ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ច្រកចូលទៅកាន់ជិវិត | សម្រង់​សម្ដីទី ៣៩៣

បញ្ហាទូទៅដែលមានក្នុងជីវិតមនុស្សគ្រប់គ្នាគឺថា ពួកគេយល់អំពីសេចក្តីពិតហើយ ប៉ុន្តែពួកគេមិនបានយកសេចក្ដីពិតនេះទៅអនុវត្តទេ។ ម៉្យាង ដោយសារពួកគេមិនចង់លះបង់អ្វីសោះ ម្យ៉ាងទៀតដោយសារតែការយល់ដឹងរបស់ពួកគេនៅស្ទើរ ពួកគេមិនអាចមើលឃើញលក្ខណៈពិតនៃភាពលំបាកប្រចាំថ្ងៃ ហើយពួកគេមិនចេះពីវិធីអនុវត្តសេចក្តីពិតនេះ ឱ្យបានត្រឹមត្រូវនោះឡើយ។ ដោយសារតែបទពិសោធរបស់ពួកគេនៅស្ទើរ លក្ខណសម្បត្តិរបស់ពួកគេក៏ខ្សោយ ហើយកម្រិតនៃការយល់ដឹងរបស់គេក៏តិចដែរនោះ ទើបពួកគេគ្មានវិធីណាសម្រាប់ដោះស្រាយបញ្ហាលំបាក ដែលខ្លួនជួបប្រទះក្នុងជីវិតប្រចាំថ្ងៃឡើយ។ ពួកគេជឿព្រះជាម្ចាស់តែបបូរមាត់ប៉ុណ្ណោះ ប៉ុន្តែមិនអាចយាងព្រះជាម្ចាស់មកគង់ក្នុងជីវិតប្រចាំថ្ងៃរបស់ខ្លួននោះឡើយ។ មានន័យថា ព្រះជាម្ចាស់គឺព្រះជាម្ចាស់ ឯជីវិតគឺជីវិត ហាក់បីដូចថា មនុស្សគ្មានសម្ពន្ធភាពជាមួយព្រះជាម្ចាស់នៅក្នុងជីវិតរបស់ពួកគេសោះឡើយ។ នេះគឺជាអ្វីដែលមនុស្សគ្រប់គ្នាគិត។ ពិតណាស់ ការជឿលើព្រះជាម្ចាស់បែបនេះ ទ្រង់នឹងមិនទទួលយក និងប្រោសឱ្យមនុស្សបានគ្រប់លក្ខណ៍ឡើយ។ ជាក់ស្តែង មិនមែនព្រះបន្ទូលរបស់ព្រះជាម្ចាស់មិនមានការបើកសម្តែងពេញលេញនោះទេ តែមនុស្សវិញទេ ដែលពុំមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីទទួលយកព្រះបន្ទូលនោះ។ អាចនិយាយបានថា ស្ទើរតែពុំមាននរណាម្នាក់ធ្វើតាមបំណងព្រះហឫទ័យដើមរបស់ព្រះជាម្ចាស់បានឡើយ ផ្ទុយទៅវិញ សេចក្តីជំនឿរបស់ពួកគេចំពោះព្រះជាម្ចាស់ ធ្វើតាមតែចេតនាផ្ទាល់របស់គេ ស្របនឹងសញ្ញាណ សាសនា ដែលគេគោរពនាពេលកន្លងមក និងការប្រព្រឹត្តទៅតាមវិធីផ្ទាល់ខ្លួនរបស់ពួកគេវិញ។ មានមនុស្សតិចតួចដែលឆ្លងកាត់ការបំផ្លាស់បំប្រែ តាមរយៈការទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ រួចចាប់ផ្តើមប្រព្រឹត្តតាមបំណងព្រះហឫទ័យរបស់ទ្រង់។ ផ្ទុយទៅវិញ ពួកគេនៅតែតស៊ូក្នុងជំនឿខុសឆ្គងរបស់គេដដែល។ ពេលមនុស្សចាប់ផ្តើមជឿព្រះជាម្ចាស់ ពួកគេជឿដោយផ្អែកលើក្រឹត្យក្រមពីបុរាណខាងសាសនា ហើយពួកគេរស់នៅ និងប្រាស្រ័យជាមួយអ្នកដទៃ ដោយផ្អែកទាំងស្រុងលើទស្សនវិជ្ជាសម្រាប់ការរស់នៅរបស់ពួកគេផ្ទាល់។ អាចនិយាយបានថា ករណីនេះកើតឡើងចំពោះមនុស្សប្រាំបួននាក់នៅក្នុងចំណោមរាល់មនុស្សដប់នាក់។ មានមនុស្សតិចតួចណាស់ដែលច្នៃចេញជាផែនការថ្មី រួចដុះពន្លកចេញជាត្រួយថ្មី បន្ទាប់ពីចាប់ផ្តើមជឿលើព្រះជាម្ចាស់។ មនុស្សលោកមិនបានទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ទុកជាសេចក្តីពិត ឬក៏ចាត់ទុកជាសេចក្តីពិត ដើម្បីអនុវត្តតាមព្រះបន្ទូលនេះឡើយ។

