ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ | សម្រង់សម្ដីទី ២១៨
មានតែនៅគ្រាចុងក្រោយទេ ទើបកិច្ចការដែលខ្ញុំបាន និងកំពុងគ្រប់គ្រងអស់រយៈពេលរាប់ពាន់ឆ្នាំមកនេះ ត្រូវបានបើកសម្ដែងទាំងស្រុងឱ្យមនុស្សឃើញ។...
យើងសូមស្វាគមន៍អ្នកស្វែងរកទាំងអស់ដែលទន្ទឹងការលេចមករបស់ព្រះជាម្ចាស់!
នៅពេលដែលមនុស្សជឿ ស្រឡាញ់ និងបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ នោះពួកគេនឹងប្រើដួងចិត្តពួកគេទៅពាល់ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ម្ល៉ោះហើយ ពួកគេក៏ទទួលបានការពេញព្រះទ័យពីទ្រង់ ពួកគេប្រើដួងចិត្តពួកគេដើម្បីប្រាស្រ័យទាក់ទងជាមួយព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហេតុនេះហើយទើបពួកគេទទួលបាននូវការបណ្ដាលចិត្តពីព្រះវិញ្ញាណរបស់ទ្រង់។ ប្រសិនបើអ្នកប្រាថ្នាចង់រស់នៅក្នុងជីវិតខាងវិញ្ញាណតាមបែបធម្មតា និងបង្កើតទំនាក់ទំនងធម្មតាជាមួយព្រះជាម្ចាស់ ដំបូង អ្នកចាំបាច់ត្រូវប្រគល់ដួងចិត្តរបស់អ្នកថ្វាយដល់ទ្រង់ជាមុនសិន។ ទាល់តែអ្នកធ្វើចិត្តខ្លួនឯងឱ្យស្ងប់នៅចំពោះទ្រង់ និងប្រគល់ដួងចិត្តរបស់អ្នកថ្វាយដល់ទ្រង់ទាំងស្រុងជាមុនសិន ទើបអ្នកនឹងអាចបង្កើតជីវិតខាងវិញ្ញាណតាមបែបធម្មតាបន្តិចម្តងៗបាន។ នៅក្នុងជំនឿរបស់មនុស្សលើព្រះជាម្ចាស់ ប្រសិនបើពួកគេពុំបានប្រគល់ដួងចិត្តថ្វាយដល់ទ្រង់ទេ ប្រសិនបើដួងចិត្តរបស់ពួកគេមិននៅនឹងទ្រង់ទេ ហើយពួកគេពុំបានចាត់ទុកបន្ទុករបស់ទ្រង់ឱ្យដូចជាបន្ទុករបស់ខ្លួនទេ នោះគ្រប់យ៉ាងដែលពួកគេធ្វើ គឺសុទ្ធតែជាទង្វើបោកបញ្ឆោតព្រះជាម្ចាស់ទាំងអស់ ជាទង្វើធម្មតារបស់មនុស្សដែលជឿសាសនា ហើយទង្វើនេះនឹងមិនទទួលបានការសរសើរពីព្រះជាម្ចាស់ឡើយ។ ព្រះជាម្ចាស់មិនទទួលបានអ្វីសោះពីមនុស្សប្រភេទនេះ ពួកគេអាចដើរតួត្រឹមជាមនុស្សបន្ទាប់បន្សំពីកិច្ចការរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ។ មនុស្សទាំងនេះ ប្រៀបដូចជាគ្រឿងតុបតែងលម្អនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ដូច្នោះដែរ ពួកគេគឺជាវត្ថុជំនួស ជាសំរាម