ហេតុផលដែលព្រះជាម្ចាស់យកព្រះនាមព្រះដ៏មានគ្រប់ព្រះចេស្ដានៅក្នុងយុគសម័យនៃនគរព្រះ

29-07-2020

ដោយសារតែព្រះដ៏មានគ្រប់ព្រះចេស្ដាគឺជាព្រះអម្ចាស់យេស៊ូវដែលបានយាងត្រលប់មកវិញ នោះមនុស្សជាច្រើនមិនយល់អំពីហេតុផលដែលព្រះអម្ចាស់យេស៊ូវត្រូវបានគេហៅថាជា «ព្រះដ៏មានគ្រប់ព្រះចេស្ដា» នៅពេលដែលទ្រង់យាងមកធ្វើកិច្ចការជំនុំជម្រះនៅក្នុងគ្រាចុងក្រោយឡើយ។ ហេតុអ្វីបានជាទ្រង់មិនយកព្រះនាម «ព្រះយេស៊ូវ» ដដែលទៅ? ជាការពិត ព្រះជាម្ចាស់មានព្រះនាមមួយថ្មី គ្រប់ពេលដែលទ្រង់ធ្វើដំណាក់កាលមួយនៃកិច្ចការរបស់ទ្រង់។ ព្រះនាមថ្មីនេះត្រូវបានដាក់ដោយផ្ទាល់ដោយព្រះជាម្ចាស់ ដើម្បីឲ្យសក្ដិសមទៅនឹងកិច្ចការ ដ្បិតព្រះនាមនេះមិនមែនជាអ្វីមួយដែលមនុស្សហៅទ្រង់តាមតែគេចង់នោះឡើយ។ ព្រះនាមរបស់ព្រះអម្ចាស់យេស៊ូវដែលបានយាងត្រលប់មកវិញនៅគ្រាចុងក្រោយត្រូវបានថ្លែងទុកនៅក្នុងព្រះគម្ពីរតាំងពីយូរមកហើយ។ នៅក្នុងកណ្ឌគម្ពីរវិវរណៈមានចែងថា៖ «អ្នកណាដែលឈ្នះ នោះខ្ញុំនឹងយកធ្វើជាសសរក្នុងវិហាររបស់ព្រះនៃខ្ញុំ ហើយគេនឹងមិនចេញទៅណាទៀតឡើយ ហើយខ្ញុំនឹងចារឹកព្រះនាមព្រះរបស់ខ្ញុំ និងឈ្មោះក្រុងនៃព្រះរបស់ខ្ញុំនៅជាប់នឹងគេ ជាក្រុងយេរូសាឡឹមថ្មីដែលចុះមកពីស្ថានសួគ៌ មកពីព្រះរបស់ខ្ញុំ ហើយខ្ញុំនឹងចារឹកព្រះនាមថ្មីរបស់ខ្ញុំលើគេផងដែរ» (វិវរណៈ ៣:១២)។ «ព្រះអម្ចាស់មានព្រះបន្ទូលថា៖ ខ្ញុំជាអាល់ហ្វា និងអូមេហ្គា ជាទីចាប់ផ្ដើម និងជាទីបញ្ចប់ ហើយអញជា ព្រះដែលគង់នៅតាំងពីដើម គង់នៅពេលបច្ចុប្បន្ន ហើយនឹងត្រូវយាងមក ជាព្រះដ៏មានគ្រប់ព្រះចេស្ដា» (វិវរណៈ ១:៨)។ «ហើយខ្ញុំឮដូចជាសំឡេង បណ្ដាជនមួយហ្វូងធំ និងដូចជាស្នូរទឹកដ៏សន្ធឹក ហើយដូចជាសំឡេងផ្គរលាន់យ៉ាងខ្លាំង ដោយបន្លឺថា ហាលេលូយ៉ា ដ្បិតព្រះអម្ចាស់ជាព្រះដ៏មានគ្រប់ព្រះចេស្ដា ទ្រង់សោយរាជ្យ» (វិវរណៈ ១៩:៦)។ ព្រះនាមរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដានៅយុគសម័យនៃនគរព្រះគឺជាការសម្រេចទាំងស្រុងតាមសេចក្តីទំនាយនៃកណ្ឌគម្ពីរវិវរណៈ។ ព្រះនាមដែលព្រះជាម្ចាស់ប្រើនៅក្នុងយុគសម័យនីមួយៗមានអត្ថន័យយ៉ាងជ្រាលជ្រៅ ហើយត្រូវបានផ្សារភ្ជាប់យ៉ាងស្អិតរមួតទៅនឹងកិច្ចការរបស់ទ្រង់នៅក្នុងអំឡុងនៃយុគសម័យនោះ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាបានបើកសម្ដែងសេចក្តីអាថ៌កំបាំងទាក់ទងនឹងការនេះ នៅពេលដែលទ្រង់បានមានបន្ទូលថា៖

«នៅក្នុងយុគសម័យនីមួយៗ ព្រះជាម្ចាស់បំពេញកិច្ចការថ្មី ហើយទ្រង់ត្រូវគេហៅដោយព្រះនាមថ្មីមួយ។ តើទ្រង់អាចបំពេញកិច្ចការតែមួយនៅក្នុងយុគសម័យផ្សេងគ្នាម្តេចបាន? តើទ្រង់អាចដិតជាប់ទៅនឹងរឿងចាស់បានដោយរបៀបណា? ព្រះនាមរបស់ព្រះយេស៊ូវ ត្រូវបានប្រើដើម្បីជាប្រយោជន៍ដល់កិច្ចការនៃការប្រោសលោះ ដូច្នេះ តើទ្រង់នៅតែត្រូវគេហៅដោយព្រះនាមដដែល នៅពេលដែលទ្រង់យាងត្រឡប់មកវិញនៅគ្រាចុងក្រោយដែរឬទេ? តើទ្រង់នឹងត្រូវនៅបន្តបំពេញកិច្ចការនៃការប្រោសលោះដែរឬទេ? តើហេតុអ្វីបានជាថាព្រះយេហូវ៉ា និងព្រះយេស៊ូវ ជាព្រះជាម្ចាស់តែមួយ ប៉ុន្តែទ្រង់ទាំងពីរត្រូវគេហៅដោយព្រះនាមខុសគ្នានៅក្នុងយុគសម័យផ្សេងគ្នាទៅវិញ? តើនេះមិនមែនដោយសារយុគសម័យនៃកិច្ចការរបស់ទ្រង់ខុសគ្នាទេមែនទេ? តើព្រះនាមតែមួយអាចតំណាងឱ្យព្រះជាម្ចាស់បានទាំងស្រុងដែរឬទេ? បើបែបនេះមែន ព្រះជាម្ចាស់ត្រូវហៅដោយព្រះនាមខុសគ្នានៅយុគសម័យផ្សេងគ្នា ហើយទ្រង់ត្រូវតែប្រើព្រះនាមនេះដើម្បីផ្លាស់ប្ដូរយុគសម័យនេះ និងដើម្បីតំណាងយុគសម័យនេះ។ ដ្បិតគ្មានព្រះនាមណាមួយដែលអាចតំណាងឱ្យព្រះជាម្ចាស់ផ្ទាល់បានឡើយ ហើយព្រះនាមនីមួយៗ គឺអាចត្រឹមតំណាងឱ្យលក្ខណៈនិស្ស័យរបស់ព្រះជាម្ចាស់នៅក្នុងយុគសម័យជាក់លាក់មួយប៉ុណ្ណោះ។ ឱ្យតែព្រះនាមនោះតំណាងឱ្យកិច្ចការរបស់ទ្រង់ គឺបានហើយ។ ហេតុនេះ ព្រះជាម្ចាស់អាចជ្រើសរើសព្រះនាមណាមួយក៏បាន ឱ្យតែត្រូវនឹងនិស្ស័យរបស់ទ្រង់ ដើម្បីតំណាងឱ្យយុគសម័យទាំងមូល។ មិនខ្វល់ថាតើវាគឺជាយុគសម័យនៃព្រះយេហូវ៉ា ឬជាយុគសម័យនៃព្រះយេស៊ូវទេ យុគសម័យនីមួយៗ គឺត្រូវមានព្រះនាមតំណាងមួយ» («និមិត្តអំពីកិច្ចការរបស់ព្រះជាម្ចាស់ (៣)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

