ហេតុផលដែលព្រះជាម្ចាស់យកព្រះនាមព្រះដ៏មានគ្រប់ព្រះចេស្ដានៅក្នុងយុគសម័យនៃនគរព្រះ
ដោយសារតែព្រះដ៏មានគ្រប់ព្រះចេស្ដាគឺជាព្រះអម្ចាស់យេស៊ូវដែលបានយាងត្រលប់មកវិញ...
យើងសូមស្វាគមន៍អ្នកស្វែងរកទាំងអស់ដែលទន្ទឹងការលេចមករបស់ព្រះជាម្ចាស់!
សាសនាដ៏ធំបំផុតចំនួនពីរនៅក្នុងពិភពលោក គឺគ្រីស្ទសាសនា និងកាតូលិក សុទ្ធតែជឿលើព្រះអម្ចាស់យេស៊ូវ ហើយទទួលស្គាល់ថា ទ្រង់ជាព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស។ បើមើលពីសម្បកក្រៅ ព្រះអម្ចាស់យេស៊ូវបានលេចមកជាបុត្រមនុស្សដ៏សាមញ្ញធម្មតាម្នាក់ ប៉ុន្តែទ្រង់មានសារជាតិជាព្រះ ទ្រង់បានសម្ដែងចេញនូវសេចក្តីពិត និងបានប្រទានផ្លូវនៃការប្រែចិត្តដល់មនុស្ស ទ្រង់បានជាប់ឆ្កាងសម្រាប់ជាប្រយោជន៍ដល់មនុស្សជាតិ បានធ្វើកិច្ចការប្រោសលោះ បានបញ្ចប់យុគសម័យនៃក្រឹត្យវិន័យ ហើយបានចាប់ផ្ដើមយុគសម័យនៃព្រះគុណ ដែលជាហេតុនាំទៅសម្រេចតាមសេចក្តីទំនាយអំពីព្រះមែស្សីនៅក្នុងព្រះគម្ពីរសញ្ញាចាស់។ ព្រះអម្ចាស់យេស៊ូវគឺជាព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ហើយទ្រង់ជាព្រះសង្រ្គោះរបស់មនុស្សជាតិ។ ឥឡូវ នៅគ្រាចុងក្រោយ ព្រះអម្ចាស់យេស៊ូវបានយាងត្រលប់មកវិញនៅក្នុងសាច់ឈាម ក្នុងនាមព្រះដ៏មានគ្រប់ព្រះចេស្ដា ដែលជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាគ្មានអ្វីខុសប្លែកពីព្រះអម្ចាស់យេស៊ូវឡើយ ព្រោះថាបើមើលពីសម្បកក្រៅ ទ្រង់លេចមកជាបុត្រមនុស្សធម្មតាក្នុងភាពជាមនុស្សសាមញ្ញ ប៉ុន្តែលើសពីនេះ ទ្រង់មានភាពជាព្រះដ៏ពេញលក្ខណៈ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាបានសម្ដែងចេញគ្រប់ទាំងសេចក្តីពិត ដើម្បីបន្សុទ្ធ និងសង្រ្គោះមនុស្សជាតិ បានធ្វើកិច្ចការជំនុំជម្រះនៅគ្រាចុងក្រោយ បានបិទបញ្ចប់យុគសម័យនៃព្រះគុណ ហើយបានចាប់ផ្ដើមយុគសម័យនៃនគរព្រះ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាគឺជាព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ជាព្រះដ៏សុចរិតដែលជំនុំជម្រះមនុស្សជាតិ។
ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «'ការយកកំណើតជាមនុស្ស' គឺជាការលេចមករបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាម ហើយព្រះជាម្ចាស់ធ្វើការនៅក្នុងចំណោមមនុស្សជាតិដែលព្រះបានបង្កើតមក នៅក្នុងរូបអង្គជាសាច់ឈាម។ ដូច្នេះ ដោយសារទ្រង់ជាព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ជាដំបូង ទ្រង់ត្រូវតែក្លាយជាសាច់ឈាម ជាសាច់ឈាមដែលមានភាពជាមនុស្សធម្មតា