ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ សេចក្ដីអាថ៌កំបាំងអំពីព្រះគម្ពីរ | សម្រង់​សម្ដីទី ២៦៧

30-04-2021

តើសៀវភៅប្រភេទណាជាព្រះគម្ពីរ? គម្ពីរសញ្ញាចាស់ គឺជាកិច្ចការរបស់ព្រះជាម្ចាស់ក្នុងយុគសម័យនៃក្រឹត្យវិន័យ។ គម្ពីរសញ្ញាចាស់នៃព្រះគម្ពីរ បានកត់ទុកនូវរាល់កិច្ចការរបស់ព្រះយេហូវ៉ាក្នុងយុគសម័យនៃក្រឹត្យវិន័យ និងកិច្ចការនៃការបង្កើតលោកីយ៍របស់ទ្រង់។ ការកត់ទុកនូវគ្រប់កិច្ចការទាំងអស់ដែលព្រះយេហូវ៉ាបានធ្វើ ហើយទីបំផុត បញ្ចប់នូវកំណត់ហេតុអំពីកិច្ចការរបស់ព្រះយេហូវ៉ាដោយសៀវភៅម៉ាឡាគី។ គម្ពីរសញ្ញាចាស់ កត់ទុកនូវកិច្ចការពីរផ្នែកដែលព្រះជាម្ចាស់បានបំពេញ៖ ទីមួយ គឺជាកិច្ចការនៃការបង្កើតលោកីយ៍ ហើយមួយទៀតគឺជាបញ្ញត្តិនៃក្រឹត្យវិន័យ។ កិច្ចការទាំងពីរគឺជាកិច្ចការដែលបានធ្វើឡើងដោយព្រះយេហូវ៉ា។ យុគសម័យនៃក្រឹត្យវិន័យ តំណាងឲ្យកិច្ចការនៅក្រោមព្រះនាមនៃព្រះយេហូវ៉ា វាជាកិច្ចការទាំងមូល ដែលត្រូវបានធ្វើជាចម្បង ក្នុងព្រះនាមនៃព្រះយេហូវ៉ា។ ដូច្នេះគម្ពីរសញ្ញាចាស់ កត់ទុកនូវកិច្ចការរបស់ព្រះយេហូវ៉ា ហើយគម្ពីរសញ្ញាថ្មីកត់ទុកនូវកិច្ចការរបស់ព្រះយេស៊ូវ ជាកិច្ចការដែលត្រូវបានធ្វើជាចម្បង ក្នុងព្រះនាមព្រះយេស៊ូវ។ ភាពសំខាន់នៃព្រះនាមព្រះយេស៊ូវ និងកិច្ចការដែលទ្រង់បានធ្វើ ភាគច្រើនត្រូវបានកត់ទុកនៅក្នុងគម្ពីរសញ្ញាថ្មី។ ក្នុងអំឡុងនៃគម្ពីរសញ្ញាចាស់ ដែលជាយុគសម័យនៃក្រឹត្យវិន័យ ព្រះយេហូវ៉ាបានសង់ព្រះវិហារ និងអាសនៈនៅអ៊ីស្រាអែល។ ទ្រង់បានដឹកនាំអំពីរបៀបរស់នៅរបស់ជនជាតិអ៊ីស្រាអែលនៅលើផែនដី ដោយបង្ហាញថា ពួកគេជាមនុស្សដែលទ្រង់បានជ្រើសរើស ជាក្រុមមនុស្សដំបូងដែលទ្រង់បានជ្រើសរើសនៅលើផែនដី ហើយជាអ្នកដែលដើរតាមព្រះហឬទ័យទ្រង់ផ្ទាល់

ហើយក្រុមមនុស្សដំបូងដែលទ្រង់បានដឹកនាំដោយផ្ទាល់។ ពូជអំបូរសាសន៍អ៊ីស្រាអែលទាំងដប់ពីរ ជាពូជអំបូរដែលព្រះយេហូវ៉ាបានជ្រើសរើសដំបូង ដូច្នេះហើយទ្រង់តែងតែធ្វើកិច្ចការជាមួយពួកគេជានិច្ច រហូតដល់ពេលកិច្ចការរបស់ព្រះយេហូវ៉ា ដែលជាកិច្ចការនៃយុគសម័យនៃក្រឹត្យវិន័យត្រូវបានបញ្ចប់។ ដំណាក់កាលទី២នៃកិច្ចការ គឺជាកិច្ចការនៃយុគសម័យនៃព្រះគុណនៃគម្ពីរសញ្ញាថ្មី ហើយត្រូវបានអនុវត្តក្នុងចំណោមជនជាតិយូដា ដែលជាពូជអំបូរមួយក្នុងចំណោមពូជអំបូរទាំងដប់ពីររបស់សាសន៍អ៊ីស្រាអែល។ ទំហំនៃកិច្ចការនេះ គឺតូចជាងមុន ពីព្រោះព្រះយេស៊ូវគឺជាព្រះជាម្ចាស់ដែលយកនិស្ស័យជាសាច់ឈាម។ ព្រះយេស៊ូវបានធ្វើការតែនៅពាសពេញស្រុកយូដាតែប៉ុណ្ណោះ ហើយបានធ្វើកិច្ចការតែរយៈពេលបីឆ្នាំកន្លះប៉ុណ្ណោះ។ ដូច្នេះ អ្វីដែលបានកត់ទុកនៅក្នុងសញ្ញាថ្មី គឺខុសគ្នាឆ្ងាយ ដែលមិនអាចលើសចំនួននៃកិច្ចការដែលបានកត់ទុកនៅក្នុងសញ្ញាចាស់នោះឡើយ។

ដកស្រង់ពី «ទាក់ទងនឹងព្រះគម្ពីរ (១)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ចែក​រំលែក

លុប​ចោល