ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ | សម្រង់សម្ដីទី ១៥១

ព្រះជាម្ចាស់ប្រើការគ្រប់គ្រងមនុស្សរបស់ទ្រង់ ដើម្បីបង្រ្កាបសាតាំង។ តាមរយៈការធ្វើឱ្យមនុស្សពុករលួយ សាតាំងបញ្ចប់ជោគវាសនារបស់ពួកគេ ហើយរំខាន​ដល់កិច្ចការរបស់ព្រះជាម្ចាស់។ នៅក្នុងន័យម្យ៉ាងទៀត កិច្ចការរបស់ព្រះជាម្ចាស់គឺជាការសង្រ្គោះមនុស្ស។ តើជំហានណាខ្លះនៃកិច្ចការដែលព្រះជាម្ចាស់ធ្វើ ដែលមិនមានន័យក្នុងការសង្រ្គោះមនុស្សទៅ? តើជំហានណាខ្លះដែលមិនមែនជាការលាងជម្រះមនុស្ស និងធ្វើឱ្យពួកគេប្រព្រឹត្តយ៉ាងសុចរិត ហើយរស់នៅតាមរូបភាពនៃមនុស្សដែលអាចទទួលបានសេចក្តីស្រឡាញ់ទៅ? ទោះជាយ៉ាងណាសាតាំងមិនធ្វើបែបនេះឡើយ។ វាធ្វើឱ្យមនុស្សត្រលប់ជាពុករលួយ។ វាបន្តអនុវត្តកិច្ចការរបស់វា ដោយធ្វើឱ្យមនុស្សនៅក្នុងចក្រវាលទៅជាពុករលួយ។ ជាការពិតព្រះជាម្ចាស់ក៏ធ្វើកិច្ចការរបស់ទ្រង់ផងដែរ ដោយមិនយកចិត្តទុកដាក់ចំពោះសាតាំងឡើយ។ មិនថាសាតាំងមានសិទ្ធិអំណាចច្រើនប៉ុនណា ក៏សិទ្ធិអំណាចនោះនៅតែត្រូវបានប្រទានមកពីព្រះជាម្ចាស់ដែរ។ តាមពិតទៅ ព្រះជាម្ចាស់មិនបានប្រទានសិទ្ធិអំណាចរបស់ទ្រង់ទាំងអស់ដល់វាឡើយ ដូច្នេះ មិនថាសាតាំងធ្វើអ្វីឡើយ វាមិនអាចខ្លាំងជាងព្រះជាម្ចាស់ ហើយវានឹងនៅក្នុងកណ្ដាប់ព្រះហស្ដរបស់ព្រះជាម្ចាស់ជានិច្ច។ ព្រះជាម្ចាស់មិនបានបើកសម្ដែងទង្វើរបស់ទ្រង់ណាមួយឡើយ ក្នុងពេលនៅស្ថានសួគ៌។ ទ្រង់គ្រាន់តែប្រទានឱ្យសាតាំងនូវសិទ្ធិអំណាចមួយក្ដាប់តូច ហើយអនុញ្ញាតឱ្យវាអនុវត្តការត្រួតត្រា លើពួកទេវតាប៉ុណ្ណោះ។ ដូច្នេះ មិនថាសាតាំងធ្វើអ្វីឡើយ វាមិនអាចខ្លាំងលើសសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ឡើយ ដោយសារតែសិទ្ធិអំណាចដែលព្រះជាម្ចាស់បានប្រទានដល់វាកាលពីគ្រាដំបូង គឺមានកម្រិត។ នៅពេលដែលព្រះជាម្ចាស់ធ្វើការ សាតាំងព្យាយាមរំខាន។ នៅគ្រាចុងក្រោយ ការរំខាន​របស់វានឹងត្រូវបញ្ចប់។ ដូចគ្នាផងដែរ កិច្ចការរបស់ព្រះជាម្ចាស់ក៏នឹងត្រូវបញ្ចប់ផងដែរ ហើយប្រភេទនៃមនុស្សលោកដែលព្រះជាម្ចាស់ចង់ធ្វើឱ្យគ្រប់លក្ខណ៍ នឹងត្រូវសម្រេចជាស្ថាពរមិនខាន។ ព្រះជាម្ចាស់ដឹកនាំមនុស្សនៅក្នុងផ្លូវវិជ្ជមាន ដ្បិតព្រះជន្មរបស់ទ្រង់គឺជាទឹករស់ មិនអាចវាស់វែងបាន ហើយក៏គ្មានដែនកំណត់ផងដែរ។ សាតាំងបានធ្វើឱ្យមនុស្សខូចអាក្រក់ទៅដល់កម្រិតមួយ ប៉ុន្តែ នៅចុងបញ្ចប់ទឹកនៃជីវិតដ៏រស់នឹងធ្វើឱ្យពួកគេក្លាយជាគ្រប់លក្ខណ៍ ហើយសាតាំងនឹងមិនអាចជ្រៀតជ្រែក និងអនុវត្តកិច្ចការរបស់វាបានទៀតឡើយ។ ដូច្នេះ ព្រះជាម្ចាស់នឹងអាចទទួលយកមនុស្សទាំងនេះយ៉ាងពេញលេញ។ សូម្បីតែឥឡូវនេះ សាតាំងនៅតែបដិសេធមិនទទួលស្គាល់ការពិតនេះឡើយ ព្រោះវានៅតែបន្ត ទាស់ប្រឆាំងនឹងព្រះជាម្ចាស់ ប៉ុន្តែ ទ្រង់មិនយកចិត្តទុកដាក់ចំពោះវាឡើយ។ ព្រះជាម្ចាស់បានមានបន្ទូលថា៖ «ខ្ញុំនឹងមានជ័យជម្នះលើកម្លាំងងងឹតរបស់សាតាំង និងលើគ្រប់ឥទ្ធិពលខាងផ្លូវងងឹតរបស់វាទាំងអស់»។ នេះជាកិច្ចការដែលត្រូវតែសម្រេចនាពេលបច្ចុប្បន្ននៅក្នុងសាច់ឈាម ហើយវាក៏ជាអ្វីដែលធ្វើឱ្យការក្លាយជាសាច់ឈាមមានភាពសំខាន់ផងដែរ៖ នោះគឺដើម្បីបញ្ចប់ដំណាក់កាលនៃកិច្ចការបង្រ្កាបសាតាំងនៅគ្រាចុងក្រោយនិងបោសសម្អាតអ្វីៗទាំងអស់ដែលជាកម្មសិទ្ធិរបស់សាតាំង។ ជ័យជម្នះរបស់ព្រះជាម្ចាស់ទៅលើសាតាំង គឺជាអ្វីមួយនឹងកើតឡើងយ៉ាងប្រាកដជាក់! ជាការពិត សាតាំងបានបរាជ័យជាយូរឆ្នាំមកហើយ។ នៅពេលដែលដំណឹងល្អបានចាប់ផ្ដើមរីកសាយភាយនៅទូទាំងទឹកដីរបស់នាគដ៏ធំមានសម្បុរក្រហម នោះជាពេលដែលព្រះដែលយកកំណើតជាមនុស្សបានចាប់ផ្ដើមធ្វើកិច្ចការរបស់ទ្រង់ ហើយកិច្ចការនេះបានចាប់ផ្ដើម ពេលនោះ សាតាំងត្រូវបានចាញ់ទាំងស្រុង ព្រោះគោលបំណងចម្បងនៃការយកកំណើតជាមនុស្ស គឺដើម្បីកម្ចាត់សាតាំងឱ្យវិនាសសាបសូន្យតែម្ដង។ នៅពេលដែលសាតាំងបានឃើញថា ព្រះជាម្ចាស់ បានក្លាយជាសាច់ឈាមម្ដងទៀត និងចាប់ផ្ដើមអនុវត្តកិច្ចការរបស់ទ្រង់ ដែលគ្មានកម្លាំងណាមួយអាចបញ្ឈប់បាន ដូច្នេះ វាបានស្រឡាំងកាំងចំពោះកិច្ចការនេះ ហើយមិនហ៊ានបង្កសេចក្តីអន្តរាយអ្វីផ្សេងទៀតឡើយ។ ជាដំបូង សាតាំងបានគិតថា វាក៏មានប្រាជ្ញាច្រើនផងដែរ ដូច្នេះ វាបង្អាក់ និងរំខាន​ដល់កិច្ចការរបស់ព្រះជាម្ចាស់ ប៉ុន្តែវាមិនបានរំពឹងថា ព្រះជាម្ចាស់នឹងក្លាយជាសាច់ឈាមម្ដងទៀត ឬដឹងថា នៅក្នុងកិច្ចការរបស់ទ្រង់ ព្រះជាម្ចាស់នឹងប្រើការបះបោររបស់សាតាំង មកបម្រើជាការបើកសម្ដែងនិងការជំនុំជម្រះសម្រាប់មនុស្សជាតិ ក្នុងគោលបំណងទៅយកឈ្នះមនុស្ស និងបង្រ្កាបសាតាំងឡើយ។ ព្រះជាម្ចាស់មានព្រះប្រាជ្ញាញាណឆ្លាតជាងសាតាំង ហើយកិច្ចការរបស់ទ្រង់ក៏មានអំណាចខ្លាំងជាងវាផងដែរ។ ដូច្នេះ ដូចជាខ្ញុំបានមានបន្ទូលកាលពីមុនថា៖ «កិច្ចការរបស់ខ្ញុំត្រូវបានអនុវត្ត ដើម្បីឆ្លើយតបនឹងឧបាយកលរបស់សាតាំង ហើយនៅចុងបញ្ចប់ ខ្ញុំនឹងបើកសម្ដែងព្រះចេស្ដារបស់ខ្ញុំ និងភាពគ្មានអំណាចរបស់សាតាំង»។ ព្រះជាម្ចាស់នឹងធ្វើកិច្ចការរបស់ទ្រង់នៅជួរមុខ ឯសាតាំងវិញ វានឹងដើរថយក្រោយរហូតដល់ទីបញ្ចប់ វានឹងត្រូវបំផ្លាញទាំងមិនដឹងខ្លួនថា មានអ្វីមួយនឹងបុកវាផង! វានឹងដឹងអំពីសេចក្តីពិត នៅពេលដែលវាត្រូវបានកម្ទេច និងសង្កត់ឱ្យខ្ទេចខ្ទី ហើយទម្រាំដល់ពេលនោះ វានឹងត្រូវបានដុតរំលាយនៅក្នុងបឹងភ្លើងរួចស្រេចទៅហើយ។ តើវានឹងនៅតែមិនជឿទាំងស្រុងទៀតឬ? ដ្បិតនៅពេលនោះ សាតាំងនឹងគ្មានផែនការណាផ្សេងទៀត ដើម្បីប្រើឡើយ!

