Khmer Christian Testimony | ខ្ញុំលែងគេចវេះពីភារកិច្ចទៀតហើយ
21-11-2022
តួឯក ត្រូវបានជ្រើសរើសឱ្យកាន់មុខតំណែងជាថ្នាក់ដឹកនាំ ទទួលបន្ទុកលើកិច្ចការជាច្រើននៃពួកជំនុំ។ យ៉ាងណាមិញ គាត់មានអារម្មណ៍ថា ការទទួលខុសត្រូវនោះ គឺធំពេក និងមិនចង់ទទួលយកទេ ដោយបារម្ភថា ការងារនឹងត្រូវពន្យារពេល បើគាត់បំពេញភារកិច្ចរបស់ខ្លួនមិនបានល្អ ហើយក្រោយមក គេនឹងដកឱកាសបំពេញភារកិច្ចរបស់គាត់ទៅវិញ។ តាមរយៈការជំនុំជម្រះ និងការវាយផ្ចាលចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ គាត់ដឹងថា គាត់កំពុងតែគេចវេះពីភារកិច្ចនោះ ដោយសារតែគាត់ផ្តោតខ្លាំងពេកលើអនាគត និងទិសដៅរបស់គាត់ ដូច្នេះ គាត់បានតតាំងនឹងព្រះជាម្ចាស់ និងយល់ច្រឡំចំពោះទ្រង់។ ក្រោយមក គាត់បានប្ដូរទស្សនៈរបស់ខ្លួនចំពោះភារកិច្ចនេះ និងមើលឃើញថា វាជាបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់៖ មិនថាគាត់មានអនាគត និងទិសដៅបែបណាទេ ក៏គាត់គួរតែទទួលយកដែរ។ បទពិសោធន៍នេះផ្ដល់ឱ្យគាត់មានការយល់ដឹងជាក់ស្ដែងកាន់តែច្រើនថា ភារកិច្ចនេះអាចប៉ះប៉ូវសម្រាប់អ្វីដែលគាត់ខ្វះខាត ហើយនោះជាព្រះពរមួយពីព្រះជាម្ចាស់។
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?
ប្រភេទវីដេអូផ្សេងទៀត