ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ | សម្រង់សម្ដីទី ១៦៩

អ្នកខ្លះប្រហែលជាឆ្ងល់ថា «ហេតុអ្វីក៏យុគសម័យនេះ ត្រូវចាប់ផ្ដើមឡើងដោយព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ? តើមនុស្សមិនអាចធ្វើជំនួសទ្រង់បានទេមែនទេ?» អ្នករាល់គ្នាសុទ្ធតែដឹងថា ព្រះជាម្ចាស់បានត្រឡប់ជាសាច់ឈាម សម្រាប់ការបើកបង្ហាញនូវគោលបំណងនៃការចាប់ផ្តើមនៅក្នុងយុគសម័យថ្មីមួយ ហើយពិតណាស់ ពេលទ្រង់ចាប់ផ្ដើមយុគសម័យថ្មី ទ្រង់នឹងបញ្ចប់យុគសម័យចាស់ ក្នុងពេលជាមួយគ្នាតែម្ដង។ ព្រះជាម្ចាស់ គឺជាទីចាប់ផ្ដើម និងជាទីបញ្ចប់។ ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាអ្នកធ្វើឱ្យកិច្ចការរបស់ទ្រង់ចាប់ផ្ដើមដំណើរការ ដូច្នេះហើយ អ្នកដែលបញ្ចប់យុគសម័យចាស់ក៏ត្រូវតែជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គដែរ។ នោះគឺជាភ័ស្តុតាងពីការដែលទ្រង់យកឈ្នះសាតាំង និងការដែលទ្រង់យកឈ្នះលោកីយ៍។ រាល់ពេលដែលព្រះជាម្ចាស់ផ្ទាល់ធ្វើការនៅក្នុងចំណោមមនុស្សលោក នោះហើយគឺជាការចាប់ផ្ដើមសង្គ្រាមមួយថ្មី។ គ្មានការចាប់ផ្ដើមកិច្ចការថ្មី តាមធម្មតាក៏គ្មានការបញ្ចប់សង្គ្រាមចាស់ដែរ។ ហើយកាលណាគ្មានការបញ្ចប់សង្គ្រាមចាស់ នេះក៏ជាភស្តុតាងបញ្ជាក់ថា សង្គ្រាមជាមួយសាតាំង ក៏មិនទាន់ដល់ទីបញ្ចប់ដែរ។ លុះត្រាតែព្រះជាម្ចាស់ផ្ទាល់ព្រះអង្គយាងមក ហើយអនុវត្តកិច្ចការថ្មីក្នុងចំណោមមនុស្សលោក ទើបមនុស្សអាចរួចខ្លួនទាំងស្រុងពីអំណាចរបស់សាតាំង ហើយទទួលបាននូវជីវិតថ្មី និងការចាប់ផ្ដើមថ្មីមួយ។ ពុំនោះទេ មនុស្សនឹងរស់នៅក្នុងយុគសម័យចាស់ជានិរន្តរ ហើយរស់នៅក្រោមឥទ្ធិពលចាស់របស់សាតាំងជារៀងរហូត។ ក្នុងគ្រប់យុគសម័យដែលត្រូវបានដឹកនាំដោយព្រះជាម្ចាស់ មនុស្សបានរួចខ្លួនមួយចំណែក ដូច្នេះហើយ មនុស្សអាចវិវឌ្ឍទៅមុខព្រមជាមួយនឹងកិច្ចការរបស់ព្រះជាម្ចាស់ ឈានទៅរកយុគសម័យថ្មី។ ជ័យជម្នះរបស់ព្រះជាម្ចាស់គឺជាជ័យជម្នះរបស់មនុស្សទាំងអស់ដែលដើរតាមទ្រង់។ ប្រសិនបើការរត់ប្រណាំងរបស់មនុស្ស ត្រូវបានដាក់បន្ទុកដោយសារបញ្ចប់យុគសម័យ នោះទោះបីជាតាមទស្សនៈរបស់មនុស្ស ឬសាតាំង ក៏ការរត់ប្រណាំងនេះ គ្មានអ្វីក្រៅតែពីទង្វើទាស់ប្រឆាំង ឬក្បត់ព្រះជាម្ចាស់តែប៉ុណ្ណោះ មិនមែនជាការចុះចូលចំពោះព្រះជាម្ចាស់ឡើយ ហើយកិច្ចការរបស់មនុស្សនឹងក្លាយជាឧបករណ៍ប្រើប្រាស់សម្រាប់សាតាំងវិញ។ ទាល់តែមនុស្សចុះចូល និងដើរតាមព្រះជាម្ចាស់ នៅក្នុងយុគសម័យដែលចាប់ផ្ដើមឡើងដោយព្រះជាម្ចាស់ទាំងស្រុង ទើបសាតាំងអាចជឿទាំងស្រុងបាន ដ្បិតនោះហើយគឺជាភារកិច្ចរបស់មនុស្ស។ ហេតុនេះ ខ្ញុំនិយាយថា អ្នករាល់គ្នាត្រូវតែដើរតាម និងចុះចូលប៉ុណ្ណោះគឺបានហើយ គ្មានអ្វីតម្រូវពីអ្នករាល់គ្នាទៀតទេ។ នេះហើយគឺជាអត្ថន័យថាឱ្យមនុស្សម្នាក់ៗប្រកាន់ខ្ជាប់នូវកាតព្វកិច្ចរបស់ខ្លួន ហើយឱ្យម្នាក់ៗបំពេញមុខងាររបស់ខ្លួនឯងរៀងៗខ្លួន។ ព្រះជាម្ចាស់ធ្វើកិច្ចការរបស់ទ្រង់ផ្ទាល់ ហើយមនុស្សពុំចាំបាច់មកធ្វើកិច្ចការជំនួសទ្រង់ទេ ហើយទ្រង់ក៏មិនរួមចំណែកក្នុងកិច្ចការរបស់មនុស្សលោកដែរ។ មនុស្សបំពេញភារកិច្ចរបស់គេ ហើយក៏មិនរួមចំណែកក្នុងកិច្ចការរបស់ព្រះជាម្ចាស់ដែរ។ នេះទើបជាការចុះចូល និងជាភស្តុតាងបញ្ជាក់ពីភាពបរាជ័យរបស់សាតាំង។ បន្ទាប់ពីព្រះជាម្ចាស់ផ្ទាល់ បានបញ្ចប់ការចាប់ផ្ដើមយុគសម័យថ្មី ទ្រង់លែងយាងចុះមកធ្វើកិច្ចការនៅក្នុងចំណោមមនុស្សជាតិ ដោយផ្ទាល់ទៀតហើយ។ លុះត្រាតែបែបនោះ ទើបមនុស្សឈានចូលទៅក្នុងយុគសម័យថ្មីជាផ្លូវការ ដើម្បីបំពេញភារកិច្ចរបស់គេ និងអនុវត្តបេសកកម្មរបស់គេ ក្នុងភាពជាមនុស្សលោក។ ទាំងអស់នេះ គឺជាគោលការណ៍ដែលព្រះជាម្ចាស់ធ្វើការ ជាគោលការណ៍ដែលគ្មាននរណាម្នាក់អាចប្រព្រឹត្តរំលងបាន។ ទាល់តែធ្វើការតាមរបៀបនេះ ទើបមានសុភវិនិច្ឆ័យ និងសមហេតុផល។ កិច្ចការរបស់ព្រះជាម្ចាស់ គឺត្រូវតែធ្វើឡើងដោយព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ គឺព្រះអង្គហើយដែលជាអ្នកធ្វើឱ្យកិច្ចការរបស់ទ្រង់ដំណើរការទៅបាន ហើយព្រះអង្គក៏ជាអ្នកបង្ហើយកិច្ចការរបស់ទ្រង់ដែរ។ ព្រះអង្គជាអ្នករៀបចំផែនការអំពីកិច្ចការនេះ ហើយព្រះអង្គក៏ជាអ្នកចាត់ចែងកិច្ចការនេះដែរ ជាងនេះទៅទៀត ព្រះអង្គក៏ជាអ្នកនាំកិច្ចការនេះឱ្យឈានទៅរកផលសម្រេចដែរ។ ដូចមានចែងក្នុងព្រះគម្ពីរថា «ខ្ញុំជាដើម ហើយជាចុង ខ្ញុំជាអ្នកព្រោះពូជ និងជាអ្នកច្រូតផល»។ គ្រប់យ៉ាងដែលពាក់ព័ន្ធនឹងការគ្រប់គ្រងរបស់ព្រះអង្គ សុទ្ធតែត្រូវបានធ្វើឡើងដោយព្រះជាម្ចាស់ផ្ទាល់។ ទ្រង់គឺជាម្ចាស់នៃផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំ គ្មាននរណាអាចធ្វើកិច្ចការរបស់ទ្រង់ ជំនួសទ្រង់បានឡើយ ហើយក៏គ្មាននរណាអាចបិទបញ្ចប់កិច្ចការរបស់ទ្រង់ដែរ ដ្បិតគឺទ្រង់ហើយជាអ្នកក្ដោបក្ដាប់អ្វីៗគ្រប់យ៉ាង ក្នុងព្រះហស្តរបស់ព្រះអង្គ។ បន្ទាប់ពីបានបង្កើតលោកីយ៍នេះរួច ទ្រង់នឹងដឹកនាំលោកីយ៍ទាំងមូល ទៅរស់ក្នុងពន្លឺរបស់ព្រះអង្គ ហើយទ្រង់នឹងបញ្ចប់យុគសម័យនេះទាំងមូលផងដែរ ដោយនាំផែនការទាំងមូលរបស់ព្រះអង្គ ឈានទៅរកផលសម្រេច!

