ការ​សម្លឹង​មើល​ការ​លេចមក​របស់​ព្រះ​ជា​ម្ចាស់​នៅ​ក្នុង​ការ​ជំនុំ​ជម្រះ និង​ការ​ដាក់​ទោស​របស់​ទ្រង់

29-07-2020

យើង​គោរព​តាម​​​ក្រឹត្យ​វិន័យ និង​បញ្ញត្តិ​នានា​នៅ ក្នុង​ព្រះ​គម្ពីរ រីក​រាយ​ចំពោះ​ព្រះគុណ​ដ៏​បរិបូរ​របស់​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ ហើយ​រួម​គ្នា​អធិស្ឋាន សរសើរ​តម្កើង និង​បម្រើ​ដោយ​នូវ​ព្រះនាម​​របស់​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ ​ដូច​ជា​មនុស្ស​រាប់​រាយ​លាន​នាក់​ផ្សេង​ទៀត​ដែរ ហើយ​កិច្ច​ការ​ដែល​យើង​ធ្វើ​ទាំង​អស់​នេះ​សុទ្ធ​តែ​ស្ថិត​ក្រោម​ការ​ថែរក្សា និង​ការ​ការ​ពារ​របស់​ព្រះ​អម្ចាស់​។ យើង​តែង​ទន់​ខ្សោយ​​ជា​រឿយៗ ហើយ​ក៏​រឹង​មាំ​ជា​រឿយៗ​ដែរ។ យើង​ជឿ​ថា សកម្ម​ភាព​ទាំង​អស់​របស់​យើង​សុទ្ធ​តែ​ស្រប​តាម​សេចក្ដី​បង្រៀន​របស់​ព្រះ​អម្ចាស់។ ដូច្នេះមិន​ចាំ​បាច់​និយាយអ្វី​ទេ យើង​ក៏​ជឿ​ថា​ខ្លួន​យើង​ស្ថិត​នៅ​លើ​វិថី​នៃ​ការ​​ធ្វើ​តាម​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ​វរបិតា​ដែល​គង់​នៅ​ស្ថាន​សួគ៌​​ដែរ​។ យើង​ទន្ទឹង​រង់​ចាំ​ការ​យាង​ត្រលប់​មក​វិញ​របស់​ព្រះ​អម្ចាស់​យេស៊ូវ រង់​ចាំ​ការ​យាង​មក​ចុះ​មក​ប្រកប​ដោយ​សិរីរុង​រឿង​របស់​ទ្រង់​ រង​ចាំ​ទី​បញ្ចប់​នៃ​ជីវិត​របស់​យើង​នៅ​លើ​ផែន​ដី រង់​ចាំ​ការ​លេច​មក​នៃ​នគរព្រះ និង​រង់​ចាំ​អ្វី​ៗ​ទាំង​អស់​ដូច​ដែល​បាន​ចែង​ទុក​ជា​មុន​នៅ​ក្នុង​កណ្ឌ​គម្ពីរ​វិវរណៈ​ថា៖ ព្រះ​អម្ចាស់​យាង​មក​ដល់ ទ្រង់​នាំ​យក​គ្រោះ​មហន្ដ​រាយ​មក ទ្រង់​ប្រទាន​រង្វាន់​ដល់​មនុស្ស​ល្អ និង​​ដាក់​ទណ្ឌ​កម្ម​មនុស្ស​អាក្រក់ ហើយ​ទ្រង់​យក​អស់​អ្នក​ដែល​ដើរ​តាម​ទ្រង់ និង​ស្វាគមន៍​ការ​យាង​ត្រលប់​មក​វិញ​របស់​ទ្រង់ ទៅ​ជួប​ជា​មួយ​ទ្រង់​នៅ​លើ​អាកាស​។ នៅពេលណា​​ដែល​យើង​គិត​អំពី​រឿង​​នេះ យើង​មិន​អាចធ្វើ​អ្វី​បាន​ឡើយ​ ក្រៅតែ​ពីត្រូវ​យក​ឈ្នះដោយ​​អារម្មណ៍ និង​ពេញ​ដោយ​ការ​ដឹង​គុណ​ ដែលយើង​បាន​កើត​មក​នៅ​គ្រា​ចុង​ក្រោយ និង​មាន​សំណាង​ធ្វើ​ជា​ស្មរ​បន្ទាល់​ពីការ​យាង​មក​របស់​ព្រះ​អម្ចាស់​។ ទោះ​បី​ជា​យើង​បាន​ទទួល​រង​ការ​បៀត​បៀនក៏​ដោយ ក៏យើង​បាន​ទទួល​មក​វិញ​នូវ «សិរី​ល្អ​យ៉ាង​ធ្ងន់​លើស​លប់ ដ៏​នៅ​អស់​កល្ប​ជា​និច្ច»។ នេះ​គឺ​ជា​ព្រះ​ពរ​ដ៏​អស្ចារ្យ​មួយ! រាល់​ការ​ចង់​បង់​ទាំង​អស់​នេះ និង​ព្រះ​គុណ​ដែល​ព្រះ​អម្ចាស់​បាន​ប្រទាន​មក​យើង ធ្វើ​ឲ្យ​យើង​មាន​ស្មារតី​អធិស្ឋាន​ជាប់​ជា​និច្ច និង​ធ្វើ​ឲ្យ​យើង​កាន់​តែ​ឧស្សាហ៍​ក្នុង​ការ​ប្រមូល​ផ្ដុំ​​គ្នា។ ប្រហែល​ជា​ឆ្នាំ​ក្រោយ ប្រហែល​ជា​ថ្ងៃ​ស្អែក និង​ប្រហែល​ជាក្នុង​ចន្លោះ​​ពេល​វេលាមួយដែល​​​​ខ្លីជាង​អ្វី​ដែល​មនុស្ស​អាច​យល់​បាន នោះ​ព្រះ​អម្ចាស់​នឹង​យាង​ចុះ​មក​ភ្លាម ដោយ​លេច​មក​ក្នុង​ចំណោម​មនុស្ស​មួយ​ក្រុម​ដែល​បាន​រង់​ចាំ​ទ្រង់​ដោយ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង។ យើង​ប្រញាប់​ប្រញល់​ទៅខាង​មុខ​គេ គ្មាន​នរណា​ម្នាក់​ចង់​​នៅ​ក្រោយ​គេ​ឡើយ ហើយ​ទាំង​អស់​នេះ​គឺ​ដើម្បីឲ្យ​​​បានស្ថិត​​នៅ​ក្នុង​ចំណោម​ក្រុម​មនុស្ស​ដំបូង​​គេ​ ដែល​មើល​ឃើញ​ការ​លេច​មករបស់​ព្រះ​អម្ចាស់ គឺ​ក្នុង​ចំណោម​អស់​អ្នក​ដែល​ត្រូវ​​បាន​លើក​ឡើងទៅ​​លើ​អាកាស។ ដើម្បី​ការ​មក​ដល់​នៃ​ថ្ងៃ​នេះ យើង​បាន​ប្រគល់​អ្វីៗ​គ្រប់​យ៉ាងដោយ​មិន​ខ្វល់​ពី​តម្លៃ​ឡើយ ដោយ​អ្នក​ខ្លះទុក​ការ​ងារ​របស់​ខ្លួន​ចោល អ្នកខ្លះ​បោះ​បង់​គ្រួសារ​របស់​ខ្លួន អ្នក​ខ្លះ​ផ្ដាច់​ចំណង​អាពាហ៍​ពិពាហ៍​ចោល ហើយ​អ្នក​ខ្លះ​ទៀត​ថែម​ទាំង​បរិច្ចាគប្រាក់​សន្សំ​ទាំង​អស់​របស់​ខ្លួន​ទៀត​ផង។ នេះ​ជា​ការ​លះ​បង់​ដ៏​អស្ចារ្យ​ដោយ​មិន​គិត​ពី​ខ្លួន​ឯង! ភាព​ស្មោះ​ត្រង់ និង​ភក្ដី​ភាព​បែប​នេះ ប្រាកដ​ជាលើស​ពីពួក​បរិសុទ្ធ​កាល​ពីសម័យ​មុន​ទៅ​ទៀត! ដោយ​ព្រោះ​ព្រះ​អម្ចាស់​ប្រទាន​ព្រះគុណ​ និង​សម្ដែង​សេចក្ដី​មេត្តា​ករុណា​ដល់​អស់​អ្នក​ណា​ដែល​ទ្រង់​សព្វ​ព្រះ​ហឫទ័យ យើង​ជឿ​ថា​ព្រះ​នេត្រ​របស់​ទ្រង់​បាន​ទត​ឃើញ​ការ​លះបង់ និង​កា​រ​ចំណាយ​របស់​យើង​តាំង​ពី​យូរ​មក​ហើយ។ ដូច្នេះ ការ​អធិស្ឋាន​អស់​ពី​ដួង​ចិត្ត​របស់​យើង​ក៏​បាន​ឮទៅដល់​ព្រះកាណ៌របស់​ទ្រង់ដែរ ហើយ​យើង​ជឿ​ជាក់​​ថា​ ព្រះ​អម្ចាស់នឹងប្រទាន​ការ​តប​ស្នង​ចំពោះ​​ការ​លះ​បង់​របស់​យើង​។ លើស​ពី​នេះ​ទៀត ព្រះ​ជា​ម្ចាស់​បាន​បង្ហាញ​​​ព្រះគុណ​ចំពោះ​យើង​មុន​ពេល​ដែល​ទ្រង់​បាន​បង្កើត​ពិភព​លោក​មក ហើយ​ព្រះពរ និង​សេចក្ដី​សន្យា​ដែល​ទ្រង់​បាន​ប្រទាន​ដល់​យើង គ្មាន​នរណា​ម្នាក់​អាច​ដក​ចេញ​បាន​ឡើយ។ យើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​កំពុង​រៀប​ចំ​ផែន​ការ​សម្រាប់ពេល​​អនាគត ហើយ​ជា​ការ​ពិត​ វា​បាន​ធ្វើ​ឲ្យ​ការ​លះ​បង់ និង​ការ​ចំណាយ​របស់​យើង​ចូល​ទៅ​ក្នុងបន្ទះ​ឈីប​​បញ្ជ ឬ​ទុន​ដើម្បី​ដោះ​ដូរ​នឹង​ការលើក​ឡើង​ទៅ​ជួប​ជា​មួយ​ព្រះ​អម្ចាស់​នៅ​លើ​អាកាស។ បន្ថែម​លើ​នេះ​ទៀត យើង​បាន​ដាក់​ខ្លួន​យើង​នៅ​លើ​បល្ល័ង្ក​នៃ​អនាគត​ដោយ​មិន​ស្ទាក់​ស្ទើរ​បន្ដិច​ឡើយ ដើម្បី​បាន​ធ្វើ​ជា​អធិបតី​លើ​​ជាតិសាសន៍ និង​មនុស្ស​​ទាំង​អស់ ឬដើម្បី​សោយ​រាជ្យ​ធ្វើ​ជាស្ដេច។ យើង​រាប់​អ្វីៗ​ទាំ​ងអស់​នេះ​ទុក​ដូចជា​ការ​ប្រទាន​ឲ្យ ជា​អ្វី​ម្យ៉ាងដែល​យើង​បាន​រំពឹង​ទុក​។

យើង​មាក់​ងាយ​អស់​អ្នក​ដែល​ទាស់​ប្រឆាំង​នឹង​ព្រះ​អម្ចាស់​យេស៊ូវថា ទី​បញ្ចប់​របស់​ពួក​គេ​ទាំង​អស់​គ្នា​គឺ​ការ​បំផ្លាញ។ តើ​នរណា​ដែល​បាន​ប្រាប់​ពួក​គេ​មិន​ឲ្យ​ជឿ​លើ​ព្រះ​អម្ចាស់​យេស៊ូវ ដែលជា​ព្រះ​អង្គ​សង្គ្រោះ? ប្រាកដ​ណាស់ មាន​ពេល​វេលា​ជា​ច្រើន​ដង​ដែល​យើង​ត្រាប់​តាម​ព្រះ​អម្ចាស់​យេស៊ូវ ក្នុង​ការ​បង្ហាញ​ចិត្ត​ក្ដួល​អាណិត​ចំពោះ​មនុស្ស​នៅ​ក្នុង​លោកិយ ដ្បិត​ពួក​គេ​មិយល់ ហើយ​វា​ជា​រឿង​ត្រឹម​ត្រូវ​ដែល​លើ​កលែង ហើយ​អត់​ទោស​ដល់​ពួក​គេ។ អ្វីៗ​គ្រប់​យ៉ាង​ដែល​យើង​ធ្វើ សុទ្ធ​តែ​ស្រប​តាម​ព្រះ​បន្ទូល​នៅ​ក្នុង​ព្រះគម្ពីរ ដ្បិត​អ្វីៗ​ដែល​មិន​​ស្រប​នឹង​បទ​គម្ពីរ​ សុទ្ធ​តែ​ជា​សេចក្ដី​បង្រៀន​ក្លែង​ក្លាយ និង​ខុស​ឆ្គង។ ជំនឿ​ប្រភេទ​នេះ​បាន​ចាក់​ឫស​យ៉ាង​ជ្រៅ​នៅ​ក្នុង​ចិត្ត​គំនិត​របស់​យើង​ម្នាក់ៗ។ ព្រះ​អម្ចាស់​របស់​យើង​នៅ​ក្នុង​ព្រះគម្ពីរ ហើយ​ប្រសិន​បើ​យើង​មិន​ឃ្លាត​ឆ្ងាយ​ពី​ព្រះគម្ពីរ​ទេ នោះ​មាន​ន័យ​ថា​យើង​នឹង​មិន​ឃ្លាត​ឆ្ងាយ​ពីព្រះ​អម្ចាស់​ឡើយ ហើយ​ប្រសិន​បើ​យើង​នៅ​ជាប់​នឹង​គោល​ការណ៍​នេះ នោះ​យើង​នឹង​ទទួល​បាន​សេចក្ដី​សង្គ្រោះ។ យើងជម្រុញ​គ្នា​ទៅ​វិញ​ទៅ​មក គាំ​ទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​គ្រប់​ពេល​ដែល​យើង​ប្រមូល​ផ្ដុំ​គ្នា គឺ​យើង​តែង​តែ​សង្ឃឹម​ថា​អ្វីៗ​ដែល​យើង​និយាយ និង​ធ្វើ សុទ្ធ​តែ​ស្រប​តាម​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ​អម្ចាស់ ហើយ​ព្រះអម្ចាស់​នឹង​ទទួល​យក។ ទោះ​បី​ជា​បរិយា​កាស​របស់​យើង​មាន​ភាព​ប្រទុស្ដ​រ៉ាយ​យ៉ាង​ខ្លាំង​ក៏​ដោយ ក៏​ដួង​ចិត្ត​រប់ស​យើង​ពេញ​ដោយ​ក្ដី​រីក​រាយ​ដែរ។ នៅ​ពេល​ដែល​យើង​គិត​អំពី​ព្រះ​ពរ ដែល​ងាយ​នឹង​ទទួល​យក​បែប​នេះ តើ​មាន​អ្វី​ដែល​យើង​មិន​អាច​ទុក​ចោល​ឬ​ទេ? តើ​មាន​អ្វី​ដែល​យើង​ស្ទាក់​ស្ទើរ​ក្នុង​ការ​ចូល​រួម​ឬ​ទេ? ទាំង​អស់​នេះ គឺ​មិន​បាច់​និយាយ​នោះ​ទេ ហើយ​អ្វីៗ​ទាំ​ង​អស់​នេះ​សុទ្ធ​តែ​ស្ថិត​ក្រោម​ការ​ឃ្លាំ​មើល​របស់​ព្រះ​ជា​ម្ចាស់​។ យើ​ងទាំង​អស់​គ្នា​​ជា​មនុស្សខ្វះ​ខាត​មួយ​ក្ដាប់​តូច​ ដែល​​​​​ត្រូវ​បាន​លើក​ចេញ​ពី​គំនរ​លាមក​សត្វ​មក ហើយ​យើង​​ក៏​ដូចជា​អ្នក​ដើរ​តាម​ធម្មតា​ទាំង​អស់​របស់​ព្រះ​អម្ចាស់​យេស៊ូវដែរ គឺ​យើង​សុបិន​ថា​នឹង​ត្រូវ​លើក​ឡើងទៅ​លើ​អាកាស ទទួលបាន​ព្រះពរ និង​ត្រួត​ត្រា​លើ​ជាតិ​សាសន៍​ទាំង​អស់។ ភាព​ពុក​រលួយ​របស់​យើង​ត្រូវ​បាន​លាត​ត្រដាង​ដោយ​ចំហនៅ​ចំពោះ​ព្រះ​នេត្រ​របស់​ព្រះ​ជា​ម្ចាស់ ហើយ​បំណង​ប្រាថ្នា និង​ការ​លោភ​លន់​របស់​យើងក៏​​ត្រូវ​បាន​ថ្កោល​ទោស​នៅ​ចំពោះ​ព្រះ​នេត្រ​របស់​ព្រះ​ជា​ម្ចាស់ដែរ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អ្វីៗ​ទាំង​អស់​នេះ​កើត​ឡើង​ជា​ធម្មតា និង​​សម​ហេតុ​ផលបំផុត បាន​ជា​គ្មាន​នរណា​ម្នាក់​ក្នុង​ចំណោម​យើង​រាល់​គ្នាឆ្ងល់​ថា​ការ​ចង់​បាន​របស់​យើង​ត្រឹម​ត្រូវ ឬក៏​អត់​នោះ​ទេ ហើយ​មាន​មនុស្ស​តិច្ច​ណាស់​ក្នុង​ចំណោម​យើង​រាល់​គ្នា​ដែល​សង្ស័យពី​ភាព​ត្រឹម​ត្រូវ​នៃ​អ្វី​ៗ​ដែល​យើង​ប្រកាន់​ខ្ជាប់​។ តើ​នរណា​អាច​ដឹង​ពី​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ​ជា​ម្ចាស់? យើ​ង​មិន​ដឹង​ថា​ត្រូវ​ស្វែង​រក ឬក៏​ស្រាវ​ជ្រាវ​រក​ឲ្យ​ដឹង​ច្បាស់​ថា ផ្លូវ​ដែល​មនុស្ស​ដើរ​​ជា​ផ្លូវ​ប្រភេទ​ណា​ឲ្យ​ពិត​ប្រាកដ​ទេ ហើយ​យើង​ក៏​មិន​ចាប់​អារម្មណ៍​ចង់​សាក​សួរ​អ្វីដែរ។ ដ្បិត​យើង​ខ្វល់​ខ្វាយ​តែ​​ចំណុច​ដែលថា ​យើង​អាច​ត្រូវ​បាន​លើក​ឡើង​ទៅ​លើ​អាកាសឬអត់ យើង​អាច​ទទួល​បាន​ព្រះ​ពរ​ឬ​អត់ មាន​កន្លែង​សម្រាប់​យើង​នៅ​លើ​នគរ​ស្ថាន​សួគ៌​ឬ​អត់ ហើយ​ថា​យើង​នឹង​មាន​ចំណែក​ពី​ទឹក​នៃ​ទន្លេ​ជីវិត និងផល​​ផ្លែ​ពី​ដើម​ជីវិត​ឬ​អត់ប៉ុណ្ណោះ។ តើ​មិន​មែន​ដើម្បី​ឲ្យ​បាន​របស់​ទាំង​អស់​នេះ​ទេ​ឬ​អី ដែល​យើង​ជឿ​លើ​ព្រះ​អម្ចាស់ និង​ក្លាយ​ជា​អ្នក​ដើរ​តាម​ទ្រង់? អំពើ​បាប​របស់​យើងត្រូវ​​បាន​អត់​ទោស​ឲ្យ​ យើង​បាន​ប្រែ​ចិត្ត យើង​បាន​ផឹក​ពី​ពែង​ស្រាទំពាំង​បាយ​ជូរ​ដ៏​ល្វីង ហើយ​យើង​បាន​ដាក់​ឈើ​ឆ្កាង​លើ​ខ្នង​របស់​យើង។ តើ​នរណា​អាចនិយាយ​ថា ព្រះ​អម្ចាស់​នឹង​មិន​ទទួល​យក​តម្លៃ​ដែល​យើង​បាន​បង់? តើ​នរណា​អាច​និយាយ​ថា យើង​មិន​បាន​រៀប​ចំ​ប្រេង​គ្រប់​គ្រាន់? យើង​មិន​ចង់​ធ្វើ​ជា​ស្ដ្រីព្រហ្ម​ចារីដ៏​ល្ងង់​ទាំង​នោះ​ ឬក៏​ធ្វើ​ជានរ​ណា​​ម្នាក់​ក្នុង​ចំណោម​នោះ ដែល​ត្រូវ​បាន​គេ​បោះ​បង់​ចោល​នោះ​ទេ។ លើស​ពី​នេះ​ទៀត យើង​អធិស្ឋាន​ឥត​ឈប់​ឈរ ដោយ​ទូល​សុំ​​​ព្រះ​អម្ចាស់​ឲ្យ​ការ​ពារ​យើង​ពី​ព្រះគ្រីស្ទ​ក្លែង​ក្លាយ ដ្បិត​ព្រះគម្ពីរ​បាន​ចែង​ថា៖ “គ្រា​នោះ បើ​មាន​អ្នក​ណា​ប្រាប់​អ្នក​រាល់​គ្នា​ថា មើល ព្រះ‌គ្រីស្ទ​គង់​នៅ​ទី​នេះ ឬ​នៅ​ទី​នោះ នោះ​កុំ​ឲ្យ​ជឿ​គេ​ឡើយ ដ្បិត​នឹង​មាន​ព្រះ‌គ្រីស្ទ​ក្លែង ហើយ​ហោរា​ក្លែង​កើត​ឡើង គេ​នឹង​ធ្វើ​ទី​សម្គាល់​យ៉ាង​ធំ ហើយ​និង​ការ​អស្ចារ្យ ដើម្បី​នឹង​នាំ​ទាំង​ពួក​អ្នក​រើស​តាំង​ឲ្យ​វង្វេង​ផង បើ​សិន​ជា​បាន” (ម៉ាថាយ ២៤:២៣-២៤)។ យើង​ទាំង​អស់​គ្នា​ប្ដេជ្ញា​ចិត្ត​ទន្ទេញ​ខព្រះគម្ពីរ​ទាំង​នេះ យើង​ចង​ចាំ​ខព្រះ​គម្ពីរ​ទាំង​នេះ​រត់​មាត់ ហើយ​យើង​រាប់​ខព្រះគម្ពីរ​ទាំង​នេះ​ថា​ជា​ទ្រព្យ​សម្បត្តិ​ដ៏​មាន​តម្លៃ ជា​ជីវិត និង​ជា​លិខិត​សរសើរ​មួយ​ ដែល​សម្រេច​ថា​យើង​អាច​បាន​សង្គ្រោះ ឬអាច​ត្រូវ​លើក​ឡើង​ទៅ​លើ​អាកាស​ឬ​អត់...។

រាប់​ពាន់​ឆ្នាំ​មក​ហើយ មនុស្ស​​រស់​​បាន​ស្លាប់​ទៅ ដោយ​នាំ​យក​ការ​ចង់​បាន និង​ក្ដីសុបិន​របស់​ខ្លួន​ទៅ​ជា​មួយ ប៉ុន្ដែ​ថាតើ​ពួក​គេ​បាន​ទៅ​នគរ​ស្ថាន​សួគ៌​ឬ​អត់​នោះ គឺ​គ្មាន​នរណា​ម្នាក់​ដឹង​ច្បាស់​ឡើយ។ មនុស្ស​ស្លាប់​ត្រលប់​មក​វិញ ដោយ​ភ្លេច​រឿង​រ៉ាវ​ទាំង​អស់​ដែល​បាន​កើត​ឡើង ហើយ​ពួក​គេ​នៅ​តែ​អនុវត្ត​តាម​សេចក្ដី​បង្រៀន និង​ដើរ​តាម​ផ្លូវ​របស់​ពួក​ឰយុកោ​។ ហើយនៅ​ពេល​ដែល​ពេល​វេលា​កន្លង​ផុត​ទៅបែប​​នេះច្រើន​ឆ្នាំ ច្រើនថ្ងៃ​ នោះ​​គ្មាន​នរណា​ម្នាក់​ដឹង​ថា​ព្រះ​អម្ចាស់​យេស៊ូវ​ដ៏​ជា​ព្រះ​ជា​ម្ចាស់​នៃ​យើង ពិត​ជា​ទទួល​យក​អ្វីៗ​ទាំង​អស់​ដែល​យើង​ធ្វើ​ឬក៏​អត់​នោះ​ទេ។ អ្វី​ដែល​យើង​អាច​ធ្វើ​បាន​គឺ​​រង់ចាំ​ទទួល​លទ្ធ​ផល និង​ប៉ាន់​ស្មាន​អំពី​អ្វីៗ​ដែល​នឹង​កើត​ឡើង​។ ប៉ុន្ដែ​ ព្រះ​ជា​ម្ចាស់​បានរក្សា​ភាព​ស្ងៀម​ស្ងាត់​នៅ​គ្រប់​ទីកន្លែង មិន​ដែល​លេច​មក​ឲ្យ​យើង​ឃើញ​ឡើយ ក៏​មិន​ដែល​មាន​បន្ទូល​មក​កាន់​យើង​ដែរ។ ដូច្នេះ​ហើយ ការ​អនុវត្ត​តាម​ព្រះ​គម្ពីរ និង​តាម​ទីសម្គាល់ បញ្ជាក់​​ថា​យើងមាន​បំណង​​ធ្វើ​​​ការ​វិនិច្ឆ័យ​អំពី​បំណង​ព្រះ​ហឫទ័យ និង​និស្ស័យ​របស់​ព្រះ​ជា​ម្ចាស់​។ យើង​បាន​ស៊ាំ​​នឹង​ភាព​ស្ងៀម​ស្ងាត់​របស់​ព្រះ​ជាម្ចាស់ យើង​បាន​ស៊ាំ​​នឹង​​ការ​វាស់​វែងលើ​​ការ​ប្រព្រឹត្តិ​របស់​ខ្លួន​ថា​​ត្រូវ និង​ខុសតាម​​គំនិត​ផ្ទាល់​ខ្លួន​របស់​យើង យើង​បាន​ស៊ាំ​​​នឹង​ការ​ពឹង​ផ្អែក​លើ​ចំណេះ​ដឹង​ ជាតិ​សាសន៍ និង​សីលធម៌​របស់​យើង​ ដែល​ព្រះ​ជា​ម្ចាស់​តម្រូវ​ពី​យើង យើង​បាន​ស៊ាំ​នឹង​ការ​រីក​រាយ​ចំពោះ​ព្រះគុណ​របស់ព្រះ​ជា​ម្ចាស់​ យើង​បាន​ស៊ាំ​នឹង​ការ​មាន​ព្រះ​ជា​ម្ចាស់​ចាំ​​ប្រទាន​ជំនួយ​នៅពេល​ដែល​យើង​ត្រូវ​ការ យើង​បាន​ស៊ាំ​​នឹងការ​លូក​ដៃ​ទៅរក​ព្រះ​ជា​ម្ចាស់​និង​កម្មង់​ទ្រង់​គ្រប់​រឿង យើង​ក៏​បាន​ស៊ាំ​នឹង​អនុលោម​តាម​បទ​បញ្ជា​ដែរ តែ​មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​របៀប​ដែល​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ដឹក​នាំ​យើងទេ ហើយលើស​ពី​នោះ​ទៀត ​យើង​ក៏​ស៊ាំ​នឹង​សភាព​សព្វ​ថ្ងៃ​ដែល​យើង​ធ្វើ​ជា​ចៅ​ហ្វាយ​​លើ​ខ្លួន​ឯង​ដែរ។ យើងជឿ​លើ​ព្រះ​មួយ​អង្គ​ ដែល​យើង​មិន​ធ្លាប់​ជួប​មុខ​ទល់​នឹង​មុខ​សោះ។ សំណួរ​ដូច​ជា តើ​ទ្រង់​មាន​និស្ស័យ​បែប​ណា តើ​ទ្រង់​មាន​លក្ខណៈ​បែប​ណា ហើយ​មាន​អ្វី​ខ្លះ តើ​រូប​អង្គ​ទ្រង់​មាន​លក្ខណៈ​បែប​ណា តើ​យើង​ស្គាល់​ទ្រង់​ឬ​អត់​នៅ​ពេល​ដែល​ទ្រង់​យាង​មក និង​សំណួរ​ផ្សេងៗ​ទៀត គឺ​សុទ្ធ​តែ​គ្មាន​អ្វី​សំខាន់​នោះ​ទេ។ អ្វី​ដែល​សំខាន់​នោះ​គឺ​ទ្រង់​ទ្រង់​គង់​នៅ​ក្នុង​ចិត្ត​របស់​យើង ហើយ​ថា​យើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​រង់​ចាំ​ទ្រង់ ហើយ​វា​ល្មម​នឹង​អាច​ឲ្យ​យើង​ស្រម៉ៃ​ថា​ទ្រង់​បែប​នេះ ឬក៏​បែប​នោះ។ យើង​សរសើរ​ពី​សេចក្ដីជំនឿ​របស់​យើង ហើយ​ឲ្យ​តម្លៃ​ទៅ​លើភាព​ខាង​ព្រលឹង​វិញ្ញាណ​របស់​យើង។ យើង​មើល​ទៅ​អ្វីៗ​ទាំង​អស់ដូច​​ជា​លាមក ហើយជាន់​ឈ្លី​អ្វីៗ​ទាំង​អស់នៅ​​ក្រោម​ជើង។ ដោយ​ព្រោះ​យើង​ជា​អ្នក​ជឿ​លើ​ព្រះ​អម្ចាស់​ដ៏​មាន​សិរី​ល្អ មិន​ថា​ដំណើរ​នោះវែង​ឆ្ងាយ ហើយ​តឹង​តែង​ប៉ុណ្ណា មិន​ថា​ការ​លំបាក និង​គ្រោះ​ថ្នាក់​កើត​ឡើង​ចំពោះ​យើង​យ៉ាង​ណាក៏​ដោយ ក៏​គ្មាន​អ្វី​ដែល​អាច​បញ្ឈប់​ជំហាន​ជើង​របស់​យើង​បាន​ដែរ នៅ​ពេល​ដែល​យើង​ដើរ​តាម​ព្រះ​អម្ចាស់។ “ទេវតា​​ក៏​​បង្ហាញ​ឲ្យ​​ខ្ញុំ​​ឃើញ​​ទន្លេ​​ទឹក​​ជីវិត​ ថ្លា​ដូច​ជា​​កែវ​​ចរ​ណៃ ដែល​​ហូរ​​ចេញ​​ពី​​បល្ល័ង្ក​​នៃ​​ព្រះ និង​កូន​ចៀម ឯ​​នៅ​​កណ្តាល​​ផ្លូវ​​ក្រុង​​នោះ ហើយ​​នៅ​​មាត់​​ទន្លេ​​ទាំង​​សង​​ខាង​នោះ​​មាន​​ដើម​​ជីវិត ដែល​​បង្កើត​​ផ្លែ​​១២​​ដង គឺ​​១​​ខែ​​ម្តងៗ ហើយ​​ស្លឹក​​ឈើ​​នោះ ក៏​​សម្រាប់​​នឹង​​មើល​​អស់​​​ទាំង​​​សាសន៍​​​ឲ្យ​​​ជា គ្រា​​​នោះ​​​នឹង​​​គ្មាន​​​សេច​​ក្ដី​​​បណ្តាសា​​​ទៀត​​​ឡើយ​ ហើយ​​​បល្ល័ង្ក​​​នៃ​​​ព្រះ​ និ​ង​​​កូន​​​ចៀម​ ក៏​​​នឹ​ង​​​នៅ​​​ក្នុង​​​ក្រុង​​​នោះ ឯ​​​ពួក​​​បាវ​​​របស់​​​ទ្រង់​​ គេ​​​នឹង​​​បម្រើ​​​ទ្រង់ គេ​​នឹង​​ឃើញ​​ព្រះ‌‌​ភ័ក្ត្រ​​ទ្រង់ ហើយ​​ព្រះ‌​នាម​​ទ្រង់​​នឹង​​នៅ​​លើ​​ថ្ងាស​​គេ ក៏​​នឹង​​ឥត​​មាន​​យប់​​ទៀត​​ឡើយ ហើយ​​គេ​​មិន​​ត្រូវ​​ការ​​នឹង​​ចង្កៀង​​ណា ឬ​​ពន្លឺ​​ព្រះ‌​អា​ទិត្យ​​ទេ ពី​​ព្រោះ​​ព្រះ‌​អម្ចាស់​​ដ៏​​ជា​​ព្រះ‌​ទ្រង់​​នឹង​​បំភ្លឺ​​គេ ហើយ​​គេ​​នឹង​​សោយ​​រាជ្យ​នៅ​​អស់​​កល្ប‌​ជា​និច្ច​​រៀង​​រាប​​ទៅ​” (វិវរណៈ ២២:១-៥)។ រាល់​ពេល​ដែល​យើង​ច្រៀង​ពាក្យ​ពេចន៍​ទាំង​នេះ ចិត្ត​របស់​យើង​ពោរ​ពេញ​ទៅដោយ​អំណរ និង​ការ​ពេញ​ចិត្ត​ឥត​ព្រំដែន ហើយ​ទឹក​ភ្នែក​ក៏​ហូរ​ចេញ​ពី​ភ្នែក​របស់​យើង​មក។ សូម​អរព្រះ​​គុណ​ដល់​ព្រះ​អម្ចាស់​ដែលជ្រើស​រើស​យើង សូម​អរ​ព្រះគុណ​ព្រះ​អម្ចាស់​ចំពោះ​ព្រះគុណ​ទ្រង់។ ទ្រង់​បាន​ប្រទាន​ដល់​យើង​មួយ​រយ​ដង​នៅ​ក្នុងជីវិត​នេះ ហើយ​ទ្រង់​បាន​ប្រទាន​ជីវិត​អស់​កល្ប​ជា​និច្ច​ដល់​យើង​នៅ​ក្នុង​ពិភព​លោក​ខាង​មុខ។ ប្រសិន​បើ​ទ្រង់​ឲ្យ​យើង​ស្លាប់​ឥលូវ​នេះ យើង​នឹង​ធ្វើ​តាម​ភ្លាម​ដោយ​មិន​ត្អូញ​ត្អែរ​អ្វី​បន្ដិច​ឡើយ។ ​ឱ​ព្រះអម្ចាស់​អើយ សូម​ទ្រង់​ឆាប់​យាង​មក! សូម​ទ្រង់​ពិចារណា​មើល​ យើង​ខ្ញុំ​ត្រូវ​ការទ្រង់​ខ្លាំង​ណាស់ ហើយ​យើង​បាន​លះ​បង់​អ្វីៗ​គ្រប់​យ៉ាង​​ថ្វាយ​ទ្រង់ សូម​ទ្រង់​កុំ​ពន្យារ​ពេល​ទៀត​ឡើយ សូម្បី​តែ​មួយ​នាទី ឬក៏​មួយ​វិនាទី។

