ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ច្រកចូលទៅកាន់ជិវិត | សម្រង់សម្ដីទី ៤៤៨

ការបំពេញភារកិច្ចរបស់មនុស្ស តាមពិតទៅ គឺជាការសម្រេចនូវគ្រប់កិច្ចការទាំងអស់ដែលមនុស្សមានសមត្ថភាពអាចធ្វើបានពីធម្មជាតិ ដែលនេះមានន័យថា ជាកិច្ចការដែលមនុស្សអាចធ្វើបាន។ គឺនៅពេលនោះហើយដែលគេអាចបំពេញភារកិច្ចរបស់គេបាន។ ភាពខ្វះខាតរបស់មនុស្សក្នុងអំឡុងពេលនៃការបម្រើរបស់គេ គឺត្រូវកាត់បន្ថយបន្តិចម្ដងៗតាមរយៈបទពិសោធជឿនលឿនទៅមុខ និងដំណើរការនៃការឆ្លងកាត់ ការជំនុំជម្រះ។ ពួកគេពុំបង្កការរំខាន ឬប៉ះពាល់ដល់ភារកិច្ចរបស់មនុស្សឡើយ។ អស់អ្នកណាដែលឈប់បម្រើ ឬចុះចាញ់ និងដកខ្លួនវិញដោយខ្លាចថា អាចនឹងមានកំហុសចំពោះការបម្រើរបស់ពួកគេ អ្នកនោះជាមនុស្សកំសាកខ្លាំងជាងគេបំផុត។ ប្រសិនបើមនុស្សមិនអាចសម្ដែងឱ្យឃើញនូវអ្វីដែលពួកគេគួរសម្ដែងឱ្យឃើញ ក្នុងអំឡុងពេលនៃការបម្រើ ឬសម្រេចនូវអ្វីដែលមនុស្សអាចធ្វើបានពីកំណើត ហើយផ្ទុយទៅវិញ បែរជាធ្វើឱ្យរួចតែពីដៃ នោះពួកគេបានបាត់បង់មុខងារដែលភាវៈត្រូវបានបង្កើតមក គួរតែមានហើយ។ មនុស្សបែបនេះ គេហៅថា «មនុស្សធុនកណ្ដាល»។ ពួកគេគឺជាកាកសំណល់ដែលគ្មានបានការ។ មនុស្សបែបនេះ តើសមនឹងហៅថាជាភាវៈដែលព្រះបង្កើតមកតាមន័យពិតប្រាកដបានទេ? តើពួកគេមិនមែនជាភាវៈពុករលួយដែលចាំងចែងតែខាងក្រៅ ប៉ុន្តែរលួយខាងក្នុងទេឬអី? ប្រសិនបើមនុស្សហៅខ្លួនឯងថាព្រះជាម្ចាស់ ប៉ុន្តែមិនអាចបើកសម្ដែងនូវភាពជាព្រះ បំពេញកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ឬតំណាងឱ្យព្រះជាម្ចាស់បានទេ នោះមិនបាច់ឆ្ងល់ទេ គេមិនមែនជាព្រះជាម្ចាស់ឡើយ ដ្បិតគេមិនមានសារជាតិរបស់ព្រះជាម្ចាស់ឡើយ ហើយអ្វីដែលព្រះជាម្ចាស់អាចសម្រេចបានពីកំណើត គឺពុំមានពិតនៅក្នុងខ្លួនរបស់គេទេ។ ប្រសិនបើមនុស្សបាត់បង់អ្វីដែលគេអាចទទួលបានពីកំណើតមក គេនឹងមិនអាចហៅថាជាមនុស្សបានទៀតទេ ហើយគេគ្មានតម្លៃដើម្បីឈរក្នុងនាមជាភាវៈមួយដែលបានបង្កើតមក ឬត្រូវមកចំពោះព្រះជាម្ចាស់ និងបម្រើទ្រង់ឡើយ។ បន្ថែមលើនេះ គេមិនមានតម្លៃដើម្បីទទួលនូវព្រះគុណរបស់ព្រះជាម្ចាស់ ឬដើម្បីឱ្យព្រះជាម្ចាស់ឃ្លាំមើល ការពារ និងធ្វើឱ្យគេបានគ្រប់លក្ខណ៍ឡើយ។ មនុស្សជាច្រើនដែលបានបាត់បង់ការទុកព្រះទ័យពីព្រះជាម្ចាស់ ក៏បន្តបាត់បង់ព្រះគុណរបស់ព្រះជាម្ចាស់ដែរ។ ពួកគេមិនត្រឹមតែមិនស្អប់អំពើអាក្រក់របស់ពួកគេទេ ប៉ុន្តែពួកគេថែមទាំងផ្សព្វផ្សាយគំនិតរបស់ពួកគេដោយឥតញញើត ថាផ្លូវរបស់ព្រះជាម្ចាស់មិនត្រឹមត្រូវ ហើយពួកបះបោរថែមទាំងបដិសេធអត្ថិភាពរបស់ព្រះជាម្ចាស់ទៀតផង។ តើមនុស្ស ដែលមានការបះបោរបែបនេះ អាចមានសិទ្ធិត្រេកអរសប្បាយ នឹងព្រះគុណរបស់ព្រះជាម្ចាស់បានដោយរបៀបណា? អស់អ្នកណាដែលមិនបំពេញភារកិច្ចរបស់ខ្លួន គឺបះបោរប្រឆាំងនឹងព្រះជាម្ចាស់ខ្លាំងណាស់ ហើយជំពាក់ទ្រង់យ៉ាងច្រើន ប៉ុន្តែពួកគេបែរខ្នង និងស្ដីបន្ទោសខ្លាំងៗថា ព្រះជាម្ចាស់មិនត្រឹមត្រូវ។ តើមនុស្សបែបនេះ អាចមានតម្លៃដើម្បីធ្វើឱ្យបានគ្រប់លក្ខណ៍ដោយរបៀបណាទៅ? តើនេះមិនមែនជាការនាំឆ្ពោះទៅកាន់ការត្រូវជម្រុះចោល និងការដាក់ទោសទេឬអី? មនុស្សមិនបំពេញភារកិច្ចរបស់ពួកគេនៅចំពោះព្រះជាម្ចាស់ គឺមានទោសក្នុងបទឧក្រិដ្ឋយ៉ាងធ្ងន់ធ្ងររួចស្រេចទៅហើយ ដ្បិតសូម្បីតែការដាក់ទោសដល់ស្លាប់ក្ដី ក៏នៅមិនទាន់គ្រប់គ្រាន់ដែរ ប៉ុន្តែពួកគេនៅហ៊ានតវ៉ាជាមួយព្រះជាម្ចាស់ទាំងឥតអៀនខ្មាស ព្រមទាំងហ៊ានតតាំងប្រឆាំងនឹងទ្រង់ទៀតផង។ តើការធ្វើឱ្យមនុស្សបែបនេះបានគ្រប់លក្ខណ៍មានតម្លៃអ្វីទៅ? នៅពេលដែលមនុស្សមិនបានបំពេញភារកិច្ចរបស់ពួកគេ ពួកគេគួរតែមានអារម្មណ៍ដឹងកំហុស និងជាប់ជំពាក់។ ពួកគេគប្បីស្អប់ចំណុចខ្សោយ និងភាពមិនបានការរបស់ពួកគេ ស្អប់ខ្ពើមការបះបោរ និងសេចក្ដីពុករលួយរបស់ពួកគេ ហើយថែមទាំងត្រូវប្រគល់ជីវិតរបស់ពួកគេថ្វាយដល់ព្រះជាម្ចាស់ទៀតផង។ មានតែពេលនោះប៉ុណ្ណោះដែលពួកគេមានលក្ខណៈជាភាវៈមួយដែលត្រូវបានបង្កើតមក ដែលស្រឡាញ់ព្រះជាម្ចាស់ដោយពិតប្រាកដ ហើយមានតែមនុស្សបែបនេះទេ ដែលមានតម្លៃក្នុងការត្រេកអរសប្បាយនឹងព្រះពរ និងសេចក្ដីសន្យារបស់ព្រះជាម្ចាស់ ហើយអាចឱ្យទ្រង់ប្រោសឱ្យបានគ្រប់លក្ខណ៍។ ហើយចុះភាគច្រើននៃអ្នករាល់គ្នាវិញ? តើអ្នករាល់គ្នាប្រព្រឹត្តដាក់ព្រះជាម្ចាស់ដែលគង់នៅក្នុងចំណោមអ្នករាល់គ្នាដូចម្តេច? តើអ្នករាល់គ្នាបានបំពេញភារកិច្ចរបស់អ្នករាល់គ្នានៅចំពោះទ្រង់ដោយរបៀបណា? តើអ្នកបានបំពេញគ្រប់ការទាំងអស់ដែលអ្នកត្រូវបានត្រាស់ហៅឱ្យទៅបំពេញ ទោះបីជាត្រូវលះបង់ជីវិតផ្ទាល់ខ្លួនរបស់អ្នកក្ដីហើយឬនៅ? តើអ្នករាល់គ្នាបានលះបង់អ្វីខ្លះហើយ? តើអ្នករាល់គ្នាមិនបានទទួលច្រើនគ្រប់គ្រាន់ពីខ្ញុំទេឬអី? តើអ្នករាល់គ្នាអាចសម្គាល់ដឹងបានទេ? តើអ្នករាល់គ្នាស្មោះត្រង់ចំពោះខ្ញុំដល់កម្រិតណា? តើអ្នកបានបម្រើដល់ខ្ញុំដូចម្តេចខ្លះ? ហើយតើខ្ញុំបានប្រទានអ្វីខ្លះដល់អ្នករាល់គ្នា