ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ដំណាក់កាលទាំងបីនៃកិច្ចការ | សម្រង់សម្ដីទី ៧
កិច្ចការទាំងបីដំណាក់កាលនេះ គឺជាកំណត់ត្រានៃកិច្ចការ ទាំងមូលរបស់ព្រះជាម្ចាស់។ កិច្ចការនេះគឺជាកំណត់ត្រាអំពីសេចក្ដីង្គ្រោះរបស់ព្រះជាម្ចាស់...
យើងសូមស្វាគមន៍អ្នកស្វែងរកទាំងអស់ដែលទន្ទឹងការលេចមករបស់ព្រះជាម្ចាស់!
នៅគ្រាដែលព្រះជាម្ចាស់អនុវត្តកិច្ចការរបស់ទ្រង់ ទ្រង់យាងមកមិនមែនដើម្បីចូលរួមក្នុងការស្ថាបនា ឬចូលរួមក្នុងចលនាណាមួយឡើយ តែមកសម្រេចព័ន្ធកិច្ចរបស់ទ្រង់វិញ។ រាល់ពេលដែលទ្រង់ក្លាយជាសាច់ឈាម នោះគឺដើម្បីសម្រេចដំណាក់កាលកិច្ចការមួយ និងដើម្បីចាប់ផ្ដើមយុគសម័យថ្មីមួយប៉ុណ្ណោះ។ ពេលនេះយុគសម័យនៃនគរព្រះបានមកដល់ហើយ ហើយការបង្ហាត់បង្រៀននៃនគរព្រះ ក៏មកដល់ដែរ។ កិច្ចការដំណាក់កាលនេះ មិនមែនជាកិច្ចការរបស់មនុស្សទេ ហើយក៏មិនមែនសម្រាប់កែខៃមនុស្សឱ្យឈានទៅដល់កម្រិតជាក់លាក់មួយដែរ ប៉ុន្តែដើម្បីសម្រេចចំណែកមួយនៃកិច្ចការរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ។ អ្វីដែលទ្រង់ធ្វើ មិនមែនជាកិច្ចការរបស់មនុស្សទេ ក៏មិនមែនដើម្បីសម្រេចនូវលទ្ធផលជាក់លាក់មួយ ក្នុងការកែខៃមនុស្ស មុនពេលទ្រង់ចាកចេញពីផែនដីនេះដែរ។ វាជាការសម្រេចព័ន្ធកិច្ចរបស់ទ្រង់ និងបញ្ចប់កិច្ចការដែលទ្រង់គួរធ្វើ នោះគឺធ្វើការរៀបចំដ៏ត្រឹមត្រូវសម្រាប់កិច្ចការរបស់ទ្រង់នៅលើផែនដី និងទទួលបាននូវសិរីល្អ។ កិច្ចការរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស គឺមិនដូចនឹងកិច្ចការរបស់មនុស្សដែលព្រះវិញ្ញាណបរិសុទ្ធប្រើនោះទេ។ កាលព្រះជាម្ចាស់យាងមកធ្វើកិច្ចការរបស់ទ្រង់នៅលើផែនដី ទ្រង់មានព្រះទ័យខ្វល់ខ្វាយចំពោះតែការសម្រេចព័ន្ធកិច្ចរបស់ទ្រង់ប៉ុណ្ណោះ។ ចំពោះរឿងដទៃផ្សេងទៀតដែលមិនពាក់ព័ន្ធនឹងព័ន្ធកិច្ចរបស់ទ្រង់ គឺទ្រង់សឹងតែមិនចូលរួមសោះ សូម្បីតែយកព្រះនេត្រមើល ក៏មិនមើលផង។ ទ្រង់អនុវត្តតែកិច្ចការដែលទ្រង់គួរធ្វើប៉ុណ្ណោះ ទ្រង់មិនខ្វល់ខ្វាយនឹងកិច្ចការដែលមនុស្សគួរធ្វើ សូម្បីតែបន្តិច។ កិច្ចការដែលទ្រង់ធ្វើ ជាកិច្ចការដែលពាក់ព័ន្ធនឹងយុគសម័យដែលទ្រង់គង់នៅ ហើយពាក់ព័ន្ធនឹងព័ន្ធកិច្ចដែលទ្រង់ត្រូវបំពេញសុទ្ធសាធ ហាក់ដូចជា រឿងរ៉ាវដទៃផ្សេងទៀត ស្ថិតនៅក្រៅវិសាលភាពរបស់ទ្រង់ដូច្នោះដែរ។ ទ្រង់មិនប្រដាប់អង្គទ្រង់ដោយចំណេះដឹងមូលដ្ឋានបន្ថែម ស្ដីអំពីការរស់នៅជាមនុស្សក្នុងចំណោមមនុស្សជាតិទេ ហើយទ្រង់ក៏មិនរៀនបំនិនសង្គមបន្ថែមទៀត ឬប្រដាប់អង្គទ្រង់ដោយសេចក្ដីណាផ្សេងដែលមនុស្សយល់ដឹងនោះឡើយ។ គ្រប់យ៉ាងដែលមនុស្សគួរមាន មិនបានធ្វើឱ្យទ្រង់ខ្វល់ខ្វាយអ្វីសោះ ហើយទ្រង់ធ្វើតែកិច្ចការណាដែលជាកាតព្វកិច្ចរបស់ទ្រង់តែប៉ុណ្ណោះ។ ដូច្នេះហើយ តាមការមើលឃើញរបស់មនុស្ស ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស មានចំណុចខ្វះខាតច្រើន ដល់ថ្នាក់ទ្រង់មិនទាំងអាចយកព្រះទ័យទុកដាក់នឹងសេចក្ដីជាច្រើនដែលមនុស្សគួរមាន ហើយទ្រង់ពុំមានការយល់ដឹងអំពីរឿងទាំងនោះទាល់តែសោះ។ រឿងទាំងអស់នោះ ដូចជាចំណេះដឹងទូទៅអំពីការរស់នៅ ក៏ដូចជាគោលការណ៍គ្រប់គ្រងកិរិយារបស់បុគ្គល និងការធ្វើអន្តរកម្មជាមួយអ្នកដទៃ ហាក់ដូចជាគ្មានការទាក់ទងនឹងទ្រង់ទាល់តែសោះ។ ប៉ុន្តែ អ្នកមិនអាចដឹងពីសញ្ញានៃភាពមិនប្រក្រតី តាមរយៈព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស សូម្បីតែបន្តិចសោះឡើយ។ មានន័យថា ភាពជាមនុស្សរបស់ទ្រង់ រក្សាតែការរស់នៅរបស់ទ្រង់ ក្នុងនាមជាមនុស្សធម្មតាម្នាក់ និងរក្សាការលើកហេតុផលនៃព្រះតម្រិះរបស់ទ្រង់ ទាំងផ្ដល់ឱ្យទ្រង់នូវសមត្ថភាពក្នុងការបែងចែកអ្វីដែលត្រូវ និងអ្វីដែលខុស។ យ៉ាងណាមិញ ទ្រង់មិនត្រូវបានប្រដាប់កាយដោយអ្វីផ្សេងពីនេះ ជាអ្វីៗគ្រប់យ៉ាងដែលមនុស្ស (សភាវៈដែលត្រូវបានបង្កើតមក) គួរមាននោះទេ។ ព្រះជាម្ចាស់ក្លាយជាសាច់ឈាម ដើម្បីសម្រេចព័ន្ធកិច្ចរបស់ទ្រង់ប៉ុណ្ណោះ។ កិច្ចការរបស់ទ្រង់ ត្រូវបានតម្រង់ទៅរកយុគសម័យមួយទាំងមូល មិនមែនតម្រង់ទៅរកមនុស្សណាម្នាក់ ឬទីកន្លែងណាមួយឡើយ គឺតម្រង់ទៅរកសកលលោកទាំងមូល។ នេះគឺជាទិសដៅនៃកិច្ចការរបស់ទ្រង់ និងជាគោលការណ៍ដែលទ្រង់ធ្វើការ។ គ្មាននរណាម្នាក់អាចបង្វែរទិសដៅនេះបានឡើយ ហើយមនុស្សក៏គ្មានផ្លូវពាក់ព័ន្ធនឹងកិច្ចការនេះដែរ។ រាល់ពេលដែលព្រះជាម្ចាស់ត្រឡប់ជាសាច់ឈាម ទ្រង់នាំយកកិច្ចការក្នុងយុគសម័យនោះ មកជាមួយនឹងទ្រង់ដែរ ហើយគ្មានចេតនារស់នៅជាមួយនឹងមនុស្សយូរដល់ម្ភៃឆ្នាំ សាមសិបឆ្នាំ សែសិបឆ្នាំ ចិតសិបឆ្នាំ ឬប៉ែតសិបឆ្នាំ ដើម្បីឱ្យមនុស្សអាចនឹងមានការយល់ដឹងអំពីទ្រង់បានច្រើនជាងមុន និងទទួលបានការយល់ដឹងស៊ីជម្រៅអំពីទ្រង់ឡើយ។ គ្មានអ្វីចាំបាច់ដល់ម្ល៉ឹងទេ! ធ្វើបែបនេះ គឺគ្មានផ្លូវធ្វើឱ្យចំណេះដឹងដែលមនុស្សមាន ចំពោះនិស្ស័យធម្មជាតិរបស់ព្រះជាម្ចាស់ មុជជ្រៅទៅឆ្ងាយបានឡើយ ផ្ទុយទៅវិញ វាមានតែបន្ថែមនូវសញ្ញាណ និងធ្វើឱ្យសញ្ញាណ និងគំនិតរបស់គេ ទៅជារឹងដូចថ្ម។ ដូច្នេះ ការនេះវាផ្ដល់ប្រយោជន៍ឱ្យអ្នករាល់គ្នាបានយល់ច្បាស់ថា អ្វីជាកិច្ចការរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស។ ប្រាកដណាស់ថា អ្នករាល់គ្នាមិនអាចមិនយល់ពីបន្ទូលដែលខ្ញុំថ្លែងទៅកាន់អ្នករាល់គ្នាថា៖ «ខ្ញុំយាងមកនេះ គឺមិនមែនដើម្បីដកពិសោធន៍ជីវិតជាមនុស្សធម្មតានោះទេ?» តើអ្នករាល់គ្នាភ្លេចបន្ទូលដែលថា៖ «ព្រះជាម្ចាស់យាងមកផែនដី មិនមែនដើម្បីមករស់ក្នុងជីវិតជាមនុស្សធម្មតាទេ» នេះហើយមែនទេ? អ្នករាល់គ្នាមិនយល់ពីគោលបំណងរបស់ព្រះជាម្ចាស់ ក្នុងការត្រឡប់ជាសាច់ឈាមនេះទេ ហើយអ្នករាល់គ្នាក៏មិនដឹងពីអត្ថន័យនៃសំណួរថា «តើព្រះជាម្ចាស់អាចយាងមកផែនដី ក្នុងចេតនាពិសោធឱ្យស្គាល់ជីវិតជាមនុស្សម្នាក់ ដោយរបៀបណា?» ព្រះជាម្ចាស់យាងមកផែនដី ដើម្បីមកបង្ហើយកិច្ចការបស់ទ្រង់ទាំងស្រុង ដូច្នេះហើយទើបកិច្ចការរបស់ទ្រង់នៅលើផែនដីនេះ នៅមិនបានយូរទេ។ ទ្រង់យាងមកផែនដីនេះ មិនមែនមកឱ្យព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ បង្រៀនរូបកាយសាច់ឈាមរបស់ទ្រង់ ឱ្យក្លាយជាមនុស្សមានឋានៈខ្ពស់ ជាអ្នកដឹកនាំពួកជំនុំនោះឡើយ។ កាលព្រះជាម្ចាស់យាងមកផែនដី គឺព្រះបន្ទូលដែលត្រឡប់ជាសាច់ឈាម យ៉ាងណាមិញ មនុស្សមិនដឹងពីកិច្ចការរបស់ទ្រង់ ហើយដាក់បន្ទុកកិច្ចការនានាលើទ្រង់ដោយបង្ខំ។ ប៉ុន្តែអ្នករាល់គ្នាគួរដឹងថា ព្រះជាម្ចាស់គឺជាព្រះបន្ទូលដែលត្រឡប់ជាសាច់ឈាម មិនមែនជារូបកាយសាច់ឈាមដែលត្រូវបានបង្រៀនដោយព្រះវិញ្ញាណនៃព្រះ សម្រាប់ទទួលរ៉ាប់រងនូវតួនាទីរបស់ព្រះជាម្ចាស់ សម្រាប់វេលានោះទេ។ ព្រះជាម្ចាស់ផ្ទាល់ ក៏មិនមែនជាផលដែលបានមកពីការបង្ហាត់បង្រៀនដែរ ប៉ុន្តែជាព្រះបន្ទូលដែលត្រឡប់ជាសាច់ឈាម ហើយសព្វថ្ងៃនេះ ទ្រង់អនុវត្តកិច្ចការរបស់ទ្រង់ជាផ្លូវការ ក្នុងចំណោមអ្នករាល់គ្នាទាំងអស់ផង។ អ្នករាល់គ្នាសុទ្ធតែដឹង និងទទួលស្គាល់ថា ការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ គឺជាសេចក្ដីពិតដ៏ប្រាកដប្រជា ប៉ុន្តែអ្នករាល់គ្នាធ្វើដូចជាអ្នករាល់គ្នាដឹងពីរឿងនេះដូច្នោះដែរ។ ចាប់តាំងពីកិច្ចការរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស រហូតដល់សារៈសំខាន់ និងសារជាតិរបស់ការយកកំណើតរបស់ទ្រង់ អ្នករាល់គ្នាមិនយល់សូម្បីតែបន្តិចណាសោះ ហើយគ្រាន់តែធ្វើតាមអ្នកដទៃ ដោយទន្ទេញរត់មាត់តាមពាក្យដែលចាំបានតែប៉ុណ្ណោះ។ តើអ្នកជឿថា ព្រះដែលយកកំណើតជាមនុស្ស ជាមនុស្សដូចដែលអ្នកស្រមៃមែនទេ?
ដកស្រង់ពី «អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (៣)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?
កិច្ចការទាំងបីដំណាក់កាលនេះ គឺជាកំណត់ត្រានៃកិច្ចការ ទាំងមូលរបស់ព្រះជាម្ចាស់។ កិច្ចការនេះគឺជាកំណត់ត្រាអំពីសេចក្ដីង្គ្រោះរបស់ព្រះជាម្ចាស់...
របៀបដែលសាតាំងប្រើចំណេះដឹងធ្វើឲ្យមនុស្សពុករលួយ ជាដំបូង យើងនឹងនិយាយអំពីចំណេះដឹង។ តើចំណេះដឹងជាអ្វីមួយដែលមនុស្សគ្រប់គ្នាចាត់ទុកជារឿងវិជ្ជមានឬ?...
នៅពេលណាដែលសាតាំងធ្វើឲ្យមនុស្សពុករលួយ ឬបង្កអន្តរាយដល់មនុស្ស នោះព្រះជាម្ចាស់ ទ្រង់មិនឈរមើលដោយមិនធ្វើអ្វីឡើយ...
ដំណាក់កាលទីបី៖ ឯករាជ្យភាព ក្រោយពេលមនុស្សម្នាក់បានឆ្លងផុតវ័យកុមារភាព និងវ័យជំទង់ ហើយចូលទៅដល់ភាពពេញវ័យ នោះបន្ដិចម្ដងៗ និងដោយចៀសមិនផុត...