ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ | សម្រង់សម្ដីទី ១៤៨

កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ គឺតែងតែធ្វើឡើងភ្លាមៗ ដោយគ្មានការគ្រោងទុកឡើយ។ ទ្រង់អាចរៀបចំផែនការនៃកិច្ចការរបស់ទ្រង់នៅគ្រប់ពេលវេលាហើយអនុវត្តកិច្ចការនោះនៅគ្រប់ពេលវេលា។ ហេតុអ្វីបានជាខ្ញុំតែងតែមានបន្ទូលថា កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធមានភាពពិតជាក់ស្ដែង និងតែងតែថ្មីជានិច្ច មិនដែលចាស់ ហើយតែងតែស្រស់ៗបំផុត? កិច្ចការរបស់ទ្រង់មិនត្រូវបានគ្រោងទុកឡើយ នៅពេលដែលពិភពលោកត្រូវបានបង្កើតមក ហើយនោះមិនមែនជាអ្វីដែលបានកើតឡើងទាល់តែសោះ! គ្រប់ជំហាននៃកិច្ចការ មានប្រសិទ្ធភាពរបស់វាទៅតាមពេលកំណត់របស់វា ហើយជំហានទាំងនេះមិនបង្អាក់គ្នាទៅវិញទៅមក​ឡើយ។ ភាគច្រើន ផែនការដែលអ្នកមាននៅក្នុងគំនិត មិនត្រូវគ្នាជាមួយកិច្ចការដ៏ថ្មីៗបំផុតរបស់ព្រះវិញ្ញាណបរិសុទ្ធឡើយ។ កិច្ចការរបស់ទ្រង់មិនមានលក្ខណៈសាមញ្ញដូចជាការត្រិះរិះពិចារណារបស់មនុស្សឡើយ ហើយក៏មិនមានភាពស្មុគស្មាញដូចការស្រមៃរបស់មនុស្សដែរប៉ុន្តែវាផ្សំឡើងពីការផ្គត់ផ្គង់ដល់មនុស្សនៅគ្រប់ពេល និងគ្រប់ទីកន្លែង ដោយស្របតាមតម្រូវការបច្ចុប្បន្នរបស់គេ។ គ្មាននរណាម្នាក់ស្គាល់ច្បាស់អំពីសារជាតិរបស់មនុស្សជាងទ្រង់នោះឡើយ ហើយដោយសារតែហេតុផលនេះ ទើបគ្មានអ្វីមួយអាចបំពេញតម្រូវការជាក់ស្ដែងរបស់មនុស្សបានយ៉ាងល្អ ដូចជាកិច្ចការរបស់ទ្រង់នោះឡើយ។ ដូច្នេះ បើចេញពីទស្សនៈរបស់មនុស្ស កិច្ចការរបស់ទ្រង់ហាក់ដូចជាបានគ្រោងទុករាប់ពាន់ឆ្នាំរួចមកហើយ។ នៅពេលដែលទ្រង់ធ្វើការនៅក្នុងចំណោមអ្នករាល់គ្នានាពេលសព្វថ្ងៃ ទ្រង់នឹងធ្វើការបណ្ដើរ និងមានបន្ទូលបណ្ដើរ នៅពេលដែលទ្រង់ទតឃើញសភាពជាក់ស្ដែង ដែលអ្នករាល់គ្នាស្ថិតនៅ ហើយទ្រង់មានព្រះបន្ទូលចំៗស្របតាមសភាពការណ៍នីមួយៗ ដែលត្រូវនឹងអ្វីដែលមនុស្សត្រូវការតែម្ដង។ ការបោះជំហានដំបូងនៃកិច្ចការរបស់ទ្រង់៖ ពេលវេលា នៃការវាយផ្ចាល។ ក្រោយមកទៀត មនុស្សបានសម្ដែង គ្រប់ទាំងឥរិយាបថរបស់គេ ហើយបានប្រព្រឹត្តបះបោរនៅក្នុងរបៀបជាក់ស្ដែង ដែលមានទាំងសភាពវិជ្ជមាន និងសភាពអវិជ្ជមាន។ ពួកគេបានឈានដល់កម្រិតមួយ នៅក្នុងភាពអវិជ្ជមានរបស់គេ និងបានបង្ហាញពីដែនកម្រិតដ៏ទាបបំផុតដែលពួកគេនឹងដួលចុះ។ ព្រះជាម្ចាស់បានធ្វើកិច្ចការរបស់ទ្រង់ដោយផ្អែកទៅលើចំណុចទាំងអស់នេះ រួមទាំងចាប់យកចំណុចទាំងនេះដើម្បីសម្រេចកិច្ចការរបស់ទ្រង់ឱ្យបានផលកាន់តែច្រើន។ នោះមានន័យថា ទ្រង់ធ្វើកិច្ចការទ្រទ្រង់នៅក្នុងចំណោមមនុស្ស ដោយផ្អែកលើសភាពការណ៍បច្ចុប្បន្ន របស់គេនាពេលនោះ។ ទ្រង់អនុវត្តគ្រប់ទាំងជំហាននៃកិច្ចការរបស់ទ្រង់ ស្របទៅតាមសភាពការណ៍ជាក់ស្ដែងរបស់មនុស្ស។ គ្រប់ភាវៈដែលព្រះបង្កើតមកទាំងអស់ សុទ្ធតែស្ថិតនៅក្នុងព្រះហស្តរបស់ទ្រង់។ តើទ្រង់អាចមិនជ្រាបដឹងអំពីពួកគេយ៉ាងដូចម្ដេចទៅ? ព្រះជាម្ចាស់អនុវត្តជំហានបន្ទាប់នៃកិច្ចការដែលគួរតែត្រូវបានធ្វើនៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ដោយស្របទៅតាមសភាពរបស់មនុស្ស។ កិច្ចការនេះមិនត្រូវបានគ្រោងទុកជាមុនរាប់ពាន់ឆ្នាំនោះឡើយ ដ្បិតនេះជាសញ្ញាណរបស់មនុស្សទេ! ទ្រង់ធ្វើការនៅពេលដែលទ្រង់សង្កេតឃើញផលប៉ះពាល់នៃកិច្ចការរបស់ទ្រង់ ហើយកិច្ចការរបស់ទ្រង់បន្តស៊ីជម្រៅ និងអភិវឌ្ឍទៅមុខ ហើយក្រោយពេលសង្កេតឃើញលទ្ធផលនៃកិច្ចការរបស់ទ្រង់រួចហើយ ទ្រង់តែងតែអនុវត្តជំហានបន្ទាប់នៃកិច្ចការរបស់ទ្រង់ជានិច្ច។ ទ្រង់ប្រើនូវកិច្ចការជាច្រើន ដើម្បីផ្លាស់ប្ដូរបន្ដិចម្ដងៗ និងដើម្បីធ្វើឱ្យមនុស្សមើលឃើញពីកិច្ចការថ្មីរបស់ទ្រង់នាពេលខាងមុខ។ ឥរិយាបថនៃការធ្វើការបែបនេះអាចផ្គត់ផ្គង់ដល់តម្រូវការរបស់មនុស្សព្រោះថាព្រះជាម្ចាស់ ស្គាល់មនុស្សទាំងអស់យ៉ាងច្បាស់។ នេះជារបៀបដែលទ្រង់អនុវត្តកិច្ចការរបស់ទ្រង់ពីស្ថានសួគ៌។ ដូចគ្នាដែរ ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ក៏ធ្វើកិច្ចការរបស់ទ្រង់តាមរបៀបនេះដែរ ដោយធ្វើការរៀបចំចាត់ចែង និងធ្វើការក្នុងចំណោមមនុស្សស្របតាមកាលៈទេសៈ និងការធ្វើការជាក់ស្ដែង។ គ្មានកិច្ចការណាមួយរបស់ទ្រង់ត្រូវបានរៀបចំមុនពេលដែលពិភពលោកត្រូវបានបង្កើតឡើយ ហើយក៏គ្មានកិច្ចការណាដែលត្រូវបានគ្រោងទុកយ៉ាងល្អិតល្អន់ពីមុនមកដែរ។ ពីរពាន់ឆ្នាំ ក្រោយពេលដែលពិភពលោកត្រូវបានបង្កើតមក ព្រះយេហូវ៉ាបានទតឃើញថាមនុស្សបានពុករលួយយ៉ាងខ្លាំង ដែលនាំឱ្យទ្រង់ប្រើប្រាស់មាត់របស់ហោរាអេសាយដើម្បីទស្សន៍ទាយថា ក្រោយយុគសម័យនៃក្រឹត្យវិន័យបានបញ្ចប់ ព្រះយេហូវ៉ានឹងអនុវត្តកិច្ចការនៃការប្រោសលោះមនុស្សរបស់ទ្រង់នៅក្នុងយុគសម័យនៃព្រះគុណ។ ជាការពិត នេះជាផែនការរបស់ព្រះយេហូវ៉ា ប៉ុន្តែផែនការនេះក៏ត្រូវបានបង្កើតឡើងស្របតាមកាលៈទេសៈដែលទ្រង់កំពុងតែសង្កេតឃើញនាពេលនោះដែរ។ ច្បាស់ណាស់ ទ្រង់មិនបានព្រះតម្រិះអំពីផែនការនេះភ្លាមៗ ក្រោយពេលដែលទ្រង់បានបង្កើតអ័ដាមនោះឡើយ។ អេសាយគ្រាន់តែថ្លែងទំនាយ ប៉ុន្តែព្រះយេហូវ៉ាមិនបានធ្វើការរៀបចំទុកជាមុនសម្រាប់កិច្ចការនេះនៅក្នុងអំឡុងយុគសម័យនៃក្រឹត្យវិន័យឡើយ ផ្ទុយទៅវិញ ទ្រង់បានអនុវត្តវានៅទីចាប់ផ្ដើមនៃយុគសម័យនៃព្រះគុណ ជាពេលដែលទេវតានាំសារបានលេចឡើងនៅក្នុងសុបិនរបស់យ៉ូសែប ដើម្បីស្រាយបំភ្លឺដល់គាត់ជាមួយសារមួយថា ព្រះជាម្ចាស់នឹងត្រលប់ជាសាច់ឈាម ហើយមានតែបែបនេះទេ ទើបកិច្ចការនៃការយកកំណើតជាមនុស្សរបស់ទ្រង់បានចាប់ផ្ដើមឡើង។ ព្រះជាម្ចាស់មិនបានរៀបចំសម្រាប់កិច្ចការ នៃការយកកំណើតជាមនុស្សរបស់ទ្រង់ភ្លាមៗក្រោយពេលទ្រង់បង្កើតពិភពលោក ដូចអ្វីដែលមនុស្សបានស្រមើស្រមៃនោះឡើយ។ ការនេះត្រូវបានសម្រេច ដោយផ្អែកលើកម្រិតដែលមនុស្សបានអភិវឌ្ឍ និងស្ថានការណ៍នៃការធ្វើសង្រ្គាមរបស់ទ្រង់ទាស់នឹងសាតាំងប៉ុណ្ណោះ។