«'ព្រះយេហូវ៉ា' គឺជានាមដែលខ្ញុំបានប្រើ ក្នុងគ្រាដែលខ្ញុំធ្វើការក្នុងស្រុកអ៊ីស្រាអែល ហើយពាក្យនេះមានន័យថា ព្រះនៃសាសន៍អ៊ីស្រាអែល (រាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់) ជាព្រះដែលមានព្រះទ័យអាណិតមេត្តាដល់មនុស្ស ក៏ដាក់បណ្ដាសាមនុស្ស ហើយដឹកនាំជីវិតមនុស្សផងដែរ ទ្រង់ជាព្រះដែលមានព្រះចេស្ដាដ៏មហិមា និងពេញដោយព្រះប្រាជ្ញាញាណ។ 'ព្រះយេស៊ូវ' គឺអេម៉ាញូអែល ដែលមានន័យថា តង្វាយលោះបាបដែលពោរពេញដោយក្ដីស្រលាញ់ ចិត្តក្ដួលអាណិត និងប្រោសលោះមនុស្ស។ ព្រះអង្គបានធ្វើកិច្ចការនៃយុគសម័យនៃព្រះគុណ ហើយទ្រង់តំណាងឱ្យយុគសម័យនៃព្រះគុណ ហើយអាចតំណាងឱ្យផ្នែកមួយនៃកិច្ចការនៃផែនការគ្រប់គ្រងប៉ុណ្ណោះ។ មានន័យថា មានតែព្រះយេហូវ៉ាទេ ទើបជាព្រះជាម្ចាស់របស់សាសន៍អ៊ីស្រាអែលដ៏ជារាស្ត្រជ្រើសរើស ជាព្រះជាម្ចាស់របស់អ័ប្រាហាំ ជាព្រះជាម្ចាស់របស់អ៊ីសាក ជាព្រះជាម្ចាស់របស់យ៉ាកុប ជាព្រះជាម្ចាស់របស់ម៉ូសេ និងជាព្រះជាម្ចាស់របស់សាសន៍អ៊ីស្រាអែលទាំងមូល។ ហេតុនេះ នៅពេលបច្ចុប្បន្ននេះ សាសន៍អ៊ីស្រាអែលទាំងអស់ ក្រៅពីប្រជាជនសាសន៍យូដា គឺសុទ្ធតែថ្វាយបង្គំព្រះយេហូវ៉ា។ ពួកគេថ្វាយយញ្ញបូជាដល់ទ្រង់លើអាសនា ហើយបម្រើទ្រង់នៅក្នុងព្រះវិហារ ដោយស្លៀកពាក់ជាសង្ឃ។ អ្វីដែលគេសង្ឃឹមនោះ គឺការលេចមកម្ដងទៀតរបស់ព្រះយេហូវ៉ា។ គឺមានតែព្រះយេស៊ូវទេ ទើបជាព្រះដ៏ប្រោសលោះនៃមនុស្សជាតិ ហើយទ្រង់ក៏ជាតង្វាយលោះបាបដែលប្រោសលោះមនុស្សពីអំពើបាបដែរ។ មានន័យថា ព្រះនាមព្រះយេស៊ូវកើតចេញពីយុគសម័យនៃព្រះគុណ ហើយមានវត្តមានដោយសារតែកិច្ចការប្រោសលោះ នៅក្នុងយុគសម័យនៃព្រះគុណ។ ព្រះនាមព្រះយេស៊ូវ លេចវត្តមានឡើង ដើម្បីឱ្យមនុស្សនៅក្នុងយុគសម័យនៃព្រះគុណ បានកើតជាថ្មី