ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ | សម្រង់សម្ដីទី ១៥៩

អ្នករាល់គ្នាត្រូវស្គាល់ពីនិមិត្តនៃកិច្ចការរបស់ព្រះជាម្ចាស់ និងត្រូវយល់ពីគោលដៅទូទៅនៃកិច្ចការរបស់ទ្រង់។ នេះគឺជាការចូលដែលវិជ្ជមាន។ នៅពេលណាដែលអ្នកបានយល់ច្បាស់ពីសេចក្ដីពិតនៃនិមិត្តទាំងនោះ ការចូលរបស់អ្នកនឹងមានសុវត្ថិភាព។ មិនថាកិច្ចការរបស់ព្រះជាម្ចាស់ផ្លាស់ប្ដូរយ៉ាងណានោះទេ អ្នកនឹងនៅប្រកាន់ខ្ជាប់ក្នុងចិត្តដដែល ត្រូវមានការយល់ដឹងច្បាស់លាស់អំពីនិមិត្តទាំងនោះ ហើយត្រូវមានគោលដៅមួយសម្រាប់ការចូលរបស់អ្នក និងការស្វែងរករបស់អ្នក។ តាមរបៀបនេះ គ្រប់បទពិសោធ និងចំណេះដឹងទាំងអស់នៅក្នុងខ្លួនរបស់អ្នក នឹងកាន់តែស៊ីជម្រៅហើយល្អិតល្អន់ទៅៗ។ នៅពេលណាដែលអ្នកបានចាប់យល់ពីរូបភាពធំនៅក្នុងកិច្ចការនេះទាំងស្រុង អ្នកនឹងលែងជួបប្រទះការបាត់បង់ក្នុងជីវិតខាងវិញ្ញាណទៀតហើយ ហើយអ្នកក៏នឹងលែងដើរផ្លូវខុសទៀតដែរ។ ប្រសិនបើអ្នកមិនស្គាល់ពីជំហាននៃកិច្ចការទាំងនេះទេ អ្នកនឹងត្រូវខាតបង់នៅគ្រប់ជំហាននីមួយៗ ហើយអ្នកនឹងត្រូវចំណាយពេលវេលាជាច្រើនថ្ងៃដើម្បីបំផ្លាស់បំប្រែរឿងមួយចំនួនឱ្យមករកភាពល្អប្រសើរវិញ ហើយអ្នកនឹងមិនអាចដើរនៅលើផ្លូវត្រូវឡើយ សូម្បីតែត្រឹមប៉ុន្មានសប្ដាហ៍ក៏ដោយ។ តើនេះនឹងមិនធ្វើឱ្យមានការយឺតយ៉ាវទេឬអី? មានដំណើរនៃការចូលដែលវិជ្ជមាន និងការអនុវត្តជាច្រើន ដែលអ្នករាល់គ្នាត្រូវតែមានជំនាញយ៉ាងប៉ិនប្រសប់។ សម្រាប់និមិត្តនៃកិច្ចការរបស់ព្រះជាម្ចាស់ អ្នកត្រូវក្ដាប់ឱ្យបានពីចំណុចខាងក្រោម៖ សារៈសំខាន់នៃកិច្ចការយកឈ្នះរបស់ទ្រង់ ផ្លូវទៅអនាគតដើម្បីត្រូវបានប្រោសឱ្យបានគ្រប់លក្ខណ៍ អ្វីដែលត្រូវសម្រេចឱ្យបានតាមរយៈការដកពិសោធន៍ក្នុងការល្បងល និងទុក្ខវេទនា សារៈសំខាន់នៃការជំនុំជម្រះ និងការវាយផ្ចាល គោលការណ៍នៅពីខាងក្រោយកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ និងគោលការណ៍នៅពីខាងក្រោយការប្រោសឱ្យបានគ្រប់លក្ខណ៍ និងការយកឈ្នះ។ ទាំងអស់នេះ ជាសេចក្តីពិតនៃនិមិត្តទាំងនោះ។ ក្រៅពីនោះ គឺជាដំណាក់កាលទាំងបីនៃកិច្ចការនៅក្នុងយុគសម័យនៃក្រឹត្យវិន័យ យុគសម័យនៃព្រះគុណ និងយុគសម័យនៃនគរព្រះ ក៏ដូចជាការធ្វើទីបន្ទាល់នាពេលអនាគតដែរ។ ទាំងអស់នេះក៏ជាសេចក្តីពិតនៃនិមិត្តដែរ ហើយកិច្ចការទាំងនេះ ក៏ជាមូលដ្ឋានគ្រឹះសំខាន់ជាងគេ ក៏ដូចជាមានសារៈសំខាន់ជាងគេបំផុតដែរ។ បច្ចុប្បន្ននេះ មានរឿងជាច្រើនដែលអ្នករាល់គ្នាគប្បីចូលទៅក្នុង និងអនុវត្ត