ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការយកកំណើតជាមនុស្ស | សម្រង់សម្ដីទី ១៣២
នៅសម័យនេះ ព្រះជាម្ចាស់មិនយាងមកធ្វើកិច្ចការក្នុងរូបកាយខាងព្រលឹងវិញ្ញាណទេ ប៉ុន្ដែគឺក្នុងរូបកាយដ៏សាមញ្ញមួយវិញ។ លើសពីនេះទៅទៀត...
យើងសូមស្វាគមន៍អ្នកស្វែងរកទាំងអស់ដែលទន្ទឹងការលេចមករបស់ព្រះជាម្ចាស់!
ការលួសកាត់របស់ព្រះជាម្ចាស់ចំពោះនិស្ស័យខាងក្រៅរបស់មនុស្ស ក៏ជាផ្នែកមួយនៃកិច្ចការរបស់ព្រះអង្គផងដែរ ឧទាហរណ៍ដូចជា ការលួសកាត់ចំពោះភាពជាមនុស្សដែលមិនប្រក្រតីពីខាងក្រៅរបស់មនុស្ស ឬក៏របៀបរស់នៅ និងទម្លាប់របស់ពួកគេ មធ្យោបាយ និងទំនៀមទម្លាប់របស់ពួកគេ ក៏ដូចជាការអនុវត្តខាងក្រៅរបស់ពួកគេ និងជំនឿមុតមាំរបស់ពួកគេ។ ប៉ុន្តែនៅពេលទ្រង់ប្រាប់ឱ្យមនុស្សអនុវត្តនូវសេចក្ដីពិត ហើយផ្លាស់ប្ដូរនិស្ស័យរបស់ពួកគេ អ្វីដែលត្រូវបានលួសកាត់ជាចម្បងនោះគឺជាបំណង និងសញ្ញាណនៅក្នុងពួកគេ។ ការត្រឹមតែលួសកាត់និស្ស័យខាងក្រៅរបស់អ្នក នោះមិនពិបាកទេ។ វាប្រៀបដូចជាការប្រាប់អ្នកកុំឱ្យបរិភោគនូវអ្វីដែលអ្នកចូលចិត្តជាដើម គឺស្រួលទេ។ តែទោះជាយ៉ាងនេះក្ដី ចំពោះអ្វីៗដែលប៉ះជាប់នឹងសញ្ញាណខាងក្នុងខ្លួនឯង គឺមិនងាយកម្ចាត់ចេញនោះទេ។ វាតម្រូវឱ្យមនុស្សបះបោរទាស់នឹងសាច់ឈាម ហើយបង់ថ្លៃ និងរងទុក្ខនៅចំពោះព្រះភ័ក្រ្ដរបស់ព្រះជាម្ចាស់។ ជាពិសេស វាគឺដូច្នេះឯងចំពោះបំណងរបស់មនុស្ស។ ចាប់តាំងពីពេលមនុស្សចាប់ផ្ដើមជឿលើព្រះជាម្ចាស់ ពួកគេបានលាក់ពួនបំណងដែលមិនត្រឹមត្រូវជាច្រើន។ នៅពេលអ្នកមិនអនុវត្តនូវសេចក្ដីពិត អ្នកមានអារម្មណ៍ថា បំណងរបស់អ្នកទាំងអស់គឺសុទ្ធតែត្រឹមត្រូវ ប៉ុន្តែនៅពេលមានរឿងអ្វីមួយកើតឡើងចំពោះអ្នក អ្នកនឹងឃើញថា នៅក្នុងខ្លួនអ្នកមានបំណងមិនត្រឹមត្រូវជាច្រើន។ ដូច្នេះ នៅពេលព្រះជាម្ចាស់ប្រោសឱ្យមនុស្សគ្រប់លក្ខណ៍ ទ្រង់ធ្វើឱ្យពួកគេដឹងថា មានសញ្ញាណជាច្រើននៅក្នុងខ្លួនពួកគេដែលរារាំងពួកគេមិនឱ្យស្គាល់ព្រះជាម្ចាស់។ នៅពេលអ្នកដឹងថា បំណងរបស់អ្នកសុទ្ធតែខុស ហើយប្រសិនបើអ្នកអាចឈប់អនុវត្តតាមសញ្ញាណ និងបំណងរបស់អ្នក ហើយអាចធ្វើទីបន្ទាល់ពីព្រះជាម្ចាស់ និងប្រកាន់ខ្ជាប់នូវជំហររបស់អ្នកទោះមានរឿងអ្វីកើតឡើងចំពោះអ្នកក៏ដោយ នេះទើបបញ្ជាក់ថា អ្នកបានបះបោរទាស់នឹងសាច់ឈាម។ នៅពេលអ្នកបះបោរទាស់នឹងសាច់ឈាម នោះនឹងមានការតយុទ្ធនៅក្នុងខ្លួនអ្នកដោយចៀសមិនរួចឡើយ។ សាតាំងនឹងព្យាយាមធ្វើឱ្យមនុស្សធ្វើតាមវា វានឹងព្យាយាមធ្វើឱ្យពួកគេធ្វើតាមសញ្ញាណខាងសាច់ឈាម ហើយប្រកាន់យកផលប្រយោជន៍ខាងសាច់ឈាម ប៉ុន្តែព្រះបន្ទូលរបស់ព្រះជាម្ចាស់នឹងបំភ្លឺ ហើយពន្យល់មនុស្សពីខាងក្នុង ហើយនៅពេលនេះ វាអាស្រ័យលើអ្នក ថាតើអ្នកធ្វើតាមព្រះជាម្ចាស់ ឬធ្វើតាមសាតាំង។ ព្រះជាម្ចាស់សុំឱ្យមនុស្សអនុវត្តនូវសេចក្ដីពិតជាចម្បង ដើម្បីលួសកាត់អ្វីៗដែលនៅខាងក្នុងពួកគេ លួសកាត់គំនិត និងសញ្ញាណរបស់ពួកគេ ដែលមិនស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ព្រះវិញ្ញាណបរិសុទ្ធប៉ះពាល់ចិត្តមនុស្ស ហើយបំភ្លឺ និងពន្យល់ពួកគេ។ ដូច្នេះការតយុទ្ធនៅពីក្រោយរឿងរ៉ាវគ្រប់យ៉ាងដែលកើតឡើង៖ នៅរាល់ពេលដែលមនុស្សអនុវត្តនូវសេចក្តីពិត ឬអនុវត្តនូវសេចក្តីស្រឡាញ់ចំពោះព្រះជាម្ចាស់ វាមានការតយុទ្ធយ៉ាងខ្លាំងក្លាមួយ ហើយទោះបីជាគ្រប់យ៉ាងអាចមើលទៅហាក់ដូចជាល្អជាមួយសាច់ឈាមរបស់ពួកគេក៏ដោយ ក៏តាមពិតទៅនៅក្នុងជម្រៅចិត្តរបស់ពួកគេ នឹងមានការតយុទ្ធស្លាប់រស់មួយកើតមានជាដរាប ហើយមានតែក្រោយពេលការតយុទ្ធដ៏ខ្លាំងក្លានេះចប់ និងក្រោយពេលការឆ្លុះបញ្ចាំងដ៏ច្រើនមហិមាចេញមកប៉ុណ្ណោះ ទើបអាចកំណត់ការឈ្នះចាញ់បាន។ គេមិនដឹងថាតើត្រូវសើច ឬយំនោះទេ។ ព្រោះបំណងជាច្រើននៅក្នុងខ្លួនមនុស្សគឺសុទ្ធតែខុសឆ្គង ឬដោយសារតែកិច្ចការរបស់ព្រះជាម្ចាស់ភាគច្រើនមានលក្ខណៈផ្ទុយពីសញ្ញាណរបស់ពួកគេ នៅពេលមនុស្សអនុវត្តនូវសេចក្តីពិត ការតយុទ្ធដ៏មហិមាមួយបានកើតឡើងនៅពីក្រោយឆាក។ ដោយបានអនុវត្តនូវសេចក្ដីពិតនេះ នៅពីក្រោយឆាក មនុស្សនឹងស្រក់ទឹកភ្នែកសោកសៅយ៉ាងច្រើនរាប់មិនអស់ មុនពេលដែលពួកគេរៀបចំចិត្តរបស់ខ្លួនដើម្បីបំពេញតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់នៅទីបំផុត។ ដោយសារតែការតយុទ្ធនេះ មនុស្សត្រូវស៊ូទ្រាំនឹងការរងទុក្ខ និងការបន្សុទ្ធ ហើយនេះគឺជាការរងទុក្ខពិតប្រាកដ។ នៅពេលការតយុទ្ធនេះកើតមានមកលើអ្នក ហើយប្រសិនបើអ្នកពិតជាអាចឈរនៅខាងព្រះជាម្ចាស់មែន នោះអ្នកនឹងអាចបំពេញតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់បាន។ ខណៈពេលកំពុងអនុវត្តនូវសេចក្តីពិត វាចៀសមិនរួចទេថា គេនឹងរងទុក្ខនៅខាងក្នុង ហើយប្រសិនបើនៅពេលដែលពួកគេអនុវត្តនូវសេចក្ដីពិត អ្វីគ្រប់យ៉ាងនៅក្នុងខ្លួនមនុស្សសុទ្ធតែត្រឹមត្រូវមែន នោះពួកគេនឹងមិនត្រូវការព្រះជាម្ចាស់ប្រោសឱ្យពួកគេគ្រប់លក្ខណ៍នោះទេ ឯការតយុទ្ធនឹងមិនមានឡើយ ហើយពួកគេនឹងមិនរងទុក្ខដែរ។ ដោយសារតែមានរឿងរ៉ាវជាច្រើននៅក្នុងខ្លួនមនុស្សដែលមិនសមស្របនឹងឱ្យព្រះជាម្ចាស់ប្រើការ ហើយដោយសារតែមាននិស្ស័យបះបោរយ៉ាងច្រើនរបស់សាច់ឈាមបែបនេះ ទើបមនុស្សត្រូវរៀនមេរៀនអំពីការបះបោរទាស់នឹងសាច់ឈាមឱ្យបានកាន់តែជ្រៅជ្រះ។ នេះគឺជាអ្វីដែលព្រះជាម្ចាស់ហៅថា ការរងទុក្ខ ដែលទ្រង់បានមានបន្ទូលប្រាប់មនុស្សឱ្យទទួលរងជាមួយទ្រង់។ ពេលអ្នកជួបការលំបាក សូមប្រញាប់អធិស្ឋានដល់ព្រះជាម្ចាស់ថា៖ «ឱ ព្រះអង្គអើយ! ទូលបង្គំចង់បំពេញតាមព្រះហឫទ័យរបស់ទ្រង់ ទូលបង្គំចង់ស៊ូទ្រាំនឹងការលំបាកចុងក្រោយ ដើម្បីបំពេញតាមព្រះហឫទ័យរបស់ព្រះអង្គ ហើយមិនខ្វល់ថាទូលបង្គំជួបប្រទះឧបសគ្គខ្លាំងយ៉ាងណានោះទេ ទូលបង្គំនៅតែបំពេញតាមព្រះហឫទ័យរបស់ទ្រង់ជានិច្ច។ ទោះបីជាទូលបង្គំត្រូវលះបង់ជីវិតរបស់ទូលបង្គំទាំងស្រុងក្ដី ក៏កូននៅតែត្រូវបំពេញតាមព្រះហឫទ័យរបស់ទ្រង់ជានិច្ច!» ដោយមានការតាំងចិត្តបែបនេះ នៅពេលអ្នកអធិស្ឋានដូច្នេះ អ្នកនឹងអាចប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់អ្នក។ រាល់ពេលដែលពួកគេអនុវត្តនូវសេចក្ដីពិត រាល់ពេលដែលពួកគេទទួលរងនូវការបន្សុទ្ធ រាល់ពេលដែលពួកគេត្រូវបានល្បងល ហើយរាល់ពេលដែលកិច្ចការរបស់ព្រះជាម្ចាស់មកដល់ពួកគេ មនុស្សត្រូវតែស៊ូទ្រាំនឹងការឈឺចាប់ដ៏សែនខ្លាំង។ ទាំងអស់នេះគឺជាការសាកល្បងសម្រាប់មនុស្ស ដូច្នេះហើយបានជាមានការតយុទ្ធនៅក្នុងខ្លួនពួកគេទាំងអស់គ្នា។ នេះគឺជាតម្លៃជាក់ស្តែងដែលពួកគេត្រូវបង់។ ការអានព្រះបន្ទូលឱ្យបានច្រើន