ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការលាតត្រដាងពីសេចក្ដីពុករលួយរបស់មនុស្សជាតិ | សម្រង់សម្ដីទី ៣៣៧
25-01-2026
ខ្ញុំបានធ្វើកិច្ចការ និងបានមានបន្ទូលតាមរបៀបនេះនៅក្នុងចំណោមអ្នករាល់គ្នា ហើយខ្ញុំបានចំណាយកម្លាំង និងការខំប្រឹងប្រែងយ៉ាងច្រើន ប៉ុន្ដែតើនៅពេលណាដែលអ្នករាល់គ្នាធ្លាប់ស្ដាប់អ្វីដែលខ្ញុំមានបន្ទូលប្រាប់អ្នករាល់គ្នាយ៉ាងច្បាស់នោះ? តើនៅកន្លែងណាដែលអ្នករាល់គ្នាបានឱនចុះ នៅចំពោះខ្ញុំ ដែលជាព្រះដ៏មានគ្រប់ចេស្ដា។ តើហេតុអ្វីបានជាអ្នករាល់គ្នាប្រព្រឹត្ដចំពោះខ្ញុំបែបនេះ? តើហេតុអ្វីបានជាអ្វីៗដែលអ្នករាល់គ្នានិយាយ និងធ្វើ ជំរុញឱ្យសេចក្ដីក្រោធរបស់ខ្ញុំឆួលឡើងបែបនេះ? តើហេតុអ្វីបានជាចិត្តរបស់អ្នករាល់គ្នារឹងរូសដូច្នេះ? តើខ្ញុំធ្លាប់វាយអ្នករាល់គ្នាឬទេ? តើហេតុអ្វីបានជាអ្នករាល់គ្នា មិនធ្វើអ្វីសោះ ក្រៅពីធ្វើឱ្យខ្ញុំព្រួយព្រះទ័យ និងថប់បារម្ភដូច្នេះ? តើអ្នករាល់គ្នាកំពុងរង់ចាំឱ្យថ្ងៃនៃសេចក្ដីក្រោធរបស់ខ្ញុំដែលជាព្រះយេហូវ៉ា ធ្លាក់មកលើអ្នករាល់គ្នាឬ? តើអ្នករាល់គ្នាកំពុងរង់ចាំឱ្យខ្ញុំបញ្ជូនសេចក្ដីក្រោធរបស់ខ្ញុំ ដែលបានឆួលឡើងដោយសារការបះបោររបស់អ្នករាល់គ្នាឬ? តើអ្វីៗគ្រប់យ៉ាងដែលខ្ញុំធ្វើ មិនមែនសម្រាប់អ្នករាល់គ្នាទេឬអី? ប៉ុន្ដែជានិច្ចកាល អ្នករាល់គ្នាតែងតែប្រព្រឹត្តចំពោះខ្ញុំដែលជាព្រះយេហូវ៉ាបែបនេះគឺ៖ លួចយញ្ញបូជារបស់ខ្ញុំ យកតង្វាយពីអាសនារបស់ខ្ញុំទៅកាន់ជម្រករបស់ឆ្កែចចក ដើម្បីផ្ដល់ចំណីដល់កូនឆ្កែចចកទាំងអស់នោះ ហើយនិងកូននៃកូនឆ្កែចចកទៀត មនុស្សប្រយុទ្ធប្រឆាំងគ្នាទៅវិញទៅមក ប្រឈមមុខដាក់គ្នាដោយសេចក្ដីក្រេវក្រោធ និងដាវលំពែង បោះចោលព្រះបន្ទូលរបស់ខ្ញុំដែលជាព្រះដ៏មានគ្រប់ចេស្ដា ទៅក្នុងបង្គន់ឱ្យក្លាយទៅជាលាមកដ៏កខ្វក់។ តើឯណាទៅសេចក្តីថ្លៃថ្នូររបស់អ្នករាល់គ្នា? សារជាតិជាមនុស្សរបស់អ្នករាល់គ្នាបានក្លាយទៅជាសត្វសាហាវ! បេះដូងរបស់អ្នករាល់គ្នាបានក្លាយទៅជាដុំថ្មជាយូរមកហើយ។ តើអ្នករាល់គ្នាមិនដឹងទេឬអីថា នៅពេលដែលថ្ងៃនៃសេចក្ដីក្រោធរបស់ខ្ញុំមកដល់ គឺជាពេលដែលខ្ញុំនឹងជំនុំជម្រះការអាក្រក់ដែលអ្នករាល់គ្នាប្រព្រឹត្តទាស់នឹងខ្ញុំ ដែលជាព្រះដ៏មានគ្រប់ចេស្ដា