ដកស្រង់ពី «អ្នកគួរតែដឹងពីរបៀបដែលមនុស្សទាំងអស់បានវិវឌ្ឍមកដល់ពេលបច្ចុប្បន្ន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការលាតត្រដាងសញ្ញាណសាសនា | សម្រង់​សម្ដីទី ២៨២

នៅក្នុងការជឿលើព្រះជាម្ចាស់ តើមនុស្សម្នាក់គួរស្គាល់ព្រះជាម្ចាស់យ៉ាងដូចម្តេច? គេគួរស្គាល់ព្រះជាម្ចាស់ដោយផ្អែកលើព្រះបន្ទូល...

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការស្គាល់ព្រះជាម្ចាស់ | សម្រង់​សម្ដីទី ១០៤

លោកុប្បត្តិ ១៩:១-១១ នាពេលល្ងាច ទេវតាពីរអង្គបានទៅដល់ក្រុងសូដុម ឯឡុតគាត់អង្គុយនៅមាត់ទ្វារក្រុង។ កាលឡុតឃើញទេវតាទាំងពីរ គាត់ក៏ក្រោកទៅទទួល...

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការស្គាល់ព្រះជាម្ចាស់ | សម្រង់​សម្ដីទី ១៥៨

សាតាំងធ្វើបាបមនុស្ស គឺតាមរយៈនិន្នាការសង្គម។ «និន្នាការសង្គម» រួមមានរឿងរ៉ាវជាច្រើន។ មនុស្សខ្លះនិយាយថា «តើវាសំដៅលើម៉ូតសំលៀកបំពាក់ គ្រឿងសំអាង...

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ សេចក្ដីអាថ៌កំបាំងអំពីព្រះគម្ពីរ | សម្រង់​សម្ដីទី ២៦៨

ប្រសិនបើអ្នកចង់ឃើញកិច្ចការនៃយុគសម័យនៃក្រឹត្យវិន័យ និងចង់ឃើញពីរបៀបដែលសាសន៍អ៊ីស្រាអែលធ្វើតាមផ្លូវរបស់ព្រះយេហូវ៉ា នោះ...