ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ច្រកចូលទៅកាន់ជិវិត | សម្រង់សម្ដីទី ៥៥៥

10-01-2022

ការដែលត្រូវបានកែប្រែឲ្យបានគ្រប់លក្ខណ៍ដោយសារព្រះជាម្ចាស់ មិនអាចកំណត់ត្រឹមភាពគ្រប់លក្ខណ៍ដែលបានមកពីការបរិភោគ និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ។ ការឆ្លងកាត់នូវបទពិសោធន៍បែបនេះ អាចនឹងលម្អៀងជ្រុល វាអាចរួមបញ្ចូលតិចតួចពេក ហើយអាចដាក់កំហិត មនុស្សឲ្យនៅក្នុងវិសាលភាពតូចតាចប៉ុណ្ណោះ។ ដូច្នេះ មនុស្សនឹងខ្វះខាតការចិញ្ចឹមបំប៉នខាងព្រលឹងវិញ្ញាណដែលពួកគេត្រូវការ។ ប្រសិនបើអ្នករាល់គ្នាចង់ឲ្យបានគ្រប់លក្ខណ៍ដោយសារព្រះជាម្ចាស់ អ្នករាល់គ្នាត្រូវតែរៀនអំពីរបៀបពិសោធន៍ក្នុងគ្រប់បញ្ហាទាំងអស់ និងអាចទទួលបានការយល់ដឹងក្នុងអ្វីៗគ្រប់យ៉ាងដែលកើតឡើងចំពោះអ្នករាល់គ្នា។ ទោះជារឿងនោះល្អ ឬអាក្រក់ក៏ដោយ វាគួរតែនាំមកនូវផលប្រយោជន៍ដល់អ្នក ហើយវានឹងមិនធ្វើឲ្យអ្នកទៅជាអវិជ្ជមានឡើយ។ ទោះយ៉ាងណាក៏ដោយអ្នកគួរតែអាចពិចារណា ខណៈដែលអ្នកកំពុងឈរនៅខាងព្រះជាម្ចាស់ ហើយមិនវិភាគ ឬសិក្សារឿងនេះ តាមទស្សនៈរបស់មនុស្សទេ (ការនេះនឹងជាគម្លាតមួយនៅក្នុងបទពិសោធន៍របស់អ្នក)។ ប្រសិនបើអ្នករាល់គ្នាឆ្លងកាត់បទពិសោធន៍បែបនេះ នោះដួងចិត្តរបស់អ្នករាល់គ្នានឹងបានពេញដោយបន្ទុកនៃជីវិតរបស់អ្នក។ អ្នកនឹងរស់នៅក្នុងពន្លឺនៃព្រះភ័ក្ត្ររបស់ព្រះជាម្ចាស់ជារៀងរហូត ដោយមិនងាយនឹងបែរចេញពីទ្រង់ងាយៗក្នុងការអនុវត្តរបស់អ្នកឡើយ។ មនុស្សបែបនេះមានអនាគតភ្លឺស្វាងនៅពីមុខពួកគេ។ ឱកាសត្រូវបានកែប្រែឲ្យបានគ្រប់លក្ខណ៍ដោយព្រះជាម្ចាស់ មានច្រើនណាស់។ វាអាស្រ័យត្រង់ថា អ្នករាល់គ្នាគឺជាមនុស្សដែលស្រឡាញ់ព្រះជាម្ចាស់ពិតមែន ឬមិនមែន ហើយអាស្រ័យត្រង់ថា អ្នករាល់គ្នាមាន ឬគ្មានការតាំងចិត្ត ដើម្បីឲ្យបានកែប្រែឲ្យបានគ្រប់លក្ខណ៍ និងត្រូវបានទទួលយកដោយព្រះជាម្ចាស់ និងដើម្បីទទួលព្រះពរ និងមរតករបស់ទ្រង់។ ត្រឹមការតាំងចិត្ត គឺមិនទាន់គ្រប់គ្រាន់ទេ។ អ្នករាល់គ្នាត្រូវតែមានចំណេះដឹងច្រើន បើមិនដូច្នេះទេ អ្នករាល់គ្នានឹងតែងតែងាកចេញពីការអនុវត្តរបស់អ្នករាល់គ្នាជាមិនខាន។ ព្រះជាម្ចាស់សព្វព្រះហឫទ័យធ្វើឲ្យអ្នករាល់គ្នាមានភាពគ្រប់លក្ខណ៍។ ជាក់ស្តែងបច្ចុប្បន្ននេះ ទោះបីជាមនុស្សភាគច្រើនបានទទួលកិច្ចការព្រះជាម្ចាស់អស់រយៈពេលយូរយ៉ាងណាក៏ដោយ ក៏ពួកគេបានកំណត់ខ្លួនឯងត្រឹមរស់នៅដោយពឹងផ្អែកតែនឹងព្រះគុណព្រះ ហើយព្រមឱ្យព្រះអង្គកម្សាន្តសាច់ឈាមបន្តិចបន្តួចប៉ុណ្ណោះ ប៉ុន្តែពួកគេមិនព្រមទទួលការបើកសម្តែងបន្ថែម និងលើសពីនេះទេ។ ការនេះសរបញ្ជាក់ឲ្យឃើញថា ចិត្តរបស់មនុស្សនៅតែគិតពីរឿងក្រៅខ្លួនប៉ុណ្ណោះ។ ទោះបីកិច្ចការរបស់មនុស្ស ការបម្រើរបស់គេ និងដួងចិត្តនៃសេចក្តីស្រឡាញ់របស់គេចំពោះព្រះជាម្ចាស់មានភាពសៅហ្មងតិចតួចក៏ដោយ បើយោងទៅតាមលក្ខណៈពិតក្នុងចិត្តរបស់គេ និងការគិតថយក្រោយរបស់គេ មនុស្សនៅតែស្វែងរកភាពសុខសាន្ត និងការរីករាយខាងសាច់ឈាមជានិច្ច ហើយមិនខ្វល់ពីលក្ខខណ្ឌ និងគោលបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ក្នុងការកែប្រែពួកគេឲ្យបានគ្រប់លក្ខណ៍នឹងទៅជាយ៉ាងណានោះទេ។ ដូច្នេះហើយជីវិតរបស់មនុស្សភាគច្រើន នៅតែជាមនុស្សថោកទាប និងអាប់ឱនដដែល។ ជីវិតរបស់ពួកគេមិនបានផ្លាស់ប្តូរបន្តិចបន្តួចឡើយ។ ពួកគេមិនចាត់ទុកជំនឿលើព្រះជាម្ចាស់ជារឿងសំខាន់នោះទេ វាហាក់ដូចជា ពួកគេមានជំនឿសម្រាប់ជាប្រយោជន៍អ្នកដទៃ ដោយគ្រាន់តែបំពេញកិច្ច និងព្យាយាមសម្រេចអ្វីមួយដោយធ្វេសប្រហែស រសាត់អណ្តែតក្នុងជីវិតដែលគ្មានគោលបំណង។ មនុស្សដែលអាចព្យាយាមចូលទៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ក្នុងគ្រប់ការទាំងអស់ ទាំងទទួលបានកាន់តែច្រើនឡើងៗ ហើយមានទ្រព្យសម្បត្តិកាន់តែច្រើន ក្នុងដំណាក់របស់ព្រះជាម្ចាស់សព្វថ្ងៃ និងទទួលបានព្រះពរពីព្រះជាម្ចាស់ថែមទៀតផងនោះ មានតិចណាស់។ ប្រសិនបើអ្នករាល់គ្នាព្យាយាមឲ្យព្រះជាម្ចាស់កែប្រែអ្នករាល់គ្នាទៅជាគ្រប់លក្ខណ៍ក្នុងគ្រប់ការទាំងអស់ ហើយអាចទទួលបាននូវអ្វីៗដែលទ្រង់សន្យានៅលើផែនដីនេះ ប្រសិនបើអ្នករាល់គ្នាព្យាយាមឲ្យព្រះជាម្ចាស់បំភ្លឺគំនិតអ្នកក្នុងគ្រប់ការទាំងអស់ និងមិនបណ្ដោយឲ្យពេលវេលា កន្លងទៅឥតប្រយោជន៍ នោះហើយជាផ្លូវត្រឹមត្រូវសម្រាប់ចូលទៅយ៉ាងសកម្ម។ ដូច្នេះទើបអ្នកមានតម្លៃ និងមានសិទ្ធទទួលបាននូវភាពគ្រប់លក្ខណ៍អំពីព្រះជាម្ចាស់។ តើអ្នកពិតជាមនុស្សដែលព្យាយាមឲ្យព្រះកែប្រែឲ្យបានគ្រប់លក្ខណ៍ដែរឬទេ? តើអ្នកពិតជាមនុស្សម្នាក់ដែលស្មោះត្រង់បំផុតក្នុងគ្រប់ការទាំងអស់មែនទេ? តើអ្នកមានដួងចិត្តស្រឡាញ់ព្រះជាម្ចាស់ដូចលោកពេត្រុសដែរឬទេ? តើអ្នកមានឆន្ទៈស្រឡាញ់ព្រះជាម្ចាស់ដូចព្រះយេស៊ូវដែរឬទេ? អ្នកជឿលើព្រះយេស៊ូវអស់រយៈពេលជាច្រើនឆ្នាំហើយ តើអ្នកបានឃើញថាព្រះយេស៊ូវស្រឡាញ់ព្រះជាម្ចាស់យ៉ាងណាទេ? តើអ្នកពិតជាជឿលើព្រះយេស៊ូវទេ? អ្នកជឿលើព្រះដ៏សកម្មនាពេលបច្ចុប្បន្ននេះ។ តើអ្នកបានឃើញថា ព្រះដ៏សកម្មក្នុងរូបកាយសាច់ឈាមនេះ ស្រឡាញ់ព្រះជាម្ចាស់ដែលគង់នៅឯស្ថានសួគ៌ខ្លាំងយ៉ាងណាទេ? អ្នកមានជំនឿលើព្រះអម្ចាស់យេស៊ូវគ្រីស្ទ ដោយសារការជាប់ឆ្កាងរបស់ទ្រង់ដើម្បីសង្គ្រោះមនុស្សលោក និងការអស្ចារ្យដែលទ្រង់បានធ្វើ គឺជាហេតុការណ៍ដែលត្រូវបានទទួលយកដោយទូទៅ។ ប៉ុន្តែជំនឿរបស់មនុស្សមិនមែនកើតចេញពីការស្គាល់ និងការយល់ដឹងពិតអំពីព្រះយេស៊ូវគ្រីស្ទទេ។ អ្នកជឿលើព្រះនាមព្រះយេស៊ូវ តែអ្នករាល់គ្នាមិនជឿលើព្រះវិញ្ញាណរបស់ទ្រង់ទេ ពីព្រោះអ្នករាល់គ្នាមិនយកចិត្តទុកដាក់ថា ព្រះយេស៊ូវស្រឡាញ់ព្រះជាម្ចាស់យ៉ាងណានោះទេ។ ជំនឿរបស់អ្នករាល់គ្នា លើព្រះជាម្ចាស់ ជាជំនឿឆោតពេក។ ទោះបីជាអ្នកជឿលើព្រះយេស៊ូវអស់រយៈពេលជាច្រើនឆ្នាំក៏ដោយ ក៏អ្នកមិនដឹងពីរបៀបស្រឡាញ់ព្រះជាម្ចាស់ដែរ។ តើការនេះមិនធ្វើឱ្យអ្នកក្លាយជាមនុស្សល្ងីល្ងើបំផុតក្នុងលោកទេឬអី? នេះជាភស្តុតាងបញ្ជាក់ថា អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលអ្នកបានបរិភោគអាហាររបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទដោយឥតប្រយោជន៍។ ខ្ញុំមិនត្រឹមតែមិនចូលចិត្តមនុស្សបែបនេះទេ តែខ្ញុំថែមទាំងជឿជាក់ថា ព្រះអម្ចាស់យេស៊ូវគ្រីស្ទដែលអ្នករាល់គ្នាគោរពបំផុតនោះ ក៏មិនចូលចិត្តពួកគេដែរ។ តើមនុស្សជំពូកនេះអាចទទួលភាពគ្រប់លក្ខណ៍បានដោយរបៀបណា? តើអ្នករាល់គ្នាមិនមានភាពអាម៉ាស់ទេឬអី? តើអ្នករាល់គ្នាមិនមានអារម្មណ៍ខ្មាសអៀនទេឬអី? តើអ្នកនៅតែក្លាហានប្រឈមមុខនឹងព្រះយេស៊ូវគ្រីស្ទដ៏ជាព្រះអម្ចាស់របស់អ្នកដែរឬទេ? តើអ្នករាល់គ្នាយល់ពីខ្លឹមសារនៃសម្ដីដែលខ្ញុំបាននិយាយទេ?

ដកស្រង់ពី «សេចក្តីសន្យាចំពោះអស់អ្នកដែលត្រូវបានប្រោសឱ្យបានគ្រប់លក្ខណ៍» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

Leave a Reply

ចែក​រំលែក

លុប​ចោល