ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ | សម្រង់សម្ដីទី ២០៤

ថ្ងៃនេះ ខ្ញុំសូមដាស់តឿនអ្នករាល់គ្នា សម្រាប់ជាប្រយោជន៍ដល់ការរស់រានផ្ទាល់របស់អ្នករាល់គ្នា និងដើម្បីឱ្យកិច្ចការរបស់ខ្ញុំរីកចម្រើនទៅដោយរលូន និងដើម្បីឱ្យកិច្ចការដំបូងរបស់ខ្ញុំនៅក្នុងសាកលលោកទាំងមូល អាចត្រូវបានអនុវត្តត្រឹមត្រូវ និងឥតខ្ចោះ ដោយបើកសម្ដែងពីព្រះបន្ទូល សិទ្ធិអំណាច ឫទ្ធានុភាព និងការជំនុំជម្រះរបស់ខ្ញុំចំពោះមនុស្សនៅគ្រប់ប្រទេស និងគ្រប់ជាតិសាសន៍ទាំងអស់។ កិច្ចការដែលខ្ញុំធ្វើក្នុងចំណោមអ្នករាល់គ្នា គឺជាការចាប់ផ្ដើមនៃកិច្ចការរបស់ខ្ញុំនៅក្នុងសាកលលោកទាំងមូល។ ទោះបីជាឥលូវនេះ ដល់ពេលវេលានៃគ្រាចុងក្រោយហើយក៏ដោយ ចូរចាំថា «គ្រាចុងក្រោយ» គឺត្រឹមជាឈ្មោះសម្រាប់យុគសម័យមួយ ដូចជាយុគសម័យនៃក្រឹត្យវិន័យ និងយុគសម័យនៃព្រះគុណដែរ ហើយវាបង្ហាញពីយុគសម័យទាំងមូល មិនមែនត្រឹមតែពីរបីឆ្នាំ ឬក៏ពីរបីខែចុងក្រោយនោះទេ។ ប៉ុន្ដែ គ្រាចុងក្រោយមិនមានលក្ខណៈដូចគ្នានឹងយុគសម័យនៃព្រះគុណ និងយុគសម័យនៃក្រឹត្យវិន័យទេ។ កិច្ចការនៃគ្រាចុងក្រោយ មិនមែនត្រូវអនុវត្តនៅក្នុងប្រទេសអ៊ីស្រាអែលទេ ប៉ុន្ដែនៅក្នុងចំណោមសាសន៍ដទៃវិញ វាជាការដណ្ដើមបានមនុស្សពីគ្រប់ជាតិសាសន៍ និងពូជអំបូរទាំងអស់ក្រៅពីអ៊ីស្រាអែល មកនៅមុខបល្ល័ង្ករបស់ខ្ញុំ ប្រយោជន៍ឱ្យសិរីល្អរបស់ខ្ញុំនៅលើសាកលលោកទាំងមូលអាចបំពេញចក្រវាឡ និងលំហអាកាសបាន។ យ៉ាងនោះទើបខ្ញុំអាចទទួលបានសិរីល្អកាន់តែច្រើន ប្រយោជន៍ឱ្យជីវិតទាំងអស់នៅលើផែនដី អាចបញ្ជូនសិរីល្អរបស់ខ្ញុំទៅកាន់ជាតិសាសន៍ទាំងអស់ និងទៅដល់មនុស្សគ្រប់ជំនាន់ជារៀងរហូត ហើយឱ្យជីវិតទាំងអស់នៅលើស្ថានសួគ៌ និងនៅលើផែនដី អាចមើលឃើញសិរីល្អដែលខ្ញុំបានទទួលនៅលើផែនដី។ កិច្ចការដែលបានអនុវត្តនៅគ្រាចុងក្រោយ គឺជាកិច្ចការនៃការយកឈ្នះ។ វាមិនមែនជាការណែនាំពីជីវិតមនុស្សទាំងអស់នៅលើផែនដីទេ ប៉ុន្ដែជាការបញ្ចប់នៃជីវិតដែលរងវេទនាគ្មានទីបញ្ចប់ និងរាប់ពាន់ឆ្នាំនៅលើផែនដី។ ជាលទ្ធផល កិច្ចការនៃគ្រាចុងក្រោយ មិនអាចមានលក្ខណៈដូចជាកិច្ចការរាប់ពាន់ឆ្នាំនៅក្នុងប្រទេសអ៊ីស្រាអែលទេ ហើយក៏មិនអាចមានលក្ខណៈដូចជាកិច្ចការត្រឹមតែប៉ុន្មានឆ្នាំនៅក្នុងស្រុកយូដា ដែលបានបន្ដអស់រយៈពេលពីរពាន់ឆ្នាំ រហូតដល់ការមកយកនិស្ស័យជាមនុស្សជាលើកទីពីររបស់ព្រះជាម្ចាស់នោះដែរ។ មនុស្សនៃគ្រាចុងក្រោយ ជួបប្រទះតែនឹងការលេចមកជាសាច់ឈាមម្ដងទៀតនៃព្រះដ៏ប្រោសលោះប៉ុណ្ណោះ ហើយពួកគេទទួលកិច្ចការ និងព្រះបន្ទូលផ្ទាល់ខ្លួនរបស់ព្រះជាម្ចាស់។ វានឹងមិនដល់ពីរពាន់ឆ្នាំនោះទេ មុនពេលដែលគ្រាចុងក្រោយឈានដល់ទីបញ្ចប់ ព្រោះវាជារយៈពេលមួយខ្លី ដូចកាលដែលព្រះយេស៊ូវបានអនុវត្តកិច្ចការរបស់ទ្រង់ នៅយុគសម័យនៃព្រះគុណ ក្នុងស្រុកយូដាដែរ។ នេះគឺដោយសារតែគ្រាចុងក្រោយគឺជាការបញ្ចប់នៃយុគសម័យទាំងមូល។ វាជាការបង្ហើយ និងជាទីបញ្ចប់នៃផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់រយៈពេលប្រាំមួយពាន់ឆ្នាំ ហើយវាក៏បញ្ចប់ដំណើររងទុក្ខនៃជីវិតមនុស្សជាតិដែរ។ វាមិនយកមនុស្សជាតិទាំងអស់ចូលទៅក្នុងយុគសម័យថ្មី ឬក៏អនុញ្ញាតឱ្យជីវិតរបស់មនុស្សជាតិបន្ដទៅទៀតដែរ ព្រោះវាគ្មានសារៈសំខាន់អ្វីសម្រាប់ផែនការគ្រប់គ្រងរបស់ខ្ញុំ ឬក៏សម្រាប់អត្ថិភាពរបស់មនុស្សទេ។ ប្រសិនបើមនុស្សជាតិបន្ដធ្វើបែបនេះទៀត នោះមិនយូរមិនឆាប់ ពួកគេនឹងត្រូវបំផ្លាញដោយអារក្ស ហើយព្រលឹងទាំងអស់ដែលជាកម្មសិទ្ធិរបស់ខ្ញុំនឹងត្រូវបំផ្លាញដោយដៃរបស់វាជាមិនខាន។ កិច្ចការរបស់ខ្ញុំមានរយៈពេលប្រាំមួយពាន់ឆ្នាំប៉ុណ្ណោះ ហើយខ្ញុំបានសន្យាថាការគ្រប់គ្រងរបស់អារក្សលើមនុស្សជាតិទាំងមូល ក៏មានរយៈពេលតែ​ប្រាំមួយពាន់ឆ្នាំដែរ។ ដូច្នេះ ឥលូវនេះដល់ពេលហើយ។ ខ្ញុំនឹងមិនបន្ដ ហើយក៏មិនពន្យារពេលតទៅទៀតដែរ៖ ក្នុងអំឡុងពេលគ្រាចុងក្រោយ ខ្ញុំនឹងធ្វើឱ្យសាតាំងវិនាស ខ្ញុំនឹងយកសិរីល្អទាំងអស់របស់ខ្ញុំត្រលប់មកវិញ ហើយខ្ញុំនឹងទាមទារព្រលឹងទាំងអស់ដែលជាកម្មសិទ្ធិរបស់ខ្ញុំនៅលើផែនដីត្រលប់មកវិញ ដើម្បីឱ្យព្រលឹងដែលរងទុក្ខព្រួយទាំងអស់នេះអាចគេចផុតពីសមុទ្រទុក្ខ ដើម្បីឱ្យកិច្ចការទាំងមូលរបស់ខ្ញុំនៅលើផែនដីនឹងត្រូវបញ្ចប់។ ចាប់ពីថ្ងៃនេះតទៅ ខ្ញុំនឹងមិនត្រលប់មកជាសាច់ឈាមនៅលើផែនម្ដងទៀតឡើយ ហើយវិញ្ញាណ​របស់ខ្ញុំ ដែលមានអធិបតេយ្យភាពលើ​គ្រប់យ៉ាង ក៏នឹងមិនធ្វើកិច្ចការនៅលើផែនដីម្ដងទៀតដែរ។ ខ្ញុំនឹងគ្រាន់តែបង្កើតមនុស្សជាតិ​នៅលើផែនដីនេះម្ដងទៀត ​ ជាមនុស្សជាតិដែលបានញែកជាបរិសុទ្ធ និងជាទីក្រុងដ៏ស្មោះត្រង់របស់ខ្ញុំនៅលើផែនដី។ ប៉ុន្ដែចូរដឹងថា ខ្ញុំនឹងមិនបំផ្លាញពិភពលោកទាំងមូលឡើយ ហើយខ្ញុំក៏នឹងមិនបំផ្លាញមនុស្សជាតិទាំងមូលដែរ។ ខ្ញុំនឹងរក្សាទុកមនុស្សមួយភាគបី ជាមនុស្សដែលស្រលាញ់ខ្ញុំ និងជាមនុស្សដែលខ្ញុំបានយកឈ្នះដោយហ្មត់ចត់ ហើយខ្ញុំនឹងធ្វើឱ្យមនុស្សមួយភាគបីនេះបង្កើតផលផ្លែ និងចម្រើនកូនចៅឡើងនៅលើផែនដី ដូចជាជនជាតិអ៊ីស្រាអែលបានធ្វើក្រោមក្រឹត្យវិន័យដែរ។ ពួកគេ​នឹង​ទទួល​បាន​ហ្វូងចៀម គោក្របីជាច្រើនដែលខ្ញុំបានចិញ្ញឹមថែទាំ ក៏ដូចជាទ្រព្យសម្បត្តិទាំងអស់នៅលើផែនដីនេះ។ មនុស្សជាតិនេះនឹងនៅជាប់ជាមួយខ្ញុំជារៀងរហូត ប៉ុន្ដែមិនមែនជាមនុស្សជាតិដែលកខ្វក់គួរឱ្យស្អប់ខ្ពើមនាពេលសព្វថ្ងៃនេះទេ តែជាមនុស្សជាតិមួយក្រុមដែលខ្ញុំបានទទួលមក។ មនុស្សជាតិប្រភេទនេះនឹងមិនត្រូវបំផ្លាញ រំខាន ឬក៏ឡោមព័ទ្ធដោយសាតាំងឡើយ ហើយពួកគេគឺជាមនុស្សជាតិតែមួយក្រុមគត់ដែលរស់នៅលើផែនដីក្រោយពេលដែលខ្ញុំយកជ័យជម្នះលើសាតាំង។ នេះគឺជាមនុស្សជាតិមួយក្រុមដែលខ្ញុំបានយកឈ្នះនៅថ្ងៃនេះ និងបានទទួលសេចក្ដីសន្យារបស់ខ្ញុំ។ ដូច្នេះហើយ មនុស្សជាតិដែលត្រូវបានយកឈ្នះក្នុងអំឡុងពេលគ្រាចុងក្រោយ ក៏ជាមនុស្សជាតិដែលនឹងនៅរស់រានមានជីវិត និងទទួលព្រះពរដ៏នៅអស់កល្បជានិច្ចរបស់ខ្ញុំដែរ។ វានឹងក្លាយជាភស្ដុតាងតែមួយគត់អំពីជ័យជម្នះរបស់ខ្ញុំលើសាតាំង និងជាជ័យភណ្ឌតែមួយគត់នៃចម្បាំងរបស់ខ្ញុំជាមួយសាតាំង។ ខ្ញុំបានសង្គ្រោះជ័យភណ្ឌទាំងនេះចេញពីអំណាចរបស់សាតាំង ហើយពួកគេជាការបង្ហាញយ៉ាងច្បាស់ និងជាផលផ្លែតែមួយនៃផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំរបស់ខ្ញុំ។ ពួកគេមកពីគ្រប់ជាតិសាសន៍ និងគ្រប់និកាយ ពីគ្រប់ទីកន្លែង និងគ្រប់ប្រទេសទាំងអស់នៅលើសាកលលោក។ ពួកគេមកពីពូជអំបូរផ្សេងគ្នា មានភាសា ទំនៀមទម្លាប់ និងពណ៌សម្បុរផ្សេងគ្នា ហើយពួកគេបែកខ្ញែកទៅគ្រប់ប្រជាជាតិ និងគ្រប់និកាយទាំងអស់នៅលើសាកលលោក ព្រមទាំងគ្រប់ផ្នែកទាំងអស់នៅលើពិភពលោក។ នៅទីបំផុត ពួកគេនឹងមករួមគ្នាបង្កើតជាមនុស្សជាតិពេញលេញមួយក្រុម គឺជាក្រុមមនុស្សដែលកម្លាំងរបស់សាតាំងមិនអាចឈោងទៅដល់។ ក្នុងចំណោមមនុស្សជាតិទាំងនោះ អស់អ្នកដែលខ្ញុំមិនបានសង្គ្រោះ និងមិនបានយកឈ្នះ នឹងលិចលង់ទៅក្នុងជម្រៅសមុទ្រដោយស្ងាត់ៗ ហើយនឹងត្រូវឆេះដោយភ្លើងសន្ធោសន្ធៅអស់កល្បជានិច្ចរបស់ខ្ញុំ។ ខ្ញុំនឹងបំផ្លាញមនុស្សជាតិចាស់ និងកខ្វក់បំផុតនេះចោល ដូចដែលខ្ញុំបានបំផ្លាញពួកកូនប្រុសច្បងរបស់ជនជាតិអេស៊ីព្ទ និងគោក្របីរបស់ពួកគេដែរ ដោយទុកតែជនជាតិអ៊ីស្រាអែលដែលបានបរិភោគសាច់កូនចៀម និងបានផឹកឈាមកូនចៀម ព្រមទាំងបានលាបឈាមកូនចៀមនៅលើធ្នឹមទ្វាររបស់ពួកគេប៉ុណ្ណោះ។ តើមនុស្សដែលខ្ញុំបានយកឈ្នះ និងមនុស្សដែលនៅក្នុងគ្រួសាររបស់ខ្ញុំ មិនមែនជាមនុស្សដែលបរិភោគសាច់កូនចៀមដែលជារូបខ្ញុំ និងផឹកឈាមកូនចៀមដែលជារូបខ្ញុំ ព្រមទាំងបានប្រោសលោះដោយខ្ញុំ និងថ្វាយបង្គំខ្ញុំទេឬអី? តើសិរីល្អរបស់ខ្ញុំមិននៅជាមួយមនុស្សបែបនេះជានិច្ចទេឬអី? តើអ្នករាល់គ្នាដែលគ្មានសាច់កូនចៀមដែលជារូបខ្ញុំ មិនបានលិចលង់នៅក្នុងជម្រៅសមុទ្រដោយស្ងាត់ៗហើយទេឬអី? ថ្ងៃនេះ អ្នករាល់គ្នា​ទាស់ទទឹង​នឹងខ្ញុំ ហើយថ្ងៃនេះព្រះបន្ទូលរបស់ខ្ញុំគ្រាន់តែដូចជាព្រះបន្ទូល ដែលព្រះយេហូវ៉ាបានមានបន្ទូលទៅកាន់កូនចៅរបស់អ៊ីស្រាអែលប៉ុណ្ណោះ។ ប៉ុន្ដែ នៅក្នុងជម្រៅចិត្តរបស់អ្នករាល់គ្នាមានភាពមានះរឹងរូស ហើយអ្នកកំពុងរក្សាសេចក្ដីក្រោធរបស់ខ្ញុំឱ្យចេះតែកើនឡើង ដោយនាំការរងទុក្ខវេទនាបន្ថែមទៀតមកលើសាច់ឈាមរបស់អ្នករាល់គ្នា ការជំនុំជម្រះបន្ថែមទៀតមកលើអំពើបាបរបស់អ្នករាល់គ្នា និងសេចក្ដីក្រោធបន្ថែមទៀតមកលើសេចក្ដីទុច្ចរិតរបស់អ្នករាល់គ្នា។ តើនរណាអាចនៅរស់រានមានជីវិតបាននៅថ្ងៃនៃសេចក្ដីក្រោធរបស់ខ្ញុំ នៅពេលដែលអ្នករាល់គ្នាប្រព្រឹត្តចំពោះខ្ញុំដូចថ្ងៃនេះ? តើសេចក្ដីទុច្ចរិតរបស់នរណាដែលអាចគេចផុតពីព្រះនេត្រនៃការវាយផ្ចាលរបស់ខ្ញុំ? តើអំពើទុច្ចរិត​របស់នរណាដែលអាចគេចពីព្រះហស្ដរបស់ខ្ញុំ ដ៏ជាព្រះដ៏មានគ្រប់ចេស្ដានេះបាន? តើការ​ទាស់ទទឹង​របស់អ្នកណាដែលអាចគេចចេញពីការជំនុំជម្រះរបស់ខ្ញុំ ដ៏ជាព្រះដ៏មានគ្រប់ចេស្ដាបានទៅ? ខ្ញុំជាព្រះយេហូវ៉ា មានបន្ទូលដូច្នេះទៅកាន់អ្នករាល់គ្នាដែលជាកូនចៅនៃគ្រួសារសាសន៍ដទៃ ហើយព្រះបន្ទូលដែលខ្ញុំថ្លែងទៅកាន់អ្នករាល់គ្នា លើសពីព្រះសូរសៀងទាំងអស់ដែលខ្ញុំថ្លែងនៅយុគសម័យនៃក្រឹត្យវិន័យ និងយុគសម័យនៃព្រះគុណ ប៉ុន្ដែអ្នករាល់គ្នាបែរជាមានះរឹងរូសជាងជនជាតិអេស៊ីព្ទទាំងអស់នោះទៅវិញ។ តើអ្នករាល់គ្នាមិនមែនប្រមូលសេចក្ដីក្រោធរបស់ខ្ញុំទុក នៅពេលខ្ញុំធ្វើកិច្ចការរបស់ខ្ញុំដោយ​ស្ងប់ស្ងាត់ទេឬអី? តើអ្នករាល់គ្នាអាចគេចផុតដោយគ្មានគ្រោះថ្នាក់នៅថ្ងៃរបស់ខ្ញុំ ដែលជាព្រះដ៏មានគ្រប់ចេស្ដាយ៉ាងដូចម្ដេចបាន?

