ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ និស្ស័យ កម្មសិទ្ធិ និងលក្ខណៈរបស់ព្រះជាម្ចាស់ | សម្រង់សម្ដីទី ២៦២
ក្នុងនាមជាសមាជិកនៃអម្បូរមនុស្សលោក និងជាគ្រីស្ទបរិស័ទដែលគោរពកោតខ្លាចព្រះ ការលះបង់ចិត្តគំនិត និងរូបកាយរបស់យើង...
យើងសូមស្វាគមន៍អ្នកស្វែងរកទាំងអស់ដែលទន្ទឹងការលេចមករបស់ព្រះជាម្ចាស់!
ធាតុផ្សំនៃជំនឿរបស់មនុស្សភាគច្រើនដែលមានចំពោះព្រះជាម្ចាស់ គឺជាជំនឿបែបសាសនា៖ ពួកគេមិនអាចស្រឡាញ់ព្រះជាម្ចាស់ ហើយអាចត្រឹមតែ ដើរតាមព្រះជាម្ចាស់ ដូចជាមនុស្សយន្ត ពួកគេមិនអាចចង់បាន ឬស្រឡាញ់ព្រះជាម្ចាស់ឱ្យពិតប្រាកដនោះឡើយ។ ពួកគេគ្រាន់តែដើរតាមព្រះអង្គយ៉ាងស្ងៀមស្ងាត់ប៉ុណ្ណោះ។ មនុស្សច្រើនណាស់ជឿលើព្រះជាម្ចាស់ ប៉ុន្តែមានមនុស្សតិចណាស់ដែលស្រឡាញ់ព្រះជាម្ចាស់។ ពួកគេត្រឹម «កោតខ្លាច» ព្រះជាម្ចាស់ប៉ុណ្ណោះ ព្រោះពួកគេខ្លាចសេចក្ដីវិនាស ឬពុំនោះទេ ពួកគេ «ស្ញប់ស្ញែង» ព្រះជាម្ចាស់ ដ្បិតទ្រង់ឧត្ដុង្គឧត្ដម និងមានឫទ្ធានុភាព ប៉ុន្តែនៅក្នុងការកោតខ្លាច និងការស្ញប់ស្ញែងរបស់គេ ពុំមាននូវសេចក្ដីស្រឡាញ់ ហើយនិងការចង់បានដ៏ពិតប្រាកដនោះទេ។ នៅក្នុងបទពិសោធរបស់ពួកគេ ពួកគេស្វែងរកតែរឿងអសារឥតការនៃសេចក្ដីពិត ពុំនោះទេ គឺស្វែងរកតែ សេចក្ដីអាថ៌កំបាំងមួយចំនួនដែលពុំមានសារៈសំខាន់។ មនុស្សភាគច្រើនគ្រាន់តែដើរតាមដោយស្ទូចយកព្រះពរនៅក្នុងទឹកដែលល្អក់កករ ពួកគេមិនស្វែងរកសេចក្ដីពិត ក៏មិនចុះចូលចំពោះព្រះជាម្ចាស់ដោយពិតប្រាកដ ដើម្បីទទួលព្រះពររបស់ទ្រង់ដែរ។ ជីវិតនៃជំនឿ របស់មនុស្សទាំងអស់ ចំពោះព្រះជាម្ចាស់ គឺគ្មានន័យអ្វីសោះ គ្មានទាំងតម្លៃ និងមានតែការគិតគូរនិងការចង់បានរបស់ពួកគេផ្ទាល់។ ពួកគេមិនមែនជឿព្រះជាម្ចាស់ដើម្បីស្រឡាញ់ទ្រង់ទេ តែដើម្បីបានទទួលព្រះពរវិញ។ មនុស្សជាច្រើនធ្វើអ្វីៗទៅតាមទំនើងចិត្ត ពួកគេធ្វើអ្វីដែលខ្លួនចង់ធ្វើ ហើយមិនដែលពិចារណាដល់ប្រយោជន៍របស់ព្រះជាម្ចាស់ ឬពិចារណាថា អ្វីដែលគេធ្វើនោះស្រប ឬពុំស្របតាមបំណងព្រះហឫទ័យព្រះជាម្ចាស់ទេ។ មនុស្សបែបនេះ សូម្បីត្រឹមឱ្យមានជំនឿពិត គេមិនអាចធ្វើបានផង ទម្រាំឱ្យគេស្រឡាញ់ព្រះជាម្ចាស់ទៀត