នៅថ្ងៃនេះ? តើអ្នករាល់គ្នាគិតថា តាមរយៈការបោកបញ្ឆោតខ្ញុំបែបនេះ ការបោះចោលព្រះបន្ទូលរបស់ខ្ញុំទៅក្នុងភក់ជ្រាំ និងមិនស្ដាប់តាមព្រះបន្ទូលទាំងនោះ តើអ្នករាល់គ្នាគិតថាតាមរយៈការធ្វើបែបនេះនៅក្រោយខ្នងខ្ញុំ អ្នករាល់គ្នាអាចគេចផុតពីការឃ្លាំមើលដែលពោរពេញដោយសេចក្ដីក្រោធរបស់ខ្ញុំឬអី? តើអ្នករាល់គ្នាមិនដឹងថាខ្ញុំដែលជាព្រះយេហូវ៉ា បានទតមើលឃើញអ្នករាល់គ្នាដោយព្រះនេត្ររបស់ខ្ញុំហើយទេឬអី នៅពេលដែលអ្នករាល់គ្នាបានលួចយកយញ្ញបូជារបស់ខ្ញុំ និងលោភយកទ្រព្យសម្បត្តិរបស់ខ្ញុំនោះ? តើអ្នករាល់គ្នាមិនដឹងទេឬអីថា នៅពេលដែលអ្នករាល់គ្នាបានលួចយកយញ្ញបូជារបស់ខ្ញុំ គឺអ្នករាល់គ្នាបានប្រព្រឹត្តទង្វើបែបនេះនៅមុខអាសនា ដែលគេបានថ្វាយយញ្ញបូជា? តើអ្នករាល់គ្នាអាចជឿបានយ៉ាងដូចម្ដេចថា ខ្លួនឯងឆ្លាតដ៏ម្ល៉េះ និងអាចបោកបញ្ឆោតខ្ញុំតាមរបៀបនេះបាន? តើសេចក្ដីក្រោធរបស់ខ្ញុំអាចឃ្លាតចេញពីអំពើបាបដ៏សាហាវរបស់អ្នករាល់គ្នាយ៉ាងដូចម្ដេចកើត? តើសេចក្ដីក្រេវក្រោធដ៏លើសលប់របស់ខ្ញុំ អាចរំលងអំពើអាក្រក់របស់អ្នករាល់គ្នាយ៉ាងដូចម្ដេចកើត? ការអាក្រក់ដែលអ្នករាល់គ្នាប្រព្រឹត្តនៅថ្ងៃនេះ មិនមែនបើកផ្លូវចេញសម្រាប់អ្នករាល់គ្នាទេ ប៉ុន្ដែគឺសន្សំទោសសម្រាប់អ្នករាល់គ្នានៅថ្ងៃស្អែកវិញ ព្រោះវាជំរុញការវាយផ្ចាល់របស់ខ្ញុំដែលជាព្រះដ៏មានគ្រប់ចេស្ដា ចំពោះអ្នករាល់គ្នា។ តើអំពើអាក្រក់ និងពាក្យសម្ដីអាក្រក់ៗរបស់អ្នករាល់គ្នា អាចគេចផុតពីការវាយផ្ចាលរបស់ខ្ញុំយ៉ាងដូចម្ដេចកើត? តើសេចក្ដីអធិស្ឋានរបស់អ្នករាល់គ្នាអាចទៅដល់ព្រះកាណ៌របស់ខ្ញុំយ៉ាងដូចម្ដេចកើត? តើខ្ញុំអាចបើកផ្លូវចេញសម្រាប់សេចក្ដីទុច្ចរិតរបស់អ្នករាល់គ្នាយ៉ាងដូចម្ដេចកើត? តើខ្ញុំអាចលើកលែងចំពោះអំពើអាក្រក់របស់អ្នករាល់គ្នាដែលបះបោរទាស់នឹងខ្ញុំបានយ៉ាងដូចម្ដេចកើត? តើខ្ញុំអាចមិនកាត់ផ្ដាច់អណ្ដាតរបស់អ្នករាល់គ្នា ដែលមានពិសដូចជាអណ្ដាតពស់យ៉ាងដូចម្ដេចកើត? អ្នករាល់គ្នាមិនអំពាវនាវរកខ្ញុំ សម្រាប់ជាប្រយោជន៍ដល់សេចក្ដីសុចរិតរបស់អ្នករាល់គ្នាទេ ប៉ុន្ដែអ្នករាល់គ្នាបែរជាសន្សំសេចក្ដីក្រោធរបស់ខ្ញុំទុកដោយសារសេចក្ដីទុច្ចរិតរបស់អ្នករាល់គ្នាទៅវិញ។ តើខ្ញុំអាចអត់ទោសឱ្យអ្នករាល់គ្នាយ៉ាងដូចម្ដេចកើត? នៅក្នុងព្រះនេត្ររបស់ខ្ញុំដែលជាព្រះដ៏មានគ្រប់ចេស្ដា គឺពាក្យសម្ដី និងទង្វើរបស់អ្នករាល់គ្នាសុទ្ធតែកខ្វក់។ ព្រះនេត្ររបស់ខ្ញុំដែលជាព្រះដ៏មានគ្រប់ចេស្ដា ទតឃើញសេចក្ដីទុច្ចរិតរបស់អ្នករាល់គ្នាជាការវាយផ្ចាលដែលគ្មានបន្ធូរ។ តើការវាយផ្ចាល និងការជំនុំជម្រះដ៏សុចរិតរបស់ខ្ញុំ អាចឃ្លាតចេញពីអ្នករាល់គ្នាយ៉ាងដូចម្ដេចកើត? ដោយព្រោះអ្នករាល់គ្នាធ្វើបែបនេះចំពោះខ្ញុំ ដោយធ្វើឱ្យខ្ញុំព្រួយព្រះទ័យ និងពេញដោយសេចក្ដីក្រោធ តើខ្ញុំអាចបណ្ដោយឱ្យអ្នករាល់គ្នាគេចផុតពីព្រះហស្ដរបស់ខ្ញុំ និងឃ្លាតចេញពីថ្ងៃដែលខ្ញុំជាព្រះយេហូវ៉ា វាយផ្ចាល និងដាក់បណ្ដាសាអ្នករាល់គ្នាយ៉ាងដូចម្ដេចកើត? តើអ្នករាល់គ្នាមិនដឹងថាពាក្យសម្ដី និងសូរស័ព្ទដ៏អាក្រក់ដែលចេញពីមាត់របស់អ្នករាល់គ្នាបានឮទៅដល់ព្រះកាណ៌ខ្ញុំហើយទេឬអី? តើអ្នករាល់គ្នាមិនដឹងថាសេចក្ដីទុច្ចរិតរបស់អ្នករាល់គ្នាបានធ្វើឱ្យប្រឡាក់ព្រះពស្រ្ដនៃសេចក្ដីសុចរិតរបស់ខ្ញុំហើយទេឬអី? តើអ្នករាល់គ្នាមិនដឹងថា ការបះបោររបស់អ្នករាល់គ្នាបានជំរុញឱ្យសេចក្ដីក្រោធដ៏ខ្លាំងក្លារបស់ខ្ញុំឆួលឡើងហើយទេឬអី? តើអ្នករាល់គ្នាមិនដឹងទេឬអីថា អ្នករាល់គ្នាបានទុកខ្ញុំចោលឱ្យខឹងក្រេវក្រោធ និងបានសាកល្បងភាពអត់ធ្មត់របស់ខ្ញុំជាយូរមកហើយ? តើអ្នករាល់គ្នាមិនដឹងទេឬអីថា អ្នករាល់គ្នាបានបំផ្លាញសាច់ឈាមដែលខ្ញុំសណ្ឋិតក្នុងនោះរួចទៅហើយ ដោយធ្វើឱ្យវាដាច់រហែកជាបំណែកៗ? ខ្ញុំបានស៊ូទ្រាំរហូតមកដល់ពេលនេះ ទើបខ្ញុំបង្ហាញសេចក្ដីក្រោធរបស់ខ្ញុំចេញទៅ ដោយមិនលើកលែងឱ្យអ្នករាល់គ្នាទៀតឡើយ។ តើអ្នករាល់គ្នាមិនដឹងថាព្រះនេត្ររបស់ខ្ញុំបានទតឃើញអំពើអាក្រក់របស់អ្នករាល់គ្នា ហើយការអំពាវនាវរបស់ខ្ញុំបានឮទៅដល់ព្រះកាណ៌របស់ព្រះវរបិតាខ្ញុំហើយទេឬអី? តើទ្រង់អាចបណ្ដោយឱ្យអ្នករាល់គ្នាប្រព្រឹត្តចំពោះខ្ញុំបែបនេះយ៉ាងដូចម្ដេចកើត? តើមានកិច្ចការណាមួយដែលខ្ញុំធ្វើនៅក្នុងអ្នករាល់គ្នា ដែលមិនមែនជាប្រយោជន៍សម្រាប់អ្នករាល់គ្នា? ប៉ុន្ដែ តើនរណាក្នុងចំណោមអ្នករាល់គ្នា បានស្រលាញ់កិច្ចការរបស់ខ្ញុំដែលជាព្រះយេហូវ៉ាកាន់តែខ្លាំង? តើខ្ញុំអាចមិនស្មោះត្រង់ចំពោះព្រះហឫទ័យនៃព្រះវរបិតារបស់ខ្ញុំដោយសារតែខ្ញុំទន់ខ្សោយ និងដោយសារតែខ្ញុំបានរងទុក្ខយ៉ាងដូចម្ដេចកើត? តើអ្នករាល់គ្នាមិនយល់ពីព្រះហឫទ័យរបស់ខ្ញុំទេឬអី? ខ្ញុំមានបន្ទូលទៅកាន់អ្នករាល់គ្នា ដូចដែលព្រះយេហូវ៉ាបានធ្វើ តើខ្ញុំមិនបានបូជាអ្វីច្រើនសម្រាប់អ្នករាល់គ្នាទេឬអី? ទោះបីជាខ្ញុំព្រមទទួលការរងទុក្ខទាំងអស់នេះសម្រាប់ជាប្រយោជន៍ដល់កិច្ចការនៃព្រះវរបិតារបស់ខ្ញុំក៏ដោយ តើអ្នករាល់គ្នាអាចរួចផុតពីការវាយផ្ចាលដែលខ្ញុំនាំមកលើអ្នករាល់គ្នា ដោយសារលទ្ធផលនៃការរងទុក្ខរបស់ខ្ញុំយ៉ាងដូចម្ដេចកើត? តើអ្នករាល់គ្នាមិនបានរីករាយយ៉ាងខ្លាំងចំពោះខ្ញុំទេឬអី? ថ្ងៃនេះ ព្រះវរបិតាខ្ញុំបានប្រទានខ្ញុំមកឱ្យអ្នករាល់គ្នា តើអ្នករាល់គ្នាមិនដឹងថា អ្នករាល់គ្នាបានរីករាយយ៉ាងខ្លាំង លើសពីព្រះបន្ទូលដ៏សប្បុរសរបស់ខ្ញុំទេឬអី? តើអ្នករាល់គ្នាមិនដឹងថាជីវិតរបស់ខ្ញុំត្រូវបានប្ដូរដើម្បីជីវិត និងអ្វីៗដែលអ្នករាល់គ្នារីករាយជាមួយទេឬអី? តើអ្នករាល់គ្នាមិនដឹងទេឬអីថា ព្រះវរបិតាខ្ញុំបានប្រើជីវិតរបស់ខ្ញុំ ដើម្បីធ្វើចម្បាំងជាមួយសាតាំង ហើយថាទ្រង់ក៏បានប្រទានជីវិតរបស់ខ្ញុំមកឱ្យអ្នករាល់គ្នា ដើម្បីធ្វើឱ្យអ្នករាល់គ្នាទទួលបានជីវិតមួយរយដង និងអនុញ្ញាតឱ្យអ្នករាល់គ្នាជៀសផុតពីសេចក្ដីល្បួងជាច្រើន? តើអ្នករាល់គ្នាមិនដឹងទេឬអីថា មានតែតាមរយៈកិច្ចការរបស់ខ្ញុំប៉ុណ្ណោះ ទើបអ្នករាល់គ្នាបានរួចផុតពីសេចក្ដីល្បួង និងពីការវាយផ្ចាលដ៏ធ្ងន់ធ្ងរជាច្រើន? តើអ្នករាល់គ្នាមិនដឹងទេឬអីថា ដោយសារខ្ញុំតែមួយគត់ ទើបព្រះវរបិតាខ្ញុំអនុញ្ញាតឱ្យអ្នករាល់គ្នារីករាយរហូតមកដល់ពេលនេះ? តើថ្ងៃនេះអ្នករាល់គ្នាអាចនៅរឹងរូស និងមិនបន្ទន់ចិត្ដ ហាក់ដូចជាភាពចចេសបានរីកចម្រើននៅក្នុងចិត្តរបស់អ្នករាល់គ្នាយ៉ាងដូចម្ដេចកើត? តើការអាក្រក់ដែលអ្នករាល់គ្នាប្រព្រឹត្ដនៅថ្ងៃនេះ អាចគេចផុតពីថ្ងៃនៃសេចក្ដីក្រោធ ដែលនឹងកើតឡើងក្រោយពេលដែលខ្ញុំចាកចេញពីផែនដីយ៉ាងដូចម្ដេចកើត? តើខ្ញុំអាចបណ្ដោយឱ្យអស់អ្នកដែលរឹងរូស និងមិនបន្ទន់ចិត្ត គេចផុតពីសេចក្ដីក្រោធរបស់ព្រះយេហូវ៉ាយ៉ាងដូចម្ដេចកើត?
ដកស្រង់ពី «គ្មាននរណាម្នាក់ដែលមានសាច់ឈាមអាចគេចផុតពីថ្ងៃនៃសេចក្ដីក្រោធបានឡើយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?
ប្រភេទវីដេអូផ្សេងទៀត