ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការយកកំណើតជាមនុស្ស | សម្រង់សម្ដីទី ១១១
ព្រះជាម្ចាស់បានក្លាយជាសាច់ឈាម ដើម្បីបង្ហាញអង្គទ្រង់ដល់មនុស្សមួយក្រុមដែលដើរតាមទ្រង់...
យើងសូមស្វាគមន៍អ្នកស្វែងរកទាំងអស់ដែលទន្ទឹងការលេចមករបស់ព្រះជាម្ចាស់!
សព្វថ្ងៃនេះ ដោយសារអ្នករាល់គ្នាព្យាយាមស្រលាញ់ និងស្គាល់ព្រះជាម្ចាស់ អ្នករាល់គ្នាត្រូវតែស៊ូទ្រាំនឹងការលំបាក និងការបន្សុទ្ធតាមផ្នែកមួយ ហើយមួយទៀត អ្នករាល់គ្នាត្រូវតែបង់ថ្លៃ។ គ្មានមេរៀនណាដែលជ្រាលជ្រៅជាងមេរៀនអំពីការស្រឡាញ់ព្រះជាម្ចាស់នោះទេ ហើយអាចនិយាយបានថា មេរៀនដែលមនុស្សរៀនអំពីជំនឿក្នុងមួយជីវិតគឺរៀនអំពីរបៀបស្រឡាញ់ព្រះជាម្ចាស់នេះឯង។ និយាយឱ្យចំគឺថា ប្រសិនបើអ្នកជឿលើព្រះជាម្ចាស់ អ្នកត្រូវតែស្រឡាញ់ព្រះជាម្ចាស់។ ប្រសិនបើអ្នកគ្រាន់តែជឿលើព្រះជាម្ចាស់ ប៉ុន្តែមិនស្រឡាញ់ទ្រង់ និងមិនបានទទួលចំណេះដឹងអំពីព្រះអង្គ ហើយមិនដែលស្រឡាញ់ព្រះអង្គដោយសេចក្ដីស្រឡាញ់ពិតប្រាកដដែលចេញពីក្នុងចិត្តរបស់អ្នកទេ នោះជំនឿរបស់អ្នកលើព្រះជាម្ចាស់គឺឥតប្រយោជន៍ឡើយ។ ប្រសិនបើអ្នកគ្មានសេចក្ដីស្រឡាញ់ចំពោះព្រះជាម្ចាស់នៅក្នុងជំនឿរបស់អ្នកលើព្រះជាម្ចាស់ទេ នោះអ្នករស់នៅដោយអសារឥតការ ហើយជីវិតទាំងមូលរបស់អ្នកគឺទាបបំផុតក្នុងចំណោមជីវិតទាំងអស់។ ប្រសិនបើពេញមួយជីវិតរបស់អ្នក អ្នកមិនដែលស្រឡាញ់ និងបំពេញព្រះហឫទ័យព្រះជាម្ចាស់សោះ នោះតើអ្វីទៅជាប្រយោជន៍នៃការរស់នៅរបស់អ្នក? ហើយតើអ្វីទៅជាប្រយោជន៍នៃជំនឿរបស់អ្នកលើព្រះជាម្ចាស់? តើនោះមិនមែនជាការខ្ជះខ្ជាយនូវការខិតខំទេឬអី? និយាយឱ្យចំគឺថា ប្រសិនបើមនុស្សជឿ និងស្រឡាញ់ព្រះជាម្ចាស់ នោះពួកគេត្រូវតែបង់ថ្លៃ។ ជាជាងការព្យាយាមធ្វើសកម្មភាពតាមរបៀបមួយចំនួននៅខាងក្រៅ ពួកគេគួរតែស្វះស្វែងរកការយល់ដឹងពិតប្រាកដនៅខាងក្នុងជម្រៅនៃដួងចិត្តរបស់ពួកគេ។ ប្រសិនបើអ្នកសាទរចំពោះការច្រៀងរាំ ប៉ុន្តែគ្មានសមត្ថភាពអនុវត្តនូវសេចក្តីពិត តើអ្នកអាចនិយាយថាស្រឡាញ់ព្រះជាម្ចាស់បានយ៉ាងដូចម្ដេចទៅ? ការស្រឡាញ់ព្រះជាម្ចាស់តម្រូវឱ្យមានការស្វះស្វែងរកបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ក្នុងគ្រប់ការទាំងអស់ និងតម្រូវឱ្យអ្នកស្ទង់មើលជ្រៅទៅខាងក្នុង នៅពេលមានរឿងអ្វីមួយកើតឡើងចំពោះអ្នក ដោយព្យាយាមយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងព្យាយាមដឹងនូវអ្វីៗដែលជាបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ អ្វីដែលទ្រង់ប្រាប់ឱ្យអ្នករាល់គ្នាសម្រេចឱ្យបាន និងរបៀបដែលអ្នកគួរតែគិតគូរដល់បំណងព្រះហឫទ័យរបស់ទ្រង់។ ឧទាហរណ៍៖ មានរឿងអ្វីមួយកើតឡើងដែលតម្រូវឱ្យអ្នកស៊ូទ្រាំនឹងការលំបាក នៅពេលនោះអ្នកគួរតែយល់អំពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងរបៀបដែលអ្នកគួរតែគិតគូរដល់បំណងព្រះហឫទ័យរបស់ទ្រង់។ អ្នកមិនត្រូវបំពេញចិត្តខ្លួនឯងទេ៖ ជាដំបូង ត្រូវលះកាត់ចិត្តខ្លួនឯងចោលសិន។ គ្មានអ្វីដែលអន់ជាងសាច់ឈាមទៅទៀតនោះទេ។ អ្នកត្រូវតែប្រឹងប្រែងបំពេញបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយអ្នកត្រូវតែបំពេញករណីយកិច្ចរបស់អ្នក។ ដោយមានគំនិតបែបនេះ ព្រះជាម្ចាស់នឹងនាំមកឱ្យអ្នកនូវការបំភ្លឺយ៉ាងពិសេសនៅក្នុងរឿងនេះ ហើយចិត្តរបស់អ្នកក៏នឹងបានសុខស្រួលផងដែរ។ មិនថារឿងធំ ឬតូចនោះទេ នៅពេលដែលវាកើតឡើងចំពោះអ្នក ជាដំបូង អ្នកត្រូវលះកាត់ចិត្តខ្លួនឯងចោលសិន ហើយចាត់ទុកសាច់ឈាមថាជារបស់ដែលអន់បំផុតក្នុងចំណោមរបស់ទាំងអស់។ កាលណាអ្នកកាន់តែបំពេញចិត្តខាងសាច់ឈាម នោះវាកាន់តែយកសេរីភាពទៅបាត់កាន់តែច្រើន។ ប្រសិនបើអ្នកបំពេញចិត្តវានៅពេលនេះ ពេលក្រោយវានឹងសុំច្រើនបន្ថែមទៀត។ នៅពេលរឿងនេះចេះតែបន្ត មនុស្សនឹងបែរមកស្រឡាញ់សាច់ឈាមកាន់តែខ្លាំងឡើងៗ។ សាច់ឈាមតែងតែមានសេចក្ដីប្រាថ្នាហួសហេតុ ហើយវាតែងតែសុំឱ្យអ្នកបំពេញចិត្តវា និងឱ្យអ្នកចម្អែតវា មិនថាវាស្ថិតនៅក្នុងរបស់ដែលអ្នកបរិភោគ អ្វីៗដែលអ្នកស្លៀកពាក់ ឬនៅក្នុងកំហឹងរបស់អ្នក ឬការផ្គាប់ផ្គុនចំពោះភាពទន់ខ្សោយ និងភាពខ្ជិលច្រអូសរបស់អ្នកនោះទេ...