ហើយបានសង្គ្រោះ និងជាព្រះនាមដ៏វិសេស សម្រាប់ការប្រោសលោះមនុស្សជាតិទាំងមូល។ ដូច្នេះ ព្រះនាមយេស៊ូវ តំណាងឱ្យកិច្ចការនៃការប្រោសលោះ និងជាសញ្ញាបង្ហាញពីយុគសម័យនៃព្រះគុណ។ ព្រះនាមយេហូវ៉ា ជាព្រះនាមដ៏វិសេស សម្រាប់ប្រជារាស្ត្រអ៊ីស្រាអែល ដែលរស់នៅក្រោមក្រឹត្យវិន័យ។ នៅក្នុងយុគសម័យនីមួយៗ និងនៅក្នុងដំណាក់កាលនៃកិច្ចការនីមួយៗ ព្រះនាមរបស់ខ្ញុំមិនមែនគ្មានមូលដ្ឋានទេ ប៉ុន្តែជាព្រះនាមដែលជាតំណាងដ៏សំខាន់៖ ព្រះនាមនីមួយៗ តំណាងឱ្យយុគសម័យមួយ។ 'ព្រះយេហូវ៉ា' តំណាងឱ្យយុគសម័យនៃក្រឹត្យវិន័យ ហើយក៏ជាព្រះកិត្តិនាមដែលសាសន៍អ៊ីស្រាអែលហៅថាជាព្រះជាម្ចាស់ដែលខ្លួនថ្វាយបង្គំដែរ។ 'ព្រះយេស៊ូវ' គឺជាព្រះនាមតំណាងឱ្យយុគសម័យនៃព្រះគុណ ហើយជាព្រះនាមនៃព្រះជាម្ចាស់របស់អស់អ្នកដែលត្រូវបានប្រោសលោះក្នុងយុគសម័យនៃព្រះគុណ។ ប្រសិនបើមនុស្សនៅតែទន្ទឹងចង់ឃើញការយាងមកដល់របស់ព្រះយេស៊ូវដ៏ជាព្រះអង្គសង្គ្រោះនៅគ្រាចុងក្រោយ ហើយនៅតែរំពឹងចង់ឱ្យទ្រង់យាងមក ក្នុងរូបអង្គដែលទ្រង់បានប្រសូតក្នុងស្រុកយូដា នោះផែនការគ្រប់គ្រងរយៈពេល៦ពាន់ឆ្នាំនេះ មុខជាត្រូវបញ្ឈប់ត្រឹមយុគសម័យនៃការប្រោសលោះបាត់ទៅហើយ មិនអាចបានបន្តទៅមុខទៀតនោះទេ។ ជាងនេះទៅទៀត គ្រាចុងក្រោយក៏មុខជាមិនមកដល់ ហើយយុគសម័យនោះ ក៏មុខជាមិនបានមកដល់ទីបញ្ចប់ដែរ។ មូលហេតុគឺ នាមព្រះយេស៊ូវដ៏ជាព្រះអង្គសង្គ្រោះ គឺសម្រាប់តែការប្រោសលោះ និងការសង្គ្រោះរបស់មនុស្សប៉ុណ្ណោះ។ ខ្ញុំប្រើនាមព្រះយេស៊ូវ គឺដោយយល់ដល់មនុស្សបាបគ្រប់គ្នា ដែលនៅក្នុងយុគសម័យនៃព្រះគុណប៉ុណ្ណោះ ប៉ុន្តែព្រះនាមនេះ មិនមែនជាព្រះនាមដែលខ្ញុំប្រើ សម្រាប់នាំមនុស្សទាំងអស់ ទៅរកទីបញ្ចប់ឡើយ។ ថ្វីបើព្រះនាម ព្រះយេហូវ៉ា ព្រះយេស៊ូវ និងព្រះមែស្ស៊ី គឺសុទ្ធតែតំណាងឱ្យវិញ្ញាណរបស់ខ្ញុំក៏ដោយ ក៏ព្រះនាមទាំងនេះ គ្រាន់តែជាសញ្ញាបង្ហាញពីយុគសម័យខុសៗគ្នានៅក្នុងផែនការគ្រប់គ្រងរបស់ខ្ញុំប៉ុណ្ណោះ ហើយក៏មិនតំណាងឱ្យខ្ញុំនៅក្នុងភាពទាំងស្រុងរបស់ខ្ញុំដែរ។ ព្រះនាមដែលមនុស្សនៅលើផែនដីហៅរកខ្ញុំ មិនអាចបញ្ជាក់ឱ្យច្បាស់នូវនិស្ស័យ និងលក្ខណៈទាំងអស់របស់ខ្ញុំ បាននោះឡើយ។ ទាំងអស់នេះគ្រាន់តែជាព្រះនាមផ្សេងៗ ដែលគេហៅខ្ញុំនៅក្នុងយុគសម័យខុសៗគ្នាប៉ុណ្ណោះ។ ហេតុនេះ ពេលដែលយុគសម័យចុងក្រោយមកដល់ ដែលជាគ្រាចុងក្រោយ នោះព្រះនាមរបស់ខ្ញុំនឹងផ្លាស់ប្ដូរម្ដងទៀត។ គេនឹងមិនហៅខ្ញុំថា ព្រះយេហូវ៉ា ឬព្រះយេស៊ូវទៀតឡើយ រឹតតែមិនហៅខ្ញុំថា ព្រះមេស្ស៊ីដែរ ពោលគឺគេនឹងហៅខ្ញុំថា ជាព្រះដ៏មានអំណាច និងមានគ្រប់ព្រះចេស្ដាផ្ទាល់ ហើយនៅក្រោមព្រះនាមនេះ ខ្ញុំនឹងបញ្ចប់យុគសម័យទាំងមូល។ ខ្ញុំធ្លាប់ត្រូវបានគេហៅថា ព្រះយេហូវ៉ា គេក៏ធ្លាប់ស្គាល់ខ្ញុំជាព្រះមេស្ស៊ីដែរ ហើយមនុស្សធ្លាប់បានហៅខ្ញុំថា ព្រះយេស៊ូវដ៏ជាព្រះអង្គសង្គ្រោះ ដោយសេចក្ដីស្រឡាញ់ និងការគោរព។ សព្វថ្ងៃនេះ ខ្ញុំលែងជាព្រះយេហូវ៉ា ឬព្រះយេស៊ូវ ដែលមនុស្សបានស្គាល់នៅគ្រាពីមុនទៀតហើយ។ ផ្ទុយទៅវិញ ខ្ញុំគឺជាព្រះជាម្ចាស់ដែលបានយាងត្រឡប់មកវិញនៅគ្រាចុងក្រោយ ជាព្រះជាម្ចាស់ដែលនឹងបញ្ចប់យុគសម័យនេះ។ ខ្ញុំគឺជាព្រះជាម្ចាស់ផ្ទាល់ ដែលរះឡើងពីចុងផែនដី មានពេញដោយនិស្ស័យទាំងអស់របស់ខ្ញុំ និងពេញដោយសិទ្ធិអំណាច កិត្តិយស និងសិរីរុងរឿង» («ព្រះអង្គសង្គ្រោះបានយាងត្រឡប់មកវិញហើយនៅលើ 'ពពកស' មួយដុំ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះដ៏មានគ្រប់ព្រះចេស្ដាបានមានបន្ទូលច្បាស់ៗថា ព្រះនាមដែលព្រះជាម្ចាស់ប្រើនៅក្នុងយុគសម័យនីមួយៗមាននូវភាពសំខាន់តំណាងមួយៈ ព្រះនាមនីមួយៗតំណាងឲ្យកិច្ចការរបស់ព្រះជាម្ចាស់ និងនិស្ស័យដែលទ្រង់សម្ដែងចេញ ក្នុងអំឡុងនៃយុគសម័យនោះ។ ក្នុងអំឡុងនាយុគសម័យនៃក្រឹត្យវិន័យ ព្រះជាម្ចាស់បានប្រើព្រះនាមព្រះយេហូវ៉ា ដើម្បីប្រកាសអំពីក្រឹត្យវិន័យ និងបញ្ញត្តិរបស់ទ្រង់ ហើយដឹកនាំជីវិតមនុស្សជាតិនៅលើផែនដី។ ព្រះនាមព្រះយេហូវ៉ាតំណាងឲ្យនិស្ស័យរបស់ព្រះជាម្ចាស់ដែលអាចមានទាំងសេចក្តីមេត្តាករុណាទៅលើមនុស្សផង