នេះគឺជាលក្ខខណ្ឌតម្រូវទុកជាមុនដ៏ចាំបាច់បំផុត។ តាមពិតទៅ ការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ចង់មានន័យថា ព្រះជាម្ចាស់មានព្រះជន្មគង់នៅ និងធ្វើការនៅក្នុងសាច់ឈាម ហើយមានន័យថា ព្រះជាម្ចាស់នៅក្នុងសារជាតិរបស់ទ្រង់ក្លាយជាសាច់ឈាម ក្លាយជាមនុស្សម្នាក់» («សារជាតិនៃសាច់ឈាមដែលព្រះជាម្ចាស់គង់សណ្ឋិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «ទ្រង់ដែលជាព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស មានសារជាតិរបស់ព្រះជាម្ចាស់ ហើយទ្រង់ដែលជាព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស មានការសម្ដែងចេញនៃព្រះជាម្ចាស់។ ដោយសារតែព្រះជាម្ចាស់បានក្លាយជាសាច់ឈាម ដូច្នេះ ទ្រង់នឹងនាំយកជាមួយទ្រង់នូវកិច្ចការដែលទ្រង់បម្រុងធ្វើ ហើយដោយសារតែទ្រង់គឺជាព្រះជាម្ចាស់ ដែលយកកំណើតជាមនុស្ស ដូច្នេះទ្រង់នឹងសម្ដែងចេញនូវលក្ខណៈរបស់ព្រះជាម្ចាស់ ហើយទ្រង់អាចនាំសេចក្តីពិតទៅកាន់មនុស្ស ប្រទានជីវិតដល់គេ និងបង្ហាញផ្លូវដល់គេ។ សាច់ឈាមដែលគ្មានសារជាតិរបស់ព្រះជាម្ចាស់ ច្បាស់ណាស់ថាមិនមែនជាព្រះដែលយកកំណើតជាមនុស្សទេ។ ចំពោះរឿងនេះ វាគ្មានអ្វីដែលត្រូវសង្ស័យឡើយ» («អារម្ភកថា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ចំពោះព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា គេអាចមើលឃើញថា ការយកកំណើតជាមនុស្សគឺព្រះវិញ្ញាណរបស់ព្រះជាម្ចាស់យាងមកលើផែនដី ដោយពាក់សាច់ឈាមជាមនុស្សធម្មតា។ ទ្រង់មានភាពជាមនុស្សសាមញ្ញ តែក៏មានភាពជាព្រះដ៏ពេញលក្ខណៈផងដែរ។ បើមើលពីសម្បកក្រៅ ព្រះគ្រីស្ទហាក់ដូចជាសាមញ្ញ និងធម្មតា តែទ្រង់មានសារជាតិជាព្រះ ហើយអាចសម្ដែងចេញនូវនិស្ស័យរបស់ព្រះ ព្រមទាំងកម្មសិទ្ធិ និងលក្ខណៈរបស់ព្រះជាម្ចាស់។ ជាងនេះទៅទៀត ព្រះអង្គអាចសម្ដែងចេញសេចក្តីពិត ដើម្បីធ្វើកិច្ចការនៃការបន្សុទ្ធ និងការសង្រ្គោះមនុស្សជាតិ ហើយនេះមិនមែនជាអ្វីមួយដែលនរណាៗអាចសម្រេចបាននោះឡើយ។ ការលេចមក និងការធ្វើការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាសម្រេចទាំងស្រុងតាមសេចក្តីទំនាយនៅក្នុងព្រះគម្ពីរអំពីការយាងត្រលប់មកវិញរបស់ព្រះអម្ចាស់យេស៊ូវ៖ «ឯពន្លឺផ្លេកបន្ទោរ ចេញពីទិសខាងកើត ហើយចាំងពន្លឺទៅទិសខាងលិចយ៉ាងណា ដំណើរយាងមករបស់បុត្រមនុស្សក៏យ៉ាងនោះដែរ» (ម៉ាថាយ ២៤:២៧)។ «ដូច្នេះ ចូរអ្នករាល់គ្នាបានត្រៀមខ្លួនជាស្រេច ដ្បិតក្នុងវេលាមួយដែលអ្នកគិតមិនដល់ បុត្រមនុស្សក៏យាងមកដល់» (ម៉ាថាយ ២៤:៤៤)។ «និងមើល៍ ខ្ញុំមកយ៉ាងឆាប់ ហើយខ្ញុំយករង្វាន់មកជាមួយ ដើម្បីប្រទានដល់មនុស្សគ្រប់គ្នាទៅតាម កិច្ចការរបស់គេដែលគួរទទួល» (វិវរណៈ ២២:១២)។ «ដ្បិតនឹងមានវេលាមកដល់ ជាគ្រាដែលការជំនុំជម្រះត្រូវចាប់ផ្ដើមនៅឯដំណាក់របស់ព្រះជាម្ចាស់» (១ ពេត្រុស ៤:១៧)។ ព្រះដ៏មានគ្រប់ព្រះចេស្ដាគឺជាបុត្រមនុស្សដែលត្រូវបានថ្លែងទុកនៅក្នុងព្រះគម្ពីរ។ ពោលគឺ ទ្រង់ជាព្រះដែលយកកំណើតជាមនុស្ស ដែលបានសម្ដែងចេញគ្រប់ទាំងសេចក្តីពិត ដើម្បីបន្សុទ្ធ និងសង្រ្គោះមនុស្សជាតិ ហើយបានធ្វើកិច្ចការជំនុំជម្រះរបស់ទ្រង់ ដោយចាប់ផ្ដើមនៅក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់។ ព្រះសូរសៀងទាំងនេះភាគច្រើនត្រូវបានចងក្រងនៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម។ ព្រះបន្ទូលដែលត្រូវបានសម្ដែងចេញដោយព្រះដ៏មានគ្រប់ព្រះចេស្ដា បើកសម្ដែងគ្រប់ទាំងសេចក្តីពិត និងសេចក្តីអាថ៌កំបាំងអំពីផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំរបស់ព្រះជាម្ចាស់សម្រាប់ការសង្រ្គោះមនុស្ស គោលបំណងនៃដំណាក់កាលទាំងបីនៃកិច្ចការរបស់ទ្រង់ សេចក្តីអាថ៌កំបាំងអំពីការយកកំណើតជាមនុស្សរបស់ទ្រង់ របៀបដែលសាតាំងធ្វើឲ្យមនុស្សជាតិពុករលួយ អំពីរបៀបដែលព្រះជាម្ចាស់បន្សុទ្ធ សង្រ្គោះ និងធ្វើឲ្យមនុស្សក្លាយជាគ្រប់លក្ខណ៍ វាសនានាពេលអនាគតរបស់មនុស្ស ជាដើម ដែលទាំងអស់នេះសុទ្ធតែបញ្ជាក់យ៉ាងហ្មត់ចត់ថា ព្រះគ្រីស្ទជាសេចក្តីពិត ជាផ្លូវ និងជាជីវិត ហើយបញ្ជាក់ទៀតថា មានតែព្រះជាម្ចាស់មួយអង្គប៉ុណ្ណោះដែលអាចសម្ដែងនូវសេចក្តីពិត និងលាតត្រដាងនូវសេចក្តីអាថ៌កំបាំងទាំងនេះបាន។ មនុស្សលោកគ្មានសេចក្តីពិត ហើយពួកគេក៏គ្មានសមត្ថភាពធ្វើកិច្ចការសង្រ្គោះមនុស្សជាតិបានដែរ។ គ្រប់ទាំងសេចក្តីពិតដែលបានសម្ដែងចេញដោយព្រះដ៏មានគ្រប់ព្រះចេស្ដា ស្ដែងជាភស្តុតាងដល់យើងថា ព្រះដ៏មានគ្រប់ព្រះចេស្ដាគឺជាព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស និងស្ដែងឲ្យឃើញទៀតថា ទ្រង់ជាការលេចមករបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ។
ជាងពីរពាន់ឆ្នាំមុន នៅពេលដែលព្រះអម្ចាស់យេស៊ូវដែលយកកំណើតជាមនុស្សបានលេចមកធ្វើកិច្ចការរបស់ទ្រង់ ព្រះអង្គត្រូវបានពួកសម្ដេចសង្ឃ ពួកគ្រូ និងពួកផារិស៊ីនៃសាសនាយូដារិះគន់ត្រឹមជាមនុស្សម្នាក់ ពោលគឺត្រឹមជាកូនជាងឈើម្នាក់ប៉ុណ្ណោះ (សូមមើលម៉ាថាយ ១៣:៥៥)។ យ៉ាងណាមិញ ពីរពាន់ឆ្នាំក្រោយមក ដំណឹងល្អអំពីព្រះអម្ចាស់យេស៊ូវបានរីកសាយភាយទូទាំងចក្រវាល