ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការលាតត្រដាងសញ្ញាណសាសនា | សម្រង់​សម្ដីទី ២៨៦

28-07-2020

តើអ្នករាល់គ្នាចង់ដឹងអំពីឫសគល់នៃមូលហេតុ ដែលពួកផារិស៊ីប្រឆាំងទាស់ជាមួយព្រះយេស៊ូវដែរឬទេ? តើអ្នករាល់គ្នាចង់ដឹងពីសារជាតិរបស់ពួកផារិស៊ីទេ? ពួកគេពោរពេញដោយការស្រមើស្រមៃអំពីព្រះមេស្ស៊ី។ ជាងនេះទៅទៀត ពួកគេជឿត្រឹមថា ព្រះមេស្ស៊ីនឹងយាងមក ប៉ុន្តែ ពួកគេមិនបានស្វែងរកសេចក្តីពិតនៃជីវិតឡើយ។ ហេតុនេះ សូម្បីសព្វថ្ងៃនេះ ក៏ពួកគេនៅតែទន្ទឹងរង់ចាំព្រះមេស្ស៊ីដែរ ដ្បិតពួកគេមិនស្គាល់ផ្លូវនៃជីវិត ហើយក៏មិនដឹងថា ផ្លូវនៃសេចក្ដីពិតនោះជាអ្វីដែរ។ តើមនុស្សល្ងីល្ងើ ចចេសរឹងរូស និងល្ងង់ខ្លៅដូចជាអ្នករាល់គ្នា អាចទទួលបានព្រះពរពីព្រះជាម្ចាស់បានដោយវិធីណា? តើពួកគេអាចមើលឃើញព្រះមេស្ស៊ីបានដោយរបៀបណា? ពួកគេប្រឆាំងទាស់នឹងព្រះយេស៊ូវ ព្រោះពួកគេមិនស្គាល់ទិសដៅនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ព្រោះពួកគេមិនស្គាល់ផ្លូវនៃសេចក្ដីពិតដែលព្រះយេស៊ូវមានបន្ទូលប្រាប់ ហើយលើសនេះទៅទៀត គឺមកពីពួកគេមិនយល់អំពីព្រះមេស្ស៊ី។ ហើយដោយសារតែពួកគេមិនធ្លាប់បានឃើញព្រះមេស្ស៊ី និងមិនធ្លាប់បានប្រកបជាមួយនឹងព្រះមេស្ស៊ី ទើបពួកគេបានប្រព្រឹត្តកំហុសមួយ គឺប្រកាន់ខ្ជាប់នូវព្រះនាមរបស់ព្រះមេស្ស៊ី ជាអសារឥតការ ទាំងដែលពួកគេកំពុងប្រឆាំងទាស់នឹងនិស្ស័យពិតរបស់ព្រះមេស្ស៊ី អស់ពីលទ្ធភាពដែលគេមាន។ សារជាតិនៃពួកផារិស៊ីនេះ គឺចចេសរឹងរូស ក្រអឺតក្រទម ហើយមិនស្ដាប់បង្គាប់ តាមសេចក្ដីពិតឡើយ។ គោលការណ៍នៃសេចក្តីជំនឿរបស់ពួកគេ ចំពោះព្រះជាម្ចាស់គឺ៖ បើទោះបីសេចក្ដីបង្រៀនរបស់អ្នកជ្រៅជ្រះយ៉ាងណា ទោះបីជាសិទ្ធិអំណាចរបស់អ្នកខ្ពង់ខ្ពស់យ៉ាងណា ក៏អ្នកមិនមែនជាព្រះគ្រីស្ទដែរ លុះត្រាតែគេហៅថា ព្រះមេស្ស៊ី។ តើទស្សនៈទាំងនេះមិនគួរឲ្យអស់សំណើច និងខុសទំនងទេឬអី? ខ្ញុំសូមសួរអ្នករាល់គ្នាទៀតចុះថា៖ អ្នករាល់គ្នាគ្មានការយល់ដឹងអំពីព្រះយេស៊ូវ សូម្បីតែបន្តិច តើការប្រព្រឹត្តកំហុសដូចនឹងពួកផារិស៊ីសម័យដើម វាមិនងាយស្រួលជ្រុលពេក សម្រាប់អ្នករាល់គ្នាទេឬអី? តើអ្នកអាចស្គាល់ផ្លូវនៃសេចក្ដីពិត បានដែរឬទេ? តើអ្នកពិតជាអាចធានាបានថា អ្នកនឹងមិនប្រឆាំងទាស់នឹងព្រះគ្រីស្ទ បានដែរឬទេ? តើអ្នកអាចធ្វើតាមកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ បានដែរឬទេ? ប្រសិនបើអ្នកមិនដឹងថា អ្នកនឹងប្រឆាំងទាស់នឹងព្រះគ្រីស្ទ ឬក៏អត់នោះ ខ្ញុំសូមប្រាប់ថា អ្នកកំពុងរស់ក្បែរមាត់ច្រកនៃសេចក្ដីស្លាប់ហើយ។ អស់អ្នកណាដែលមិនស្គាល់ព្រះមេស្ស៊ី