ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការលេចមកនិងកិច្ចការរបស់ព្រះជាម្ចាស់ | សម្រង់​សម្ដីទី ៦៨

ខ្ញុំកំពុងពង្រីកកិច្ចការរបស់ខ្ញុំ ក្នុងចំណោមជាតិសាសន៍ដទៃ។ សិរីល្អរបស់ខ្ញុំ ចាំងចែងពេញទាំងសកលលោក។ មនុស្សផ្កាយ-ផ្កាយ-ចំណុច-ចំណុចទាំងអស់ ស្ពាយនូវបំណងព្រះហឫទ័យរបស់ខ្ញុំនៅជាប់នឹងខ្លួន ហើយពួកគេត្រូវបានដឹកនាំដោយព្រះហស្ដរបស់ខ្ញុំ និងត្រៀមធ្វើកិច្ចការដែលខ្ញុំបានចាត់ចែងឲ្យ។ ចាប់ពីពេលនេះទៅ ខ្ញុំបានចូលទៅយុគសម័យថ្មីមួយ ដោយនាំយកមនុស្សទាំងអស់ទៅក្នុងពិភពថ្មីមួយ។ នៅពេលដែលខ្ញុំយាងត្រឡប់ទៅ «ទឹកដីកំណើត» របស់ខ្ញុំវិញ ខ្ញុំបានចាប់ផ្តើមធ្វើកិច្ចការមួយចំណែកទៀត នៅក្នុងផែនការដើមរបស់ខ្ញុំ ដើម្បីឲ្យមនុស្សស្គាល់ខ្ញុំ កាន់ជ្រាលជ្រៅជាងមុន។ ខ្ញុំទតឃើញសកលលោកទាំងមូលដោយគ្មានចន្លោះ ហើយខ្ញុំយល់ឃើញថា វាជាឱកាសមួយដ៏ល្អ សម្រាប់កិច្ចការរបស់ខ្ញុំ ហេតុនេះបានជាខ្ញុំប្រញាប់ប្រញាល់យាងទៅមកចុះឡើង ដោយបំពេញកិច្ចការថ្មីរបស់ខ្ញុំចំពោះមនុស្ស។ ទីបំផុត នេះគឺជាយុគសម័យថ្មីមួយ ហើយខ្ញុំបាននាំកិច្ចការថ្មីមក ដើម្បីនាំយកមនុស្សថ្មីៗបន្ថែមទៀតទៅក្នុងសម័យថ្មីនេះ ហើយទុកមនុស្សដែលខ្ញុំត្រូវតែកម្ចាត់ចោលមួយឡែកសិន។ ខ្ញុំបានអនុវត្តដំណាក់កាលមួយនៃកិច្ចការដែលមនុស្សពុំអាចយល់បាននៅក្នុងជាតិសាសន៍នៃនាគដ៏ធំមានសម្បុរក្រហម ដោយធ្វើឲ្យពួកគេយោលយោគទៅមកនៅក្នុងខ្យល់ ហើយក្រោយមក មនុស្សជាច្រើនត្រូវរសាត់បាត់ទៅយ៉ាងស្ងៀមស្ងាត់ ដោយសារខ្យល់បក់។ ពិតណាស់ នេះគឺជា «លានបោកស្រូវ» ដែលខ្ញុំនឹងត្រូវជម្រះឲ្យស្អាត។ វាជាអ្វីដែលខ្ញុំទន្ទឹងជាខ្លាំង ហើយជាផែនការរបស់ខ្ញុំផងដែរ។ ដ្បិតមនុស្សអាក្រក់ជាច្រើនបានលបលួចចូលមក ពេលខ្ញុំកំពុងធ្វើការ ប៉ុន្តែខ្ញុំមិនប្រញាប់បណ្ដេញពួកគេឲ្យចេញនោះទេ។ ផ្ទុយទៅវិញ ខ្ញុំនឹងកម្ចាត់ពួកគេចោលនៅពេលមានឱកាសល្អ។ ទាល់តែកិច្ចការនេះរួចរាល់ ទើបខ្ញុំនឹងក្លាយជារន្ធទឹកនៃជីវិត ដែលអាចឲ្យអស់អ្នកដែលស្រឡាញ់ខ្ញុំពិតប្រាកដ មកទទួលផ្លែល្វា និងគន្ធាក្រអូបសាយនៃផ្កាកំភ្លឹងបាន។ នៅក្នុងទឹកដីដែលសាតាំងស្នាក់នៅ គឺជាទឹកដីដែលមានសុទ្ធតែធូលី នៅទីនោះគ្មានសល់មាសសុទ្ធទេ សល់តែដីខ្សាច់ប៉ុណ្ណោះ ហេតុនេះ ខ្ញុំក៏បំពេញនូវកិច្ចការមួយដំណាក់កាល តម្រូវទៅតាមកាលៈទេសៈទាំងនេះសិន។ អ្នកគប្បីដឹងថា អ្វីដែលខ្ញុំទទួលបានគឺមាសសុទ្ធ ជាមាសដែលបន្សុទ្ធរួច មិនមែនជាខ្សាច់ទេ។ តើមនុស្សអាក្រក់អាចស្ថិតនៅក្នុងដំណាក់របស់ខ្ញុំបានដោយវិធីណា? តើខ្ញុំអាចអនុញ្ញាតឲ្យពពួកសត្វកញ្ជ្រោង ក្លាយជាបញ្ញើក្អែកនៅក្នុងឋានសួគ៌ខ្ញុំបានដោយវិធីណា? ខ្ញុំប្រើវិធីសាស្រ្តទាំងអស់ដែលអាចគិតដល់ ដើម្បីបណ្ដេញរបស់ទាំងអស់នេះចេញ។ មុនពេលដែលបំណងព្រះហឫទ័យរបស់ខ្ញុំត្រូវបញ្ចេញប្រាប់ឲ្យគេបានដឹង គ្មាននរណាម្នាក់ដឹងអំពីអ្វីដែលខ្ញុំហៀបនឹងធ្វើនោះទេ។ ខ្ញុំក៏នឹងចាប់យកឱកាសនេះ ដើម្បីបណ្ដេញមនុស្សអាក្រក់ចេញ ហើយពួកគេនឹងត្រូវបង្ខំឲ្យចេញពីព្រះវត្តមានរបស់ខ្ញុំ។ នេះជាអ្វីដែលខ្ញុំធ្វើចំពោះពួកមនុស្សអាក្រក់ ប៉ុន្តែគង់មានថ្ងៃមួយដែលពួកគេអាចបម្រើខ្ញុំបាន។ ចំណង់ដែលមនុស្សចង់បានការប្រទានពរ គឺខ្លាំងក្លាណាស់។ ហេតុនេះ ខ្ញុំនឹងបង្វែរព្រះកាយខ្ញុំ ហើយបង្ហាញព្រះភក្ត្រប្រកបដោយសិរីល្អរបស់ខ្ញុំទៅដល់សាសន៍ដទៃ ដើម្បីឲ្យមនុស្សទាំងអស់ អាចរស់នៅក្នុងពិភពលោកមួយជាកម្មសិទ្ធផ្ទាល់ខ្លួន និងវិនិច្ឆ័យខ្លួនឯងបាន ចំណែកឯខ្ញុំវិញ ខ្ញុំនឹងនៅតែបន្តថ្លែងព្រះបន្ទូលដែលខ្ញុំគួរថ្លែង ហើយផ្គត់ផ្គង់ឲ្យមនុស្សនូវអ្វីដែលពួកគេត្រូវការ។ ទម្រាំមនុស្សបានភ្ញាក់ដឹងខ្លួនវិញ គឺខ្ញុំបានបន្សាយកិច្ចការរបស់ខ្ញុំរួចជាយូរមកហើយ។ បន្ទាប់មក ខ្ញុំនឹងបញ្ជាក់អំពីបំណងរបស់ខ្ញុំឲ្យមនុស្សបានដឹង និងចាប់ផ្ដើមចំណែកទីពីរនៃកិច្ចការរបស់ខ្ញុំចំពោះមនុស្ស ដោយអនុញ្ញាតឲ្យមនុស្សទាំងអស់ ដើរតាមខ្ញុំយ៉ាងប្រកៀក ដើម្បីសម្រួលកិច្ចការរបស់ខ្ញុំ និងអាចឲ្យមនុស្សធ្វើអ្វី តាមសមត្ថភាពរបស់ពួកគេ ដើម្បីរួមគ្នាជាមួយខ្ញុំបំពេញកិច្ចការដែលខ្ញុំចាំបាច់ត្រូវធ្វើ។

