ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ច្រកចូលទៅកាន់ជិវិត | សម្រង់សម្ដីទី ៤៩៦
ការលួសកាត់របស់ព្រះជាម្ចាស់ចំពោះនិស្ស័យខាងក្រៅរបស់មនុស្ស ក៏ជាផ្នែកមួយនៃកិច្ចការរបស់ព្រះអង្គផងដែរ ឧទាហរណ៍ដូចជា...
យើងសូមស្វាគមន៍អ្នកស្វែងរកទាំងអស់ដែលទន្ទឹងការលេចមករបស់ព្រះជាម្ចាស់!
មនុស្សល្ងង់ខ្លៅ និងក្រអឺតក្រទមទាំងអស់នោះ មិនត្រឹមតែមិនខំធ្វើការទេ ក៏មិនបំពេញភារកិច្ចពួកគេដែរ ពួកគេលាដៃរបស់ពួកគេសុំព្រះគុណ ហាក់ដូចជាអ្វីដែលពួកគេសុំនោះ គឺសមនឹងឱ្យពួកគេទទួលបានដូច្នោះដែរ។ ហើយប្រសិនបើពួកគេ មិនបានទទួលនូវអ្វីដែលពួកគេស្នើសុំទេ នោះពួកគេនឹងកាន់តែមានភាពស្មោះត្រង់តិចតួចទៅៗ។ តើមនុស្សបែបនេះ អាចត្រូវចាត់ទុកថាមានហេតុផលបានដោយរបៀបណា? អ្នករាល់គ្នាជាអ្នកដែលមានគុណសម្បត្តិអន់ខ្សោយ និងគ្មានហេតុផលសោះ គឺគ្មានសមត្ថភាពទាំងស្រុងក្នុងការបំពេញភារកិច្ចដែលអ្នករាល់គ្នា គប្បីត្រូវបំពេញក្នុងអំឡុងពេលនៃកិច្ចការការគ្រប់គ្រងនេះ។ តម្លៃរបស់អ្នករាល់គ្នា បានធ្លាក់ចុះយ៉ាងខ្លាំង។ ការដែលអ្នករាល់គ្នាមិនបានតបស្នងមកកាន់រូបខ្ញុំសម្រាប់ការបង្ហាញដល់អ្នករាល់គ្នានូវព្រះគុណបែបនេះ គឺជាអំពើបះបោរយ៉ាងខ្លាំងរួចបាត់ទៅហើយ គឺគ្រប់គ្រាន់នឹងថ្កោលទោសដល់អ្នករាល់គ្នាហើយ និងបើកឱ្យឃើញនូវភាពកំសាក ភាពអសមត្ថភាព ភាពថោកទាប និងភាពស្មោគគ្រោករបស់អ្នករាល់គ្នា។ តើអ្នកមានសិទ្ធិអ្វីនៅបន្តលាដៃសុំអ្វីៗទៀតនោះ? ការដែលអ្នករាល់គ្នាមិនអាចជួយដល់កិច្ចការរបស់ខ្ញុំ មិនអាចស្មោះត្រង់ និងមិនអាចធ្វើទីបន្ទាល់សម្រាប់ខ្ញុំបានសូម្បីបន្តិចនោះ គឺជាអំពើខុសឆ្គង និងការបរាជ័យរបស់អ្នករាល់គ្នា តែផ្ទុយទៅវិញ អ្នករាល់គ្នាវាយប្រហារមកលើខ្ញុំ និយាយមិនពិតអំពីខ្ញុំ និងរអ៊ូរទាំថាខ្ញុំមិនសុចរិត។ តើនេះរាប់បញ្ចូលថាជាសេចក្ដីស្មោះត្រង់របស់អ្នកដែរឬអី? តើនេះរាប់បញ្ចូលថាជាសេចក្ដីស្រឡាញ់របស់អ្នកដែរឬអី? តើមានកិច្ចការអ្វីផ្សេងទៀតដែលអ្នករាល់គ្នាអាចធ្វើបានក្រៅពីនេះ? តើអ្នករាល់គ្នាបានរួមចំណែកដល់កិច្ចការដែលបានបំពេញរួចរាល់ហើយនោះដោយរបៀបណា? តើអ្នកបានលះបង់ច្រើនប៉ុនណាហើយ? ខ្ញុំបានបង្ហាញនូវការអត់ឱនយ៉ាងខ្លាំង ដោយមិនបានស្ដីបន្ទោសដល់អ្នករាល់គ្នាទេ ប៉ុន្តែអ្នករាល់គ្នានៅតែមិនអៀនខ្មាសក្នុងការដោះសារចំពោះខ្ញុំ និងរអ៊ូរទាំអំពីខ្ញុំដោយស្ងាត់កំបាំង។ តើអ្នករាល់គ្នាមានដានជាមនុស្សសូម្បីបន្តិចបន្តួចដែរឬទេ? បើទោះបីជាភារកិច្ចរបស់មនុស្សត្រូវបានលាយបញ្ចូលដោយគំនិត និងការគិតខុសជាច្រើនរបស់មនុស្សក៏ដោយ ក៏អ្នកត្រូវតែបំពេញភារកិច្ចរបស់អ្នក និងបង្ហាញពីភាពស្មោះត្រង់របស់អ្នក។ ភាពមិនបរិសុទ្ធនៅក្នុងកិច្ចការរបស់មនុស្ស គឺជាបញ្ហាគុណសម្បត្តិរបស់គេ ផ្ទុយទៅវិញ ប្រសិនបើមនុស្សមិនបានបំពេញភារកិច្ចរបស់ខ្លួនទេ វាបង្ហាញឱ្យឃើញនូវភាពបះបោររបស់គេ។ ភារកិច្ចរបស់មនុស្ស និងការដែលគេទទួលបានព្រះពរ ឬជួបគ្រោះអាក្រក់នោះ គឺពុំមានជាប់ទាក់ទងគ្នាទេ។ ភារកិច្ចគឺជាអ្វីដែលមនុស្សត្រូវបំពេញ ជាបេសកកម្មដែលប្រទានមកពីស្ថានសួគ៌ ហើយគេគប្បីបំពេញភារកិច្ចដោយមិនត្រូវការការប៉ះប៉ូវ លក្ខខណ្ឌ ឬមូលហេតុអ្វីឡើយ។ មានតែបែបនេះទេ ទើបអាចហៅថាជាការបំពេញភារកិច្ចរបស់ខ្លួនបាន។ ការទទួលបានព្រះពរ គឺសំដៅលើព្រះពរដែលមនុស្សម្នាក់ទទួលបាន នៅពេលដែលពួកគេត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ បន្ទាប់ពីឆ្លងកាត់ការជំនុំជម្រះរួច។ ការជួបគ្រោះអាក្រក់ សំដៅលើការដាក់ទោសដែលមនុស្សម្នាក់បានទទួល នៅពេលដែលនិស្ស័យរបស់ពួកគេមិនបានផ្លាស់ប្ដូរ ក្រោយពេលដែលពួកគេឆ្លងកាត់ការវាយផ្ចាល និងការជំនុំជម្រះរួច នោះគឺនៅពេលដែលពួកគេមិនបានប្រោសឱ្យបានគ្រប់លក្ខណ៍។ ប៉ុន្តែ មិនថាពួកគេត្រូវទទួលបានព្រះពរ ឬជួបគ្រោះអាក្រក់នោះទេ ភាវៈដែលព្រះបានបង្កើតមក គប្បីបំពេញភារកិច្ចរបស់ពួកគេ ធ្វើអ្វីដែលពួកគេត្រូវធ្វើ និងធ្វើអ្វីដែលពួកគេអាចធ្វើបាន។ នេះគឺជាកិច្ចការតិចតួចបំផុតដែលមនុស្សម្នាក់ ពោលគឺមនុស្សម្នាក់ដែលដេញតាមព្រះជាម្ចាស់ គួរធ្វើ។ អ្នកមិនគួរបំពេញភារកិច្ចរបស់អ្នក ដើម្បីតែទទួលបានព្រះពរនោះទេ ហើយអ្នកមិនគួរបដិសេធបំពេញភារកិច្ចដោយការភ័យខ្លាចចំពោះការជួបគ្រោះអាក្រក់នោះទេ។ ខ្ញុំប្រាប់អ្នករាល់គ្នាពីរឿងមួយនេះចុះ៖ ការបំពេញភារកិច្ចរបស់ខ្លួន ជាអ្វីដែលមនុស្សគួរធ្វើ ហើយប្រសិនបើគេមិនអាចបំពេញភារកិច្ចរបស់គេបានទេ នោះគឺការបះបោររបស់ពួកគេ។ គឺតាមរយៈដំណើរការនៃការបំពេញភារកិច្ចរបស់គេនេះហើយដែលមនុស្សបានបំផ្លាស់បំប្រែបន្តិចម្ដងៗ ហើយតាមដំណើរនេះហើយ ដែលមនុស្សបង្ហាញពីភាពស្មោះត្រង់របស់ខ្លួន។ តាមរបៀបនេះ កាលណាដែលអ្នកអាចបំពេញភារកិច្ចរបស់អ្នកបានកាន់តែច្រើន នោះអ្នកនឹងអាចទទួលបានសេចក្ដីពិតកាន់តែច្រើន ហើយការសម្ដែងចេញរបស់អ្នកក៏កាន់តែជាក់ស្ដែងជាងមុនដែរ។ អស់អ្នកណាដែលបំពេញកិច្ចការរបស់ខ្លួនឱ្យរួចតែពីដៃ និងមិនស្វែងរកសេចក្ដីពិត នឹងត្រូវជម្រុះចោលនៅចុងបំផុត ដ្បិតមនុស្សបែបនេះមិនបំពេញភារកិច្ចរបស់ពួកគេនៅក្នុងការអនុវត្តសេចក្ដីពិតទេ ហើយក៏មិនអនុវត្តសេចក្ដីពិតនៅក្នុងការបំពេញភារកិច្ចរបស់ពួកគេឡើយ។ ពួកគេជាមនុស្សដែលមិនព្រមបំផ្លាស់បំប្រែ ហើយនឹងត្រូវជួបគ្រោះអាក្រក់។ មិនត្រឹមតែការសម្ដែងចេញរបស់ពួកគេមិនបរិសុទ្ធនោះទេ ប៉ុន្តែគ្រប់យ៉ាងដែលពួកគេបង្ហាញមក គឺសុទ្ធតែអាក្រក់ទាំងអស់។
ដកស្រង់ពី «ភាពខុសគ្នារវាងព័ន្ធកិច្ចរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស និងភារកិច្ចរបស់មនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?
ការលួសកាត់របស់ព្រះជាម្ចាស់ចំពោះនិស្ស័យខាងក្រៅរបស់មនុស្ស ក៏ជាផ្នែកមួយនៃកិច្ចការរបស់ព្រះអង្គផងដែរ ឧទាហរណ៍ដូចជា...
គ្រាចុងក្រោយ គឺជាគ្រាដែលរបស់សព្វសារពើនឹងត្រូវបែងចែកជាក្រុមតាមប្រភេទតាមរយៈការយកឈ្នះ។ ការយកឈ្នះ គឺជាកិច្ចការនៅគ្រាចុងក្រោយ...
អស់អ្នកដែលស្រឡាញ់ព្រះជាម្ចាស់ គឺជាអ្នកដែលស្រឡាញ់សេចក្ដីពិត ហើយកាលណាអ្នកដែលស្រឡាញ់សេចក្តីពិត យកសេចក្តីពិតទៅអនុវត្តកាន់តែច្រើន...
បញ្ហាទូទៅដែលមានក្នុងជីវិតមនុស្សគ្រប់គ្នាគឺថា ពួកគេយល់អំពីសេចក្តីពិតហើយ ប៉ុន្តែពួកគេមិនបានយកសេចក្ដីពិតនេះទៅអនុវត្តទេ។ ម៉្យាង...