ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ដំណាក់កាលទាំងបីនៃកិច្ចការ | សម្រង់សម្ដីទី ១៣
គ្រប់កិច្ចការដែលត្រូវបានធ្វើនៅក្នុងផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំនេះ ឥឡូវបានមកដល់ទីបញ្ចប់ហើយ។...
យើងសូមស្វាគមន៍អ្នកស្វែងរកទាំងអស់ដែលទន្ទឹងការលេចមករបស់ព្រះជាម្ចាស់!
មនុស្សបានជឿលើព្រះជាម្ចាស់យូរឆ្នាំមកហើយ ប៉ុន្តែ មនុស្សភាគច្រើនមិនយល់អំពីអត្ថន័យនៃពាក្យថា «ព្រះជាម្ចាស់» ឡើយ ហើយគ្រាន់តែដើរតាមទ្រង់ទាំងវង្វេងវង្វាន់ប៉ុណ្ណោះ។ ពួកគេមិនដឹងថា អ្វីជាមូលហេតុដែលនាំឱ្យមនុស្សត្រូវជឿលើព្រះជាម្ចាស់ ឬដឹងថាព្រះជាម្ចាស់ជាអ្វីឡើយ។ ប្រសិនបើមនុស្សគ្រាន់តែចេះជឿ និងចេះដើរតាមព្រះជាម្ចាស់ ប៉ុន្តែមិនដឹងថាព្រះជាម្ចាស់ជាអ្វី ហើយប្រសិនបើពួកគេមិនទាំងស្គាល់ព្រះជាម្ចាស់ផង នោះតើវាមិនមែនជារឿងកំប្លែងពេកទេឬអី? មកដល់ពេលនេះទៅហើយ ទោះបីជាមនុស្សបានឃើញសេចក្តីលាក់កំបាំងជាច្រើននៃស្ថានសួគ៌ដោយផ្ទាល់ភ្នែក ហើយបានឮអំពីចំណេះដ៏ជ្រាលជ្រៅ ដែលមនុស្សមិនធ្លាប់បានយល់ពីមុនក៏ដោយ ក៏ពួកគេនៅមិនស្គាល់សេចក្តីជាច្រើននៅក្នុងសេចក្តីពិតដ៏សាមញ្ញបំផុត ដែលមនុស្សកាលពីមុនមិនធ្លាប់គិតស្រមៃ។ អ្នកខ្លះអាចនិយាយថា «យើងបានជឿលើព្រះជាម្ចាស់ជាច្រើនឆ្នាំមកហើយ។ ម្ដេចបានជាយើងមិនដឹងថា ព្រះជាម្ចាស់គឺជាអ្វី? តើសំណួរនេះមិនមើលងាយយើងពេកទេឬអី?» ប៉ុន្តែ តាមការពិត សព្វថ្ងៃនេះទោះបីមនុស្សដើរតាមខ្ញុំក៏ដោយ ក៏ពួកគេមិនដឹងអំពីកិច្ចការរបស់ខ្ញុំនាពេលសព្វថ្ងៃទាល់តែសោះ ហើយសូម្បីតែសំណួរដ៏សាមញ្ញ និងងាយស្រួលបំផុត ក៏គេមិនយល់ផង ចុះទម្រាំតែសំណួរស្មុគស្មាញខ្លាំងអំពីព្រះជាម្ចាស់ នោះគេកាន់តែមិនអាចយល់ទៀតហើយ។ ចូរដឹងថា សំណួរដែលអ្នកមិនខ្វល់ និងមិនស្គាល់ គឺជាសំណួរសំខាន់បំផុតសម្រាប់ឱ្យអ្នកយល់ ព្រោះថាអ្នកចេះតែដើរតាមបណ្ដាជន ដោយមិនយកចិត្តទុកដាក់ និងមិនខ្វល់ខ្វាយចំពោះអ្វីដែលអ្នកគួរតែបំពាក់បំប៉នខ្លួននោះឡើយ។ តើអ្នកពិតជាដឹងអំពីហេតុផលដែលអ្នកគួរតែមានសេចក្តីជំនឿលើព្រះជាម្ចាស់ដែរឬទេ? តើអ្នកពិតជាស្គាល់អ្វីជាព្រះជាម្ចាស់ដែរឬទេ? តើអ្នកពិតជាស្គាល់អ្វីជាមនុស្សដែរឬទេ? ក្នុងនាមជាមនុស្សម្នាក់ដែលមានសេចក្តីជំនឿលើព្រះជាម្ចាស់ ប្រសិនបើអ្នកមិនយល់សំណួរទាំងនេះផង តើអ្នកមិនបាត់បង់សេចក្តីថ្លៃថ្នូរក្នុងនាមជាអ្នកជឿលើព្រះជាម្ចាស់ទេឬអី? កិច្ចការរបស់ខ្ញុំថ្ងៃនេះគឺ៖ ដើម្បីឱ្យមនុស្សយល់អំពីសារជាតិពិតរបស់គេ យល់គ្រប់កិច្ចការទាំងអស់ដែលខ្ញុំធ្វើ និងស្គាល់ព្រះភក្ត្រពិតរបស់ព្រះជាម្ចាស់។ នេះជាការបិទបញ្ចប់ផែនការគ្រប់គ្រងរបស់ខ្ញុំ ជាដំណាក់កាលចុងក្រោយនៃកិច្ចការរបស់ខ្ញុំ។ ហេតុនេះបានជាខ្ញុំកំពុងតែប្រាប់អ្នករាល់គ្នាទុកជាមុនអំពីគ្រប់ទាំងសេចក្តីលាក់កំបាំងនៃជីវិត ដើម្បីឱ្យអ្នករាល់គ្នាអាចទទួលយកសេចក្តីទាំងនេះពីខ្ញុំ។ ដោយសារនេះជាកិច្ចការនៃយុគសម័យចុងក្រោយ ដូច្នេះ ខ្ញុំត្រូវតែប្រាប់អ្នករាល់គ្នានូវគ្រប់ទាំងការពិតអំពីជីវិត ដែលអ្នករាល់គ្នាមិនធ្លាប់បានទទួលយកពីមុនមក ទោះបីជាអ្នករាល់គ្នាគ្មានសមត្ថភាពយល់ដឹង ឬទ្រាំទ្រសេចក្តីទាំងនោះ ដោយសារតែសេចក្តីខ្វះចន្លោះ និងកង្វះគុណសម្បត្តិច្រើនពេកក៏ដោយ។ ខ្ញុំនឹងបញ្ចប់កិច្ចការរបស់ខ្ញុំ។ ខ្ញុំនឹងសម្រេចកិច្ចការដែលខ្ញុំគួរតែធ្វើ ហើយប្រាប់អ្នករាល់គ្នានូវអស់ទាំងសេចក្តីដែលខ្ញុំបានដាក់បញ្ជាបេសកកម្មដល់អ្នករាល់គ្នា ដើម្បីកុំឱ្យអ្នករាល់គ្នាឃ្លាតចេញ ហើយធ្លាក់ទៅក្នុងផែនការរបស់មេកំណាច ពេលដែលសេចក្តីងងឹតចុះមក។ មានផ្លូវជាច្រើនដែលអ្នកមិនយល់ មានរឿងជាច្រើនដែលអ្នកមិនដឹង។ អ្នករាល់គ្នាពិតជាល្ងង់ខ្លៅពេកហើយ។ ខ្ញុំស្គាល់យ៉ាងច្បាស់អំពីនិស្ស័យ និងសេចក្តីខ្វះចន្លោះរបស់អ្នករាល់គ្នា។ ដូច្នេះ ទោះបីមានពាក្យពេចន៍ជាច្រើន ដែលអ្នករាល់គ្នាមិនអាចយល់ដឹងបាន ក៏ខ្ញុំនៅតែព្រមប្រាប់អ្នករាល់គ្នាអំពីសេចក្តីពិតទាំងអស់ដែលអ្នកមិនធ្លាប់បានទទួលយកពីមុនមកនេះ ដោយសារតែខ្ញុំចេះតែបារម្ភក្រែងអ្នករាល់គ្នាមិនអាចឈររឹងមាំក្នុងការដែលអ្នករាល់គ្នាធ្វើបន្ទាល់ពីខ្ញុំ តាមគោលជំហររបស់អ្នករាល់គ្នានាពេលបច្ចុប្បន្ន។ ខ្ញុំគិតបែបនេះមិនមែនមានន័យថា អ្នករាល់គ្នាអន់នោះឡើយ ប៉ុន្តែអ្នករាល់គ្នាជាសត្វសាហាវដែលមិនទាន់បានឆ្លងកាត់បង្ហាត់បន្សាំងរបស់ខ្ញុំជាផ្លូវការនៅឡើយ ហើយខ្ញុំពិតជាមិនអាចមើលឃើញទំហំសិរីល្អ ដែលមាននៅខាងក្នុងអ្នករាល់គ្នាឡើយ។ ទោះបីខ្ញុំខំចំណាយកម្លាំងច្រើនប៉ុនណាលើអ្នករាល់គ្នា ក៏ធាតុវិជ្ជមាននៅខាងក្នុងអ្នករាល់គ្នាហាក់ដូចជាគ្មានលេចឡើងសោះឡើយ ចំណែកឯធាតុអវិជ្ជមានវិញ បែរជាមានតិចតួច និងទុកសម្រាប់យកមកធ្វើជាបន្ទាល់ ដើម្បីនាំសេចក្តីអាម៉ាស់មកឱ្យសាតាំងតែប៉ុណ្ណោះ។ ចំណែកឯអ្វីៗផ្សេងទៀតនៅក្នុងអ្នក គឺជាថ្នាំបំពុលរបស់សាតាំង។ អ្នករាល់គ្នាមើលមកខ្ញុំ ដូចជាអ្នកមិនអាចទទួលបានសេចក្តីសង្រ្គោះអ៊ីចឹង។ ដោយសារតែបែបនេះ ខ្ញុំសម្លឹងមើលសម្ដីសំដៅ និងឫកពាផ្សេងៗរបស់អ្នករាល់គ្នា ហើយទីបំផុត ខ្ញុំក៏ដឹងអំពីកម្ពស់ពិតរបស់អ្នករាល់គ្នា។ នេះជាហេតុផលដែលខ្ញុំតែងតែគិតខ្វល់អំពីអ្នករាល់គ្នាថា៖ បើទុកឱ្យមនុស្សរស់នៅដោយខ្លួនឯង តើជីវិតពួកគេនឹងរស់នៅបានប្រសើរជាងនេះ ឬក៏ដូចគ្នានឹងជីវិតរបស់គេសព្វថ្ងៃ? តើនិស្ស័យជាកូនក្មេងរបស់អ្នករាល់គ្នា មិនធ្វើឱ្យអ្នករសាប់រសល់ទេឬអី? តើអ្នករាល់គ្នាពិតជាអាចធ្វើដូចរាស្ត្ររើសតាំងនៃសាសន៍អ៊ីស្រាអែលដែលស្មោះចំពោះខ្ញុំ គឺចំពោះខ្ញុំតែម្នាក់ជារៀងរហូតបានដែរឬទេ? អ្វីដែលស្ដែងចេញនៅក្នុងអ្នករាល់គ្នា មិនមែនជាបំណងប៉ងចង់ធ្វើអាក្រក់របស់ក្មេង ដែលនៅឆ្ងាយពីឪពុកម្ដាយរបស់គេឡើយ ប៉ុន្តែជាចរិតតិរច្ឆានដែលផុសចេញពីសត្វសាហាវ ដែលនៅឆ្ងាយពីរំពាត់របស់ម្ចាស់វា។ អ្នករាល់គ្នាគួរតែស្គាល់និស្ស័យខ្លួនឯង ជាសេចក្តីកម្សោយដែលអ្នករាល់គ្នាមានដូចគ្នា វាជាជំងឺទូទៅមួយដែលអ្នករាល់គ្នាមានគ្រប់គ្នា។ ដូច្នេះ ពាក្យដាស់តឿនរបស់ខ្ញុំសម្រាប់អ្នករាល់គ្នានៅថ្ងៃនេះគឺ ចូរឈរមាំក្នុងបន្ទាល់ ដែលអ្នករាល់គ្នាធ្វើសម្រាប់ខ្ញុំ។ ទោះស្ថិតក្រោមកាលៈទេសៈណាក៏ដោយ មិនត្រូវបណ្ដោយឱ្យជំងឺចាស់ផ្ទុះឡើងម្ដងទៀតឡើយ។ ការធ្វើបន្ទាល់ គឺជាកិច្ចការដ៏សំខាន់បំផុត ព្រោះវាជាបេះដូងនៃកិច្ចការរបស់ខ្ញុំ។ អ្នករាល់គ្នាគួរតែទទួលយកពាក្យរបស់ខ្ញុំ ដូចជានាងម៉ារាបានទទួលយកការបើកសម្ដែងរបស់ព្រះយេហូវ៉ា ដែលបានយាងមករកនាងនៅក្នុងសុបិន៖ ទាំងជឿ ហើយបន្ទាប់មកក៏ចុះចូល។ នេះហើយជាគុណសម្បត្តិរបស់ស្រីក្រមុំម្នាក់នេះ។ ដ្បិតអ្នករាល់គ្នាជាមនុស្សដែលឮពាក្យរបស់ខ្ញុំច្រើនជាងគេ ជាមនុស្សដែលទទួលព្រះពរពីខ្ញុំច្រើនជាងគេ។ ខ្ញុំបានប្រទានទ្រព្យសម្បត្តិដ៏មានតម្លៃទាំងអស់របស់ខ្ញុំដល់អ្នករាល់គ្នា ខ្ញុំបានប្រទានអ្វីៗគ្រប់យ៉ាងដល់អ្នករាល់គ្នា ប៉ុន្តែអ្នករាល់គ្នាមានស្ថានភាពខុសគ្នាស្រឡះពីប្រជាជនអ៊ីស្រាអែល គឺខុសគ្នាដូចមេឃ និងដីតែម្ដង។ ប៉ុន្តែ ប្រសិនបើធៀបនឹងពួកគេ អ្នករាល់គ្នាបានទទួលច្រើនជាងពួកគេឆ្ងាយណាស់។ ខណៈដែលពួកគេរង់ចាំការលេចមករបស់ខ្ញុំយ៉ាងអន្ទះសាអំពីអ្នករាល់គ្នាចំណាយជីវិតជាមួយខ្ញុំយ៉ាងរីករាយ ទាំងមានចំណែកទទួលសេចក្ដីសប្បុរសរបស់ខ្ញុំផង។ ផ្អែកលើភាពខុសគ្នានេះ តើអ្វីទៅដែលផ្ដល់ឱ្យអ្នករាល់គ្នាមានសិទ្ធិយំយែក និងទាស់ទែងជាមួយខ្ញុំ ហើយទាមទារឱ្យខ្ញុំចែកទ្រព្យសម្បត្តិរបស់ខ្ញុំជាមួយអ្នករាល់គ្នាដូច្នេះ? តើអ្នករាល់គ្នាមិនបានទទួលច្រើនហើយទេឬអី? ខ្ញុំបានប្រទានដល់អ្នករាល់គ្នាច្រើនណាស់ ប៉ុន្តែអ្វីដែលអ្នករាល់គ្នាតបស្នងមកខ្ញុំវិញ គឺជាភាពសោកសៅយ៉ាងវេទនាចិត្ត និងសេចក្តីថប់បារម្ភ សេចក្តីខកចិត្ត និងសេចក្តីទោមនស្សដែលមិនអាចទប់បាន។ អ្នករាល់គ្នាគួរឱ្យស្អប់ណាស់ ប៉ុន្តែអ្នកក៏គួរឱ្យអាណិតដែរ ដូច្នេះ ខ្ញុំគ្មានជម្រើសណាផ្សេង ក្រៅពីលេបយកសេចក្តីខកចិត្តទាំងប៉ុន្មានរបស់ខ្ញុំ ហើយពោលពាក្យជំទាស់របស់ខ្ញុំដាក់អ្នករាល់គ្នាម្ដងហើយម្ដងទៀតឡើយ។ សម្រាប់កិច្ចការជាងរាប់ពាន់ឆ្នាំមកនេះ ខ្ញុំមិនធ្លាប់ប្រកែកជាមួយមនុស្សលោកឡើយ ដោយសារតែខ្ញុំបានរកឃើញថា ក្នុងដំណើរវិវឌ្ឍន៍របស់មនុស្សជាតិតាំងពីដើមមកទល់ពេលនេះ គឺមានតែ «សេចក្តីបញ្ឆោត» នៅក្នុងចំណោមអ្នករាល់គ្នាទេ ដែលបានក្លាយជាចរិតដ៏ពេញនិយមបំផុត ប្រៀបបាននឹងកេរមត៌កដ៏មានតម្លៃ ដែលបុព្វបុរសដ៏ល្បីល្បាញនាសម័យបុរាណបានបន្សល់ទុកដល់អ្នករាល់គ្នា។ ខ្ញុំពិតជាស្អប់មនុស្សដែលមានចរិតអន់ជាងសត្វទាំងនោះណាស់។ អ្នករាល់គ្នាដូចជាគ្មានមនសិការសោះ! ចរិតរបស់អ្នករាល់គ្នា អន់ខ្លាំងណាស់! ឯដួងចិត្តរបស់អ្នករាល់គ្នារឹងដូចដុំថ្ម! ប្រសិនបើខ្ញុំយកពាក្យនេះទៅប្រើ និងយកកិច្ចការទាំងនេះទៅធ្វើចំពោះពួកអ៊ីស្រាអែលវិញ នោះខ្ញុំនឹងទទួលបានសិរីល្អជាយូរឆ្នាំមកហើយ។ ប៉ុន្តែ នៅក្នុងចំណោមអ្នករាល់គ្នា គឺមិនអាចទៅរួចឡើយ នៅក្នុងចំណោមអ្នករាល់គ្នា មានតែការព្រងើយកន្តើយដ៏ព្រៃផ្សៃ ចរិតរើសអើង និងលេសដោះសារបស់អ្នករាល់គ្នាតែប៉ុណ្ណោះ។ អ្នករាល់គ្នាគ្មានចិត្តមេត្តា និងគ្មានបានការទាល់តែសោះ!
ដកស្រង់ពី «តើអ្នកមានការយល់ដឹងយ៉ាងដូចម្ដេចអំពីព្រះជាម្ចាស់?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?
គ្រប់កិច្ចការដែលត្រូវបានធ្វើនៅក្នុងផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំនេះ ឥឡូវបានមកដល់ទីបញ្ចប់ហើយ។...
កិច្ចការដែលព្រះជាម្ចាស់យាងមកធ្វើលើផែនដីនេះ គឺដើម្បីដឹកនាំតែយុគសម័យនេះប៉ុណ្ណោះ ដើម្បីបើកយុគសម័យមួយថ្មី និងបញ្ចប់យុគសម័យចាស់។...
គ្មាននរណាម្នាក់មានសមត្ថភាពរស់នៅដោយឯករាជ្យបាននោះឡើយ លើកលែងតែអស់អ្នកដែលត្រូវបានផ្តល់ទិសដៅ និងការដឹកនាំដ៏ពិសេសពីព្រះវិញ្ញាណបរិសុទ្ធប៉ុណ្ណោះ...
សាតាំងប្រើវិធីសាស្ត្រជាច្រើននេះ ដើម្បីធ្វើឲ្យមនុស្សពុករលួយ។ មនុស្សមានចំណេះដឹង និងការយល់ដឹងអំពីគោលការណ៍វិទ្យាសាស្ត្រខ្លះៗ...