ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ និស្ស័យ កម្មសិទ្ធិ និងលក្ខណៈរបស់ព្រះជាម្ចាស់ | សម្រង់សម្ដីទី ២៦១
អ្វីៗគ្រប់យ៉ាងនៅក្នុងពិភពលោកនេះ ប្រែប្រួលយ៉ាងឆាប់រហ័សតាមព្រះតម្រិះរបស់ព្រះដ៏មានគ្រប់ចេស្ដា និងនៅក្រោមព្រះនេត្រឃ្លាំមើលរបស់ទ្រង់។...
យើងសូមស្វាគមន៍អ្នកស្វែងរកទាំងអស់ដែលទន្ទឹងការលេចមករបស់ព្រះជាម្ចាស់!
មនុស្សជឿលើខ្ញុំ ប៉ុន្តែពួកគេគ្មានសមត្ថភាពធ្វើបន្ទាល់ពីខ្ញុំ ហើយពួកគេក៏មិនអាចផ្ដល់សក្ខីភាពសម្រាប់ខ្ញុំ មុនពេលខ្ញុំធ្វើឱ្យមនុស្សស្គាល់ខ្ញុំនោះដែរ។ មនុស្សបានត្រឹមមើលឃើញថា ខ្ញុំមានភាពប្រសើរលើសភាវៈដែលព្រះបង្កើតមក និងមនុស្សបរិសុទ្ធទាំងអស់ ហើយមើលឃើញថា កិច្ចការដែលខ្ញុំធ្វើ មនុស្សមិនអាចធ្វើបានឡើយ។ ដូច្នេះ តាំងពីពួកយូដា រហូតដល់មនុស្សនាពេលសព្វថ្ងៃនេះ មនុស្សគ្រប់គ្នាដែលបានឃើញនូវទង្វើដ៏ពេញដោយសិរីល្អរបស់ខ្ញុំ បានពេញដោយភាពចង់ដឹងចង់ស្គាល់អំពីខ្ញុំ ហើយគ្មានមាត់ភាវៈដែលព្រះបង្កើតមកណាមួយ ដែលអាចធ្វើបន្ទាល់ពីខ្ញុំនោះឡើយ។ មានតែព្រះបិតាខ្ញុំប៉ុណ្ណោះ ដែលអាចធ្វើបន្ទាល់ពីខ្ញុំ និងបានរៀបចំផ្លូវសម្រាប់ខ្ញុំនៅក្នុងចំណោមភាវៈដែលព្រះបង្កើតមកទាំងអស់។ បើទ្រង់មិនបានធ្វើទេ ទោះបីខ្ញុំខំប្រឹងបែបណា ក៏មនុស្សនឹងគ្មានផ្លូវដឹងថា ខ្ញុំគឺជាព្រះអម្ចាស់នៃសកលលោកនេះដែរ ព្រោះថាមនុស្សដឹងតែចង់បានពីខ្ញុំ ហើយគេគ្មានសេចក្តីជំនឿលើខ្ញុំ ចេញពីលទ្ធផលនៃកិច្ចការរបស់ខ្ញុំឡើយ។ មនុស្សស្គាល់ខ្ញុំ ដោយសារតែខ្ញុំជាមនុស្សស្លូតត្រង់ និងគ្មានបាបសោះឡើយ។ ពួកគេស្គាល់ខ្ញុំ ដោយសារតែខ្ញុំអាចពន្យល់ពីសេចក្តីលាក់កំបាំងជាច្រើន ដោយសារតែខ្ញុំមានឋានៈខ្ពស់ជាងបណ្ដាជន ឬដោយសារតែមនុស្សបានទទួលប្រយោជន៍យ៉ាងច្រើនពីខ្ញុំ ប៉ុន្តែមានមនុស្សតិចតួចណាស់ដែលជឿថា ខ្ញុំជាព្រះអម្ចាស់នៃសកលលោកទាំងមូល។ នេះជាហេតុផលដែលខ្ញុំនិយាយថា មនុស្សមិនដឹងអំពីហេតុផលដែលគេមានជំនឿលើខ្ញុំឡើយ។ គេមិន ដឹងអំពីគោលបំណងឬសារៈសំខាន់នៃសេចក្តីជំនឿរបស់គេចំពោះខ្ញុំឡើយ។ គេកំពុងតែខ្វះតថភាពជាមនុស្ស ដែលជាហេតុនាំឱ្យគេមិនសក្តិសមនឹងធ្វើបន្ទាល់ ពីខ្ញុំឡើយ។ អ្នករាល់គ្នាមានសេចក្តីជំនឿដ៏ពិតតិចពេក ហើយក៏បានទទួលតិចពេកផងដែរ ដូច្នេះ អ្នករាល់គ្នាមានសក្ខីភាពតិចពេកហើយ។ លើសពីនេះទៅទៀត អ្នករាល់គ្នាមានការយល់ដឹងតិចពេកនិងនៅខ្វះខាតច្រើនណាស់ ដូច្នេះ អ្នកសឹងតែមិនសមមកធ្វើបន្ទាល់ពីទង្វើរបស់ខ្ញុំផង។ ពិតណាស់ ការតាំងចិត្តរបស់អ្នករាល់គ្នាគួរជាទីពិចារណា ប៉ុន្តែតើអ្នករាល់គ្នាប្រាកដច្បាស់ដែរឬទេថា អ្នកនឹងអាចធ្វើបន្ទាល់ពីលក្ខណៈរបស់ព្រះជាម្ចាស់បានដោយជោគជ័យ? អ្វីដែលអ្នករាល់គ្នាបានជួបប្រទះ និងបានឃើញ គឺអស្ចារ្យជាងពួកបរិសុទ្ធ និងពួកហោរាពីគ្រប់យុគសម័យទៅទៀត ប៉ុន្តែតើទីបន្ទាល់ដែលអ្នករាល់គ្នាថ្វាយដល់ខ្ញុំ អាចអស្ចារ្យជាងពាក្យពេជន៍របស់ពួកបរិសុទ្ធ និងពួកហោរាពីសម័យបុរាណទាំងនេះដែរឬទេ? អ្វីដែលខ្ញុំប្រទានឱ្យអ្នករាល់គ្នាឥឡូវនេះ គឺប្រសើរលើសម៉ូសេ ហើយច្រើនជាងដាវីឌផង ដូច្នេះ ខ្ញុំក៏សុំឱ្យទីបន្ទាល់របស់អ្នករាល់គ្នាល្អលើសម៉ូសេ ហើយសុំឱ្យពាក្យរបស់អ្នករាល់គ្នាអស្ចារ្យជាងដាវីឌផងដែរ។ ខ្ញុំប្រទានដល់អ្នករាល់គ្នាលើសគេមួយរយដង ដូច្នេះ ខ្ញុំតម្រូវឱ្យអ្នករាល់គ្នាតបស្នងមកខ្ញុំវិញដូចគ្នាផងដែរ។ អ្នកត្រូវតែដឹងថា ខ្ញុំគឺជាព្រះមួយអង្គដែលប្រទានជីវិតដល់មនុស្សលោក គឺជាអ្នករាល់គ្នាហើយដែលទទួលបាននូវជីវិតពីខ្ញុំ និងត្រូវធ្វើបន្ទាល់សម្រាប់ខ្ញុំ។ នេះជាភារកិច្ចដែលខ្ញុំប្រទានដល់អ្នករាល់គ្នា ហើយវាជាអ្វីដែលអ្នករាល់គ្នាគួរតែធ្វើសម្រាប់ខ្ញុំ។ ខ្ញុំបានប្រទាននូវសិរីល្អទាំងអស់របស់ខ្ញុំដល់អ្នករាល់គ្នា ខ្ញុំបានប្រទានដល់អ្នករាល់គ្នានូវជីវិត ដែលពួកអ៊ីស្រាអែលជារាស្ដ្ររើសតាំងរបស់ខ្ញុំ មិនធ្លាប់បានទទួលពីមុនឡើយ។ អ្នករាល់គ្នាគួរតែធ្វើបន្ទាល់ពីខ្ញុំ ហើយថ្វាយភាពយុវវ័យរបស់អ្នក និងលះបង់ជីវិតរបស់អ្នកសម្រាប់ខ្ញុំ។ អស់អ្នកណាដែលខ្ញុំប្រទានសិរីល្អខ្ញុំដល់គេ អ្នកនោះនឹងត្រូវធ្វើបន្ទាល់ពីខ្ញុំ និងថ្វាយជីវិតរបស់គេសម្រាប់ខ្ញុំ។ នេះជាសេចក្ដីដែលខ្ញុំបានកំណត់ទុកមុនមកហើយ។ សំណាងល្អហើយដែលខ្ញុំប្រទានសិរីល្អរបស់ខ្ញុំដល់អ្នករាល់គ្នា ហើយភារកិច្ចរបស់អ្នករាល់គ្នា គឺត្រូវធ្វើបន្ទាល់ពីសិរីល្អរបស់ខ្ញុំ។ បើអ្នករាល់គ្នាជឿលើខ្ញុំ ដោយព្រោះតែចង់បានព្រះពរ នោះកិច្ចការរបស់ខ្ញុំនឹងទទួលបាននូវសារៈសំខាន់តិចតួចបំផុត ហើយអ្នករាល់គ្នានឹងមិនបំពេញភារកិច្ចរបស់អ្នករាល់គ្នាឡើយ។ ពួកអ៊ីស្រាអែលបានឃើញតែសេចក្តីមេត្តា សេចក្តីស្រឡាញ់ និងភាពធំឧត្ដមរបស់ខ្ញុំប៉ុណ្ណោះ ហើយពួកយូដាបានឃើញព្រះទ័យអត់ធ្មត់ និងការប្រោសលោះរបស់ខ្ញុំផ្ទាល់ភ្នែកដែរ។ ពួកគេបានឃើញកិច្ចការនៃព្រះវិញ្ញាណរបស់ខ្ញុំតិចតួចបំផុត គឺថាពួកគេយល់បានតែមួយភាគមួយម៉ឺននៃអ្វីដែលអ្នករាល់គ្នាបានឮ និងបានឃើញប៉ុណ្ណោះ។ អ្វីដែលអ្នករាល់គ្នាបានឃើញ គឺប្រសើរជាងពួកសម្ដេចសង្ឃដែលស្ថិតនៅក្នុងចំណោមពួកគេទៅទៀត។ សេចក្តីពិតដែលអ្នករាល់គ្នាយល់នាពេលសព្វថ្ងៃ គឺប្រសើរលើសសេចក្តីពិតដែលគេយល់ទៅទៀត។ អ្វីដែលអ្នករាល់គ្នាបានឃើញនាពេលសព្វថ្ងៃ គឺប្រសើរលើសអ្វីដែលគេបានឃើញ នៅក្នុងយុគសម័យនៃក្រឹត្យវិន័យក៏ដូចជាយុគសម័យនៃព្រះគុណទៅទៀត ហើយសេចក្ដីអ្វីដែលអ្នករាល់គ្នាបានពិសោធ ក៏លើសទាំងម៉ូសេ និងអេលីយ៉ាផងដែរ។ ដ្បិតអ្វីដែលពួកអ៊ីស្រាអែលបានយល់ គឺគ្រាន់តែជាក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា ហើយអ្វីដែលពួកគេបានឃើញ គឺគ្រាន់តែជាប្រឹស្ដាង្គរបស់ព្រះយេហូវ៉ាប៉ុណ្ណោះ។ អ្វីដែលពួកយូដាបានយល់ គ្រាន់តែជាការប្រោសលោះរបស់ព្រះយេស៊ូវ។ អ្វីដែលពួកគេបានទទួល គ្រាន់តែជាព្រះគុណដែលព្រះយេស៊ូវបានប្រទានមក ហើយអ្វីដែលពួកគេបានឃើញ គឺគ្រាន់តែជារូបអង្គរបស់ព្រះយេស៊ូវ នៅក្នុងផ្ទះរបស់សាសន៍យូដាប៉ុណ្ណោះ។ អ្វីដែលអ្នករាល់គ្នាមើលឃើញសព្វថ្ងៃ គឺជាសិរីល្អរបស់ព្រះយេហូវ៉ា ការប្រោសលោះរបស់ព្រះយេស៊ូវ និងគ្រប់ទាំងទង្វើរបស់ខ្ញុំនៅសម័យនេះ។ ដូច្នេះ អ្នកក៏បានឮអំពីព្រះបន្ទូលនៃព្រះវិញ្ញាណរបស់ខ្ញុំដែរ ហើយបានកោតសរសើរព្រះប្រាជ្ញាញាណរបស់ខ្ញុំ ស្គាល់ពីឫទ្ធិបារមីរបស់ខ្ញុំ និងបានរៀនអំពីនិស្ស័យរបស់ខ្ញុំផង។ ខ្ញុំក៏បានប្រាប់អ្នករាល់គ្នាអំពីផែនការគ្រប់គ្រងទាំងអស់របស់ខ្ញុំដែរ។ អ្វីដែលអ្នករាល់គ្នាបានឃើញ មិនគ្រាន់តែជាព្រះជាម្ចាស់ដ៏ពេញដោយសេចក្តីស្រឡាញ់ និងក្តីមេត្តាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាព្រះដ៏ពេញដោយសេចក្តីសុចរិតផងដែរ។ អ្នកបានឃើញកិច្ចការដ៏អស្ចារ្យរបស់ខ្ញុំ និងបានដឹងហើយថា ខ្ញុំពេញពោរដោយព្រះចេស្ដា និងសេចក្ដីក្រោធ។ លើសពីនេះទៅទៀត អ្នកដឹងថា