ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ដំណាក់កាលទាំងបីនៃកិច្ចការ | សម្រង់សម្ដីទី ៣៤

ព្រះជាម្ចាស់ថ្លែងព្រះបន្ទូលរបស់ទ្រង់ ហើយធ្វើកិច្ចការរបស់ទ្រង់ ស្របទៅតាមយុគសម័យខុសៗគ្នា ហើយទ្រង់ថ្លែងព្រះបន្ទូលខុសៗគ្នា នៅក្នុងយុគសម័យផ្សេងៗគ្នា។ ព្រះជាម្ចាស់មិនប្រកាន់ខ្ជាប់តាមក្បួនច្បាប់ណាមួយ ក៏មិនធ្វើកិច្ចការដដែលៗ ឬមានព្រះហឫទ័យអាឡោះអាល័យចំពោះរឿងរ៉ាវពីអតីតកាលនោះឡើយ។ ទ្រង់ជាព្រះដែលតែងតែថ្មីជានិច្ច និងមិនដែលចាស់គំរិលឡើយ ហើយទ្រង់ថ្លែងព្រះបន្ទូលថ្មីៗរៀងរាល់ថ្ងៃ។ អ្នកគួរតែប្រកាន់ខ្ជាប់តាមអ្វីដែលគួរប្រកាន់ឱ្យខ្ជាប់នៅពេលបច្ចុប្បន្ន។ នេះហើយគឺជាទំនួលខុសត្រូវ និងជាភារកិច្ចរបស់មនុស្ស។ ការអនុវត្តដែលផ្ដោតសំខាន់ទៅលើពន្លឺ និងព្រះបន្ទូលរបស់ព្រះជាម្ចាស់នាពេលបច្ចុប្បន្ន គឺពិតជាសំខាន់ខ្លាំងណាស់។ ព្រះជាម្ចាស់មិនប្រកាន់តាមក្បួនច្បាប់អ្វីទាំងអស់ ហើយទ្រង់អាចថ្លែងព្រះបន្ទូលតាមទស្សនៈផ្សេងៗគ្នា ដើម្បីស្ដែងពីប្រាជ្ញាញាណ និងសព្វានុភាពរបស់ទ្រង់ឱ្យបានច្បាស់។ ទោះយ៉ាងណា ព្រះជាម្ចាស់នៅតែជាព្រះជាម្ចាស់ដដែល បើទោះបីជាទ្រង់ថ្លែងព្រះបន្ទូលតាមទស្សនៈព្រះវិញ្ញាណ ឬទស្សនៈរបស់មនុស្ស ឬបុគ្គលទីបីក្ដី ក៏មិនជាបញ្ហាដែរ ហើយអ្នកមិនអាចនិយាយថា ទ្រង់ជាព្រះដោយសារទ្រង់ថ្លែងព្រះបន្ទូលតាមទស្សនៈរបស់មនុស្សនោះឡើយ។ ដោយសារតែព្រះជាម្ចាស់ថ្លែងព្រះបន្ទូលតាមទស្សនៈផ្សេងៗគ្នា ទើបបានជាមានការយល់ឃើញជាច្រើនបានផុសឡើងក្នុងចំណោមមនុស្សមួយចំនួន។ មនុស្សបែបនេះមិនស្គាល់ព្រះជាម្ចាស់ទេ ហើយក៏មិនស្គាល់កិច្ចការរបស់ទ្រង់ដែរ។ ប្រសិនបើព្រះជាម្ចាស់ថ្លែងព្រះបន្ទូលពីទស្សនៈតែមួយ តើមនុស្សព្រមបោះបង់ចោលក្បួនច្បាប់ដែលទាក់ទងនឹងព្រះជាម្ចាស់ទេ? តើព្រះជាម្ចាស់អាចបណ្ដោយឱ្យមនុស្សប្រព្រឹត្តទង្វើបែបនេះទេ? បើទោះបីព្រះជាម្ចាស់ថ្លែងព្រះបន្ទូលតាមទស្សនៈណាក៏ដោយ ក៏ព្រះអង្គមានគោលបំណងចំពោះការធ្វើបែបនេះដែរ។ ប្រសិនបើព្រះជាម្ចាស់ត្រូវថ្លែងព្រះបន្ទូលតាមទស្សនៈព្រះវិញ្ញាណរហូត តើអ្នកអាចផ្សារភ្ជាប់ទំនាក់ទំនងជាមួយទ្រង់បានដែរទេ? ហេតុនេះ បានជាពេលខ្លះទ្រង់ថ្លែងព្រះបន្ទូលតាមរយៈបុគ្គលទីបី ដើម្បីប្រទានព្រះបន្ទូលរបស់ទ្រង់ដល់អ្នក ហើយដឹកនាំអ្នកចូលក្នុងតថភាពជាក់ស្ដែង។ គ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើសុទ្ធតែត្រឹមត្រូវ។ និយាយឱ្យខ្លី កិច្ចការគ្រប់យ៉ាង គឺព្រះជាម្ចាស់ជាអ្នកធ្វើទាំងអស់ ហើយអ្នកមិនគួរសង្ស័យចំពោះរឿងនេះឡើយ។ ព្រះអង្គគឺជាព្រះជាម្ចាស់ ដូច្នេះ ទោះបីជាទ្រង់ថ្លែងព្រះបន្ទូលតាមទស្សនៈបែបណា ក៏ព្រះអង្គនៅតែជាព្រះជាម្ចាស់ដដែល។ នេះជាសេចក្ដីពិតមួយ ដែលមិនអាចផ្លាស់ប្ដូរបានឡើយ។ ទោះបីជាទ្រង់ធ្វើកិច្ចការតាមវិធីណា ក៏ទ្រង់នៅតែជាព្រះជាម្ចាស់ ហើយលក្ខណៈពិតរបស់ទ្រង់នឹងមិនប្រែប្រួលឡើយ! ពេត្រុសស្រឡាញ់ព្រះជាម្ចាស់ណាស់ ហើយគាត់ក៏ធ្លាប់ជាមនុស្សម្នាក់ដែលស្របតាមព្រះជាម្ចាស់ដែរ ប៉ុន្តែព្រះជាម្ចាស់មិនបានធ្វើបន្ទាល់បញ្ជាក់ថា គាត់គឺជាព្រះអម្ចាស់ ឬជាព្រះគ្រីស្ទឡើយ ដ្បិតសារជាតិនៃភាវ:បែបណា គឺមានលក្ខណៈបែបនោះ ហើយវាមិនអាចផ្លាស់ប្ដូរបានឡើយ។ ក្នុងកិច្ចការរបស់ព្រះជាម្ចាស់ ទ្រង់មិនប្រកាន់តាមក្បួនច្បាប់អ្វីទាំងអស់ ប៉ុន្តែទ្រង់ប្រើវិធីសាស្ត្រផ្សេងៗពីគ្នា ដើម្បីធ្វើឱ្យកិច្ចការរបស់ទ្រង់មានប្រសិទ្ធភាព និងធ្វើឱ្យមនុស្សស្គាល់ទ្រង់កាន់តែជ្រាលជ្រៅ។ គ្រប់វិធីសាស្ត្រនៃការអនុវត្តកិច្ចការរបស់ទ្រង់ សុទ្ធតែជួយឱ្យមនុស្សស្គាល់ព្រះអង្គ ហើយក៏ដើម្បីកែប្រែមនុស្សឱ្យបានគ្រប់លក្ខណ៍ដែរ។ ទោះបីជាព្រះអង្គប្រើប្រាស់វិធីសាស្ត្រមួយណាដើម្បីអនុវត្តកិច្ចការក៏ដោយ ក៏វិធីសាស្ត្រនីមួយៗសុទ្ធតែត្រូវបានធ្វើឡើងដើម្បីស្អាងមនុស្ស និងធ្វើឱ្យមនុស្សបានគ្រប់លក្ខណ៍ដែរ។ ថ្វីបើវិធីសាស្ត្រណាមួយរបស់ទ្រង់អាចនឹងអូសបន្លាយរយៈពេលយូរក៏ដោយ ក៏វិធីសាស្ត្រនេះត្រូវបានធ្វើឡើងដើម្បីសម្រួលដល់សេចក្ដីជំនឿដែលមនុស្សមានចំពោះព្រះអង្គដែរ។ ហេតុនេះ គប្បីកុំឱ្យមានក្ដីមន្ទិលសង្ស័យនៅក្នុងចិត្តអ្នករាល់គ្នាឡើយ។ ទាំងអស់នេះសុទ្ធតែជាជំហាននៃកិច្ចការរបស់ព្រះជាម្ចាស់ ហើយអ្នករាល់គ្នាត្រូវតែធ្វើតាមជំហានទាំងអស់នេះ។

