ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការស្គាល់ព្រះជាម្ចាស់ | សម្រង់សម្ដីទី ១៣៣
មានតែតាមរយៈការទទួលយកអធិបតេយ្យភាពរបស់ព្រះអាទិករទេ ទើបគេអាចត្រឡប់ទៅក្បែរទ្រង់បាន នៅពេលដែលមនុស្សម្នាក់មិនមានចំណេះដឹង...
យើងសូមស្វាគមន៍អ្នកស្វែងរកទាំងអស់ដែលទន្ទឹងការលេចមករបស់ព្រះជាម្ចាស់!
ព្រះជាម្ចាស់ដែលត្រឡប់ជាសាច់ឈាម គ្មានចេតនាឱ្យមនុស្សស្គាល់សាច់ឈាមរបស់ទ្រង់ ឬឱ្យមនុស្សបែងចែកភាពខុសគ្នារវាងសាច់ឈាមរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស និងសាច់ឈាមរបស់មនុស្សនោះឡើយ ព្រះជាម្ចាស់ដែលត្រឡប់ជាសាច់ឈាម ក៏មិនបណ្ដុះសមត្ថភាពនៃការដឹងខុសត្រូវរបស់មនុស្ស ហើយទ្រង់រឹតតែមិនធ្វើដូច្នេះក្នុងចេតនាឱ្យមនុស្សថ្វាយបង្គំសាច់ឈាមជាមនុស្សរបស់ព្រះជាម្ចាស់ ដើម្បីទទួលបានការថ្វាយសិរីល្អយ៉ាងអស្ចារ្យនោះដែរ។ ក្នុងចំណោមសេចក្ដីទាំងនេះ គ្មានអ្វីជាចេតនារបស់ព្រះជាម្ចាស់ក្នុងការក្លាយជាសាច់ឈាមនេះទេ។ ព្រះជាម្ចាស់ក៏មិនមែនក្លាយជាសាច់ឈាមដើម្បីថ្កោលទោសមនុស្ស ឬបើកសម្ដែងដល់មនុស្សដោយចេតនា និងបង្កនូវការលំបាកដល់គេនោះឡើយ។ ក្នុងចំណោមសេចក្ដីទាំងនេះ គ្មានអ្វីជាចេតនារបស់ព្រះជាម្ចាស់ក្នុងការក្លាយជាសាច់ឈាមនេះទេ។ គ្រប់ពេលដែលព្រះជាម្ចាស់ក្លាយជាសាច់ឈាម គឺទម្រង់កិច្ចការនេះហើយ ដែលជារឿងចៀសមិនរួច។ ដែលទ្រង់ប្រព្រឹត្តដូចដែលទ្រង់ធ្វើនេះ គឺដើម្បីកិច្ចការដែលធំជាងនេះ និងការគ្រប់គ្រងដែលធំជាងនេះរបស់ទ្រង់ និងមិនមែនសម្រាប់មូលហេតុដែលមនុស្សស្រមើស្រមៃនោះឡើយ។ ព្រះជាម្ចាស់យាងមកផែនដី ក៏ដោយសារតែកិច្ចការរបស់ទ្រង់តម្រូវ និងតាមភាពចាំបាច់ប៉ុណ្ណោះ។ ទ្រង់មិនមែនយាងមកផែនដីនេះដោយចេតនាទតសម្លឹងមើលជុំវិញប៉ុណ្ណោះទេ តែមកអនុវត្តកិច្ចការដែលទ្រង់គួរធ្វើវិញ។ តើមានហេតុផលអ្វីទៀតបានជាទ្រង់ត្រូវរ៉ាប់រងអម្រែកដ៏ធ្ងន់ធ្ងរបែបនេះ ហើយទទួលយកហានិភ័យធំៗបែបនេះ ដើម្បីអនុវត្តកិច្ចការនេះ? ព្រះជាម្ចាស់ត្រឡប់ជាសាច់ឈាមតែពេលណាដែលទ្រង់ចាំបាច់ត្រូវធ្វើប៉ុណ្ណោះ ហើយទ្រង់តែងមានសារៈសំខាន់ពិសេសមកជាមួយជានិច្ច។ ប្រសិនបើកិច្ចការនេះ គឺដើម្បីអនុញ្ញាតឱ្យតែមនុស្សសម្លឹងមើលមកទ្រង់ និងដើម្បីពង្រីកវិសាលភាពនៃចំណេះដឹងរបស់គេ នោះទ្រង់ប្រាកដជាមិនយាងមកក្នុងចំណោមមនុស្សដោយធ្វេសប្រហែសជាដាច់ខាត។ ទ្រង់យាងមកផែនដីនេះ ដើម្បីជាប្រយោជន៍ដល់ការគ្រប់គ្រងរបស់ទ្រង់ និងកិច្ចការដ៏ធំជាងមុនរបស់ទ្រង់ដែរ ហើយដើម្បីឱ្យទ្រង់អាចទទួលបានមនុស្សជាតិបន្ថែមទៀត។ ទ្រង់យាងមកដើម្បីបង្ហាញឱ្យឃើញពីយុគសម័យនេះ ទ្រង់យាងមកដើម្បីយកឈ្នះសាតាំង ហើយទ្រង់យកកំណើតជាមនុស្សដោយផ្ទាល់ព្រះអង្គ ដើម្បីយកឈ្នះសាតាំង។ ជាងនេះទៀត ទ្រង់យាងមកដើម្បីដឹកនាំមនុស្សលោកទាំងមូល នៅក្នុងការរស់នៅតាមបែបបទជីវិតរបស់គេ។ ទាំងអស់នេះ សុទ្ធតែពាក់ព័ន្ធនឹងការគ្រប់គ្រងរបស់ទ្រង់ ហើយពាក់ព័ន្ធនឹងកិច្ចការនៃសកលលោកទាំងមូល។ ប្រសិនបើព្រះជាម្ចាស់ក្លាយជាសាច់ឈាម ដើម្បីអនុញ្ញាតឱ្យមនុស្សចាប់ផ្ដើមស្គាល់សាច់ឈាមរបស់ទ្រង់ និងដើម្បីបើកភ្នែកមនុស្ស នោះហេតុអ្វីបានជាទ្រង់មិនធ្វើដំណើរទៅគ្រប់ជាតិសាសន៍? តើកិច្ចការនេះមិនក្លាយជារឿងងាយស្រួលខ្លាំងពេកទេឬអី? ប៉ុន្តែ ទ្រង់មិនធ្វើដូច្នេះទេ ផ្ទុយទៅវិញ ទ្រង់ជ្រើសរើសយកកន្លែងដ៏ស័ក្ដិសមមួយ ដើម្បីរស់នៅជាបណ្ដោះអាសន្ន និងចាប់ផ្ដើមកិច្ចការដែលទ្រង់គួរធ្វើ។ ត្រឹមសាច់ឈាមមួយនេះ គឺសំខាន់ខ្លាំងណាស់ទៅហើយ។ ទ្រង់បង្ហាញឱ្យឃើញពីយុគសម័យមួយទាំងមូល ហើយក៏អនុវត្តកិច្ចការនៃយុគសម័យមួយទាំងមូលដែរ។ ទ្រង់បានបញ្ចប់យុគសម័យចាស់ ហើយចាប់ផ្ដើមយុគសម័យថ្មី។ ទាំងអស់នេះ សុទ្ធតែជារឿងសំខាន់ពាក់ព័ន្ធនឹងការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ហើយទាំងអស់នេះ សុទ្ធតែជាសារៈសំខាន់នៃកិច្ចការមួយដំណាក់កាល ដែលព្រះជាម្ចាស់យាងមកផែនដី ដើម្បីអនុវត្ត។
ដកស្រង់ពី «អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (៣)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?
មានតែតាមរយៈការទទួលយកអធិបតេយ្យភាពរបស់ព្រះអាទិករទេ ទើបគេអាចត្រឡប់ទៅក្បែរទ្រង់បាន នៅពេលដែលមនុស្សម្នាក់មិនមានចំណេះដឹង...
ព្រះដែលយកកំណើតជាមនុស្ស នឹងមានសារជាតិរបស់ព្រះជាម្ចាស់ ហើយព្រះដែលយកកំណើតជាមនុស្ស នឹងមានការសម្ដែងរបស់ព្រះជាម្ចាស់។...
នៅពេលដែលព្រះជាម្ចាស់ត្រលប់ជាសាច់ឈាម ព្រះវិញ្ញាណរបស់ទ្រង់យាងចុះមកសណ្ឋិតលើមនុស្ស។ អាចនិយាយម្យ៉ាងទៀតបានថា...
កំហុសដ៏ធំបំផុតរបស់មនុស្សនៅក្នុងសេចក្ដីជំនឿរបស់គេចំពោះព្រះជាម្ចាស់ គឺពួកគេជឿត្រឹមតែពាក្យសំដីប៉ុណ្ណោះ តែមែនទែនទៅ...