ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ច្រកចូលទៅកាន់ជិវិត | សម្រង់សម្ដីទី ៣៩១
តើមនុស្សបានទទួលអ្វីចាប់តាំងពីពួកគេចាប់ផ្តើមជឿលើព្រះជាម្ចាស់ជាលើកដំបូង? តើអ្នកបានដឹងអ្វីខ្លះពីព្រះជាម្ចាស់? ដោយសារជំនឿរបស់អ្នកលើព្រះជាម្ចាស់...
យើងសូមស្វាគមន៍អ្នកស្វែងរកទាំងអស់ដែលទន្ទឹងការលេចមករបស់ព្រះជាម្ចាស់!
នៅថ្ងៃដែលរបស់សព្វសារពើត្រូវបានរស់ឡើងវិញ នោះខ្ញុំបានយាងមកនៅក្នុងចំណោមមនុស្ស ហើយខ្ញុំបានចំណាយពេលដ៏អស្ចារ្យទាំងថ្ងៃ ទាំងយប់ជាមួយពួកគេ។ មានតែត្រង់ចំណុចនេះទេ ដែលមនុស្សអាចដឹងតិចតួចអំពីភាពរួសរាយរបស់ខ្ញុំ។ ហើយនៅពេលដែលការប្រកបទាក់ទងរបស់ពួកគេជាមួយខ្ញុំកាន់តែញឹកញាប់ នោះពួកគេនឹងមើលឃើញខ្លះៗអំពីកម្មសិទ្ធិ និងលក្ខណៈរបស់ខ្ញុំ ហើយជាលទ្ធផល ពួកគេទទួលបានចំណេះដឹងខ្លះៗពីខ្ញុំ។ ខ្ញុំងើបព្រះសិរសារបស់ខ្ញុំទតមើលទៅក្នុងចំណោមមនុស្សទាំងអស់ ហើយពួកគេទាំងអស់គ្នាបានឃើញខ្ញុំ។ ប៉ុន្តែនៅពេលមានគ្រោះមហន្តរាយកើតឡើងដល់ពិភពលោក ពួកគេមានការថប់បារម្ភមួយរំពេច ហើយរូបអង្គរបស់ខ្ញុំក៏រសាត់បាត់ចេញពីចិត្តរបស់ពួកគេ។ ដោយការភ័យស្លន់ស្លោចំពោះការមកដល់នៃគ្រោះមហន្តរាយនេះ ពួកគេមិនយកចិត្តទុកដាក់ចំពោះការដាស់តឿនរបស់ខ្ញុំទេ។ ខ្ញុំបានយាងកាត់ក្នុងចំណោមមនុស្សជាច្រើនឆ្នាំមកហើយ ប៉ុន្តែពួកគេនៅតែមិនបានចាប់ភ្លឹក ហើយមិនដែលស្គាល់ខ្ញុំសោះឡើយ។ ថ្ងៃនេះខ្ញុំមានបន្ទូលប្រាប់គេដោយព្រះឱស្ឋខ្ញុំផ្ទាល់ ដើម្បីឱ្យមនុស្សទាំងអស់អាចមកនៅចំពោះខ្ញុំ ដើម្បីទទួលអ្វីមួយពីខ្ញុំ ប៉ុន្តែពួកគេនៅតែរក្សាគម្លាតឆ្ងាយពីខ្ញុំដដែល ដូច្នេះហើយពួកគេមិនស្គាល់ខ្ញុំទេ។ នៅពេលដែលស្នាមព្រះបាទារបស់ខ្ញុំជាន់ពាសពេញសកលលោកនេះ និងទៅដល់ចុងបំផុតនៃផែនដីហើយ នោះមនុស្សនឹងចាប់ផ្ដើមឆ្លុះបញ្ចាំងពីខ្លួនឯង ហើយមនុស្សគ្រប់គ្នានឹងចូលមករកខ្ញុំ ទាំងក្រាបចុះនៅចំពោះព្រះភ័ក្ត្រខ្ញុំ ហើយថ្វាយបង្គំខ្ញុំផង។ ថ្ងៃនោះនឹងក្លាយជាថ្ងៃដែលខ្ញុំទទួលបានសិរីល្អ ជាថ្ងៃដែលខ្ញុំយាងត្រលប់មកវិញ ហើយក៏ជាថ្ងៃដែលខ្ញុំយាងចាកចេញទៅវិញផងដែរ។ ឥឡូវនេះ ខ្ញុំបានចាប់ផ្តើមនូវកិច្ចការរបស់ខ្ញុំក្នុងចំណោមមនុស្សទាំងអស់ ហើយបានអនុវត្តផែនការគ្រប់គ្រងដំណាក់កាលចុងក្រោយរបស់ខ្ញុំជាផ្លូវការនៅទូទាំងចក្រវាឡទាំងមូល។ ចាប់ពីពេលនេះតទៅ អ្នកណាដែលមិនប្រយ័ត្នប្រយែង នឹងត្រូវធ្លាក់ចូលទៅក្នុងការវាយផ្ចាលដោយគ្មានមេត្តា ហើយការវាយផ្ចាលនេះអាចកើតមានឡើងគ្រប់ពេលទាំងអស់។ នេះមិនមែនដោយសារតែខ្ញុំគ្មានព្រះហឫទ័យនោះទេ ផ្ទុយទៅវិញ វាគឺជាជំហាននៃផែនការគ្រប់គ្រងរបស់ខ្ញុំ។ អ្វីៗទាំងអស់ត្រូវតែបន្តទៅតាមជំហាននៃផែនការរបស់ខ្ញុំ ហើយគ្មាននរណាម្នាក់អាចផ្លាស់ប្តូរការនេះបានឡើយ។ នៅពេលដែលខ្ញុំចាប់ផ្តើមកិច្ចការរបស់ខ្ញុំជាផ្លូវការ មនុស្សទាំងអស់ធ្វើចលនានៅពេលដែលខ្ញុំធ្វើចលនា មនុស្សនៅទូទាំងសកលលោកទាំងអស់នោះត្រូវបានទាញឱ្យមមាញឹកនៅជាមួយខ្ញុំ នោះសកលលោកទាំងមូលនឹងនៅក្នុងសភាព «មមាញឹកដ៏សប្បាយរីករាយ» ហើយមនុស្សនឹងត្រូវជំរុញទៅមុខដោយខ្ញុំ។ ជាលទ្ធផល នាគដ៏ធំមានសម្បុរក្រហមនឹងត្រូវខ្ញុំវាយឱ្យវក់វី និងវល់គំនិត ហើយវាបម្រើកិច្ចការរបស់ខ្ញុំ ហើយទោះបីជាវាមិនមានឆន្ទៈធ្វើក៏ដោយ ក៏វាមិនអាចធ្វើតាមបំណងផ្ទាល់ខ្លួនរបស់វាបានដែរ ប៉ុន្តែវាគ្មានសល់ជម្រើសអ្វីក្រៅពី «ការចុះចូលតាមការចាត់ចែងរបស់ខ្ញុំនោះទេ»។ ក្នុងគ្រប់ផែនការទាំងអស់របស់ខ្ញុំ នាគដ៏ធំមានសម្បុរក្រហមគឺជាគ្រឿងបន្ទាប់បន្សំរបស់ខ្ញុំ ជាសត្រូវរបស់ខ្ញុំ និងជាអ្នកបម្រើរបស់ខ្ញុំដែរ ដូច្នោះហើយបានជាខ្ញុំមិនដែលបន្ធូរបន្ថយ «សេចក្ដីតម្រូវ» របស់ខ្ញុំពីវាទេ។ ដូច្នេះ ដំណាក់កាលចុងក្រោយអំពីកិច្ចការនៃការយកកំណើតជាមនុស្សរបស់ខ្ញុំ គឺបានសម្រេច នៅក្នុងផ្ទះសម្បែងរបស់វាតែម្ដង។ ការណ៍នេះកាន់តែធ្វើឪ្យ នាគដ៏ធំមានសម្បុរក្រហម អាចធ្វើការបម្រើដល់ខ្ញុំបានកាន់តែសមរម្យ ដែលតាមរយៈការនោះ ខ្ញុំនឹងយកឈ្នះលើវា ហើយបញ្ចប់ផែនការរបស់ខ្ញុំ។ នៅពេលដែលខ្ញុំធ្វើការ ពួកទេវតាទាំងអស់ក៏រួមគ្នាជាមួយខ្ញុំចាប់ផ្ដើមធ្វើសង្គ្រាមផ្ដាច់ព្រ័ត្រ ហើយតាំងចិត្តបំពេញតាមបំណងប្រាថ្នារបស់ខ្ញុំនៅដំណាក់កាលចុងក្រោយ ដើម្បីឱ្យមនុស្សនៅលើផែនដីមានឆន្ទៈចុះចូលនៅចំពោះព្រះភ័ក្ត្រខ្ញុំដូចពួកទេវតាដែរ ហើយលែងមានបំណងទាស់នឹងខ្ញុំ និងលែងធ្វើអ្វីដែលក្បត់នឹងខ្ញុំទៀត។ ទាំងនេះគឺជាដំណើរការនៃកិច្ចការរបស់ខ្ញុំនៅក្នុងចក្រវាឡទាំងមូល។
គោលបំណង និងសារៈសំខាន់នៃការយាងមកដល់របស់ខ្ញុំក្នុងចំណោមមនុស្ស គឺដើម្បីជួយសង្គ្រោះមនុស្សទាំងអស់ នាំមនុស្សទាំងអស់ឱ្យវិលត្រឡប់មកដំណាក់របស់ខ្ញុំវិញ ដើម្បីបង្រួបបង្រួមស្ថានសួគ៌ជាមួយនឹងផែនដី និងដើម្បីឱ្យមនុស្សបញ្ជូន «សារសញ្ញា» រវាងស្ថានសួគ៌និងផែនដី ដែលនេះគឺជាមុខងារដែលមានស្រាប់របស់មនុស្ស។ នៅពេលដែលខ្ញុំបង្កើតមនុស្សជាតិមក ខ្ញុំបានរៀបចំរបស់សព្វសារពើរួចជាស្រេចសម្រាប់មនុស្សជាតិ ហើយក្រោយមក ខ្ញុំបានអនុញ្ញាតឱ្យមនុស្សជាតិទទួលបានទ្រព្យសម្បត្តិដែលខ្ញុំបានប្រទានឱ្យពួកគេ ទៅតាមសេចក្ដីតម្រូវរបស់ខ្ញុំ។ ដូច្នេះ ទើបខ្ញុំមានបន្ទូលថា ស្ថិតក្រោមការដឹកនាំរបស់ខ្ញុំនេះហើយ ដែលមនុស្សទាំងអស់បានឈានមកដល់សព្វថ្ងៃ។ ហើយនេះគឺជាផែនការរបស់ខ្ញុំទាំងអស់។ ក្នុងចំណោមមនុស្សគ្រប់រូប មានមនុស្សជាច្រើនរាប់មិនអស់ រស់នៅក្រោមការការពារនៃសេចក្តីស្រឡាញ់របស់ខ្ញុំ ហើយមានមនុស្សជាច្រើនរាប់មិនអស់ រស់នៅក្រោមការវាយផ្ចាលនៃសេចក្ដីសម្អប់របស់ខ្ញុំ។ ទោះបីជាមនុស្សទាំងអស់អធិស្ឋានដល់ខ្ញុំក៏ដោយ ក៏ពួកគេនៅតែមិនអាចផ្លាស់ប្តូរកាលៈទេសៈបច្ចុប្បន្នរបស់ពួកគេបានឡើយ។ កាលណាពួកគេអស់សង្ឃឹមពួកគេគ្រាន់តែទុកឱ្យវាកើតឡើងដោយឯកឯង ហើយលែងបះបោរទាស់នឹងខ្ញុំតទៅទៀត ដ្បិតមនុស្សអាចសម្រេចបានត្រឹមតែរឿងនេះប៉ុណ្ណោះ។ នៅពេលនិយាយអំពីសណ្ឋាននៃជីវិតរបស់មនុស្ស គឺមនុស្សមិនទាន់រកឃើញនូវជីវិតដ៏ពិតនៅឡើយទេ ពួកគេនៅតែមិនទាន់មើលឃើញច្បាស់នូវភាពអយុត្តិធម៌ ភាពអាណោចអាធ័ម និងស្ថានភាពដ៏អាក្រក់នៃពិភពលោកនៅឡើយទេ។ ដូច្នេះ បើគ្មានការចូលមកដល់នៃគ្រោះមហន្តរាយទេ នោះមនុស្សភាគច្រើននៅតែអោបក្រសោបយកធម្មជាតិ និងនៅតែរីករាយទាញយករសជាតិនៃ «ជីវិត»។ តើនេះមិនមែនជាសេចក្ដីពិតរបស់ពិភពលោកទេឬ? តើនេះមិនមែនជាសំឡេងនៃសេចក្ដីសង្គ្រោះ ដែលខ្ញុំបានមានបន្ទូលទៅកាន់មនុស្សទេឬ? ហេតុអ្វីក្នុងចំណោមមនុស្សជាតិ មិនមានអ្នកណាធ្លាប់ស្រឡាញ់ខ្ញុំដោយពិតប្រាកដ? ហេតុអ្វីបានជាមនុស្សស្រឡាញ់ខ្ញុំតែនៅពេលមានការវាយផ្ចាល និងការល្បងល ប៉ុន្តែក៏មិនមាននរណាម្នាក់ស្រឡាញ់ខ្ញុំ ទោះស្ថិតក្រោមការការពាររបស់ខ្ញុំក្តី ខ្ញុំបានប្រទានការវាយផ្ចាលរបស់ខ្ញុំជាច្រើនដងដល់មនុស្ស។ ពួកគេក្រឡេកមើលវា ប៉ុន្តែក្រោយមកពួកគេព្រងើយកន្តើយនឹងវា ហើយពួកគេមិនបានសិក្សា និងសញ្ជឹងគិតពីវានៅពេលនេះទេ ដូច្នេះហើយ អ្វីទាំងអស់ដែលកើតឡើងលើមនុស្ស គឺជាការជំនុំជម្រះដោយគ្មានមេត្តា។ នេះគ្រាន់តែជាវិធីសាស្រ្តមួយនៃកិច្ចការរបស់ខ្ញុំប៉ុណ្ណោះ តែវានៅតែជាវិធីសាស្រ្តដើម្បីផ្លាស់ប្តូរមនុស្ស និងធ្វើឱ្យគេស្រលាញ់ខ្ញុំ។
ដកស្រង់ពី «ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ជំពូកទី ២៩ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?
តើមនុស្សបានទទួលអ្វីចាប់តាំងពីពួកគេចាប់ផ្តើមជឿលើព្រះជាម្ចាស់ជាលើកដំបូង? តើអ្នកបានដឹងអ្វីខ្លះពីព្រះជាម្ចាស់? ដោយសារជំនឿរបស់អ្នកលើព្រះជាម្ចាស់...
បើអ្នកមិនអាចទទួលយកពន្លឺថ្មីពីព្រះជាម្ចាស់ និងមិនអាចយល់ ហើយ មិនព្យាយាមស្វែងយល់គ្រប់ទាំងសេចក្តីដែលទ្រង់ធ្វើសព្វថ្ងៃ អ្នកប្រាកដជាដាក់ការរិះគន់...
មុនពេលដែលមនុស្សត្រូវបានប្រោសលោះ សារជាតិពុលជាច្រើនរបស់សាតាំងត្រូវបានដាក់នៅក្នុងគេរួចទៅហើយ...
កិច្ចការសព្វថ្ងៃបានរុញច្រានកិច្ចការនាយុគសម័យនៃព្រះគុណឲ្យឆ្ពោះទៅមុខ មានន័យថា...