វីដេអូតន្រ្តីទំនុកបរិសុទ្ធ | ការទទួលបានដ៏ធំឧត្តមចេញពីជំនឿលើព្រះដ៏ជាក់ស្ដែង | MV

វីដេអូតន្រ្តីទំនុកបរិសុទ្ធ | ការទទួលបានដ៏ធំឧត្តមចេញពីជំនឿលើព្រះដ៏ជាក់ស្ដែង | MV

33 |16-02-2021

បុត្រមនុស្សនៅបន្ដមានព្រះបន្ទូល

បុគ្គលដែលមិនសំខាន់ម្នាក់នេះ

បានដឹកនាំយើងចូលទៅក្នុងកិច្ចការរបស់ព្រះជាម្ចាស់មួយជំហានម្ដងៗ

យើងឆ្លងកាត់នូវទុក្ខលំបាករាប់មិនអស់ ទទួលទោសជាច្រើន

និងត្រូវបានល្បងលដោយសេចក្ដីស្លាប់

យើងរៀនសូត្រអំពីនិស្ស័យដ៏សុចរិត

និងប្រកបដោយតេជានុភាពរបស់ព្រះជាម្ចាស់

ក៏រីករាយចំពោះសេចក្ដីស្រលាញ់ និងសេចក្ដីមេត្តាករុណារបស់ទ្រង់

ព្រមទាំងចាប់ផ្ដើមកោតសរសើរអំពីព្រះចេស្ដា

និងព្រះប្រាជ្ញាញាណដ៏អស្ចារ្យរបស់ទ្រង់

ធ្វើបន្ទាល់ពីសេចក្ដីស្រលាញ់របស់ព្រះជាម្ចាស់ និងសម្លឹងមើល

ព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែលចង់ជួយសង្គ្រោះមនុស្ស

តាមរយៈពាក្យសម្ដីរបស់បុគ្គលធម្មតាម្នាក់នេះ

យើងចាប់ផ្ដើមស្គាល់អំពីនិស្ស័យ និងលក្ខណៈរបស់ព្រះជាម្ចាស់

ចាប់ផ្ដើមយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់

ស្គាល់និស្ស័យ និងលក្ខណៈរបស់មនុស្ស

ព្រមទាំងមើលឃើញផ្លូវទៅកាន់សេចក្ដីសង្គ្រោះ

និងភាពគ្រប់លក្ខណ៍ផងដែរ

ព្រះបន្ទូលរបស់ទ្រង់បណ្ដាលឲ្យយើង «ស្លាប់»

ហើយព្រះបន្ទូលទាំងនោះក៏បណ្ដាលឲ្យយើង «កើតជាថ្មី» ដែរ

ព្រះបន្ទូលរបស់ទ្រង់នាំមកនូវការឈឺចាប់គ្មានព្រំដែន

ប៉ុន្ដែក៏នាំយកមកនូវការកំសាន្ដចិត្តដល់យើងដែរ

និងរីករាយចំពោះសេចក្ដីស្រលាញ់ដ៏ផ្អែមល្ហែមរបស់ទ្រង់

ពេលខ្លះទៀត យើងប្រៀបបីដូចជាខ្មាំងសត្រូវរបស់ទ្រង់ ហើយស្ថិតក្រោម

ការឃ្លាំមើលរបស់ទ្រង់ ក៏ប្រែក្លាយទៅជាផែះដោយសារសេចក្ដីក្រោធរបស់ទ្រង់

ពេលខ្លះ យើងដូចជាកូនចៀមដែលយកទៅសម្លាប់នៅក្នុងព្រះហស្ដទ្រង់

ពេលខ្លះ យើងប្រៀបបីដូចជាប្រសី្រព្រះនេត្ររបស់ទ្រង់

យើងគឺជាពូជមនុស្សដែលបានសង្គ្រោះដោយសារទ្រង់

យើងគឺជាដង្កូវនៅក្នុងព្រះនេត្រទ្រង់

ហើយយើងគឺជាកូនចៀមវង្វេងដែលទ្រង់បាន

បន្ទាបព្រះអង្គទ្រង់តាមរកទាំងយប់ទាំងថ្ងៃ

តាមរយៈពាក្យសម្ដីរបស់បុគ្គលធម្មតាម្នាក់នេះ

យើងចាប់ផ្ដើមស្គាល់អំពីនិស្ស័យ និងលក្ខណៈរបស់ព្រះជាម្ចាស់

ចាប់ផ្ដើមយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់

ស្គាល់និស្ស័យ និងលក្ខណៈរបស់មនុស្ស

ព្រមទាំងមើលឃើញផ្លូវទៅកាន់សេចក្ដីសង្គ្រោះ

និងភាពគ្រប់លក្ខណ៍ផងដែរ

ទ្រង់ពេញដោយសេចក្ដីមេត្តាករុណាចំពោះយើង

ទ្រង់ស្អប់យើង ទ្រង់លើកយើងឡើង

ទ្រង់កំសាន្ដចិត្តយើង ហើយណែនាំយើង ទ្រង់ដឹកនាំយើង ទ្រង់បំភ្លឺយើង

ទ្រង់វាយផ្ចាល និងដាក់វិន័យយើង ហើយទ្រង់ក៏ដាក់បណ្ដាសាយើងដែរ

ទាំងយប់ទាំងថ្ងៃ ទ្រង់មិនដែលឈប់បារម្ភពីយើងឡើយ

ហើយទ្រង់ការពារ និងថែរក្សាយើងទាំងយប់ទាំងថ្ងៃ

ដោយមិនមិនឃ្លាតឆ្ងាយពីយើងឡើយ

ប៉ុន្ដែទ្រង់បានបង្ហូរព្រះលោហិតពីបេះដូងរបស់ទ្រង់សម្រាប់

ជាប្រយោជន៍ដល់យើ និងបង់តម្លៃគ្រប់យ៉ាងជំនួសយើង

នៅក្នុងព្រះបន្ទូលនៃរូបកាយជាសាច់ឈាមដ៏តូច និងធម្មតានេះ

យើងក៏បានរីករាយនឹងភាពពេញលេញរបស់ព្រះជាម្ចាស់

ព្រមទាំងបានមើលឃើញវាសនាដែលព្រះជាម្ចាស់បានប្រទានដល់យើងទៀតផង

តាមរយៈពាក្យសម្ដីរបស់បុគ្គលធម្មតាម្នាក់នេះ

យើងចាប់ផ្ដើមស្គាល់អំពីនិស្ស័យ និងលក្ខណៈរបស់ព្រះជាម្ចាស់

ចាប់ផ្ដើមយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់

ស្គាល់និស្ស័យ និងលក្ខណៈរបស់មនុស្ស

ព្រមទាំងមើលឃើញផ្លូវទៅកាន់សេចក្ដីសង្គ្រោះ

និងភាពគ្រប់លក្ខណ៍ផងដែរ

ដកស្រង់ពី «ចូរដើរតាមកូនចៀម ហើយច្រៀងបទថ្មី»

បង្ហាញ​ឲ្យ​ច្រើន
តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។
សូមទាក់ទងយើងខ្ញុំតាម Telegram
សូមទាក់ទងមកកាន់យើងខ្ញុំ តាមរយៈMessenger

Leave a Reply

ចែក​រំលែក

លុប​ចោល