ដកស្រង់ពី «គ្មាននរណាម្នាក់ដែលមានសាច់ឈាមអាចគេចផុតពីថ្ងៃនៃសេចក្ដីក្រោធបានឡើយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការស្គាល់ព្រះជាម្ចាស់ | សម្រង់​សម្ដីទី ១០២

អត្តសញ្ញាណរបស់ព្រះអាទិករ គឺមានតែមួយគត់ ហើយអ្នកមិនគួរគោរពតាមទស្សនៈនៃព្រះអាទិទេពនានានោះទេ ទោះបីជាជំនាញ...

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការលេចមកនិងកិច្ចការរបស់ព្រះជាម្ចាស់ | សម្រង់​សម្ដីទី ៧៦

ភក្ដីភាពរបស់អ្នករាល់គ្នា គឺមានតែលើបបូរមាត់ប៉ុណ្ណោះ រីឯចំណេះដឹងរបស់អ្នករាល់គ្នាវិញ ក៏គ្រាន់តែជាការគិត និងជាសញ្ញាណតែប៉ុណ្ណោះ...

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការជំនុំជម្រះនៅគ្រាចុងក្រោយ | សម្រង់សម្ដីទី ៨៦

ព្រះជាម្ចាស់ធ្វើកិច្ចការជំនុំជម្រះ និងការកាត់ទោស ដើម្បីឱ្យមនុស្សអាចទទួលបានចំណេះដឹងអំពីទ្រង់...

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ | សម្រង់សម្ដីទី ១៨៨

ក្នុងនាមជាអ្នកជឿលើព្រះជាម្ចាស់ ម្នាក់ៗក្នុងចំណោមអ្នករាល់គ្នា គួរតែលើកសរសើរអំពីរបៀបដែលអ្នករាល់គ្នាបានទទួលការលើកតម្កើង...