ហើយព្រះជាម្ចាស់មិនប្រើពួកគេឡើយ។ នៅក្នុងចំណោមពួកគេនេះ មិនត្រឹមតែគ្មានឱកាសឱ្យព្រះវិញ្ញាណបរិសុទ្ធបានបំពេញកិច្ចការលើពួកគេប៉ុណ្ណោះទេ តែក៏គ្មានតម្លៃណាមួយក្នុងការប្រោសពួកគេឱ្យបានគ្រប់លក្ខណ៍នោះដែរ។ មនុស្សប្រភេទនេះ គឺជាខ្មោចឆៅយ៉ាងប្រាកដ។ ពួកគេគ្មានចំណែកណាមួយដែលអាចឱ្យព្រះវិញ្ញាណបរិសុទ្ធប្រើបានឡើយ។ ពួកគេត្រូវសាតាំងត្រួតត្រា និងធ្វើឱ្យពុករលួយដល់ឆ្អឹង។ ព្រះជាម្ចាស់នឹងដកមនុស្សទាំងនេះចេញ។ នៅពេលដែលព្រះវិញ្ញាណបរិសុទ្ធប្រើប្រាស់មនុស្សនាពេលបច្ចុប្បន្ននេះ ទ្រង់មិនគ្រាន់តែប្រើចំណែកដែលគួរជាទីចង់បានរបស់ពួកគេមកសម្រេចកិច្ចការប៉ុណ្ណោះទេ ប៉ុន្តែទ្រង់ក៏ធ្វើឲ្យបានគ្រប់លក្ខណ៌ និងផ្លាស់ប្តូរចំណែកដែលមិនគួរជាទីចង់បានរបស់ពួកគេនោះផងដែរ។ ប្រសិនបើអ្នកអាចប្រគល់ដួងចិត្តរបស់អ្នកថ្វាយទៅព្រះជាម្ចាស់ និងអាចធ្វើចិត្តឱ្យស្ងប់នៅចំពោះព្រះជាម្ចាស់បាន នោះអ្នកនឹងមានឱកាស និងមានលក្ខណៈសម្បត្តិឱ្យព្រះវិញ្ញាណបរិសុទ្ធប្រើ និងទទួលបាននូវការបំភ្លឺ និងការស្រាយបំភ្លឺពីទ្រង់មិនខាន។ ជាងនេះទៅទៀត អ្នកនឹងមានឱកាសឱ្យព្រះវិញ្ញាណបរិសុទ្ធបានកែលម្អចំណុចខ្វះខាតរបស់អ្នកថែមទៀតផង។ នៅពេលអ្នកប្រគល់ដួងចិត្តរបស់អ្នកថ្វាយដល់ព្រះជាម្ចាស់ ចំណុចវិជ្ជមានគឺ អ្នកនឹងអាចចូលទៅក្នុងបានកាន់តែជ្រៅ និងសម្រេចនូវការយល់ដឹងក្នុងកម្រិតកាន់តែខ្ពស់។ ឯផ្នែកអវិជ្ជមានវិញ អ្នកនឹងមានការយល់ដឹងកាន់តែច្រើនអំពីភាពទន់ខ្សោយ និងចំណុចខ្វះខាតរបស់ខ្លួន ហើយអ្នកនឹងកាន់តែស្រេកឃ្លាន និងស្វះស្វែងដើម្បីបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់បន្ថែមទៀត។ ជាងនេះទៅទៀត អ្នកនឹងគ្មានភាពអវិជ្ជមាន អ្នកនឹងអាចចូលទៅក្នុងបានយ៉ាងសកម្ម។ ចំណុចនេះបង្ហាញថា អ្នកគឺជាមនុស្សត្រឹមត្រូវម្នាក់ហើយ។ ឧបមាថា អ្នកអាចធ្វើចិត្តឱ្យស្ងប់នៅចំពោះព្រះជាម្ចាស់បាន ពេលនោះ ត្រង់ថាអ្នកអាចទទួលបានការសរសើរពីព្រះវិញ្ញាណបរិសុទ្ធឬអត់ ហើយត្រង់ថាអ្នកអាចបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឬអត់ សំខាន់គឺអាស្រ័យលើថាតើអ្នកអាចចូលទៅក្នុងបានយ៉ាងសកម្មដែរឬអត់។ នៅពេលដែលព្រះវិញ្ញាណបរិសុទ្ធបំភ្លឺ និងប្រើមនុស្ស ទ្រង់មិនដែលធ្វើឱ្យពួកគេអវិជ្ជមានឡើយ ទ្រង់តែងធ្វើឱ្យពួកគេចម្រើនទៅមុខយ៉ាងសកម្មជានិច្ច។ ពេលទ្រង់ធ្វើបែបនេះ មនុស្សនៅតែមានចំណុចខ្សោយរបស់ពួកគេដដែល ប៉ុន្តែពួកគេមិនមែនរស់នៅតាមចំណុចខ្សោយរបស់ខ្លួនឡើយ។ ពួកគេមិនបានធ្វើឱ្យវឌ្ឍនភាពជីវិតមានការយឺតយ៉ាវនោះទេ ហើយពួកគេបន្តស្វែងរកដើម្បីបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ នេះគឺជាស្ដង់ដាមួយ។ ប្រសិនបើអ្នកអាចធ្វើបែបនេះបាន នោះបញ្ជាក់ថា អ្នកបានទទួលព្រះវត្តមានរបស់ព្រះវិញ្ញាណបរិសុទ្ធហើយ។ ប្រសិនបើមនុស្សម្នាក់តែងតែអវិជ្ជមានជាប់ជានិច្ច ហើយទោះបីទទួលបានការបំភ្លឺនិងបានស្គាល់ខ្លួនឯងហើយក្ដី ប្រសិនបើពួកគេនៅតែបន្តអវិជ្ជមាន និងអសកម្មទៀត ហើយពួកគេមិនអាចក្រោកឈរ និងធ្វើការរួមគ្នាជាមួយព្រះជាម្ចាស់បាន នោះពួកគេបានទទួលត្រឹមព្រះគុណរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ហើយព្រះវិញ្ញាណបរិសុទ្ធមិនបានគង់នៅជាមួយពួកគេឡើយ។ ភាពអវិជ្ជមានរបស់ពួកគេ មានន័យថា ដួងចិត្តរបស់ពួកគេមិនបានបែរទៅរកព្រះជាម្ចាស់ឡើយ ហើយវិញ្ញាណរបស់ពួកគេ ក៏មិនត្រូវបានព្រះវិញ្ញាណរបស់ព្រះជាម្ចាស់បំផុសចិត្តដែរ។ មនុស្សគ្រប់គ្នាគប្បីត្រូវយល់ពីចំណុចនេះ។
ដកស្រង់ពី «ការបង្កើតទំនាក់ទំនងធម្មតាជាមួយព្រះជាម្ចាស់ គឺពិតជាសំខាន់ខ្លាំងណាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?
មានតែនៅគ្រាចុងក្រោយទេ ទើបកិច្ចការដែលខ្ញុំបាន និងកំពុងគ្រប់គ្រងអស់រយៈពេលរាប់ពាន់ឆ្នាំមកនេះ ត្រូវបានបើកសម្ដែងទាំងស្រុងឱ្យមនុស្សឃើញ។...
ដំណាក់កាលទាំងប្រាំមួយនៅក្នុងជីវិតរបស់មនុស្ស នៅក្នុងដំណើរជីវិតរបស់មនុស្ស...
រាប់ពាន់ឆ្នាំមកហើយដែលមនុស្សចង់បានសមត្ថភាពមើលឃើញការយាងមកដល់របស់ព្រះអង្គសង្គ្រោះផ្ទាល់នឹងភ្នែក។...
ផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំ ត្រូវបានបែងចែកជាបីដំណាក់កាលនៃកិច្ចការ។ គ្មានដំណាក់កាលណាមួយអាចតំណាងឱ្យកិច្ចការនៃយុគសម័យទាំងបីនោះឡើយ...