ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ និស្ស័យ កម្មសិទ្ធិ និងលក្ខណៈរបស់ព្រះជាម្ចាស់ | សម្រង់សម្ដីទី ២៥៨

ចាប់តាំងពីពេលដែលអ្នកស្រែកយំ ចូលមកក្នុងពិភពលោកនេះ គឺអ្នកចាប់ផ្ដើមបំពេញភារកិច្ចរបស់ខ្លួនហើយ។ អ្នកបំពេញតួនាទី និងចាប់ផ្ដើមដំណើរជីវិតរបស់ខ្លួនសម្រាប់ផែនការរបស់ព្រះជាម្ចាស់ និងការរៀបចំរបស់ទ្រង់។ មិនថាអ្នកមានប្រវត្តិបែបណា ហើយដំណើរដែលនៅខាងមុខអ្នកយ៉ាងណានោះទេ គឺគ្មាននរណាម្នាក់អាចគេចផុតពីការរៀបចំ និងការចាត់ចែងរបស់ស្ថានសួគ៌បានឡើយ ហើយគ្មាននរណាម្នាក់អាចគ្រប់គ្រងជោគវាសនារបស់ខ្លួនបានទេ ដ្បិតមានតែទ្រង់ដែលគ្រប់គ្រងលើអ្វីៗទាំងអស់ប៉ុណ្ណោះ ដែលអាចធ្វើកិច្ចការបែបនេះបាន។ ចាប់តាំងពីថ្ងៃដែលមនុស្សបានកើតមក ព្រះជាម្ចាស់បានធ្វើកិច្ចការនេះរួចទៅហើយ ដោយទ្រង់គ្រប់គ្រងលើចក្រវាឡទាំងមូល ដឹកនាំច្បាប់នៃការផ្លាស់ប្ដូរសម្រាប់អ្វីៗទាំងអស់ និងគន្លងចលនានៃរបស់ទាំងអស់នោះ។ មនុស្ស ក៏ដូចជាអ្វីៗទាំងអស់ដែរ គឺត្រូវបានចិញ្ចឹមបីបាច់ដោយស្ងៀមស្ងាត់ និងដោយមិនដឹងខ្លួន តាមរយៈភាពផ្អែមល្ហែម និងទឹកភ្លៀង ព្រមទាំងទឹកសន្សើមដែលមកពីព្រះជាម្ចាស់ ហើយមនុស្សក៏រស់នៅក្រោមការរៀបចំនៃព្រះហស្ដរបស់ព្រះជាម្ចាស់ទាំងមិនដឹងខ្លួនដែរ។ ព្រះជាម្ចាស់ក្រសោបដួងចិត្ត និងវិញ្ញាណរបស់មនុស្សនៅក្នុងព្រះហស្ដទ្រង់ ហើយគ្រប់យ៉ាងនៅក្នុងជីវិតរបស់មនុស្ស សុទ្ធតែត្រូវបានមើលឃើញនៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់។ មិនថាអ្នកជឿ ឬក៏មិនជឿនោះទេ អ្វីៗគ្រប់យ៉ាងទាំងអស់ ទាំងរបស់មានជីវិត និងគ្មានជីវិត នឹងផ្លាស់វេន ផ្លាស់ប្ដូរ ផ្លាស់ជាថ្មី ព្រមទាំងបាត់ទៅវិញតាមព្រះតម្រិះរបស់ព្រះជាម្ចាស់។ នេះជារបៀបដែលព្រះជាម្ចាស់គ្រប់គ្រងលើអ្វីៗទាំងអស់។

នៅពេលដែលពេលរាត្រីចូលមកដល់យ៉ាងស្ងៀមស្ងាត់ មនុស្សមិនដឹងខ្លួននោះទេ ព្រោះដួងចិត្តរបស់មនុស្សមិនអាចដឹងថា ពេលរាត្រីចូលមកដល់ដោយរបៀបណា ហើយក៏មិនដឹងថាវាមកដល់នៅពេលណាដែរ។ នៅពេលដែលពេលរាត្រីរសាត់បាត់ទៅដោយស្ងៀមស្ងាត់ មនុស្សក៏ស្វាគមន៍ចំពោះការមកដល់នៃពន្លឺថ្ងៃ ប៉ុន្ដែថាពន្លឺបានមកដល់នៅពេលណា ហើយថាវាបានដេញភាពងងឹតនៃពេលរាត្រីចេញទៅដោយរបៀបណា នោះមនុស្សដឹងតិចតួចណាស់ ហើយក៏មិនសូវដឹងដែរ។ ភាពឆ្លាស់គ្នាដដែលៗនៃពេលថ្ងៃ និងពេលយប់ នាំមនុស្សឆ្លងកាត់ពីរយៈពេលមួយទៅរយៈពេលមួយទៀត ពីបរិបទប្រវត្តិសាស្ដ្រមួយទៅបរិបទប្រវត្តិសាស្ដ្រមួយទៀត ខណៈដែលមានការធានាថា កិច្ចការរបស់ព្រះជាម្ចាស់ក្នុងគ្រប់ពេល និងផែនការរបស់ទ្រង់គ្រប់សម័យកាលទាំងអស់ ត្រូវបានអនុវត្ត។ មនុស្សបានដើរឆ្លងកាត់រយៈពេលទាំងអស់នេះជាមួយព្រះជាម្ចាស់ ប៉ុន្ដែមិនដឹងថា ព្រះជាម្ចាស់គ្រប់គ្រងលើគោលដៅនៃរបស់សព្វសារពើ និងសត្វមានជីវិតទាំងអស់នោះទេ ហើយក៏មិនដឹងថាព្រះជាម្ចាស់រៀបចំ និងដឹកនាំអ្វីៗទាំងអស់យ៉ាងដូចម្ដេចដែរ។ មនុស្សមិនបានយល់អំពីការនេះ តាំងពីយូរយារណាស់មកហើយ រហូតមកដល់សព្វថ្ងៃនេះ។ ចំពោះមូលហេតុ គឺមិនមែនដោយសារតែកិច្ចការរបស់ព្រះជាម្ចាស់លាក់កំបាំងពេក ឬដោយសារផែនការរបស់ព្រះជាម្ចាស់មិនទាន់ត្រូវបានគេដឹងនៅឡើយនោះទេ ប៉ុន្ដែ គឺដោយសារតែដួងចិត្ត និងវិញ្ញាណរបស់មនុស្សនៅឆ្ងាយពីព្រះជាម្ចាស់រហូតដល់ចំណុចមួយដែលគាត់ស្ថិតនៅក្នុងការបម្រើរបស់អារក្សសាតាំង ទោះបីជាគាត់ដើរតាមព្រះជាម្ចាស់ក៏ដោយ ក៏គាត់នៅតែមិនដឹងដែរ។ គ្មាននរណាម្នាក់ស្វែងរកយ៉ាងសកម្ម នូវស្នាមព្រះបាទារបស់ព្រះជាម្ចាស់ និងការបង្ហាញអង្គទ្រង់របស់ព្រះជាម្ចាស់នោះទេ ហើយគ្មាននរណាម្នាក់មានឆន្ទៈចង់ស្ថិតនៅក្នុងការយកព្រះទ័យទុកដាក់ និងការថែរក្សារបស់ព្រះជាម្ចាស់ដែរ។ ផ្ទុយទៅវិញ ពួកគេប្រាថ្នាចង់ពឹងផ្អែកលើភាពពុកផុយរបស់អារក្សសាតាំង ដែលជាមេកំណាច ដើម្បីសម្របខ្លួនទៅនឹងពិភពលោកនេះ និងច្បាប់ជីវិតដែលមនុស្សអាក្រក់អនុវត្តតាម។ ត្រង់ចំណុចនេះ ដួងចិត្ត និងវិញ្ញាណរបស់មនុស្សបានក្លាយទៅជាសួយសារអាករ និងជាចំណីរបស់អារក្សសាតាំង។ ជាងនេះទៅទៀត ដួងចិត្ត និងវិញ្ញាណរបស់មនុស្សបានក្លាយទៅជាកន្លែងមួយដែលអារក្សសាតាំងអាចរស់នៅ និងជាកន្លែងលេងរបស់វា។ ដូច្នេះ មនុស្សបាត់បង់ការយល់ដឹងរបស់ខ្លួនអំពីគោលការណ៍នៃភាពជាមនុស្ស និងគុណតម្លៃ ព្រមទាំងអត្ថន័យនៃជីវិតមនុស្ស ទាំងមិនដឹងខ្លួន។ ក្រឹត្យវិន័យរបស់ព្រះជាម្ចាស់ និងសម្ពន្ធមេត្រីរវាងព្រះជាម្ចាស់ និងមនុស្ស បានរលាយចេញពីដួងចិត្តរបស់មនុស្សបន្ដិចម្ដងៗ ហើយគេក៏ឈប់ស្វែងរក ឬក៏លែងយកចិត្តទុកដាក់ចំពោះព្រះជាម្ចាស់។ តាមរយៈការឆ្លងកាត់ពេលវេលា មនុស្សលែងយល់ពីមូលហេតុដែលព្រះជាម្ចាស់បានបង្កើតខ្លួនមក ហើយក៏មិនយល់ពីព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ព្រះជាម្ចាស់ និងអ្វីៗគ្រប់យ៉ាងដែលមកពីព្រះជាម្ចាស់ដែរ។ ដូច្នេះ មនុស្សក៏ចាប់ផ្ដើមប្រឆាំងចំពោះច្បាប់ និងក្រឹត្យវិន័យរបស់ព្រះជាម្ចាស់ ហើយដួងចិត្ត និងវិញ្ញាណរបស់គេក៏ប្រែជាស្ពឹកស្រពន់...។ ព្រះជាម្ចាស់បាត់បង់មនុស្សដែលទ្រង់បានបង្កើតពីដំបូងមក ហើយមនុស្សបាត់បង់ឫសគល់ដែលមានពីដើមកំណើតរបស់ខ្លួនមក៖ នេះគឺជាទុក្ខព្រួយនៃពូជមនុស្ស។ តាមពិតទៅ តាំងពីដើមដំបូងមកដល់ពេលនេះ ព្រះជាម្ចាស់បានរៀបចំសោកនាដកម្មមួយសម្រាប់មនុស្សជាតិ ជាសោកនាដកម្មដែលមនុស្សជាអ្នកបង្កហេតុផង និងជាជនរងគ្រោះផង ហើយគ្មាននរណាម្នាក់អាចឆ្លើយបានថា អ្នកដឹកនាំនៃសោកនាដកម្មនេះជានរណាឡើយ។

ដកស្រង់ពី «ព្រះបន្ទូលលេចមកជាសាច់ឈាម»

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ច្រកចូលទៅកាន់ជិវិត | សម្រង់សម្ដីទី ៤៨៣

ហេតុអ្វីបានជាអ្នកជឿលើព្រះជាម្ចាស់? មនុស្សភាគច្រើនត្រូវស្រឡាំងកាំង ដោយសារតែសំណួរនេះ។ ពួកគេតែងតែមានទស្សនៈពីរផ្ទុយគ្នាស្រឡះអំពីព្រះដ៏ជាក់ស្ដែង...

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ និស្ស័យ កម្មសិទ្ធិ និងលក្ខណៈរបស់ព្រះជាម្ចាស់ | សម្រង់សម្ដីទី ២៥៩

ព្រះជាម្ចាស់បានបង្កើតពិភពលោកនេះ ហើយបាននាំមនុស្សដែលជាសភាវមានជីវិតមួយ ដែលទ្រង់បានប្រទានឲ្យមានជីវិត ចូលមកក្នុងពិភពលោកនេះ។ បន្ទាប់មក...

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ច្រកចូលទៅកាន់ជិវិត | សម្រង់សម្ដីទី ៣៩៣

បញ្ហាទូទៅដែលមានក្នុងជីវិតមនុស្សគ្រប់គ្នាគឺថា ពួកគេយល់អំពីសេចក្តីពិតហើយ ប៉ុន្តែពួកគេមិនបានយកសេចក្ដីពិតនេះទៅអនុវត្តទេ។ ម៉្យាង...

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ | សម្រង់សម្ដីទី  ១៧១

គ្មាននរណាម្នាក់មានសមត្ថភាពរស់នៅដោយឯករាជ្យបាននោះឡើយ លើកលែងតែអស់អ្នកដែលត្រូវបានផ្តល់ទិសដៅ និងការដឹកនាំដ៏ពិសេសពីព្រះវិញ្ញាណបរិសុទ្ធប៉ុណ្ណោះ...