ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការស្គាល់ព្រះជាម្ចាស់ | សម្រង់សម្ដីទី ១២៦
ដំណាក់កាលទីប្រាំ៖ ការបង្កើតកូនចៅ បន្ទាប់ពីរៀបការរួច មនុស្សម្នាក់ចាប់ផ្ដើមចិញ្ចឹមបីបាច់មនុស្សជំនាន់ក្រោយ។...
យើងសូមស្វាគមន៍អ្នកស្វែងរកទាំងអស់ដែលទន្ទឹងការលេចមករបស់ព្រះជាម្ចាស់!
តើការល្បងលសំដៅទៅរកស្ថានភាពខាងក្នុងអ្វីខ្លះនៅក្នុងមនុស្ស? ពួកវាតម្រង់ទៅរកនិស្ស័យបះបោរនៅក្នុងមនុស្សដែលគ្មានសមត្ថភាពបំពេញព្រះហឫទ័យព្រះជាម្ចាស់បាន។ មានភាពមិនបរិសុទ្ធយ៉ាងច្រើននៅក្នុងខ្លួនមនុស្ស ព្រមទាំងមានការលាក់ពុតយ៉ាងច្រើនផងដែរ ដូច្នេះហើយព្រះជាម្ចាស់ដាក់មនុស្សឱ្យស្ថិតក្រោមការល្បងល ដើម្បីញែកខ្លួនពួកគេជាបរិសុទ្ធ។ ប៉ុន្តែ ប្រសិនបើសព្វថ្ងៃនេះអ្នកអាចបំពេញព្រះហឫទ័យព្រះជាម្ចាស់បាន នោះការល្បងលនាពេលអនាគតនឹងក្លាយជាភាពគ្រប់លក្ខណ៍សម្រាប់អ្នក។ ប្រសិនបើសព្វថ្ងៃនេះអ្នកមិនអាចបំពេញព្រះហឫទ័យព្រះជាម្ចាស់បានទេ នោះការល្បងលនាពេលអនាគតនឹងល្បួងអ្នក ហើយអ្នកនឹងធ្លាក់ចុះទាំងមិនដឹងខ្លួន ហើយនៅពេលនោះអ្នកនឹងមិនអាចជួយខ្លួនឯងបានទេ ដ្បិតអ្នកមិនអាចតាមទាន់កិច្ចការរបស់ព្រះជាម្ចាស់បាន និងគ្មានកម្ពស់ពិតនោះទេ។ ដូច្នេះហើយ ប្រសិនបើអ្នកចង់ឱ្យអាចឈរយ៉ាងរឹងមាំនាពេលអនាគត ចង់បំពេញព្រះហឫទ័យព្រះជាម្ចាស់ឱ្យបានប្រសើរឡើង និងចង់ធ្វើតាមទ្រង់រហូតដល់ចុងបំផុត អ្នកត្រូវតែកសាងគ្រឹះឱ្យរឹងមាំនៅថ្ងៃនេះ។ អ្នកត្រូវតែបំពេញព្រះហឫទ័យព្រះជាម្ចាស់តាមរយៈការអនុវត្តនូវសេចក្ដីពិតក្នុងគ្រប់ការទាំងអស់ និងគិតគូរពីបំណងព្រះហឫទ័យរបស់ទ្រង់។ ប្រសិនបើអ្នកអនុវត្តតាមរបៀបនេះជានិច្ច នោះនឹងមានគ្រឹះមួយនៅក្នុងអ្នក ហើយព្រះជាម្ចាស់នឹងជំរុញចិត្តដែលស្រឡាញ់ទ្រង់នៅក្នុងខ្លួនឯង ហើយទ្រង់នឹងផ្តល់ទំនុកចិត្តដល់អ្នក។ នៅថ្ងៃមួយ ពេលដែលការល្បងលកើតមានដល់អ្នកពិតមែន នោះអ្នកអាចនឹងរងការឈឺចាប់មួយចំនួន និងកើតទុក្ខដល់កម្រិតជាក់លាក់មួយ ព្រមទាំងរងនូវទុក្ខព្រួយយ៉ាងធ្ងន់ធ្ងរ ប្រៀបដូចជាអ្នកបានស្លាប់ដូច្នោះដែរ ប៉ុន្តែសេចក្ដីស្រឡាញ់របស់អ្នកចំពោះព្រះជាម្ចាស់នឹងមិនប្រែប្រួលឡើយ ហើយថែមទាំងកាន់តែជ្រាលជ្រៅខ្លាំងឡើង។ នេះហើយគឺជាព្រះពររបស់ព្រះជាម្ចាស់។ បើសិនជានៅថ្ងៃនេះ អ្នកអាចទទួលយកគ្រប់ទាំងព្រះបន្ទូល និងគ្រប់ទាំងទង្វើរបស់ព្រះជាម្ចាស់ ដោយមានដួងចិត្តនៃការចុះចូល នោះអ្នកប្រាកដជានឹងទទួលបានព្រះពរពីព្រះជាម្ចាស់មិនខាន ដូច្នេះហើយអ្នកនឹងក្លាយជាមនុស្សដែលព្រះជាម្ចាស់ប្រទានពរឱ្យ និងទទួលបានការសន្យារបស់ទ្រង់។ បើសិនជាថ្ងៃនេះអ្នកមិនអនុវត្តទេ នៅពេលការល្បងលកើតមានដល់អ្នកនៅថ្ងៃណាមួយ នោះអ្នកនឹងមិនមានសេចក្ដីជំនឿ ឬចិត្តដែលស្រឡាញ់នោះទេ ហើយនៅពេលនោះការល្បងលនឹងក្លាយជាសេចក្ដីល្បួង។ អ្នកនឹងធ្លាក់ចូលក្នុងសេចក្ដីល្បួងរបស់សាតាំង ហើយនឹងគ្មានផ្លូវគេចចេញបានឡើយ។ សព្វថ្ងៃនេះ អ្នកប្រហែលជាអាចឈរយ៉ាងរឹងមាំនៅពេលដែលការល្បងលតូចមួយកើតមានដល់អ្នក ប៉ុន្តែដោយចៀសមិនរួច អ្នកនឹងមិនអាចឈរយ៉ាងរឹងមាំបានទៀតទេនៅពេលដែលការល្បងលដ៏សម្បើមមួយកើតមានដល់អ្នកនៅថ្ងៃណាមួយ។ មនុស្សមួយចំនួនបញ្ឆោតខ្លួនឯង ហើយគិតថា ពួកគេជិតបានគ្រប់លក្ខណ៍រួចទៅហើយ។ បើសិនជាអ្នកមិនចូលឱ្យជ្រៅជាងនេះនៅពេលទាំងនោះទេ ហើយមានមោទនាភាពចំពោះខ្លួនឯងជ្រុល នោះអ្នកនឹងស្ថិតក្នុងគ្រោះថ្នាក់។ សព្វថ្ងៃនេះ ព្រះជាម្ចាស់មិនធ្វើកិច្ចការដែលល្បងលធំដុំជាងនេះទេ ហើយអ្វីគ្រប់យ៉ាងហាក់ដូចជាមិនអីនោះទេ ប៉ុន្តែនៅពេលព្រះជាម្ចាស់ល្បងលអ្នក នោះអ្នកនឹងឃើញថា អ្នកមានការខ្វះខាតច្រើនណាស់ កម្ពស់របស់អ្នកតូចណាស់ ហើយអ្នកគ្មានសមត្ថភាពក្នុងការស៊ូទ្រាំនឹងការល្បងលដ៏ធំបានឡើយ។ បើសិនជាអ្នកនៅតែបែបនេះ និងនៅក្នុងសភាពនិចល នោះនៅពេលដែលការល្បងលមកដល់ អ្នកនឹងដួល។ អ្នករាល់គ្នាគួរតែឧស្សាហ៍មើលទៅកម្ពស់របស់អ្នកថាតើវាតូចប៉ុនណា មានតែវិធីនេះទេទើបធ្វើឱ្យអ្នករីកចម្រើនបាន។ បើសិនជាទាល់តែស្ថិតក្នុងពេលល្បងលទើបអ្នកឃើញថា កម្ពស់របស់អ្នកតូចទាបខ្លាំង អំណាចចិត្តរបស់អ្នកខ្សោយណាស់ ការពិតនៅក្នុងខ្លួនអ្នកតិចណាស់ ហើយឃើញថា អ្នកគ្មានលក្ខណៈគ្រប់គ្រាន់សម្រាប់ព្រះហឫទ័យព្រះជាម្ចាស់ទេ បើសិនជាដល់ពេលនោះទើបអ្នកដឹងរឿងទាំងនេះ នោះវានឹងយឺតពេលហើយ។
បើសិនជាអ្នកមិនដឹងពីនិស្ស័យរបស់ព្រះជាម្ចាស់ទេ នោះអ្នកនឹងដួលដោយចៀសមិនរួចក្នុងពេលល្បងល ពីព្រោះអ្នកមិនដឹងពីវិធីដែលព្រះជាម្ចាស់ប្រោសឱ្យមនុស្សបានគ្រប់លក្ខណ៍ និងមធ្យោបាយដែលទ្រង់ធ្វើឱ្យពួកគេបានគ្រប់លក្ខណ៍ ហើយនៅពេលការល្បងលរបស់ព្រះជាម្ចាស់មកដល់អ្នក ហើយពួកវាមិនត្រូវនឹងសញ្ញាណរបស់អ្នក នោះអ្នកនឹងមិនអាចឈរយ៉ាងរឹងមាំបានទេ។ សេចក្ដីស្រឡាញ់ពិតប្រាកដរបស់ព្រះជាម្ចាស់គឺជានិស្ស័យទាំងអស់របស់ទ្រង់ ហើយនៅពេលនិស្ស័យទាំងអស់របស់ទ្រង់ត្រូវបានបង្ហាញដល់មនុស្ស តើការនេះនាំយកអ្វីខ្លះដល់សាច់ឈាមរបស់អ្នក? នៅពេលដែលនិស្ស័យសុចរិតរបស់ព្រះជាម្ចាស់ត្រូវបានបង្ហាញដល់មនុស្ស សាច់ឈាមរបស់ពួកគេនឹងរងការឈឺចាប់ខ្លាំង ដោយចៀសមិនរួចឡើយ។ បើសិនជាអ្នកមិនរងការឈឺចាប់នេះទេ នោះអ្នកមិនអាចត្រូវបានព្រះជាម្ចាស់ធ្វើឱ្យគ្រប់លក្ខណ៍ឡើយ ហើយអ្នកក៏នឹងមិនអាចបូជាសេចក្ដីស្រឡាញ់ពិតប្រាកដថ្វាយដល់ព្រះជាម្ចាស់បានដែរ។ បើព្រះជាម្ចាស់ធ្វើឱ្យអ្នកបានគ្រប់លក្ខណ៍ ទ្រង់ប្រាកដជានឹងបង្ហាញនូវនិស្ស័យទាំងអស់របស់ទ្រង់ដល់អ្នកមិនខានឡើយ។ ចាប់តាំងពីពេលបង្កើតរហូតមកដល់សព្វថ្ងៃនេះ ព្រះជាម្ចាស់មិនដែលបង្ហាញពីនិស្ស័យទាំងអស់របស់ទ្រង់ដល់មនុស្សទេ ប៉ុន្តែក្នុងអំឡុងគ្រាចុងក្រោយនេះ ទ្រង់បើកសម្ដែងឱ្យដឹងអំពីនិស្ស័យទាំងនេះដល់ក្រុមមនុស្សដែលទ្រង់បានជ្រើសរើស និងកំណត់ទុកជាមុន ហើយតាមរយៈការប្រោសឱ្យមនុស្សបានគ្រប់លក្ខណ៍ ទ្រង់លាតត្រដាងនិស្ស័យរបស់ទ្រង់ ដែលតាមរយៈនេះ ទ្រង់ធ្វើឱ្យមនុស្សមួយក្រុមបានពេញខ្នាត។ នេះហើយជាសេចក្ដីស្រឡាញ់ពិតប្រាកដរបស់ព្រះជាម្ចាស់ចំពោះមនុស្ស។ ការពិសោធសេចក្ដីស្រឡាញ់ពិតប្រាកដរបស់ព្រះជាម្ចាស់ ទាមទារឱ្យមនុស្សបង់ថ្លៃខ្ពស់ ហើយស៊ូទ្រាំនឹងការឈឺចាប់ដ៏សែនខ្លាំង។ មានតែបន្ទាប់ពីនេះទេ ទើបពួកគេត្រូវបានព្រះជាម្ចាស់ទទួលយក និងអាចថ្វាយសេចក្ដីស្រឡាញ់ពិតប្រាកដរបស់ពួកគេដល់ព្រះជាម្ចាស់វិញ ហើយមានតែពេលនោះទេទើបសព្វព្រះហឫទ័យរបស់ព្រះជាម្ចាស់។ បើសិនជាមនុស្សចង់ឱ្យព្រះជាម្ចាស់ប្រោសឱ្យគ្រប់លក្ខណ៍ ហើយបើសិនជាពួកគេចង់ធ្វើតាមបំណងព្រះហឫទ័យរបស់ទ្រង់ និងថ្វាយសេចក្ដីស្រឡាញ់ពិតប្រាកដយ៉ាងពេញលេញដល់ព្រះជាម្ចាស់ នោះពួកគេត្រូវតែពិសោធនូវការរងទុក្ខខ្លាំង និងទារុណកម្មយ៉ាងច្រើនពីស្ថានភាពរបស់ពួកគេ ដើម្បីរងការឈឺចាប់ដែលអាក្រក់ជាងការស្លាប់ទៅទៀត។ នៅទីបំផុត ពួកគេនឹងត្រូវបានបង្ខំឱ្យថ្វាយចិត្តពិតប្រាកដជូនដល់ព្រះជាម្ចាស់វិញ។ មិនថាអ្នកស្រឡាញ់ព្រះជាម្ចាស់ពិតប្រាកដ ឬអត់នោះទេ វានឹងត្រូវបានបើកឱ្យដឹងក្នុងអំឡុងពេលនៃការលំបាក និងការបន្សុទ្ធ។ ព្រះជាម្ចាស់ញែកសេចក្ដីស្រឡាញ់របស់មនុស្សជាបរិសុទ្ធ ហើយការនេះក៏សម្រេចបានតែនៅក្នុងពេលដែលមានការលំបាក និងការបន្សុទ្ធប៉ុណ្ណោះ។
ដកស្រង់ពី «មានតែការស្រលាញ់ព្រះជាម្ចាស់តែប៉ុណ្ណោះទើបជាការជឿលើព្រះជាម្ចាស់ពិតប្រាកដ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?
ដំណាក់កាលទីប្រាំ៖ ការបង្កើតកូនចៅ បន្ទាប់ពីរៀបការរួច មនុស្សម្នាក់ចាប់ផ្ដើមចិញ្ចឹមបីបាច់មនុស្សជំនាន់ក្រោយ។...
ដំណាក់កាលទីពីរ៖ ការធំធាត់ឡើង ដោយអាស្រ័យលើប្រភេទនៃក្រុមគ្រួសារដែលពួកគេកើតមកជាមួយ មនុស្សធំធាត់ឡើងនៅក្នុងមជ្ឈដ្ឋានគ្រួសារខុសៗគ្នា...
ការបង្ហាញឲ្យឃើញមួយទៀតអំពី ការកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់របស់យ៉ូប...
ព្រះជាម្ចាស់ដែលបានប្រសូតជាសាច់ឈាម មានព្រះនាមថាព្រះគ្រីស្ទ ហើយព្រះគ្រីស្ទដែលអាចប្រទានឱ្យមនុស្សមានសេចក្ដីពិតនេះ ហៅថាព្រះជាម្ចាស់។...