាយជាសាច់ឈាម។ ពុំនោះទេ កិច្ចការរបស់ទ្រង់នឹងមិនអាចសម្រេចគោលដៅនៃកិច្ចការនោះបានឡើយ» («តើអស់អ្នកដែលបានដាក់កំហិតព្រះជាម្ចាស់តាមសញ្ញាណរបស់ខ្លួន អាចទទួលការបើកសម្ដែងពីទ្រង់យ៉ាងដូចម្ដេច?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ដោយសារតែការលេចមក និងដោយសារតែព្រះសូរសៀងរបស់ព្រះគ្រីស្ទនៅគ្រាចុងក្រោយ នោះមនុស្សដែលស្រេកឃ្លាន និងមនុស្សដែលស្វែងរកសេចក្ដីពិត ក៏ត្រូវបានបង្ក្រាប និងត្រូវបានបន្សុទ្ធដោយព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាកាន់តែច្រើនឡើងៗ ហើយក៏ឃើញនៅក្នុងការជំនុំជម្រះ និងការដាក់ទោសការលេចមករបស់ព្រះជាម្ចាស់ និងការយាងមកវិញរបស់ព្រះដ៏ ប្រោសលោះ។

ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាបានចាប់ផ្ដើមមានវត្តឡើង ដោយ សារតែការលេចមក និងកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ព្រះអម្ចាស់ យេស៊ូវដែលបានយាងត្រឡប់មកវិញ ព្រះគ្រីស្ទនៅគ្រាចុងក្រោយ និងស្ថិត នៅក្រោមការជំនុំជម្រះ និងការដាក់ទោសដ៏សុចរិតរបស់ទ្រង់ផងដែរ។ ពួក ជំនុំនេះប្រមូលផ្ដុំទៅដោយមនុស្សដែលទទួលកិច្ចការនៃព្រះដ៏មានគ្រប់ព្រះចេស្ដានៅគ្រាចុងក្រោយពិតប្រាកដ ព្រមទាំងត្រូវបានបង្ក្រាបនិងត្រូវបានសង្គ្រោះ ដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ពួកជំនុំនេះត្រូវបានស្ថាបនា ឡើងទាំងស្រុង ដោយព្រះដ៏មានពេញដោយព្រះចេស្ដាផ្ទាល់ ព្រមទាំងត្រូវបានដឹកនាំ និងមើលថែដោយផ្ទាល់ពីព្រះអង្គ ហើយមិនមែនត្រូវបានបង្កើត ឡើងដោយមនុស្សណាម្នាក់ តាមមធ្យោបាយណាមួយឡើយ។ នេះជាការពិតដែលត្រូវបានទទួលស្គាល់ដោយរាស្ត្ររើសតាំងទាំងអស់ នៅក្នុងពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា។ មនុស្សណាដែលត្រូវបានប្រើដោយព្រះដែលមកកំណើតជាមនុស្ស គឺត្រូវបានកំណត់ទុកជាមុនដោយព្រះជាម្ចាស់ ព្រមទាំងត្រូវបានរើសតាំង និងធ្វើបន្ទាល់បញ្ជាក់ដោយព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ដូចព្រះយេស៊ូវបានជ្រើសរើស និងតែងតាំងពួកសាវ័កទាំងដប់ពីរនាក់ដូច្នោះដែរ។ មនុស្សដែលត្រូវបានព្រះជាម្ចាស់ប្រើ សហការតែជាមួយកិច្ចការរបស់ទ្រង់ប៉ុណ្ណោះ ហើយមិនអាចធ្វើកិច្ចការរបស់ព្រះជាម្ចាស់ជំនួសទ្រង់បានឡើយ។ ពួកជំនុំមិនត្រូវបានបង្កើតឡើងដោយមនុស្សដែលព្រះ ជាម្ចាស់ ហើយរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ក៏មិនជឿ ឬដើរតាមពួកគេដែរ ដោយសារតែមនុស្សខូចអាក្រក់ គ្មានសេចក្ដីពិត និង មិនអាចបង្ហាញនូវសេចក្ដីពិតសោះ ក៏រឹតតែមិនបង្កើតពួកជំនុំផង។ ពួកជំនុំក្នុងយុគសម័យនៃព្រះគុណ មិនត្រូវបានបង្កើតឡើងដោយសាវ័កប៉ុល ឬសាវ័កដទៃឡើយ ប៉ុន្តែ ពួកជំនុំនេះជាផលនៃកិច្ចការរបស់ព្រះអម្ចាស់យេស៊ូវ ហើយត្រូវបាន បង្កើតឡើង ដោយព្រះអម្ចាស់យេស៊ូវផ្ទាល់ព្រះអង្គ។ ដូចគ្នាដែរ ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា នៅគ្រាចុងក្រោយ មិនមែនត្រូវបានបង្កើតឡើង ដោយមនុស្សដែលព្រះជាម្ចាស់ប្រើឡើយ ប៉ុន្តែជាផលនៃកិច្ចការរបស់ព្រះ ដ៏មានគ្រប់ព្រះចេស្ដា។ មនុស្សដែលព្រះជាម្ចាស់ប្រើគ្រាន់តែស្រោចស្រព ផ្គត់ផ្គង់ និងដឹកនាំពួកជំនុំ ដោយបំពេញកាតព្វកិច្ចរបស់មនុស្ស។ ទោះបីរាស្ត្រជ្រើសរើសរបស់ព្រះជាម្ចាស់ត្រូវបានដឹកនាំ ស្រោចស្រព និងផ្គត់ផ្គង់ ដោយមនុស្សដែលព្រះជាម្ចាស់ប្រើ ក៏ពួកគេមិនជឿ និងមិនដើរតាមនរណាផ្សេងក្រៅតែពីព្រះដ៏មានគ្រប់ព្រះចេស្ដា ហើយទទួលនិងស្ដាប់តាមតែព្រះបន្ទូល និងកិច្ចការរបស់ទ្រង់ប៉ុណ្ណោះ។ នេះគឺជាការពិតមួយ ដែលមិនមាននរណាម្នាក់អាចបដិសេធបានឡើយ។ ដោយសារការលេចមក និងកិច្ចការរបស់ព្រះដែលមកយកកំណើតជាមនុស្សនាគ្រាចុងក្រោយ ទីបំផុត មនុស្សជាច្រើនដែលជឿពិតលើព្រះជាម្ចាស់ក្នុងគ្រប់គណៈនិកាយសាសនា ក៏បានស្ដាប់ឮព្រះសូរសៀងព្រះជាម្ចាស់ និងបានឃើញថា ព្រះអម្ចាស់យេស៊ូវបានយាងមករួចហើយ និងបានអនុវត្តកិច្ចការនៃការជំនុជម្រះ ដោយចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់ ហើយពួកគេបានបញ្ជាក់ថា ព្រះដ៏មានគ្រប់ព្រះចេស្ដា គឺជាព្រះអម្ចាស់យេស៊ូវ ដែលបានយាងត្រឡប់មកវិញ ជាលទ្ធផល ពួកគេកបានទទួលកិច្ចការរបស់ទ្រង់នៅគ្រាចុងក្រោយ។ មនុស្សដែលត្រូវបានបង្ក្រាបដោយព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ក៏ក្លាយទៅជាចំណុះនៅក្រោមព្រះនាមទ្រង់ ហើយរាស្ត្រជ្រើសទាំងអស់របស់ព្រះដ៏មានគ្រប់ព្រះចេស្ដា គេអធិស្ឋានទៅព្រះដ៏មានគ្រប់ព្រះចេស្ដា ព្រមទាំងដើរតាម ស្ដាប់បង្គាប់ និងថ្វាយបង្គំទ្រង់។ រាស្ត្ររើសតាំង នៅក្នុងប្រទេសចិត្ត គឺជា មនុស្សដំបូងដែលស្គាល់កិច្ចការនៃការជំនុំជម្រះ និងការវាយផ្ចាល ដើម្បីឲ្យតម្លៃអំពីនិស្ស័យដ៏សុចរិតរបស់ទ្រង់ ហើយមើលឃើញនូវឫទ្ធានុភាពនិងព្រះពិរោធរបស់ព្រះអង្គ។ ដូច្នេះ ពួកគេត្រូវបានបង្ក្រាបដោយព្រះបន្ទូលព្រះជាម្ចាស់ទាំងស្រុង ហើយបានធ្លាក់ដុនដាបនៅចំពោះព្រះដ៏មានគ្រប់ព្រះចេស្ដា និងព្រមស្ដាប់បង្គាប់ ហើយទទួលយកការជំនុំជម្រះ និងការដាក់ទោសនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ពួកគេគឺពិតជាបានប្រែចិត្ត និងផ្លាស់ប្ដូរប្រាកដមែន ដូច្នេះហើយ ពួកគេក៏ទទួលបានសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់។