ព្រះ​ជា​ម្ចាស់​នៅ​ស្ងៀម ហើយទ្រង់​មិន​ដែល​លេច​មក​ឲ្យ​យើង​ឃើញ​ឡើយ ប៉ុន្ដែ​កិច្ច​ការ​របស់​ទ្រង់​មិន​ដែល​ឈប់​ឡើយ។ ទ្រង់​ស្ទង់មើល​​ផែន​ដី​ទាំង​មូល ហើយបញ្ជា​អ្វីៗ​ទាំង​អស់ ព្រម​ទាំង​ទត​មើល​ពាក្យ​សម្ដី និង​ការ​ប្រព្រឹត្ដ​​ទាំង​អស់របស់​មនុស្ស។ ទ្រង់​អនុវត្ត​ការ​គ្រប់​គ្រង​របស់​ទ្រង់​តាម​ជំហាន​ដែល​អាច​វាស់​វែង​បាន និង​ទៅ​តាម​ផែន​ការ​របស់​ទ្រង់​ដោយ​ស្ងាត់ៗ និង​គ្មាន​ឥទ្ធិ​ពល​គួរ​ឲ្យ​សម្គាល់​អ្វី​នោះ​ទេ ប៉ុន្ដែ​ជំហាន​ព្រះ​បាទា​របស់​ទ្រង់​ឆ្ពោះ​ទៅ​មុខមួយ​ជំហាន​ម្ដងៗ ខិត​ទៅ​កាន់​តែ​ជិត​មនុស្ស​ជាតិ ហើយ​បល្ល័ង្ក​ជំនុំ​ជម្រះ​របស់​ទ្រង់​បាន​សម្ដែង​នៅ​លើ​ចក្រ​វាឡ​ទាំង​មូល​លឿនដូច​ជា​រន្ទះ ​បន្ទាប់​ពី​បល្ល័ង្ក​របស់​ទ្រង់​ចុះ​មក​កណ្ដាល​ចំណោម​យើង​ភ្លាមៗ។ នោះ​គឺ​ជា​ទស្សនីយភាព​មួយ​ដ៏​អស្ចារ្យ ជា​ទិដ្ឋ​ភាព​ដ៏​វិសេស​វិសាល និង​ឱឡារិកមួយ។ ព្រះ​វិញ្ញាណ​យាង​ចុះ​មក​កណ្ដាល​យើង​ប្រៀប​ដូច​ជា​សត្វ​ព្រាបមួយ​ក្បាល និង​សឹង្ហ​កមួយ​ក្បាល​ដែល​កំពុង​គ្រហឹម។ ទ្រង់​គឺ​ជាប្រាជ្ញា ជា​សេចក្ដី​បរិសុទ្ធ និង​ជា​អានុភាព​ដ៏​អស្ចារ្យ ហើយ​ទ្រង់​យាង​ចុះ​មក​កណ្ដាល​ចំណោម​យើង​ដោយ​ស្ងាត់ៗ ដោយ​សិទ្ធិ​អំណាច​គ្រប់​គ្រង និង​ពេញ​ដោយ​សេចក្ដី​ស្រលាញ់ ព្រម​ទាំង​សេចក្ដី​មេត្តា​ករុណា។ គ្មាន​នរណា​ម្នាក់​ដឹង​ពី​ការ​យាង​មក​ដល់​របស់​ទ្រង់​ឡើយ គ្មាន​នរណា​ម្នាក់​ស្វាគមន៍​ការ​យាង​មក​ដល់​របស់​ទ្រង់​ឡើង ហើយ​លើស​ពី​នោះ​ទៀតគឺ​​គ្មាន​នរណា​ម្នាក់​ដឹង​ពី​អ្វី​គ្រប់​យ៉ាង​ដែល​ទ្រង់​រៀប​នឹង​ធ្វើ​ឡើយ។ ជីវិត​របស់​មនុស្ស​បន្ដ​ទៅ​ដូច​កាល​ពី​​មុន ដួង​ចិត្ត​របស់​ពួក​គេ​​មិន​ខុស​ប្លែក​អ្វី​ឡើយ ហើយ​ថ្ងៃ​ក៏​កន្លង​ផុត​ទៅ​ដូច​ធម្ម​តាដែរ។ ព្រះ​ជា​ម្ចាស់​គង់​នៅ​កណ្ដាល​ចំណោម​យើង ក្នុង​លក្ខណៈ​ជា​មនុស្ស​ម្នាក់ដូច​ជា​មនុស្ស​ផ្សេង​ទៀត​ដែរ គឺ​ជា​មនុស្ស​ម្នាក់​ដែល​សំខាន់​បំផុត​ក្នុង​ចំណោម​អ្នក​ដើរ​តាម និង​ជា​អ្នក​ជឿ​ធម្ម​តា​ម្នាក់។ ទ្រង់​មាន​ការ​ស្វែង​រក​ផ្ទាល់​ខ្លួន ទ្រង់​មាន​គោល​ដៅ​ផ្ទាល់​ខ្លួន ហើយ​លើស​ពី​នោះ​ទៀត ទ្រង់​មាន​ភាព​ជា​ព្រះ​ដែល​មនុស្ស​ធម្មតា​មិន​មាន​ឡើយ។ គ្មាន​នរណា​ម្នាក់​កត់​សម្គាល់​ពី​អត្ថិភាពនៃ​ភាព​ជា​ព្រះ​របស់​ទ្រង់​ឡើង ហើយ​គ្មាន​នរណា​ម្នាក់​បាន​យល់ដឹង​អំ​ពី​ភាព​ខុស​គ្នា​រវាង​សារជាតិ​របស់​ទ្រង់ និង​ភាព​ជា​មនុស្ស​​របស់​ទ្រង់​នោះ​ឡើយ​។ យើង​រស់​នៅ​ជា​មួយ​ទ្រង់ ដោយ​មិនគ្មាន​ការ​បង្ខិត​បង្ខំ និង​គ្មាន​ខ្លាច​អ្វីឡើយ ដ្បិត​​នៅ​ក្នុង​ភ្នែក​របស់​យើង ទ្រង់​គឺ​ជា​អ្នក​ជឿ​ម្នាក់​ដែល​មិន​សំខាន់។ ទ្រង់​ទត​មើល​គ្រប់​ដំណើរ​ផ្លាស់​ប្ដូរ​របស់​យើង ហើយ​គំនិត និង​យោបល់​របស់​យើង​ទាំង​ប៉ុន្មាន​សុទ្ធ​តែ​ត្រូវ​បាន​លាត​ត្រដាង​នៅចំពោះ​ទ្រង់។ គ្មាន​នរណា​ម្នាក់​ចាប់​អារម្មណ៍​ចំពោះ​អត្ថិ​ភាព​របស់​ទ្រង់​ឡើយ គ្មាន​នរណា​ម្នាក់​នឹក​ឃើញ​ដល់​​មុខ​ងារ​របស់​ទ្រង់​ឡើយ ហើយ​លើស​ពី​នោះ​ទៀត គ្មាន​នរណ​ម្នាក់​សង្ស័យអ្វីបន្ដិច​អំពី​អត្ត​សញ្ញាណ​របស់​ទ្រង់​ឡើយ។ អ្វីៗ​ដែល​យើង​ធ្វើ​គឺអនុវត្ត​តាម​​តាម​ការ​ស្វែង​រក​របស់​ខ្លួន ហាក់​ដូច​ជា​ទ្រង់​គ្មានជាប់​​ទាក់​ទង​អ្វី​នឹង​យើង​បន្ដិច​ឡើយ។

ចៃ​ដន្យ ព្រះ​វិញ្ញាណ​បរិសុទ្ធ​សម្ដែង​ព្រះ​បន្ទូល “តាម​រយៈ” ទ្រង់ ហើយ​ទោះ​បី​វា​មាន​អារម្មណ៍ហាក់​ដូច​ជា​ស្មាន​មិន​ដល់​ក៏​ដោយ ក៏​យើងទទួល​ស្គាល់​​ថា​ វា​ជា​ព្រះ​បន្ទូល​ដែល​មកចេញ​​ពី​ព្រះ​ជា​ម្ចាស់ និង​ទទួល​យក​ពី​ព្រះ​ជា​ម្ចាស់​យ៉ាង​ងាយ​ស្រួល​ដែរ។ នោះ​គឺ​ដោយ​សារ​តែទោះ​បី​ជា​នរណា​សម្ដែង​ព្រះ​បន្ទូល​ទាំ​ង​នេះ​ក៏​ដោយ ដរាប​ណា​ព្រះ​បន្ទូល​ទាំង​នោះមក​ពី​ព្រះ​វិញ្ញាណ​បរិសុទ្ធ នោះ​យើង​គួរ​តែ​ទទួល​យក មិន​ត្រូវ​បដិសេធ​ឡើយ។ ព្រះ​បន្ទូល​បន្ទាប់​ទៀត អាច​មក​តាម​រយៈ​ខ្ញុំ ឬក៏​តាម​រយៈ​អ្នក ឬក៏​តាម​រយៈ​នរណា​ម្នាក់​ផ្សេង​ទៀត។ មិន​ថា​បុគ្គល​នោះ​ជា​នរណា​ទេ ទាំង​នេះ​គឺជា​ព្រះគុណ​របស់​ព្រះ​ជា​ម្ចាស់​។ ប៉ុន្ដែ មិន​ថា​បុគ្គល​នោះ​ជា​នរណា​ទេ យើង​មិន​អាច​ថ្វាយ​បង្គំ​បាន​ឡើយ ដ្បិត​មិន​ថា​យ៉ាង​ណា​ទេ បុគ្គល​នេះ​មិន​អាច​ជា​ព្រះ​ជា​ម្ចាស់​បាន​ឡើយ ហើយ​យើង​ក៏​មិន​ត្រូវ​ជ្រើស​រើស​មនុស្សដ៏​​សាមញ្ញ​ធម្មតា​បែប​នេះ​​ធ្វើ​ជាព្រះ​ជា​ម្ចាស់​របស់​យើងដែរ ទោះ​ជា​តាម​វិធី​ណា​ក៏​ដោយ​។ ព្រះ​ជា​ម្ចាស់​របស់​យើងធំ​មហិមា និង​គួរ​ឲ្យ​លើក​តម្កើង តើ​មនុស្ស​ដែល​មិន​សំខាន់​បែប​នេះ​អាច​ឈរ​ជំនួស​កន្លែង​របស់​ទ្រង់​យ៉ាង​ដូច​ម្ដេច​កើត? អ្វី​ដែល​លើស​ពី​នេះ​ទៀត គឺ​យើង​កំពុង​រង់​ចាំ​ព្រះ​ជា​ម្ចាស់យាង​មក ហើយ​នាំ​យើង​ត្រលប់​ទៅ​នរគរ​ស្ថាន​សួគ៌​វិញ ដូច្នេះតើ​បុគ្គល​ម្នាក់​ដែល​មិន​សំខាន់​បែប​នេះ​ អាច​ធ្វើ​កិច្ច​ការ​មួយ​ដ៏​សំខាន់ និង​លំបាក​បែប​នេះ​បាន​យ៉ាង​ដូច​ម្ដេច​កើត? ប្រសិន​បើ​ព្រះ​អម្ចាស់​យាង​មក​ម្ដង​ទៀត គឺ​ត្រូវ​តែ​យាង​មក​នៅ​លើ​ពពក​ពណ៌​សរមួយ​ដុំ​ ដើម្បី​ឲ្យ​ហ្វូង​មនុស្ស​ទាំង​អស់​អាច​មើល​ឃើញ​។ នោះ​គឺ​ជា​រឿង​ដែល​ប្រកប​ដោយ​សិរី​ល្អ! តើ​ទ្រង់​អាច​លាក់​ខ្លួន​ស្ងាត់ៗ​ក្នុង​ចំណោម​ក្រុម​មនុស្ស​ដ៏​សាមញ្ញ​ធម្មតា​យ៉ាង​ដូច​ម្ដេច​កើត​?