ដកស្រង់ពី «សំឡេងផ្គរលាន់ទាំងប្រាំពីរ៖ ថ្លែងទំនាយថា ដំណឹងល្អនៃនគរព្រះ នឹងផ្សាយទៅពាសពេញទាំងសកលលោក» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការស្គាល់ព្រះជាម្ចាស់ | សម្រង់​សម្ដីទី ១២៦

ដំណាក់កាលទីប្រាំ៖ ការបង្កើតកូនចៅ បន្ទាប់ពីរៀបការរួច មនុស្សម្នាក់ចាប់ផ្ដើមចិញ្ចឹមបីបាច់មនុស្សជំនាន់ក្រោយ។...

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការស្គាល់ព្រះជាម្ចាស់ | សម្រង់​សម្ដីទី ១៦១

នៅក្នុងដំណាក់កាលនៃកិច្ចការបច្ចុប្បន្នរបស់ព្រះជាម្ចាស់ក្នុងរឿងទាំងនេះ គឺនៅគ្រាចុងក្រោយ ព្រះអង្គលែងប្រទានព្រះគុណ និងព្រះពរដល់មនុស្ស...

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ច្រកចូលទៅកាន់ជិវិត | សម្រង់សម្ដីទី ៤៨៣

ហេតុអ្វីបានជាអ្នកជឿលើព្រះជាម្ចាស់? មនុស្សភាគច្រើនត្រូវស្រឡាំងកាំង ដោយសារតែសំណួរនេះ។ ពួកគេតែងតែមានទស្សនៈពីរផ្ទុយគ្នាស្រឡះអំពីព្រះដ៏ជាក់ស្ដែង...

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការស្គាល់ព្រះជាម្ចាស់ | សម្រង់​សម្ដីទី ១៥៩

នៅពេលណាដែលសាតាំងធ្វើឲ្យមនុស្សពុករលួយ ឬបង្កអន្តរាយដល់មនុស្ស នោះព្រះជាម្ចាស់ ទ្រង់មិនឈរមើលដោយមិនធ្វើអ្វីឡើយ...