និងដល់ចុងបំផុតនៃផែនដី។ ឥឡូវនេះ ការយកកំណើតជាលើកទីពីររបស់ព្រះជាម្ចាស់បានលេចមក ទ្រង់កំពុងតែធ្វើកិច្ចការរបស់ទ្រង់ ហើយពួកគ្រូគង្វាល និងពួកចាស់ទុំនៃពិភពសាសនារិះគន់ព្រះដ៏មានគ្រប់ព្រះចេស្ដាទាំងរវើរវាយថាត្រឹមជាមនុស្សម្នាក់ប៉ុណ្ណោះ។ យ៉ាងណាមិញ ហ្វូងចៀមរបស់ព្រះជាម្ចាស់ស្គាល់ព្រះសូរសៀងទ្រង់ ហើយចេញពីគ្រប់សាសនា និងគ្រប់និកាយ មនុស្សជាច្រើនដែលជឿលើព្រះអម្ចាស់យ៉ាងពិតប្រាកដ ហើយទន្ទឹងចង់ឲ្យព្រះជាម្ចាស់លេចមក និងធ្វើការ ប្រាកដជាស្ដាប់ឮព្រះសូរសៀងរបស់ទ្រង់នៅក្នុងព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាមិនខាន។ ពួកគេបានបញ្ជាក់ថា ព្រះដ៏មានគ្រប់ព្រះចេស្ដាគឺជាព្រះអម្ចាស់យេស៊ូវដែលបានយាងត្រលប់មកវិញយ៉ាងពិតប្រាកដ ហើយពួកគេបានត្រលប់មកចំពោះព្រះជាម្ចាស់ម្នាក់ម្ដងៗ។ អ្វីៗគ្រប់យ៉ាងដែលមានប្រភពមកពីព្រះជាម្ចាស់នឹងចម្រុងចម្រើនឡើង។ ក្នុងពេលជាងម្ភៃឆ្នាំប៉ុណ្ណោះ ដំណឹងល្អអំពីគ្រាចុងក្រោយរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាបានរីកសាយភាយទូទាំងប្រទេសចិនដីគោក ហើយបច្ចុប្បន្នកំពុងតែពង្រីកទៅកាន់គ្រប់ប្រជាជាតិ និងគ្រប់ទីកន្លែងនៅលើពិភពលោក។ មនុស្សកាន់តែច្រើនកំពុងតែបែរទៅរកព្រះដ៏មានគ្រប់ព្រះចេស្ដា ហើយការនេះត្រូវបានសម្រេច ដោយសិទ្ធិអំណាច និងព្រះចេស្ដាដ៏វិសេសឯករបស់ទ្រង់ ហើយជាងនេះទៅទៀត ការនេះតំណាងឲ្យឫទ្ធានុភាព និងព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់។ ការពិតទាំងនេះគឺជាភស្តុតាងគ្រប់គ្រាន់ ដើម្បីបញ្ជាក់ថា ព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាគឺជាសេចក្តីពិត ជាផ្លូវ និងជាជីវិត ព្រមទាំងបញ្ជាក់ទៀតថា ព្រះដ៏មានគ្រប់ព្រះចេស្ដាគឺជាព្រះគ្រីស្ទដែលយកកំណើតជាមនុស្ស ហើយទ្រង់ជាការលេចមករបស់ព្រះសង្រ្គោះនៅគ្រាចុងក្រោយ។ នេះជាការពិតមួយដែលមិនអាចប្រកែកបានឡើយ!
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?
ដោយសារតែព្រះដ៏មានគ្រប់ព្រះចេស្ដាគឺជាព្រះអម្ចាស់យេស៊ូវដែលបានយាងត្រលប់មកវិញ...
(១) គោលលទ្ធិរបស់ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា គោលលទ្ធិនៃគ្រីស្ទសាសនាមានប្រភពចេញពីព្រះគម្ពីរ...
ដូចជាពួកជំនុំនៃគ្រីស្ទសាសនាផ្សេងទៀតដែរ ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាបានចាប់កំណើតឡើង...
ផ្អែកលើព្រះគម្ពីរ យើងទាំងអស់គ្នាអាចមើលឃើញថា មិនថាព្រះបន្ទូលដែលត្រូវបានថ្លែងដោយផ្ទាល់ចេញពីព្រះវិញ្ញាណរបស់ព្រះជាម្ចាស់...