តើអ្វីជាប្រភពដើមនៃផ្លេកបន្ទោរពីទិសខាងកើត?

19-12-2020

ពេលនេះយើងស្ថិតក្នុងគ្រាចុងក្រោយ បទទំនាយអំពីការយាងត្រឡប់មកវិញរបស់ព្រះអម្ចាស់ ក៏ត្រូវបានសម្រេចស្ទើរទាំងអស់ ហើយពួកអ្នកជឿស៊ប់រាប់ពាន់នាក់ កំពុងសង្ឃឹមយ៉ាងមុតមាំ ចំពោះការយាងត្រឡប់មកវិញរបស់ព្រះអម្ចាស់យេស៊ូវ។ យ៉ាងណាមិញ ក្នុងពេលជាមួយគ្នានោះ ផ្លេកបន្ទោរពីទិសខាងកើតក៏បានផ្ដល់ទីបន្ទាល់ដោយចំហថា ព្រះអម្ចាស់យេស៊ូវបានយាងត្រឡប់មកវិញស្រេចហើយ គឺព្រះដ៏មានគ្រប់ព្រះចេស្ដា ជាការយកកំណើតជាមនុស្សក្នុងគ្រាចុងក្រោយ ហើយបង្ហាញថា ព្រះអង្គបានធ្វើកិច្ចការជំនុំជម្រះរបស់ទ្រង់ ដោយចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់។ ការលេចឡើងនៃផ្លេកបន្ទោរពីទិសខាងកើត បានអង្រួនពិភពសាសនាទាំងមូល ក៏ដូចជាអស់អ្នកដែលជឿលើព្រះជាម្ចាស់យ៉ាងស្មោះត្រង់ និងស្រេកឃ្លានចង់បានសេចក្ដីពិត។ តាមរយៈការស្វែងរក និងពិនិត្យល្អិតល្អន់អំពីព្រះបន្ទូល និងកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា មនុស្សជាច្រើនបញ្ជាក់ថា ព្រះដ៏មានគ្រប់ព្រះចេស្ដា គឺជាព្រះអម្ចាស់យេស៊ូវដែលបានយាងត្រឡប់មកវិញ រួចពួកគេក៏ចូលមកចំពោះព្រះដ៏មានគ្រប់ព្រះចេស្ដា ម្ដងម្នាក់ៗ។ ការនេះបានធ្វើឲ្យគ្រូគង្វាល និងពួកចាស់ទុំក្នុងពិភពសាសនា ក៏ដូចជារដ្ឋាភិបាលបក្សកុំម្មុយនីស្តចិន ធ្លាក់ក្នុងភាពស្លន់ស្លោ។ ពួកគេសមគំនិតគ្នាក្នុងការបង្ក្រាប និងដាក់ផ្លេកបន្ទោរពីទិសខាងកើតឲ្យនៅក្រៅច្បាប់ ដោយប្រតិដ្ឋនូវពាក្យចចាមអារាមជាច្រើន ព្រមទាំងថ្កោលទោសយ៉ាងសាហាវ ហើយនិយាយមួលបង្កាច់ថា ផ្លេកបន្ទោរពីទិសខាងកើត គឺជាអញមតិផង។ ពួកគេធ្វើគ្រប់យ៉ាងដែលពួកគេអាចធ្វើបាន ដើម្បីរាំងខ្ទប់ និងរុកកួនដល់អ្នកជឿដ៏ស្មោះត្រង់ ដែលចង់ស្វែងរក និងពិនិត្យល្អិតល្អន់អំពីការលេចមក និងកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា នៅក្នុងគ្រាចុងក្រោយ។ សោកនាដកម្មជាប្រវត្តិសាស្ត្រក្នុងពិភពសាសនារបស់សាសន៍យូដា ដែលយកខ្លួនឯងទៅធ្វើជាសម្ពន្ធមិត្តជាមួយនឹងរដ្ឋាភិបាលរ៉ូម៉ាំង ដើម្បីសង្កត់សង្កិនព្រះអម្ចាស់យេស៊ូវយ៉ាងសាហាវនោះ កំពុងកើតឡើងម្ដងទៀត។ មានមតិខុសគ្នាជាច្រើន ចំពោះការដែលថា ផ្លេកបន្ទោរពីទិសខាងកើត គឺជាព្រះអម្ចាស់យេស៊ូវដែលបានយាងត្រឡប់មកវិញមែន ឬមិនមែន ហើយនោះជាកិច្ចការរបស់ព្រះជាម្ចាស់មែន ឬមិនមែន។ មនុស្សខ្លះយល់ស្របតាមគ្រូគង្វាល និងពួកចាស់ទុំក្នុងពិភពសាសនា នៅក្នុងការបដិសេធ និងការថ្កោលទោសរបស់គេ តែក៏មានអ្នកខ្លះជឿថា ផ្លេកបន្ទោរពីទិសខាងកើត មានពាក់ព័ន្ធនឹងបទទំនាយរបស់ព្រះអម្ចាស់យេស៊ូវនៅក្នុងព្រះគម្ពីរ ដែលចែងថា «ឯពន្លឺផ្លេកបន្ទោរ ចេញពីទិសខាងកើត ហើយចាំងពន្លឺទៅទិសខាងលិចយ៉ាងណា ដំណើរយាងមករបស់​បុត្រមនុស្សក៏យ៉ាងនោះដែរ» (ម៉ាថាយ ២៤:២៧)។ និងជឿថា ផ្លេកបន្ទោរនេះពាក់ព័ន្ធនឹងការយាងត្រឡប់មកវិញរបស់កូនមនុស្ស នៅក្នុងគ្រាចុងក្រោយ។ ដូច្នេះ តើអ្វីជាប្រភពដើមនៃផ្លេកបន្ទោរពីទិសខាងកើតឲ្យប្រាកដ? តើវាជាកិច្ចការរបស់ព្រះជាម្ចាស់ឬ ហើយតើវាមានអាថ៌កំបាំងអ្វីខ្លះ?