ខ្ញុំធ្លាប់នាំសេចក្តីក្រោធរបស់ខ្ញុំមកលើពូជពង្សអ៊ីស្រាអែល ហើយដឹងថា នៅថ្ងៃនេះ សេចក្ដីក្រោធនេះបានមកដល់អ្នករាល់គ្នាហើយ។ អ្នករាល់គ្នាយល់អំពីសេចក្តីលាក់កំបាំងរបស់ខ្ញុំនៅឯស្ថានសួគ៌ ច្រើនជាងអេសាយ និងយ៉ូហានទៅទៀតផង ហើយអ្នករាល់គ្នាក៏ស្គាល់ពីភាពគួរឱ្យស្រឡាញ់ និងភាពគួរឱ្យគោរពរបស់ខ្ញុំ ច្រើនជាងពួកបរិសុទ្ធទាំងអស់ កាលពីអតីតកាលផងដែរ។ អ្វីដែលអ្នករាល់គ្នាបានទទួល មិនគ្រាន់តែជាសេចក្តីពិត ជាផ្លូវ និងជាជីវិតរបស់ខ្ញុំប៉ុណ្ណោះទេ ប៉ុន្តែជានិមិត្ត និងការបើកសម្ដែងដែលអស្ចារ្យជាងអ្វីដែលយ៉ូហានបានទទួលទៅទៀត។ អ្នករាល់គ្នាយល់នូវសេចក្តីលាក់កំបាំងច្រើនលើសនេះទៅទៀត ហើយក៏បានសម្លឹងឃើញព្រះភក្ត្រពិតរបស់ខ្ញុំផងដែរ។ អ្នករាល់គ្នាបានទទួលការជំនុំជម្រះរបស់ខ្ញុំកាន់តែច្រើន ហើយក៏ស្គាល់អំពីនិស្ស័យសុចរិតរបស់ខ្ញុំកាន់តែច្រើនផងដែរ។ ហើយទោះបីជាអ្នករាល់គ្នាបានកើតមកនៅគ្រាចុងក្រោយក៏ដោយ ប៉ុន្តែអ្នកក៏មានការយល់ដឹងបែបចាស់គំរិលពីអតីតកាល ហើយអ្នកក៏បានពិសោធរឿងរ៉ាវសព្វថ្ងៃ ដែលការទាំងអស់នេះ សុទ្ធតែត្រូវបានធ្វើឡើងដោយខ្ញុំផ្ទាល់។ អ្វីដែលខ្ញុំតម្រូវពីអ្នករាល់គ្នា មិនជ្រុលពេកឡើយ ដ្បិតខ្ញុំបានប្រទានដល់អ្នករាល់គ្នាច្រើនណាស់ ហើយអ្នករាល់គ្នាក៏បានឃើញរឿងរ៉ាវជាច្រើន នៅក្នុងខ្ញុំផងដែរ។ ដូច្នេះ ខ្ញុំសុំឱ្យអ្នករាល់គ្នាធ្វើបន្ទាល់ពីខ្ញុំទៅកាន់ពួកបរិសុទ្ធនាសម័យមុន ហើយនេះជាបំណងព្រះហឫទ័យតែមួយគត់របស់ខ្ញុំ។
ដកស្រង់ពី «តើអ្នកដឹងអ្វីខ្លះអំពីសេចក្តីជំនឿ?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?
អ្វីៗគ្រប់យ៉ាងនៅក្នុងពិភពលោកនេះ ប្រែប្រួលយ៉ាងឆាប់រហ័សតាមព្រះតម្រិះរបស់ព្រះដ៏មានគ្រប់ចេស្ដា និងនៅក្រោមព្រះនេត្រឃ្លាំមើលរបស់ទ្រង់។...
កិច្ចការជំនុំជម្រះ គឺជាកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ ដូច្នេះ តាមធម្មតា កិច្ចការនេះគឺត្រូវតែអនុវត្តដោយព្រះជាម្ចាស់ផ្ទាល់...
នៅពេលដែលព្រះជាម្ចាស់យាងមកកាន់ផែនដី ទ្រង់ធ្វើតែកិច្ចការណាដែលស្ថិតនៅក្នុងភាពជាព្រះប៉ុណ្ណោះ...
នៅពេលណាដែលសាតាំងធ្វើឲ្យមនុស្សពុករលួយ ឬបង្កអន្តរាយដល់មនុស្ស នោះព្រះជាម្ចាស់ ទ្រង់មិនឈរមើលដោយមិនធ្វើអ្វីឡើយ...