ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ដំណាក់កាលទាំងបីនៃកិច្ចការ | សម្រង់សម្ដីទី ២៥
ប្រសិនបើមនុស្សបន្តជាប់នៅក្នុងយុគសម័យនៃព្រះគុណ នោះពួកគេនឹងមិនអាចត្រូវបានដកចោលនិស្ស័យពុករលួយរបស់គេបានឡើយ...
យើងសូមស្វាគមន៍អ្នកស្វែងរកទាំងអស់ដែលទន្ទឹងការលេចមករបស់ព្រះជាម្ចាស់!
យើងសព្វព្រះហឫទ័យចំពោះអស់អ្នកដែលមិនសង្ស័យលើអ្នកដទៃ ហើយយើងចូលចិត្តអស់អ្នកដែលសុខចិត្តទទួលយកសេចក្តីពិត ព្រោះយើងបង្ហាញការយកព្រះទ័យទុកដាក់យ៉ាងខ្លាំងចំពោះមនុស្សទាំងពីរប្រភេទនេះ ដ្បិតពួកគេជាមនុស្សស្មោះត្រង់នៅក្នុងព្រះនេត្ររបស់យើង។ ប្រសិនបើអ្នកមានគំនិតបោកប្រាស់គេ នោះអ្នកនឹងមានការប្រុងប្រយ័ត្នខ្លួន ហើយមានការសង្ស័យចំពោះមនុស្សគ្រប់គ្នា និងគ្រប់បញ្ហា ហេតុនេះហើយ សេចក្ដីជំនឿរបស់អ្នកចំពោះយើង នឹងកើតឡើងពីមូលដ្ឋានគ្រឹះនៃការសង្ស័យ។ យើងមិនអាចទទួលស្គាល់សេចក្ដីជំនឿបែបនេះបានទេ។ ដោយសារគ្មានសេចក្ដីជំនឿពិតប្រាកដ នោះអ្នកនឹងកាន់តែមិនមានក្តីស្រឡាញ់ពិតប្រាកដ។ ហើយប្រសិនបើអ្នកអាចមានមន្ទិលសង្ស័យចំពោះព្រះជាម្ចាស់ និងទាយពីព្រះម្ចាស់តាមតែអំពើចិត្តរបស់អ្នក នោះអ្នកគឺជាជនបោកប្រាស់ខ្លាំងជាងគេបំផុត មិនចាំបាច់បកស្រាយអ្វីទេ។ អ្នកទាយថា ព្រះជាម្ចាស់អាចដូចជាមនុស្សបែបនេះថា៖ មានអំពើបាបដែលមិនអាចលើកលែងឱ្យបាន មានចរិតថោកទាប គ្មានភាពយុត្តិធម៌ និងហេតុផល គ្មានញាណដឹងពីសេចក្ដីយុត្តិធម៌ តែងតែមានកលល្បិចកាចសាហាវ ជាមនុស្សលាក់ពុត និងខូច សព្វហប្ញទ័យនឹងអំពើអាក្រក់ និងអំពើខ្មៅងងឹត ជាដើម ។ល។ តើហេតុផលដែលមនុស្សមានគំនិតបែបនេះ មិនមែនដោយសារតែពួកគេមិនបានយល់ដឹងអ្វីទាល់តែសោះពីព្រះជាម្ចាស់ឬ? សេចក្ដីជំនឿបែបនេះ គឺគ្មានអ្វីក្រៅពីអំពើបាបនោះទេ! មានមនុស្សខ្លះទៀតថែមទាំងជឿថា អ្នកដែលអាចផ្គាប់ចិត្តយើងបាន គឺជាអ្នកដែលចេះបញ្ជោរ និងចេះលុតក្រាប ហើយថាអ្នកដែលគ្មានជំនាញបែបនេះ នឹងមិនត្រូវបានស្វាគមន៍មកកាន់ដំណាក់របស់ព្រះជាម្ចាស់នោះទេ ហើយក៏នឹងបាត់បង់កន្លែងរបស់ខ្លួននៅទីនោះដែរ។ តើនេះជាចំណេះដឹងតែមួយគត់ ដែលអ្នករាល់គ្នាទទួលបានក្នុងរយៈពេលច្រើនឆ្នាំមកនេះឬ? តើនេះជាអ្វីដែលអ្នករាល់គ្នាបានទទួលឬ? ហើយការយល់ខុសរបស់អ្នករាល់គ្នាចំពោះយើងមិនបានឈប់ត្រឹងហ្នឹងនោះទេ ព្រោះថា អាក្រក់ជាងនេះទៀតនោះ គឺអ្នករាល់គ្នាបានប្រមាថព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ និងនិយាយអាក្រក់ពីស្ថានសួគ៌។ ដូច្នេះហើយបានជាយើងនិយាយថា សេចក្ដីជំនឿរបស់អ្នករាល់គ្នាបែបនេះ បានត្រឹមតែធ្វើឱ្យអ្នករាល់គ្នាឃ្លាតកាន់តែឆ្ងាយពីយើង និងកាន់តែប្រឆាំងនឹងយើងខ្លាំងថែមទៀតប៉ុណ្ណោះ។ តាមរយៈការងារជាច្រើនឆ្នាំ អ្នករាល់គ្នាបានមើលឃើញសេចក្តីពិតជាច្រើន ប៉ុន្តែតើអ្នករាល់គ្នាមានបានដឹងពីអ្វីដែលត្រចៀករបស់យើងបានស្ដាប់លឺទេ? តើក្នុងចំណោមអ្នករាល់គ្នាមានប៉ុន្មានអ្នកដែលសុខចិត្តទទួលយកសេចក្តីពិតនេះ? អ្នករាល់គ្នាសុទ្ធតែជឿថា អ្នករាល់គ្នាសុខចិត្តបង់នូវតម្លៃដើម្បីប្តូរយកសេចក្តីពិត ប៉ុន្តែក្នុងចំណោមអ្នករាល់គ្នា តើមានប៉ុន្មានអ្នកបានរងទុក្ខយ៉ាងពិតប្រាកដ ដើម្បីប្តូរយកសេចក្តីពិតនោះ? គ្មានអ្វីក្រៅពីសេចក្តីទុច្ចរិតនៅក្នុងចិត្តរបស់អ្នករាល់គ្នាឡើយ ដែលធ្វើឱ្យអ្នករាល់គ្នាគិតថាគ្រប់គ្នាសុទ្ធតែមានគំនិតបោកប្រាស់ និងវៀចវេរដូចគ្នា មិនថាគេជានរណានោះទេ ហើយអ្នករាល់គ្នាថែមទាំងជឿបែបនេះទៀតថា ការត្រលប់ជាសាច់ឈាមរបស់ព្រះជាម្ចាស់ អាចមានលក្ខណៈដូចជាមនុស្សធម្មតា គឺគ្មានដួងចិត្តដែលសប្បុរស និងសេចក្ដីស្រឡាញ់ដែលប្រកបដោយមេត្តាធម៌។ លើសពីនេះទៅទៀត អ្នករាល់គ្នាជឿថាចរិតដ៏ខ្ពង់ខ្ពស់ និងនិស្ស័យមេត្តាធម៌ ព្រមទាំងអាណិតអាសូរ កើតមានតែនៅក្នុងព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ប៉ុណ្ណោះ។ អ្នករាល់គ្នាជឿថា មនុស្សបរិសុទ្ធបែបនេះមិនមាននៅលើលោកនេះទេ គឺមានតែអំពើខ្មៅងងឹត និងអំពើអាក្រក់ប៉ុណ្ណោះ ចំណែកព្រះជាម្ចាស់វិញ គឺគ្រាន់តែជារបស់ដែលមនុស្សដាក់ក្ដីប្រាថ្នារបស់ពួកគេចង់ឱ្យបានល្អ និងស្រស់ស្អាត តាមតួអង្គនៅរឿងព្រេងនិទានដែលពួកគេបានប្រឌិតឡើងប៉ុណ្ណោះ។ នៅក្នុងចិត្តគំនិតរបស់អ្នករាល់គ្នា ព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ គឺទៀងត្រង់ សុចរិត និង អស្ចារ្យ ដែលស័ក្ដិសមនឹងការគោរពបូជា និង ការលើកសរសើរ ប៉ុន្តែចំណែកព្រះជាម្ចាស់ដែលគង់នៅលើផែនដីវិញ គឺគ្រាន់តែជាអ្នកជំនួស