និងការដាក់បណ្ដាសាមនុស្សផង។ ក្នុងអំឡុងយុគសម័យនៃព្រះគុណ ព្រះជាម្ចាស់បានប្រើព្រះនាមព្រះយេស៊ូវ ដើម្បីធ្វើកិច្ចការប្រោសលោះមនុស្សជាតិ ព្រមទាំងសម្ដែងចេញនូវនិស្ស័យនៃសេចក្តីស្រឡាញ់សប្បុរស និងសេចក្តីមេត្តាករុណារបស់ព្រះជាម្ចាស់។ នៅក្នុងអំឡុងនាយុគសម័យនៃនគរព្រះ ព្រះជាម្ចាស់ត្រូវបានហៅថាព្រះដ៏មានគ្រប់ព្រះចេស្ដា ហើយទ្រង់សម្ដែងចេញសេចក្តីពិត និងធ្វើកិច្ចការជំនុំជម្រះ ដោយចាប់ផ្ដើមពីព្រះដំណាក់របស់ព្រះជាម្ចាស់ ដើម្បីលាតត្រដាង និងជំនុំជម្រះនិស្ស័យដ៏ពុករលួយរបស់មនុស្ស ដូច្នេះ ពួកគេអាចត្រូវបានបន្សុទ្ធ ផ្លាស់ប្រែ និងសង្រ្គោះ តាមរយៈការបើកសម្ដែងនិស្ស័យសុចរិតដ៏មានតេជៈរបស់ទ្រង់ ដែលមិនអត់ឱនចំពោះសេចក្តីល្មើសណាមួយឡើយ។ ព្រះជាម្ចាស់ផ្លាស់ប្ដូរយុគសម័យ ដោយប្រើព្រះនាមរបស់ទ្រង់ ហើយព្រះអង្គប្រើព្រះនាមនេះ ដើម្បីតំណាងឲ្យកិច្ចការនៃយុគសម័យ។ នៅពេលដែលព្រះយេហូវ៉ាដ៏ជាព្រះបានធ្វើកិច្ចការនៅយុគសម័យនៃក្រឹត្យវិន័យ តាមរយៈការអធិស្ឋានទៅកាន់ព្រះនាមរបស់ព្រះយេហូវ៉ា និងការស្ដាប់បង្គាប់តាមវិន័យ និងបញ្ញត្តិរបស់ទ្រង់ មនុស្សអាចទទួលបានព្រះពរ និងការការពារពីព្រះជាម្ចាស់។ ជាមួយការមកដល់នៃយុគសម័យនៃព្រះគុណ ព្រះជាម្ចាស់បានប្រើព្រះនាមព្រះយេស៊ូវ ដើម្បីធ្វើកិច្ចការប្រោសលោះ ហើយមនុស្សគ្មានអ្វីក្រៅពីទទួលយកព្រះអម្ចាស់យេស៊ូវជាព្រះសង្រ្គោះ ហើយអធិស្ឋានសម្រាប់ការប្រែចិត្តនៅក្នុងព្រះនាមរបស់ព្រះអម្ចាស់ ទទួលការអត់ទោសពីអំពើបាបរបស់គេ ហើយរីករាយនឹងសេចក្តីពិត និងព្រះគុណដែលព្រះអម្ចាស់យេស៊ូវបានប្រទានមកនោះឡើយ។ ប្រសិនបើមនុស្សនៅតែប្រកាន់ខ្ជាប់នឹងព្រះនាមព្រះយេហូវ៉ា ហើយបដិសេធមិនទទួលយកព្រះអម្ចាស់យេស៊ូវ នោះពួកគេប្រាកដជាបាត់បង់ការមើលថែ និងការការពាររបស់ព្រះជាម្ចាស់ ព្រមទាំងធ្លាក់ទៅក្នុងសេចក្តីងងឹត ត្រូវបណ្ដាសា និងទទួលទោសពីព្រះជាម្ចាស់ ដូចជាពួកផារីស៊ីសាសន៍យូដាមិនខាន។ ជាមួយការមកដល់នៃគ្រាចុងក្រោយ ព្រះជាម្ចាស់ប្រើព្រះនាមព្រះដ៏មានគ្រប់ព្រះចេស្ដា ដើម្បីអនុវត្តកិច្ចការជំនុំជម្រះ ដោយចាប់ផ្ដើមចេញពីព្រះដំណាក់របស់ព្រះជាម្ចាស់។ មានតែតាមរយៈការទទួលយកព្រះនាមព្រះដ៏មានគ្រប់ព្រះចេស្ដា ការតាមឲ្យទាន់ជំហាននៃកិច្ចការរបស់ព្រះជាម្ចាស់ និងការឆ្លងកាត់ការជំនុំជម្រះ និងការវាយផ្ចាលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាប៉ុណ្ណោះ ទើបមនុស្សអាចយល់ និងទទួលបានសេចក្តីពិត ផ្ដាច់ចេញពីអំពើបាប ត្រូវបានបន្សុទ្ធ និងទទួលបានសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់បាន។ ជាចុងក្រោយ ព្រះជាម្ចាស់នឹងសង្រ្គោះមនុស្សដ៏ពុករលួយពីអំពើបាបតែម្ដងជាសូរេច ហើយទ្រង់នឹងប្រទានរង្វាន់ដល់មនុស្សល្អ ដាក់ទោសមនុស្សអាក្រក់ ញែកមនុស្សម្នាក់ៗចេញពីគ្នាស្របតាមប្រភេទរបស់ពួកគេ ហើយបិទបញ្ចប់ផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំក្នុងការសង្រ្គោះមនុស្សជាតិ។ អស់អ្នកណាដែលបដិសេធមិនទទួលយកព្រះនាមព្រះដ៏មានគ្រប់ព្រះចេស្ដា និងបដិសេធកិច្ចការជំនុំជម្រះរបស់ទ្រង់នៅគ្រាចុងក្រោយ ពួកគេនឹងគ្មានសមត្ថភាពរំដោះខ្លួនឲ្យមានសេរីភាពពីចំណងនៃបាបឡើយ ហើយក៏នឹងគ្មានគុណសម្បត្តិគ្រប់គ្រាន់ចូលទៅក្នុងនគរនៃស្ថានសួគ៌ជារៀងរហូតដែរ។

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ហេតុផលដែលពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាត្រូវបានលើកឡើងថាជឿលើព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស

សាសនាដ៏ធំបំផុតចំនួនពីរនៅក្នុងពិភពលោក គឺគ្រីស្ទសាសនា និងកាតូលិក សុទ្ធតែជឿលើព្រះអម្ចាស់យេស៊ូវ ហើយទទួលស្គាល់ថា...

តើអ្វីជាប្រភពដើមនៃផ្លេកបន្ទោរពីទិសខាងកើត?

ពេលនេះយើងស្ថិតក្នុងគ្រាចុងក្រោយ បទទំនាយអំពីការយាងត្រឡប់មកវិញរបស់ព្រះអម្ចាស់ ក៏ត្រូវបានសម្រេចស្ទើរទាំងអស់ ហើយពួកអ្នកជឿស៊ប់រាប់ពាន់នាក់...