ដកស្រង់ពី «អ្នកគួរតែដឹងពីរបៀបដែលមនុស្សទាំងអស់បានវិវឌ្ឍមកដល់ពេលបច្ចុប្បន្ន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ និស្ស័យ កម្មសិទ្ធិ និងលក្ខណៈរបស់ព្រះជាម្ចាស់ | សម្រង់​សម្ដីទី ២៦៣

ដោយសារតែការបង្កើតវិទ្យាសាស្រ្តសង្គមរបស់មនុស្ស ទើបគំនិតរបស់គេត្រូវពង្វក់ដោយវិទ្យាសាស្ត្រ និងចំណេះដឹង។ ក្រោយមក វិទ្យាសាស្រ្ត និងចំណេះដឹង...

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ច្រកចូលទៅកាន់ជិវិត | សម្រង់សម្ដីទី ៤៥៥

តាំងពីព្រះជាម្ចាស់បានចាប់ផ្ដើមបង្កើតសាកលលោកមក ទ្រង់ដៅមនុស្សជាច្រើនទុកជាមុន ដើម្បីបម្រើទ្រង់ រាប់ទាំងមនុស្សដែលមកពីគ្រប់សណ្ឋាននៃជីវិតផង។...

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ដំណាក់កាលទាំងបីនៃកិច្ចការ | សម្រង់សម្ដីទី ៣៩

យុគសម័យនៃព្រះគុណ បានចាប់ផ្ដើមដោយព្រះនាមរបស់ព្រះយេស៊ូវ។ នៅពេលព្រះយេស៊ូវបានចាប់ផ្ដើមបំពេញព័ន្ធកិច្ចរបស់ទ្រង់...

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ដំណាក់កាលទាំងបីនៃកិច្ចការ | សម្រង់​សម្ដីទី ៧

កិច្ចការទាំងបីដំណាក់កាលនេះ គឺជាកំណត់ត្រានៃកិច្ចការ ទាំងមូលរបស់ព្រះជាម្ចាស់។ កិច្ចការនេះគឺជាកំណត់ត្រាអំពីសេចក្ដីង្គ្រោះរបស់ព្រះជាម្ចាស់...