ហើយគឺ​​បុគ្គល​​ធម្ម​តាដែល​បាន​លាក់​ខ្លួន​នៅ​កណ្ដាល​ចំណោម​មនុស្ស​នេះ​ហើយ ដែល​កំពុង​ធ្វើ​កិច្ចការ​សង្គ្រោះជាថ្មី។ ទ្រង់​មិន​​​ពន្យល់ប្រាប់​យើង​ទេ ហើយ​ទ្រង់​ក៏​មិន​មាន​បន្ទូល​ប្រាប់​យើង​ពី​មូល​ហេតុ​ដែល​ទ្រង់​បាន​យាង​មកដែរ ប៉ុន្ដែទ្រង់​ធ្វើ​កិច្ច​ការ​ដែល​ទ្រង់​សព្វ​ព្រះ​ហឫទ័យចង់​ធ្វើយ៉ាង​សាមញ្ញ​ តាម​ជំហានដែល​អាច​វាស់​វែង​បាន និង​ទៅ​តាម​ផែន​ការ​របស់​ទ្រង់។ ព្រះ​បន្ទូល និង​ព្រះឱស្ឋ​របស់ទ្រង់​បាន​សម្ដែង​ចេញ​មកកាន់​តែ​​ញឹក​ញាប់។ ពី​ការ​លួង​លោម​ ​ការ​ដាស់​តឿន ការ​រំឭក និង​ការ​ព្រមាន ទៅ​ដល់កា​​បន្ទោស និង​ការ​ដាក់​វិន័យ ហើយ​​ពីសូរ​សៀង​ទន់​ភ្លន់ និង​សុភាព​រាប​សារ ទៅ​ដល់​ព្រះបន្ទូល​ដ៏​កាច​សាហាវ និង​ប្រកប​ដោយ​អនុភាព ហើយ​ទាំង​អស់​នេះ​សុទ្ធតែ​​ផ្ដល់​សេចក្ដី​មេត្តា​ករុណា​ដល់​មនុស្ស និង​ធ្វើ​ឲ្យ​មនុស្ស​ភិត​ភ័យ។ គ្រប់​យ៉ាង​ដែល​ទ្រង់​មាន​បន្ទូល ​សុទ្ធ​តែ​ត្រូវ​ចំ​អាថ៌​កំបាំ​ង​ដែល​លាក់​ទុក​យ៉ាង​ជ្រៅនៅ​ក្នុង​ខ្លួន​យើង ព្រះ​បន្ទូល​របស់​ទ្រង់​ចាក់​ដោត​ដួង​ចិត្ត​យើង ចាក់​ដោត​ព្រលឹង​វិញ្ញាណ​យើង ហើយ​ធ្វើ​ឲ្យ​យើង​មាន​ភាព​អាម៉ាស់ដែល​មិន​អាច​ទ្រាំ​ទ្រ​បាន ដោយ​មិន​ដឹង​ថា​ត្រូវ​លាក់​ខ្លួន​នៅ​កន្លែង​ណា។ យើង​ចាប់​ផ្ដើមងឿង​​ឆ្ងល់​ថា តើ​ព្រះ​ជា​ម្ចាស់​ដែល​គង់​នៅ​ក្នុង​ដួង​ចិត្ត​របស់បុគ្គល​​នេះ ពិត​ជា​ស្រលាញ់​យើង​មែន​ឬ​អត់ ហើយតើ​​ទ្រង់​ព្រះតម្រិះ​ពី​អ្វីឲ្យ​ពិត​ប្រាកដ។ ប្រហែល​​ជា​យើង​អាច​ត្រូវ​បាន​លើក​ឡើង​ទៅ​លើអាកាស​ ​​ក្រោយ​ពេលស៊ូ​​ទ្រាំនឹង​ការ​រង​ទុក្ខ​​ទាំង​អស់​នេះ​ទេ​ដឹង? នៅក្នុង​ខួរ​ក្បាល​របស់​យើង គឺ​យើង​កំពុង​គណនា​អំពីគោល​ដៅ​ខាង​មុខ​ និង​វាសនានៅ​ពេល​អនាគត​​របស់​យើង​។ ប៉ុន្ដែ​ វា​នៅតែ​ដូច​កាល​ពី​មុន​ដដែល គឺ​គ្មាន​នរណា​ម្នាក់​ក្នុង​ចំណោម​យើង​រាល់​គ្នាជឿ​ថា​ព្រះ​ជា​ម្ចាស់បាន​យក​និស្ស័យ​ជា​សាច់​ឈាម ដើម្បីធ្វើ​កិច្ច​ការ​នៅ​កណ្ដាល​ចំណោម​យើង​រួច​ទៅ​ហើយ​​នោះ​ទេ។ ទោះ​បី​ជា​ទ្រង់​បាន​អម​ដំណើរ​ជា​មួយ​យើង​អស់​រយៈ​ពេល​យ៉ាង​​យូរ​បែប​នេះ​ហើយ​ក៏​ដោយ ហើយ​ទោះ​បី​ជា​ទ្រង់​បាន​មាន​បន្ទូល​យ៉ាង​ច្រើន​ជា​មួយ​យើង​ដោយ​មុខ​ទល់​នឹង​មុខ​ក៏​ដោយ ក៏​យើង​នៅ​តែ​មិន​ព្រម​ទទួល​យក​បុគ្គលដ៏​សាមញ្ញ​​ធម្មតា​បែប​នេះ​​ធ្វើ​ជា​ព្រះ​ជា​ម្ចាស់​នៃ​អនាគត​របស់​យើង​ដដែល ហើយ​យើង​នៅ​តែមិន​ព្រម​ប្រគល់​ការ​គ្រប់​គ្រង​លើ​អនគត​ និង​ជោគ​វាសនា​របស់​យើង​ទៅ​បុគ្គល​ដែល​មិន​សំខាន់​បែប​នេះ​ដែរ។ តាម​រយៈ​ទ្រង់ យើង​រីករាយ​ចំពោះ​ការ​ផ្គត់​ផ្គង់​ទឹក​រស់​ដែល​មិន​ចេះ​រីង​ស្ងួត ហើយ​តាម​រយៈ​ទ្រង់ យើងរស់​នៅដោយ​មុខ​ទល់​នឹង​មុខ​ជា​មួយ​ព្រះ​ជា​ម្ចាស់​។ ប៉ុន្ដែ យើង​អរ​គុណ​តែ​ចំពោះ​ព្រះ​​គុណ​របស់​ព្រះ​អម្ចាស់​យេស៊ូវ​ដែល​គង់​នៅ​ស្ថាន​សួគ៌​ប៉ុណ្ណោះ ហើយ​យើង​មិន​ដែល​យក​ចិត្ត​ទុក​ដាក់ចំពោះ​អារម្មណ៍របស់​បុគ្គលដ៏​សាមញ្ញ​​ធម្មតា​ម្នាក់​នេះ ដែល​មាន​ភាព​ជា​ព្រះ​នោះ​ទេ។ ប៉ុន្ដែ វា​នៅ​តែ​ដូច​កាល​ពី​មុន​ដដែល គឺ​ទ្រង់​ធ្វើ​កិច្ច​ការ​របស់​ទ្រង់​ដែល​លាក់​ទុក​នៅក្នុង​សាច់​ឈាម​ដោយ​ការ​បន្ទាប​ព្រះ​អង្គ​ទ្រង់ ដើម្បី​បង្ហាញ​ពី​ព្រះ​ហឫទ័យ​ខាង​ក្នុង​របស់​ទ្រង់ចំពោះ​មនុស្ស​ ដូច​ជា​ការ​អត់​ទោស​ចំពោះ​ភាពនៅ​ជា​កូន​ក្មេង និង​ភាព​ល្ងង់​ខ្លៅ​របស់​មនុស្ស និង​​អត់​ឱន​ចំពោះ​ឥរិយាបថ​ឆ្គាំ​ឆ្គង​របស់​មនុស្ស​ចំពោះ​ទ្រង់ ដោយ​ហាក់​ដូច​ជា​មិន​ខ្វល់​នឹង​ការ​បដិសេធ​របស់​ពួក​គេ​ចំពោះ​ទ្រង់សោះ​ឡើយ។ ​

បុគ្គល​ដែល​មិន​សំខាន់​ម្នាក់​នេះ​ បាន​ដឹក​នាំ​យើង​ចូលទៅ​ក្នុង​កិច្ច​របស់​ព្រះ​ជា​ម្ចាស់​មួយ​ជំហាន​ម្ដង​ៗ ដោយ​យើង​មិន​ដឹង​សោះ​ឡើយ​​។ យើង​ឆ្លង​កាត់​ទុក្ខ​លំបាក​រាប់​មិន​អស់ ទទួល​ទោស​ជា​ច្រើន និង​ត្រូវ​បាន​ល្បង​ល​ដោយ​សេចក្ដី​ស្លាប់។ យើង​រៀន​សូត្រ​អំពី​និស្ស័យ​ដ៏​សុច​រិត​ និង​ប្រកប​ដោយ​អនុភាព​របស់​ព្រះ​ជា​ម្ចាស់ ​ក៏​រីក​រាយ​ចំពោះ​សេចក្ដីស្រលាញ់ និង​សេចក្ដី​មេត្តា​ករុណា​របស់​ទ្រង់​ ព្រម​ទាំង​​​ចូល​មក​សរសើរ​ពី​ព្រះ​​ចេស្ដា និង​ប្រាជ្ញាដ៏​អស្ចារ្យ​​របស់​ទ្រង់ ធ្វើ​បន្ទាល់​ពី​សេចក្ដី​ស្រលាញ់​របស់​ព្រះ​ជា​ម្ចាស់​ និង​សំលឹង​មើល​ព្រះហឫទ័យ​របស់​ព្រះ​ជា​ម្ចាស់​ដែល​ចង់ជួយ​សង្គ្រោះ​មនុស្ស​។ តាម​រយៈ​ព្រះ​បន្ទូល​របស់​បុគ្គលធម្ម​តាម្នាក់​នេះ យើង​​ស្គាល់​ពី​និស្ស័យ និង​សារ​ធាតុ​របស់​ព្រះ​ជា​ម្ចាស់ ស្គាល់​​បំណង​ព្រះ​ហ​ឫទ័យ​របស់​ព្រះ​ជាម្ចាស់ ស្គាល់​និស្ស័យ និង​ធម្ម​ជាតិ​របស់​មនុស្ស ព្រម​ទាំង​មើល​ឃើញផ្លូវ​ទៅ​កាន់​សេចក្ដី​សង្គ្រោះ និង​ភាព​គ្រប់​លក្ខណ៍។ ព្រះ​បន្ទូល​របស់​ទ្រង់​បណ្ដាល​ឲ្យ​យើង​ “ស្លាប់” ហើយ​ព្រះ​បន្ទូល​ទាំង​នោះ​ក៏​បណ្ដាល​ឲ្យ​យើង “កើត​ជា​ថ្មី” ដែរ។ ព្រះ​បន្ទូល​របស់​ទ្រង់​នាំ​មក​​នូវ​ការ​កំសាន្ដ​ចិត្តដល់​យើង ប៉ុន្ដែ​ក៏​នាំ​មក​នូវ​ការ​ឈឺ​ចាប់​គ្មាន​ព្រំ​ដែន​ដែរ។ ពេល​ខ្លះ យើង​ដូច​ជា​កូន​ចៀមដែល​យក​ទៅ​សម្លាប់​នៅ​ក្នុង​ព្រះហស្ដ​ទ្រង់ ពេល​ខ្លះ ​​យើង​ដូច​ជា​ប្រសី្រ​ព្រះ​នេត្ររបស់​​ទ្រង់​ និង​រីក​រាយ​ចំពោះ​សេចក្ដីស្រលាញ់​ដ៏​ផ្អែម​ល្ហែម​របស់​ទ្រង់ ពេល​ខ្លះទៀត យើង​ដូច​ជា​ខ្មាំង​សត្រូវ​របស់​ទ្រង់ ហើយ​ស្ថិត​ក្រោម​ការ​ឃ្លាំ​មើល​របស់​ទ្រង់​ ​ក៏​ប្រែ​ក្លាយ​ទៅ​ជា​ផែះ​ដោយ​សារ​សេចក្ដី​ក្រោធ​របស់​ទ្រង់។ យើង​គឺពូជ​មនុស្ស​ដែល​បាន​សង្គ្រោះ​ដោយ​សារ​ទ្រង់ យើង​ជា​ដង្កូវ​នៅក្នុង​ព្រះ​នេត្រ​ទ្រង់ ហើយ​យើងជា​កូន​ចៀម​វង្វេងដែល​ទ្រង់​បាន​បន្ទាប​ព្រះ​អង្គ​ទ្រង់​តាម​រក​ទាំង​យប់​ទាំង​ថ្ងៃ។ ទ្រង់​ពេញ​ដោយ​សេចក្ដី​មេត្តា​ករុណា​ចំពោះ​យើង ទ្រង់​ស្អប់​យើង ទ្រង់​លើក​យើង​ឡើង ទ្រង់​កំសាន្ដ​ចិត្ត​យើង ហើយ​ណែ​នាំ​យើង ទ្រង់​ដឹក​នាំ​យើង ទ្រង់​បំភ្លឺ​យើង ទ្រង់​ដាក់​ទោស និង​ដាក់​វិន័យ​យើង ហើយ​ទ្រង់​ក៏​ដាក់​បណ្ដាសា​យើង​ដែរ​។ ទាំងយប់​ទាំង​ថ្ងៃ ទ្រង់​មិន​ដែល​ឈប់​បារម្ភ​ពី​យើង​ឡើយ ហើយ​ទ្រង់​ការ​ពារ និង​ថែរក្សា​យើង​ទាំង​យប់​ទាំង​ថ្ងៃ ដោយ​មិន​មិន​ឃ្លាត​ឆ្ងាយ​ពី​យើង​​ឡើយ ប៉ុន្ដែ​ទ្រង់បាន​បង្ហូរ​​ព្រះលោហិត​ពីបេះ​ដូង​របស់​ទ្រង់សម្រាប់​ជា​ប្រយោជន៍​ដល់​យើង និង​បង់​តម្លៃ​គ្រប់​យ៉ាង​ជំនួស​យើង។ ​​នៅ​ក្នុង​ព្រះ​បន្ទូល​នៃ​​រូប​កាយ​ជា​សាច់​ឈាមដ៏​តូច​ និង​ធម្ម​តា​នេះ យើង​បាន​រីក​រាយ​នឹង​ភាព​ពេញ​លេញ​របស់​ព្រះ​ជា​ម្ចាស់ ហើយ​បាន​មើល​ឃើញ​ទិស​ដៅ​ដែល​ព្រះ​ជា​ម្ចាស់​បាន​ប្រទាន​ដល់​យើង។ ទោះជា​យ៉ាង​នេះ​ក្ដី ភាព​ឥត​ប្រយោជន៍​នៅ​តែ​បង្កបញ្ហា​នៅ​ក្នុង​ដួង​ចិត្ត​របស់​យើង​ដដែល ហើយ​យើង​នៅ​តែ​មិន​ព្រម​ទទួល​យក​បុគ្គល​បែប​នេះ​ធ្វើជា​ព្រះ​ជា​ម្ចាស់​របស់​យើង​ដដែល​។ ទោះ​បី​ជា​ទ្រង់​បាន​ប្រទាន​នំ​ម៉ាណា​ជា​​ច្រើន​​ដល់​យើង​ ដើម្បី​ឲ្យ​យើង​រីក​រាយ​ច្រើន​ប៉ុណ្ណា​ក៏​ដោយ ក៏​គ្មានអ្វី​ណា​មួយ​ក្នុង​ចំណោម​នេះ​អាច​ជំនួស​កន្លែង​របស់​ព្រះ​អម្ចាស់​នៅ​ក្នុង​ដួង​ចិត្ត​យើង​បាន​ដែរ។ យើង​លើក​តម្កើងអត្ត​សញ្ញាណ និង​ឋានៈ​ដ៏​ពិសេស​របស់​បុគ្គល​នេះត្រឹម​តែ​​ភាព​ស្ទាក់​ស្ទើរយ៉ាង​​ខ្លាំង​ប៉ុណ្ណោះ។ ​​ដរាប​ណា​ទ្រង់​មិន​បើក​ព្រះ​ឱស្ឋ​របស់​ទ្រង់ប្រាប់​ឲ្យ​យើង​ទទួល​ស្គាល់​ថា​ទ្រង់គឺ​ជា​ព្រះ​ជា​ម្ចាស់​ទេ នោះ​យើង​នឹង​មិន​ទទួល​ស្គាល់​ទ្រង់​ដោយ​ខ្លួន​ឯង​ថា ទ្រង់​គឺ​ជា​ព្រះ​ជា​ម្ចាស់​ដែល​ត្រូវ​យាង​មក​ក្នុង​ពេល​ឆាប់ៗ និង​បាន​កំពុង​ធ្វើ​កិច្ច​ការ​ក្នុង​ចំណោម​យើង​រាល់​គ្នា​ជា​យូរ​មក​ហើយនោះ​ឡើយ។

ព្រះ​ជា​ម្ចាស់​បន្ដ​ព្រះ​បន្ទូល​របស់​ទ្រង់​ដោយ​ប្រើ​វិធី​សាស្ដ្រ និង​ទស្សនៈ​ផ្សេងៗ​ជា​ច្រើន ដើម្បី​ដាស់​តឿន​យើង​អំពី​អ្វី​ដែល​យើង​គួរ​ធ្វើ ខណៈ​ដែល​ក្នុង​ពេល​ជា​មួយ​គ្នា​ថ្វាយសម្លេង​ដល់​ដួង​ព្រះ​ហឫទ័យ​របស់​ទ្រង់​។ ព្រះ​បន្ទូល​របស់​ទ្រង់​មាន​អំណាច​ចេស្ដា​លើ​​​ជីវិត បង្ហាញ​ផ្លូវ​ដែល​យើង​គួរ​ដើរ​ និង​ជួយ​ឲ្យ​យើង​អាច​យល់​ពី​អ្វី​ដែល​ជា​សេចក្ដី​ពិត។ យើង​ចាប់​ផ្ដើម​ត្រូវ​បាន​ទាក់ទាញ​ដោយ​​ព្រះ​បន្ទូល​របស់​ទ្រង់ យើង​ចាប់​ផ្ដើម​ផ្ដោត​សំខាន់​ទៅ​លើ​កម្រិត​សម្លេង និង​លក្ខណៈ​នៃ​ការ​មាន​បន្ទូល​របស់​ទ្រង់ ហើយ​យើង​ចាប់​ផ្ដើម​ចាប់​អារម្មណ៍​ដោយ​មិន​ដឹង​ខ្លួន ចំពោះអារម្មណ៍​ខាង​ក្នុង​បំផុត​របស់​បុគ្គលដែល​គ្មាន​អ្វី​គួរ​ឲ្យ​កត់​សម្គាល់​ម្នាក់​នេះ។ ទ្រង់​បង្ហូរ​ព្រះ​លោហិតចេញ​​ពី​​ដួង​ព្រះ​ហឫទ័យ​របស់​ទ្រង់​ជំនួស​យើង ផ្ទុំ​ពុំ​លក់ និង​សោយ​អាហារ​ពុំ​បាន​ដោយ​សារ​រឿង​របស់​យើង ព្រះកន្សែង​ជំនួស​យើង ខ្សោយ​កម្លាំង​ដើម្បី​យើង ស្រែក​ថ្ងូរ​ដោយ​សារ​ជម្ងឺ​ជំនួស​យើង រង​ទុក្ខ​ភាព​អាម៉ាស់​ដើម្បី​ជា​ប្រយោជន៍​ដល់​ទិស​ដៅ​ និង​សេចក្ដី​សង្គ្រោះ​របស់យើង ហើយ​ភាព​ស្ពឹក​ស្រពន់ និង​ការ​បះ​បោរ​របស់​យើង បាន​ធ្វើ​ឲ្យ​ទឹក​ភ្នែក និង​ព្រះ​លោហិត​ហូរ​ចេញ​ពីដួង​ព្រះ​ហឫទ័យ​របស់​ទ្រង់​មក។ ព្រះ​ហឫទ័យ​បែប​នេះ​មិន​មែន​ជា​កម្ម​សិទ្ធិ​របស់​មនុស្ស​សាមញ្ញ​ធម្មតា​ណា​ម្នាក់​ឡើយ ហើយ​ក៏​គ្មាន​មនុស្ស​ពុករលួយ​ណា​ម្នាក់​អាច​កាន់​កាប់ ឬក៏​ទទួល​បាននោះ​​ដែរ។ ​ទ្រង់​បង្ហាញ​ការ​អត់​ឱន និង​ការ​អត់​ធ្មត់​ដែល​គ្មាន​មនុស្ស​សាមញ្ញ​ធម្មតា​ណា​ម្នាក់​មាន​​ឡើយ ហើយ​សេចក្ដី​ស្រលាញ់​របស់​ទ្រង់​មិន​មែន​ជា​អ្វីម្យ៉ាង​ដែល​ជីវិត​ផង​ទាំង​ពួង​ដ៏​ជា​ស្នា​ព្រះ​ហស្ដ​របស់​ទ្រង់​ បាន​ទទួល​ជា​ទេយ្យ​ទាន​នោះ​ទេ។ ក្រៅ​ពី​ទ្រង់ គ្មាន​នរណា​ម្នាក់​អាច​ដឹង​ពី​អ្វីៗ​គ្រប់​យ៉ាង​នៅ​ក្នុង​គំនិ​តរបស់​យើង ឬក៏​យល់​ច្បាស់​ទាំង​ស្រុង​អំពី​លក្ខណៈ និង​សារជាតិ​របស់​យើង​ ឬក៏​វិនិច្ឆ័យ​ទៅ​លើការ​បះ​បោរ និង​ភាព​ពុក​រលួយ​របស់​មនុស្ស​ជាតិ ឬក៏​និយាយ​មក​កាន់​យើង និង​ធ្វើ​កិច្ច​នៅ​កណ្ដាល​ចំណោម​យើង​បែប​នេះ ជំនួស​ព្រះជា​ម្ចាស់​ដែល​គង់​នៅ​ស្ថាន​សួគ៌​ឡើយ។ ក្រៅ​ពីទ្រង់ គ្មាន​នរណា​ម្នាក់​បាន​ទទួល​សិទ្ធិ​អំណាច ប្រាជ្ញា និង​សេចក្ដី​ថ្លៃ​ថ្នូរ​របស់​ព្រះ​ជា​ម្ចាស់​ឡើយ ហើយ​និស្ស័យ​របស់​ព្រះ​ជា​ម្ចាស់ និង​អ្វី​ដែល​ព្រះ​ជា​ម្ចាស់មាន ព្រម​ទាំង​លក្ខណៈ​របស់​ទ្រង់​បាន​បង្ហាញ​ពី​ភាព​ពេញ​លេញ​របស់​ខ្លួន​នៅ​ក្នុង​ទ្រង់។ ក្រៅពី​ទ្រង់ គ្មាន​នរណា​ម្នាក់​អាច​បង្ហាញ​ផ្លូវ​ដល់​យើង និង​នាំ​ពន្លឺ​មក​ដល់​យើង​ឡើយ។ ក្រៅពីទ្រង់ គ្មាន​នរណា​ម្នាក់​អាច​បើក​សម្ដែងពី​​អាថ៌​កំបាំង​ដែល​ព្រះ​ជា​ម្ចាស់​បាន​បង្ហាញ​ចាប់​តាំង​ពី​ការបង្កបង្កើត ​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​ឡើយ។ ក្រៅ​ពី​ទ្រង់ គ្មាន​នរណា​ម្នាក់​អាច​សង្គ្រោះ​យើងពី​ចំណង​សាតាំង និង​និស្ស័យ​ពុក​រលួយ​របស់​យើង​ឡើយ។ ទ្រង់​តំណាង​ឲ្យ​ព្រះ​ជា​ម្ចាស់​។ ទ្រង់​សម្ដែង​ពី​ដួង​ព្រះ​ហឫទ័យ​ខាង​ក្នុង​បំផុត​របស់​ព្រះ​ជា​ម្ចាស់ ការ​ដាស់​តឿន​របស់​ព្រះ​ជា​ម្ចាស់ និង​ព្រះ​បន្ទូល​ជំនុំ​ជម្រះ​របស់​ព្រះ​ជា​ម្ចាស់​ចំពោះ​មនុស្ស​ជាតិ​ទាំង​អស់។ ទ្រង់​បាន​ចាប់​ផ្ដើម​យុគ​សម័យ​​ថ្មី​មួយ និង​បាន​នាំ​ផ្លូវ​នៅ​ក្នុង​ផ្ទៃ​មេឃ​ ផែន​ដី​ថ្មី ព្រម​ទាំង​កិច្ច​ការ​ថ្មី ហើយ​ទ្រង់​បាន​នាំ​សេចក្ដី​សង្ឃឹម​មក​ដល់​យើង ដោយ​បញ្ចប់​ជីវិត​ដែល​យើង​បាន​ដឹក​នាំ​ក្នុង​ភាព​ស្រពិច​ស្រពិល ព្រម​ទាំង​ធ្វើ​ឲ្យ​រូប​កាយ​ទាំង​មូល​របស់​យើង​មើល​ឃើញ​ផ្លូវ​ទៅកាន់​សេចក្ដី​សង្គ្រោះច្បាស់​លាស់។ ទ្រង់​បាន​បង្ក្រាប​រូប​កាយ​របស់​យើង​ទាំង​មូល និង​ទទួល​បាន​ដួង​ចិត្ត​របស់​យើង។ ​ចាប់​ពី​ពេល​នោះ​តទៅ ចិត្ត​គំនិត​របស់​យើង​​បាន​ភ្ញាក់​ដឹង​ខ្លួន ហើយ​ព្រលឹង​វិញ្ញាណ​របស់​យើង​ក៏​ហាក់​ដូច​ជា​បាន​រស់​ឡើង​វិញ​ដែរ៖ តើ​បុគ្គលដ៏​សាមញ្ញ​​​ធម្មតា​ និងមិន​សំខាន់​ដែល​រស់​នៅក្នុង​ចំណោម​យើង និង​ត្រូវ​បាន​យើង​បដិសេធ​ជា​យូរ​មក​ហើយ​នោះ មិនមែន​ជាព្រះ​អម្ចាស់​យេស៊ូវដែល​នៅ​ក្នុង​គំនិត​របស់​យើង​ទាំង​នៅ​ពេល​ដែល​យើង​ភ្ញាក់​ឡើង ឬក៏​កំពុង​សុបិន​ និង​ចង់​បាន​ទាំង​យប់​ទាំង​ថ្ងៃ​ទេឬអី? គឺ​នេះ​នេះ​ហើយ! គឺ​ពិត​ជា​ទ្រង់​នេះ​ហើយ! ទ្រង់​គឺ​ជា​ព្រះ​ជា​ម្ចាស់​របស់​យើង! ទ្រង់​គឺ​ជា​ផ្លូវ ជា​សេចក្ដី​ពិត និង​ជា​ជីវិត! ទ្រង់​បាន​ជួយ​ឲ្យ​យើង​អាច​រស់​នៅ​ជា​ថ្មី​ម្ដង​ទៀត និង​អាច​ឃើញ​ពន្លឺ​ជា​ថ្មី ព្រម​ទាំង​បាន​បញ្ឈប់​ដួង​ចិត្ត​របស់​យើង​កុំ​ឲ្យ​វង្វេង។ យើង​បានវិល​​ត្រលប់​ទៅ​កាន់​ដំណាក់​របស់​ព្រះ​ជា​ម្ចាស់វិញ​ យើង​បានវិល​​ត្រលប់​មក​នៅមុខ​បល្ល័ង្ក​របស់​ទ្រង់​វិញ យើង​នៅ​ជា​មួយ​ទ្រង់​ដោយ​មុខ​ទល់​នឹង​មុខ យើង​បាន​ធ្វើ​បន្ទាល់​អំពីការ​អនុញ្ញាត​របស់​ទ្រង់ ហើយ​យើង​បាន​មើល​ឃើញ​ផ្លូវ​ដែល​នៅ​ខាង​មុខ។ នៅ​ពេល​នោះ ទ្រង់​បាន​បង្ក្រាប​ដួង​ចិត្ត​​​របស់​យើ​ង​ទាំង​ស្រុង យើ​ងលែង​សង្ស័យ​ថា​ទ្រង់​ជា​នរណា​ទៀត​ហើយ យើង​លែង​ប្រឆាំងនឹង​កិច្ច​​​ការ​របស់​ទ្រង់ ព្រម​ទាំ​ង​ព្រះ​បន្ទូលទៀត​ហើយ ហើយ​យើង​ក៏​ក្រាប​ថ្វាយ​បង្គំ​នៅចំពោះ​ទ្រង់​ដែរ។ យើងមិនប្រាថ្នា​ចង់​បាន​អ្វីក្រៅពី​ដើរ​តាម​ស្នាម​ព្រះ​បាទា​របស់​ទ្រង់អស់​មួយ​​ជីវិតរបស់​យើង និង​បាន​គ្រប់​លក្ខណ៍​ដោយ​សារ​ទ្រង់​ តប​ស្នង​​ចំពោះ​ព្រះគុណ និង​​សេចក្ដី​ស្រលាញ់​របស់​ទ្រង់​ចំពោះ​យើង ហើយ​​ស្ដាប់​តាម​ការ​ចាត់​ចែង និង​ការ​រៀប​ចំ​របស់​ទ្រង់​ ព្រម​ទាំង​សហការ​ជា​មួយ​កិច្ច​ការ​របស់​ទ្រង់ និង​ធ្វើ​អ្វីៗ​​ដែល​យើង​អាច​ធ្វើ​បាន​ ដើម្បី​បំពេញ​នូវ​​អ្វី​ដែល​ទ្រង់ផ្ទុក​ដាក់​នឹង​យើង។

