ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ដំណាក់កាលទាំងបីនៃកិច្ចការ | សម្រង់សម្ដីទី ២៣
ទោះបីក្នុងការយកកំណើតជាមនុស្សរបស់ទ្រង់ ព្រះយេស៊ូវគ្មានអារម្មណ៍ខាងសាច់ឈាមក៏ដោយ ក៏ទ្រង់តែងតែកម្សាន្តចិត្តសិស្សទ្រង់ ទំនុកបម្រុងពួកគេ ជួយពួកគេ...
យើងសូមស្វាគមន៍អ្នកស្វែងរកទាំងអស់ដែលទន្ទឹងការលេចមករបស់ព្រះជាម្ចាស់!
តាមរយៈបទពិសោធឃើញថា ការដែលមនុស្សម្នាក់អាចធ្វើចិត្តឱ្យស្ងប់នៅចំពោះព្រះជាម្ចាស់បាន គឺពិតជាសំខាន់ខ្លាំងបំផុត។ ចំណុចនេះពាក់ព័ន្ធនឹងបញ្ហាជាប់ទាក់ទងនឹងជីវិតខាងវិញ្ញាណ និងវឌ្ឍនភាពជីវិតរបស់មនុស្ស។ ការដេញតាមសេចក្តីពិត និងការផ្លាស់ប្ដូរនិស្ស័យរបស់អ្នក នឹងសម្រេចចេញជាផ្លែផ្កាបាន លុះត្រាណាតែអ្នកអាចធ្វើចិត្តឱ្យស្ងប់នៅចំពោះព្រះជាម្ចាស់បាន។ នោះដោយសារតែអ្នកបានមកចំពោះព្រះជាម្ចាស់ ទាំងរែកពុនបន្ទុកផង និងដោយសារតែអ្នកតែងយល់ថា អ្នកមានចំណុចខ្វះខាតច្រើន ថានៅមានសេចក្តីពិតជាច្រើនទៀតដែលអ្នកត្រូវតែដឹង ថានៅមានតថភាពជាច្រើនទៀតដែលអ្នកត្រូវដកពិសោធន៍ ដូច្នេះហើយ អ្នកគួរបង្ហាញការគិតគូរពីបំណងព្រះហឫទ័យព្រះជាម្ចាស់។ ចំណុចទាំងអស់នេះ តែងដក់ជាប់នៅក្នុងចិត្តរបស់អ្នកជានិច្ច ហាក់ដូចជាវាកំពុងប្រើកម្លាំងសង្កត់មកលើអ្នក ធ្វើឱ្យអ្នកដកដង្ហើមមិនរួច ដូច្នេះហើយ អ្នកមានអារម្មណ៍ពិបាកចិត្តជាខ្លាំង (ទោះបីជាអ្នកមិនស្ថិតក្នុងសភាពអវិជ្ជមានក៏ដោយ)។ មានតែមនុស្សប្រភេទនេះទេ ទើបមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នឹងទទួលបានការបំភ្លឺពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងទទួលបានការបណ្ដាលចិត្តពីព្រះវិញ្ញាណរបស់ព្រះជាម្ចាស់។ ពួកគេទទួលបានការបំភ្លឺ និងការស្រាយបំភ្លឺពីព្រះជាម្ចាស់ គឺដោយសារបន្ទុកដែលពួកគេរែកពុន ដោយសារពួកគេមានអារម្មណ៍ពិបាកចិត្តខ្លាំង ហើយអាចនិយាយបានថា គឺដោយសារតម្លៃដែលពួកគេបានលះបង់ ព្រមទាំងទុក្ខលំបាកដែលពួកគេបានឆ្លងកាត់នៅចំពោះព្រះជាម្ចាស់ផង។ ដ្បិតព្រះជាម្ចាស់មិនដែលប្រព្រឹត្តដាក់អ្នកណាម្នាក់ជាពិសេសឡើយ។ ទ្រង់តែងតែប្រព្រឹត្តចំពោះមនុស្សដោយស្មើភាពគ្នាជានិច្ច ហើយទ្រង់ក៏មិនដែលប្រទានអ្វីមួយដល់មនុស្សតាមតែព្រះទ័យទ្រង់ ឬដោយឥតលក្ខខណ្ឌនោះដែរ។ នេះគឺនិស្ស័យសុចរិតរបស់ទ្រង់មួយផ្នែក។ នៅក្នុងជីវិតជាក់ស្តែង មនុស្សភាគច្រើនមិនទាន់ឈានដល់កម្រិតនេះនៅឡើយទេ។ យ៉ាងហោចណាស់ ក៏ចិត្តរបស់ពួកគេនៅពុំទាន់បានបែរទៅរកព្រះជាម្ចាស់ទាំងស្រុងដែរ ហេតុនេះទើបនិស្ស័យជីវិតរបស់ពួកគេពុំទាន់មានការផ្លាស់ប្តូរជាដុំកំភួនណាមួយនៅឡើយ។ នេះមកពីពួកគេរស់នៅតែក្នុងព្រះគុណរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ មិនទាន់ទទួលបានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធនៅឡើយទេ។ លក្ខណៈវិនិច្ឆ័យដែលមនុស្សត្រូវតែបំពេញឱ្យបាន ដើម្បីឱ្យព្រះជាម្ចាស់អាចប្រើគេបាន មានដូចតទៅ៖ ដួងចិត្តរបស់ពួកគេត្រូវតែបែរទៅរកព្រះជាម្ចាស់ ពួកគេត្រូវរែកពុនបន្ទុកនៃព្រះបន្ទូលរបស់ទ្រង់ ពួកគេត្រូវតែមានដួងចិត្តដែលស្រេកឃ្លាន ហើយពួកគេត្រូវតែមានការតាំងចិត្តក្នុងការស្វែងរកសេចក្តីពិត។ មានតែមនុស្សបែបនេះទេ ទើបអាចទទួលបានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ និងទទួលបានការបំភ្លឺ និងការស្រាយបំភ្លឺពីទ្រង់ជារឿយៗ។ មនុស្សដែលព្រះជាម្ចាស់ប្រើ ពីសម្បកក្រៅហាក់ដូចជាគ្មានហេតុផល និងគ្មានទំនាក់ទំនងធម្មតាជាមួយអ្នកដទៃនោះទេ ប៉ុន្តែពួកគេនិយាយស្ដីចេះប្រយ័ត្នប្រយែង មានការគួរសម ហើយពួកគេតែងអាចធ្វើចិត្តឱ្យស្ងប់នៅចំពោះព្រះជាម្ចាស់បានជានិច្ច។ នេះទើបពិតជាមនុស្សដែលស័ក្ដិសមនឹងឱ្យព្រះវិញ្ញាណបរិសុទ្ធប្រើជាប្រាកដមែន។ មនុស្ស «គ្មានហេតុផល» ដែលព្រះជាម្ចាស់មានបន្ទូលមកនេះ មើលទៅដូចជាគ្មានទំនាក់ទំនងធម្មតាជាមួយអ្នកដទៃទេ ហើយពួកគេក៏ពុំខ្វាយខ្វល់នឹងសេចក្តីស្រឡាញ់ ឬការអនុវត្តតែពីសម្បកក្រៅនោះដែរ ប៉ុន្តែនៅពេលពួកគេទាក់ទងបញ្ហាខាងវិញ្ញាណវិញ ពួកគេអាចបើកចិត្ត និងផ្តល់ការស្រាយបំភ្លឺ និងការបំភ្លឺដែលពួកគេទទួលបានពីបទពិសោធន៍ជាក់ស្តែងនៅចំពោះព្រះជាម្ចាស់ ដល់អ្នកដទៃដោយមិនកំណាញ់អ្វីឡើយ។ ពួកគេតែងបង្ហាញសេចក្តីស្រឡាញ់ចំពោះព្រះជាម្ចាស់ និងបំពេញតាមបំណងព្រះហឫទ័យទ្រង់តាមរបៀបនេះឯង។ នៅពេលដែលអ្នកដទៃនិយាយមួលបង្កាច់ និងសើចចំអកដាក់ពួកគេ ពួកគេគេចមិនឱ្យមនុស្ស បញ្ហា ឬរឿងរ៉ាវផ្សេងៗពីខាងក្រៅជះឥទ្ធិពលមកលើពួកគេឡើយ ហើយពួកគេបន្តនៅស្ងៀមចំពោះព្រះជាម្ចាស់ដដែល។ មើលទៅហាក់ដូចជាពួកគេមានការយល់ដឹងពិសេសផ្ទាល់ខ្លួនដូច្នោះដែរ។ មិនថាអ្នកដទៃធ្វើអ្វីនោះទេ ក៏ដួងចិត្តរបស់ពួកគេមិនចេញពីព្រះជាម្ចាស់ចោលដែរ។ ពេលដែលអ្នកដទៃកំពុងជជែកគ្នានិងសើចសប្បាយ ដួងចិត្តរបស់ពួកគេនៅជាប់នឹងព្រះជាម្ចាស់ ពួកគេសញ្ជឹងគិតពីបន្ទូលរបស់ព្រះជាម្ចាស់ ឬអធិដ្ឋានទៅព្រះជាម្ចាស់ស្ងាត់ៗនៅក្នុងចិត្ត ដោយស្វែងរកបំណងព្រះហឫទ័យរបស់ទ្រង់។ មនុស្សទាំងអស់នេះ មិនដែលផ្ដល់តម្លៃសំខាន់ទៅលើការរក្សាទំនាក់ទំនងធម្មតារវាងគ្នានិងគ្នាឡើយ ហើយពួកគេដូចជាគ្មានទស្សនវិជ្ជាសម្រាប់ការប្រព្រឹត្តិខាងលោកិយនោះទេ។ ពួកគេមើលទៅដូចជារស់រវើក គួរឱ្យស្រឡាញ់ និងគ្មានល្បិចកលអ្វីទេ ហើយពួកគេក៏មានភាពស្ងប់ស្ងៀមនៅក្នុងខ្លួនផងដែរ។ នេះជាលក្ខណៈនៃប្រភេទមនុស្សដែលព្រះជាម្ចាស់ប្រើ។ ចំណុចមួយចំនួនដូចជា ទស្សនវិជ្ជាសម្រាប់ការប្រព្រឹត្តិខាងលោកិយ ឬ «ហេតុផលធម្មតា» ជាដើម ពុំមានឥទ្ធិពលលើបុគ្គលប្រភេទនេះឡើយ។ ពួកគេបានដាក់ចិត្តទៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងស្រុង ហើយនៅក្នុងដួងចិត្តរបស់ពួកគេ គឺហាក់ដូចជាមានតែព្រះជាម្ចាស់ប៉ុណ្ណោះ។ បុគ្គលបែបនេះឯងដែលព្រះជាម្ចាស់សំដៅដល់ថាជាបុគ្គល «គ្មានហេតុផល» នោះឯង ហើយប្រាកដណាស់ គឺបុគ្គលបែបនេះឯង ដែលត្រូវព្រះជាម្ចាស់ប្រើ។ ទីសម្គាល់នៃបុគ្គលដែលព្រះជាម្ចាស់ប្រើគឺ៖ មិនថានៅពេលណា ឬទីកន្លែងណានោះទេ ដួងចិត្តរបស់ពួកគេ តែងនៅជាប់នឹងព្រះជាម្ចាស់ជានិច្ច ហើយមិនថា អ្នកដទៃខិលខូចយ៉ាងណា ឬមិនថាមនុស្សដទៃបណ្ដែតបណ្តោយខ្លួនទៅតាមសេចក្ដីស្រើបស្រាល និងទៅតាមសាច់ឈាមយ៉ាងណានោះទេ ក៏ដួងចិត្តរបស់មនុស្សនេះ មិនដែលចេញពីព្រះជាម្ចាស់ដែរ ហើយពួកគេមិនតម្រាប់តាមហ្វូងមនុស្សឡើយ។ មានតែមនុស្សបែបនេះទេ ទើបសមនឹងឱ្យព្រះជាម្ចាស់ប្រើ ហើយមានតែមនុស្សបែបនេះទេ ដែលព្រះវិញ្ញាណបរិសុទ្ធប្រោសឱ្យបានគ្រប់លក្ខណ៍។ ប្រសិនបើអ្នកមិនអាចសម្រេចចំណុចនេះបានទេ នោះអ្នកគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់នឹងឱ្យព្រះជាម្ចាស់ទទួលយក ឬឱ្យព្រះវិញ្ញាណបរិសុទ្ធប្រោសឱ្យបានគ្រប់លក្ខណ៍ឡើយ។
ដកស្រង់ពី «ការបង្កើតទំនាក់ទំនងធម្មតាជាមួយព្រះជាម្ចាស់ គឺពិតជាសំខាន់ខ្លាំងណាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?
ទោះបីក្នុងការយកកំណើតជាមនុស្សរបស់ទ្រង់ ព្រះយេស៊ូវគ្មានអារម្មណ៍ខាងសាច់ឈាមក៏ដោយ ក៏ទ្រង់តែងតែកម្សាន្តចិត្តសិស្សទ្រង់ ទំនុកបម្រុងពួកគេ ជួយពួកគេ...
អស់រយៈពេលជាច្រើនឆ្នាំ របៀបនៃការជឿតាមបែបប្រពៃណីរបស់មនុស្ស (ដែលជាគ្រីស្ទបរិស័ទ ជាសាសនាមួយក្នុងចំណោមសាសនាធំៗទាំងបីនៅលើពិភពលោក)...
ភក្ដីភាពរបស់អ្នករាល់គ្នា គឺមានតែលើបបូរមាត់ប៉ុណ្ណោះ រីឯចំណេះដឹងរបស់អ្នករាល់គ្នា ក៏គ្រាន់តែជាចំណេះដឹងផ្នែកបញ្ញា និងគំនិតតែប៉ុណ្ណោះ...
លោកុប្បត្តិ ១៩:១-១១ នាពេលល្ងាច ទេវតាពីរអង្គបានទៅដល់ក្រុងសូដុម ឯឡុតគាត់អង្គុយនៅមាត់ទ្វារក្រុង។ កាលឡុតឃើញទេវតាទាំងពីរ គាត់ក៏ក្រោកទៅទទួល...