ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការស្គាល់ព្រះជាម្ចាស់ | សម្រង់សម្ដីទី ១៣៦
ឥរិយាបថ និងការអនុវត្តដ៏ត្រឹមត្រូវសម្រាប់មនុស្សដែលចង់ចុះចូលចំពោះសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ តើមនុស្សសព្វថ្ងៃគួរតែមានឥរិយាបថអ្វីខ្លះ...
យើងសូមស្វាគមន៍អ្នកស្វែងរកទាំងអស់ដែលទន្ទឹងការលេចមករបស់ព្រះជាម្ចាស់!
ថ្ងៃនេះ អ្នករាល់គ្នាគួរតែយល់ច្បាស់ហើយថា នៅគ្រាចុងក្រោយ វាជាការពិតដែល «ព្រះបន្ទូលក្លាយជាសាច់ឈាម» គឺត្រូវបានសម្រេចដោយព្រះជាម្ចាស់។ តាមរយៈកិច្ចការដ៏ពិតរបស់ទ្រង់នៅលើផែនដី ទ្រង់ធ្វើឱ្យមនុស្សស្គាល់ទ្រង់ មានទំនាក់ទំនងជាមួយទ្រង់ និងមើលឃើញពីទង្វើដ៏ជាក់ស្ដែងរបស់ទ្រង់។ ទ្រង់ធ្វើឱ្យមនុស្សមើលឃើញយ៉ាងច្បាស់ថា ទ្រង់អាចសម្ដែងទីសម្គាល់ និងឫទ្ធិបារមី និងឃើញថា វាក៏មានពេលដែលទ្រង់មិនអាចធ្វើបែបនេះផងដែរ ហើយវាអាស្រ័យទៅលើយុគសម័យប៉ុណ្ណោះ។ សម្រាប់សេចក្ដីនេះ អ្នកអាចមើលឃើញថា ព្រះជាម្ចាស់មិនមែនគ្មានសមត្ថភាពក្នុងការសម្ដែងទីសម្គាល់ និងឫទ្ធិបារមីឡើយ ប៉ុន្តែផ្ទុយទៅវិញ ទ្រង់ផ្លាស់ប្ដូររបៀបនៃការធ្វើការរបស់ទ្រង់ឱ្យស្របតាមកិច្ចការដែលត្រូវសម្រេច និងស្របតាមសម័យកាលវិញទេ។ នៅក្នុងដំណាក់កាលបច្ចុប្បន្ននៃកិច្ចការ ទ្រង់មិនបង្ហាញទីសម្គាល់ និងឫទ្ធិបារមីឡើយ ហើយការដែលទ្រង់បានបង្ហាញទីសម្គាល់ និងឫទ្ធិបារមីខ្លះនៅក្នុងយុគសម័យរបស់ព្រះយេស៊ូវ គឺដោយសារតែកិច្ចការរបស់ទ្រង់នៅក្នុងយុគសម័យនោះ ខុសប្លែកពីសម័យនេះ។ ព្រះជាម្ចាស់មិនធ្វើកិច្ចការនោះនៅពេលបច្ចុប្បន្នឡើយ ហើយមនុស្សខ្លះជឿថា ទ្រង់គ្មានសមត្ថភាពសម្ដែងទីសម្គាល់ និងឫទ្ធិបារមី ឬមួយពួកគេគិតថា ប្រសិនបើទ្រង់មិនសម្ដែងទីសម្គាល់ និងឫទ្ធិបារមីទេ ដូច្នេះ ទ្រង់មិនមែនជាព្រះជាម្ចាស់ឡើយ។ តើនេះមិនមែនជាជំនឿខុសឆ្គងទេឬអី? ព្រះជាម្ចាស់អាចសម្ដែងទីសម្គាល់ និងឫទ្ធិបារមីបាន ប៉ុន្តែទ្រង់កំពុងតែធ្វើការនៅក្នុងយុគសម័យមួយផ្សេង ដូច្នេះហើយបានជាទ្រង់មិនធ្វើកិច្ចការបែបនោះ។ ដោយសារតែនេះជាយុគសម័យមួយផ្សេង ហើយដោយសារតែនេះជាដំណាក់កាលផ្សេងនៃកិច្ចការរបស់ព្រះជាម្ចាស់ ដូច្នេះ ទង្វើដែលព្រះជាម្ចាស់បើកសម្ដែង ក៏មានលក្ខណៈខុសគ្នាផងដែរ។ ជំនឿរបស់មនុស្សទៅលើព្រះជាម្ចាស់ មិនមែនជាជំនឿលើទីសម្គាល់ និងឫទ្ធិបារមី ក៏មិនមែនជាជំនឿលើការអស្ចារ្យដែរ ប៉ុន្តែជាជំនឿលើកិច្ចការដ៏ជាក់ស្ដែងរបស់ទ្រង់ នៅក្នុងអំឡុងយុគសម័យថ្មី។ មនុស្សចាប់ផ្ដើមស្គាល់ព្រះជាម្ចាស់ តាមរយៈឥរិយាបថដែលព្រះជាម្ចាស់ធ្វើការ ហើយចំណេះដឹងនេះបង្កើតមនុស្សឱ្យមានជំនឿលើព្រះជាម្ចាស់ ដែលអាចនិយាយបានថា ជាជំនឿលើកិច្ចការ និងទង្វើរបស់ព្រះជាម្ចាស់។ នៅក្នុងដំណាក់កាលនៃកិច្ចការនេះ ព្រះជាម្ចាស់មានបន្ទូលជាចម្បង។ កុំរង់ចាំចង់ឃើញទីសម្គាល់ និងឫទ្ធិបារមីនោះឡើយ ព្រោះថាអ្នកនឹងមើលលែងឃើញទៀតហើយ! នេះគឺដោយសារតែអ្នកមិនបានកើតមក ក្នុងអំឡុងយុគសម័យនៃព្រះគុណឡើយ។ ប្រសិនបើអ្នកបានកើតមកក្នុងគ្រានោះ នោះអ្នកអាចមើលឃើញទីសម្គាល់ និងឫទ្ធិបារមី ប៉ុន្តែអ្នកបានកើតមកក្នុងគ្រាចុងក្រោយ ដូច្នេះ អ្នកអាចមើលឃើញតែភាពជាក់ស្ដែង និងភាពសាមញ្ញរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ។ កុំរំពឹងចង់ឃើញព្រះយេស៊ូវដែលពេញដោយអធិធម្មជាតិ នៅក្នុងអំឡុងគ្រាចុងក្រោយនោះឡើយ។ អ្នកអាចមើលឃើញតែព្រះដ៏សកម្មដែលយកកំណើតជាមនុស្ស ដែលគ្មានលក្ខណៈអ្វីខុសប្លែកពីមនុស្សសាមញ្ញនោះឡើយ។ នៅក្នុងយុគសម័យនីមួយៗ ព្រះជាម្ចាស់បើកសម្ដែងទង្វើខុសៗគ្នា។ នៅក្នុងយុគសម័យនីមួយៗ ព្រះអង្គបើកសម្ដែងអំពីផ្នែកនៃទង្វើរបស់ទ្រង់ ហើយកិច្ចការនៃយុគសម័យនីមួយៗតំណាងឱ្យផ្នែកមួយនៃនិស្ស័យរបស់ព្រះជាម្ចាស់ និងផ្នែកមួយនៃទង្វើរបស់ព្រះជាម្ចាស់។ ទង្វើដែលទ្រង់បើកសម្ដែង មានលក្ខណៈខុសគ្នាទៅតាមយុគសម័យដែលទ្រង់ធ្វើការ ប៉ុន្តែវាផ្ដល់ឱ្យមនុស្សនូវចំណេះដឹងកាន់តែស៊ីជម្រៅអំពីព្រះជាម្ចាស់ មានជំនឿលើព្រះកាន់តែពិតប្រាកដ និងកាន់តែជាក់ច្បាស់។ មនុស្សជឿលើព្រះជាម្ចាស់ ដោយសារតែគ្រប់ទង្វើរបស់ព្រះជាម្ចាស់ ដោយសារទ្រង់ជាព្រះដ៏សែនអស្ចារ្យ ធំមហិមា ពេញដោយព្រះចេស្ដា និងមិនអាចវាស់ស្ទង់បាន។ ប្រសិនបើអ្នកជឿលើព្រះជាម្ចាស់ ដោយសារតែទ្រង់អាចធ្វើទីសម្គាល់ និងឫទ្ធិបារមី និងអាចប្រោសអ្នកជំងឺឱ្យជា និងបណ្ដេញអារក្ស នោះទស្សនៈរបស់អ្នកគឺខុសហើយ ហើយមនុស្សខ្លះនឹងនិយាយទៅកាន់អ្នកថា «តើពួកវិញ្ញាណអាក្រក់មិនចេះធ្វើរឿងទាំងនេះដែរទេឬអី?» តើនេះមិនមែនជាធាតុផ្សំដែលធ្វើឱ្យរូបអង្គនៃព្រះជាម្ចាស់ ច្រឡំជាមួយរូបភាពរបស់សាតាំងទេឬអី? សព្វថ្ងៃនេះ ជំនឿរបស់មនុស្សលើព្រះជាម្ចាស់ គឺដោយសារតែទង្វើជាច្រើនរបស់ទ្រង់ និងចំនួនដ៏ច្រើនសន្ធឹកសន្ធាប់នៃកិច្ចការដែលទ្រង់ធ្វើ និងរបៀបជាច្រើនដែលទ្រង់មានបន្ទូល។ ព្រះជាម្ចាស់ប្រើព្រះសូរសៀងរបស់ទ្រង់ ដើម្បីយកឈ្នះមនុស្ស និងធ្វើឱ្យមនុស្សក្លាយជាគ្រប់លក្ខណ៍។ មនុស្សជឿលើព្រះជាម្ចាស់ ដោយសារតែទង្វើជាច្រើនរបស់ទ្រង់ មិនមែនដោយសារតែទ្រង់អាចបង្ហាញទីសម្គាល់ និងឫទ្ធិបារមីនោះឡើយ ដូច្នេះ មនុស្សអាចស្គាល់ព្រះជាម្ចាស់បាន មានតែតាមរយៈការធ្វើបន្ទាល់ពីទង្វើរបស់ទ្រង់ប៉ុណ្ណោះ។ មានតែតាមរយៈការដឹងអំពីទង្វើដ៏ជាក់ស្ដែងរបស់ព្រះជាម្ចាស់ របៀបដែលទ្រង់ធ្វើការ វិធីសាស្ត្រដែលប្រកបដោយព្រះបញ្ញាញាណដែលទ្រង់ប្រើ របៀបដែលទ្រង់មានបន្ទូល និងរបៀបដែលទ្រង់ធ្វើឱ្យមនុស្សក្លាយជាគ្រប់លក្ខណ៍ គឺមានតែដឹងអំពីទិដ្ឋភាពទាំងនេះប៉ុណ្ណោះ ទើបអ្នកអាចយល់អំពីភាពជាក់ស្ដែងរបស់ព្រះជាម្ចាស់ និងយល់អំពីនិស្ស័យរបស់ទ្រង់ ដឹងនូវអ្វីដែលទ្រង់ចូលចិត្ត អ្វីដែលទ្រង់ស្អប់ និងរបៀបដែលទ្រង់ធ្វើការទៅលើមនុស្ស។ តាមរយៈការយល់ដឹងអំពីអ្វីដែលព្រះជាម្ចាស់សព្វព្រះហឫទ័យ និងមិនសព្វព្រះហឫទ័យ អ្នកអាចធ្វើការវែកញែករវាងអ្វីដែលវិជ្ជមាន និងអ្វីដែលអវិជ្ជមាន ហើយតាមរយៈចំណេះដឹងរបស់អ្នកអំពីព្រះជាម្ចាស់ នោះជីវិតរបស់អ្នកនឹងមានវឌ្ឍនភាពជាមិនខាន។ សរុបមក អ្នកត្រូវតែទទួលបានចំណេះដឹងអំពីកិច្ចការរបស់ព្រះជាម្ចាស់ ហើយអ្នកត្រូវតែកែតម្រូវទស្សនៈរបស់អ្នកអំពីការជឿលើព្រះជាម្ចាស់។
ដកស្រង់ពី «ការដឹងអំពីកិច្ចការរបស់ព្រះជាម្ចាស់នាពេលសព្វថ្ងៃ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?
ឥរិយាបថ និងការអនុវត្តដ៏ត្រឹមត្រូវសម្រាប់មនុស្សដែលចង់ចុះចូលចំពោះសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ តើមនុស្សសព្វថ្ងៃគួរតែមានឥរិយាបថអ្វីខ្លះ...
តើអ្វីទៅជាផ្លូវដែលព្រះជាម្ចាស់ធ្វើឲ្យមនុស្សក្លាយជាគ្រប់លក្ខណ៍? តើរាប់បញ្ចូលកត្តាអ្វីខ្លះ? តើអ្នកស្ម័គ្រចិត្តឲ្យព្រះជាម្ចាស់កែប្រែអ្នក...
បញ្ហាទូទៅដែលមានក្នុងជីវិតមនុស្សគ្រប់គ្នាគឺថា ពួកគេយល់អំពីសេចក្តីពិតហើយ ប៉ុន្តែពួកគេមិនបានយកសេចក្ដីពិតនេះទៅអនុវត្តទេ។ ម៉្យាង...
កិច្ចការនៃគ្រាចុងក្រោយ គឺជាការមានបន្ទូល។ ការផ្លាស់ប្ដូរធំៗអាចត្រូវបានកើតឡើងនៅក្នុងមនុស្ស តាមរយៈមធ្យោបាយនៃព្រះបន្ទូល។ ឥឡូវនេះ...