មនុស្សគ្រប់គ្នាដែលយល់អំពីកិច្ចការរបស់ព្រះជាម្ចាស់ដឹងថា កិច្ចការរបស់ព្រះជាម្ចាស់ថ្មីជានិច្ច និងមានវឌ្ឍនភាពទៅមុខឥតឈប់ឈរឡើយ។ ឧទាហរណ៍ នៅក្នុងយុគសម័យនៃក្រឹត្យវិន័យ ព្រះជាម្ចាស់ធ្វើការតាមរយៈព្រះវិញ្ញាណ ហើយបានចេញនូវក្រឹត្យវិន័យដែលដឹកនាំជីវិតមនុស្សនៅលើផែនដី។ បន្ទាប់មក ក្នុងយុគសម័យនៃព្រះគុណ ព្រះជាម្ចាស់បានយកកំណើតជាមនុស្ស ហើយបានលេចមកជាកូនមនុស្ស ដើម្បីធ្វើកិច្ចការរបស់ទ្រង់ ដោយប្រោសជំងឺ និងបណ្ដេញអារក្ស ធ្វើការអស្ចារ្យជាច្រើន ហើយបង្ហាញផ្លូវថា «ចូរអ្នករាល់គ្នាប្រែចិត្ត ដ្បិតនគរស្ថានសួគ៌នៅជិតបង្កើយ» (ម៉ាថាយ ៤:១៧)។ ក្រោយមក ទ្រង់ក៏ត្រូវគេដំភ្ជាប់លើឈើឆ្កាង និងបានបង្ហើយកិច្ចការរបស់ទ្រង់ ក្នុងការប្រោសលោះមនុស្សជាតិទាំងអស់។ ប៉ុន្តែ មនុស្សមិនស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ទេ ហើយសំខាន់ជាងគេនោះ ពួកគេថែមទាំងមាននូវធម្មជាតិក្រអឺតក្រទមបែបសាតាំង ហើយសុទ្ធតែមានចរិតស្វ័យសុចរិត តឹងតែង និងចចេសក្បាលរឹងជ្រុលទៀតផង។ ពួកគេតោងខ្ជាប់នូវសញ្ញាណ និងការស្រមើស្រមៃ រហូតដល់ថ្នាក់ពួកគេធុញថប់នឹងសេចក្ដីពិត និងស្អប់សេចក្ដីពិតផងដែរ។ នេះជាហេតុផលដែលគ្រប់ពេលដែលព្រះជាម្ចាស់បំពេញកិច្ចការមួយថ្មី គឺទ្រង់ត្រូវតែរងនូវការប្រមាថ ការបៀតបៀន និងការថ្កោលទោសយ៉ាងកម្រោល ពីសំណាក់ពិភពសាសនា និងពួកអ្នកកាន់អំណាចគ្រប់គ្រង។ អស់អ្នកដែលផ្សព្វផ្សាយ និងធ្វើបន្ទាល់ពីកិច្ចការថ្មីរបស់ព្រះជាម្ចាស់ ក៏អាចត្រូវបានគេបង្ខូចកិត្តិយសដោយការចោទប្រកាន់ និងពាក្យសម្ដីបង្កាច់បង្ខូចសព្វបែបសព្វយ៉ាង ក៏ដូចជាត្រូវគេបៀតបៀនផងដែរ។ នេះគឺជាការពិតដែលត្រូវបានកត់ត្រាទុកនៅក្នុងគម្ពីរសញ្ញាថ្មី៖ ដើម្បីសង្គ្រោះមនុស្សជាតិឲ្យរួចពីគ្រោះថ្នាក់នៃការដែលត្រូវដាក់ទោស ចំពោះការល្មើសច្បាប់ដែលពួកគេមិនអាចគោរពតាម ព្រះជាម្ចាស់ក៏បានយកកំណើតជាមនុស្ស ក្នុងរូបអង្គជាព្រះអម្ចាស់យេស៊ូវ ហើយបានចាប់ផ្ដើមកិច្ចការនៃការប្រោសលោះ ក្នុងយុគសម័យនៃព្រះគុណ។ នៅពេលដែលព្រះអម្ចាស់យេស៊ូវកំពុងតែបំពេញកិច្ចការរបស់ទ្រង់នៅក្នុងស្រុកយូដា ទ្រង់បានបំពេញនូវស្នាព្រះហស្តដ៏អស្ចារ្យជាច្រើន បានប្រោសជំងឺ និងបណ្ដេញអារក្ស បានប្រទានឲ្យមនុស្សនូវព្រះគុណដ៏បរិបូរ ហើយបានសម្ដែងចេញនូវសេចក្ដីពិតជាច្រើនផងដែរ។ ការនេះល្មមបញ្ជាក់បានថា ព្រះអម្ចាស់យេស៊ូវ គឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ និងបញ្ជាក់ថា ទ្រង់គឺជាព្រះមែស្ស៊ី ដែលសាសន៍អ៊ីស្រាអែលទន្ទឹងរង់ចាំជាយូរមកហើយ។ យ៉ាងណាមិញ មហាបូជាចារ្យសាសន៍យូដា អាចារ្យ និងពួកផារីស៊ី សុទ្ធតែចចេសកាន់ខ្ជាប់នូវសញ្ញាណ និងបដិសេធមិនព្រមជឿសោះថា ព្រះយេស៊ូវគឺជាព្រះមែស្ស៊ីដែលពួកគេបានទន្ទឹងរង់ចាំជាយូរមកហើយនោះទេ។ ផ្ទូយទៅវិញ ពួកគេបានរុករកសុសសព្វព្រះគម្ពីរនូវសេចក្ដីទាំងឡាយ យកមកទាស់នឹងព្រះយេស៊ូវ ពួកគេបរិហារ វិនិច្ឆ័យ និងថ្កោលទោសកិច្ចការរបស់ព្រះអម្ចាស់យេស៊ូវថាជាអញមតិ (សូមអាន កិច្ចការ ២៤:១៤) ហើយថា ព្រះយេស៊ូវផ្ទាល់ គឺជា «មេនៃអំបូរណាសារ៉ែត» ទៀតផង (សូមអានកិច្ចការ ២៤:៥)។ ពួកគេបានបោកប្រាស់ និងបានពន្យុះឲ្យសាសន៍យូដាថ្កោលទោសព្រះអម្ចាស់យេស៊ូវ និងបានចងសម្ពន្ធមិត្តជាមួយនឹងរដ្ឋាភិបាលរ៉ូម៉ាំង ក្នុងការឆ្កាងព្រះអង្គផង។ នេះហើយជាហេតុផលជាតិសាសន៍យូដាទាំងមូលប្រមាថនិស្ស័យរបស់ព្រះជាម្ចាស់ ហើយរងនូវក្ដីអន្តរាយដែលពុំធ្លាប់មានពីមុនមកសោះ។ វាស្ដែងបញ្ជាក់យ៉ាងច្បាស់ថា សេចក្ដីដែលត្រូវបានថ្កោលទោស និងត្រូវតតាំងពីសំណាក់ពិភពសាសនា និងអស់អ្នកដែលកាន់អំណាច ពុំចាំបាច់ទាល់តែខុសនោះទេ ពោលគឺ ការនោះទំនងជាមកពីព្រះជាម្ចាស់ និងជាកិច្ចការរបស់ព្រះជាម្ចាស់ខ្លាំងណាស់។ ដូច្នេះ កាលកំពុងពិនិត្យល្អិតល្អន់អំពីសេចក្ដីណាដែលជាកិច្ចការរបស់ព្រះជាម្ចាស់ ឬមិនមែនក៏ដោយ ក៏គេមិនអាចធ្វើការវិនិច្ឆ័យនេះ ដោយផ្អែកលើការដែលពិភពសាសនា និងអស់អ្នកដែលកាន់អំណាច ព្រមស្គាល់ ឬទទួលយកការនោះ ឬក៏មិនព្រមនោះឡើយ។ យើងអាចមើលឃើញតាមកិច្ចការទាំងអស់ដែលត្រូវបានធ្វើឡើងនៅក្នុងយុគសម័យនៃក្រឹត្យវិន័យ និងយុគសម័យនៃព្រះគុណថា ដើម្បីកំណត់ថា សេចក្ដីនោះគឺជាកិច្ចការរបស់ព្រះជាម្ចាស់មែន ឬមិនមែន ភាគច្រើនគឺវាអាស្រ័យត្រង់ថា អ្វីដែលត្រូវបានបង្ហាញតាមវិធីនោះ វាជាសេចក្ដីពិតមែន ឬក៏មិនមែន វាជាសេចក្ដីដែលមនុស្សជាតិត្រូវការជាបន្ទាន់នាពេលបច្ចុប្បន្នមែន ឬក៏មិនមែន ហើយវាជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធមែន ឬក៏មិនមែន។ គឺមានតែវិធីនេះទេទើបអាចឲ្យដឹងបានថា សេចក្ដីនោះជាកិច្ចការដ៏មានខ្លឹមសារបំផុតរបស់ព្រះជាម្ចាស់មែន ឬក៏មិនមែន នេះគឺជារឿងសំខាន់ជាងគេបំផុត។

សេចក្ដីពុករលួយរបស់មនុស្សជាតិ កំពុងរីករាលដាលខ្លាំងឡើងៗនៅក្នុងគ្រាចុងក្រោយនេះ។ មនុស្សកំពុងស្ថិតនៅក្រោមការគ្រប់គ្រងនៃធម្មជាតិដ៏អាក្រក់ ពុករលួយរបស់ពួកគេទាំងស្រុង ក៏រមែងប្រព្រឹត្តនូវអំពើបាបដោយអចេតនា គ្រប់គ្នាក៏កំពុងរស់នៅក្នុងជីវិតដែលប្រព្រឹត្តអំពើបាបនៅពេលថ្ងៃ ហើយលន់តួបាបនៅពេលយប់ ពួកគេកំពុងរស់ក្នុងការឈឺចាប់ដែលមិនអាចទ្រាំទ្របាន។ មនុស្សជាតិកំពុងនៅកាន់តែឆ្ងាយទៅៗពីព្រះជាម្ចាស់ ហើយសេចក្ដីសង្ឃឹមរបស់ពួកគេ ចំពោះការទទួលបាននូវសេចក្ដីសង្គ្រោះ ក៏កាន់តែឃ្លាតឆ្ងាយទៅៗដែរ។ ដើម្បីសង្គ្រោះមនុស្សលោកពីស្ថានភាពដ៏វេទនានៃការប្រព្រឹត្ដិបាប រួចក៏លន់តួ លន់តួរួចហើយ ក៏ប្រព្រឹត្តបាបមិនចេះចប់មិនចេះហើយ និងដើម្បីឲ្យពួកគេអាចបោះបង់ចោលទាំងស្រុងនូវនិស្ស័យអាក្រក់ និងនិស្ស័យពុករលួយរបស់ពួកគេ ព្រមទាំងបង្ខាំង និងកំហិតអំពើបាប ដើម្បីឲ្យពួកគេត្រូវបានសម្អាត និងទទួលបាននូវសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ ព្រះជាម្ចាស់ត្រូវតែក្លាយជាសាច់ឈាមម្ដងទៀត ដើម្បីសម្ដែងនូវសេចក្ដីពិត និងជំនុំជម្រះមនុស្សជាតិដ៏ពុករលួយ ហើយព្រះអង្គក៏បំបេញនូវកិច្ចការមួយដំណាក់កាលថ្មី