ជាឧទាហរណ៍ ចូរមានសេចក្ដីជំនឿលើព្រះយេស៊ូវ។ ទោះបីជានរណាម្នាក់ទើបចាប់ផ្តើមជឿ ឬក៏បានទទួលជឿយូរមកហើយក្តី ពួកគេទាំងអស់នោះ គ្រាន់តែប្រើទេពកោសល្យ និងជំនាញដែលពួកគេមានតែប៉ុណ្ណោះ។ មនុស្សគ្រាន់តែបានបន្ថែមពាក្យប៉ុន្មានម៉ាត់ថា «សេចក្តីជំនឿជឿលើព្រះជាម្ចាស់» ទៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ ប៉ុន្តែពួកគេមិនបានផ្លាស់ប្រែនិស្ស័យរបស់ខ្លួនសោះ ហើយសេចក្តីជំនឿលើព្រះជាម្ចាស់របស់គេ ក៏មិនបានលូតលាស់សូម្បីបន្តិច។ ការស្វះស្វែងរកព្រះជាម្ចាស់របស់ពួកគេ គឺក្ដៅមិនក្តៅ ត្រជាក់ក៏មិនត្រជាក់។ ពួកគេមិនបាននិយាយថា ពួកគេនឹងបោះបង់សេចក្តីជំនឿរបស់ខ្លួននោះទេ ប៉ុន្តែពួកគេក៏មិនថ្វាយគ្រប់យ៉ាងដល់ព្រះជាម្ចាស់ដែរ។ ពួកគេមិនដែលស្រឡាញ់ព្រះជាម្ចាស់ឱ្យពិតប្រាកដ ឬស្តាប់បង្គាប់ទ្រង់សោះ។ សេចក្តីជំនឿលើព្រះជាម្ចាស់របស់ពួកគេ គឺជាការបញ្ចូលគ្នារវាងភាពពិត និងភាពក្លែងក្លាយ ដោយពួកគេចូលទៅកាន់សេចក្ដីនេះដោយបើកភ្នែកម្ខាង ហើយបិទភ្នែកម្ខាង និងគ្មានមានចិត្តស្មោះត្រង់ក្នុងការអនុវត្តសេចក្តីជំនឿរបស់ពួកគេឡើយ។ ពួកគេបន្តរស់នៅក្នុងស្ថានភាពវង្វេង ហើយនៅទីបញ្ចប់ ពួកគេក៏ស្លាប់ក្នុងស្ថានភាពវង្វេងនេះ។ តើទាំងអស់នេះមានន័យអ្វី? ពេលនេះ ដើម្បីជឿលើព្រះជាម្ចាស់ដ៏ជាក់ស្ដែង អ្នកត្រូវតែដើរតាមវិថីត្រឹមត្រូវ។ ប្រសិនបើអ្នកជឿលើព្រះជាម្ចាស់ អ្នកមិនត្រូវស្វែងរកព្រះពរតែមួយមុខនោះទេ ប៉ុន្តែអ្នកត្រូវតែស្រឡាញ់ព្រះជាម្ចាស់ និងស្គាល់ព្រះជាម្ចាស់ផង។ តាមរយៈការបំភ្លឺរបស់ទ្រង់ និងការស្វែងរករបស់អ្នកផ្ទាល់ អ្នកអាចហូប និងផឹកព្រះបន្ទូលរបស់ទ្រង់ អាចបង្កើតការយល់ដឹងច្បាស់លាស់អំពីព្រះជាម្ចាស់ ព្រមទាំងមានសេចក្ដីស្រឡាញ់ពិតចំពោះព្រះជាម្ចាស់ ដោយចេញពីចិត្តរបស់ខ្លួន។ ពោលគឺនៅពេលសេចក្ដីស្រឡាញ់របស់អ្នកចំពោះព្រះជាម្ចាស់ គឺជាសេចក្ដីស្រឡាញ់ពិតប្រាកដបំផុត គ្មាននរណាអាចបំផ្លាញ និងរារាំងសេចក្តីស្រឡាញ់របស់អ្នកចំពោះព្រះអង្គបាន នោះហើយជាពេលដែលអ្នកស្ថិតនៅលើវិថីត្រឹមត្រូវក្នុងជំនឿរបស់អ្នកលើព្រះជាម្ចាស់។ ការនេះបញ្ជាក់ថា អ្នកក្លាយជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់ ដ្បិតព្រះអង្គទទួលបាននូវចិត្តរបស់អ្នក ជាកម្មសិទ្ធិព្រះជាម្ចាស់ហើយ ក៏គ្មានអ្វីមួយអាចយកអ្នកធ្វើជាកម្មសិទ្ធិបានដែរ។ តាមរយៈបទពិសោធ និងការលះបង់របស់អ្នក និងតាមរយៈកិច្ចការរបស់ព្រះជាម្ចាស់ អ្នកអាចបង្កើតបានសេចក្តីស្រឡាញ់ឥតព្រៀងនៅចំពោះព្រះជាម្ចាស់ ហើយពេលអ្នកមានសេចក្តីស្រឡាញ់នេះ អ្នកនឹងរួចពីឥទ្ធិពលរបស់សាតាំង ហើយចូលមករស់នៅក្នុងពន្លឺនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់វិញ។ ទាល់តែអ្នកបានរួចចេញពីឥទ្ធិពលនៃភាពងងឹត ទើបអាចនិយាយបានថា អ្នកបានទទួលព្រះជាម្ចាស់ហើយ។ តាមសេចក្តីជំនឿដែលអ្នកមានក្នុងព្រះជាម្ចាស់ អ្នកត្រូវតែព្យាយាមស្វែងរកគោលដៅនេះ។ នេះជាភារកិច្ចរបស់អ្នករាល់គ្នាម្នាក់ៗ។ អ្នកទាំងអស់គ្នាមិនត្រូវស្កប់ស្កល់ជាមួយស្ថានភាពបច្ចុប្បន្ននេះទេ។ អ្នកមិនអាចមានចិត្តពីរ ចំពោះកិច្ចការរបស់ព្រះជាម្ចាស់នោះទេ ហើយអ្នកក៏មិនអាចមើលស្រាលលើកិច្ចការនេះបានដែរ។ អ្នកគួរតែគិតពីព្រះជាម្ចាស់ក្នុងគ្រប់កិច្ចការ និងគ្រប់ពេលវេលាទាំងអស់ ហើយធ្វើរាល់កិច្ចការទាំងអស់សម្រាប់ទ្រង់។ ហើយរាល់ពេលដែលអ្នកនិយាយ ឬប្រព្រឹត្ត អ្នកគួរតែគិតដល់ផលប្រយោជន៍នៃដំណាក់ព្រះជាម្ចាស់ជាមុនសិន។ ធ្វើបែបនេះ ទើបអ្នកអាចក្លាយជាទីគាប់ព្រះហឫទ័យរបស់ព្រះជាម្ចាស់បាន។