ហើយបច្ចុប្បន្ននេះ វាមានច្រើនស្រទាប់ និងល្អិតល្អន់ជាងមុន។ ប្រសិនបើអ្នកគ្មានចំណេះដឹងអំពីសេចក្ដីពិតទាំងនេះទេ នេះបញ្ចាក់ថា អ្នកមិនទាន់សម្រេចនូវការចូលទៅក្នុងបានទេ។ ភាគច្រើន ចំណេះដឹងរបស់មនុស្សអំពីសេចក្ដីពិតគឺរាក់កំភែលខ្លាំងណាស់។ ពួកគេមិនអាចអនុវត្តនូវសេចក្ដីពិត ជាមូលដ្ឋានជាក់លាក់ណាមួយ និងមិនដឹងថាតើត្រូវដោះស្រាយយ៉ាងដូចម្ដេចនោះឡើយ សូម្បីតែបញ្ហាបន្តិចបន្តួច។ មូលហេតុដែលមនុស្សមិនអាចអនុវត្តនូវសេចក្ដីពិតបាន គឺដោយសារនិស្ស័យបះបោររបស់ពួកគេ ហើយដោយសារចំណេះដឹងរបស់ពួកគេអំពីកិច្ចការបច្ចុប្បន្ន គឺរាក់កំភែលខ្លាំងពេក និងលម្អៀងទៅតែម្ខាង។ ហេតុនេះ វាមិនមែនជាកិច្ចការងាយស្រួលទេសម្រាប់ឱ្យមនុស្សត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍នោះ។ អ្នកពិតជាបះបោរពេកហើយ ហើយអ្នករក្សានូវធាតុចាស់របស់អ្នកច្រើនពេកហើយ។ អ្នកមិនអាចឈរនៅខាងសេចក្ដីពិតបាន ហើយអ្នកមិនអាចអនុវត្តសូម្បីតែសេចក្ដីពិតដែលច្បាស់ក្រឡែតបែបនេះបានផង។ មនុស្សបែបនេះ មិនអាចត្រូវសង្គ្រោះបានទេ ហើយក៏ជាអស់អ្នកដែលមិនត្រូវបានយកឈ្នះដែរ។ ប្រសិនបើការចូលទៅក្នុងរបស់អ្នកគ្មានភាពល្អិតល្អន់ និងគ្មានគោលដៅទេ នោះការរីកធំធាត់ដែលមកចំពោះអ្នកនឹងត្រូវយឺតយ៉ាវ។ ប្រសិនបើគ្មានតថភាពសូម្បីបន្តិចចំពោះការចូលទៅក្នុងរបស់អ្នក នោះការស្វែងរករបស់អ្នកនឹងទៅជាអាសារឥតការមិនខាន។ ប្រសិនបើអ្នកមិនដឹងអំពីសារជាតិនៃសេចក្ដីពិតទេ អ្នកនឹងមិនផ្លាស់ប្ដូរជាដាច់ខាត។ ការរីកធំធាត់នៅក្នុងជីវិតមនុស្ស និងការផ្លាស់ប្ដូរនិស្ស័យរបស់គេ គឺសម្រេចទៅបានដោយការចូលទៅក្នុងភាពពិត និងតាមរយៈការចូលទៅក្នុងបទពិសោធល្អិនល្អន់។ ប្រសិនបើអ្នកមានបទពិសោធល្អិតល្អន់ក្នុងអំឡុងពេលនៃការចូលរបស់អ្នក ហើយអ្នកមានចំណេះដឹងជាក់ស្ដែង និងការចូលកាន់តែ​ច្រើន នោះនិស្ស័យរបស់អ្នកនឹងត្រូវបំផ្លាស់បំប្រែយ៉ាងឆាប់រហ័ស។ បច្ចុប្បន្ននេះ សូម្បីតែអ្នកមិនទាន់ច្បាស់ទាំងស្រុងអំពីការអនុវត្តនេះក្ដី ក៏ប៉ុន្តែអ្នកក៏ត្រូវច្បាស់លាស់អំពីនិមិត្តនៃកិច្ចការរបស់ព្រះជាម្ចាស់ដែរ។ ប្រសិនបើមិនដូច្នេះទេ អ្នកនឹងគ្មានសមត្ថភាពចូលទៅបានឡើយ។ ការចូលទៅក្នុងគឺអាចមានបានឱ្យតែអ្នកមានចំណេះដឹងអំពីសេចក្ដីពិត។ លុះត្រាណាតែព្រះវិញ្ញាណបរិសុទ្ធបំភ្លឺផ្លូវអ្នកនៅក្នុងបទពិសោធរបស់អ្នក នោះទើបអ្នកនឹងទទួលបាននូវការយល់ដឹងស៊ីជម្រៅអំពីសេចក្ដីពិត និងការចូលកាន់តែស៊ីជម្រៅ។ អ្នករាល់គ្នាត្រូវស្គាល់ពីកិច្ចការរបស់ព្រះជាម្ចាស់។