និងជាឧបករណ៍របស់ព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ប៉ុណ្ណោះ។ អ្នកជឿថាព្រះជាម្ចាស់អង្គនេះ មិនអាចប្រៀបស្មើនឹងព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌បានទេ កុំថាឡើយយកមកប្រៀបធៀបនឹងទ្រង់នោះ។ នៅពេលនិយាយពីភាពអស្ចារ្យ និង កិត្តិយសរបស់ព្រះជាម្ចាស់វិញ ទាំងនោះគឺជាផ្នែកមួយនៃសិរីរុងរឿងរបស់ព្រះម្ចាស់ដែលគង់នៅស្ថានសួគ៌ ប៉ុន្តែនៅពេលនិយាយដល់និស្ស័យ និងការខូចអាក្រក់របស់មនុស្សវិញទាំងនោះគឺជាលក្ខណៈដែលជាប់មកជាមួយនឹងព្រះជាម្ចាស់ដែលគង់នៅលើផែនដី។ ព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ គឺមានភាពខ្ពង់ខ្ពស់ជានិច្ច ចំណែកព្រះជាម្ចាស់ដែលគង់នៅលើផែនដីវិញ គឺមិនសំខាន់ ទន់ខ្សោយ និងគ្មានសមត្ថភាពជារៀងរហូត ព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌មិនមានអារម្មណ៍ខាងសាច់ឈាមនោះទេ គឺមានតែសេចក្តីសុចរិតប៉ុណ្ណោះ ចំណែកព្រះជាម្ចាស់ដែលគង់នៅលើផែនដីវិញ គឺមានតែហេតុផលអាត្មានិយម និងគ្មានភាពយុត្តិធម៌ ឬហេតុផលនោះទេ។ ព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ មិនវៀចវេរសោះឡើយ និងមានភាពស្មោះត្រង់ជានិច្ច ចំណែកព្រះជាម្ចាស់ដែលគង់នៅលើផែនដី គឺតែងតែគ្មានភាពទៀងត្រង់។ ព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ ស្រឡាញ់មនុស្សខ្លាំងណាស់ ចំណែកព្រះជាម្ចាស់ដែលគង់នៅលើផែនដីវិញ បង្ហាញការយកចិត្តទុកដាក់ចំពោះមនុស្សមិនគ្រប់គ្រាន់ និងថែមទាំងមិនអើពើនឹងពួកគេទៀតផង។ ចំណេះដឹងមិនត្រឹមត្រូវនេះ បានស្ថិតនៅក្នុងចិត្តរបស់អ្នករាល់គ្នាជាយូរមកហើយ ហើយក៏អាចបន្តទៅអនាគតបានថែមទៀតផង។ អ្នករាល់គ្នាគិតដល់ទង្វើរបស់ព្រះគ្រីស្ទតាមទស្សនៈរបស់ពួកទុច្ចរិត និងវាយតម្លៃគ្រប់ការងារទាំងអស់របស់ទ្រង់ ព្រមទាំងអត្តសញ្ញាណ និងព្រះវិញ្ញាណរបស់ទ្រង់តាមទស្សនៈរបស់ពួកមនុស្សអាក្រក់។ អ្នករាល់គ្នាបានបង្កើតកំហុសដ៏ធ្ងន់ធ្ងរ និងបានធ្វើរឿងដែល មិនធ្លាប់មាននរណាបានធ្វើពីមុនមកទេ។ បានន័យថា អ្នករាល់គ្នាបម្រើតែព្រះដែលខ្ពង់ខ្ពស់ដែលគង់នៅស្ថានសួគ៌ ដែលមានមកុដនៅលើព្រះសិរសារបស់ទ្រង់ប៉ុណ្ណោះ និងមិនបម្រើព្រះដែលអ្នករាល់គ្នាគិតថាមិនសំខាន់សោះរហូតដល់មើលមិនឃើញទ្រង់។ តើនេះមិនមែនអំពើបាបរបស់អ្នករាល់គ្នាទេឬ? តើនេះមិនមែនជាឧទាហរណ៍ទូទៅដែលបង្ហាញពីការប្រមាថនិស្ស័យរបស់ព្រះរបស់អ្នករាល់គ្នាទេឬ? អ្នករាល់គ្នាចូលចិត្តរូបអង្គដ៏ខ្ពង់ខ្ពស់ និងឱ្យតម្លៃដល់អ្នកដែលចំណានខាងវោហាស័ព្ទបញ្ចុះបញ្ចូល។ អ្នករីករាយនឹងទទួលបញ្ជាពីព្រះជាម្ចាស់ដែលបានញាត់មាសប្រាក់ពេញដៃរបស់អ្នក និងចង់បានព្រះជាម្ចាស់ដែលអាចបំពេញគ្រប់សេចក្តីប្រាថ្នារបស់អ្នក។ ព្រះមួយអង្គដែលអ្នកមិនថ្វាយបង្គំ គឺជាព្រះជាម្ចាស់ដែលគ្មានភាពខ្ពស់ខ្ពស់ ហើយរឿងតែមួយគត់ដែលអ្នកស្អប់ គឺទាក់ទងនឹងព្រះជាម្ចាស់ដែលគ្មានមនុស្សណាគោរព។ រឿងតែមួយគត់ដែលអ្នកមិនសុខចិត្តធ្វើ គឺបម្រើព្រះជាម្ចាស់ដែលមិនដែលផ្តល់ប្រាក់សូម្បីមួយសេនដល់អ្នក ហើយព្រះមួយអង្គដែលមិនអាចធ្វើឱ្យអ្នកចង់បានទ្រង់ គឺព្រះជាម្ចាស់ដែលមិនគួរឱ្យស្រឡាញ់នេះហើយ។ ព្រះជាម្ចាស់នេះ មិនអាចធ្វើឱ្យអ្នកពង្រីកចំណេះដឹងរបស់អ្នកបាន ហើយមិនអាចឱ្យអ្នកមានអារម្មណ៍ដូចជាអ្នករកបានកំណប់នោះទេ កុំថាឡើយបំពេញតាមសេចក្តីប្រាថ្នារបស់អ្នក។ ដូចនោះ ហេតុអ្វីបានជាអ្នកដើរតាមទ្រង់? តើអ្នកធ្លាប់បានគិតដល់សំណួរបែបនេះទេ? អ្វីដែលអ្នកធ្វើមិនត្រឹមតែប្រមាថដល់ព្រះគ្រីស្ទនោះទេ សំខាន់ជាងនេះទៀតនោះ គឺវាថែមទាំងប្រមាថដល់ព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ថែមទៀតផង។ ខ្ញុំគិតថា នេះមិនមែនជាគោលបំណងនៃសេចក្ដីជំនឿរបស់អ្នករាល់គ្នាចំពោះព្រះជាម្ចាស់ទេ!
ដកស្រង់ពី «វិធីស្គាល់ព្រះដែលគង់នៅលើផែនដី» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?
ប្រសិនបើមនុស្សបន្តជាប់នៅក្នុងយុគសម័យនៃព្រះគុណ នោះពួកគេនឹងមិនអាចត្រូវបានដកចោលនិស្ស័យពុករលួយរបស់គេបានឡើយ...
តើសៀវភៅប្រភេទណាជាព្រះគម្ពីរ? គម្ពីរសញ្ញាចាស់ គឺជាកិច្ចការរបស់ព្រះជាម្ចាស់ក្នុងយុគសម័យនៃក្រឹត្យវិន័យ។ គម្ពីរសញ្ញាចាស់នៃព្រះគម្ពីរ...
ព្រះជាម្ចាស់បានក្លាយជាសាច់ឈាម ដើម្បីបង្ហាញអង្គទ្រង់ដល់មនុស្សមួយក្រុមដែលដើរតាមទ្រង់...
កិច្ចការនៃគ្រាចុងក្រោយ គឺជាការមានបន្ទូល។ ការផ្លាស់ប្ដូរធំៗអាចត្រូវបានកើតឡើងនៅក្នុងមនុស្ស តាមរយៈមធ្យោបាយនៃព្រះបន្ទូល។ ឥឡូវនេះ...