និងបានធ្វើអ្វីខ្លះសម្រាប់អ្នករាល់គ្នា? តើអ្នករាល់គ្នាបានវាស់ស្ទង់កិច្ចការទាំងអស់នោះហើយឬនៅ? តើអ្នករាល់គ្នាបានវិនិច្ឆ័យ និងប្រៀបធៀបកិច្ចការទាំងអស់នេះ ដោយប្រើមនសិការតិចតួចដែលអ្នកមាននៅក្នុងខ្លួនឯង ហើយឬនៅ? តើពាក្យសម្ដី និងទង្វើរបស់អ្នកអាចមានតម្លៃចំពោះនរណាខ្លះ? តើវាអាចទេដែលការលះបង់តិចតួចរបស់អ្នករាល់គ្នា មានតម្លៃចំពោះគ្រប់អ្វីៗដែលខ្ញុំបានប្រទានដល់អ្នករាល់គ្នានោះ? ខ្ញុំគ្មានជម្រើសអ្វីផ្សេងទៀតឡើយ ហើយខ្ញុំបានលះបង់អស់ពីព្រះហឫទ័យចំពោះអ្នករាល់គ្នា ប៉ុន្តែអ្នករាល់គ្នាបែរជាមានបំណងអាក្រក់ និងមានចិត្តពីរចំពោះខ្ញុំទៅវិញ។ នោះគឺជាភារកិច្ចដែលអ្នករាល់គ្នាបានបំពេញ ជាមុខងារដ៏តិចតួចដែលអ្នករាល់គ្នាបានបម្រើ។ តើវាមិនមែនបែបនេះទេឬអី? តើអ្នកមិនដឹងថា ខ្លួនឯងមិនបានបំពេញភារកិច្ចទាល់តែសោះក្នុងនាមជាភាវៈដែលព្រះបានបង្កើតមកទេឬអី? តើអាចចាត់ទុកអ្នកជាភាវៈដែលព្រះបង្កើតមកដោយរបៀបណា? តើអ្នករាល់គ្នាមិនច្បាស់អំពីអ្វីដែលអ្នករាល់គ្នាកំពុងសម្ដែងចេញ និងកំពុងរស់នៅតាមទេឬអី? អ្នករាល់គ្នាមិនបានបំពេញភារកិច្ចរបស់ខ្លួនឡើយ ប៉ុន្តែអ្នកព្យាយាមចង់បាននូវការអត់ឱន និងព្រះគុណដ៏ច្រើនសន្ធឹកសន្ធាប់របស់ព្រះជាម្ចាស់។ ព្រះគុណបែបនេះមិនបានរៀបចំសម្រាប់អ្នកដែលគ្មានតម្លៃ និងថោកទាប ដូចជាអ្នកនោះទេ ប៉ុន្តែគឺសម្រាប់អស់អ្នកណាដែលមិនស្នើសុំអ្វីសោះ និងជាអ្នកដែលលះបង់ដោយរីករាយ។ មនុស្សធុនកណ្ដាលដូចជាអ្នកនេះ គ្មានតម្លៃទទួលបានព្រះគុណនៃស្ថានសួគ៌សូម្បីណាមួយឡើយ។ មានតែទុក្ខលំបាក និងការដាក់ទោសមិនចេះចប់ មិនចេះហើយប៉ុណ្ណោះ ដែលត្រូវកើតមាននៅសម័យរបស់អ្នករាល់គ្នា! ប្រសិនបើអ្នករាល់គ្នា មិនអាចស្មោះត្រង់ចំពោះខ្ញុំបានទេ នោះវាសនារបស់អ្នករាល់គ្នានឹងត្រូវជាវាសនាមួយដែលរងទុក្ខវេទនា។ ប្រសិនបើអ្នកមិនអាចទទួលខុសត្រូវចំពោះព្រះបន្ទូលរបស់ខ្ញុំ និងកិច្ចការរបស់ខ្ញុំបានទេ នោះលទ្ធផលរបស់អ្នករាល់គ្នានឹងទៅជាលទ្ធផលនៃការដាក់ទោស។ គ្រប់ព្រះគុណ ព្រះពរ និងជីវិតដ៏អស្ចារ្យនៃនគរព្រះ គឺគ្មានអ្វីពាក់ព័ន្ធជាមួយនឹងអ្នករាល់គ្នាឡើយ។ នេះគឺជាចុងបញ្ចប់ដែលអ្នករាល់គ្នាត្រូវជួបប្រទះ និងជាលទ្ធផលនៃការប្រព្រឹត្តរបស់អ្នកផ្ទាល់។