ដកស្រង់ពី «គ្រប់យ៉ាងសម្រេចបានដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការស្គាល់ព្រះជាម្ចាស់ | សម្រង់​សម្ដីទី ៤៤

សាតាំងល្បួងយ៉ូបម្ដងទៀត (ដំបៅខ្ទុះកើតពេញខ្លួនរបស់យ៉ូប) ក. ព្រះបន្ទូលដែលថ្លែងដោយព្រះជាម្ចាស់ យ៉ូប ២:៣ រួចព្រះ‌យេហូវ៉ាសួរសាតាំងថា...

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ច្រកចូលទៅកាន់ជិវិត | សម្រង់​សម្ដីទី ៤២០

ជំហានដំបូងដើម្បីមានសន្ដិភាពនៅចំពោះព្រះជាម្ចាស់ គឺត្រូវគិតពិចារណា និងអធិស្ឋានអំពីព្រះបន្ទូលរបស់ព្រះអង្គ ខណៈពេលបរិភោគ...

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការស្គាល់ព្រះជាម្ចាស់ | សម្រង់​សម្ដីទី ១២៥

ដំណាក់កាលទីបួន៖ ជីវិតអាពាហ៍ពិពាហ៍ នៅពេលដែលមនុស្សម្នាក់មានអាយុកាន់តែច្រើន ហើយពេញវ័យ គេកាន់តែឃ្លាតឆ្ងាយចេញពីឪពុកម្ដាយ និងមជ្ឈដ្ឋានដែលគេបានកើត...

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ច្រកចូលទៅកាន់ជិវិត | សម្រង់សម្ដីទី ៥៥៥

ការដែលត្រូវបានកែប្រែឲ្យបានគ្រប់លក្ខណ៍ដោយសារព្រះជាម្ចាស់ មិនអាចកំណត់ត្រឹមភាពគ្រប់លក្ខណ៍ដែលបានមកពីការបរិភោគ...