គឺកាន់តែមិនអាចទៅរួច។ ជាងនេះទៅទៀត លក្ខណៈពិតរបស់ព្រះជាម្ចាស់ គឺមិនត្រឹមតែឱ្យមនុស្សជឿលើទ្រង់ប៉ុណ្ណោះទេ គឺឱ្យគេស្រឡាញ់ទ្រង់។ ប៉ុន្តែ មនុស្សជាច្រើនក្នុងចំណោមអ្នកដែលជឿលើព្រះជាម្ចាស់ គឺសុទ្ធតែអសមត្ថភាព រកមិនឃើញ «អាថ៌កំបាំង» នេះ។ មនុស្សមិនហ៊ានស្រឡាញ់ព្រះជាម្ចាស់ ហើយក៏មិនព្យាយាមស្រឡាញ់ទ្រង់ដែរ។ ពួកគេពុំដែលធ្លាប់រកឃើញសោះថា ព្រះជាម្ចាស់មានលក្ខណៈគួរឱ្យស្រឡាញ់ច្រើនណាស់។ ពួកគេពុំធ្លាប់រកឃើញសោះថា ព្រះជាម្ចាស់ គឺជាព្រះដែលស្រឡាញ់មនុស្ស និងជាព្រះដ៏គង់នៅ ដើម្បីឱ្យមនុស្សស្រឡាញ់។ សោភ័ណភាពរបស់ព្រះជាម្ចាស់ ត្រូវបានស្ដែងចេញមក តាមរយៈកិច្ចការរបស់ទ្រង់៖ លុះត្រាតែមនុស្សមានបទពិសោធពីកិច្ចការរបស់ទ្រង់ ទើបពួកគេអាចរកឃើញសោភ័ណភាពរបស់ទ្រង់។ មានតែតាមរយៈភាពជាក់ស្ដែងទេ ទើបគេអាចស្ងើចសរសើរពីសោភ័ណភាពរបស់ព្រះជាម្ចាស់បាន ហើយបើគ្មានបទពិសោធ និងការកត់សម្គាល់នៅក្នុងជីវិតពិតទេ ក៏គ្មាននរណាម្នាក់អាចរកឃើញសោភ័ណភាពរបស់ព្រះជាម្ចាស់ដែរ។ ព្រះជាម្ចាស់មានលក្ខណៈគួរឱ្យស្រឡាញ់ច្រើនណាស់ ប៉ុន្តែប្រសិនបើគ្មានចំណងទំនាក់ទំនងពិតជាមួយនឹងទ្រង់ទេ មនុស្សក៏មិនអាចរកឃើញលក្ខណៈដ៏គួរឱ្យស្រឡាញ់ទាំងនេះដែរ។ មានន័យថា ប្រសិនបើព្រះជាម្ចាស់មិនបានក្លាយជាសាច់ឈាមទេ មនុស្សច្បាស់ជាមិនអាចមានចំណងទំនាក់ទំនងពិតជាមួយនឹងព្រះជាម្ចាស់ឡើយ ហើយប្រសិនបើពួកគេមិនអាចមានចំណងទំនាក់ទំនងពិតជាមួយទ្រង់ទេ នោះពួកគេច្បាស់ជាមិនអាចស្គាល់កិច្ចការរបស់ទ្រង់ឡើយ ហើយសេចក្ដីស្រឡាញ់របស់គេចំពោះព្រះអង្គ ក៏ច្បាស់ជាត្រូវសៅហ្មង ដោយភាពក្លែងក្លាយ និងការស្រមើស្រមៃជាច្រើន។ សេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ នៅឯស្ថានសួគ៌ មិនជាក់ស្ដែងដូចជាសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់នៅផែនដីនេះទេ ដ្បិតការដែលមនុស្សស្គាល់ព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ គឺផ្អែកទៅលើការស្រមើស្រមៃរបស់គេ មិនមែនផ្អែកលើអ្វីដែលគេមើលឃើញផ្ទាល់នឹងភ្នែក និងផ្អែកលើអ្វីដែលគេបានពិសោធដោយខ្លួនឯង។ ពេលព្រះជាម្ចាស់យាងមកផែនដី មនុស្សអាចមើលឃើញពីសោភ័ណភាព