ដកស្រង់ពី «អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (១)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ដំណាក់កាលទាំងបីនៃកិច្ចការ | សម្រង់សម្ដីទី ៣១

គ្រាចុងក្រោយ គឺជាគ្រាដែលរបស់សព្វសារពើនឹងត្រូវបែងចែកជាក្រុមតាមប្រភេទតាមរយៈការយកឈ្នះ។ ការយកឈ្នះ គឺជាកិច្ចការនៅគ្រាចុងក្រោយ...

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការលេចមកនិងកិច្ចការរបស់ព្រះជាម្ចាស់ | សម្រង់​សម្ដីទី ៧០

រាប់ពាន់ឆ្នាំមកហើយដែលមនុស្សចង់បានសមត្ថភាពមើលឃើញការយាងមកដល់របស់ព្រះអង្គសង្គ្រោះផ្ទាល់នឹងភ្នែក។...

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការលាតត្រដាងសញ្ញាណសាសនា | សម្រង់​សម្ដីទី ២៩៣

ដើម្បីយល់ពីគោលបំណងនៃកិច្ចការរបស់ព្រះជាម្ចាស់ យល់ពីឥទ្ធិពលដែលកិច្ចការរបស់ទ្រង់មានមកលើមនុស្ស...

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការស្គាល់ព្រះជាម្ចាស់ | សម្រង់​សម្ដីទី ៣៧

ព្រះជាម្ចាស់ត្រូវតែបំផ្លាញក្រុមសូដុម (អត្ថបទសម្រាំង) លោកុប្បត្តិ ១៨:២៦ រួចព្រះយេហូវ៉ាមានបន្ទូលថា...