ការ​ត្រូវ​បង្ក្រាប​ដោយ​ព្រះ​ជា​ម្ចាស់ គឺ​ប្រៀប​ដូច​ជា​ការ​ប្រកួត​ក្បាច់​គុណមួយ​។​

ព្រះ​បន្ទូលនីមួយៗ​​របស់​ព្រះ​ជា​ម្ចាស់​សុទ្ធ​តែ​វាយ​ចំចំណុច​ស្លាប់​របស់យើង ដោយ​ធ្វើ​ឲ្យ​យើងរង​​របួស និង​ពេញដោយ​ភាព​ភ័យ​ខ្លាច។ ទ្រង់​លាត​ត្រដាង​សញ្ញាណ​របស់​យើង ការ​ស្រមើ​ស្រមៃ​របស់​យើង និង​និស្ស័យ​ខូច​អាក្រក់​របស់​យើង។ ចាប់​ពី​​អ្វីៗ​គ្រប់​យ៉ាង​ដែល​យើង​និយាយ និងអ្វីៗ​គ្រប់​យ៉ាង​​ដែល​យើង​ធ្វើ ​រហូត​ទៅ​ដល់គំនិត និង​យោបល់​គ្រប់​យ៉ាង​របស់​យើង ធម្មជាតិ និង​សារជាតិ​របស់​យើង​ គឺ​សុទ្ធ​តែ​ត្រូវ​បាន​បើក​សម្ដែង​ឲ្យឃើញ​តាម​រយៈ​ព្រះ​បន្ទូល​ទ្រង់ ដែល​ធ្វើ​ឲ្យ​​យើង​ស្ថិត​ក្នុង​​សភាព​ភ័យ​ខ្លាច និង​ញាប់​ញ័រ​​ដោយ​គ្មាន​កន្លែង​ដើម្បី​លាក់​បាំង​ភាព​អាម៉ាស់​របស់​ខ្លួន។ ទ្រង់​មាន​បន្ទូល​ប្រាប់​យើង​អំពី​សកម្ម​ភាព គោល​បំណង និង​ចេតនា​របស់​យើង​ម្ដង​មួៗ សូម្បីតែ​និស្ស័យ​ខូច​អាក្រក់​របស់​យើង ​ដែល​យើង​ខ្លួន​ឯង​មិន​ធ្លាប់​​ដឹងក៏​ដោយ ដែល​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​ភាព​មិន​គ្រប់​លក្ខណ៍​ដ៏អាក្រក់​របស់​យើង​ត្រូវ​បាន​លាត​ត្រដាងឲ្យ​គេ​ឃើញ និង​ត្រូវ​បាន​យក​ឈ្នះ​ទាំង​ស្រុង។ ទ្រង់​ជំនុំ​ជម្រះ​យើង​ចំពោះ​ការ​ប្រឆាំង​នឹង​ទ្រង់ ហើយ​ដាក់​ទោស​យើង​ចំពោះ​ការ​ប្រមាថ និង​ការ​ថ្កោល​ទោស​ទ្រង់ ព្រម​ទាំង​​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា នៅ​ក្នុង​ព្រះ​នេត្រ​ទ្រង់ យើង​គ្មាន​លក្ខណៈ​ដែម​សម​នឹង​ការ​ប្រោស​លោះ​សូម្បី​តែ​មួយ ដ្បិត​យើង​គឺ​ជា​សាតាំង​ដែលមាន​ជីវិត។ សេចក្ដី​សង្ឃឹម​របស់​យើង​ត្រូវ​រលាយ​សាប​សូន្យ​អស់ យើង​លែង​ហ៊ាន​ធ្វើ​ការទាម​ទារដោយ​មិន​សមហេតុ​ផល ឬក៏​បំពេញ​តាម​ក្ដី​សង្ឃឹម​ណា​មួយ​ចំពោះ​ទ្រង់​ទៀត​ហើយ សូម្បី​តែ​ក្ដី​សុបិន​របស់​យើង​ក៏​រលាយ​បាត់​ទៅ​ក្នុង​ពេល​មួយ​យប់​ដែរ​។ នេះ​ហើយ​ជា​ការ​ពិត​ដែល​គ្មាន​នរណា​ម្នាក់​ក្នុង​ចំណោម​យើង​អាច​ស្រមៃ​គិត​ដល់ ហើយ​គ្មាន​នរណា​ម្នាក់​ក្នុង​ចំណោម​យើង​អាច​ទទួល​យក​បាន​ឡើយ។ នៅ​ក្នុង​ខណៈ​ពេល​នេះ យើង​បាត់​បង់​លំនឹង​ខាង​ក្នុង​របស់​យើង ហើយ​មិន​ដឹង​ថា​ត្រូវ​បន្ដ​ដំណើរ​នៅ​លើ​ផ្លូវ​ដែល​នៅ​ខាង​មុខ​ ឬ​បន្ដ​ជំនឿ​របស់​យើង​ដោយ​របៀប​ណា​ឡើយ​។ វា​ហាក់​ដូច​ជា​សេចក្ដី​ជំនឿ​របស់​យើង​បាន​ត្រលប់​ទៅ​ជា​ជ្រុង​ការ៉េ​មួយ ហើយ​ហាក់​ដូច​ជា​យើង​មិន​ដែល​ជួប​ជា​មួយ​ព្រះ​អម្ចាស់​យេស៊ូវ ឬក៏​មិន​ធ្លាប់​ស្គាល់​ទ្រង់សោះ។ អ្វីៗ​គ្រប់​យ៉ាង​ដែល​នៅ​មុខ​ភ្នែក​យើង ធ្វើ​ឲ្យ​យើង​មាន​ភាព​អល់​អែក និង​រារែក​មិន​ដាច់​ស្រេច។ យើង​មាន​ការ​ស្រងាក​ចិត្ត យើង​ខក​ចិត្ត ហើយ​នៅ​ក្នុង​ជម្រៅ​ចិត្ត​យើង​មាន​កំហឹង និង​សេចក្ដី​ស្អប់​ខ្ពើម​ដែល​មិន​អាច​កែ​ប្រែ​បាន។ យើង​ព្យាយាម​បន្ធូរ​អារម្មណ៍ និង​រក​ផ្លូវចេញ ហើយ​លើស​ពី​នោះ​ទៀត គឺ​បន្ដ​រង់​ចាំ​ព្រះ​យេស៊ូវ​ដ៏​ជា​ព្រះ​អង្គ​សង្គ្រោះនៃ​យើង ដែល​យើង​អាច​ចាក់​បង្ហូរ​ដួង​ចិត្ត​របស់​យើង​ទៅ​កាន់​ទ្រង់​បាន។ ទោះ​បី​ជា​មាន​ពេល​ខ្លះ នៅ​ពេល​ដែល​យើង​បង្ហាញ​ខ្លួន​នៅ​ខាង​ក្រៅ​ថា​យើង​គឺ​ជា​មនុស្ស​ពូកែ មិន​ក្រអឺត​ក្រទម និង​បន្ទាប​ខ្លួន​ក៏​ដោយ ក៏​ក្នុង​ដួង​ចិត្ត​របស់​យើង​បាន​ទទួល​រង​នូវ​អារម្មណ៍​បាត់​បង់​ម្យ៉ាង​ដែល​យើង​មិន​ធ្លាប់​មាន​ពី​មុន​មក​ដែរ។ ទោះ​បី​ជា​ពេល​ខ្លះ យើង​ហាក់​ដូច​ស្ងប់​ស្ងាត់​ខុស​ពី​ធម្ម​តា​នៅ​ផ្នែក​ខាង​ក្រៅក៏​ដោយ ក៏​ចិត្ត​គំនិត​របស់​យើង​កំពុង​គ្រហឹម​ដោយ​ទារុណកម្ម​ដូច​ជា​សមុទ្រ​ដែល​មាន​ព្យុះ។ ការ​ជំនុំ​ជម្រះ និង​ការ​ដាក់​ទោស​របស់​ទ្រង់ បាន​ធ្វើ​ឲ្យ​យើង​បាត់​បង់​ក្ដី​សង្ឃឹម និង​ក្ដី​សុបិន​ទាំង​អស់​របស់​យើង ដោយ​បញ្ចប់​ក្ដី​ប៉ង​ប្រាថ្នា​ដ៏​ខ្ពង់​ខ្ពស់​របស់​យើង ហើយធ្វើ​ឲ្យ​យើង​មិន​ព្រម​ជឿ​ថា​ទ្រង់​គឺ​ជា​ព្រះ​អង្គ​សង្គ្រោះ​របស់​យើង និង​មាន​សមត្ថ​ភាព​អាច​ជួយ​សង្គ្រោះ​យើង​បាន។ ការ​ជំនុំ​ជម្រះ និង​ការ​ដាក់​ទោស​របស់​ទ្រង់ ធ្វើ​ឲ្យ​មាន​ជ្រលង​ដ៏​ជ្រៅ​មួយ​នៅ​ចន្លោះ​យើង​ និង​ទ្រង់ ដែល​គ្មាន​នរណា​ម្នាក់​ហ៊ាន​ឆ្លង​កាត់​ឡើយ​។ ការ​ជំនុំ​ជម្រះ និង​ការ​ដាក់​ទោស​របស់​ទ្រង់ គឺ​ជា​លើក​ដំបូង​ដែល​យើង​បាន​ជួប​នូវ​ឧបសគ្គ និងភាព​អាម៉ាស់​ដ៏​ធំ​ធេង​បែប​នេះ​នៅ​ក្នុង​ជីវិត​របស់​យើង។ ការ​ជំនុំ​ជម្រះ និង​ការ​ដាក់​ទោស​របស់​ទ្រង់ ពិត​ជា​ធ្វើ​ឲ្យ​យើង​កោត​សរសើរ​ពី​ព្រះកិត្តិ​នាម​របស់​ព្រះ​ជា​ម្ចាស់ និង​ការ​មិនអត់​ឱន​របស់​ទ្រង់​​ចំពោះ​កំហុស​​របស់​មនុស្ស ធៀប​ទៅនឹងអ្វី​ដែល​យើង​ផ្អែកធ្វើ​ជា​មូល​ដ្ឋាន​ គឺ​​​មិន​បរិសុទ្ធ​នោះ​ឡើយ។ ការ​ជំនុំ​ជម្រះ និង​ការ​ដាក់​ទោស​របស់​ទ្រង់ធ្វើ​ឲ្យ​យើង​ដឹង​​ជា​លើក​ដំបូង​ថាយើង​ក្រអឺត​ក្រទម និង​ឆ្មើង​ឆ្មៃប៉ុនណា និង​ដឹង​ថា​មនុស្ស​មិន​ស្មើ​នឹង​ព្រះ​ជាម្ចាស់ ឬក៏​មិន​អាច​ប្រៀប​នឹង​ព្រះ​ជា​ម្ចាស់​បាន​ឡើយ​។ ការ​ជំនុំ​ជម្រះ និង​ការ​ដាក់​ទោស​របស់​ទ្រង់ ធ្វើ​ឲ្យ​យើង​លែង​ចង់​រស់​នៅ​ក្នុង​និស្ស័យ​ខូច​អាក្រក់​​បែប​នេះ​តទៅទៀត និង​ចង់​ឲ្យ​ខ្លួន​យើង​រួច​ផុត​ពី​លក្ខណៈ​ធម្មជាតិ និង​សារជាតិ​បែប​នេះ​ក្នុង​ពេល​ឆាប់ៗ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ព្រម​ទាំង​បញ្ឈប់​ភាព​កខ្វក់ និង​ភាព​គួរ​ឲ្យ​ស្អប់​ខ្ពើម​ចំពោះ​ទ្រង់។ ការ​ជំនុំ​ជម្រះ និង​ការ​ដាក់​ទោស​របស់​ទ្រង់ ធ្វើ​ឲ្យ​យើង​រីក​រាយ​ក្នុ​ងការ​ស្ដាប់បង្គាប់​​តាម​ព្រះ​បន្ទូល​របស់​ទ្រង់ លែង​បះបោរ​ទាស់​នឹង​ការ​រៀប​ចំ និង​ការ​ចាត់​ចែង​របស់​ទ្រង់​ត​ទៅ​ទៀត។ ការ​ជំនុំ​ជម្រះ និង​ការ​ដាក់​ទោស​របស់​ទ្រង់ ប្រទាន​ឲ្យ​យើង​នូវ​បំណង​ប្រាថ្នា​ដែលចង់​រស់​រាន​មាន​ជីវិត និង​ធ្វើ​ឲ្យ​យើង​រីក​រាយ​ក្នុង​ការ​ទទួល​ទ្រង់​ជា​ព្រះ​អង្គ​សង្គ្រោះរបស់​យើង...។ យើង​បាន​បោះ​ជំហាន​ចេញ​ពី​កិច្ច​ការ​នៃ​ការ​បង្ក្រាប ពីស្ថាន​នរក និង​ពី​ជ្រលង​ម្លប់​នៃ​សេចក្ដី​ស្លាប់...។ ព្រះ​ដ៏​មាន​គ្រប់​ចេស្ដាបាន​ទទួល​យើង ដែល​ជា​មនុស្ស​មួយ​ក្រុម​នេះ! ទ្រង់​បាន​យក​ឈ្នះ​លើ​សាតាំង និ​ងបាន​យក​ឈ្នះ​លើ​ខ្មាំង​សត្រូវ​របស់​ទ្រង់​ជា​ច្រើន។

យើង​គ្រាន់​តែ​ជា​ក្រុម​មនុស្ស​ធម្ម​តា ដែល​មាន​និស្ស័យ​ខូច​អាក្រក់​មួយ​របស់​សតាំង​ប៉ុណ្ណោះ ជា​អ្នក​ដែល​ព្រះ​ជា​ម្ចាស់​បាន​តម្រូវ​ទុក​តាំង​ពី​មុន​ពេល​មាន​យគ​សម័យ​មក​ម្ល៉េះ និង​ជា​អ្នក​ខ្វះ​ខាត ដែល​ព្រះ​ជា​ម្ចាស់បាន​លើក​ចេញ​ពី​រណ្ដៅ​លាមក​មក។ យើង​ធ្លាប់​បាន​បដិសេធ និង​ថ្កោល​ទោស​ព្រះ​ជា​ម្ចាស់ ប៉ុន្ដែ​យើង​មិន​ត្រូវ​បាន​បង្ក្រាប​ដោយ​ទ្រង់​ឡើយ។ យើង​បាន​ទទួល​ជី​វិត​ពី​ព្រះ​ជា​ម្ចាស់ ជា​ផ្លូវ​ទៅ​កាន់​ជីវិត​អស់​កល្ប​ជា​និច្ច។ មិន​ថា​យើង​​នៅកន្លែង​ណានៅ​លើ​ផែន​ដី​នេះ ហើយ​មិន​ថា​យើង​រង​ទ្រាំ​ការ​បៀត​បៀន និង​ទុក្ខ​វេទនា​យ៉ាង​ណា​ក៏​ដោយ ក៏​យើង​មិន​អាច​ដាច់​ចេញ​ពី​សេចក្ដី​សង្គ្រោះ​នៃ​ព្រះ​ដ៏​មាន​គ្រប់​ចេស្ដា​បាន​ដែរ។ ដ្បិត​ទ្រង់​គឺ​ជា​ព្រះ​អាទិករ​របស់​យើង និង​ជា​សេចក្ដី​ប្រោស​លោះ​របស់​យើង​តែ​មួយ​គត់!

សេចក្ដី​ស្រលាញ់​របស់​ព្រះ​ជា​ម្ចាស់​សន្ធឹង​ទៅ​មុខ​ដូច​ជា​ទឹក​ដែលហូរ​​ចេញ​ពីប្រភព​ទឹក ហើយសេចក្ដី​ស្រលាញ់​នេះ​​​បាន​ប្រទាន​មក​ដល់​អ្នក ដល់​ខ្ញុំ និង​​អ្នក​ដទៃ​ទៀត ព្រម​ទាំង​​អស់​អ្នក​ដែល​ស្វែង​រក​សេចក្ដី​ពិត​ និង​រង​ចាំ​ការ​លេច​មក​របស់​ព្រះ​ជា​ម្ចាស់​ពិតប្រាកដ។

ដូច​ជា​​ព្រះ​ច័ន្ទ​ដើរ​តាម​ព្រះ​អាទិត្យ​ឆ្លាស់​វេន​គ្នា​ឥត​ឈប់​ឈរ​ជា​យ៉ាង​ណា ​កិច្ច​ការ​របស់​ព្រះ​ជា​ម្ចាស់​ក៏​មិន​ដែល​ឈប់​ឡើយ ហើយ​នឹង​ត្រូវ​អនុវត្ត​លើ​អ្នក លើ​ខ្ញុំ លើ​អ្នក​ដទៃ​ទៀត និង​លើ​អស់​អ្នក​ដែល​ដើរ​តាម​ស្នាម​ព្រះ​បាទា​របស់​ព្រះ​ជា​ម្ចាស់ ព្រម​ទាំង​ទទួល​យក​ការ​ជំនុំ​ជម្រះ និង​ការ​ដាក់​ទោស​របស់​ទ្រង់។ ​

ថ្ងៃ​ទី២៣ ខែ​មីនា ឆ្នាំ​២០១០

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។
សូមទាក់ទងមកកាន់យើងខ្ញុំ
សូមទាក់ទងមកកាន់យើងខ្ញុំ តាមរយៈMessenger

ខ្លឹមសារ​ពាក់ព័ន្ធ

ប្រភពដើម​ និង​ការការបង្កើត​ក្រុម​ជំនុំ​ព្រះដ៏​មានគ្រប់​ចេស្ដា

នៅក្នុងយុគសម័យនៃព្រះគុណ ព្រះអម្ចាស់យេស៊ូវបានសន្យានឹងអ្នក ដែលដើរតាមទ្រង់ថា “ហើយប្រសិនបើខ្ញុំទៅរៀបកន្លែងឲ្យអ្នក នោះខ្ញុំនឹង ត្រឡបមកវិញ...