និងការរវល់ខ្លាំងច្រើនគឺជាចំណែកមួយនៃតម្លៃនោះ។ វាជាអ្វីដែលមនុស្សគួរតែធ្វើ វាជាករណីយកិច្ចរបស់ពួកគេ និងជាការទទួលខុសត្រូវដែលពួកគេគួរតែបំពេញ ប៉ុន្តែមនុស្សត្រូវតែទុកចោលនូវអ្វីៗនៅក្នុងខ្លួនពួកគេដែលចាំបាច់ត្រូវទុកចោល។ ប្រសិនបើអ្នកមិនធ្វើដូច្នេះទេ នោះទោះជាអ្នករងទុក្ខវេទនាខាងក្រៅខ្លាំងយ៉ាងណាក៏ដោយ ទោះជាអ្នករវល់ខ្លាំងយ៉ាងណាក៏ដោយ ទាំងអស់នោះនឹងគ្មានប្រយោជន៍អ្វីឡើយ! និយាយឱ្យចំទៅគឺថា មានតែការផ្លាស់ប្ដូរនៅក្នុងខ្លួនអ្នកតែប៉ុណ្ណោះទើបអាចកំណត់ ថាតើការលំបាកខាងក្រៅរបស់អ្នកមានតម្លៃឬអត់។ នៅពេលនិស្ស័យខាងក្នុងរបស់អ្នកបានផ្លាស់ប្តូររួចហើយ ហើយអ្នកបានអនុវត្តនូវសេចក្តីពិត នោះការរងទុក្ខខាងក្រៅរបស់អ្នកទាំងអស់នឹងទទួលបានការអនុម័តពីព្រះជាម្ចាស់ តែប្រសិនបើនិស្ស័យខាងក្នុងរបស់អ្នកគ្មានការផ្លាស់ប្តូរទេ នោះទោះបីជាអ្នកស៊ូទ្រាំនឹងការរងទុក្ខយ៉ាងណា ឬទោះជាអ្នករវល់ខ្លាំងនៅខាងក្រៅយ៉ាងណាក៏ដោយ ក៏នឹងគ្មានការអនុម័តពីព្រះជាម្ចាស់ឡើយ ហើយការលំបាកដែលគ្មានការបញ្ជាក់ពីព្រះជាម្ចាស់គឺឥតប្រយោជន៍នោះទេ។ ដូច្នេះ មិនថាតម្លៃដែលអ្នកបានបង់ត្រូវបានព្រះជាម្ចាស់អនុម័ត ឬអត់ គឺវាត្រូវបានកំណត់ដោយថាតើមានការផ្លាស់ប្ដូរនៅក្នុងខ្លួនអ្នក ឬអត់ និងដោយថាតើអ្នកអនុវត្តនូវសេចក្ដីពិត ហើយបះបោរទាស់នឹងបំណង និងសញ្ញាណផ្ទាល់ខ្លួនរបស់អ្នកឬអត់ ដើម្បីបំពេញបានតាមបំណងព្រះហឫទ័យព្រះជាម្ចាស់ ស្គាល់ព្រះជាម្ចាស់ និងមានភក្ដីភាពចំពោះព្រះជាម្ចាស់។ មិនថាអ្នករវល់ខ្លាំងយ៉ាងណានោះទេ ប្រសិនបើអ្នកមិនដែលចេះធ្វើការបះបោរទាស់នឹងបំណងផ្ទាល់ខ្លួនរបស់អ្នកទេ ប៉ុន្តែចេះតែធ្វើការស្វះស្វែងរកសកម្មភាព និងជំនឿមុតមាំខាងក្រៅ ហើយមិនដែលយកចិត្តទុកដាក់ចំពោះជីវិតរបស់អ្នកទេ នោះការលំបាករបស់អ្នកនឹងគ្មានប្រយោជន៍អ្វីឡើយ។ នៅក្នុងស្ថានភាពមួយចំនួន ប្រសិនបើអ្នកមានអ្វីមួយចង់និយាយ ប៉ុន្តែអ្នកមានអារម្មណ៍ក្នុងខ្លួនថា ការនិយាយនេះមិនត្រឹមត្រូវ ការនិយាយនេះមិនផ្ដល់ប្រយោជន៍ដល់បងប្អូនប្រុសស្រីរបស់អ្នកទេ ហើយអាចធ្វើឱ្យពួកគេឈឺចាប់ទៅទៀត