ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការស្គាល់ព្រះជាម្ចាស់ | សម្រង់សម្ដីទី ១៤៨
របៀបដែលសាតាំងប្រើវិទ្យាសាស្ត្រធ្វើឲ្យមនុស្សពុករលួយ តើអ្វីទៅជាវិទ្យាសាស្ត្រ?...
យើងសូមស្វាគមន៍អ្នកស្វែងរកទាំងអស់ដែលទន្ទឹងការលេចមករបស់ព្រះជាម្ចាស់!
កាលដើមដំបូងឡើយ ព្រះជាម្ចាស់បានគង់ក្នុងសេចក្ដីសម្រាក។ នៅពេលនោះ ពុំមានមនុស្សលោក ឬអ្វីផ្សេងទៀតនៅលើផែនដីនេះទេ ហើយព្រះជាម្ចាស់ក៏មិនទាន់បានបំពេញកិច្ចការអ្វីនៅឡើយដែរ។ ទ្រង់ទើបតែបានចាប់ផ្ដើមកិច្ចការគ្រប់គ្រងរបស់ទ្រង់ នៅពេលដែលចាប់ផ្ដើមមានមនុស្សជាតិ និងបន្ទាប់ពីមនុស្សជាតិត្រូវបានធ្វើឱ្យពុករលួយប៉ុណ្ណោះ។ ចាប់ពីពេលនោះមក ទ្រង់លែងបានសម្រាកទៀតហើយ តែបែរជាចាប់ផ្ដើមរវល់ជាមួយមនុស្សជាតិដោយផ្ទាល់ព្រះអង្គទ្រង់វិញ។ នេះគឺដោយសារសេចក្ដីពុករលួយរបស់មនុស្សជាតិ និងដោយសារអំពើក្បត់របស់មហាទេវតានេះហើយ ទើបព្រះជាម្ចាស់បាត់បង់សេចក្ដីសម្រាករបស់ទ្រង់។ ប្រសិនបើព្រះជាម្ចាស់ ពុំយកឈ្នះលើសាតាំង និងសង្គ្រោះមនុស្សជាតិដែលបានពុករលួយទេ នោះទ្រង់នឹងមិនអាចយាងចូលទៅក្នុងសេចក្ដីសម្រាកសារជាថ្មីបានឡើយ។ ដោយសារមនុស្សខ្វះនូវសេចក្ដីសម្រាក ដូច្នេះព្រះជាម្ចាស់ក៏ខ្វះនូវសេចក្ដីសម្រាកដែរ ហើយនៅពេលទ្រង់ចូលទៅក្នុងសេចក្ដីសម្រាកម្ដងទៀត នោះមនុស្សលោកក៏នឹងបានសម្រាកម្ដងទៀតដែរ។ ការរស់នៅក្នុងសេចក្ដីសម្រាក សំដៅលើជីវិតមួយដែលគ្មានចម្បាំង គ្មានភាពស្មោកគ្រោក និងគ្មានការតតាំងជាមួយសេចក្ដីទុច្ចរិត។ មានន័យថា ជីវិតនេះ គឺជាជីវិតមួយដែលគ្មានការរំខានពីសាតាំង (ក្នុងន័យនេះ «សាតាំង» សំដៅលើអំណាចសត្រូវ) និងសេចក្ដីពុករលួយរបស់សាតាំង ហើយជីវិតនេះនឹងមិនរងនូវការឈ្លានពានពីអំណាចណាមួយដែលប្រឆាំងទាស់នឹងព្រះជាម្ចាស់ឡើយ។ គឺជាជីវិតមួយដែលគ្រប់សព្វសារពើទាំងអស់ ដើរតាមប្រភេទរៀងៗខ្លួន និងអាចថ្វាយបង្គំព្រះអម្ចាស់ដែលបង្កើតសព្វសារពើបាន ហើយស្ថានសួគ៌និងផែនដី មានសភាពស្ងប់ស្ងាត់ទាំងស្រុង។ នេះគឺជាអត្ថន័យពាក្យថា «ជីវិតស្រាកស្រាន្តរបស់មនុស្ស»។ នៅពេលដែលព្រះជាម្ចាស់សម្រាក សេចក្ដីទុច្ចរិតនឹងលែងមាននៅលើផែនដីនេះទៀតហើយ ហើយក៏លែងមានការឈ្លានពានបន្ថែមទៀតពីអំណាចសត្រូវដែរ ហើយមនុស្សជាតិនឹងចូលទៅក្នុងពិភពថ្មីមួយ គេលែងជាមនុស្សជាតិដែលត្រូវសាតាំងធ្វើឱ្យពុករលួយទៀតហើយ ប៉ុន្តែផ្ទុយទៅវិញ ជាមនុស្សជាតិដែលត្រូវបានសង្គ្រោះ ក្រោយពីត្រូវបានសាតាំងធ្វើឱ្យពុករលួយ។ ថ្ងៃសម្រាករបស់មនុស្សជាតិ ក៏នឹងក្លាយជាថ្ងៃសម្រាករបស់ព្រះជាម្ចាស់ដែរ។ ព្រះជាម្ចាស់បានបាត់បង់សេចក្ដីសម្រាករបស់ទ្រង់ដោយសារមនុស្សជាតិមិនអាចចូលទៅក្នុងសេចក្ដីសម្រាកបាន មិនមែនដោយសារទ្រង់មិនអាចចូលទៅក្នុងសេចក្ដីសម្រាកបានតាំងពីដើមមកនោះទេ។ ការចូលទៅក្នុងសេចក្ដីសម្រាកពុំមានន័យថា អ្វីគ្រប់សព្វសារពើឈប់កម្រើក ឬឈប់វិវឌ្ឍនោះទេ ហើយវាក៏មិនមានន័យថា ព្រះជាម្ចាស់ឈប់បំពេញកិច្ចការ ឬមានន័យថា មនុស្សឈប់រស់នៅដែរ។ ទីសម្គាល់នៃការចូលទៅក្នុងសេចក្ដីសម្រាក គឺនៅពេលដែលសាតាំងត្រូវបានបំផ្លាញ នៅពេលដែលមនុស្សអាក្រក់ដែលចូលដៃជើងក្នុងការប្រព្រឹត្តអំពើអាក្រក់របស់វា ត្រូវបានដាក់ទោស និងត្រូវកម្ចាត់ចោល និងនៅពេលដែលគ្រប់អំណាចទាំងអស់ដែលទទឹងនឹងព្រះជាម្ចាស់លែងកើតមាន។ ព្រះជាម្ចាស់ដែលយាងចូលទៅក្នុងសេចក្ដីសម្រាក សំដៅលើថា ទ្រង់នឹងលែងបំពេញកិច្ចការរបស់ទ្រង់ក្នុងសេចក្ដីសង្គ្រោះមនុស្សលោកទៀត។ មនុស្សជាតិចូលទៅក្នុងសេចក្ដីសម្រាក មានន័យថា មនុស្សជាតិទាំងមូលនឹងរស់នៅក្នុងពន្លឺរបស់ព្រះជាម្ចាស់ និងរស់នៅក្រោមព្រះពររបស់ទ្រង់ គ្មានសេចក្ដីពុករលួយរបស់សាតាំង ហើយសេចក្ដីទុច្ចរិតក៏នឹងលែងកើតមានទៀត។ ស្ថិតក្រោមការថែទាំរបស់ព្រះជាម្ចាស់ មនុស្សលោកនឹងរស់នៅតាមធម្មតានៅលើផែនដី។ នៅពេលដែលព្រះជាម្ចាស់ និងមនុស្សជាតិចូលទៅក្នុងសេចក្ដីសម្រាករួមគ្នា មានន័យថា មនុស្សជាតិត្រូវបានសង្គ្រោះ ហើយសាតាំងត្រូវបានបំផ្លាញ ហើយកិច្ចការរបស់ព្រះជាម្ចាស់ចំពោះមនុស្ស គឺមានលក្ខណៈពេញលេញទាំងស្រុង។ ព្រះជាម្ចាស់នឹងលែងបន្តបំពេញកិច្ចការចំពោះមនុស្សលោក ហើយពួកគេនឹងលែងរស់នៅក្រោមអំណាចរបស់សាតាំងទៀត។ ដូច្នេះ ព្រះជាម្ចាស់នឹងលែងជាប់រវល់ទៀត ហើយមនុស្សនឹងលែងត្រូវដើរឥតឈប់ទៀតហើយ។ ព្រះជាម្ចាស់និងមនុស្សជាតិ នឹងចូលទៅក្នុងសេចក្ដីសម្រាកក្នុងពេលជាមួយគ្នា។ ព្រះជាម្ចាស់នឹងត្រឡប់ទៅកាន់កន្លែងដើមរបស់ទ្រង់វិញ ហើយមនុស្សម្នាក់ៗនឹងត្រូវត្រឡប់ទៅកន្លែងរបស់គេរៀងៗខ្លួនវិញ។ ទាំងអស់នេះ គឺជាទិសដៅដែលព្រះជាម្ចាស់និងមនុស្សលោកនឹងត្រូវរស់នៅ នៅពេលការគ្រប់គ្រងទាំងស្រុងរបស់ព្រះជាម្ចាស់ត្រូវបានបញ្ចប់។ ព្រះជាម្ចាស់មានទិសដៅរបស់ទ្រង់ ហើយមនុស្សជាតិមានទិសដៅរបស់មនុស្សជាតិ។ នៅពេលកំពុងសម្រាក ព្រះជាម្ចាស់នឹងបន្តដឹកនាំមនុស្សលោកទាំងអស់នៅក្នុងជីវិតរស់នៅរបស់ពួកគេនៅលើផែនដី ហើយនៅពេលស្ថិតក្នុងពន្លឺរបស់ទ្រង់ពួកគេនឹងថ្វាយបង្គំព្រះជាម្ចាស់ដ៏ពិតតែមួយអង្គគត់នៅលើស្ថានសួគ៌។ ព្រះជាម្ចាស់នឹងលែងរស់នៅក្នុងចំណោមមនុស្សលោក ហើយមនុស្សលោកក៏នឹងលែងអាចរស់នៅជាមួយព្រះជាម្ចាស់នៅក្នុងទិសដៅរបស់ទ្រង់ទៀតបានដែរ។ ព្រះជាម្ចាស់និងមនុស្សលោក មិនអាចរស់នៅក្នុងពិភពដូចគ្នាបានទេ ក៏ប៉ុន្តែទាំងព្រះជាម្ចាស់និងមនុស្សលោក មានលក្ខណៈនៃការរស់នៅរៀងៗខ្លួន។ ព្រះជាម្ចាស់ គឺជាព្រះដែលដឹកនាំមនុស្សជាតិទាំងអស់ ហើយគ្រប់មនុស្សជាតិទាំងអស់ គឺជាការបង្ហាញឱ្យឃើញច្បាស់អំពីកិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់។ មនុស្សលោក គឺជាមនុស្សដែលត្រូវព្រះជាម្ចាស់ដឹកនាំនិងគ្មានសារជាតិដូចព្រះជាម្ចាស់ឡើយ។ «សម្រាក» មានន័យថា ត្រឡប់ទៅកាន់កន្លែងដើមរៀងៗខ្លួនវិញ។ ហេតុនេះ នៅពេលដែលព្រះជាម្ចាស់យាងចូលទៅក្នុងសេចក្ដីសម្រាក មានន័យថា ទ្រង់បានយាងត្រឡប់ទៅកាន់កន្លែងដើមរបស់ទ្រង់វិញហើយ។ ទ្រង់នឹងលែងរស់នៅលើផែនដីនេះ ឬគង់ក្នុងចំណោមមនុស្សជាតិ ដើម្បីរួមចំណែកក្នុងភាពសប្បាយរីករាយ និងទុក្ខសោករបស់ពួកគេទៀតហើយ។ នៅពេលដែលមនុស្សចូលទៅក្នុងសេចក្ដីសម្រាក មានន័យថា ពួកគេបានក្លាយជាភាវៈដែលព្រះជាម្ចាស់បានបង្កើតមកយ៉ាងពិតប្រាកដ។ ពួកគេនឹងថ្វាយបង្គំព្រះជាម្ចាស់ពីផែនដីនេះ និងរស់នៅក្នុងជីវិតជាមនុស្សសាមញ្ញធម្មតា។ មនុស្សនឹងលែងបះបោរទាស់នឹងព្រះជាម្ចាស់ ឬលែងប្រឆាំងនឹងទ្រង់ទៀតហើយ ហើយគេនឹងត្រូវត្រឡប់ទៅកាន់ជីវិតដើមរបស់អ័ដាម និងអេវ៉ាវិញ។ ទាំងអស់នេះ នឹងក្លាយជាជីវិត និងជាទិសដៅរៀងៗខ្លួនរបស់ព្រះជាម្ចាស់និងមនុស្សលោក បន្ទាប់ពីព្រះជាម្ចាស់និងមនុស្សលោកចូលទៅក្នុងសេចក្ដីសម្រាក។ ការបរាជ័យរបស់សាតាំង គឺជារឿងដែលមិនអាចគេចផុតបាន នៅក្នុងសង្គ្រាមរវាងសាតាំងនឹងព្រះជាម្ចាស់។ ដូច្នេះ ការចូលទៅក្នុងសេចក្ដីសម្រាករបស់ព្រះជាម្ចាស់ ក្រោយពីបញ្ចប់កិច្ចការគ្រប់គ្រងរបស់ទ្រង់ និងបញ្ចប់ការសង្គ្រោះមនុស្សជាតិទាំងស្រុង រួចចូលទៅក្នុងសេចក្ដីសម្រាក ក៏បានក្លាយជារឿងដែលមិនអាចគេចផុតដូចគ្នាដែរ។ កន្លែងសម្រាករបស់មនុស្សជាតិគឺនៅលើផែនដី ហើយកន្លែងសម្រាករបស់ព្រះជាម្ចាស់ គឺនៅឯស្ថានសួគ៌។ ពេលមនុស្សលោកថ្វាយបង្គំព្រះជាម្ចាស់ក្នុងសេចក្ដីសម្រាក ពួកគេនឹងរស់នៅលើផែនដីនេះ ហើយពេលព្រះជាម្ចាស់ដឹកនាំមនុស្សជាតិ ដែលនៅសេសសល់ក្នុងសេចក្ដីសម្រាក ទ្រង់នឹងដឹកនាំពួកគេពីស្ថានសួគ៌ មិនមែនពីផែនដីឡើយ។ ព្រះជាម្ចាស់នឹងនៅតែជាព្រះវិញ្ញាណដដែល ចំណែកមនុស្សនឹងនៅតែជាសាច់ឈាមដដែល។ ព្រះជាម្ចាស់ និងមនុស្សលោក សម្រាកក្នុងលក្ខណៈខុសគ្នា។ នៅពេលដែលព្រះជាម្ចាស់សម្រាក ទ្រង់នឹងយាងមក ហើយលេចឡើងក្នុងចំណោមមនុស្សលោក។ នៅពេលដែលមនុស្សលោកសម្រាក ព្រះជាម្ចាស់នឹងដឹកនាំពួកគេទៅលេងស្ថានសួគ៌ក៏ដូចជាទៅត្រេកអរ សប្បាយនឹងជីវិតនៅទីនោះផងដែរ។ បន្ទាប់ពីព្រះជាម្ចាស់ និងមនុស្សជាតិចូលទៅក្នុងសេចក្ដីសម្រាក សាតាំងនឹងលែងកើតមានទៀតហើយ។ ដូចគ្នានេះដែរ មនុស្សអាក្រក់ទាំងនោះ ក៏នឹងលែងមានវត្តមាននៅលើផែនដីនេះទៀតដែរ។ នៅមុនពេលដែលព្រះជាម្ចាស់ និងមនុស្សជាតិសម្រាក មនុស្សអាក្រក់ដែលធ្លាប់បានបៀតបៀនព្រះជាម្ចាស់នៅលើផែនដី ក៏ដូចជាសត្រូវដែលបះបោរទាស់នឹងទ្រង់នៅលើផែនដីនេះ នឹងត្រូវបានបំផ្លាញរួចជាស្រេចហើយ។ ពួកគេនឹងត្រូវកម្ចាត់ចោលដោយគ្រោះមហន្តរាយយ៉ាងធំក្រៃលែងនៅគ្រាចុងក្រោយ។ នៅពេលដែលមនុស្សអាក្រក់ទាំងនោះត្រូវវិនាសសាបសូន្យទាំងស្រុង ផែនដីនឹងលែងស្គាល់នូវការរំខានរបស់សាតាំងជាថ្មីទៀតហើយ។ ទាល់តែពេលនោះ ទើបមនុស្សជាតិនឹងទទួលបាននូវសេចក្ដីសង្គ្រោះទាំងស្រុង ហើយកិច្ចការរបស់ព្រះជាម្ចាស់ ក៏នឹងត្រូវបញ្ចប់ដោយទាំងស្រុងផងដែរ។ ទាំងនេះ គឺជាលក្ខខណ្ឌតម្រូវទុកមុន សម្រាប់ឱ្យព្រះជាម្ចាស់ និងមនុស្សជាតិ ចូលទៅក្នុងសេចក្ដីសម្រាក។
ដកស្រង់ពី «ព្រះជាម្ចាស់ និងមនុស្សលោក នឹងចូលទៅក្នុងសេចក្ដីសម្រាករួមគ្នា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?
របៀបដែលសាតាំងប្រើវិទ្យាសាស្ត្រធ្វើឲ្យមនុស្សពុករលួយ តើអ្វីទៅជាវិទ្យាសាស្ត្រ?...
ទោះបីជានៅក្នុងដំណាក់កាលនេះ ព្រះដែលយកកំណើតជាមនុស្សកំពុងតែរងទុក្ខលំបាក ឬធ្វើព័ន្ធកិច្ចរបស់ទ្រង់ក៏ដោយ ក៏ទ្រង់ធ្វើបែបនេះ...
កំហុសដ៏ធំបំផុតរបស់មនុស្សនៅក្នុងសេចក្ដីជំនឿរបស់គេចំពោះព្រះជាម្ចាស់ គឺពួកគេជឿត្រឹមតែពាក្យសំដីប៉ុណ្ណោះ តែមែនទែនទៅ...
មុនពេលដែលមនុស្សត្រូវបានប្រោសលោះ សារជាតិពុលជាច្រើនរបស់សាតាំងត្រូវបានដាក់នៅក្នុងគេរួចទៅហើយ...