។ កាលណាអ្នកបំពេញចិត្តសាច់ឈាមកាន់តែច្រើន នោះសេចក្ដីប្រាថ្នារបស់វានឹងកាន់តែខ្លាំងឡើង ហើយសាច់ឈាមក៏កាន់តែស្រើបស្រាលឡើងៗ រហូតដល់ថ្នាក់សាច់ឈាមរបស់មនុស្សលាក់ពួនសូម្បីតែសញ្ញាណដែលកាន់តែជ្រៅទៅៗ ហើយបះបោរប្រឆាំងនឹងព្រះជាម្ចាស់ និងលើកតម្កើងខ្លួនឯង ព្រមទាំងសង្ស័យអំពីកិច្ចការរបស់ព្រះជាម្ចាស់។ កាលណាអ្នកបំពេញចិត្តសាច់ឈាមកាន់តែច្រើន នោះភាពទន់ខ្សោយរបស់សាច់ឈាមនឹងកាន់តែខ្លាំងឡើង។ អ្នកនឹងមានអារម្មណ៍ថា គ្មាននរណាម្នាក់បង្ហាញការគិតគូរដល់ភាពទន់ខ្សោយរបស់អ្នកទេ អ្នកនឹងជឿជានិច្ចថា ព្រះជាម្ចាស់បានទៅឆ្ងាយសែនឆ្ងាយ ហើយអ្នកនឹងនិយាយថា៖ «ព្រះជាម្ចាស់អីក៏គ្រោតគ្រាតយ៉ាងនេះ? ហេតុអ្វីបានជាទ្រង់មិនឱ្យមនុស្សឈប់សម្រាកខ្លះផងដូច្នេះ?» នៅពេលមនុស្សបំពេញចិត្តសាច់ឈាម ហើយស្រលាញ់បីបាច់វាខ្លាំងពេក នោះពួកគេបំផ្លាញខ្លួនឯងហើយ។ ប្រសិនបើអ្នកពិតជាស្រឡាញ់ព្រះជាម្ចាស់ ហើយមិនបំពេញចិត្តសាច់ឈាមមែន នោះអ្នកនឹងឃើញថា គ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើ គឺសុទ្ធតែត្រឹមត្រូវ និងល្អខ្លាំងណាស់ ហើយឃើញថា ការដាក់បណ្ដាសារបស់ទ្រង់ចំពោះការបះបោររបស់អ្នក និងការជំនុំជម្រះរបស់ទ្រង់ចំពោះភាពទុច្ចរិតរបស់អ្នកគឺជារឿងត្រឹមត្រូវ។ មានពេលខ្លះ ព្រះជាម្ចាស់នឹងវាយផ្ចាល ហើយដាក់ពិន័យអ្នក និងបង្កើនបរិយាកាសដើម្បីលត់ដំអ្នក ដោយបង្ខំអ្នកឱ្យមករកទ្រង់ ហើយអ្នកនឹងមានអារម្មណ៍ជានិច្ចថា អ្វីដែលព្រះជាម្ចាស់កំពុងធ្វើ គឺអស្ចារ្យមែន។ ដូច្នេះ អ្នកនឹងមានអារម្មណ៍ហាក់ដូចជាគ្មានការឈឺចាប់ខ្លាំងនោះទេ ហើយយល់ឃើញថា ព្រះជាម្ចាស់គួរឱ្យស្រឡាញ់ខ្លាំងណាស់។ ប្រសិនបើអ្នកផ្គាប់ផ្គុនដល់ភាពទន់ខ្សោយខាងសាច់ឈាម ហើយនិយាយថា ព្រះជាម្ចាស់ទៅឆ្ងាយសែនឆ្ងាយ នោះអ្នកនឹងមានអារម្មណ៍ថា អ្នកឈឺចាប់ និងពិបាកចិត្តជាប់ជានិច្ច អ្នកនឹងមិនយល់ច្បាស់អំពីកិច្ចការទាំងអស់របស់ព្រះជាម្ចាស់ឡើយ ហើយវានឹងហាក់ដូចជាព្រះជាម្ចាស់មិនចេះអាណិតអាសូរចំពោះភាពទន់ខ្សោយរបស់មនុស្សអ្វីបន្តិចសោះ ថែមទាំងមិនដឹងពីការលំបាករបស់មនុស្សទៀតផង។ ដូច្នេះហើយ អ្នកនឹងមានអារម្មណ៍កម្សត់ និងឯកោជានិច្ច ប្រៀបដូចជាអ្នកបានរងនូវភាពអយុត្តិធម៌យ៉ាងខ្លាំង ហើយនៅពេលនេះអ្នកនឹងចាប់ផ្ដើមត្អូញត្អែរ។ កាលណាអ្នកផ្គាប់ផ្គុនដល់ភាពទន់ខ្សោយខាងសាច់ឈាមកាន់តែច្រើនបែបនេះ នោះអ្នកនឹងមានអារម្មណ៍ថាព្រះជាម្ចាស់ទៅកាន់តែឆ្ងាយទៅៗ រហូតដល់ថ្នាក់អាក្រក់យ៉ាងខ្លាំងដោយអ្នកបដិសេធកិច្ចការរបស់ព្រះជាម្ចាស់ ហើយចាប់ផ្ដើមប្រឆាំងនឹងព្រះជាម្ចាស់ ថែមទាំងពេញដោយការបះបោរទៀតផង។ ដូច្នេះ អ្នកត្រូវតែបះបោរទាស់នឹងសាច់ឈាម ហើយកុំផ្គាប់ផ្គុនដល់វាទៀត៖ «ប្តី (ប្រពន្ធ) កូនៗ ក្ដីសង្ឃឹម អាពាហ៍ពិពាហ៍ គ្រួសាររបស់ខ្ញុំ គ្មាននរណាម្នាក់មានបញ្ហានោះទេ! ក្នុងចិត្តខ្ញុំមានតែព្រះជាម្ចាស់ប៉ុណ្ណោះ ហើយខ្ញុំត្រូវតែព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីបំពេញទៅតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងមិនបំពេញចិត្តសាច់ឈាមឡើយ»។ អ្នកត្រូវតែមានការតាំងចិត្តបែបនេះ។ ប្រសិនបើអ្នកមានការតាំងចិត្តបែបនេះជាប់ជានិច្ច នោះនៅពេលអ្នកអនុវត្តនូវសេចក្ដីពិត ហើយទុកចោលខ្លួនឯងទៅម្ខាង អ្នកនឹងអាចធ្វើបានដូច្នោះដោយការខិតខំដ៏តិចតួចប៉ុណ្ណោះ។ គេនិយាយថា កាលពីមុនមានកសិករម្នាក់បានឃើញពស់មួយកករឹងនៅលើផ្លូវ។ កសិករនោះបានយកវាឡើង ហើយឱបវាជាប់នឹងទ្រូងរបស់គាត់ ហើយបន្ទាប់ពីពស់នោះបានរស់ឡើងវិញ វាក៏បានចឹកកសិកររហូតដល់ស្លាប់។ សាច់ឈាមរបស់មនុស្សគឺដូចជាពស់ដែរ៖ លក្ខណៈរបស់វាគឺបង្កអន្តរាយដល់អាយុជីវិតរបស់គេ ហើយនៅពេលវាទទួលបានលក្ខណៈផ្ទាល់ខ្លួនរបស់វាពេញលេញ នោះជីវិតរបស់អ្នកក៏ត្រូវបាត់បង់។ សាច់ឈាមគឺជារបស់សាតាំង។ នៅក្នុងសាច់ឈាមនេះតែងតែមានសេចក្ដីប្រាថ្នាដ៏ហួសហេតុជានិច្ច។ វាតែងតែគិតពីខ្លួនឯង តែងតែប្រាថ្នាភាពស្រួល ចង់បានភាពស្រណុក ឥតខ្វល់ ឥតប្រញាប់ទាល់តែសោះ ដោយលង់ក្នុងភាពខ្ជិលច្រអូស ហើយប្រសិនបើអ្នកបំពេញចិត្តវាដល់ចំណុចមួយ នោះនៅទីបំផុត វានឹងលេបត្របាក់អ្នកមិនខាន។ និយាយឱ្យចំគឺថា ប្រសិនបើអ្នកបំពេញចិត្តវាពេលនេះ វានឹងសុំឱ្យអ្នកបំពេញចិត្តវាម្ដងទៀតនៅពេលក្រោយមិនខាន។ វាមានសេចក្ដីប្រាថ្នាហួសហេតុ និងតម្រូវការថ្មីៗជានិច្ច ហើយកេងចំណេញពីការផ្គាប់ផ្គុនរបស់អ្នកចំពោះសាច់ឈាម ដើម្បីធ្វើឱ្យអ្នកស្រឡាញ់បីបាច់វាកាន់តែខ្លាំងឡើង និងរស់នៅក្នុងភាពសុខស្រួលរបស់វា ហើយប្រសិនបើអ្នកមិនដែលអាចយកឈ្នះវាទេ នោះនៅទីបំផុត អ្នកនឹងបំផ្លាញខ្លួនឯង។ មិនថាអ្នកអាចទទួលបានជីវិតនៅចំពោះព្រះជាម្ចាស់ឬអត់ ហើយលទ្ធផលចុងក្រោយរបស់អ្នកនឹងទៅជាយ៉ាងណានោះទេ គឺអាស្រ័យលើរបៀបដែលអ្នកធ្វើការបះបោរទាស់នឹងសាច់ឈាមយ៉ាងដូចម្ដេចប៉ុណ្ណោះ។ ព្រះជាម្ចាស់បានសង្គ្រោះអ្នក និងជ្រើសរើសអ្នក ហើយបានកំណត់អ្នកទុកជាមុន ប៉ុន្តែប្រសិនបើអ្នកមិនព្រមបំពេញតាមព្រះហឫទ័យរបស់ទ្រង់ទេ អ្នកមិនព្រមអនុវត្តនូវសេចក្ដីពិតទេ ហើយអ្នកមិនព្រមបះបោរទាស់នឹងសាច់ឈាមរបស់អ្នក ដោយមានដួងចិត្តដែលស្រឡាញ់ព្រះជាម្ចាស់យ៉ាងពិតប្រាកដទេ នោះនៅទីបំផុតអ្នកនឹងបំផ្លាញខ្លួនឯង ហេតុដូច្នេះហើយ អ្នកនឹងត្រូវស៊ូទ្រាំចំពោះការឈឺចាប់យ៉ាងខ្លាំងមហិមា។ ប្រសិនបើអ្នកជានិច្ចកាលផ្គាប់ផ្គុនដល់សាច់ឈាម នោះសាតាំងនឹងលេបអ្នកបន្តិចម្តងៗរហូតដល់អស់ ហើយមិនទុកឱ្យអ្នកមានជីវិត ឬទាក់ទងនឹងព្រះវិញ្ញាណឡើយ រហូតដល់ថ្ងៃដែលអ្នកងងឹតនៅខាងក្នុងទាំងស្រុង។ នៅពេលអ្នករស់នៅក្នុងភាពងងឹត អ្នកនឹងត្រូវសាតាំងចាប់ឃុំខ្លួន អ្នកនឹងលែងមានព្រះជាម្ចាស់នៅក្នុងចិត្តរបស់អ្នកទៀតហើយ នៅពេលនោះអ្នកនឹងបដិសេធថាគ្មានព្រះជាម្ចាស់ទេ រួចហើយអ្នកនឹងចាកចេញពីទ្រង់។ ដូច្នេះ ប្រសិនបើមនុស្សចង់ស្រឡាញ់ព្រះជាម្ចាស់ ពួកគេត្រូវតែបង់ថ្លៃនៃការឈឺចាប់ ហើយស៊ូទ្រាំនឹងការលំបាក។ មិនចាំបាច់មានជំនឿស៊ប់ និងការលំបាកពីខាងក្រៅ ក៏ដូចជាការអានច្រើន និងការរវល់ខ្លាំងច្រើននោះទេ ផ្ទុយទៅវិញពួកគេគួរតែទុកចោលរបស់ដែលនៅជាមួយពួកគេទាំងនេះដូចជា៖ ការគិតហួសប្រមាណ ផលប្រយោជន៍ផ្ទាល់ខ្លួន និងផែនការផ្ទាល់ខ្លួន សញ្ញាណ និងបំណងរបស់ពួកគេ។ នេះហើយជាបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។
ដកស្រង់ពី «មានតែការស្រលាញ់ព្រះជាម្ចាស់តែប៉ុណ្ណោះទើបជាការជឿលើព្រះជាម្ចាស់ពិតប្រាកដ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?
ព្រះជាម្ចាស់បានក្លាយជាសាច់ឈាម ដើម្បីបង្ហាញអង្គទ្រង់ដល់មនុស្សមួយក្រុមដែលដើរតាមទ្រង់...
បច្ចុប្បន្ននេះ មនុស្សជឿថា ព្រះគម្ពីរគឺជាព្រះជាម្ចាស់ ហើយជឿថា ព្រះជាម្ចាស់គឺជាព្រះគម្ពីរ។ ពួកគេក៏ជឿផងដែរថា...
របៀបដែលសាតាំងប្រើប្រាស់វប្បធម៌បែបប្រពៃណីទៅធ្វើឲ្យមនុស្សពុករលួយ តើមាន...
កិច្ចការទាំងបីដំណាក់កាល ត្រូវបានធ្វើឡើងដោយព្រះតែមួយអង្គប៉ុណ្ណោះ។ នេះគឺជានិមិត្តមួយដ៏អស្ចារ្យបំផុត...