ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ច្រកចូលទៅកាន់ជិវិត | សម្រង់​សម្ដីទី ៤០២

06-12-2025

ការដេញតាមជីវិត មិនមែនជាអ្វីមួយដែលត្រូវធ្វើទាំងប្រញាប់ប្រញាល់នោះឡើយ។ ការរីកចម្រើននៃជីវិត មិនអាចកើតឡើងក្នុងពេលតែមួយថ្ងៃឬពីរថ្ងៃនោះឡើយ។ កិច្ចការរបស់ព្រះជាម្ចាស់ គឺសាមញ្ញនិងជាក់ស្ដែង ហើយវាមានដំណើរការមួយដែលចាំបាច់ត្រូវឆ្លងកាត់។ វាត្រូវការឱ្យព្រះយេស៊ូវដែលយកកំណើតជាមនុស្ស ចំណាយពេលសាមសិបបីឆ្នាំកន្លះ ដើម្បីបញ្ចប់កិច្ចការនៃការជាប់ឆ្កាងរបស់ទ្រង់ បើដូច្នេះ តើការធ្វើឱ្យមនុស្សក្លាយជាបរិសុទ្ធ និងការបំផ្លាស់បំប្រែជីវិតរបស់គេ គឺជាកិច្ចការដែលពិបាកបំផុតឬ? វាមិនមែនជាកិច្ចការដ៏ងាយស្រួល ដើម្បីធ្វើឱ្យមនុស្សសាមញ្ញក្លាយជាមនុស្សដែលស្ដែងចេញអំពីព្រះជាម្ចាស់នោះឡើយ។ ជាពិសេស គឺសម្រាប់មនុស្សដែលកើតមកនៅក្នុងប្រជាជាតិនៃនាគដ៏ធំមានសម្បុរក្រហម ជាអ្នកដែលមានគុណសម្បត្តិទន់ខ្សោយ ដូច្នេះ វាតម្រូវឱ្យព្រះជាម្ចាស់ប្រើរយៈពេលយូរ ដើម្បីមានបន្ទូល និងធ្វើកិច្ចការរបស់ទ្រង់។ ដូច្នេះ មិនត្រូវខ្វះចិត្តអត់ធ្មត់ក្នុងការនៅចាំមើលពីលទ្ធផលឡើយ។ អ្នកត្រូវតែប្រុងប្រៀបខ្លួនជាស្រេច ក្នុងការហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយដាក់កិច្ចខិតខំប្រឹងប្រែងកាន់តែខ្លាំង ចូលទៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់។ នៅពេលដែលអ្នកអានព្រះបន្ទូលរបស់ទ្រង់ចប់ អ្នកត្រូវតែចេះយកព្រះបន្ទូលទាំងនោះទៅអនុវត្តជាក់ស្ដែង ដោយរីកចម្រើនឡើងនៅក្នុងចំណេះដឹង ការយល់ដឹងជ្រៅជ្រះ ការដឹងខុសត្រូវ និងប្រាជ្ញានៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់។ តាមរយៈដំណើរការនេះ ជីវិតរបស់អ្នកនឹងទទួលនូវការផ្លាស់ប្រែ ទាំងមិនដឹងខ្លួនមិនខាន។ ប្រសិនបើអ្នកអាចយកការហូប និងការផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ការអានព្រះបន្ទូល ការស្គាល់ព្រះបន្ទូល ការដកពិសោធន៍ពីព្រះបន្ទូល និងការអនុវត្តតាមព្រះបន្ទូល មកធ្វើជាគោលការណ៍ប្រចាំជីវិតរបស់អ្នក នោះអ្នកនឹងមានភាពចាស់ទុំ ដោយមិនដឹងខ្លួនមិនខាន។ មានមនុស្សមួយចំនួននិយាយថា ពួកគេមិនអាចយកព្រះបន្ទូលរបស់ព្រះជាម្ចាស់មកអនុវត្តបានឡើយ ទោះបីក្រោយពេលដែលពួកគេបានអានរួចក៏ដោយ។ តើអ្នកប្រញាប់ប្រញាល់ធ្វើអ្វី? នៅពេលដែលអ្នកឡើងទៅដល់កម្រិតមួយ នោះអ្នកនឹងអាចយកព្រះបន្ទូលរបស់ទ្រង់ទៅអនុវត្តបានមិនខាន។ តើក្មេងអាយុបួន ឬប្រាំឆ្នាំនឹងនិយាយថា ពួកគេមិនអាចជួយ ឬផ្ដល់កិត្តិយសដល់ឪពុកម្ដាយរបស់គេដែរឬទេ? អ្នកគួរតែដឹងអំពីកម្រិតសមត្ថភាពរបស់អ្នកនាពេលបច្ចុប្បន្ន។ ចូរអនុវត្តនូវអ្វីដែលអ្នកអាចអនុវត្តបាន ហើយចៀសវាងក្លាយជាមនុស្សម្នាក់ដែលបង្អាក់ដល់ការគ្រប់គ្រងរបស់ព្រះជាម្ចាស់។ ចូរគ្រាន់តែហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ចុះ ហើយយកវាជាគោលការណ៍ប្រចាំជីវិតរបស់អ្នក ចាប់ពីពេលនេះតទៅ។ ក្នុងពេលបច្ចុប្បន្ន ចូរកុំបារម្ភឡើយថា តើព្រះជាម្ចាស់អាចប្រោសឱ្យអ្នកបានគ្រប់លក្ខណ៍ ឬយ៉ាងណានោះ។ ចូរកុំទាន់ជីកឫស ជីកគល់ឡើយ។ សូមគ្រាន់តែហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ នៅពេលដែលព្រះបន្ទូលទាំងនោះមករកអ្នក នោះព្រះជាម្ចាស់នឹងប្រាកដជាធ្វើឱ្យអ្នកបានពេញខ្នាតមិនខាន។ ទោះបីជាយ៉ាងណាក៏ដោយ មានគោលការណ៍មួយដែលអ្នកត្រូវប្រកាន់ខ្ជាប់ នៅពេលដែលអ្នកត្រូវហូប និងផឹកព្រះបន្ទូលរបស់ទ្រង់។ ចូរកុំធ្វើវាទាំងងងឹតងងល់ឡើយ។ នៅក្នុងការហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ តាមន័យម្យ៉ាង ចូរស្វែងរកព្រះបន្ទូលដែលអ្នកគួរតែដឹង ហើយនោះជាព្រះបន្ទូលដែលទាក់ទងនឹងនិមិត្ត ហើយតាមន័យម្យ៉ាងទៀត ចូរស្វែងរករបៀបដែលអ្នកគួរតែយកព្រះបន្ទូលទៅអនុវត្ត ហើយនោះជាអ្វីដែលអ្នកគួរតែចូលទៅក្នុង។ មួយផ្នែកពាក់ព័ន្ធនឹងចំណេះដឹង ហើយមួយផ្នែកទៀតពាក់ព័ន្ធនឹងការចូលទៅក្នុង។ នៅពេលដែលអ្នកយល់អំពីផ្នែកទាំងពីរនេះ ហើយយល់អំពីអ្វីដែលអ្នកគួរតែដឹង និងអ្វីដែលអ្នកគួរតែអនុវត្ត នោះអ្នកនឹងដឹងពីរបៀបត្រូវហូប និងផឹកពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាក់ជាមិនខាន។

ដកស្រង់ពី «យុគសម័យនៃនគរព្រះ គឺជាយុគសម័យនៃព្រះបន្ទូល» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ចែក​រំលែក

លុប​ចោល