ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការយកកំណើតជាមនុស្ស | សម្រង់សម្ដីទី ១១៤

ព្រះជាម្ចាស់ក្លាយជាសាច់ឈាម ដើម្បីដឹកនាំយុគសម័យនេះទាំងស្រុង និងដើម្បីឱ្យកិច្ចការថ្មីដំណើរការ។ អ្នករាល់គ្នាចាំបាច់ត្រូវតែយល់ដឹងអំពីចំណុចនេះ។ មុខងារនេះខុសគ្នាខ្លាំងពីមុខងាររបស់មនុស្ស ហើយមុខងារទាំងពីរនេះ មិនអាចលើកឡើងក្នុងខ្យល់ដង្ហើមដូចតែមួយនោះទេ។ មនុស្សត្រូវទទួលនូវការបង្ហាត់បង្រៀន និងប្រោសឱ្យបានគ្រប់លក្ខណ៍ជាយូរ មុនពេលដែលគេអាចត្រូវយកទៅប្រើប្រាស់ ដើម្បីអនុវត្តកិច្ចការ ហើយចំពោះភាពជាមនុស្សដែលគេត្រូវការ គឺលក្ខណៈជាមនុស្សពិសេសលំដាប់ខ្ពស់។ មនុស្សមិនត្រឹមតែអាចរក្សាស្មារតីនៃភាពជាមនុស្សធម្មតាប៉ុណ្ណោះទេ ប៉ុន្តែគេក៏ត្រូវតែយល់ដឹងបន្ថែមអំពីគោលការណ៍ និងច្បាប់នានាជាច្រើនដែលកំពុងគ្រប់គ្រងកិរិយារបស់គេ នៅក្នុងទំនាក់ទំនងជាមួយអ្នកដទៃ ហើយជាងនេះទៅទៀត គេត្រូវតែតាំងចិត្តរៀនសូត្របន្ថែមអំពីប្រាជ្ញាញាណ និងចំណេះដឹងដ៏ត្រឹមត្រូវតាមសីលធម៌របស់មនុស្ស។ នេះគឺជាអ្វីដែលមនុស្សគួរប្រដាប់ជាប់ខ្លួន។ ដោយឡែក ចំពោះព្រះជាម្ចាស់ដែលត្រឡប់ជាសាច់ឈាម គឺមិនមែនដូច្នេះទេ ដ្បិតកិច្ចការរបស់ទ្រង់មិនតំណាងឱ្យមនុស្ស ហើយក៏មិនមែនជាកិច្ចការរបស់មនុស្សដែរ ផ្ទុយទៅវិញ កិច្ចការនោះគឺជាការបង្ហាញឱ្យឃើញផ្ទាល់ពីព្រះវត្ដមានរបស់ទ្រង់ និងជាការអនុវត្តន៍ផ្ទាល់នៃកិច្ចការដែលទ្រង់គួរតែធ្វើ។ (តាមធម្មតា កិច្ចការរបស់ទ្រង់ត្រូវបានអនុវត្តក្នុងពេលវេលាមួយដ៏ត្រឹមត្រូវ មិនមែនធ្វើឡើងម្ដងម្កាល ឬធ្វើដោយភាពព្រាវៗនោះទេ ហើយកិច្ចការនេះត្រូវបានចាប់ផ្ដើមពេលវេលាកំណត់ក្នុងការសម្រេចព័ន្ធកិច្ចរបស់ទ្រង់មកដល់)។ ទ្រង់មិនរួមចំណែកនៅក្នុងជីវិតរបស់មនុស្សលោក ឬកិច្ចការរបស់មនុស្សលោកនោះទេ ពោលគឺ ភាពជាមនុស្សរបស់ទ្រង់ មិនត្រូវបានប្រដាប់ដោយសេចក្ដីណាមួយ ក្នុងចំណោមសេចក្ដីទាំងនេះទេ (ទោះបីជាសេចក្ដីនេះមិនប៉ះពាល់ដល់កិច្ចការរបស់ទ្រង់ក៏ដោយ)។ ទ្រង់គ្រាន់តែបំពេញព័ន្ធកិច្ចរបស់ទ្រង់ តាមវេលាកំណត់សម្រាប់ឱ្យទ្រង់ធ្វើកិច្ចការនេះតែប៉ុណ្ណោះ ទោះទ្រង់មានឋានៈអ្វីក៏ទ្រង់បន្តកិច្ចការដែលទ្រង់ធ្វើតាមធម្មតាដែរ។ គ្រប់អ្វីៗដែលមនុស្សដឹងពីទ្រង់ និងគ្រប់អ្វីៗដែលគំនិតរបស់មនុស្សគិតចំពោះទ្រង់ មិនប៉ះពាល់ដល់កិច្ចការរបស់ទ្រង់ទាំងស្រុងឡើយ។ ឧទាហរណ៍ កាលព្រះយេស៊ូវអនុវត្តកិច្ចការរបស់ទ្រង់ គ្មាននរណាដឹងទេថា ទ្រង់ជានរណាឱ្យប្រាកដ ប៉ុន្តែទ្រង់ក៏បន្តធ្វើកិច្ចការរបស់ទ្រង់តាមធម្មតា។ កត្តានេះគ្មានរាំងស្ទះដល់ការអនុវត្តន៍កិច្ចការដែលទ្រង់គួរធ្វើឡើយ។ ដូច្នេះ ជាដំបូង ទ្រង់មិនបានថ្លែង ឬប្រកាសប្រាប់ពីអត្តសញ្ញាណរបស់ទ្រង់ផ្ទាល់នោះទេ ហើយទ្រង់គ្រាន់តែឱ្យមនុស្សដើរតាមទ្រង់ប៉ុណ្ណោះ។ តាមធម្មតា រឿងនេះមិនត្រឹមតែជាការបន្ទាបខ្លួនរបស់ព្រះជាម្ចាស់ទេ តែក៏ជាវិធីដែលព្រះជាម្ចាស់ធ្វើការក្នុងសាច់ឈាមដែរ។ ទ្រង់បានត្រឹមតែធ្វើតាមរបៀបនេះប៉ុណ្ណោះ ដ្បិតមនុស្សគ្មានផ្លូវមើលទ្រង់ស្គាល់ ដោយភ្នែកទទេរបស់គេឡើយ។ ហើយបើទោះបីជាមនុស្សបានទទួលស្គាល់ទ្រង់ ក៏គេមុខជាមិនអាចជួយកិច្ចការរបស់ទ្រង់ដែរ។ ជាងនេះទៅទៀត ទ្រង់មិនបានក្លាយជាសាច់ឈាម ដើម្បីឱ្យមនុស្សចាប់ផ្ដើមស្គាល់សាច់ឈាមរបស់ទ្រង់ដែរ ទ្រង់ក្លាយជាសាច់ឈាម ដើម្បីមកអនុវត្តកិច្ចការ និងបំពេញព័ន្ធកិច្ចរបស់ទ្រង់។ ដោយព្រោះមូលហេតុនេះ ទ្រង់មិនបានផ្ដល់សារៈសំខាន់ដល់ការបង្ហាញអត្តសញ្ញាណរបស់ទ្រង់ជាសាធារណៈនោះទេ។ កាលទ្រង់បានបង្ហើយកិច្ចការទាំងអស់ដែលទ្រង់គួរធ្វើនោះហើយ អត្តសញ្ញាណ និងឋានៈទាំងអស់របស់ទ្រង់ នឹងបង្ហាញឱ្យមនុស្សឃើញច្បាស់ដោយឯកឯង។ ព្រះជាម្ចាស់ដែលបានត្រឡប់ជាសាច់ឈាមរក្សានូវភាពស្ងៀមស្ងាត់ និងមិនដែលធ្វើសេចក្ដីប្រកាសអ្វីទាំងអស់។ ទ្រង់មិនអើពើចំពោះមនុស្ស ក៏មិនអើពើចំពោះរបៀបដែលមនុស្សវិវឌ្ឍយ៉ាងណានៅក្នុងការដើរតាមទ្រង់នោះដែរ ទ្រង់គ្រាន់តែបន្តធ្វើការបំពេញព័ន្ធកិច្ចរបស់ទ្រង់ និងអនុវត្តកិច្ចការដែលទ្រង់គួរធ្វើប៉ុណ្ណោះ។ គ្មាននរណាម្នាក់អាចរារាំងកិច្ចការរបស់ទ្រង់បានឡើយ។ លុះដល់វេលាកំណត់ដែលទ្រង់ត្រូវបង្ហើយកិច្ចការរបស់ទ្រង់ កិច្ចការនោះនឹងត្រូវបង្ហើយ ព្រមទាំងត្រូវបញ្ចប់ទៅជាក់ជាមិនខាន ហើយគ្មាននរណាម្នាក់អាចបង្គាប់ផ្សេងពីនេះបានឡើយ។ លុះក្រោយពេលដែលទ្រង់ចាកចេញពីមនុស្ស ពេលទ្រង់បង្ហើយកិច្ចការរបស់ទ្រង់រួច ទើបមនុស្សយល់ពីកិច្ចការដែលទ្រង់ធ្វើ តែក៏នៅមិនទាន់យល់ច្បាស់ទាំងស្រុងដែរ។ ហើយមនុស្សនឹងត្រូវការពេលវេលាយូរ ដើម្បីយល់ឱ្យច្បាស់ពីចេតនាដែលទ្រង់អនុវត្តកិច្ចការរបស់ទ្រង់ពីដើមដំបូងឡើយ។ និយាយម្យ៉ាងទៀតគឺ កិច្ចការក្នុងយុគសម័យរបស់ព្រះដែលយកកំណើតជាមនុស្ស ត្រូវបានបែងចែកជាពីរផ្នែក។ ផ្នែកទីមួយបន្សំឡើងដោយកិច្ចការដែលព្រះជាម្ចាស់ដែលបានយកកំណើតជាសាច់ឈាមធ្វើដោយផ្ទាល់ព្រះអង្គ និងព្រះបន្ទូលដែលសាច់ឈាមជាមនុស្សរបស់ព្រះជាម្ចាស់ថ្លែងចេញមក។ កាលណាព័ន្ធកិច្ចនៃសាច់ឈាមរបស់ទ្រង់ត្រូវសម្រេចបានទាំងស្រុង នោះចំណែកមួយទៀតនៃកិច្ចការដែលនៅសេសសល់ នឹងត្រូវអនុវត្តដោយមនុស្សដែលព្រះវិញ្ញាណបរិសុទ្ធប្រើ។ វេលានេះហើយជាវេលាដែលមនុស្សគួរបំពេញមុខងាររបស់គេ ដ្បិតព្រះជាម្ចាស់បានបើកផ្លូវរួចជាស្រេចហើយ ហើយមនុស្សចាំបាច់ត្រូវដើរដោយខ្លួនឯង។ មានន័យថា ព្រះជាម្ចាស់ដែលត្រឡប់ជាសាច់ឈាម អនុវត្តកិច្ចការមួយចំណែក ហើយបន្ទាប់មក ព្រះវិញ្ញាណបរិសុទ្ធ និងមនុស្សដែលព្រះវិញ្ញាណបរិសុទ្ធប្រើប្រាស់ នឹងធ្វើកិច្ចការនេះបន្តទៀត។ ដូច្នេះ មនុស្សគួរដឹងថា កិច្ចការដែលត្រូវបានអនុវត្តជាចម្បងដោយព្រះជាម្ចាស់ដែលត្រឡប់ជាសាច់ឈាមក្នុងដំណាក់កាលនេះ ត្រូវតម្រូវឱ្យមានអ្វីខ្លះ ហើយគេត្រូវយល់ឱ្យច្បាស់ពីសារៈសំខាន់របស់ព្រះជាម្ចាស់ដែលត្រឡប់ជាសាច់ឈាម និងពីកិច្ចការដែលទ្រង់គួរធ្វើ ហើយមិនត្រូវទាមទារពីព្រះជាម្ចាស់ តាមការទាមទារពីមនុស្សនោះឡើយ។ ទាំងនេះគឺ​ជាកំហុសរបស់មនុស្ស ជាសញ្ញាណរបស់គេមែន ហើយក៏ជាការបះបោរ​របស់គេផង​ដែរ​។

ដកស្រង់ពី «អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (៣)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការស្គាល់ព្រះជាម្ចាស់ | សម្រង់​សម្ដីទី ១០០

សិទ្ធិអំណាចអាចត្រូវបានពន្យល់ថា ជាព្រះចេស្ដារបស់ព្រះជាម្ចាស់។ ទីមួយ វាអាចត្រូវបាននិយាយដោយភាពប្រាកដថា ទាំងសិទ្ធិអំណាច...

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការស្គាល់ព្រះជាម្ចាស់ | សម្រង់​សម្ដីទី ១២៧

ការជឿលើជោគវាសនា មិនអាចជំនួសចំណេះដឹងអំពីអធិបតេយ្យភាពរបស់ព្រះអាទិករនោះឡើយ ដោយបានដើរតាមព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំ...

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ដំណាក់កាលទាំងបីនៃកិច្ចការ | សម្រង់​សម្ដីទី ២

កិច្ចការនៃការគ្រប់គ្រងរយៈពេល ៦,០០០ ឆ្នាំរបស់ព្រះជាម្ចាស់ ត្រូវបែងចែកជាបីដំណាក់កាល៖ យុគសម័យក្រឹត្យវិន័យ យុគសម័យព្រះគុណ និងយុគសម័យនៃនគរព្រះ។...