ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ វាសនា និងលទ្ធផល | សម្រង់សម្ដីទី ៥៩៧

នៅមុនពេលដែលមនុស្សជាតិចូលទៅក្នុងសេចក្ដីសម្រាក ទោះបីជាជំពូកបុគ្គលនីមួយៗត្រូវទទួលទោសឬត្រូវទទួលរង្វាន់ នឹងត្រូវកំណត់លើលក្ខណៈថា តើពួកគេបានស្វែងរកសេចក្ដីពិតដែរឬអត់ ពួកគេស្គាល់ព្រះជាម្ចាស់ដែរឬអត់ ហើយពួកគេអាចចុះចូលចំពោះព្រះជាម្ចាស់ដែលអាចមើលឃើញដែរឬអត់។ អស់អ្នកណាដែលបានធ្វើសម្រាប់ព្រះជាម្ចាស់ដែលអាចមើលឃើញ ក៏ប៉ុន្តែមិនបានស្គាល់ទ្រង់ និងមិនបានចុះចូលនឹងទ្រង់ គឺខ្វះនូវសេចក្ដីពិត។ មនុស្សបែបនេះ គឺជាអ្នកប្រព្រឹត្តអំពើអាក្រក់ ហើយអ្នកប្រព្រឹត្តអំពើអាក្រក់ ច្បាស់ជានឹងក្លាយជារបស់ដែលត្រូវដាក់ទោស។ បន្ថែមលើនេះ ពួកគេនឹងត្រូវដាក់ទោសស្របទៅតាមទង្វើអាក្រក់របស់ពួកគេ។ ព្រះជាម្ចាស់ គឺសម្រាប់ឱ្យមនុស្សលោកជឿតាម ហើយទ្រង់ក៏មានតម្លៃឱ្យពួកគេចុះចូលតាមដែរ។ អស់អ្នកណាដែលត្រឹមតែមានសេចក្ដីជំនឿ ចំពោះព្រះជាម្ចាស់ដែលស្រពេចស្រពិល និងមិនអាចមើលឃើញ គឺជាអ្នកដែលពុំជឿលើព្រះជាម្ចាស់ និងមិនអាចចុះចូលនឹងព្រះជាម្ចាស់បានឡើយ។ ប្រសិនបើមនុស្សទាំងអស់នេះ នៅតែមិនអាចជឿលើព្រះជាម្ចាស់ដែលអាចមើលឃើញ ពេលដែលកិច្ចការនៃការយកឈ្នះរបស់ទ្រង់បានបញ្ចប់ និងបន្តបះបោរ ហើយប្រឆាំងទាស់នឹងព្រះជាម្ចាស់ដែលអាចមើលឃើញនៅខាងសាច់ឈាម នោះច្បាស់ណាស់ថា «មនុស្សដែលជឿលើព្រះជាម្ចាស់ដែលស្រពេចស្រពិល» នឹងក្លាយជារបស់ដែលត្រូវបំផ្លាញ។ ដូចគ្នាដែរ មនុស្សមួយចំនួនក្នុងចំណោមអ្នករាល់គ្នា គឺជាមនុស្សដែលទទួលស្គាល់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សត្រឹមតែបបូរមាត់ ប៉ុន្តែមិនអាចអនុវត្តសេចក្ដីពិតនៃការចុះចូលនឹងព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សបាន ចុងក្រោយនឹងត្រូវដកចេញ និងបំផ្លាញចោល។ បន្ថែមលើនេះ នរណាម្នាក់ដែលទទួលស្គាល់ព្រះជាម្ចាស់ដែលអាចមើលឃើញ តាមបបូរមាត់របស់ពួកគេ ដោយហូប និងផឹកនូវសេចក្ដីពិតដែលទ្រង់បើកសម្ដែង ហើយក៏ស្វែងរកព្រះជាម្ចាស់ដ៏ស្រពេចស្រពិល និងមិនអាចមើលឃើញដែរនោះ ប្រាកដជានឹងក្លាយជាកម្មវត្ថុនៃការបំផ្លាញចោលមិនខាន។ ក្នុងចំណោមមនុស្សទាំងអស់នេះ គ្មាននរណាម្នាក់នឹងអាចបន្តរស់នៅរហូតដល់ពេលសម្រាកដែលនឹងត្រូវចូលមកដល់ ក្រោយពេលដែលកិច្ចការរបស់ព្រះជាម្ចាស់បានបញ្ចប់ឡើយ ហើយក៏គ្មាននរណាម្នាក់ស្រដៀងនឹងមនុស្សបែបនេះ ដែលអាចបន្តរស់នៅក្នុងពេលវេលានៃសេចក្ដីសម្រាកបានឡើយ។ មនុស្សអាក្រក់ គឺជាមនុស្សដែលមិនអនុវត្តសេចក្ដីពិត។ សារជាតិរបស់គេ គឺប្រឆាំងទាស់ ហើយបះបោរទាស់នឹងព្រះជាម្ចាស់ ហើយពួកគេមិនមានបំណងចុះចូលនឹងទ្រង់សូម្បីបន្តិចសោះឡើយ។ មនុស្សបែបនេះ នឹងត្រូវបំផ្លាញចោលទាំងអស់។ ការដែលអ្នកមានសេចក្ដីពិតឬអត់ ហើយអ្នកប្រឆាំងទាស់នឹងព្រះជាម្ចាស់ឬអត់នោះ គឺអាស្រ័យលើសារជាតិរបស់អ្នក មិនមែនអាស្រ័យលើរូបកាយខាងក្រៅរបស់អ្នកឡើយ ក៏មិនមែនស្ថិតនៅលើរបៀបដែលអ្នកត្រូវនិយាយ ឬប្រព្រឹត្តរបស់ខ្លួនឯងម្ដងម្កាលនោះទេ។ បុគ្គលណាមួយនឹងត្រូវបំផ្លាញចោល ឬអត់នោះ គឺត្រូវកំណត់ទៅតាមសារជាតិរបស់មនុស្សម្នាក់ៗ។ គឺត្រូវសម្រេចទៅតាមសារជាតិដែលត្រូវបានបង្ហាញឱ្យឃើញតាមឥរិយាបថ និងតាមការព្យាយាមឱ្យបានសេចក្ដីពិតរបស់មនុស្សម្នាក់ៗ។ ក្នុងចំណោមមនុស្សដែលកំពុងបំពេញកិច្ចការដូចគ្នានឹងអ្នកដទៃទៀត និងអ្នកដែលធ្វើកិច្ចការក្នុងចំនួនដូចគ្នា ជាមនុស្សដែលមានសារជាតិជាមនុស្សល្អ និងជាអ្នកដែលមានសេចក្ដីពិត គេនឹងត្រូវអនុញ្ញាតឱ្យបន្តរស់នៅទៀត ចំណែកឯអ្នកដែលមានសារជាតិជាមនុស្សអាក្រក់ ហើយអ្នកដែលបះបោរទាស់នឹងព្រះជាម្ចាស់ដែលអាចមើលឃើញ គឺជាអ្នកដែលនឹងត្រូវក្លាយជារបស់ដែលត្រូវបំផ្លាញចោល។ គ្រប់កិច្ចការ និងព្រះបន្ទូលទាំង់អស់របស់ព្រះជាម្ចាស់ ដែលពាក់ព័ន្ធនឹងទិសដៅរបស់មនុស្សជាតិ នឹងត្រូវដោះស្រាយជាមួយមនុស្សឱ្យបានស័ក្តិសមទៅតាមសារជាតិរបស់បុគ្គលម្នាក់ៗ ហើយសូម្បីកំហុសបន្តិចបន្តួច ក៏នឹងមិនអាចកើតមានដែរ ហើយក៏នឹងគ្មានកំហុសឆ្គងសូម្បីបន្តិចសោះឡើយ។ ទាល់តែពេលដែលមនុស្សបំពេញកិច្ចការ ទើបអារម្មណ៍ និងអត្ថន័យជាមនុស្ស ច្របល់បញ្ចូលគ្នា។ កិច្ចការដែលព្រះជាម្ចាស់បំពេញ គឺស័ក្តិសមបំផុត។ ទ្រង់ដាច់ខាតមិនក្លែងទាមទារសំណងពីភាវៈដែលព្រះបង្កើតមកណាមួយឡើយ។ បច្ចុប្បន្ននេះ មានមនុស្សជាច្រើនដែលមិនអាចយល់អំពីទិសដៅអនាគតរបស់មនុស្សជាតិបាន ហើយជាមនុស្សដែលមិនជឿលើព្រះបន្ទូលដែលខ្ញុំថ្លែង។ មនុស្សគ្រប់គ្នាដែលមិនជឿ ក៏ដូចជាអ្នកដែលមិនអនុវត្តសេចក្ដីពិត គឺសុទ្ធតែជាពួកអារក្ស!

ដកស្រង់ពី «ព្រះជាម្ចាស់ និងមនុស្សលោក នឹងចូលទៅក្នុងសេចក្ដីសម្រាករួមគ្នា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ច្រកចូលទៅកាន់ជិវិត | សម្រង់​សម្ដីទី ៤៥៣

មនុស្សគ្រប់រូបដែលមានការតាំងចិត្ត អាចបម្រើព្រះជាម្ចាស់បាន ក៏ប៉ុន្តែមានតែអ្នកដែលបង្ហាញពីការយកចិត្តទុកដាក់...

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ដំណាក់កាលទាំងបីនៃកិច្ចការ | សម្រង់សម្ដីទី ២៣

ទោះបីក្នុងការយកកំណើតជាមនុស្សរបស់ទ្រង់ ព្រះយេស៊ូវគ្មានអារម្មណ៍ខាងសាច់ឈាម​ក៏ដោយ ក៏ទ្រង់តែងតែកម្សាន្តចិត្តសិស្សទ្រង់ ទំនុកបម្រុងពួកគេ ជួយពួកគេ...

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ វាសនា និងលទ្ធផល | សម្រង់សម្ដីទី ៦០៧

ក្នុងនាមជាអ្នកជឿលើព្រះជាម្ចាស់ អ្នកគប្បីត្រូវមានភក្ដីភាព ចំពោះព្រះជាម្ចាស់តែមួយអង្គគត់នៅក្នុងកិច្ចការគ្រប់យ៉ាង...

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ | សម្រង់សម្ដីទី ២២១

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ នឹងផ្សាយទៅក្នុងចំណោមផ្ទះជាច្រើនរាប់មិនអស់ ព្រះបន្ទូលនឹងត្រូវអ្នករាល់គ្នាដឹង ដល់ពេលនោះ...