ប្រាកដណាស់ ដោយសារតែព្រះបន្ទូលត្រូវបានព្រះដ៏មានគ្រប់ព្រះចេស្ដាសម្ដែងចេញ ដោយលាតត្រដាងអាថ៌កំបាំងនៃផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ដើម្បីសង្គ្រោះមនុស្សជាតិ រាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ក៏ចាប់ផ្ដើមដឹងថា ព្រះជាម្ចាស់មានព្រះនាមថ្មីនៅក្នុងយុគសម័យនីមួយៗ និងដឹងថា ព្រះនាមថ្មីរបស់ទ្រង់មានន័យថា ព្រះជាម្ចាស់កំពុងធ្វើកិច្ចការថ្មី ហើយជាងនេះទៅទៀត ព្រះជាម្ចាស់កំពុងបញ្ចប់យុគសម័យចាស់ និងកំពុងចាប់ផ្ដើមយុគសម័យថ្មីមួយ តាមរយៈការប្រកាសព្រះបន្ទូលរបស់ទ្រង់។ អត្ថន័យនៃការដែលព្រះជាម្ចាស់ប្រើឈ្មោះថ្មីក្នុងយុគសម័យនីមួយៗ គឺអស្ចារ្យនិងជ្រាលជ្រៅណាស់! នៅក្នុងព្រះនាមថ្មីៗនេះ មានសារៈសំខាន់នៃកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងនោះ។ ព្រះជាម្ចាស់ប្រើព្រះនាមរបស់ព្រះអង្គដើម្បីផ្លាស់ប្ដូរយុគសម័យ និងតំណាងឲ្យកិច្ចការរបស់ទ្រង់ក្នុងយុគសម័យនោះ ក៏ដូចជានិស្ស័យដែលទ្រង់បង្ហាញនៅក្នុងយុគសម័យនោះ។ នៅក្នុងយុគសម័យនៃក្រឹត្យវិន័យ ទ្រង់បានប្រើព្រះនាមយេហូវ៉ា ដើម្បីចេញក្រឹត្យវិន័យ និងបញ្ញត្តិនានា ហើយដឹកនាំជីវិតមនុស្សនៅលើផែនដី។ ព្រះនាមយេហូវ៉ាតំណាងឲ្យនិស្ស័យរបស់ព្រះជាម្ចាស់ ដែលជាព្រះនាមដ៏មានឫទ្ធានុភាព ហើយពេញដោយសេចក្ដីក្រោធ ហើយសេចក្ដីទាំងពីរនេះ ក៏អាចមានទាំងសេចក្ដីមេត្តា ករុណា ហើយដាក់បណ្ដាសារមនុស្សផងដែរ។ ក្នុងយុគសម័យនៃព្រះគុណ ទ្រង់ប្រើព្រះនាមយេស៊ូវ ដើម្បីធ្វើកិច្ចការប្រោសលោះមនុស្សជាតិ និងដើម្បីបង្ហាញពីនិស្ស័យមេត្តាករុណា និងសេចក្ដីស្រឡាញ់ដ៏សប្បុរសរបស់ទ្រង់។ ជាមួយនឹងការមកដល់នៃយុគសម័យនៃនគរព្រះ ទ្រង់បានប្រើព្រះនាមព្រះដ៏មានគ្រប់ព្រះចេស្ដា ដើម្បីអនុវត្តកិច្ចការជំនុំជម្រះ ដោយចាប់ផ្ដើមឡើងពីដំណាក់របស់ព្រះជាម្ចាស់ ដើម្បីបន្សុទ្ធមនុស្ស បំផ្លាស់បំប្រែមនុស្ស ហើយសង្គ្រោះមនុស្ស ព្រមទាំងបង្ហាញនិស្ស័យសុចរិត និងមានឫទ្ធានុភាពរបស់ ទ្រង់ ដែលមិនអធ្យាស្រ័យសេចក្ដីល្មើសណាមួយ ដែលមនុស្សប្រព្រឹត្តទេ។ ព្រះនាមថ្មីរបស់ព្រះជាម្ចាស់ មិនមែនជាព្រះនាមដែលមនុស្សដាក់ឲ្យតាមទំនើងចិត្តឡើយ ប៉ុន្តែជាព្រះនាមដែលព្រះជាម្ចាស់ដាក់ដោយអង្គឯងផ្ទាល់ ដោយសារតែតម្រូវការនៃកិច្ចការរបស់ទ្រង់។ ព្រះនាមដែលព្រះជាម្ចាស់ប្រើ នៅក្នុងដំណាក់នៃកិច្ចការនីមួយៗ សុទ្ធតែមានឫសគល់ក្នុងព្រះគម្ពីរ ហើយព្រះនាមដែលព្រះជាម្ចាស់នឹងប្រើពេលទ្រង់យាងត្រឡប់មកវិញនៅគ្រាចុងក្រោយ ត្រូវបានទាយទុកក្នុងកណ្ឌគម្ពីរវិវរណៈតាំំងពីយូរមកហើយថា «អ្នកណាដែលឈ្នះ នោះខ្ញុំនឹងយកធ្វើជាសសរក្នុងវិហាររបស់ព្រះនៃខ្ញុំ ហើយគេនឹងមិនចេញទៅណាទៀតឡើយ ហើយខ្ញុំនឹងចារឹកព្រះនាមព្រះរបស់ខ្ញុំ និងឈ្មោះក្រុងនៃព្រះរបស់ខ្ញុំនៅជាប់នឹងគេ ជាក្រុងយេរូសាឡឹមថ្មីដែលចុះមកពីស្ថានសួគ៌ មកពីព្រះរបស់ខ្ញុំ ហើយខ្ញុំនឹងចារឹកព្រះនាមថ្មីរបស់ខ្ញុំលើគេផងដែរ» (វិវរណៈ ៣:១២)។ «ព្រះអម្ចាស់មានព្រះបន្ទូលថា៖ ខ្ញុំជាអាល់ហ្វា និងអូមេហ្គា ជាទីចាប់ផ្ដើម និងជាទីបញ្ចប់ ហើយអញជា ព្រះដែលគង់នៅតាំងពីដើម គង់នៅពេលបច្ចុប្បន្ន ហើយនឹងត្រូវយាងមក ជាព្រះដ៏មានគ្រប់ព្រះចេស្ដា» (វិវរណៈ ១:៨)។ «ហើយខ្ញុំឮដូចជាសំឡេង បណ្ដាជនមួយហ្វូងធំ និងដូចជាស្នូរទឹកដ៏សន្ធឹក ហើយដូចជាសំឡេងផ្គរលាន់យ៉ាងខ្លាំង ដោយបន្លឺថា ហាលេលូយ៉ា ដ្បិតព្រះអម្ចាស់ជាព្រះដ៏មានគ្រប់ព្រះចេស្ដា ទ្រង់សោយរាជ្យ» (វិវរណៈ ១៩:៦)។ ព្រះនាមនៃព្រះដ៏មានគ្រប់ ព្រះចេស្ដានៅក្នុងយុគសម័យនៃនគរព្រះ ពិតជាសម្រេចបទទំនាយនៅក្នុង កណ្ឌគម្ពីរវិវរណៈ។ ព្រះជាម្ចាស់ មានគ្រប់ព្រះចេស្ដា ទ្រង់បានបង្កើត និង គ្រប់គ្រងលើអ្វីៗគ្រប់យ៉ាង ហើយទ្រង់គឺជាទីមួយ និងជាចុងក្រោយបង្អស់នៅគ្រាចុងក្រោយ ព្រះជាម្ចាស់ប្រើព្រះនាមព្រះដ៏មានគ្រប់ព្រះចេស្ដា ដើម្បីបង្ហាញសេចក្ដីពិត និងដើម្បីអនុវត្តកិច្ចការជំនុំជម្រះ ដោយចាប់ផ្ដើមឡើងពីដំណាក់របស់ព្រះជាម្ចាស់។ តាំងពីនោះមក មនុស្សក៏បានហៅព្រះដែលយកកំណើតជាសាច់ឈាមថា ព្រះដ៏មានគ្រប់ព្រះចេស្ដា ហើយក៏បានហៅព្រះគ្រីស្ទដែលយកកំណើតជាសាច់ឈាមថា ព្រះដ៏សកម្ម។ ហើយពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា ក៏ត្រូវបានហៅយ៉ាងនោះដែរ។

ពេលដំណឹងល្អនៃនគរព្រះផ្សាយទៅនៅក្នុងប្រទេសចិនដីគោក ព្រះជាម្ចាស់ក៏បានស្ដារកិច្ចការទាំងអស់របស់ព្រះវិញ្ញាណបរិសុទ្ធនៅក្នុងសកល លោកទាំងមូល រួចផ្ដោតកិច្ចការនោះទៅលើក្រុមមនុស្សដែលបានទទួលនូវ កិច្ចការរបស់ព្រះជាម្ចាស់នាគ្រាចុងក្រោយ និងទៅលើក្រុមមនុស្សដែលត្រូវ បានដៅទុក និងជ្រើសរើសដោយព្រះជាម្ចាស់ ហើយស្វែងរកផ្លូវពិត ដោយដួងចិត្តស្មោះត្រង់។ ដោយព្រោះកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធត្រូវបានផ្ទេរ នោះគណៈនិកាយទាំងអសក៏បានបាត់បង់កិច្ចការនៃព្រះវិញ្ញាណ ហើយក៏ បានក្លាយជាកន្លែងដែលគេបោះបង់ ធ្វើឲ្យមនុស្សគ្មានជម្រើសអ្វីផ្សេង ក្រៅតែពីស្វែងរកសេចក្ដីពិត។ សេចក្ដីនេះពិតជាបានសម្រេចនូវបទទំនាយក្នុង ព្រះគម្ពីរថា «មើល៎! គ្រានោះនឹងមកដល់ ខ្ញុំនឹងចាត់គ្រោះទុរភិក្សទៅក្នុងទឹកដីនោះ មិនមែនជាទុរភិក្សខ្សត់អាហារ ឬស្រេកទឹកទេ តែជាទុរភិក្សខ្សត់ព្រះបន្ទូលនៃព្រះយេហូវ៉ាវិញ» (អេម៉ុស ៨:១១)។ នៅក្រោមការដឹក នាំនៃព្រះវិញ្ញាណបរិសុទ្ធ មនុស្សនៅក្នុងគណៈនិកាយផ្សេងៗដែលជាមនុស្សដែលព្យាយាមឲ្យបានសេចក្ដីពិតនិងជឿពិតលើព្រះជាម្ចាស់ បានទម្លាយ រនាំង និងឧបសគ្គនៃពួកទទឹងនឹងព្រះគ្រីស្ទ និងអ្នកបម្រើដ៏អាក្រក់ ហើយ ទីបំផុត គេក៏បានឮ និងបានទទួលស្គាល់ព្រះសូរសៀងព្រះជាម្ចាស់ ហើយមនុស្សច្រើនឡើងៗបានត្រឡប់ទៅចំពោះបល្ល័ង្ករបស់ព្រះជាម្ចាស់វិញ។ ទិដ្ឋភាពសាសនាទាំងអស់រួបរួមគ្នា ហើយប្រជាជាតិទាំងអស់នាំគ្នាមកឯភ្នំនេះ ដោយលេចឡើងនៅគ្រប់ទីកន្លែង។ នៅពេលមនុស្សដែលជឿពិតលើព្រះជាម្ចាស់ ក្នុងគណៈនិកាយទាំងអស់បានត្រឡប់មកវិញយ៉ាងច្រើនលើសលប់ ភាគច្រើននៃគណៈនិកាយទាំងនោះបានដួលរលំ ហើយតាំងពីគ្រានោះមក ពួកគេនៅសល់ត្រឹមឈ្មោះប៉ុណ្ណោះ។ តើនរណាអាចបញ្ឈប់លំអានព្រះបាទានៃកិច្ចការរបស់ព្រះជាម្ចាស់បាន? តើនរណាអាចរារាំងរាស្ត្ររើសតាំងរបស់ ព្រះជាម្ចាស់ មិនឲ្យត្រឡប់មកព្រះជាម្ចាស់វិញបាន? សហគមន៍សាសនា ទាំងមូល ហាក់បីដូចជាត្រូវបានរៀបចំយ៉ាងមានសណ្ដាប់ធ្នាប់។ លំហូរនៃ ការវិលត្រឡប់មកវិញ គឺប្រៀបបាននឹងទឹករលកដែលកំពុងកញ្ជ្រោលឡើង យ៉ាងខ្លាំង គ្មានអនុភាពណាអាចរាំងផ្លូវកិច្ចការរបស់ព្រះជាម្ចាស់បានទេ! យ៉ាងណាមិញ រដ្ឋាភិបាលបក្សកុម្មុយនីសចិនក៏បានបន្តបៀតបៀនដល់ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាឥតឈប់ឈរ តាំងពីពេលដែលព្រះដ៏មានគ្រប់ព្រះចេស្ដាបានលេចមក និងបានចាប់ផ្ដើមកិច្ចការរបស់ទ្រង់។ គេអន្ទះអន្ទែងតាមប្រមាញ់ព្រះគ្រីស្ទនៅគ្រាចុងក្រោយ និងមនុស្សដែលដើរតាមព្រះជាម្ចាស់ និងធ្វើបន្ទាល់ពីព្រះជាម្ចាស់ ព្រមទាំងបៀតបៀនរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់យ៉ាងឃោរឃៅ ដោយព្យាយាមបំផ្លាញកិច្ចការនៅគ្រាចុងក្រោយរបស់ព្រះជាម្ចាស់ផង។ គេបានកោះហៅឲ្យមានការប្រជុំបន្ទាន់ជាច្រើន ដើម្បីរៀបគម្រោងធ្វើយ៉ាងណាបំផ្លាញពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាឲ្យបាន។ គេបានរៀបចំ និងបញ្ចេញឯកសារសម្ងាត់ជាច្រើន ហើយបានអនុវត្តមធ្យោបាយដ៏អាក្រក់ និងសាហាវបំផុតជាច្រើន ដោយចេញនូវសេចក្ដីប្រកាសគ្រប់ទីកន្លែង បិទប្រកាសជាសាធារណៈ ប្រើប្រាស់ការផ្សព្វផ្សាយតាមទូរទស្សន៍ វិទ្យុ សារព័ត៌មាន ប្រព័ន្ធអ៊ីនធើណេត និងប្រព័ន្ធផ្សព្វផ្សាយនានា ដើម្បីប្រឌិតនូវរឿងចចាមអារ៉ាម មួលបង្កាច់ និងទម្លាក់កំហុសឥតសំចៃ ដោយបង្ខូចឈ្មោះពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាទាំងបង្ខំ បញ្ចូលមនោគមដល់មនុស្សដោយសេចក្ដីបង្រៀនដ៏អាក្រក់ និងជំនឿខុសឆ្គងនានា ហើយអនុវត្តការលាងខួរក្បាល និងសមានកម្ម ដោយប្រើប្រាស់ពួកជំនុំបីស្ថាប័ន ដើម្បីមើលខុសត្រូវ និងត្រួតពិនិត្យ ដោយចាត់បញ្ជូនអ្នកស៊ើបការណ៍សម្ងាត់ឲ្យស៊ើបអង្កេតជាចំហរ និងស៊ើបសួរជាសម្ងាត់ ទាំងប្រើការគ្រប់គ្រងមនុស្ស បញ្ជាឲ្យមានការត្រួតពិនិត្យពីអ្នកជិតខាង ហើយជំរុញ ប្រជាជនឲ្យរាយការណ៍ ដោយសន្យានឹងផ្ដល់រង្វាន់ជាច្រើន ដោយអនុវត្តនូវការឆែកឆេរផ្ទះប្រជាជនតាមទំនើងចិត្ត រុះរើផ្ទះរបស់គេ ហើយរឹបអូសទ្រព្យសម្បត្តិរបស់គេ ជំរិតទារប្រាក់ពីគេតាមរយៈការពិន័យ និងការប្រមូលទ្រព្យសម្បត្តិ ដោយមធ្យោបាយមិនត្រឹមត្រូវ ធ្វើការចាប់ខ្លួនរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ជាសម្ងាត់ ឃាត់ខ្លួន និងឃុំខ្លួនពួកគេនៅក្នុងមន្ទីរឃុំឃាំងតាមទំនើងចិត្ត បង្ខំឲ្យគេសារភាពដោយធ្វើទារុណកម្ម ធ្វើទុក្ខរាងកាយ និងចិត្តគំនិត ព្រលះយកគ្រឿងក្នុងពីមនុស្សរស់ ហើយវាយមនុស្សដល់ស្លាប់ ទាំងដែលគេគ្មានទោស ថែមទាំងប្រើប៉ូលីសនិងកម្លាំងប្រដាប់អាវុឌ មកសង្កត់សង្កិនពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា ។ល។ និង ។ល។ រដ្ឋាភិបាល បក្សកុម្មុយនីសចិនបានចាប់ខ្លួន និងបៀតបៀនគ្រីស្ទបរិស័ទក្នុងពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា ជារាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ ទាំងពុំមានមនុស្សធម៌ ធ្វើឲ្យពួកគេរងនូវការលួចប្លន់ទ្រព្យសម្បត្តិ និងទារុណកម្ម ព្រមទាំងទុក្ខវេទនាទាំងខាងរូបកាយ និងព្រលឹងវិញ្ញាណ ដោយពុំមានការអៀនខ្មាស ហើយថែមទាំងធ្វើឲ្យមនុស្សជាច្រើនបាត់បង់ជីវិតផង។ សកម្មភាពរបស់រដ្ឋាភិបាលគួរឲ្យខ្លាចណាស់។ គិតត្រឹមខែឧសភា ឆ្នាំ២០២០ តាមដែលឯកសារបានកត់ត្រាទុក យ៉ាងហោចណាស់មានគ្រីស្ទបរិស័ទចំនួន ១៦៤នាក់ ត្រូវគេបៀតបៀនរហូតដល់ស្លាប់។ ឧទាហរណ៍ លោក ស៊ីយ៉ុង ជៀង (អាយុ ៤៣ឆ្នាំ) ជាគ្រីស្ទបរិស័ទម្នាក់ដែលមកពីក្រុងវូគូ តំបន់ស៊ុយ ស៊ី ខេត្តអានហ៊ុយ ត្រូវបានចាប់ខ្លួនជាសម្ងាត់ ដោយប៉ូលីសក្នុងតំបន់ នៅព្រលឹមថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៧ និងត្រូវគេវាយដំរហូតដល់ស្លាប់។ នៅថ្ងៃទី១០ខែឧសភា ពេលដែលគ្រួសាររបស់លោកស៊ី បានឃើញសាកសពរបស់គាត់នៅឯកន្លែងបូជាសព សពរបស់គាត់មានស្នាមខ្មៅ និងស្នាមជាំគ្រប់កន្លែង ព្រមទាំងប្រឡាក់ឈាមផង ហើយមានស្នាមរបួសធ្ងន់ជាច្រើននៅនឹងក្បាលរបស់គាត់។ លោកយីអៃជុង (អាយុ៤២ឆ្នាំ) ជាគ្រីស្ទបិរស័ទម្នាក់មកពីតំបន់ស៊ូយ៉ាង ខេត្តជៀងស៊ូ ត្រូវបក្សកុម្មុយនីសចិនចាប់ខ្លួននៅ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១២ ខណៈដែលគាត់កំពុងទិញអីវ៉ាន់សម្រាប់ពួកជំនុំ។ បីថ្ងៃក្រោយមក គាត់ត្រូវវាយដំរហូតបាត់បង់ជីវិត។ លោកស្រី ជៀង គីជី ជាគ្រីស្ទបរិស័ទម្នាក់រស់នៅស្រុកគីងហ៊ី តំបន់ពីងយូ ខេត្តហេណាន (អាយុ៤៦ឆ្នាំ ជាអ្នកដឹកនាំជាន់ខ្ពស់ម្នាក់ក្នុងពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះ ចេស្ដា នាសម័យនោះ) ត្រូវបានចាប់ខ្លួនជាសម្ងាត់ ហើយត្រូវឃុំខ្លួន ដោយប៉ូលីសបក្សកុម្មុយនីសចិន នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៣ នៅក្រុងស៊ីនម៉ី ខេត្តហេណាន។ ពួកមន្ត្រីប៉ូលីសបានរៀបចំឲ្យមានតុលាការខុសច្បាប់មួយ និងបានប្រើប្រាស់ទារុណកម្ម ដើម្បីឲ្យគាត់សារភាព។ នៅព្រឹកព្រលឹមថ្ងៃទី ១២ ខែកុម្ភៈ លោកស្រី ជៀង ក៏បានបាត់បង់ជីវិត ដោយសារការវាយដំលើរាងកាយ ពីសំណាក់ក្រុមប៉ូលីស... ក្រៅពីនេះនៅមានគ្រីស្ទបរិស័ទរាប់ពាន់នាក់ផ្សេងទៀតដែលត្រូវបានចាប់ និងឃុំខ្លួន ដោយប៉ូលីសបក្សកុម្មុយនីសចិនទៀតផង។ អ្នកខ្លះត្រូវគេចាក់ឆ្នាំញៀន ហើយក្រោយមកក៏កើតជាជម្ងឺខូចសតិ អ្នកខ្លះត្រូវពិការយ៉ាងធ្ងន់ធ្ងរ ដោយសារតែទណ្ឌកម្ម រហូតដល់គេមិនអាចមើលថែខ្លួនបាន អ្នកខ្លះទៀតត្រូវឃុំខ្លួនក្នុងមន្ទីរឃុំឃាំង ហើយបន្ទាប់ពីត្រូវបានដោះលែង គេក៏ត្រូវតាមដានដោយរដ្ឋាភិបាលបក្សកុម្មុយនីសចិន ហើយដកហូតសិទ្ធិសេរីភាពផ្ទាល់ខ្លួនរបស់គេ។ យោងទៅតាមស្ថិតិត្រួសៗក្នុងរយៈពេលពីរឆ្នាំដ៏ខ្លីគឺឆ្នាំ២០១១ ដល់ឆ្នាំ២០១៣ រាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ចំនួន ៣៨០,៣៨០នាក់ ត្រូវបានចាប់និងឃាត់ខ្លួន