ដើម្បីបន្សុទ្ធ និងសង្គ្រោះមនុស្សជាតិទាំងស្រុង។ លើកនេះ ព្រះជាម្ចាស់យកកំណើតជាមនុស្សនៅប៉ែកខាងកើតនៃពិភពលោក គឺក្នុងប្រទេសចិន ដោយលេចមក និងបំពេញកិច្ចការរបស់ទ្រង់ផង។ ទ្រង់បានបិទបញ្ចប់យុគសម័យនៃព្រះគុណ និងបានចាប់ផ្ដើមយុគសម័យនៃនគរព្រះ ទ្រង់បាននាំមកនូវសេចក្ដីពិតដែលឧត្ដុង្គឧត្ដម និងបរិបូរជាងមុន ទ្រង់ក៏បានបង្ហាញនូវសេចក្ដីអាថ៌កំបាំងពីកិច្ចការទាំងអស់របស់ព្រះជាម្ចាស់ តាំងពីកំណើតផែនដី ហើយទ្រង់បានប្រទានឲ្យមនុស្សនូវសេចក្ដីពិតគ្រប់យ៉ាង ដើម្បីសម្អាត និងសង្គ្រោះពួកគេ។ អស់អ្នកដែលទទួលកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា នៅក្នុងគ្រាចុងក្រោយ បានចាប់ផ្ដើមយល់នូវសេចក្ដីពិតជាច្រើន តាមរយៈព្រះបន្ទូលដែលបង្ហាញចេញមកដោយព្រះដ៏មានគ្រប់ព្រះចេស្ដា ពួកគេបានឃើញច្បាស់ថា ព្រះដ៏មានគ្រប់ព្រះចេស្ដា ដែលបង្ហាញឲ្យឃើញសេចក្ដីពិតក្នុងគ្រាចុងក្រោយ គឺពិតជាព្រះអម្ចាស់យេស៊ូវ ដែលបានយាងត្រឡប់មកវិញមែន ពួកគេបានទទួលនូវចំណេះយ៉ាងច្បាស់ អំពីធម្មជាតិដ៏ពុករលួយរបស់ពួកគេផ្ទាល់ និងបុព្វហេតុជាឫសគល់នៃអំពើបាបរបស់គេ ពួកគេបានរកឃើញផ្លូវក្នុងការកម្ចាត់និស្ស័យដ៏អាក្រក់ និងពុករលួយរបស់ពួកគេ ហើយដួងចិត្តរបស់ពួកគេក៏ភ្លឺថ្លា និងជ្រះស្រឡះផង។ តាមរយៈការឆ្លងកាត់នូវការជំនុំជម្រះ ការវាយផ្ចាល ការល្បងល និងការបន្សុទ្ធពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និស្ស័យជីវិតរបស់ពួកគេក៏ប្រែប្រួលជាដរាប ពួកគេមើលឃើញក្ដីសង្ឃឹមនៃសេចក្ដីសង្គ្រោះ ហើយពួកគេមានចំណេះដឹងពិតអំពីក្ដីសប្បុរស និងសារជាតិដ៏បរិសុទ្ធរបស់ព្រះជាម្ចាស់ ក៏ដូចជានិស្ស័យសុចរិត និងមិនអាចល្មើសបានរបស់ព្រះអង្គផង។ ពួកគេមានការយល់ដឹង និងចំណេះដឹងជាក់ស្ដែងអំពីកម្មសិទ្ធិ និងអត្តសញ្ញាណរបស់ព្រះជាម្ចាស់ ដូចជា ឫទ្ធានុភាព ព្រះប្រាជ្ញាញាណ និងសិទ្ធិអំណាចរបស់ទ្រង់ ហើយពួកគេអាចដឹងថា ជំនឿរបស់គេចំពោះព្រះជាម្ចាស់ លែងទទេស្អាត ឬស្រពេចស្រពិលទៀតហើយ ផ្ទុយទៅវិញ គឺកាន់តែពិតជាក់ស្ដែងវិញ។ ពួកគេពិតជាដឹងថា ព្រះជាម្ចាស់ត្រឹមត្រូវ និងគួរឲ្យស្រឡាញ់ណាស់ ហេតុនេះទើបពួកគេរឹតតែមានចិត្តកោតខ្លាចព្រះជាម្ចាស់។ ពួកគេបានបង្កើតឲ្យមាននូវការស្ដាប់បង្គាប់ដ៏ពិតប្រាកដ និងការគិតគូរដល់ព្រះជាម្ចាស់ ហើយពួកគេគ្រប់គ្នាសុទ្ធតែយល់ឃើញច្បាស់ថា កិច្ចការនៃការជំនុំជម្រះរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដានៅក្នុងគ្រាចុងក្រោយ ពិតជាអាចបន្សុទ្ធ និងសង្គ្រោះមនុស្សលោកមែន។ ក្នុងគ្រាចុងក្រោយ ពេលវេលានៃកិច្ចការជំនុំជម្រះ និងការបន្សុទ្ធរបស់ព្រះជាម្ចាស់ មានរយៈពេលខ្លី ហើយដើរទៅមុខលឿនណាស់ គឺដូចជាផ្លេកបន្ទោរអ៊ីចឹង។ ក្នុងរយៈពេលតែទសវត្សរ៍ដ៏ខ្លី ដំណឹងល្អអំពីនគរព្រះ ក៏បានសាយភាយទៅទូទាំងចិនដីគោក និងបង្កើតបាននូវអ្នកមានជ័យជម្នះមួយក្រុម ហើយពេលនេះដំណឹងល្អនេះ ក៏កំពុងរីកសុសសាយទៅគ្រប់ប្រជាជាតិទាំងអស់យ៉ាងឆាប់រហ័ស ដល់គ្រប់ច្រកល្ហកនៃពិភពលោក។ ការនេះពិតសម្រេចនូវបទទំនាយរបស់ព្រះអម្ចាស់យេស៊ូវយ៉ាងច្បាស់៖ «ឯពន្លឺផ្លេកបន្ទោរ ចេញពីទិសខាងកើត ហើយចាំងពន្លឺទៅទិសខាងលិចយ៉ាងណា ដំណើរយាងមករបស់​បុត្រមនុស្សក៏យ៉ាងនោះដែរ» (ម៉ាថាយ ២៤:២៧)។ ហេតុនេះ ទោះបីជាគ្រូគង្វាល និងពួកចាស់ទុំក្នុងពិភពសាសនា បានប្រឈមនឹងកិច្ចការថ្មីរបស់ព្រះជាម្ចាស់ ដែលខុសប្លែកពីសញ្ញាណរបស់មនុស្ស ក៏ពួកគេនៅតែចចេសកាន់ខ្ជាប់នូវសញ្ញាណសាសនាដដែល ហើយពួកគេមិនត្រឹមតែមិនស្វែងរក ឬពិនិត្យល្អិតល្អន់អំពីកិច្ចការនេះទេ តែពួកគេថែមទាំងរើកកាយព្រះគម្ពីរ និងប្រមាញ់រកកំហុសនានាដែលពួកគេអាចប្រើទាស់នឹងព្រះជាម្ចាស់ ដោយវិនិច្ឆ័យ និងថ្កោលទោសកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាក្នុងគ្រាចុងក្រោយ ទាំងឥតគិតពិចារណា ហើយនិយាយអាក្រក់ពីពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាថាជា «និកាយផ្លេកបន្ទោរពីទិសខាងកើត» និងជាអញមតិទៀតផង។ សកម្មភាព និងទង្វើរបស់ពួកគេ ដូចគ្នាបេះបិតនឹងពួកមហាបូជាចារ្យសាសន៍យូដា អាចារ្យ និងពួកផារីស៊ី ពេលដែលគេថ្កោលទោសព្រះអម្ចាស់យេស៊ូវ។ ដែលពួកគេអាចតតាំង និងវាយប្រហារកិច្ចការរបស់ព្រះជាម្ចាស់ក្នុងគ្រាចុងក្រោយដូច្នេះ ព្រមទាំងរារាំងមនុស្សមិនឲ្យព្យាយាមស្វែងរក និងដើរតាមជំហានរបស់ព្រះជាម្ចាស់ ហើយស្ដាប់តាមកិច្ចការរបស់ព្រះជាម្ចាស់ តើនោះមិនប្រាកដជាធ្វើឲ្យពួកគេក្លាយជាពួកផារីស៊ីនាសម័យទំនើប ដែលតតាំង និងថ្កោលទោសព្រះគ្រីស្ទទេឬអី? តើសារជាតិនៃសកម្មភាពរបស់គេ ពុំមែនជាការស្អប់សេចក្ដីពិត និងប្រមាថដល់ព្រះវិញ្ញាណបរិសុទ្ធទេឬអី? ការថ្កោលទោសដ៏កម្រោលដល់ការលេចមក និងកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ពីសំណាក់អ្នកដឹកនាំក្នុងពិភពសាសនា ក៏សម្រេបានទាំងស្រុងនូវព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូវ កាលទ្រង់ថ្លែងទំនាយអំពីការយាងត្រឡប់មកវិញរបស់ទ្រង់ថា៖ «ដ្បិតដូចជាផ្លេកបន្ទោរ ដែលចាំងចេញពីផ្នែកម្ខាងនៅក្រោមមេឃ ហើយបំភ្លឺទៅដល់ផ្នែកម្ខាងទៀតនៅក្រោមមេឃយ៉ាងណា នោះបុត្រមនុស្សនៅថ្ងៃដែលទ្រង់យាងមក ក៏នឹងមានសភាពដូច្នោះដែរ។ ប៉ុន្តែ ជាដំបូង ទ្រង់ត្រូវរងទុក្ខវេទនាជាច្រើន ហើយត្រូវមនុស្សជំនាន់នេះបដិសេធចោល» (លូកា ១៧:២៤-២៥)

ប្រសិនបើព្រះដ៏មានគ្រប់ព្រះចេស្ដាមិនថ្លែងព្រះបន្ទូលរបស់ទ្រង់ ហើយបើកសម្ដែងពីអាថ៌កំបាំងនានា នោះយើងមុខជាមិនយល់អត្ថន័យពិតនៃបទទំនាយថា «ឯពន្លឺផ្លេកបន្ទោរ ចេញពីទិសខាងកើត ហើយចាំងពន្លឺទៅទិសខាងលិចយ៉ាងណា»។ ព្រះដ៏មានគ្រប់ ព្រះចេស្ដាមានបន្ទូលថា៖ «នៅពេលដែលមនុស្សទាំងអស់យកចិត្តទុកដាក់ នៅពេលដែលរបស់សព្វសារពើត្រូវផ្លាស់ថ្មី និងមានជីវិតជាថ្មី នៅពេលដែលមនុស្សគ្រប់រូបចុះចូលនឹងព្រះជាម្ចាស់ដោយគ្មានចិត្តសង្ស័យ និងស្ម័គ្រចិត្តរ៉ាប់រងរែកពុនបន្ទុកដ៏ធ្ងន់របស់ព្រះជាម្ចាស់ ពេលនោះគឺជាពេលដែលផ្លេកបន្ទោរពីទិសខាងកើតបញ្ចេញរស្មីភ្លឺផ្លេកឡើង ដោយជះពន្លឺទៅលើមនុស្សរាល់គ្នាចេញពីទិសខាងកើតទៅទិសខាងលិច ធ្វើឱ្យមនុស្សទាំងអស់នៅលើផែនដីមានអារម្មណ៍ភ័យតក់ស្លុតនឹងការមកដល់នៃពន្លឺនេះ។ នៅកាលៈទេសៈដ៏សំខាន់នេះ ព្រះជាម្ចាស់ចាប់ផ្ដើមជីវិតថ្មីម្ដងទៀត។ ... នេះមានន័យថា នៅទិសខាងកើតនៃពិភពលោកនេះ រាប់ចាប់តាំងពីពេលដែលទីបន្ទាល់អំពីព្រះជាម្ចាស់ផ្ទាល់ព្រះអង្គចាប់ផ្ដើម រហូតមកទល់នឹងពេលដែលទ្រង់ចាប់ផ្ដើមបំពេញកិច្ចការ រហូតមកទល់នឹងពេលដែលភាពជាព្រះចាប់ផ្ដើមមានអធិបតេយ្យភាពលើផែនដីទាំងមូល ពេលនោះពន្លឺនៃផ្លេកបន្ទោរដ៏ក្រហមច្រាលពីទិសខាងកើត នឹងបញ្ចេញរស្មីមកលើចក្រវាលទាំងមូល ដែលមិនធ្លាប់មានពីមុនមកឡើយ។ នៅពេលដែលប្រទេសនៅលើផែនដីក្លាយជានគររបស់ព្រះគ្រីស្ទ នោះគឺជាពេលដែលចក្រវាលទាំងមូលត្រូវបានបំភ្លឺ។ បច្ចុប្បន្ននេះគឺពេលដែលផ្លេកបន្ទោរពីទិសខាងកើតបញ្ចេញរស្មីហើយ។ ព្រះជាម្ចាស់ដែលយកកំំណើតជាមនុស្សចាប់ផ្ដើមបំពេញកិច្ចការ ហើយទ្រង់ក៏ថ្លែងព្រះបន្ទូលចេញមកក្នុងភាពជាព្រះដោយផ្ទាល់ផងដែរ។ អាចនិយាយបានថា នៅពេលព្រះជាម្ចាស់ចាប់ផ្ដើមថ្លែងព្រះបន្ទូលនៅលើផែនដី គឺជាពេលដែលផ្លេកបន្ទោរពីទិសខាងកើត ចាប់ផ្ដើមបញ្ចេញពន្លឺមកហើយ។ បើនិយាយឱ្យចំទៅ នៅពេលដែលទឹករស់ហូរចេញពីបល្ល័ង្ក នៅពេលដែលព្រះសូរសៀងចាប់ផ្ដើមថ្លែងចេញពីបល្ល័ង្ក ច្បាស់ណាស់ថា ពេលនោះព្រះសូរសៀងនៃព្រះវិញ្ញាណទាំងប្រាំពីរ នឹងចាប់ផ្ដើមបន្លឺឡើងជាផ្លូវការមិនខាន» («ការបញ្ចេញឱ្យឃើញអាថ៌កំបាំងអំពី 'ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល'» ជំពូកទី ១២ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «នៅទូទាំងចក្រវាល ខ្ញុំកំពុងធ្វើកិច្ចការរបស់ខ្ញុំ ហើយនៅទិសខាងកើត សំឡេងផ្គរលាន់យ៉ាងកងរំពងបន្លឺឡើងឥតឈប់ឈរ ធ្វើឲ្យរញ្ជួយគ្រប់ជាតិសាសន៍ និងគ្រប់និកាយទាំងអស់។ គឺជាសូរសៀងរបស់ខ្ញុំ ដែលបាននាំមនុស្សទាំងអស់មកដល់សព្វថ្ងៃនេះ។ ខ្ញុំធ្វើឲ្យមនុស្សទាំងអស់ត្រូវបានយកឈ្នះដោយសារសូរសៀងរបស់ខ្ញុំ ឲ្យធ្លាក់ចូលទៅក្នុងអូរនេះ និងត្រឡប់មកចុះចូលនៅចំពោះមុខខ្ញុំ ពីព្រោះខ្ញុំបានដកយកសិរីរុងរឿងរបស់ខ្ញុំពីផែនដីទាំងមូលជាយូរមកហើយ ហើយបានបញ្ចេញវាម្តងទៀតនៅទិសខាងកើត។ តើអ្នកណាមិនប្រាថ្នាចង់ឃើញសិរីរុងរឿងរបស់ខ្ញុំ? តើអ្នកណាមិនទន្ទឹងរង់ចាំដោយអន្ទះសានូវការយាងត្រឡប់មកវិញរបស់ខ្ញុំ? តើអ្នកណាមិនស្រេកឃ្លានចង់ឲ្យខ្ញុំលេចមកម្តងទៀត? តើអ្នកណាមិននឹកនាភាពគួរឲ្យស្រឡាញ់របស់ខ្ញុំ? តើមានអ្នកណាដែលមិនមករកពន្លឺ? តើមានអ្នកណាដែលមិនគយគន់ភាពបរិបូរណ៍នៃស្រុកកាណាន? តើអ្នកណាមិនប្រាថ្នាចង់ឲ្យព្រះដ៏ប្រោសលោះយាងត្រឡប់មកវិញ? តើអ្នកណាមិនកោតស្ញប់ស្ញែងដល់ព្រះអង្គដែលមានព្រះចេស្ដាដ៏មហិមា? សូរសៀងរបស់ខ្ញុំនឹងត្រូវបានផ្សព្វផ្សាយនៅទូទាំងផែនដី។ ខ្ញុំនឹងបន្លឺសូរសៀង ហើយមានបន្ទូលកាន់តែច្រើនទៅកាន់រាស្ដ្ររើសតាំងរបស់ខ្ញុំ ប្រៀបដូចជាផ្គរលាន់ដ៏ខ្លាំងក្លាដែលធ្វើឲ្យរញ្ជួយភ្នំ និងទន្លេ។ ខ្ញុំមានបន្ទូលទៅកាន់ចក្រវាលទាំងមូល និងទៅកាន់មនុស្សជាតិ។ ហេតុនេះ ព្រះបន្ទូលចេញពីមាត់ខ្ញុំបានក្លាយជាកំណប់ទ្រព្យរបស់មនុស្ស ហើយមនុស្សទាំងអស់ស្រឡាញ់ព្រះបន្ទូលរបស់ខ្ញុំ។ ផ្លេកបន្ទោរបញ្ចេញពន្លឺចេញពីទិសខាងកើតរហូតដល់ទិសខាងលិច។ ព្រះបន្ទូលរបស់ខ្ញុំគឺបែបនេះ ដែលមនុស្សមិនចង់ឃ្លាតចេញពីព្រះបន្ទូលទាំងនោះឡើយ ហើយក៏ជាព្រះបន្ទូលដែលមនុស្សមិនអាចស្ទង់បានដែរ ហើយរឹតតែខ្លាំងជាងនេះទៅទៀត ព្រះបន្ទូលទាំងនោះនាំឲ្យមនុស្សមានសេចក្តីអំណរ។ ប្រៀបដូចជាទារកទើបនឹងកើត មនុស្សទាំងអស់មានអារម្មណ៍ត្រេកអរនិងរីករាយ ហើយអបអរសាទរការយាងមកដល់របស់ខ្ញុំ។ តាមរយៈសូរសៀងរបស់ខ្ញុំ ខ្ញុំនឹងនាំមនុស្សទាំងអស់មកនៅចំពោះមុខខ្ញុំ។ ចាប់ពីពេលនោះមក ខ្ញុំនឹងចូលទៅក្នុងចំណោមមនុស្សជាផ្លូវការ ដើម្បីឲ្យពួកគេមកថ្វាយបង្គំខ្ញុំ។ ដោយសារសិរីរុងរឿងដែលខ្ញុំបញ្ចេញ និងព្រះបន្ទូលចេញពីមាត់ខ្ញុំ ខ្ញុំនឹងធ្វើឲ្យមនុស្សទាំងអស់មកនៅចំពោះមុខខ្ញុំ ហើយឃើញថាផ្លេកបន្ទោរភ្លឺចេញពីទិសខាងកើត… ពីព្រោះខ្ញុំបានរស់ពីសុគតឡើងវិញជាយូរមកហើយ ហើយបានចាកចេញពីកណ្តាលចំណោមមនុស្សជាតិ រួចបានលេចមកម្តងទៀតដោយសិរីរុងរឿងនៅក្នុងចំណោមមនុស្ស។ ខ្ញុំគឺជាព្រះអង្គដែលត្រូវបានគេថ្វាយបង្គំរាប់មិនអស់តាំងពីច្រើនយុគសម័យកន្លងមក ហើយខ្ញុំក៏ជាទារកដែលត្រូវបានបោះបង់ចោលដោយជនជាតិអ៊ីស្រាអែលរាប់មិនអស់តាំងពីច្រើនយុគសម័យកន្លងមកដែរ។ រឹតតែខ្លាំងជាងនេះទៅទៀត ខ្ញុំគឺជាព្រះដ៏មានគ្រប់ព្រះចេស្ដាដែលពេញដោយសិរីល្អនៃយុគសម័យបច្ចុប្បន្ននេះ!» («ស្នូរផ្គរលាន់ទាំងប្រាំពីរ៖ ថ្លែងទំនាយថា ដំណឹងល្អនៃនគរព្រះ នឹងផ្សាយទៅពាសពេញចក្រវាល» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ តាមរយៈព្រះបន្ទូលនៃព្រះដ៏មានគ្រប់ព្រះចេស្ដា យើងអាចមើលឃើញថា កិច្ចការ និងព្រះបន្ទូលរបស់ព្រះជាម្ចាស់ក្នុងគ្រាចុងក្រោយ គឺជាផ្លេកបន្ទោរដែលចាំងពន្លឺពីទិសខាងកើត។ «ផ្លេកបន្ទោរ» គឺជាពន្លឺដ៏ចិញ្ចាច គឺជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ ជាផ្លូវនៃការជំនុំជម្រះ និងការវាយផ្ចាលរបស់ព្រះជាម្ចាស់ក្នុងគ្រាចុងក្រោយ។ ឃ្លាថា «ចេញពីទិសខាងកើត» មានន័យថា មកពីប្រទេសចិន ហើយ «ចាំងពន្លឺទៅទិសខាងលិច» មានន័យថា ត្រូវបានសាយភាពដល់ទិសខាងលិច។ ចុងក្រោយគឺ «ដំណើរយាងមករបស់បុត្រមនុស្» សំដៅលើព្រះជាម្ចាស់ដែលក្លាយមកជាសាច់ឈាម ហើយដំបូងបើកសម្ដែងពីអង្គទ្រង់ផ្ទាល់ រួចចាប់ផ្ដើមធ្វើកិច្ចការរបស់ទ្រង់នៅទិសខាងកើត នៅក្នុងប្រទេសចិន។ នៅទីនោះ ទ្រង់បង្កើតជាមនុស្សមួយក្រុមដែលសុទ្ធតែជាអ្នកស្គាល់ព្រះជាម្ចាស់ពិតប្រាកដ ហើយពួកគេជាពួកអ្នកមានជ័យជម្នះ ដូចដែលបានទាយទុកក្នុងកណ្ឌគម្ពីរវិវរណៈ។ ហើយតាមរយៈមនុស្សទាំងនេះ ដំណឹងល្អអំពីគ្រាចុងក្រោយ ក៏សាយភាយដល់ទិសខាងលិច ដើម្បីឲ្យមនុស្សទាំងអស់អាចទទួលសេចក្ដីសង្គ្រោះនៃគ្រាចុងក្រោយរបស់ព្រះជាម្ចាស់បាន។ ព្រះបន្ទូលទាំងអស់នេះត្រូវបានសម្រេចនៅពេលនេះហើយ នេះគឺជាការពិតមួយដែលអាចត្រូវបានមើលឃើញដោយមនុស្សគ្រប់គ្នា! ផ្លេកបន្ទោរពីទិសខាងកើត (កិច្ចការនៃការជំនុំជម្រះរបស់ព្រះជាម្ចាស់ក្នុងគ្រាចុងក្រោយ នៅក្នុងប្រទេសចិន) អាចឲ្យយើងទទួលនូវសេចក្ដីស្រឡាញ់ និងសេចក្ដីសង្គ្រោះគ្រប់យ៉ាងដែលព្រះជាម្ចាស់ប្រទានឲ្យមនុស្សលោក អាចឲ្យយើងស្គាល់ព្រះភក្ត្រពិតរបស់ព្រះជាម្ចាស់ និងបង្កើននូវការគោរពកោតខ្លាច និងការថ្វាយបង្គំពិតប្រាកដដល់ព្រះជាម្ចាស់ នៅក្នុងចំណោមយើង។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ប្រទានឲ្យមនុស្សលោកនូវពន្លឺ និងសេចក្ដីសង្ឃឹម ដូចជាផ្លេកបន្ទោរដែរ។ អស់អ្នកណាដែលទទួលយកផ្លេកបន្ទោរពីទិសខាងកើត គឺកិច្ចការរបស់ព្រះជាម្ចាស់ក្នុងគ្រាចុងក្រោយ សុទ្ធតែអាចធ្វើបន្ទាល់ពីការនេះបាន។

មកដល់ចំណុចនេះ ខ្ញុំជឿថា អ្នកទាំងអស់គ្នាមានចម្លើយមួយច្បាស់លាស់ ឆ្លើយតបនឹងសំណួរថា អ្វីទៅជាប្រភពដើមនៃផ្លេកបន្ទោរពីទិសខាងកើត។ ព្រះជាម្ចាស់ គឺជាព្រះអាទិករនៃផ្ទៃមេឃ ផែនដី និងរបស់សព្វសារពើ។ ព្រះជាម្ចាស់បានចាប់ផ្ដើមកិច្ចការនៃការសង្គ្រោះរបស់ទ្រង់ ពីព្រោះមនុស្សត្រូវសាតាំងធ្វើឲ្យទៅជាពុករលួយ។ ព្រះជាម្ចាស់ចង់ឲ្យមនុស្សទាំងអស់ក្នុងសកលលោកនេះ មើលឃើញស្នាព្រះហស្តរបស់ទ្រង់ ដើម្បឲ្យជំនឿទាំងអស់រួមគ្នា ថ្វាយបង្គំព្រះអាទិករ និងឲ្យអស់អ្នកដែលពិតជាស្វែងរកការលេចមករបស់ព្រះជាម្ចាស់ និងដើរតាមជំហានរបស់ទ្រង់ សម្រេចបាននូវភាពស្អាតបរិសុទ្ធ និងទទួលបាននូវសេចក្ដីសង្គ្រោះ។ ព្រះអង្គនឹងនាំយកមនុស្សដែលចុះសម្រុងនឹងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ទៅក្នុងនគររបស់ទ្រង់ ដើម្បីឲ្យគេបានសម្រាកជាមួយនឹងទ្រង់។ ហេតុនេះ បងប្អូនប្រុសស្រីគ្រប់ៗគ្នារបស់យើង ដែលពិតជាជឿលើព្រះជាម្ចាស់ និងរង់ចាំការយាងត្រឡប់មកវិញរបស់ព្រះអម្ចាស់យេស៊ូវដោយអន្ទះសា បោះបង់សញ្ញាណសាសនារបស់គេចោល ហើយរៀនសូត្រពីសេចក្ដីពិតវិញ។ កុំយកចិត្តទុកដាក់នឹងពាក្យចចាមអារាម ហើយប្រឆាំងទាស់នឹងផ្លូវពិតទាំងងងឹតងងុលអោយសោះ ដ្បិតវានឹងផ្ដល់ផលជាការបាត់បង់សេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ក្នុងគ្រាចុងក្រោយទៅវិញទេ។ យើងត្រូវតែតាមឲ្យទាន់ជំហានៃកិច្ចការរបស់ព្រះជាម្ចាស់ ដោយដើរតាមជំហានរបស់ព្រះជាម្ចាស់ឲ្យជាប់ប្រកិត។ នេះគឺជាផ្លូវតែមួយគត់ ដែលយើងអាចទទួលនូវសេចក្ដីសង្គ្រោះរបស់ទ្រង់នៅទីបញ្ចប់ និងត្រូវបានព្រះជាម្ចាស់នាំទៅក្នុងនគររបស់ព្រះអង្គ។

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ហេតុផលដែលពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាត្រូវបានលើកឡើងថាជឿលើព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស

សាសនាដ៏ធំបំផុតចំនួនពីរនៅក្នុងពិភពលោក គឺគ្រីស្ទសាសនា និងកាតូលិក សុទ្ធតែជឿលើព្រះអម្ចាស់យេស៊ូវ ហើយទទួលស្គាល់ថា...