ដកស្រង់ពី «អារម្ភកថា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ច្រកចូលទៅកាន់ជិវិត | សម្រង់សម្ដីទី ៣៩៤

កំហុសដ៏ធំបំផុតរបស់មនុស្សនៅក្នុងសេចក្ដីជំនឿរបស់គេចំពោះព្រះជាម្ចាស់ គឺពួកគេជឿត្រឹមតែពាក្យសំដីប៉ុណ្ណោះ តែមែនទែនទៅ...

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ | សម្រង់សម្ដីទី ១៨៨

ក្នុងនាមជាអ្នកជឿលើព្រះជាម្ចាស់ ម្នាក់ៗក្នុងចំណោមអ្នករាល់គ្នា គួរតែលើកសរសើរអំពីរបៀបដែលអ្នករាល់គ្នាបានទទួលការលើកតម្កើង...

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការយកកំណើតជាមនុស្ស | សម្រង់​សម្ដីទី ១០៣

ទោះបីជានៅក្នុងដំណាក់កាលនេះ ព្រះដែលយកកំណើតជាមនុស្សកំពុងតែរងទុក្ខលំបាក ឬធ្វើព័ន្ធកិច្ចរបស់ទ្រង់ក៏ដោយ ក៏ទ្រង់ធ្វើបែបនេះ...

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ | សម្រង់សម្ដីទី ១៧១

គ្មាននរណាម្នាក់មានសមត្ថភាពរស់នៅដោយឯករាជ្យបាននោះឡើយ លើកលែងតែអស់អ្នកដែលត្រូវបានផ្តល់ទិសដៅ និងការដឹកនាំដ៏ពិសេសពីព្រះវិញ្ញាណបរិសុទ្ធប៉ុណ្ណោះ...