គឺសុទ្ធតែអាចប្រឆាំងទាស់នឹងព្រះយេស៊ូវ អាចបដិសេធព្រះយេស៊ូវ ហើយក៏អាចនិយាយបង្កាច់បង្ខូចទ្រង់បានដែរ។ មនុស្សដែលមិនស្គាល់ព្រះយេស៊ូវ សុទ្ធតែអាចបដិសេធទ្រង់ និងអាចជេរប្រមាថទ្រង់បាន។ ជាងនេះទៀត ពួកគេអាចយល់ឃើញថា ការយាងត្រឡប់មកវិញរបស់ព្រះយេស៊ូវ គឺជាការបោកបញ្ឆោតរបស់សាតាំងទៅវិញ ហើយមនុស្សកាន់តែច្រើននឹងផ្ដន្ទាទោសព្រះយេស៊ូវដែលបានត្រឡប់មកជាសាច់ឈាមវិញ។ តើកត្តាអស់ទាំងនេះ មិនធ្វើឲ្យអ្នករាល់គ្នាខ្លាចរអារទេឬអី? អ្វីដែលអ្នករាល់គ្នាជួបប្រទះ គឺជាការប្រមាថដល់ព្រះវិញ្ញាណបរិសុទ្ធ គឺជាការបំផ្លាញព្រះបន្ទូលនៃព្រះវិញ្ញាណបរិសុទ្ធទៅកាន់ពួកជំនុំ និងជាការច្រានចោល អស់ទាំងសេចក្ដីដែលសម្ដែងឲ្យឃើញ តាមរយៈព្រះយេស៊ូវ។ ប្រសិនបើអ្នករាល់គ្នាវង្វេងវង្វាន់យ៉ាងនេះ តើអ្នកអាចទទួលបានអ្វីខ្លះ ពីព្រះយេស៊ូវ? ប្រសិនបើអ្នករាល់គ្នា មានះបដិសេធមិនព្រមទទួលស្គាល់កំហុសខ្លួន ពេលទ្រង់យាងត្រឡប់ជាសាច់ឈាមវិញ នៅលើពពកស តើអ្នករាល់គ្នាអាចយល់ពីកិច្ចការរបស់ព្រះយេស៊ូវបាន ដោយវិធីណា? ខ្ញុំសូមប្រាប់អ្នករាល់គ្នាដូច្នេះថា៖ មនុស្សដែលមិនទទួលបានសេចក្ដីពិត ហើយនៅទន្ទឹងចាំការយាងត្រឡប់មកវិញរបស់ព្រះយេស៊ូវ នៅលើពពកស ទាំងងងឹតងងុល គេច្បាស់ជាប្រមាថដល់ព្រះវិញ្ញាណបរិសុទ្ធជាក់ជាមិនខាន ហើយពួកគេគឺជាក្រុមមនុស្សដែលនឹងត្រូវវិនាសទៅ។ អ្នករាល់គ្នាគ្រាន់តែជាចង់បានព្រះគុណរបស់ព្រះយេស៊ូវ និងគ្រាន់តែចង់ត្រេកអរសប្បាយនឹងនគរស្ថានសួគ៌ដ៏មានសិរីរុងរឿង ប៉ុន្តែ អ្នកមិនបានស្ដាប់បង្គាប់តាមព្រះបន្ទូលរបស់ព្រះយេស៊ូវ និងមិនបានទទួលសេចក្ដីពិតដែលព្រះយេស៊ូវបើកសម្ដែង ពេលទ្រង់យាងត្រឡប់ជាសាច់ឈាមវិញឡើយ។ តើអ្នកនឹងប្រកាន់ខ្ជាប់នូវរបស់អ្វីខ្លះ ដើម្បីប្ដូរជាមួយសេចក្តីពិតនៃការយាងត្រឡប់មកវិញរបស់ព្រះយេស៊ូវ នៅលើពពកស? តើការដែលអ្នករមែងប្រព្រឹត្តអំពើបាបដដែលៗ រួចលន់តួបាបម្ដងហើយម្ដងទៀតនោះ វាជាភាពស្មោះត្រង់ដែរឬទេ? តើអ្នករាល់គ្នានឹងផ្ដល់អ្វីខ្លះជាតង្វាយដល់ព្រះយេស៊ូវ ដែលយាងត្រឡប់មកវិញ លើពពកស? តើវាជាកិច្ចការរាប់សិបឆ្នាំ ដែលអ្នកសួតសរសើរដល់ខ្លួនឯងនោះមែនទេ? តើអ្នកនឹងប្រកាន់ខ្ជាប់អ្វីខ្លះ ដើម្បីធ្វើឲ្យព្រះយេស៊ូវដែលយាងត្រឡប់មកវិញនោះ មានព្រះទ័យទុកចិត្តចំពោះអ្នក? តើជាសារជាតិក្រអឺតក្រទមរបស់អ្នករាល់គ្នា ដែលមិនព្រមស្ដាប់បង្គាប់តាមសេចក្ដីពិតនោះមែនទេ?

ដកស្រង់ពី «ទម្រាំដល់ពេលដែលអ្នកបានឃើញព្រះកាយខាងវិញ្ញាណរបស់ព្រះយេស៊ូវពីចម្ងាយ នោះព្រះជាម្ចាស់បានបង្កើតឋានសួគ៌ និងផែនដីថ្មីរួចស្រេចបាត់ទៅហើយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ចែក​រំលែក

លុប​ចោល