ពេលនោះអ្នកនឹងមិននិយាយចេញមកទេ ដោយសុខចិត្តឈឺចាប់នៅខាងក្នុងវិញ ដ្បិតពាក្យសម្ដីទាំងនេះមិនអាចបំពេញតាមបំណងព្រះហឫទ័យព្រះជាម្ចាស់ឡើយ។ នៅពេលនេះ នឹងមានការតយុទ្ធមួយនៅក្នុងអ្នក តែអ្នកនឹងសុខចិត្តរងការឈឺចាប់ ហើយលះបង់នូវអ្វីដែលអ្នកស្រលាញ់។ អ្នកនឹងសុខចិត្តស៊ូទ្រាំរងការលំបាកនេះ ដើម្បីបំពេញនូវព្រះហឫទ័យព្រះជាម្ចាស់ ហើយទោះបីជាអ្នកនឹងរងការឈឺចាប់នៅក្នុងខ្លួនក៏ដោយ ក៏អ្នកនឹងមិនផ្គាប់ផ្គុនដល់សាច់ឈាមដែរ ហើយនៅតែបំពេញតាមព្រះហឫទ័យព្រះជាម្ចាស់ដដែល ដូច្នេះហើយអ្នកក៏នឹងទទួលបានភាពសុខស្រួលនៅក្នុងខ្លួនវិញផងដែរ។ នេះទើបពិតជាការបង់ថ្លៃ ហើយជាតម្លៃដែលព្រះជាម្ចាស់សព្វព្រះហឫទ័យចង់បាន។ ប្រសិនបើអ្នកអនុវត្តតាមរបៀបនេះ ព្រះជាម្ចាស់ប្រាកដជាប្រទានពរដល់អ្នក ប្រសិនបើអ្នកមិនអាចធ្វើបែបនេះបានទេ នោះមិនថាអ្នកយល់ដឹងច្រើនប៉ុនណា ឬអ្នកចេះនិយាយបានល្អប៉ុនណាទេ វានឹងគ្មានបានការអ្វីឡើយ! នៅលើផ្លូវឆ្ពោះទៅរកការស្រឡាញ់ព្រះជាម្ចាស់ ប្រសិនបើអ្នកអាចឈរនៅខាងព្រះជាម្ចាស់នៅពេលទ្រង់ច្បាំងជាមួយសាតាំង ហើយអ្នកមិនត្រឡប់ទៅរកសាតាំងវិញទេ នោះអ្នកនឹងសម្រេចបាននូវសេចក្ដីស្រឡាញ់ចំពោះព្រះជាម្ចាស់ ហើយអ្នកនឹងបានប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួន។
ដកស្រង់ពី «មានតែការស្រលាញ់ព្រះជាម្ចាស់តែប៉ុណ្ណោះទើបជាការជឿលើព្រះជាម្ចាស់ពិតប្រាកដ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?
នៅសម័យនេះ ព្រះជាម្ចាស់មិនយាងមកធ្វើកិច្ចការក្នុងរូបកាយខាងព្រលឹងវិញ្ញាណទេ ប៉ុន្ដែគឺក្នុងរូបកាយដ៏សាមញ្ញមួយវិញ។ លើសពីនេះទៅទៀត...
មនុស្សជាតិដែលត្រូវសាតាំងធ្វើឱ្យពុករលួយជាខ្លាំងនោះ មិនដឹងទេថា មានព្រះជាម្ចាស់មួយអង្គ ហើយបានឈប់ថ្វាយបង្គំព្រះជាម្ចាស់ផង។...
សាតាំងល្បួងយ៉ូបម្ដងទៀត (ដំបៅខ្ទុះកើតពេញខ្លួនរបស់យ៉ូប) ក. ព្រះបន្ទូលដែលថ្លែងដោយព្រះជាម្ចាស់ យ៉ូប ២:៣ រួចព្រះយេហូវ៉ាសួរសាតាំងថា...
នៅក្នុងសញ្ញាណបែបប្រពៃណីរបស់មនុស្ស គេជឿថា សេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់គឺជាព្រះគុណ សេចក្តីមេត្តាករុណា...