ដោយរដ្ឋាភិបាលបក្សកុម្ម៉ុយនីសចិននៅចិនដីគោក។ ក្នុងចំណោមអ្នកទាំងនោះ មានមនុស្សចំនួន ៤៣,៦៤០នាក់ បានរងទារុណកម្មគ្រប់យ៉ាង នៅពេលត្រូវគេ សួរចម្លើយខុសច្បាប់។ មនុស្ស ១១១,៧៤០នាក់ ត្រូវគេបង្ខំឲ្យរងបទចោទ ជាច្រើន ហើយត្រូវគេពិន័យ ឬជំរិតដោយឥតខ្មាសអៀន គិតជាទឹកប្រាក់ ចំនួន ២៤៣,៦១៣,០០០រ៉េនមីនប៊ី មនុស្សចំនួន ៣៥,៣៣០នាក់ ត្រូវគេរុះរើផ្ទះសម្បែង ហើយទឹកប្រាក់យ៉ាងហោចណាស់ ១ពាន់លានរ៉េនមីនប៊ី (បូករួមទាំងតង្វាយពួកជំនុំ និងទ្រព្យសម្បត្តិផ្ទាល់ខ្លួន) ត្រូវរឹបអូសទាំងបង្ខំ និងគ្មានហេតុផល ពីសំណាក់អង្គភាពសន្តិសុខសាធារណៈ និងមន្ត្រីក្រោមបង្គាប់ ឬត្រូវមន្ត្រីប៉ូលីសរឹបអូសចូលហោប៉ៅរបស់គេ។ ពេលនិយាយពីការចាប់ខ្លួន និងការបៀតបៀនគ្រីស្ទបរិស័ទនៅក្នុងពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា ពីសំណាក់រដ្ឋាភិបាលបក្សកុម្ម៉ុយនីសចិន និងពេលនិយាយអំពីគ្រីស្ទបរិស័ទទាំងអស់ក្នុងពួកជំនុំនៃព្រះដ៏មានព្រះចេស្ដា មានស្ថិតិត្រួសៗបង្ហាញថា តួលេខទាំងនេះគ្រាន់តែជាកម្ទេចព័ត៌មានប៉ុណ្ណោះទេ។ ការពិត ចាប់តាំងពីពេលដែលព្រះដ៏មានគ្រប់ព្រះចេស្ដា ចាប់ផ្ដើមកិច្ចការរបស់ទ្រង់ គ្រីស្ទបរិស័ទរាប់មិនអស់នៅក្នុងពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា ត្រូវគេចាប់ខ្លួន ត្រូវគេបៀតបៀន ត្រូវគេតាមដាន ឬត្រូវឃ្លាំមើលពីសំណាក់រដ្ឋាភិបាលបក្សកុម្ម៉ុយនីស្តចិន។ គេប្រើប្រាស់គ្រប់មធ្យោបាយដ៏ឃោរឃៅ ដើម្បីកៀបសង្កត់បង្ហូរឈាម ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា ធ្វើឲ្យចិនដីគោកក្លាយជាពិភពមួយដ៏គួរឲ្យខ្លាច។ ជាងនេះទៅទៀត ពួកជំនុំក៏ត្រូវគេមួលបង្កាច់ ថ្កោលទោស និងវាយប្រហារ ពីគ្រប់គណៈនិកាយទាំងអស់។ កត្តានេះបាននាំឲ្យមានការផ្សព្វផ្សាយនូវពាក្យចចាមអារ៉ាមយ៉ាងឆាប់រហ័ស ព្រមទាំងមានព្យុះភ្លៀងនៃពាក្យមួលបង្កាច់ ការបំពាន និងការប្រទេចផ្ដាសាគ្រប់សណ្ឋាន។ សង្គមទាំងមូល និងសហគមន៍សាសនា សុទ្ធតែពោរពេញដោយការផ្សព្វផ្សាយ ដែលផ្ទុយស្រឡះគ្រប់យ៉ាង។ ការតតាំងរបស់មនុស្សខូចអាក្រក់ចំពោះព្រះដ៏ពិត និងការបៀតបៀនផ្លូវពិត បានឈានទៅដល់កម្រិតខ្ពស់បំផុតហើយ។

តាំងពីគ្រាដែលមនុស្សត្រូវសាតាំងបង្ខូចមក ព្រះជាម្ចាស់ពុំដែលផ្អាកផែនការគ្រប់គ្រងរបស់ទ្រង់ សម្រាប់ការសង្គ្រោះមនុស្សជាតិឡើយ។ ដោយឡែក មនុស្សជាតិទៅវិញទេដែលមិនស្គាល់សេចក្ដីពិត ហើយរឹតតែមិនស្គាល់ព្រះជាម្ចាស់។ ជាលទ្ធផល គ្រប់ពេលដែលព្រះជាម្ចាស់មកយកកំណើតជាមនុស្ស ដើម្បីចាប់ផ្ដើមកិច្ចការថ្មី ទ្រង់ត្រូវគេបដិសេធ ហើយត្រូវបៀតបៀនពីសំណាក់ពួកអ្នកកាន់អំណាច និងពួកអ្នកកាន់សាសនា។ ពីរពាន់ឆ្នាំមុន ពេលដែលព្រះយេស៊ូវយាងមកប្រសូតជាសាច់ឈាម ទ្រង់ត្រូវគេបៀតបៀន និងត្រូវចាប់ខ្លួនពីសំណាក់រដ្ឋាភិបាលរ៉ូម និងដោយសារតែជំនឿរបស់សាសន៍យូដា រួចនៅទីបំផុត ព្រះអង្គក៏ត្រូវគេឆ្កាង។ នៅគ្រាចុងក្រោយ ដោយសារទ្រង់បានយាងមកប្រសូតជាសាច់ឈាមនៅប្រទេសចិន ដើម្បីធ្វើកិច្ចការជំនុំជម្រះ ទ្រង់ក៏ត្រូវគេបៀតបៀនយ៉ាងសាហាវ ហើយត្រូវប្រមាញ់ពីសំណាក់រដ្ឋាភិបាលបក្សកុំម្ម៉ុយនីសចិន និងត្រូវគេជេរផ្ដាសា ត្រូវគេទម្លាក់កំហុស ត្រូវគេចោទប្រកាន់ និងត្រូវបដិសេធពីគណៈនិកាយទាំងអស់របស់គ្រីស្ទបរិស័ទ។ នេះជាសញ្ញាបញ្ជាក់ច្បាស់ពីចរិតខូចអាក្រក់ និងសាហាវរបស់មនុស្ស។ យើងអាចស្រមៃបានថា ព្រះជាម្ចាស់ពិបាកប៉ុនណាក្នុងការអនុវត្តកិច្ចការរបស់ទ្រង់ ក្នុងបន្ទាយវិញ្ញាណអាក្រក់ ជាទីដែលមានពពកខ្មៅយ៉ាងធ្ងន់ ហើយមានវិញ្ញាណអាក្រក់គ្រប់គ្រងអំណាចផងនោះ។ ហេតុដូច្នេះ ព្រះជាម្ចាស់មានគ្រប់ព្រះចេស្ដា ហើយទ្រង់មានសិទ្ធិអំណាចនិងព្រះចេស្ដាលើសគេទាំងអស់។ ទោះបីអានុភាពរបស់សាតាំងឃោរឃៅយ៉ាងណា មិនថាពួកគេតតាំងនិងវាយប្រហារយ៉ាងណា ក៏ឥតប្រយោជន៍អ្វីទាំងអស់។ ក្នុងរយៈប្រហែល២០ឆ្នាំ ដំណឹងល្អអំពីនគរព្រះដ៏មានគ្រប់ព្រះចេស្ដា បានផ្សាយទៅពេញចិនដីគោក នៅក្រោមការសង្កត់សង្កិនយ៉ាងធ្ងន់ធ្ងរ។ ពួកជំនុំរាប់រយពាន់បានផុសឡើងនៅទូទាំងប្រទេស ហើយមានមនុស្សរាប់លាននាក់ បានចុះចូលនឹងព្រះនាមព្រះដ៏មានគ្រប់ព្រះចេស្ដា។ គណៈនិកាយទាំងអស់ក៏ត្រឡប់ជាអស់សង្ឃឹមសឹងមួយរំពេច ពីព្រោះចៀមរបស់ព្រះជាម្ចាស់បានស្ដាប់ឮព្រះសូរសៀងរបស់ទ្រង់ ហើយពួកគេត្រឡប់ មកដើរតាមព្រះសូរសៀងរបស់ទ្រង់ លុតក្រាបនៅចំពោះព្រះអង្គ ហើយត្រូវបានស្រោចស្រព និងមើលថែដោយផ្ទាល់ពីសំណាក់ព្រះជាម្ចាស់។ ការនេះ បានសម្រេចបទទំនាយមួយ ក្នុងព្រះគម្ពីរថា «គ្រប់ទាំងប្រជាជាតិនឹងហូរទៅកាន់ទីនោះ» (អេសាយ ២:២)។ ការដែលមនុស្សទាំងអស់ ដែល ជឿលើព្រះជាម្ចាស់ នឹងត្រឡប់មករកព្រះដ៏មានគ្រប់ព្រះចេស្ដាវិញ នៅទីបំផុត គឺជាការដែលចៀសមិនផុតទេ ពីព្រោះការនេះត្រូវបានព្រះជាម្ចាស់គ្រោង និងដៅទុកជាយូរមកហើយ។ គ្មាននរណាម្នាក់អាចផ្លាស់ប្ដូរការនេះបានឡើយ! អ្នកជឿក្លែងក្លាយទាំងអស់ ដែលជឿព្រះ ដើម្បីឲ្យពួកគេបាន ត្រឹមចម្អែតក្រពះ និងពួកមនុស្សអាក្រក់ ពួកទទឹកនឹងព្រះគ្រីស្ទ និងពួកអ្នក គង្វាលក្លែងក្លាយដែលប្រព្រឹត្តអាក្រក់ ទាស់ទទឹង និងថ្កោលទោសព្រះដ៏មានគ្រប់ព្រះចេស្ដានឹងត្រូវលាតត្រដាង ហើយលុបបំបាត់ដោយកិច្ចការរបស់ព្រះជាម្ចាស់។ សហគមន៍សាសនាទាំងមូល ត្រូវបានកិច្ចការរបស់ព្រះជាម្ចាស់បំផ្លាញ និងកម្ទេចចោលទាំងស្រុង។ ទីបំផុត កិច្ចការនៃព្រះដ៏មានគ្រប់ព្រះចេស្ដា បានបញ្ចប់ដោយសិរីរុងរឿង។ ក្នុងអំឡុងពេលនេះ ទោះបីជាមានការតតាំងយ៉ាងវីវក់ និងការសង្កត់សង្កិនយ៉ាងឃោរឃៅ ពីសំណាក់រដ្ឋាភិបាលបក្សកុម្មុយនីសចិន ក៏ដំណឹងល្អអំពីនគរព្រះនៅតែត្រូវបានផ្សព្វ ផ្សាយទៅយ៉ាងលឿនដូចផ្ទេកបន្ទោរ។ ផែនការចង់លុបបំបាត់ និងបំផ្លាញ កិច្ចការរបស់ព្រះជាម្ចាស់ ពីសំណាក់រដ្ឋាភិបាលបក្សកុម្មុយនីសចិន បញ្ចប់ទៅដោយភាពបរាជ័យ។ អានុភាពអាក្រក់គ្រប់យ៉ាងដែលតតាំងជាមួយនឹងព្រះជាម្ចាស់ត្រូវបានបំផ្លាញនិងដួលរលំទៅទាំងអស់ នៅក្នុងការជំនុំជម្រះដ៏មានឫទ្ធានុភាព ហើយពោរពេញដោយព្រះពិរោធរបស់ព្រះជាម្ចាស់។ វាដូចទៅនឹងព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «អស់អ្នកណាដែលខ្ញុំស្រឡាញ់ នឹងមានអត្ថិភាពជារៀងរហូតជាមិនខាន ហើយអស់អ្នកណាដែលទាស់ទទឹងនឹងខ្ញុំ នឹងត្រូវខ្ញុំវាយផ្ចាលជារៀងរហូតជាមិនខាន។ ដ្បិតខ្ញុំគឺជាព្រះជាម្ចាស់ដែលស្អប់ខ្ពើមសេចក្ដីអាក្រក់ ហើយនឹងមិនលើកលែងមនុស្សទាំងអស់ដោយងាយៗ ចំពោះអ្វីៗគ្រប់យ៉ាងដែលពួកគេបានធ្វើនោះទេ។ ខ្ញុំនឹងពិនិត្យពិច័យផែនដីទាំងមូល ហើយដោយលេចមកនៅទិសខាងកើតនៃពិភពលោក ជាមួយនឹងសេចក្ដីសុចរិត តេជានុភាព សេចក្ដីក្រោធ និងការវាយផ្ចាល ខ្ញុំនឹងបើកសម្ដែងអង្គខ្ញុំចំពោះមនុស្សរាប់មិនអស់!» («ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ជំពូកទី ២៦ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «នគររបស់ខ្ញុំកំពុងតែលេចចេញជារូបរាងនៅពីលើសកលលោកទាំងមូល ហើយរាជបល្ល័ង្ករបស់ខ្ញុំមានឥទ្ធិពលលើដួងចិត្តរបស់មនុស្សរាប់រយលាននាក់។ ដោយមានជំនួយពីពួកទេវតា សមិទ្ធផលដ៏ធំធេងរបស់ខ្ញុំនឹងហុចផលឆាប់ៗនេះ។ ពួកកូនប្រុសទាំងអស់របស់ខ្ញុំ និងរាស្ត្ររបស់ខ្ញុំ កំពុងរង់ចាំការយាងត្រឡប់មកវិញរបស់ខ្ញុំយ៉ាងអន្ទះសា ដោយចង់ឱ្យខ្ញុំមកជួបជុំជាមួយពួកគេបំផុត ដោយមិនបែកបាក់គ្នាជាថ្មីទៀតឡើយ។ តើរាស្ត្រដ៏ច្រើនសន្ធឹកសន្ធាប់នៃនគររបស់ខ្ញុំ អាចមិនប្រណាំងគ្នាធ្វើពិធីអបអរដោយអំណរដោយសារលក្ខណៈរបស់ខ្ញុំនៅជាមួយនឹងពួកគេដូចម្ដេចនឹងកើត? តើនេះអាចជាការជួបជុំគ្នាដែលមិនចាំបាច់បង់ថ្លៃដែរឬទេ? ខ្ញុំមានកិត្តិយសនៅក្នុងភ្នែករបស់មនុស្សទាំងអស់ គ្រប់គ្នាប្រកាសអំពីខ្ញុំនៅក្នុងពាក្យសម្ដីគ្រប់ម៉ាត់របស់ពួកគេ។ លើសពីនេះទៀត នៅពេលខ្ញុំយាងត្រឡប់មកវិញ ខ្ញុំនឹងយកឈ្នះលើកម្លាំងសត្រូវទាំងអស់។ ពេលវេលាបានមកដល់ហើយ! ខ្ញុំនឹងចាប់ផ្ដើមដំណើរការកិច្ចការរបស់ខ្ញុំ ខ្ញុំនឹងសោយរាជ្យជាស្ដេចក្នុងចំណោមមនុស្ស! ខ្ញុំកំពុងស្ថិតនៅលើចំណុចនៃការយាងត្រឡប់មកវិញ! ហើយខ្ញុំរៀបនឹងចាកចេញហើយ! នេះជាអ្វីដែលគ្រប់គ្នាសង្ឃឹម វាជាអ្វីដែលពួកគេចង់បាន។ ខ្ញុំនឹងឱ្យមនុស្សមើលឃើញការមកដល់នៃថ្ងៃរបស់ខ្ញុំ ហើយពួកគេនឹងសុទ្ធតែស្វាគមន៍ការមកដល់នៃថ្ងៃរបស់ខ្ញុំដោយសេចក្ដីអំណរ!» («ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ជំពូកទី ២៧ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ពេលដំណឹងល្អពីនគរព្រះបានផ្សាយទៅ ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា ក៏លូតលាស់កាន់តែធំ ហើយចំនួនអ្នកជឿក៏កើនច្រើនឡើងៗឥតឈប់ឈរ។ សព្វថ្ងៃនេះ ពួកជំនុំនេះកំពុងតែចម្រើនឡើងខុសពីមុនឆ្ងាយណាស់។ ព្រះបន្ទូលដែលព្រះដ៏មានគ្រប់ព្រះចេស្ដា គឺព្រះគ្រីស្ទនៅគ្រាចុងក្រោយបង្ហាញចេញមក បានផ្សាយទៅដល់មនុស្សរាប់ពាន់គ្រួសារជាយូរមកហើយ ហើយកំពុងតែត្រូវបានទទួលយកពីសំណាក់មនុស្សកាន់តែច្រើនឡើងៗ។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បាន សម្ដែងនូវសិទ្ធិអំណាច និងព្រះចេស្ដាដ៏ខ្ពស់បំផុត។ កត្តាដែលប្រកែកមិនបាននេះ បង្ហាញយ៉ាងពេញលេញថា «គ្រប់យ៉ាងសម្រេចបានដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់!»

«ដើមឡើយ មានព្រះបន្ទូល ព្រះបន្ទូលក៏គង់នៅជាមួយព្រះជាម្ចាស់ ព្រះបន្ទូលជាព្រះជាម្ចាស់» (យ៉ូហាន ១:១)។ ដើមឡើយ ព្រះជាម្ចាស់បានបង្កើតផ្ទៃមេឃនិងផែនដី និងសព្វសារពើទាំងអស់ ដោយព្រះបន្ទូលរបស់ទ្រង់ ព្រមទាំងបានដឹកនាំ មនុស្សលោកដោយព្រះបន្ទូលរបស់ទ្រង់ផងដែរ។ នៅគ្រាចុងក្រោយ ព្រះ ជាម្ចាស់ក៏សម្រេចអ្វីៗគ្រប់យ៉ាងដោយព្រះបន្ទូលរបស់ទ្រង់ដែរ។ ការបន្សុទ្ធ ការប្រោសរាស្ត្រជ្រើសរើសរបស់ព្រះជាម្ចាស់ឲ្យបានគ្រប់លក្ខណ៍ និងការ ទទួលស្គាល់នគររបស់ព្រះគ្រីស្ទ សុទ្ធតែនឹងត្រូវសម្រេចឲ្យបានដោយព្រះ បន្ទូលរបស់ព្រះជាម្ចាស់។ ដូច្នេះ គ្មានអ្វីប្លែកចំពោះការដែលពួកជំនុំនៃព្រះ ដ៏មានគ្រប់ព្រះចេស្ដាកើតចេញមកពីកិច្ចការនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ បានបង្កើតឡើងក្រោមការដឹកនាំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាឡើយ លើស ពីនេះទៀត ពួកជំនុំនេះក៏កំពុងតែចម្រើនឡើង បើទោះបីជាមានការសង្កត់ សង្កិន និងការបៀតបៀនដ៏សាហាវ ពីសំណាក់រដ្ឋាភិបាលបក្សកុម្មុយនីស ព្រមទាំងការថ្កោលទោស និងប្រឆាំងទាស់យ៉ាងវីវក់ ពីសំណាក់ពួកទទឹងនឹងព្រះគ្រីស្ទនៅក្នុងចំណោមអ្នកកាន់សាសនា។ កត្តានេះបង្ហាញឲ្យឃើញពីសិទ្ធិអំណាច និងព្រះចេស្ដានៃព្រះបន្ទូលព្រះជាម្ចាស់យ៉ាងពេញលេញ។ អាចនិយាយបានថា ប្រសិនបើគ្មានការលេចមក និងគ្មានកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាទេ ក៏មុខជាគ្មានពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាដែរ ហើយប្រសិនបើគ្មានព្រះបន្ទូលដែលព្រះជាម្ចាស់បង្ហាញមកទេ នោះក៏មុខជាគ្មានវត្តមានពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាដែរ។ បច្ចុប្បន្ននេះ ទ្រង់កំពុងស្រោចស្រព និងកំពុងចិញ្ចឹមរាស្ត្ររើសតាំងរបស់ទ្រង់ដោយព្រះបន្ទូលដែលទ្រង់ថ្លែង ហើយអស់អ្នកដែលបានទទួលកិច្ចការរបស់ទ្រង់ ក៏កំពុងអាស្រ័យផលនៃការមើលថែដោយព្រះបន្ទូលរបស់ទ្រង់ និងកំពុងតែឆ្លងកាត់កិច្ចការសង្គ្រោះមនុស្សលោក របស់ទ្រង់ផងដែរ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «នៅទូទាំងចក្រវាល ខ្ញុំកំពុងធ្វើកិច្ចការរបស់ខ្ញុំ ហើយនៅទិសខាងកើត សំឡេងផ្គរលាន់យ៉ាងកងរំពងបន្លឺឡើងឥតឈប់ឈរ ធ្វើឲ្យរញ្ជួយគ្រប់ជាតិសាសន៍ និងគ្រប់និកាយទាំងអស់។ គឺជាសូរសៀងរបស់ខ្ញុំ ដែលបាននាំមនុស្សទាំងអស់មកដល់សព្វថ្ងៃនេះ។ ខ្ញុំធ្វើឲ្យមនុស្សទាំងអស់ត្រូវបានយកឈ្នះដោយសារសូរសៀងរបស់ខ្ញុំ ឲ្យធ្លាក់ចូលទៅក្នុងអូរនេះ និងត្រឡប់មកចុះចូលនៅចំពោះមុខខ្ញុំ ពីព្រោះខ្ញុំបានដកយកសិរីរុងរឿងរបស់ខ្ញុំពីផែនដីទាំងមូលជាយូរមកហើយ ហើយបានបញ្ចេញវាម្តងទៀតនៅទិសខាងកើត។ តើអ្នកណាមិនប្រាថ្នាចង់ឃើញសិរីរុងរឿងរបស់ខ្ញុំ? តើអ្នកណាមិនទន្ទឹងរង់ចាំដោយអន្ទះសានូវការយាងត្រឡប់មកវិញរបស់ខ្ញុំ? តើអ្នកណាមិនស្រេកឃ្លានចង់ឲ្យខ្ញុំលេចមកម្តងទៀត? តើអ្នកណាមិននឹកនាភាពគួរឲ្យស្រឡាញ់របស់ខ្ញុំ? តើមានអ្នកណាដែលមិនមករកពន្លឺ? តើមានអ្នកណាដែលមិនគយគន់ភាពបរិបូរណ៍នៃស្រុកកាណាន? តើអ្នកណាមិនប្រាថ្នាចង់ឲ្យព្រះដ៏ប្រោសលោះយាងត្រឡប់មកវិញ? តើអ្នកណាមិនកោតស្ញប់ស្ញែងដល់ព្រះអង្គដែលមានព្រះចេស្ដាដ៏មហិមា? សូរសៀងរបស់ខ្ញុំនឹងត្រូវបានផ្សព្វផ្សាយនៅទូទាំងផែនដី។ ខ្ញុំនឹងបន្លឺសូរសៀង ហើយមានបន្ទូលកាន់តែច្រើនទៅកាន់រាស្ដ្ររើសតាំងរបស់ខ្ញុំ ប្រៀបដូចជាផ្គរលាន់ដ៏ខ្លាំងក្លាដែលធ្វើឲ្យរញ្ជួយភ្នំ និងទន្លេ។ ខ្ញុំមានបន្ទូលទៅកាន់ចក្រវាលទាំងមូល និងទៅកាន់មនុស្សជាតិ។ ហេតុនេះ ព្រះបន្ទូលចេញពីមាត់ខ្ញុំបានក្លាយជាកំណប់ទ្រព្យរបស់មនុស្ស ហើយមនុស្សទាំងអស់ស្រឡាញ់ព្រះបន្ទូលរបស់ខ្ញុំ។ ផ្លេកបន្ទោរបញ្ចេញពន្លឺចេញពីទិសខាងកើតរហូតដល់ទិសខាងលិច។ ព្រះបន្ទូលរបស់ខ្ញុំគឺបែបនេះ ដែលមនុស្សមិនចង់ឃ្លាតចេញពីព្រះបន្ទូលទាំងនោះឡើយ ហើយក៏ជាព្រះបន្ទូលដែលមនុស្សមិនអាចស្ទង់បានដែរ ហើយរឹតតែខ្លាំងជាងនេះទៅទៀត ព្រះបន្ទូលទាំងនោះនាំឲ្យមនុស្សមានសេចក្តីអំណរ។ ប្រៀបដូចជាទារកទើបនឹងកើត មនុស្សទាំងអស់មានអារម្មណ៍ត្រេកអរនិងរីករាយ ហើយអបអរសាទរការយាងមកដល់របស់ខ្ញុំ។ តាមរយៈសូរសៀងរបស់ខ្ញុំ ខ្ញុំនឹងនាំមនុស្សទាំងអស់មកនៅចំពោះមុខខ្ញុំ។ ចាប់ពីពេលនោះមក ខ្ញុំនឹងចូលទៅក្នុងចំណោមមនុស្សជាផ្លូវការ ដើម្បីឲ្យពួកគេមកថ្វាយបង្គំខ្ញុំ។ ដោយសារសិរីរុងរឿងដែលខ្ញុំបញ្ចេញ និងព្រះបន្ទូលចេញពីមាត់ខ្ញុំ ខ្ញុំនឹងធ្វើឲ្យមនុស្សទាំងអស់មកនៅចំពោះមុខខ្ញុំ ហើយឃើញថាផ្លេកបន្ទោរភ្លឺចេញពីទិសខាងកើត ថាខ្ញុំបានយាងចុះមកលើ 'ភ្នំដើមអូលីវ' នៅទិសខាងកើត ហើយបានមកដល់ផែនដីជាយូរមកហើយ និងថាខ្ញុំលែងជាបុត្ររបស់ជនជាតិយូដាទៀតហើយ តែជាផ្លេកបន្ទោរនៃទិសខាងកើតវិញ។ ពីព្រោះខ្ញុំបានរស់ពីសុគតឡើងវិញជាយូរមកហើយ ហើយបានចាកចេញពីកណ្តាលចំណោមមនុស្សជាតិ រួចបានលេចមកម្តងទៀតដោយសិរីរុងរឿងនៅក្នុងចំណោមមនុស្ស។ ខ្ញុំគឺជាព្រះអង្គដែលត្រូវបានគេថ្វាយបង្គំរាប់មិនអស់តាំងពីច្រើនយុគសម័យកន្លងមក ហើយខ្ញុំក៏ជាទារកដែលត្រូវបានបោះបង់ចោលដោយជនជាតិអ៊ីស្រាអែលរាប់មិនអស់តាំងពីច្រើនយុគសម័យកន្លងមកដែរ។ រឹតតែខ្លាំងជាងនេះទៅទៀត ខ្ញុំគឺជាព្រះដ៏មានគ្រប់ព្រះចេស្ដាដែលពេញដោយសិរីល្អនៃយុគសម័យបច្ចុប្បន្ននេះ! ចូរឲ្យមនុស្សទាំងអស់មកនៅចំពោះបល្ល័ង្ករបស់ខ្ញុំ ហើយឃើញព្រះភក្ត្រដ៏រុងរឿងរបស់ខ្ញុំ ឮព្រះសូរសៀងរបស់ខ្ញុំ និងឃើញពីកិច្ចការរបស់ខ្ញុំ។ នេះគឺជាបំណងព្រះហឫទ័យរបស់ខ្ញុំទាំងមូល ជាទីបញ្ចប់ និងជាចំណុចកំពូលនៃផែនការរបស់ខ្ញុំ ក៏ដូចជាគោលបំណងនៃការគ្រប់គ្រងរបស់ខ្ញុំដែរ ពោលគឺដើម្បីឲ្យជាតិសាសន៍ជាច្រើនថ្វាយបង្គំខ្ញុំ ឲ្យមាត់ជាច្រើនទទួលស្គាល់ខ្ញុំ ឲ្យមនុស្សជាច្រើនដាក់សេចក្តីជំនឿរបស់ខ្លួនមកលើខ្ញុំ និងឲ្យរាស្ដ្ររើសតាំងរបស់ខ្ញុំជាច្រើនចុះចូលនឹងខ្ញុំ!» («សំឡេងផ្គរលាន់ទាំងប្រាំពីរ៖ ថ្លែងទំនាយថា ដំណឹងល្អនៃនគរព្រះ នឹងផ្សាយទៅពាសពេញទាំងសកលលោក» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ រាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ទទួលបាននូវសេចក្ដីសង្គ្រោះដ៏អស្ចារ្យ ដោយសារព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា។ ទីបំផុត កិច្ចការរបស់ព្រះជាម្ចាស់នៅចិនដីគោក ក៏បានបញ្ចប់ដោយសិរីរុងរឿង។ ពេលនេះ រាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់កំពុងផ្សាយព្រះបន្ទូលរបស់ទ្រង់ និងធ្វើបន្ទាប់ពីស្នាព្រះហស្តទ្រង់ ទៅគ្រប់ប្រទេស គ្រប់ទីកន្លែង។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ នឹងត្រូវផ្សាយទៅទូទាំងពិភពលោក ហើយមិនយូរប៉ុន្មាន ទ្រង់នឹងលេចមកឲ្យគ្រប់ជាតិសាសន៍ និងមនុស្សទាំងអស់ឃើញជាសាធារណៈ។ មនុស្សមកពីគ្រប់ប្រទេស គ្រប់ទីកន្លែង ដែលប្រាថ្នាចង់ឃើញការលេចមករបស់ព្រះជាម្ចាស់ មុខជាពុំធ្លាប់ស្រមៃថា ព្រះដែលគេចង់ឲ្យលេចមកជាសាធារណៈ បានយាងចុះមកឯទិសខាងកើតនៃពិភពលោកនេះ គឺនៅប្រទេសចិនជាសម្ងាត់ និងបានអនុវត្តដំណាក់កាលនៃកិច្ចការនៃការធ្វើចម្បាំង និងសេចក្ដីសង្គ្រោះរួចទៅហើយ។

នៅគ្រាចុងក្រោយ ពេលដែលយុគសម័យនោះហៀបនឹងដល់ទីបញ្ចប់ ព្រះជាម្ចាស់បានយកកំណើតជាមនុស្ស ហើយបានយាងចុះមកគង់នៅក្នុង ទីសំណាក់របស់នាគដ៏ធំមានសម្បុរក្រហមជាសម្ងាត់ គឺប្រទេសចិន ជាកន្លែងដែលត្រូវ បានគ្រប់គ្រងដោយអ្នកគ្រប់គ្រងផ្ដាច់ការ ជាបន្ទាយរឹងមាំរបស់ពួកមនុស្ស ដែលមិនជឿថាមានព្រះ។ ព្រះជាម្ចាស់តយុទ្ធនឹងសាតាំង រួចអនុវត្តកិច្ចការ សំខាន់បំផុតនៅក្នុងផែនការគ្រប់គ្រងរបស់ទ្រង់ គឺឲ្យសាតាំងបរាជ័យទាំង ស្រុង និងការសង្គ្រោះមនុស្សទាំងអស់ ដោយប្រាជ្ញាញាណ និងព្រះចេស្ដាផ្សេងៗគ្នារបស់ព្រះអង្គ។ ប៉ុន្តែដោយសារការចោទប្រកាន់ ការថ្កោលទោស ការប្រឌិត និងការមួលបង្កាច់ដ៏ឃោរឃៅ ពីបក្សកាន់អំណាចរបស់ប្រទេស ចិន មនុស្សជាច្រើនដែលមិនដឹងការពិត គេជឿស្លុងតាមពាក្យចចាមអារ៉ាម របស់បក្សកុម្មុយនីសចិន។ ជាពិសេស ក្រុមអ្នកកាន់សាសនា ក៏បន្តថ្កោល ទោស និងប្រមាថការយាងមករបស់ព្រះជាម្ចាស់ សូម្បីសព្វថ្ងៃនេះក៏ដោយ ហើយពួកគេឈរខាងរដ្ឋាភិបាលបក្សកុម្មុយនីសចិន ដែលមិនជឿថាមានព្រះនេះទាំងស្រុង ដើម្បីតតាំងនឹងកិច្ចការរបស់ព្រះជាម្ចាស់។ ពិតជាគួរឲ្យស្ដាយណាស់! មនុស្សទាំងនេះមិនដែលរំពឹងថា ព្រះដ៏មានគ្រប់ព្រះចេស្ដា គឺព្រះដែលពួកគេតតាំងនោះ ពិតជាព្រះអម្ចាស់យេស៊ូវដែលបានយាងមកនោះទេ។ ពេលព្រះជាម្ចាស់លេចមកជាសាធារណៈ ពួកគេនឹងបានត្រឹមតែយំសោកទាំងសង្កៀតធ្មេញ និងគក់ទ្រូងរបស់គេផង។ សេចក្ដីនេះសម្រេចនូវព្រះបន្ទូលក្នុងកណ្ឌគម្ពីរវិវរណៈថា «មើល៎ ព្រះអង្គយាងមកដោយគង់នៅលើពពក ហើយគ្រប់ទាំងភ្នែកមនុស្សទាំងអស់ នឹងមើលឃើញទ្រង់ ហើយអ្នកដែលបានចាក់ទម្លុះទ្រង់ក៏មើលឃើញដែរ ហើយអស់ទាំងពូជមនុស្សនៅលើផែនដីនឹងទ្រហោយំដោយសារទ្រង់។ មែនហើយ អាម៉ែន» (វិវរណៈ ១:៧)។ ការជំនុំជម្រះនៃបល្ល័ង្កសធំនៅគ្រាចុងក្រោយ បានចាប់ផ្ដើមជាយូរមកហើយ។ ពេលនេះ គ្រោះមហន្តរាយនានា ក៏មានទំហំរឹតតែធំឡើង គ្រោះកាចនានា ក៏រាតត្បាតពេញផែនដី គ្រោះទុរភិក្ស ទឹកជំនន់ សត្វល្អិតចង្រៃ និងមហន្តរាយផ្សេងៗទៀតក៏នៅតែបន្តកើតឡើង។ មិនយូរប៉ុន្មាន គ្រោះមហន្តរាយធំៗនឹងធ្លាក់មកលើយើង ហើយព្រះជាម្ចាស់នឹងដាក់ទោសនាគដ៏ធំមានសម្បុរក្រកហមជាផ្លូវការ និង ពួកមនុស្សអាក្រក់ដែលតតាំងនឹងទ្រង់ផងដែរ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «នៅក្នុងនគរនេះ របស់សព្វសារពើទាំងអស់ចាប់ផ្ដើមមានជីវិតជាថ្មី និងទទួលបានកម្លាំងជីវិតរបស់ខ្លួនឡើងវិញ។ ដោយសារតែការប្រែប្រួលសភាពនៃផែនដី ព្រំដែនរវាងទឹកដីមួយ និងទឹកដីមួយទៀត ក៏ចាប់ផ្ដើមផ្លាស់ប្ដូរ។ ខ្ញុំបានថ្លែងទំនាយទុកថា នៅពេលដែនដីផ្ដាច់ចេញពីដែនដី ហើយដែនដីរួមគ្នាជាដែនដី នៅគ្រានោះខ្ញុំនឹងវាយកម្ទេចប្រទេសនិមួយៗឱ្យខ្ទេចខ្ទី។ នៅពេលនេះ ខ្ញុំនឹងធ្វើឱ្យសត្តនិករទាំងអស់ បានជាថ្មីឡើងវិញ ហើយបែងចែកសកលលោកទាំងមូលម្ដងទៀត ខ្ញុំធ្វើដូច្នេះ ដោយធ្វើឱ្យសកលលោកនេះមានសណ្ដាប់ធ្នាប់ និងផ្លាស់ប្ដូរអ្វីៗដែលចាស់ឱ្យក្លាយជាថ្មីវិញ នេះគឺជាផែនការរបស់ខ្ញុំ ហើយទាំងអស់នេះក៏ជាកិច្ចការរបស់ខ្ញុំដែរ។ នៅពេលដែលប្រទេសនីមួយៗ និងរាស្ដ្ររើសតាំងរបស់ខ្ញុំម្នាក់ៗត្រឡប់មកនៅចំពោះបល្ល័ង្ករបស់ខ្ញុំ នៅពេលនោះដែរ ខ្ញុំនឹងប្រទានគ្រប់ទាំងសម្បត្តិនៅស្ថានសួគ៌ដល់លោកិយ ដើម្បីឲ្យលោកិយនោះបានពោរពេញដោយភាពបរិបូរណ៍រកអ្វីប្រៀបផ្ទឹមពុំបាន ដោយសារតែខ្ញុំ។ ខណៈដែលពិភពលោកចាស់នៅមាន ខ្ញុំនឹងបញ្ចេញសេចក្ដីក្រោធរបស់ខ្ញុំទៅលើប្រទេសនីមួយៗ និងប្រកាសឲ្យប្រើជាសាធារណៈនូវបញ្ញត្តិរដ្ឋបាលដល់ចក្រវាលទាំងមូល ហើយអ្នកណាដែលបំពាន នឹងត្រូវវាយផ្ចាល៖

នៅពេលខ្ញុំថ្លែងព្រះបន្ទូលទៅកាន់ចក្រវាលទាំងមូល មនុស្សទាំងអស់នឹងឮព្រះសូរសៀងរបស់ខ្ញុំ ពោលគឺមនុស្សទាំងអស់នឹងឃើញគ្រប់ទាំងកិច្ចការដែលខ្ញុំបានបំពេញនៅទូទាំងចក្រវាល។ អស់អ្នកណាដែលប្រឆាំងនឹងបំណងព្រះហឫទ័យរបស់ខ្ញុំ ពោលគឺអ្នកណាដែលប្រឆាំងនឹងខ្ញុំដោយទង្វើរបស់មនុស្ស អ្នកនោះនឹងដួលរលំនៅកណ្ដាលការវាយផ្ចាលរបស់ខ្ញុំ។ ខ្ញុំនឹងធ្វើឱ្យផ្កាយរាប់មិនអស់នៅលើមេឃទៅជាថ្មីឡើងវិញ។ ដោយសារតែខ្ញុំ ព្រះអាទិត្យ និងព្រះចន្ទនឹងត្រូវបានធ្វើឱ្យថ្មីឡើងវិញ ផ្ទៃមេឃលែងដូចពីមុនទៀត ហើយរបស់សព្វសារពើនៅលើផែនដីនឹងត្រូវបានធ្វើឱ្យថ្មីឡើងវិញ ពោលគឺទាំងអស់នេះនឹងត្រូវបានសម្រេច ដោយសារតែព្រះបន្ទូលរបស់ខ្ញុំ។ ប្រទេសទាំងអស់នៅក្នុងចក្រវាលនឹងត្រូវបែងចែកជាថ្មី ហើយជំនួសដោយនគររបស់ខ្ញុំ ដើម្បីឲ្យប្រទេសនានានៅលើផែនដីនឹងរលាយបាត់ទៅជារៀងរហូត ហើយនឹងមានតែនគរមួយប៉ុណ្ណោះ ដែលថ្វាយបង្គំខ្ញុំ។ ប្រទេសទាំងអស់នៅលើផែនដីនឹងត្រូវបានបំផ្លាញ ហើយលែងមានតទៅទៀត។ នៅក្នុងចំណោមមនុស្សលោកដែលស្ថិតក្នុងចក្រវាល អស់អ្នកណាដែលជារបស់ពួកអារក្ស នឹងត្រូវវិនាសសាបសូន្យ។ អស់អ្នកណាដែលថ្វាយបង្គំសាតាំង នឹងដួលរលំនៅកណ្ដាលភ្លើងដែលឆេះសន្ធោសន្ធៅរបស់ខ្ញុំ ពោលគឺមនុស្សទាំងអស់នឹងក្លាយទៅជាផេះ លើកលែងតែអស់អ្នកដែលស្ថិតនៅក្នុងអូរនាពេលបច្ចុប្បន្ននេះប៉ុណ្ណោះ។ នៅពេលខ្ញុំវាយផ្ចាលប្រជារាស្ត្រនីមួយៗ សហគមន៍សាសនានានា ក្នុងកម្រិតខុសៗគ្នា នឹងត្រឡប់មកនគររបស់ខ្ញុំវិញ ហើយត្រូវបានយកឈ្នះតាមរយៈកិច្ចការរបស់ខ្ញុំ ព្រោះពួកគេនឹងបានឃើញថា 'ព្រះដ៏បរិសុទ្ធដែលគង់លើពពកស' បានយាងមកដល់ហើយ។ មនុស្សទាំងអស់នឹងត្រូវញែកចេញពីគ្នាទៅតាមប្រភេទរបស់ពួកគេ ហើយនឹងទទួលការវាយផ្ចាលផ្សេងៗគ្នាដែលសមស្របនឹងទង្វើរបស់ពួកគេ។ អស់អ្នកណាដែលបានតតាំងនឹងខ្ញុំនឹងត្រូវវិនាស ហើយចំណែកឯអស់អ្នកដែលការប្រព្រឹត្តនៅលើផែនដីរបស់ពួកគេមិនទាក់ទងនឹងខ្ញុំ ដោយសារតែរបៀបដែលពួកគេបានប្រព្រឹត្ត ពួកគេនឹងបន្តរស់នៅលើផែនដីក្រោមការគ្រប់គ្រងរបស់បុត្រាទាំងឡាយរបស់ខ្ញុំ និងរាស្ត្ររបស់ខ្ញុំ។ ខ្ញុំនឹងលេចមកចំពោះប្រទេសរាប់មិនអស់ និងប្រជារាស្ត្ររាប់មិនអស់ ហើយខ្ញុំនឹងសម្ដែងចេញនូវព្រះសូរសៀងផ្ទាល់របស់ខ្ញុំនៅលើផែនដី ដោយប្រកាសពីការសម្រេចកិច្ចការដ៏មហិមារបស់ខ្ញុំ ដើម្បីឲ្យមនុស្សទាំងអស់បានឃើញការនេះដោយផ្ទាល់ភ្នែករបស់ពួកគេ» («ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ជំពូកទី ២៦ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ នៅក្នុងប្រវត្តិសាស្ត្ររបស់មនុស្សជាតិ យើងមើលឃើញថា មនុស្សអាក្រក់ទាំងអស់ ដែលប្រឆាំងទាស់នឹងព្រះជាម្ចាស់ជាចំហរ ហើយតតាំងនឹងទ្រង់ដោយអន្ទះសារ សុទ្ធតេត្រូវបានព្រះជាម្ចាស់បំផ្លាញចោល។ កាលពីបួនពាន់ឆ្នាំមុន ទីក្រុងសូដុំម និងកូម៉ូរា ត្រូវឆេះសុសដោយភ្លើង និង ស្ពាន់ធ័រដែលព្រះជាម្ចាស់ទម្លាក់ពីសា្ថនសួគ៌មក ដោយសារអំពើបាបដ៏ធ្ងន់ធ្ងររបស់គេ។ ដូចគ្នាដែរ ចក្រភពរ៉ូមក៏ត្រូវបំផ្លាញដោយមហន្តរាយមកពីព្រះជាម្ចាស់ ព្រោះការតតាំងរបស់គេ ការដែលគេដាក់ទោសព្រះអម្ចាស់យេស៊ូវ និងការដែលគេបៀតបៀនគ្រីស្ទបរិស័ទ។ នៅមានឧទាហរណ៍ច្រើនទៀត។ នៅគ្រាចុងក្រោយ មនុស្សអាក្រក់ណាដែលថ្កោលទោស ហើយតតាំងនឹងព្រះជាម្ចាស់ នឹងត្រូវបណ្ដាសារ ហើយត្រូវទ្រង់បំផ្លាញចោលជាមិនខាន។ នេះបានចំជានិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ប្រាកដមែន!

ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «នគរព្រះកំពុងពង្រីកនៅក្នុងចំណោមមនុស្សជាតិ កំពុងលេចជារូបរាងនៅក្នុងចំណោមមនុស្សជាតិ ហើយកំពុងឈរឡើងនៅក្នុងចំណោមមនុស្សជាតិ។ គ្មានកម្លាំងណាអាចបំផ្លាញនគររបស់ខ្ញុំបានទេ។ ... ស្ថិតក្រោមការដឹកនាំនៃពន្លឺរបស់ខ្ញុំ អ្នករាល់គ្នានឹងទម្លុះទម្លាយការត្រួតត្រាយ៉ាងខ្លាំងនៃកម្លាំងនៃសេចក្ដីងងឹត។ អ្នករាល់គ្នានឹងមិនបាត់បង់ការដឹកនាំនៃពន្លឺ នៅកណ្ដាលសេចក្ដីងងឹតឡើយ។ អ្នករាល់គ្នានឹងធ្វើជាម្ចាស់លើរបស់សព្វសារពើ។ អ្នករាល់គ្នានឹងក្លាយជាអ្នកមានជ័យជម្នះនៅចំពោះមុខសាតាំង។ នៅពេលដែលនគរនៃនាគដ៏ធំមានសម្បុរក្រហមដួលរលំ អ្នករាល់គ្នានឹងឈរនៅកណ្ដាលចំណោមប្រជារាស្ត្រយ៉ាងច្រើន ធ្វើជាភស្តុតាងនៃជ័យជម្នះរបស់ខ្ញុំ។ អ្នករាល់គ្នានឹងឈរយ៉ាងរឹងមាំ និងមិនរង្គោះរង្គើនៅក្នុងដែនដីស៊ីនីម។ តាមរយៈការរងទុក្ខដែលអ្នករាល់គ្នាស៊ូទ្រាំ អ្នករាល់គ្នានឹងទទួលព្រះពររបស់ខ្ញុំទុកជាមរតក ហើយអ្នកនឹងបញ្ចេញពន្លឺនៃសិរីរុងរឿងរបស់ខ្ញុំនៅពាសពេញចក្រវាលទាំងមូល» («ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ជំពូកទី ១៩ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «នៅពេលកិច្ចការទាំងបីដំណាក់កាលនេះឈានមកដល់ទីបញ្ចប់ នោះមនុស្សមួយក្រុមដែលនឹងត្រូវធ្វើបន្ទាល់អំពីព្រះជាម្ចាស់ (ក្រុមមនុស្សដែលស្គាល់ព្រះជាម្ចាស់) នឹងត្រូវបង្កើតឡើង។ មនុស្សទាំងអស់នេះ នឹងស្គាល់ព្រះជាម្ចាស់ ព្រមទាំងអាចអនុវត្តសេចក្ដីពិតបានផង។ ពួកគេមានភាពជាមនុស្ស និងមានហេតុផល ហើយគេសុទ្ធតែដឹងពីកិច្ចការនៃការសង្គ្រោះទាំងបីដំណាក់កាលនេះ។ នៅចុងបញ្ចប់ កិច្ចការនេះនឹងត្រូវសម្រេច ហើយមនុស្សទាំងអស់នេះ គឺជាកញ្ចក់ឆ្លុះពីកិច្ចការនៃការគ្រប់គ្រងរយៈពេល ៦ ០០០ ឆ្នាំ និងជាស្មរបន្ទាល់ដ៏មានអានុភាពបំផុត ដើម្បីយកឈ្នះលើសាតាំងនៅទីចុងបំផុត។ មនុស្សដែលអាចធ្វើបន្ទាល់ពីព្រះជាម្ចាស់បាន នឹងអាចទទួលបានសេចក្ដីសន្យា និងព្រះពរពីព្រះជាម្ចាស់ ហើយជាក្រុមដែលបន្តស្ថិតនៅរហូតដល់ទីបញ្ចប់ ជាក្រុមដែលមានសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ និងអាចធ្វើបន្ទាល់អំពីព្រះជាម្ចាស់បាន។ ប្រហែលជាក្នុងចំណោមអ្នករាល់គ្នាទាំងអស់នេះ សុទ្ធតែអាចក្លាយជាសមាជិកនៃក្រុមនេះ ឬប្រហែលជាមានត្រឹមពាក់កណ្ដាល ឬពីរបីនាក់ប៉ុណ្ណោះ ដែលអាចក្លាយជាសមាជិកក្នុងក្រុមនេះបាន។ រឿងនេះស្ថិតនៅលើឆន្ទៈរបស់អ្នករាល់គ្នា និងស្ថិតនៅលើការដេញតាមរបស់អ្នករាល់គ្នាដែរ» («ការស្គាល់ដំណាក់កាលទាំងបីនៃកិច្ចការរបស់ព្រះជាម្ចាស់ គឺជាផ្លូវនាំទៅរកការស្គាល់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់នឹងបានសម្រេច ហើយផលសម្រេចនោះនឹងឋិតថេរនៅអស់កល្បជានិច្ច។ អនាគតនៃនគរនេះភ្លឺថ្លា និងរុងរឿងណាស់! ព្រះដ៏មានគ្រប់ព្រះចេស្ដាបាន បង្កើតក្រុមអ្នកមានជ័យជម្នះ នៅឯចិនដីគោករួចហើយ។ កិច្ចការរបស់ព្រះ ជាម្ចាស់នៅគ្រាចុងក្រោយ ក៏សម្រេចរួចទៅហើយដែរ! ពេលនេះ កិច្ចការសាកល្បងដែលព្រះជាម្ចាស់បានធ្វើរួច ក្នុងពេលដែលទ្រង់យាងមកដល់ជាសម្ងាត់នៅក្នុងប្រទេសចិន ក៏បានបញ្ចប់ដោយសិរីរុងរឿង ហើយមិនយូរទេ ព្រះអង្គនឹងបង្ហាញព្រះកាយជាសាធារណៈ ដល់គ្រប់ជាតិសាសន៍ និងគ្រប់ទីកន្លែង។ រាស្ត្ររើសតាំងនៃពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា ជាក្រុមអ្នកមានជ័យជម្នះ ដែលព្រះជាម្ចាស់បានបង្កើតឡើងនៅក្នុងប្រទេសចិន។ ពួកគេកំពុងធ្វើបន្ទាល់ពីកិច្ចការរបស់ព្រះជាម្ចាស់ និងប្រកាសពីព្រះនាមដ៏បរិសុទ្ធរបស់ព្រះជាម្ចាស់ទៅគ្រប់ជាតិសាសន៍ និងគ្រប់ទីកន្លែង ទាំងស្ពាយបេសកកម្មដ៏បរិសុទ្ធនៅលើស្មារបស់គេផង។ ដំណឹងល្អពីនគរនៃព្រះដ៏មានគ្រប់ព្រះចេស្ដា កំពុងផ្សាយទៅយ៉ាងឆាប់រហ័សពេញផែនដី។ ព្រះបន្ទូលលេចមកជាសាច់ឈាម មានផ្ដល់ជូនឥតគិតថ្លៃនៅលើប្រព័ន្ធអ៊ីនធើណេត សម្រាប់មនុស្សមកពីគ្រប់ជាតិសាសន៍ និងគ្រប់ទីកន្លែងសិក្សា និងឈ្វេងយល់។ គ្មាននរណាម្នាក់ហានបដិសេធថា អត្ថបទទាំងនេះមិនមែនជាព្រះ បន្ទូលរបស់ព្រះជាម្ចាស់នោះទេ ហើយក៏គ្មាននរណាម្នាក់ហ៊ានបដិសេធថា អត្ថបទទាំងនេះមិនមែនជាសេចក្ដីពិតដែរ។ មនុស្សរឹតតែច្រើនដែលស្រេកឃ្លានសេចក្ដីពិត ហើយចង់បានពន្លឺ កំពុងតែសិក្សា និងឈ្វេងយល់កិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដានៅគ្រាចុងក្រោយ។ ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា ត្រូវបានបង្កើតឡើងនៅតាមបណ្ដាប្រទេស និងនៅតំបន់សំខាន់ៗមួយចំនួនទូទាំងពិភពលោក ដ្បិតមានមនុស្សរឹតតែច្រើនឡើងៗ ត្រឡប់មករកព្រះដ៏មានគ្រប់ព្រះចេស្ដា។ មនុស្សជាតិកំពុងភ្ញាក់ខ្លួនដោយ សារព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយបានចាប់ផ្ដើមទទួលយកនិងស្គាល់សេចក្ដីពិត។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់នឹងដឹកនាំមនុស្សជាតិទាំងអស់ ហើយសម្រេចកិច្ចការគ្រប់យ៉ាង។ មនុស្សទាំងអស់ដែលជឿព្រះជាម្ចាស់ពិតប្រាកដ ហើយស្វែងរកផ្លូវពិត គេនឹងត្រឡប់ទៅរកព្រះជាម្ចាស់ ហើយ ស្ដាប់បង្គាប់នៅចំពោះបល្ល័ង្គរបស់ទ្រង់ជាប្រាកដ រួចមនុស្សជាតិទាំងមូល នឹងដឹងថា ព្រះជាម្ចាស់បានយាងមកដល់ និងបានលេចមក ព្រមទាំងដឹងថា ព្រះនាមរបស់ទ្រង់ គឺពិតជាធំឧត្ដមក្នុងចំណោមមនុស្សជាតិទាំងអស់ ប្រាកដមែន។

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ការមើលឃើញការលេចមករបស់ព្រះជាម្ចាស់នៅក្នុងការជំនុំជម្រះ និងការវាយផ្ចាលរបស់ទ្រង់

យើងគោរពតាមក្រឹត្យវិន័យ និងបញ្ញត្តិនានានៅក្នុងព្រះគម្ពីរ រីករាយចំពោះព្រះគុណដ៏បរិបូររបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ ហើយរួមគ្នាអធិស្ឋាន...