ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ | សម្រង់សម្ដីទី ២០៣

តើការដែលត្រូវបានប្រោសឱ្យបានគ្រប់លក្ខណ៍ មានន័យដូចម្ដេច? តើការដែលត្រូវបានយកឈ្នះមានន័យដូចម្ដេច? តើត្រូវមានលក្ខណៈវិនិច្ឆ័យអ្វីខ្លះ ដើម្បីឱ្យមនុស្សត្រូវបានយកឈ្នះ? ហើយតើពួកគេត្រូវបំពេញតាមលក្ខណៈវិនិច្ឆ័យអ្វីខ្លះ ដើម្បីបានគ្រប់លក្ខណ៍? ទាំងការយកឈ្នះ និងការប្រោសឱ្យបានគ្រប់លក្ខណ៍ គឺជាគោលបំណងនៃការធ្វើឱ្យមនុស្សមាននូវលក្ខណៈពេញលេញ ដើម្បីឱ្យគេអាចត្រូវបានស្ដារទៅរកលក្ខណៈដើមឡើងវិញ និងត្រូវបានរំដោះឱ្យរួចចេញ ពីនិស្ស័យពុករលួយរបស់គេបែបសាតាំង និងឥទ្ធិពលរបស់សាតាំង។ ការត្រូវបានយកឈ្នះនេះកើតឡើងមុនគេនៅក្នុងដំណើរការនៃការធ្វើការលើមនុស្ស។ ពិតណាស់ វាជាជំហានដំបូងនៃកិច្ចការនោះ។ ការប្រោសឱ្យបានគ្រប់លក្ខណ៍ គឺជាជំហានទីពីរ ហើយវាជាកិច្ចការបង្ហើយ។ មនុស្សម្នាក់ៗត្រូវតែឆ្លងកាត់នូវដំណើរការនៃការយកឈ្នះនេះ។ ប្រសិនបើមិនដូច្នេះទេ ពួកគេនឹងមិនមានផ្លូវបានស្គាល់ព្រះជាម្ចាស់ឡើយ ហើយគេក៏នឹងមិនដឹងថាមានព្រះជាម្ចាស់គង់នៅដែរ គឺមានន័យថា ពួកគេមិនអាចទទួលស្គាល់ព្រះជាម្ចាស់បានឡើយ។ ហើយប្រសិនបើមនុស្សមិនទទួលស្គាល់ព្រះជាម្ចាស់ វាក៏មិនអាចឱ្យពួកគេទទួលបានការប្រទានឱ្យមានលក្ខណៈពេញលេញពីព្រះជាម្ចាស់ដែរ ដ្បិតអ្នកមិនបានបំពេញតាមលក្ខណៈវិនិច្ឆ័យនៃការដែលធ្វើឱ្យពួកគេបានពេញលេញនេះទេ។ ប្រសិនបើអ្នកមិនទទួលស្គាល់ព្រះជាម្ចាស់ទេ នោះតើអ្នកអាចស្គាល់ទ្រង់ម្ដេចបាន? តើអ្នកអាចស្វែងរកព្រះអង្គបានយ៉ាងដូចម្ដេច? អ្នកនឹងមិនអាចធ្វើបន្ទាល់អំពីទ្រង់បានឡើយ ហើយអ្នកក៏មិនសូវមានជំនឿដើម្បីធ្វើឱ្យព្រះអង្គគាប់ព្រះហឫទ័យដែរ។ ដូចនេះ ចំពោះអស់អ្នកដែលចង់ឱ្យមាន ការប្រទានឱ្យបានពេញលេញ ជំហានដំបូងត្រូវតែឆ្លងកាត់កិច្ចការនៃការយកឈ្នះជាមុនសិន។ នេះគឺជាលក្ខខណ្ឌទីមួយ។ ប៉ុន្ដែ ទាំងការយកឈ្នះ និងការប្រោសឱ្យបានគ្រប់លក្ខណ៍ គឺដើម្បីធ្វើការនៅក្នុងមនុស្ស និងដើម្បីផ្លាស់ប្ដូរពួកគេ ហើយចំណុចនីមួយៗគឺជាផ្នែកនៃកិច្ចការគ្រប់គ្រងមនុស្ស។ ជំហានទាំងពីរនេះត្រូវបានតម្រូវក្នុងការធ្វើឱ្យនរណាម្នាក់បានពេញលេញ ហើយមិនអាចបដិសេធមួយណាបានឡើយ។ វាពិតណាស់ថា «ការត្រូវបានយកឈ្នះ» ស្ដាប់ទៅដូចជាមិនល្អសោះ ប៉ុន្ដែតាមពិត ដំណើរការនៃការយកឈ្នះលើនរណាម្នាក់ គឺជាដំណើរការនៃការផ្លាស់ប្ដូរពួកគេ។ នៅពេលដែលអ្នកត្រូវបានយកឈ្នះ នោះនិស្ស័យពុករលួយរបស់អ្នកប្រហែលជាមិនត្រូវបានលុបបំបាត់ចោលទាំងស្រុងទេ ប៉ុន្ដែអ្នកនឹងបានស្គាល់ពីវា។ តាមរយៈកិច្ចការនៃការយកឈ្នះនេះ អ្នកនឹងបានស្គាល់នូវភាពជាមនុស្សដែលអន់ថយរបស់អ្នក ព្រមទាំងការបះបោរផ្ទាល់ខ្លួន​អ្នកផងដែរ។ ទោះបីជាក្នុងរយៈពេលដ៏ខ្លីអ្នកនឹងមិនអាចបោះបង់ចោល ឬផ្លាស់ប្ដូរនូវចំណុចទាំងនេះក៏ដោយ ក៏អ្នកនឹងបានស្គាល់ពីវាដែរ ហើយការនេះនឹងធ្វើជាគ្រឹះសម្រាប់ភាពគ្រប់លក្ខណ៍របស់អ្នក។ ដូចនេះ ទាំងការយកឈ្នះ និងការប្រោសឱ្យបានគ្រប់លក្ខណ៍ ត្រូវបានធ្វើឡើងតាមលំដាប់លំដោយ ដើម្បីផ្លាស់ប្ដូរមនុស្ស ដើម្បីកំចាត់ចោលនូវនិស្ស័យពុករលួយបែបសាតាំងរបស់គេ ដើម្បីឱ្យពួកគេអាចថ្វាយខ្លួនទាំងស្រុងទៅព្រះជាម្ចាស់។ ការត្រូវបានយកឈ្នះ គឺគ្រាន់តែជាជំហានដំបូងនៅក្នុងការផ្លាស់ប្ដូរនិស្ស័យរបស់មនុស្សប៉ុណ្ណោះ ហើយក៏ជាជំហានដំបូងនៅក្នុងការដែលមនុស្សធ្វើការថ្វាយខ្លួនទៅព្រះជាម្ចាស់ទាំងស្រុងដែរ ហើយវានៅទាបជាងជំហាននៃការប្រោសឱ្យបានគ្រប់លក្ខណ៍ទេ។ និស្ស័យនៃជីវិតរបស់មនុស្សដែលត្រូវបានយកឈ្នះ មានការផ្លាស់ប្ដូរតិចជាងនិស្ស័យនៃជីវិតរបស់មនុស្សដែលត្រូវប្រោសឱ្យបានគ្រប់លក្ខណ៍ឆ្ងាយណាស់។ ការដែលត្រូវបានយកឈ្នះ និងការត្រូវប្រោសឱ្យបានគ្រប់លក្ខណ៍មានការយល់ឃើញខុសពីគ្នា ពីព្រោះចំណុចទាំងពីរនេះស្ថិតនៅក្នុងដំណាក់កាលនៃកិច្ចការខុសគ្នា ហើយក៏ព្រោះតែចំណុចទាំងពីរនេះបាននាំមនុស្សទៅរកស្ដង់ដារផ្សេងគ្នាដែរ។ ការយកឈ្នះបាននាំមនុស្សទៅរកស្ដង់ដារដែលទន់ទាបជាងមុន រីឯការប្រោសឱ្យបានគ្រប់លក្ខណ៍នាំឱ្យមនុស្សឈានទៅរកស្តង់ដារដែលខ្ពស់ជាងមុន។ មនុស្សគ្រប់លក្ខណ៍គឺជាមនុស្សសុចរិត ជាមនុស្សដែលត្រូវបានធ្វើឪ្យបរិសុទ្ធ។ ពួកគេគឺជាការបង្ហាញឪ្យឃើញនៃកិច្ចការគ្រប់គ្រងមនុស្ស ឬជាផលិតផលសម្រេច។ ទោះបីជាពួកគេមិនមែនជាមនុស្សគ្រប់លក្ខណ៍ក្ដី ក៏ពួកគេជាមនុស្សដែលស្វែងរកការរស់នៅក្នុងជីវិតដ៏មានន័យដែរ។ មនុស្សដែលត្រូវបានយកឈ្នះ ទទួលស្គាល់អត្ថិភាពរបស់ព្រះជាម្ចាស់ដោយមាត់របស់ពួកគេតែប៉ុណ្ណោះ ពួកគេទទួលស្គាល់ថា ព្រះជាម្ចាស់បានយកកំណើតជាមនុស្ស ដោយព្រះបន្ទូលបានលេចមកជាសាច់ឈាម ហើយថាព្រះជាម្ចាស់បានយាងមកលើផែនដីនេះ ដើម្បីធ្វើកិច្ចការនៃការជំនុំជម្រះ និងការវាយផ្ចាល។ ពួកគេក៏ទទួលស្គាល់ថាការជំនុំជម្រះ និងការវាយផ្ចាលរបស់ព្រះជាម្ចាស់ ហើយការវាយប្រដៅ និងការបន្សុទ្ធរបស់ព្រះអង្គសុទ្ធតែមានប្រយោជន៍ដល់មនុស្ស។ ពួកគេទើបតែចាប់ផ្ដើមមាននូវលក្ខណៈដូចមនុស្សប៉ុណ្ណោះ។ ពួកគេមាននូវការយល់ដឹងជ្រៅជ្រះអំពីជីវិត ប៉ុន្ដែពួកគេនៅតែមានភាពស្រពេចស្រពិលនៅឡើយ។ ម្យ៉ាងទៀត ពួកគេទើបតែចាប់ផ្ដើមមាននូវភាពជាមនុស្សប៉ុណ្ណោះ។ នេះជាឥទ្ធិពលនៃការដែលត្រូវបានយកឈ្នះ។ នៅពេលដែលមនុស្សបានបោះជំហាននៅក្នុងផ្លូវឆ្ពោះទៅរកភាពគ្រប់លក្ខណ៍ និស្ស័យចាស់របស់ពួកគេ អាចមានលទ្ធភាពផ្លាស់ប្ដូរបាន។ លើសពីនេះទៅទៀត ជីវិតរបស់ពួកគេនៅបន្ដរីកចម្រើន ហើយជាបន្ដបន្ទាប់ ពួកគេក៏ចូលទៅក្នុងសេចក្ដីពិតកាន់តែជ្រៅ។ ពួកគេអាចស្អប់ខ្ពើមលោកិយ និងអស់អ្នកដែលមិនស្វែងរកសេចក្ដីពិត។ ពួកគេស្អប់ខ្លួនឯងជាពិសេស ប៉ុន្ដែលើសពីនេះទៅទៀតនោះ គឺពួកគេស្គាល់ខ្លួនឯងយ៉ាងច្បាស់។ ពួកគេសុខចិត្ដរស់នៅដោយសេចក្ដីពិត និងយកវាធ្វើជាគោលដៅក្នុងការស្វែងរកសេចក្ដីពិត។ ពួកគេមិនមានបំណងរស់នៅក្នុងគំនិតដែលគ្រប់គ្រងដោយខួរក្បាលរបស់ពួកគេទេ ហើយពួកគេមានអារម្មណ៍ថាស្អប់ខ្ពើមចំពោះការរាប់ខ្លួនឯងជាសុចរិតរបស់មនុស្ស ភាពក្រអឺតក្រទម និងការអួតខ្លួនហួសហេតុ។ ពួកគេនិយាយដោយមានហេតុផលសមរម្យ មានវិចារណញ្ញាណ និង​ប្រាជ្ញានៅពេលជួបប្រទះរឿងផ្សេងៗ និងមានភាពស្មោះត្រង់ ព្រមទាំងចុះចូលនឹងព្រះជាម្ចាស់។ ប្រសិនបើពួកគេប្រទះនឹងករណីនៃការវាយផ្ចាល និងការជំនុំជម្រះ ពួកគេមិនត្រឹមតែមិនអវិជ្ជមាន ឬទន់ខ្សោយឡើយ តែថែមទាំងដឹងគុណចំពោះការវាយផ្ចាល និងការជំនុំជម្រះមកពីព្រះជាម្ចាស់ទៀតផង។ ពួកគេជឿថា ពួកគេមិនអាចគ្មាននូវការវាយផ្ចាល និងការជំនុំជម្រះពីព្រះជាម្ចាស់ទេ ព្រោះការនេះអាចជួយការពារពួកគេបាន។ ពួកគេមិនស្វែងរកសេចក្ដីជំនឿនៃសន្ដិភាព និងអំណរ ក៏មិនស្វែងរកដើម្បីតែបានបរិភោគ​នំប៉័ងឆ្អែតនោះដែរ។ ពួកគេក៏មិនស្វែងរកការសប្បាយខាងសាច់ឈាមតែមួយភ្លែតនោះដែរ។ នេះជាអ្វីដែលកើតឡើងនៅក្នុងមនុស្សដែលត្រូវប្រោសឱ្យបានគ្រប់លក្ខណ៍។ ក្រោយពីមនុស្សត្រូវបានយកឈ្នះ ពួកគេទទួលស្គាល់ថា ពិតជាមានព្រះជាម្ចាស់មែន ប៉ុន្ដែការទទួលស្គាល់នោះ ត្រូវបានបើកបង្ហាញនៅក្នុងពួកគេក្នុងចំនួននៃរបៀបដែលមានកំណត់។ តើពាក្យថា ព្រះបន្ទូលលេចមកជាសាច់ឈាម មានន័យយ៉ាងណាឱ្យពិតប្រាកដទៅ? តើពាក្យថាយកកំណើតជាមនុស្សមានន័យដូចម្ដេច? តើព្រះជាម្ចាស់ដែលបានយកកំណើតជាមនុស្សបានធ្វើអ្វីខ្លះ? តើអ្វីជាគោលដៅ និងសារៈសំខាន់នៃកិច្ចការរបស់ទ្រង់? ក្រោយពីបានឆ្លងកាត់បទពិសោធន៍ពីកិច្ចការជាច្រើនរបស់ទ្រង់ ហើយក្រោយពីមានបទពិសោធន៍ពីទង្វើរបស់ទ្រង់នៅក្នុងសាច់ឈាមមក តើអ្នកទទួលបានអ្វីខ្លះ? មានតែក្រោយពេលដែលអ្នកបានយល់ដឹងអំពីការទាំងអស់នេះប៉ុណ្ណោះ ទើបអ្នកនឹងក្លាយជាមនុស្សម្នាក់ដែលត្រូវបានយកឈ្នះ។ ប្រសិនបើអ្នកគ្រាន់តែពោលថា ខ្លួនទទួលស្គាល់ថាមានព្រះជាម្ចាស់ ប៉ុន្ដែមិនបានលះបង់នូវអ្វីដែលអ្នកគួរលះបង់ ហើយបរាជ័យក្នុងការបោះបង់ចោលនូវការសប្បាយផ្នែកសាច់ឈាមដែលអ្នកគួរបោះបង់ចោល ប៉ុន្ដែបែរជានៅបន្ដលោភលន់ចង់បានភាពសុខស្រួលផ្នែកសាច់ឈាម ដូចដែលអ្នកតែងតែមាន ហើយប្រសិនបើអ្នកមិនអាចបោះបង់ចោលនូវការរើសអើងបងប្អូនប្រុសស្រីរបស់អ្នក និងមិនបង់ថ្លៃណាមួយក្នុងការអនុវត្ដន៍នូវការប្រតិបត្តិសាមញ្ញជាច្រើនទេនោះ នោះការនេះបញ្ជាក់ថា អ្នកមិនទាន់ត្រូវបានយកឈ្នះនៅឡើយទេ។ ក្នុងករណីនេះ ទោះបើសិនជាអ្នកមានការយល់ដឹងច្រើនក្ដី ក៏វាគ្មានប្រយោជន៍អ្វីដែរ។ មនុស្សដែលត្រូវបានយកឈ្នះគឺជាអ្នកដែលសម្រេចបាននូវការផ្លាស់ប្ដូរដំបូងៗមួយចំនួន និងច្រកចូលដំបូង។ ការមានបទពិសោធន៍អំពីការជំនុំជម្រះ និងការវាយផ្ចាលរបស់ព្រះជាម្ចាស់ ផ្ដល់នូវចំណេះដឹងដំបូងអំពីព្រះជាម្ចាស់ និងការយល់ដឹងស៊ីជម្រៅដំបូងអំពីសេចក្ដីពិតដល់មនុស្ស។ អ្នកប្រហែលជាមិនអាចចូលទៅដោយពេញលេញក្នុងភាពពិតប្រាកដកាន់តែស៊ីជម្រៅ និងសេចក្ដីពិតដែលមានលក្ខណៈកាន់តែលម្អិតឡើយ ប៉ុន្ដែនៅក្នុងជីវិតពិតប្រាកដរបស់អ្នក អ្នកអាចអនុវត្ដនូវសេចក្ដីពិតជាមូលដ្ឋានជាច្រើនដូចជា អ្វីៗដែលទាក់ទងនឹងការសប្បាយផ្នែកសាច់ឈាមរបស់អ្នក ឬឋានៈផ្ទាល់ខ្លួនរបស់អ្នកជាដើម។ ការទាំងអស់នេះ គឺជាឥទ្ធិពលដែលទទួលបាននៅក្នុងមនុស្សក្នុងអំឡុងដំណើរការនៃការដែលកំពុងត្រូវបានយកឈ្នះ។ ការផ្លាស់ប្ដូរនិស្ស័យ ក៏អាចមើលឃើញនៅក្នុងមនុស្សដែលត្រូវបានយកឈ្នះដែរ ឧទាហរណ៍ដូចជា របៀបដែលពួកគេស្លៀកពាក់ និងស្ដែងឱ្យឃើញពីខ្លួនឯង ព្រមទាំងរបៀបដែលពួកគេរស់នៅ ទាំងនេះសុទ្ធតែអាចផ្លាស់ប្ដូរទាំងអស់។ ការយល់ឃើញរបស់ពួកគេអំពីជំនឿលើព្រះជាម្ចាស់បានផ្លាស់ប្ដូរ ពួកគេមានភាពច្បាស់លាស់អំពីគោលបំណងនៃការស្វែងរករបស់ខ្លួន ហើយពួកគេមាននូវការប្រាថ្នាខ្ពស់ជាងនេះ។ ក្នុងអំឡុងពេលនៃកិច្ចការយកឈ្នះ ការផ្លាស់ប្ដូរដែលស្របគ្នាក៏កើតឡើងនៅក្នុងនិស្ស័យជីវិតរបស់ពួកគេដែរ។ ការផ្លាស់ប្ដូរនានាបានកើតឡើង ប៉ុន្ដែការផ្លាស់ប្ដូរទាំងនេះ រាក់កំភែល កើតឡើងដំបូងៗ ហើយទាបជាងការផ្លាស់ប្ដូរនៅក្នុងនិស្ស័យ និងគោលដៅនៃការស្វែងរករបស់អស់អ្នកដែលត្រូវប្រោសឱ្យបានគ្រប់លក្ខណ៍ទៅទៀត។ នៅក្នុងពេលដែលកំពុងត្រូវបានយកឈ្នះ ប្រសិនបើនិស្ស័យរបស់មនុស្សម្នាក់មិនផ្លាស់ប្ដូរបន្ដិចណាសោះ ហើយគេមិនទទួលបានសេចក្ដីពិតណាមួយ នោះមនុស្សម្នាក់នេះគឺដូចជាសម្រាម និងគ្មានប្រយោជន៍សោះឡើយ! មនុស្សដែលមិនត្រូវបានយកឈ្នះ មិនអាចត្រូវប្រោសឱ្យបានគ្រប់លក្ខណ៍ឡើយ! ប្រសិនបើបុគ្គលម្នាក់គ្រាន់តែស្វែងរកនូវការដែលត្រូវបានយកឈ្នះ នោះគេមិនអាចត្រូវបានប្រទានឱ្យបានពេញលេញឡើយ ទោះបីជានិស្ស័យរបស់គេបង្ហាញពីការផ្លាស់ប្ដូរជាក់លាក់ក្នុងអំឡុងពេលនៃកិច្ចការយកឈ្នះនោះក៏ដោយ។ ពួកគេក៏នឹងបាត់បង់នូវសេចក្ដីពិតពីដំបូង ដែលពួកគេបានទទួលដែរ។ ការផ្លាស់ប្ដូរនៅក្នុងនិស្ស័យរបស់មនុស្សដែលត្រូវបានយកឈ្នះ និងមនុស្សដែលត្រូវប្រោសឱ្យបានគ្រប់លក្ខណ៍ មានភាពខុសគ្នាច្រើនណាស់។ ប៉ុន្ដែការដែលត្រូវបានយកឈ្នះគឺជាជំហានដំបូងនៅក្នុងការផ្លាស់ប្ដូរ ហើយវាគឺជាមូលដ្ឋានគ្រឹះ។ ការខ្វះនូវការផ្លាស់ប្ដូរដំបូងនេះ គឺបង្ហាញថា បុគ្គលម្នាក់មិនបានស្គាល់ព្រះជាម្ចាស់ទាល់តែសោះ ពីព្រោះចំណេះដឹងនេះកើតចេញពីការជំនុំជម្រះ ហើយការជំនុំជម្រះនេះ គឺជាផ្នែកធំមួយនៃកិច្ចការយកឈ្នះ។ ដូចនេះ អស់អ្នកដែលត្រូវបានប្រទានពរឱ្យបានគ្រប់លក្ខណ៍ ត្រូវតែត្រូវបានយកឈ្នះជាមុនសិន បើមិនដូច្នេះទេ ពួកគេគ្មានផ្លូវបានទទួលការប្រោសឱ្យបានគ្រប់លក្ខណ៍ទេ។

ដកស្រង់ពី «សេចក្ដីពិតនៅខាងក្នុងអំពីកិច្ចការនៃការយកឈ្នះ (៤)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការលេចមកនិងកិច្ចការរបស់ព្រះជាម្ចាស់ | សម្រង់​សម្ដីទី ៧៥

តើអ្នករាល់គ្នាចង់ដឹងអំពីឫសគល់នៃមូលហេតុ ដែលពួកផារិស៊ីប្រឆាំងទាស់ជាមួយព្រះយេស៊ូវដែរឬទេ? តើអ្នករាល់គ្នាចង់ដឹងពីសារជាតិរបស់ពួកផារិស៊ីទេ?...

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ និស្ស័យ កម្មសិទ្ធិ និងលក្ខណៈរបស់ព្រះជាម្ចាស់ | សម្រង់​សម្ដីទី ២៥៤

មាគ៌ាជីវិតមិនមែនជាអ្វីម្យ៉ាងដែលនរណាៗក៏អាចកាន់កាប់បាននោះទេ ក៏មិនមែនជាអ្វីម្យ៉ាង ដែលនរណាៗក៏អាចយកបានយ៉ាងស្រួលនោះដែរ។ មូលហេតុគឺនៅត្រង់ថា...

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការយកកំណើតជាមនុស្ស | សម្រង់​សម្ដីទី ១១០

ព្រះដែលយកកំណើតជាមនុស្ស នឹងមានសារជាតិរបស់ព្រះជាម្ចាស់ ហើយព្រះដែលយកកំណើតជាមនុស្ស នឹងមានការសម្ដែងរបស់ព្រះជាម្ចាស់។...