ដកស្រង់ពី «ភាពខុសគ្នារវាងព័ន្ធកិច្ចរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស និងភារកិច្ចរបស់មនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ដំណាក់កាលទាំងបីនៃកិច្ចការ | សម្រង់សម្ដីទី ២៣

ទោះបីក្នុងការយកកំណើតជាមនុស្សរបស់ទ្រង់ ព្រះយេស៊ូវគ្មានអារម្មណ៍ខាងសាច់ឈាម​ក៏ដោយ ក៏ទ្រង់តែងតែកម្សាន្តចិត្តសិស្សទ្រង់ ទំនុកបម្រុងពួកគេ ជួយពួកគេ...

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ច្រកចូលទៅកាន់ជិវិត | សម្រង់​សម្ដីទី ៥០៤

ប្រសិនបើមនុស្សជឿលើព្រះជាម្ចាស់ ហើយមានបទពិសោធន៏ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយដួងចិត្តដែលគោរពកោតខ្លាចដល់ព្រះជាម្ចាស់ នោះសេចក្ដីសង្គ្រោះ...

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការស្គាល់ព្រះជាម្ចាស់ | សម្រង់​សម្ដីទី ១៥១

របៀបដែលសាតាំងប្រើប្រាស់និន្នាការសង្គមទៅធ្វើឲ្យមនុស្សពុករលួយ តើនិន្នាការសង្គមបានកើតមានឡើងនៅពេលណា? តើវាទើបតែលេចឡើងនៅក្នុងសម័យបច្ចុប្បន្នឬ?...

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ និស្ស័យ កម្មសិទ្ធិ និងលក្ខណៈរបស់ព្រះជាម្ចាស់ | សម្រង់សម្ដីទី ២៦០

មនុស្សគ្រប់គ្នាដែលចូលមកក្នុងលោកិយនេះ ត្រូវតែឆ្លងកាត់ជីវិត និងសេចក្ដីស្លាប់ ហើយភាគច្រើនក្នុងចំណោមពួកគេ បានឆ្លងកាត់វដ្តនៃសេចក្ដីស្លាប់...