និងទង្វើជាក់ស្ដែងរបស់ទ្រង់ផ្ទាល់ ហើយពួកគេក៏អាចមើលឃើញ គ្រប់យ៉ាងទាក់ទងទៅនឹងនិស្ស័យជាក់ស្ដែង និងនិស្ស័យធម្មតារបស់ទ្រង់ ដែលសេចក្ដីទាំងអស់នេះមានលក្ខណៈជាក់ស្ដែង លើសពីការដែលគេស្គាល់ព្រះជាម្ចាស់ដែលគង់នៅឯស្ថានសួគ៌ រាប់ពាន់ដង។ បើទោះបីមនុស្សស្រឡាញ់ព្រះជាម្ចាស់ដែលគង់នៅឯស្ថានសួគ៌ខ្លាំងប៉ុនណា ក៏សេចក្ដីស្រឡាញ់នេះគ្មានអ្វីជាក់ស្ដែងដែរ ហើយពោរពេញទៅដោយគំនិតរបស់មនុស្ស។ បើទោះបីជាសេចក្ដីស្រឡាញ់របស់មនុស្ស ចំពោះព្រះដែលគង់នៅលើផែនដីនេះ មានតិចតួចស្តួចស្ដើងម្ដេចក្ដី ក៏សេចក្ដីស្រឡាញ់នេះ ជាសេចក្ដីស្រឡាញ់ជាក់ស្ដែងដែរ បើទោះបីជាមានតិចតួចប៉ុនណាក្ដី ក៏សេចក្ដីស្រឡាញ់នេះ នៅតែជាសេចក្ដីស្រឡាញ់ពិត។ ព្រះជាម្ចាស់ធ្វើឱ្យមនុស្សស្គាល់ទ្រង់ តាមរយៈកិច្ចការជាក់ស្ដែង ហើយទ្រង់ទទួលបាននូវសេចក្ដីស្រឡាញ់របស់គេ តាមរយៈចំណេះដឹងនេះហើយ។ គឺដូចជា ពេត្រុសដែរ៖ ប្រសិនបើគាត់មិនធ្លាប់រស់នៅ ជាមួយព្រះយេស៊ូវ នោះគាត់មុខជាមិនអាចស្រឡាញ់ព្រះយេស៊ូវឡើយ។ ដូច្នេះ ភក្ដីភាពដែលគាត់មាន ចំពោះព្រះយេស៊ូវ ក៏ផ្អែកលើចំណងទំនាក់ទំនងរបស់គាត់ជាមួយនឹងព្រះយេស៊ូវដែរ។ ដើម្បីឱ្យមនុស្សស្រឡាញ់ព្រះជាម្ចាស់ ទ្រង់បានយាងមកក្នុងចំណោមមនុស្សលោក ហើយរស់នៅជាមួយពួកគេ ហើយអស់ទាំងសេចក្ដីដែលព្រះអង្គបើកសម្ដែងឱ្យមនុស្សបានឃើញ និងមានបទពិសោធ សុទ្ធតែជាភាពជាក់ស្ដែងរបស់ព្រះជាម្ចាស់។
ដកស្រង់ពី «អស់អ្នកណាដែលស្រឡាញ់ព្រះជាម្ចាស់នឹងរស់នៅក្នុងពន្លឺរបស់ទ្រង់អស់កល្បជានិច្ច» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?
ក្នុងនាមជាសមាជិកនៃអម្បូរមនុស្សលោក និងជាគ្រីស្ទបរិស័ទដែលគោរពកោតខ្លាចព្រះ ការលះបង់ចិត្តគំនិត និងរូបកាយរបស់យើង...
ព្រះជាម្ចាស់បានក្លាយជាសាច់ឈាម ដើម្បីបង្ហាញអង្គទ្រង់ដល់មនុស្សមួយក្រុមដែលដើរតាមទ្រង់...
កាលពីមុន មានមនុស្សជាច្រើនស្វែងរក ដោយមហិច្ឆតាខ្លាំងក្លា និងគំនិតគ្មានមូលដ្ឋាន ពួកគេស្វែងរកទុកជាលទ្ធផលនៃសេចក្តីសង្ឃឹមផ្ទាល់ខ្លួនរបស់ពួកគេ។...
ដំណាក់កាលទីប្រាំ៖ ការបង្កើតកូនចៅ បន្ទាប់ពីរៀបការរួច មនុស្សម្នាក់ចាប់ផ្ដើមចិញ្ចឹមបីបាច់មនុស្សជំនាន់ក្រោយ។...