ដកស្រង់ពី «ភាពខុសគ្នារវាងព័ន្ធកិច្ចរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស និងភារកិច្ចរបស់មនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ដំណាក់កាលទាំងបីនៃកិច្ចការ | សម្រង់សម្ដីទី ១៧

កិច្ចការរយៈពេលប្រាំមួយពាន់ឆ្នាំរបស់ព្រះជាម្ចាស់ត្រូវបានអនុវត្តរហូតមកដល់ពេលបច្ចុប្បន្ន ហើយទ្រង់បានបើកសម្ដែងព្រះរាជកិច្ចរបស់ទ្រង់ជាច្រើន...

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ច្រកចូលទៅកាន់ជិវិត | សម្រង់សម្ដីទី ៤៨៣

ហេតុអ្វីបានជាអ្នកជឿលើព្រះជាម្ចាស់? មនុស្សភាគច្រើនត្រូវស្រឡាំងកាំង ដោយសារតែសំណួរនេះ។ ពួកគេតែងតែមានទស្សនៈពីរផ្ទុយគ្នាស្រឡះអំពីព្រះដ៏ជាក់ស្ដែង...

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ដំណាក់កាលទាំងបីនៃកិច្ចការ | សម្រង់សម្ដីទី ១២

ផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំ ត្រូវបានបែងចែកជាបីដំណាក់កាលនៃកិច្ចការ។ គ្មានដំណាក់កាលណាមួយអាចតំណាងឱ្យកិច្ចការនៃយុគសម័យទាំងបីនោះឡើយ...