ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ច្រកចូលទៅកាន់ជិវិត | សម្រង់សម្ដីទី ៤១៧
តើមនុស្សម្នាក់ចូលនៅក្នុងការអធិស្ឋានដ៏ពិតដោយរបៀបណា? នៅពេលអធិស្ឋាន អ្នកត្រូវតែមានដួងចិត្តដែលស្ងប់ស្ងាត់នៅចំពោះព្រះ...
យើងសូមស្វាគមន៍អ្នកស្វែងរកទាំងអស់ដែលទន្ទឹងការលេចមករបស់ព្រះជាម្ចាស់!
ព្រះជាម្ចាស់បានក្លាយជាសាច់ឈាម ដើម្បីបង្ហាញអង្គទ្រង់ដល់មនុស្សមួយក្រុមដែលដើរតាមទ្រង់ ក្នុងគ្រាដែលទ្រង់អនុវត្តកិច្ចការរបស់ទ្រង់ដោយផ្ទាល់ប៉ុណ្ណោះ មិនមែនដល់ភាវៈដែលព្រះបង្កើតមកទាំងអស់ឡើយ។ ទ្រង់បានក្លាយជាសាច់ឈាម ដើម្បីបង្ហើយដំណាក់កាលមួយនៃកិច្ចការរបស់ទ្រង់ និងមិនមែនដើម្បីបង្ហាញរូបអង្គរបស់ទ្រង់ដល់មនុស្សនោះឡើយ។ យ៉ាងណាមិញ កិច្ចការរបស់ទ្រង់គឺទ្រង់ត្រូវតែយកទៅអនុវត្តដោយអង្គឯង ដូច្នេះទ្រង់ចាំបាច់ត្រូវធ្វើកិច្ចការនេះក្នុងសាច់ឈាម។ កាលណាកិច្ចការនេះបញ្ចប់ទៅ នោះទ្រង់នឹងចាកចេញពីពិភពមនុស្ស ទ្រង់មិនអាចគង់នៅយូរក្នុងចំណោមមនុស្សជាតិបានឡើយ ខ្លាចក្រែងមានឧបសគ្គរាំងស្ទះដល់កិច្ចការនេះកើតមានឡើង។ អ្វីដែលទ្រង់សម្ដែងដល់ហ្វូងបណ្ដាជន គ្រាន់តែជានិស្ស័យសុចរិតរបស់ទ្រង់ និងស្នាព្រះហស្តទាំងអស់របស់ទ្រង់ប៉ុណ្ណោះ ពុំមែនជារូបអង្គពីគ្រាដែលទ្រង់ក្លាយជាសាច់ឈាមទាំងពីរលើកនោះទេ ដ្បិតរូបអង្គរបស់ព្រះជាម្ចាស់អាចសម្ដែងឱ្យឃើញតែតាមរយៈនិស្ស័យរបស់ទ្រង់ប៉ុណ្ណោះ និងមិនអាចជំនួសដោយរូបអង្គនៃសាច់ឈាមជាមនុស្សរបស់ទ្រង់នោះឡើយ។ រូបអង្គនៃសាច់ឈាមរបស់ទ្រង់ត្រូវបានបើកបង្ហាញទៅកាន់មនុស្សមួយចំនួនប៉ុណ្ណោះ គឺទៅកាន់តែអស់អ្នកដែលដើរតាមទ្រង់ ខណៈដែលទ្រង់ធ្វើការនៅក្នុងសាច់ឈាម។ នេះហើយជាហេតុផលដែលកិច្ចការដែលកំពុងត្រូវបានអនុវត្តនៅពេលនេះ ត្រូវបានធ្វើឡើងដោយសម្ងាត់។ ព្រះយេស៊ូវក៏បង្ហាញអង្គទ្រង់ដល់តែសាសន៍យូដា ក្នុងគ្រាដែលទ្រង់ធ្វើកិច្ចការរបស់ទ្រង់តាមរបៀបដូចគ្នានេះដែរ ហើយទ្រង់ពុំដែលបង្ហាញអង្គទ្រង់ជាសាធារណៈ ដល់ជាតិសាសន៍ដទៃទៀតឡើយ។ ដូច្នេះ កាលណាទ្រង់បានបង្ហើយកិច្ចការរបស់ទ្រង់ នោះទ្រង់នឹងចាកចេញពីពិភពរបស់មនុស្សភ្លាម មិននៅយូរទេ។ ក្រោយមកទៀត គឺមិនមែនទ្រង់ (រូបភាពមនុស្សម្នាក់នេះ) ទេ ដែលបង្ហាញអង្គទ្រង់ដល់មនុស្ស តែគឺព្រះវិញ្ញាណបរិសុទ្ធវិញ ដែលអនុវត្តកិច្ចការនេះដោយផ្ទាល់។ កាលណាកិច្ចការរបស់ព្រះជាម្ចាស់ដែលត្រឡប់ជាសាច់ឈាម ត្រូវបានបញ្ចប់ទៅទាំងស្រុង នោះទ្រង់នឹងចាកចេញពីពិភពមនុស្សដែលតែងតែស្លាប់នេះ ហើយមិនយាងត្រឡប់មកធ្វើកិច្ចការណាមួយ ដូចគ្នាទៅនឹងកិច្ចការដែលទ្រង់ធ្វើកាលទ្រង់នៅជាសាច់ឈាមម្ដងទៀតឡើយ។ បន្ទាប់ពីនេះ កិច្ចការនេះនឹងត្រូវធ្វើឡើងទាំងអស់ដោយព្រះវិញ្ញាណបរិសុទ្ធផ្ទាល់។ ក្នុងគ្រានេះ មនុស្សកម្រនឹងអាចមើលឃើញរូបអង្គនៃរូបកាយសាច់ឈាមរបស់ទ្រង់ណាស់ ទ្រង់មិនបង្ហាញអង្គទ្រង់ដល់មនុស្សទាល់តែសោះ តែទ្រង់នៅលាក់ព្រះកាយជានិរន្តរ៍វិញ។ ពេលវេលាសម្រាប់កិច្ចការរបស់ព្រះជាម្ចាស់បានត្រឡប់ជាសាច់ឈាមមានកំណត់។ កិច្ចការនេះត្រូវបានអនុវត្តនៅក្នុងយុគសម័យ កាលសម័យ ជាតិសាសន៍ និងក្នុងចំណោមក្រុមមនុស្សជាក់លាក់។ កិច្ចការនេះបង្ហាញឱ្យឃើញតែកិច្ចការក្នុងសម័យកាលនៃការយកកំណើតរបស់ព្រះជាម្ចាស់ វាតំណាងឱ្យយុគសម័យ ហើយវាតំណាងឱ្យកិច្ចការរបស់ព្រះវិញ្ញាណនៃព្រះជាម្ចាស់ នៅក្នុងយុគសម័យមួយដោយឡែកប៉ុណ្ណោះ ហើយមិនមែនកិច្ចការទាំងស្រុងរបស់ព្រះអង្គឡើយ។ ដូច្នេះ រូបអង្គរបស់ព្រះជាម្ចាស់ដែលក្លាយជាសាច់ឈាម នឹងមិនត្រូវបានបង្ហាញដល់មនុស្សទាំងអស់ឡើយ។ អ្វីដែលត្រូវបានបង្ហាញដល់បណ្ដាជន គឺភាពសុចរិតរបស់ព្រះជាម្ចាស់ និងនិស្ស័យទាំងអស់របស់ព្រះអង្គ មិនមែនរូបអង្គរបស់ទ្រង់ ក្នុងគ្រាដែលទ្រង់ក្លាយជាសាច់ឈាមទាំងពីរលើកនោះទេ។ រូបអង្គដែលបង្ហាញឱ្យមនុស្សឃើញនោះ មិនមែនជារូបអង្គតែអង្គឯង ក៏មិនមែនជារូបអង្គទាំងពីរអង្គរួមគ្នាដែរ។ ដូច្នេះ វាជារឿងចាំបាច់ដែលសាច់ឈាមជាមនុស្សរបស់ព្រះជាម្ចាស់ ត្រូវចាកចេញពីផែនដីពេលបញ្ចប់កិច្ចការដែលទ្រង់ត្រូវធ្វើ ដ្បិតទ្រង់យាងមកដើម្បីធ្វើតែកិច្ចការដែលទ្រង់គួរធ្វើ និងមិនមែនមកបង្ហាញរូបអង្គរបស់ទ្រង់ដល់មនុស្សឡើយ។ ទោះបីជាសារៈសំខាន់នៃការយកកំណើតជាមនុស្សនេះ ត្រូវបានសម្រេចរួចរាល់ ដោយព្រះជាម្ចាស់បានត្រឡប់ជាសាច់ឈាមដល់ទៅពីរលើក ក៏ទ្រង់នឹងមិនបង្ហាញអង្គទ្រង់ជាចំហ ដល់ជាតិសាសន៍ណាផ្សេងដែលមិនធ្លាប់បានឃើញទ្រង់ពីមុនសោះនោះឡើយ។ ព្រះយេស៊ូវនឹងមិនសម្ដែងអង្គទ្រង់ផ្ទាល់ ជាព្រះអាទិត្យនៃសេចក្ដីសុចរិត ដល់សាសន៍យូដាម្ដងទៀតឡើយ ទ្រង់ក៏មិនឈរនៅលើភ្នំដើមអូលីវ ហើយលេចមកឱ្យមនុស្សទាំងអស់ឃើញដែរ។ គ្រប់យ៉ាងដែលសាសន៍យូដាបានឃើញ គឺរូបអង្គរបស់ព្រះយេស៊ូវ ក្នុងគ្រាដែលទ្រង់មានព្រះជន្មគង់នៅក្នុងស្រុកយូដា។ នេះគឺមកពីកិច្ចការរបស់ព្រះយេស៊ូវ ក្នុងការដែលទ្រង់យកកំណើតជាមនុស្ស បានបញ្ចប់ទៅកាលពីពីរពាន់ឆ្នាំមុន។ ទ្រង់នឹងមិនត្រឡប់មកស្រុកយូដា ក្នុងរូបភាពជាសាសន៍យូដា ក៏រឹតតែមិនបង្ហាញអង្គទ្រង់ក្នុងរូបភាពជាសាសន៍យូដា ដល់ជាតិសាសន៍ដទៃណាផ្សេងទៀតដែរ ដ្បិតរូបអង្គព្រះយេស៊ូវដែលបានត្រឡប់ជាសាច់ឈាម គ្រាន់តែជារូបភាពជាសាសន៍យូដាម្នាក់ប៉ុណ្ណោះ និងមិនមែនជារូបអង្គជាបុត្រមនុស្សដែលយ៉ូហានបានឃើញនោះទេ។ ទោះបីជាព្រះយេស៊ូវបានសន្យានឹងអ្នកដែលដើរតាមទ្រង់ថា ទ្រង់នឹងយាងត្រឡប់មកវិញ ក៏ទ្រង់នឹងមិនបង្ហាញអង្គទ្រង់ក្នុងរូបភាពជាសាសន៍យូដា ដល់មនុស្សដែលនៅក្នុងជាតិសាសន៍ដទៃទៀតដែរ។ អ្នករាល់គ្នាគួរដឹងថា កិច្ចការរបស់ព្រះជាម្ចាស់ដែលត្រឡប់ជាសាច់ឈាម គឺដើម្បីបើកយុគសម័យមួយ។ កិច្ចការនេះ ត្រូវបានកំណត់តែក្នុងរយៈពេលពីរបីឆ្នាំប៉ុណ្ណោះ ហើយទ្រង់មិនអាចបង្ហើយកិច្ចការទាំងអស់របស់ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ដូចដែលរូបអង្គរបស់ព្រះយេស៊ូវក្នុងនាមជាសាសន៍យូដា អាចតំណាងត្រឹមតែរូបអង្គរបស់ព្រះជាម្ចាស់កាលទ្រង់ធ្វើការក្នុងស្រុកយូដា ហើយទ្រង់អាចធ្វើតែកិច្ចការនៃការជាប់ឆ្កាងតែប៉ុណ្ណោះ។ ក្នុងគ្រាដែលព្រះយេស៊ូវគង់ក្នុងសាច់ឈាមនៅឡើយ ទ្រង់មិនអាចធ្វើកិច្ចការនៃការបញ្ចប់យុគសម័យ ឬបំផ្លាញមនុស្សជាតិបានឡើយ។ ដូច្នេះ បន្ទាប់ពីទ្រង់ត្រូវគេឆ្កាង និងបានបង្ហើយកិច្ចការរបស់ទ្រង់ នោះទ្រង់ក៏យាងឡើងទៅស្ថានខ្ពស់ ហើយបំបាំងព្រះកាយទ្រង់ពីមនុស្សលោកទៅជារៀងរហូត។ តាំងពីពេលនោះមក ពួកអ្នកជឿដ៏ស្មោះត្រង់ដែលមកពីជាតិសាសន៍ដទៃទាំងអស់នេះ មិនអាចមើលឃើញការបើកសម្ដែងរបស់ព្រះអម្ចាស់យេស៊ូវទេ តែអាចត្រឹមមើលឃើញរូបភាពរបស់ទ្រង់ ដែលពួកគេបិទភ្ជាប់ទៅនឹងជញ្ជាំងតែប៉ុណ្ណោះ។ រូបភាពនេះ គ្រាន់តែជារូបភាពដែលមនុស្សគូរប៉ុណ្ណោះ មិនមែនជារូបអង្គនៃព្រះជាម្ចាស់ ដូចដែលទ្រង់បើកបង្ហាញអង្គទ្រង់ឱ្យមនុស្សបានឃើញនោះឡើយ។ ព្រះជាម្ចាស់នឹងមិនបង្ហាញអង្គទ្រង់ដោយចំហដល់បណ្ដាជនក្នុងរូបភាពកាលពីគ្រាដែលទ្រង់ក្លាយជាសាច់ឈាមទាំងពីរលើកនោះឡើយ។ កិច្ចការដែលទ្រង់ធ្វើក្នុងចំណោមមនុស្សជាតិ គឺដើម្បីអនុញ្ញាតឱ្យគេយល់ពីនិស្ស័យរបស់ទ្រង់។ ទាំងអស់នេះត្រូវបានបង្ហាញដល់មនុស្ស ដោយមធ្យោបាយនៃកិច្ចការក្នុងយុគសម័យខុសៗគ្នា ការនេះត្រូវបានសម្រេចឡើងតាមរយៈនិស្ស័យដែលទ្រង់បានសម្ដែងឱ្យមនុស្សឃើញ និងកិច្ចការដែលទ្រង់បានធ្វើ មិនមែនតាមរយៈការបើកសម្ដែងរបស់ព្រះយេស៊ូវឡើយ។ មានន័យថា រូបអង្គរបស់ព្រះជាម្ចាស់ត្រូវបានសម្ដែងឱ្យមនុស្សស្គាល់ មិនមែនតាមរយៈរូបអង្គនៃការយកកំណើតជាមនុស្សនេះឡើយ តែគឺតាមរយៈកិច្ចការដែលត្រូវបានអនុវត្តដោយព្រះដែលយកកំណើតជាមនុស្សដែលមានទាំងរូបអង្គ និងសណ្ឋានទាំងពីរ ចំណែករូបអង្គរបស់ទ្រង់ក៏ត្រូវបានបង្ហាញឱ្យគេឃើញ ហើយនិស្ស័យរបស់ទ្រង់ក៏ត្រូវបានសម្ដែងឱ្យគេស្គាល់ តាមរយៈកិច្ចការរបស់ទ្រង់ដែរ។ នេះហើយគឺជាសារៈសំខាន់នៃកិច្ចការដែលទ្រង់ចង់ធ្វើនៅក្នុងសាច់ឈាម។
កាលណាកិច្ចការរបស់សាច់ឈាមជាមនុស្សរបស់ព្រះជាម្ចាស់ទាំងពីរអង្គឈានដល់ទីបញ្ចប់ នោះទ្រង់នឹងចាប់ផ្ដើមបង្ហាញនិស្ស័យសុចរិតរបស់ទ្រង់ ដល់គ្រប់ប្រជាជាតិនៃសាសន៍ដទៃទាំងអស់ ដោយអនុញ្ញាតឱ្យពួកបណ្ដាជនគ្រប់គ្នាមើលឃើញរូបអង្គរបស់ទ្រង់។ ទ្រង់នឹងបើកសម្ដែងពីនិស្ស័យរបស់ទ្រង់ ហើយទ្រង់នឹងបង្ហាញយ៉ាងច្បាស់ពីចុងបញ្ចប់នៃជំពូកមនុស្សខុសៗគ្នា តាមរយៈមធ្យោបាយនេះ ទាំងធ្វើឱ្យយុគសម័យចាស់ ឈានដល់ទីបញ្ចប់ទាំងស្រុងផង។ ហេតុផលដែលកិច្ចការរបស់ទ្រង់នៅក្នុងសាច់ឈាម មិនលាតសន្ធឹងកាន់តែធំទូលាយ (ដូចកាលព្រះយេស៊ូវធ្វើការតែក្នុងស្រុកយូដា ហើយសព្វថ្ងៃខ្ញុំធ្វើការតែក្នុងចំណោមអ្នករាល់គ្នា) គឺមកពីកិច្ចការរបស់ទ្រង់នៅក្នុងសាច់ឈាមមានដែនកំណត់ និងមានកំហិត។ ទ្រង់គ្រាន់តែកំពុងអនុវត្តកិច្ចការរបស់ទ្រង់មួយរយៈពេលខ្លី ក្នុងរូបភាពសាច់ឈាមជាមនុស្សសាមញ្ញ និងធម្មតាម្នាក់ប៉ុណ្ណោះ។ ទ្រង់មិនមែនកំពុងប្រើសាច់ឈាមនេះ មកធ្វើកិច្ចការដ៏អស់កល្បជានិច្ច ឬកិច្ចការនៃការបង្ហាញអង្គទ្រង់ដល់បណ្ដាជន ក្នុងប្រជាជាតិនៃសាសន៍ដទៃនោះឡើយ។ កិច្ចការនៅក្នុងសាច់ឈាមនេះ អាចកំណត់បានត្រឹមវិសាលភាព (ដូចជា ការធ្វើការតែក្នុងស្រុកយូដា ឬក្នុងចំណោមអ្នករាល់គ្នា) ហើយតាមមធ្យោបាយនៃកិច្ចការដែលត្រូវបានអនុវត្តនៅក្នុងដែនកំណត់នេះ នោះវិសាលភាពនៃកិច្ចការនេះអាចលាតសន្ធឹងទៅបាន។ ពិតណាស់ កិច្ចការលាតសន្ធឹងនេះ ត្រូវតែអនុវត្តផ្ទាល់ដោយព្រះវិញ្ញាណបរិសុទ្ធ និងលែងជាកិច្ចការរបស់សាច់ឈាមជាមនុស្សរបស់ទ្រង់ទៀតហើយ។ ដោយព្រោះកិច្ចការក្នុងសាច់ឈាមនេះ មានដែនកំណត់ និងមិនលាតសន្ធឹងដល់គ្រប់ទិសទីទាំងអស់ក្នុងសកលលោក កិច្ចការនេះមិនអាចសម្រេចបានឡើយ។ ព្រះវិញ្ញាណបរិសុទ្ធអនុវត្តកិច្ចការបន្តបន្ទាប់មកទៀត តាមរយៈកិច្ចការក្នុងសាច់ឈាមនេះ។ ដូច្នេះ កិច្ចការដែលត្រូវបានធ្វើឡើងក្នុងសាច់ឈាម ជាកិច្ចការដែលមានលក្ខណៈនាំមុខ ជាកិច្ចការដែលត្រូវបានអនុវត្តនៅក្នុងដែនកំណត់ជាក់លាក់។ បន្ទាប់ពីនេះ គឺព្រះវិញ្ញាណរបស់ទ្រង់ហើយដែលអនុវត្តកិច្ចការនេះបន្តទៀត ហើយជាងនេះទៀត ទ្រង់ធ្វើការនេះក្នុងវិសាលភាពដែលធំជាងមុនផង។
ដកស្រង់ពី «អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (២)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?
តើមនុស្សម្នាក់ចូលនៅក្នុងការអធិស្ឋានដ៏ពិតដោយរបៀបណា? នៅពេលអធិស្ឋាន អ្នកត្រូវតែមានដួងចិត្តដែលស្ងប់ស្ងាត់នៅចំពោះព្រះ...
មិនថាអ្នកជាជនជាតិអាមេរិក អង់គ្លេស ឬជាតិសាសន៍ដទៃនោះទេ អ្នកគប្បីដើរចេញពីរនាំងជាតិសាសន៍ផ្ទាល់ខ្លួនរបស់អ្នក ដោយទៅឱ្យផុតពីខ្លួនឯង...
មុនពេលដែលមនុស្សត្រូវបានប្រោសលោះ សារជាតិពុលជាច្រើនរបស់សាតាំងត្រូវបានដាក់នៅក្នុងគេរួចទៅហើយ...
ខ្ញុំកំពុងពង្រីកកិច្ចការរបស់ខ្ញុំ ក្នុងចំណោមជាតិសាសន៍ដទៃ។ សិរីល្អរបស់ខ្ញុំ ចាំងចែងពេញទាំងសកលលោក។ មនុស្សផ្កាយ-ផ្កាយ-ចំណុច-ចំណុចទាំងអស់...